ម៉ាលី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាលី ជាប្រទេសគ្មានព្រំប្រទល់ជាប់នឹងសមុទ្រនៅទ្វីបអាហ្វ្រិកខាងលិច។ ម៉ាលី គឺជាប្រទេសធំជាងគេទីប្រាំបីនៅទ្វីបអាហ្រ្វិក ដែលមានផ្ទៃដីជាង១,២៤១,២៣៨គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអាល់ហ្សេរី ខាងកើតជាប់នឹងនីហ្សេរីយ៉ា ភាគពាយ័ព្យដោយប្រទេសម៉ូរីតានី រីឯខាងត្បូងជាប់ប្រទេសប៊ូគីណាហ្វាសូ និងកូតឌីវ័រ និងខាងលិចជាប់ប្រទេសហ្គីណេ និងសេណេហ្គាល់ ចំនួនប្រជាជននៃប្រទេសម៉ាលីគឺ ២១.៩លាននាក់ ៦៧%នៃចំនួនប្រជាជនរបស់ខ្លួនត្រូវបានគេប៉ាន់ស្មានថាមានអាយុក្រោម ២៥ឆ្នាំក្នុងឆ្នាំ២០១៧។ រដ្ឋធានីនិងទីក្រុងធំបំផុតរបស់ប្រទេសគឺ បាម៉ាកូ

សាធារណរដ្ឋម៉ាលី
Mali ka Fasojamana (Bambara)
Republik bu Maali (Fula)
جمهورية مالي (Jumhūriyat Māli) (Hassaniyya)
Mali Tɔgɔbadugu (Soninke)
مالي (Māli) (Tamasheq)
ទង់ជាតិ ម៉ាលី
ទង់ជាតិ
{{{symbol_type}}}ម៉ាលី
វរលញ្ឆករ
បាវចនា
"Un peuple, un but, une foi" (French)
"មនុស្សតែមួយ គោលដៅតែមួយ ជំនឿមួយ",
ភ្លេងជាតិ
"ម៉ាលី" (French)
ទីតាំងដែលបានបង្ហាញលើភូគោល
ទីតាំងដែលបានបង្ហាញលើភូគោល
រដ្ឋធានីបាម៉ាកូ
ភាសាផ្លូវការភាសាបារាំង
ក្រុមជនជាតិ
(ឆ្នាំ ២០២២)
សាសនា
(ឆ្នាំ ២០២៣)
រដ្ឋាភិបាលឯកភាពសាធារណរដ្ឋប្រធានាធិបតីក្រោមរបបយោធា
អាស៊ីមី ហ្គូអ៊ីតា (បណ្តោះអាសន្ន)
ឆូហ្គែល កូកាល់ឡា ម៉ាអ៊ីកា (បណ្ដោះអាសន្ន)
ក្រឡាផ្ទៃ
- ផ្ទៃដី
១,២៤០,១៩២ គ.ម 
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
២២,៣៩៥,៤៨៩
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
$៥៦.០៥ពាន់លាន
- ក្នុងម្នាក់
$២,៦០៩
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
$១៨.៤ពាន់លាន
- ក្នុងម្នាក់
$៨៥៨
ល្វែងម៉ោងGMT
កូដហៅទូរស័ព្ទ+២២៣

រដ្ឋអធិបតេយ្យនៃប្រទេសម៉ាលីមានតំបន់ចំនួន១៩ និងព្រំប្រទល់របស់វានៅភាគខាងជើងឈានដល់ជ្រៅទៅកណ្តាលនៃវាលខ្សាច់សាហារ៉ា។ ផ្នែកខាងត្បូងរបស់ប្រទេសគឺនៅក្នុងវាលស្មោងស៊ូដង់ ជាកន្លែងដែលប្រជាជនភាគច្រើនរស់នៅ ហើយទន្លេនីហ្សេ និងសេណេហ្គាល់ឆ្លងកាត់។ សេដ្ឋកិច្ចរបស់ប្រទេសនេះផ្តោតលើវិស័យកសិកម្ម និងរ៉ែ។ ធនធានធម្មជាតិដ៏លេចធ្លោមួយរបស់ប្រទេសម៉ាលីគឺរ៉ែមាស ហើយប្រទេសនេះគឺជាអ្នកផលិតមាសធំជាងគេទី៣ នៅទ្វីបអាហ្វ្រិក។ ប្រទេសម៉ាលី គឺជាទឹកដីរបស់បុរសដែលត្រូវបានគេស្គាល់ថាជាអ្នកមានបំផុតមិនធ្លាប់មានពីមុនមក ដែលត្រូវបានគេស្គាល់ថា ម៉ាន់សា ម៉ូសា។ ប្រទេសនេះត្រូវបានគេស្គាល់ផងដែរសម្រាប់ការនាំចេញអំបិលរបស់ខ្លួន។

ប្រទេសម៉ាលីបច្ចុប្បន្ន គឺជាផ្នែកមួយនៃចក្រភពអាហ្វ្រិកខាងលិចដ៏មានអំណាច និងអ្នកមានបំផុតចំនួនបី ដែលគ្រប់គ្រងពាណិជ្ជកម្មឆ្លងសាហារ៉ា៖ ចក្រភពហ្គាណា (ដែលជានាមហ្គាណាដាក់ឈ្មោះប្រទេស) ចក្រភពម៉ាលី (ដែលជានាមម៉ាលីដាក់ឈ្មោះប្រទេស) និងចក្រភពសង់ហៃ។ នៅកំពូលរបស់វាក្នុងឆ្នាំ១៣០០ ចក្រភពម៉ាលីគឺជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅទ្វីបអាហ្រ្វិក ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែលពីរដងនៃទំហំប្រទេសបារាំងសម័យទំនើប ហើយលាតសន្ធឹងទៅឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្វ្រិក។[] ប្រទេសម៉ាលី ក៏ជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើផែនដី ហើយអធិរាជនៅកំពូលរបស់ប្រទេសនេះឈ្មោះថាម៉ាន់សា ម៉ូសា ត្រូវបានគេជឿថាជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្រៅពីជាមហាអំណាចសេដ្ឋកិច្ច ប្រទេសម៉ាលីមជ្ឈិមសម័យគឺជាមជ្ឈមណ្ឌលនៃសាសនាឥស្លាម វប្បធម៌ និងចំណេះដឹង ដោយធីមប៊ូកទូ ក្លាយជាកន្លែងសិក្សាដ៏ល្បីជាមួយសាកលវិទ្យាល័យរបស់ខ្លួន ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុតមួយក្នុងពិភពលោកនៅតែសកម្ម។ អាណាចក្រសង់ហៃ ដែលពង្រីកបានទាញយកអាណាចក្រនៅឆ្នាំ១៤៦៨ បន្ទាប់មកដោយកងទ័ពសាអាដៀន ដែលបានកម្ចាត់អាណាចក្រសង់ហៃ ក្នុងឆ្នាំ១៥៩១។ នៅចុងសតវត្សទី១៩ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីអាហ្វ្រិក (Scramble for Africa) បារាំងបានដណ្តើមកាន់កាប់ប្រទេសម៉ាលី ដោយធ្វើឱ្យវាក្លាយជាផ្នែកមួយនៃប្រទេសស៊ូដង់បារាំង។ ស៊ូដង់បារាំង (ដែលត្រូវបានគេស្គាល់ថាជាសាធារណរដ្ឋស៊ូដង់) បានចូលរួមជាមួយសេណេហ្គាល់ក្នុងឆ្នាំ១៩៥៩ ដោយទទួលបានឯករាជ្យនៅឆ្នាំ១៩៦០ ជាសហព័ន្ធម៉ាលី។ មិនយូរប៉ុន្មាន បន្ទាប់ពីការដកខ្លួនរបស់សេណេហ្គាល់ចេញពីសហព័ន្ធ សាធារណរដ្ឋស៊ូដង់បានប្រកាសខ្លួនជាសាធារណៈរដ្ឋឯករាជ្យនៃប្រទេសម៉ាលី។ បន្ទាប់ពីរយៈពេលដ៏យូរនៃការគ្រប់គ្រងដោយបក្សតែមួយ រដ្ឋប្រហារនៅឆ្នាំំ១៩៩១ បាននាំឱ្យមានការសរសេររដ្ឋធម្មនុញ្ញថ្មី និងការបង្កើតប្រទេសម៉ាលីជារដ្ឋប្រជាធិបតេយ្យ និងពហុបក្ស។

ដោយមានភាសាផ្លូវការចំនួន១៣ ដែលក្នុងនោះបាំបារ៉ា គឺជាភាសាដែលនិយាយច្រើនជាងគេ។ នៅខែមករា ឆ្នាំ២០១២ ជម្លោះប្រដាប់អាវុធមួយបានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ាលី ដែលក្នុងនោះពួកឧទ្ទាមទួរេ៉ក បានកាន់កាប់ទឹកដីមួយនៅភាគខាងជើង ហើយនៅក្នុងខែមេសាបានប្រកាសអបគមន៍នៃរដ្ឋថ្មី អាហ្សាវ៉ាដ ។ ជម្លោះនេះមានភាពស្មុគស្មាញដោយរដ្ឋប្រហារយោធាដែលបានកើតឡើងក្នុងខែមីនា ហើយក្រោយមកមានការប្រយុទ្ធគ្នារវាងទួរ៉េក និងក្រុមឧទ្ទាមផ្សេងទៀត ជាការឆ្លើយតបទៅនឹងការទទួលបានទឹកដី យោធាបារាំងបានចាប់ផ្តើមប្រតិបត្តិការសឺវល់ នៅក្នុងខែមករា ឆ្នាំ២០១៣ មួយខែក្រោយមក កងកម្លាំងម៉ាលី និងបារាំងបានដណ្តើមកាន់កាប់ភាគខាងជើងភាគច្រើនឡើងវិញ ទោះបីជាជម្លោះនៅតែបន្តកើតមានក៏ដោយ។ ការបោះឆ្នោតប្រធានាធិបតីត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំំំ២០១៣ ដោយការបោះឆ្នោតជុំទីពីរធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ហើយការបោះឆ្នោតនីតិបញ្ញត្តិត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។ នៅដើមទសវត្សរ៍ឆ្នាំ២០២០ ប្រទេសម៉ាលីបានឆ្លងកាត់ការកាន់កាប់យោធាចំនួនពីរដោយ អាស៊ីមី ហ្គូអ៊ីតា

ឯកសារយោង

កែប្រែ
  1. "Mansa Musa (Musa I of Mali)". education.nationalgeographic.org (in អង់គ្លេស). Retrieved 2023-10-04.