អាដេម៉ាដ៍​​​ ឡឺក្លែរ

អ្នកការទូតបារាំង
(ត្រូវបានបញ្ជូនបន្តពី លោក អាដឺម៉ារ ឡឺក្លែរ)

លោអាដេម៉ាដ៍​​​ ឡឺក្លែរ (១២ ឧសភា ១៨៥៣ - ១៦ មីនា ១៩១៧) គឺជា អ្នកការទូត បារាំង ជា សេដ្ឋវិទូ អ្នកនយោបាយ និង ជាតិពន្ធុវិទូម្នាក់។

ជីវប្រវត្តិ

កែប្រែ

អាដេម៉ាដ៍​​​ ឡឺក្លែរ កើត ១២ ឧសភា ១៨៥៣ នៅគ្រួសារដែលមើលងាយសាសនា និងនិយមនឹង សង្គមនិយម។ តាំងពីក្មេង ហើយគាត់បានចូលរួមនៅក្នុងមូលដ្ឋានគ្រឹះនៃទស្សនាវដ្តីការងារ Le Prolétaire (អ្នក់វណ្ណះអធន) ដែលគាត់បានក្លាយជា និពន្ធនាយក ។ បន្ទាប់មក គាត់បានសហការជាមួយ La Justice, La Revue Scientifique, La Deutsche Revue និងទស្សនាវដ្តីយបរទេសផ្សេងទៀត។

នៅខែឧសភា ឆ្នាំ១៨៨៦ លោក ឡឺក្លែរ ត្រូវបានតែងតាំងជាអភិបាលខេត្ត (Résident) ដោយ អាណាព្យាបាលបារាំង នៃប្រទេសកម្ពុជា ទីមួយនៅកំពត (រហូតដល់ឆ្នាំ ១៨៩០) បន្ទាប់មកនៅ ខេត្តក្រចេះ-សម្បូណ៍ (១៨៩០-១៨៩៤) និងចុងក្រោយ គាត់បានក្លាយទៅជាអតីតអធិបតីរង ប្រចាំក្រុងភ្នំពេញ ពីឆ្នាំ ១៨៩៩ ដល់ឆ្នាំ ១៩០៣ ។ នៅឆ្នាំ ១៩០៨ លោក ឡឺក្លែរ ត្រូវបានតែងតាំងជាអធិការ និងជាទីប្រឹក្សារបស់​ អា​ជ្ញាធរ​អភិបាល​ជាន់ខ្ពស់​បារាំង​នៅកម្ពុជា («  Resident Supérieure » ជាប្រធានទីប្រឹក្សារដ្ឋាភិបាលកម្ពុជា) ដែលជាមុខតំណែងដែលលោកបានកាន់កាប់រហូតដល់ឆ្នាំ ១៩១១ ។

កេរដំណែល

កែប្រែ

លោក អាដេម៉ាដ៍​​​ ឡឺក្លែរ បានបន្សល់ទុកនូវរូបភាពឯកសារមួយចំនួន ស្តីពីទិដ្ឋភាពទូទៅ នៃសង្គមវប្បធម៌ខ្មែរនាចុងស.វទី១៩ ដើមស.វទី២០។ ឯកសារទាំងនោះរួមមាន រូបភាព និង របស់ប្រើ ប្រាស់ប្រចាំថ្ងៃរបស់ជនជាតិខ្មែរ និងខ្មែរដើមភាគតិច នៅខេត្តក្រចេះ ស្ទឹងត្រែង និងសំណេរដៃដែលជា ឯកសាររដ្ឋបាលជាភាសាខ្មែរ ព្រមទាំងអត្ថបទស្រាវជ្រាវ ឬក៏ជាការបកប្រែ ដែល ភាគច្រើនមិនទាន់ បោះពុម្ពនៅឡើយ។[] ក្នុងនាម​ជា​ស្ថាបនិក និង​ជា​អនុប្រធាន​នៃ​សមាគម Société ethnologique de Paris លោក ឡឺក្លែរ សរសេរសៀវភៅ ឬអត្ថបទស្រាវជ្រាវជាច្រើនពាក់ព័ន្ធទៅនិង ប្រវត្តិសាស្ត្រ ​ភាសា ទំនៀមទម្លាប់ ​(ខ្មែរ និងខ្មែរលើ) ក្បួនខ្នាត ច្បាប់ក្រម សាសនា និង ​វប្បធម៌​របស់​កម្ពុជា ។ ឯកសារដ៏សម្បូរបែបខាងលើនេះ សព្វថ្ងៃនេះ ដែលបានក្លាយទៅជាមូលនិធិ អាដឺម៉ារ ឡឺក្លែរ ត្រូវបានតម្កល់ទុកនៅបណ្ណាល័យក្រុងអាឡាំងសុង ប្រទេសបារាំងដែលជាស្រុកកំណើតរបស់ លោក។ រីឯវត្ថុវប្បធម៌វិញ ចំនួនជាច្រើនរយមុខ ត្រូវបានតម្កល់ទុកនៅសារមន្ទីរខេត្តខាងលើនេះដោយ មានរូបជនជាតិខ្មែរជាអ្នករៀបចំពិពណ៌សម្រាប់មហា ជន កាលពីឆ្នាំ ១៩៧៦ តាមសំណើររបស់សាលាក្រុង។ ដោយសព្វថ្ងៃនេះ នៅប្រទេសកម្ពុជាក្រោយពីសង្គ្រាមមក មិនសូវមានឯកសារជារូបភាព ឬក៏ជាសំណេរដៃទាក់ទិនទៅនឹងស្ថានភាពនៃប្រទេសខ្មែរនាចុងស.វទី១៩ និងដើមទី២០ទេ ដូច្នេះហើយ បានជាឯកសាររូបភាពទាំងនោះមកផ្សព្វផ្សាយ ជូនជាព័ត៌មាន។ ម្យ៉ាងវិញទៀត សម្បត្តិវប្បធម៌ទាំងនោះ ភាគច្រើនមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយ។

  1. (ម.ត្រាណេ)