ម៉ូរីតានី
ប្រទេសម៉ូរីតានី (ភាសាអារ៉ាប់៖ موريتانيا និងជាភាសាបារាំង៖ Mauritanie) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមម៉ូរីតានី (អារ៉ាប់៖ الجمهورية الإسلامية الموريتانية) គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។ ម៉ូរីតានីមានព្រំប្រទល់ជាប់នឹងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច សាហារ៉ាខាងលិចនៅភាគខាងជើងនិងពាយព្យ ប្រទេសអាល់ហ្សេរីនៅភាគឦសាន ប្រទេសម៉ាលីនៅខាងកើតនិងអាគ្នេយ៍ និងប្រទេសសេណេកាល់នៅភាគនិរតី។ ម៉ូរីតានីត្រូវជាប្រទេសដែលមានផ្ទៃដីធំជាងគេបង្អស់ទី១១ នៅទ្វីបអាហ្រ្វិក និងធំបំផុតទី២៨ នៅលើពិភពលោក ហើយទឹកដីប្រមាណ ៩០% នៃប្រទេសនេះគឺស្ថិតនៅក្នុងវាលលំហយក្សសាហារ៉ា។ ប្រជាជនចំនួន ៤.៣ លាននាក់នៃប្រទេសនេះភាគច្រើនរស់នៅក្នុងតំបន់ភាគខាងត្បូង និងប្រមាណមួយភាគបីនៃប្រជាជនសរុបបានប្រមូលផ្តុំគ្នារស់នៅក្នុងរដ្ឋធានី និងជាទីក្រុងធំបំផុតគឺ នូអាកឆត ដែលមានទីតាំងជាប់ឆ្នេរមហាសមុទ្រអាត្លង់ទិក។
الجمهورية الإسلامية الموريتانية (អារ៉ាប់) | |
---|---|
បាវចនា "شرف، إخاء، عدل" "កិត្តិយស ភាតរភាព យុត្តិធម៌" | |
ទីតាំងប្រទេសម៉ូរីតានី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | នូអាកឆត 18°09′N 15°58′W / 18.150°N 15.967°W |
ភាសាផ្លូវការ | ភាសាអារ៉ាប់ |
ភាសាជាតិ | |
ក្រុមជនជាតិ | |
សាសនា | ឥស្លាមស៊ុននី (ផ្លូវការ) |
រដ្ឋាភិបាល | សាធារណរដ្ឋឥស្លាមនិយមប្រធានាធិបតីអាស្រ័យសភាឯកភូត |
ម៉ូហាម៉េដ អ៊ូល ហ្កាស៊ូអានី | |
ម៉ូហាម៉េដ អ៊ូល ប៊ីឡាល់ | |
ម៉ូហាម៉េដ អ៊ូល ម៉េហ្គេតថ៍ | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ឯករាជ្យភាព | |
- ប្រកាសជាសាធារណរដ្ឋ | ២៨ វិច្ឆិកា ១៩៥៨ |
- ប្រកាសឯករាជ្យភាពពីបារាំង | ២៨ វិច្ឆិកា ១៩៦០ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១២ កក្កដា ១៩៩១ |
ក្រឡាផ្ទៃ | |
- សរុប | ៤,២៣៣,២៦២ គ.ម២ |
- ផ្ទៃទឹក (%) | ០.០៣ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣) | ៤,២៤៤,៨៧៨[២] (ទី១២៨) |
- ដង់ស៊ីតេ | ៣.៤ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៣៣.៤១៤ ពាន់លានដុល្លារ[៣] (ទី១៤៦) |
- ក្នុងម្នាក់ | ៧,៥៤២ ដុល្លារ[៣] (ទី១៣២) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១០.៣៥៧ ពាន់លានដុល្លារ[៣] (ទី១៥១) |
- ក្នុងម្នាក់ | ២,៣៣៧ ដុល្លារ[៣] (ទី១៤៤) |
ជីនី (២០១៤) | ៣២.៦[៤] មធ្យម |
HDI (២០២១) |
០.៥៥៦[៥] មធ្យម · ទី១៥៨ |
រូបិយវត្ថុ | អ៊ូហ្គីយ៉ា (MRU) |
ល្វែងម៉ោង | UTC (GMT) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ - dd/mm/yyyy |
ទិសបើកបរ | ស្ដាំ |
កូដ ISO 3166 | MR |
ដែនកម្រិតខ្ពស់ | .mr |
ឈ្មោះរបស់ប្រទេសនេះគឺត្រូវបានកម្លាយចេញពីឈ្មោះនៃព្រះនគរមួយរបស់ជនជាតិប៊ែប៊ែរបុរាណហៅថាម៉ូរេតានី ដែលធ្លាប់មានវត្តមាននៅក្នុងតំបន់អាហ្វ្រិកខាងជើង។ ជនជាតិប៊ែប៊ែរនោះបានចូលមកកាន់កាប់ទឹកដីនៃប្រទេសម៉ូរីតានីសព្វថ្ងៃនៅសតវត្សទី៣ នៃ គ.ស.។ អាណាចក្រអ៊ូមីយ៉ាដរបស់ពួកអារ៉ាប់បានចូលត្រួតត្រាតំបន់នេះនៅចុងសតវត្សទីប្រាំពីរ ដោយនាំចូលមកនូវសាសនា វប្បធម៌ និងភាសាអារ៉ាប់។ នៅដើមសតវត្សទី២០ ម៉ូរីតានីត្រូវបានបារាំងចូលធ្វើអាណានិគម និងរួមបញ្ចូលទៅក្នុងតំបន់អាណានិគមនៃអាហ្វ្រិកខាងលិច។ រដ្ឋនេះបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៩៦០ ប៉ុន្តែក្រោយពីបានឯករាជ្យភាពមក ម៉ូរីតានីត្រូវប្រឈមនឹងរដ្ឋប្រហារ និងរបបផ្តាច់ការយោធាផ្ទួនៗគ្នា។ រដ្ឋប្រហារថ្មីបំផុតនៅម៉ូរីតានីបានកើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលដឹកនាំដោយឧត្តមសេនីយ៍ម៉ូហាម៉េដ អ៊ូល អាប់ឌែល អាហ្ស៊ីស និងក្រោយៗមកទៀត លោកបានឈរឈ្មោះ និងជាប់ឈ្មោះជាប្រធានាធិបតីនៅក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១៤។[៦] លោកត្រូវបានស្នងតំណែងបន្តដោយម៉ូហាម៉េដ អ៊ូល ហ្កាស៊ូអានី បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩ ហើយវាត្រូវបានគេចាត់ទុកថាជាការផ្ទេរអំណាចដោយសន្តិវិធីដំបូងបង្អស់នៃប្រទេសម៉ូរីតានីចាប់តាំងពីទទួលបានឯករាជ្យមក។[៧]
វប្បធម៌ និងនយោបាយម៉ូរីតានីគឺបានទទួលឥទ្ធិពលពីអារ៉ាប់ច្រើន ដោយសព្វថ្ងៃ ខ្លួនត្រូវជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ ហើយភាសាអារ៉ាប់គឺជាភាសាផ្លូវការនៃប្រទេស។ សាសនាផ្លូវការគឺសាសនាឥស្លាម ហើយប្រជាជនស្ទើរតែទាំងអស់នាំគ្នាគោរពប្រតិបត្តិនិកាយស៊ុននី។ ទោះអត្តសញ្ញាណជាតិជាអារ៉ាប់ក្ដី តែសង្គមម៉ូរីតានីគឺសម្បូរពោរពេញទៅដោយពហុជាតិសាសន៍រស់នៅជុំជាមួយគ្នា។ ក្នុងនោះ ក្រុមជនជាតិធំជាងគេគឺ ជនជាតិហេរ៉ាទីន (ស្មើនឹង ៤០% នៃចំនួនប្រជាជនសរុប) និងជនជាតិបីដាន (ស្មើនឹង ៣០%)។[៨] ជនជាតិទាំងពីរក្រុមគឺជាភស្តុតាងបានមកពីការលាយច្របាច់បញ្ចូលគ្នានៃជាតិសាសន៍ ភាសា និងវប្បធម៌អារ៉ាប់-ប៊ែប៊ែរ។ រីឯប្រជាជនប្រមាណ ៣០% ទៀតគឺមានដើមកំណើតពីជនជាតិភាគតិចនៃវាលខ្សាច់សាហារ៉ា។
ទោះបីជាប្រទេសដែលសម្បូរបែបទៅដោយធនធានធម្មជាតិច្រើនក៏ពិតមែនដូចជា រ៉ែដែក និងប្រេងឥន្ធនៈជាដើម ប៉ុន្តែម៉ូរីតានីនៅតែស្ថិតក្នុងស្ថានភាពក្រីក្រ ដោយសេដ្ឋកិច្ចជាតិច្រើនតែពឹងផ្អែកលើវិស័យកសិកម្ម បសុសត្វ និងនេសាទជាចម្បង។ ម៉ូរីតានីត្រូវបានគេយល់ឃើញជាប្រទេសដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយត្រូវបានចោទប្រកាន់ពិសេសចំពោះវត្តមាននៃទាសភាពនៅក្នុងសង្គម។ គេបានប៉ាន់ប្រមាណថាប្រជាជនម៉ូរីតានីពីប្រមាណ ១០% ទៅ ២០% បានជាប់ដៃជើងក្នុងទាសភាពនៅឆ្នាំ២០១២។ ថ្វីបើទាសភាពត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងឆ្នាំ១៩៨១ ក៏ពិតមែន តែទោសទណ្ឌកម្មចំពោះកម្មសិទ្ធិនៃទាសករទើបត្រូវបានគេចាប់ផ្ដើមអនុវត្តពីឆ្នាំ២០០៧ ប៉ុណ្ណោះ។[៩][១០]
ឯកសារយោង
កែប្រែ- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedCIA
- ↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
- ↑ ៣,០ ៣,១ ៣,២ ៣,៣ "World Economic Outlook Database, October 2023 Edition. (Mauritania)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 19 October 2023.
- ↑ "Gini Index coefficient". CIA World Factbook. Archived from the original on 17 July 2021. Retrieved 16 July 2021.
- ↑ "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. Archived (PDF) from the original on 8 September 2022. Retrieved 8 September 2022.
- ↑ Diagana, Kissima (23 June 2019). "Ruling party candidate declared winner of Mauritania election". Reuters. https://www.reuters.com/article/us-mauritania-election-idUSKCN1TO083.
- ↑ "First peaceful transfer of power in Mauritania's presidential polls". RFI. 2019-06-22. Archived from the original on 9 April 2022. Retrieved 2024-02-09.
- ↑ "Mauritania - The World Factbook". www.cia.gov. Archived from the original on 6 May 2021. Retrieved 2024-02-09.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named:0
- ↑ "Mauritania". United States Department of State. Retrieved 2024-02-13.
តំណភ្ជាប់ក្រៅ
កែប្រែស្វែងយល់បន្ថែមអំពីម៉ូរីតានីលើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
និយមន័យនិងបំណកប្រែពីវិគីនានុក្រម | |
រូបភាពនិងមីឌាពី Wikimedia Commons | |
ប្រភពរៀនសូត្រពីវិគីសាកលវិទ្យាល័យ | |
រឿងរ៉ាវព័ត៌មានពីវិគីព័ត៌មាន | |
សម្រង់ពាក្យសម្ដីពីវិគីសម្រង់ពាក្យ | |
អត្ថបទប្រភពដើមពីវិគីប្រភព | |
សៀវភៅពុម្ពពីវិគីសៀវភៅ |
- République Islamique de Mauritanie (គេហទំព័រផ្លូវការរបស់រដ្ឋាភិបាល) (ជាភាសាអារ៉ាប់)
- République Islamique de Mauritanie (គេហទំព័រផ្លូវការរបស់រដ្ឋាភិបាល) (ជាភាសាបារាំង)
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |