សង្គ្រាមផ្ទៃក្នុងកម្ពុជា

សង្គ្រាមស៊ីវិលនៅកម្ពុជារវាងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥

សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជាសង្គ្រាមស៊ីវិលកម្ពុជា គឺជាសង្គ្រាមស៊ីវិលដែលកើតឆាបឆេះឡើងនៅលើទឹកដីប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា (មុនឆ្នាំ១៩៧០) និងសាធារណរដ្ឋខ្មែរ (ក្រោយឆ្នាំ១៩៧០)។

សង្គ្រាមស៊ីវិលកម្ពុជា
ផ្នែកនៃសង្គ្រាមវៀតណាម សង្គ្រាមឥណ្ឌូចិន និងសង្គ្រាមត្រជាក់
11ACRCambodia1970 (Colorized).jpg
រថក្រោះអាមេរិកកំពុងបើកចូលភូមិមួយនៅកម្ពុជា
កាលបរិច្ឆេទ ១៧ មករា ១៩៦៨ — ១៧ មេសា ១៩៧៥
(៨ឆ្នាំ ១ខែ និង ៦ថ្ងៃ)
ទីតាំង កម្ពុជា
លទ្ធផល ជ័យជម្នះខាងខ្មែរក្រហម
ភាគីសង្គ្រាម
កម្ពុជា
(១៩៦៧–១៩៧០)
សាធារណរដ្ឋខ្មែរ
(១៩៧០–១៩៧៥)
 សហរដ្ឋអាមេរិក
 វៀតណាមខាងត្បូង

គាំទ្រដោយ

ខ្មែរក្រហម

រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (១៩៧០–១៩៧៥)

 វៀតណាមខាងជើង
វៀតកុង
គាំទ្រដោយ

មេបញ្ជាការ និង មេដឹកនាំ
នរោត្តម សីហនុ (១៩៦៧-១៩៧០)
លន់ នល់
ស៊ីសុវត្ថិ សិរីមតៈ
ឡុង បូរ៉េត
រីឆាត និចសុន
ហិនរី ឃីស៊ីងហ្គ័រ
ប៉ុល ពត
ខៀវ សំផន
អៀង សារី
នួន ជា
សុន សេន
នរោត្តម សីហនុ (១៩៧០-១៩៧៥)
កម្លាំង
កម្ពុជា ៣០,០០០ (១៩៦៨)[១]
កម្ពុជា ៣៥,០០០ (១៩៧០)[២]
កម្ពុជា ១០០,០០០ (១៩៧២)[២]
កម្ពុជា ២០០,០០០ (១៩៧៣)[២][១]
កម្ពុជា ៥០,០០០ (១៩៧៤)[២]
កម្ពុជា ៤,០០០ (១៩៧០)[៣]
កម្ពុជា ៧០,០០០ (១៩៧២)[២]
វៀតណាមខាងជើង ៤០,០០០–៦០,០០០ (១៩៧៥)[២]
សហេតុភាព និង ការខាងបង់
មនុស្សប្រមាណ ២៧៥,០០០–៣១០,០០០ នាក់ត្រូវបានស្លាប់[៤][៥][៦]

កងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើងដើម្បីការពារតំបន់មូលដ្ឋាននិងទីជម្រករបស់ខ្លួននៅឯភាគខាងកើតប្រទេសកម្ពុជា បើមិនធ្វើអញ្ចឹងទេ នោះសង្គ្រាមរបស់ពួកគេតទល់នឹងវៀតណាមខាងត្បូងនឹងត្រូវអូសបន្លាយកាន់តែយូរបន្ថែម។ ដំបូងឡើយ ព្រះអង្គម្ចាស់នរោត្តម សីហនុគឺជាអ្នកដែលអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងវៀតណាមខាងជើងនៅលើទឹកដីកម្ពុជា ប៉ុន្តែយូរៗទៅ ចលនាកុម្មុយនិស្តវៀតណាមក៏ចាប់ផ្តើមផ្តល់ជំនួយមកឱ្យខ្មែរក្រហមដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទ្រង់។ ពេលដឹងឮបែបនេះ សីហនុក៏យាងទៅទីក្រុងមូស្គូក្នុងគោលបំណងស្នើសុំឱ្យសូវៀតចូលឃាត់សកម្មភាពរបស់វៀតណាមខាងជើងនៅលើទឹកដីកម្ពុជា។[៧] សីហនុក៏ត្រូវរដ្ឋសភាជាតិកម្ពុជាទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ ក្រោយពីមានបាតុកម្មប្រឆាំងនឹងវៀតណាមដ៏ធំមួយកើតឡើងនៅទីក្រុងភ្នំពេញ។ រដ្ឋាភិបាលថ្មីក៏ឡើងកាន់អំណាចបន្ត រួចហើយក៏ប្តូរឈ្មោះប្រទេសមកសាធារណរដ្ឋខ្មែរ ហើយម៉្យាងវិញទៀត រដ្ឋាភិបាលថ្មីនេះគឺមានភាពលំអៀងទៅកាន់សហរដ្ឋអាមេរិក។ សាធារណរដ្ឋខ្មែរក៏បានប្រកាសទាមទារឱ្យកងកម្លាំងវៀតណាមចុះចេញពីទឹកដីកម្ពុជាភ្លាមៗ ប៉ុន្តែសំណើត្រូវបានបដិសេដ ហើយមិនយូរប៉ុន្មាន ចលនាកុម្មុយនិស្តខ្មែរក្រហមក៏ចាប់លេចឡើងប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋថ្មី។

នៅចន្លោះខែមីនានិងខែមិថុនា ឆ្នាំ១៩៧០ ទឹកដីភាគឥសាន្តនៃប្រទេសកម្ពុជាត្រូវបានកងកម្លាំងវៀតណាមខាងជើងចូលឈ្លានពាននិងកាន់កាប់។ ដោយចង់ផ្តោតលើការវាយសត្រូវចម្បងរបស់ខ្លួន (វៀតណាមខាងត្បូង) កងកម្លាំងវៀតណាមខាងជើងក៏ចាប់ផ្តើមគាំទ្រចលនាខ្មែរក្រហមដើម្បីឱ្យពួកគេប្រយុទ្ធនឹងរដ្ឋាភិបាលកម្ពុជាជំនួស។[៨] ដោយឃើញបែបនេះ រដ្ឋាភិបាលកម្ពុជាក៏ចាប់ផ្តើមបង្កើនចំនួនទ័ពបន្ថែមនិងបញ្ជូនទ័ពដែលខ្លួនមានប៉ុន្មានទៅភាគឥសាន្តដើម្បីបង្ក្រាបចលនាខ្មែរក្រហម។[៩]

ដើម្បីទប់ស្កាត់លទ្ធិកុម្មុយនិស្តកុំឱ្យចូលមកក្នុងប្រទេសកម្ពុជានិងដើម្បីការពារសម្ព័ន្ធមិត្តវៀតណាមខាងត្បូងរបស់ខ្លួនពីពួកកុម្មុយនិស្តវៀតណាម សហរដ្ឋអាមេរិកក៏ចាប់ផ្តើមពង្រឹងជំហរយោធារបស់ខ្លួននៅអាស៊ីអាគ្នេយ៍ប៉ុន្តែលើកនេះគឺលែងបានធ្វើសេរីដូចកាលទស្សវត្តទី៦០ ទៀតហើយដោយសារតែមានបញ្ហាផ្ទៃក្នុងជាតិប្រឆាំងនឹងសង្គ្រាមវៀតណាមកំពុងតែកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណា អាមេរិកនូវតែបន្តប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួននៅភាគឥសាន្តប្រទេសកម្ពុជាខណៈពេលដែលកងកម្លាំងខ្មែរក្រហមនិងវៀណាមខាងជើងបានបន្តប្រយុទ្ធតទល់នឹងកងទ័ពសាធារណរដ្ឋខ្មែរ។

ក្រោយពីការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅអស់រយៈពេលជាងប្រាំឆ្នាំ​ ទីបំផុត រដ្ឋាភិបាលសាធារណរដ្ឋខ្មែរក៏ត្រូវបានផ្តួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយក្រោយមករបបកម្ពុជាប្រជាធិបតេយ្យក៏បានប្រកាសបង្កើតឡើងដោយពួកខ្មែរក្រហម។ សង្គ្រាមមួយនេះបានបង្កឱ្យមានវិបត្តិចលាចលជនភៀសខ្លួននៅពាសពេញផ្ទៃប្រទេសកម្ពុជាដោយប្រជាជនប្រមាណពីរលាននាក់ (ស្មើនឹង ២៥% នៃប្រជាជនសរុប) បានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទមកទីប្រជុំជន ជាពិសេសគឺទីក្រុងភ្នំពេញដែលចំនួនប្រជាជនក្រុងបានកើនឡើងពី ៦០០,០០០ នាក់នៅឆ្នាំ១៩៧០ ទៅជិត ២ លាននាក់ត្រឹមឆ្នាំ១៩៧៥។

ទាហានក្មេងៗ (ក្រោមវ័យ ១៨ ឆ្នាំ) ត្រូវបានឃើញជារឿយៗនៅក្នុងសមរភូមិប្រយុទ្ធទាំងមុននិងក្រោយសង្គ្រាម។[១០] រដ្ឋាភិបាលកម្ពុជាបានធ្វើការប៉ាន់ប្រមាណថា ជាង ២០% នៃទ្រព្យសម្បត្តិជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល។[១១] ជាលទ្ធផល មនុស្សប្រមាណពី ២៧៥,០០០ នាក់រហូតដល់ ៣១០,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ។

សង្គ្រាមមួយនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសង្គ្រាមឥណ្ឌូចិនលើកទី២ (១៩៥៥–១៩៧៥) ហើយវាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រទេសលាវ (សង្គ្រាមស៊ីវិលឡាវ) វៀតណាមខាងជើងនិងខាងត្បូង (សង្គ្រាមវៀតណាម)។ សង្គ្រាមស៊ីវិលកម្ពុជាគឺជាកត្តាមួយដែលបណ្តាលឱ្យអំពើប្រល័យពូជសាសន៍ខ្មែរកើតឡើងដែលបរទេសបានចាត់ទុកវាថាជាការកាប់សម្លាប់បង្ហូរឈាមក៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត។

ដំណាក់កាលដំបូង (១៩៦៥–១៩៧០)កែប្រែ

ផ្ទៃរឿងកែប្រែ

នៅអំឡុងដើមទស្សវត្តឆ្នាំ១៩៦០ គោលនយោបាយរបស់សម្ដេចនរោត្តម សីហនុបានការពារប្រទេសជាតិរបស់ទ្រង់ពីភាពច្របូកច្របល់ដែលកំពុងរីករាលដាលនៅប្រទេសឡាវ និងវៀតណាមខាងត្បូង។[១២] ទាំងសាធារណរដ្ឋប្រជាមានិតចិន (ស.ប.ច.) និងវៀតណាមខាងជើងគឺមិនបានជំទាស់និងអើពើមកលើការអះអាង​របស់សីហនុអំពីគោលនយោបាយ"វឌ្ឍនភាព" និងការបញ្ចូលបក្សប្រឆាំងទាំងឡាយ (រួមទាំងបក្សឆ្វេងនិយម) ចូលក្នុងរដ្ឋាភិបាលរបស់ទ្រង់ឡើយ។[១៣] នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ព្រះអង្គសីហនុបានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងលែងទទួលជំនួយពីអាមេរិកតមកទៀតហើយទ្រង់បានងាកទៅរកជំនួយសេដ្ឋកិច្ចនិងយោធាពី ស.ប.ច និងសហភាពសូវៀតវិញ។[១៣]

ត្រឹមចុងទសវត្សឆ្នាំ១៩៦០ គោលនយោបាយក្នុងស្រុកនិងបរទេសរបស់សីហនុកំពុងតែចាប់ផ្តើមងាកទៅរកភាគីនិយម។ នៅឆ្នាំ១៩៦៦ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងសម្ដេចនិងប្រទេសចិន ដែលអនុញ្ញាតឱ្យមានវត្តមាននៃមូលដ្ឋានកងទ័ពប្រជាជនវៀតណាម (ក.ប.វ) និងវៀតកុងនៅក្នុងតំបន់ព្រំដែនភាគឥសាន្ត។[១៤] ទ្រង់ថែមទាំងបើកកំពង់ផែក្រុងព្រះសីហនុឱ្យនាវា"ទង់កុម្មុយនិស្ត"នាំចូលនូវគ្រឿងសព្វាវុធ និងសម្ភារៈផ្សេងៗជាដើមដើម្បីយកទៅផ្គត់ផ្គង់កងយោធាវៀតណាមខាងជើងដែលបោះមូលដ្ឋាននៅភាគឥសាន្តប្រទេសកម្ពុជាទៀតផង។[១៥] សេចក្តីសម្រេចនិងសកម្មភាពទាំងអស់នេះបានធ្វើឱ្យអន្តរជាតិកើតមានចម្ងល់ចំពោះគោលការណ៍អព្យាក្រឹតភាពរបស់កម្ពុជាដែលបានប្រកាសនៅក្នុងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤

 
កិច្ចប្រជុំនៅទីក្រុងប៉េកាំង៖ ម៉ៅ សេទុង (ឆ្វេង) សម្ដេចសីហនុ (កណ្តាល) និងលៀវ សាវគី (ស្តាំ)។

ព្រះអង្គសីហនុទ្រង់ជឿថា ថ្ងៃណាមួយ ស.ប.ច. នឹងពង្រីកឥទ្ធិពលរបស់ខ្លួនមកចូលក្នុងឧបទ្វីបឥណ្ឌូចិនជាមិនខាន ហើយទ្រង់បានបន្ថែមទៀតថា"ផលប្រយោជន៍របស់ជាតិយើងនឹងត្រូវទទួលបានដោយការចាប់ស្តារទំនាក់ទំនងជាមួយបក្សពួកដែលនឹងត្រួតត្រាលើទ្វីបអាស៊ីនាពេលអនាគតទាំងខាងវិស័យនយោបាយនិងសេដ្ឋកិច្ច – មុនពេលពួកគេទទួលបានជ័យជម្នះ – ហើយវាជាការចាំបាច់ក្នុងការរក្សាគោលនយោបាយនេះដើម្បីផលប្រយោជន៍ជាតិនាពេលខាងមុខ"។[១៤]

នៅអំឡុងឆ្នាំដដែរនោះ ព្រះអង្គបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ព្រះអង្គគឺលោកឧត្តមសេនីយ៍លន់ នល់ដែលជាអ្នកស្តាំនិយម ចាត់វិធានការបង្ក្រាបសកម្មភាពពួកឆ្វេងនិយមដោយចោទប្រកាន់សមាជិកនៃបក្សប្រជាជន (គណបក្សឆ្វេងនិយម) ថាបានធ្វើវិទ្ធង្សនានិងបង្គាប់ពួកហាណូយ។[១៦] ក្នុងពេលដំណាលគ្នានេះដែរ សីហនុបានបាត់បង់ការគាំទ្រ​ពីអ្នកអភិរក្សនិយមខ្មែរដែលជាលទ្ធផលពីការបរាជ័យរបស់ទ្រង់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ (ការខាតបង់នៃការនាំចេញដំណាំស្រូវដែលភាគច្រើនត្រូវនាំទៅផ្គត់ផ្គង់ ក.ប.វ./វៀតកុង) និងជាមួយវត្តមាននៃកងកម្លាំងយោធាកុម្មុយនិស្តដែលកំពុងតែកើនឡើង។[១៧]

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ ប្រទេសកម្ពុជាមានការបោះឆ្នោតសេរីជាលើកដំបូងរបស់ខ្លួន។ ជាការគួរឱ្យភ្ញាក់ផ្អើលមួយរបស់សីហនុ ពួកអ្នកអភិរក្សនិយមបានឈ្នះអាសនៈ ៧៥% នៃចំនួនអាសនៈសរុបនៅក្នុងរដ្ឋសភា ។[១៨][១៩] ឧត្តមសេនីយ៍លន់ នល់ត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ចំណែកឯតំណែងឧបនាយករដ្ឋមន្ត្រីគឺត្រូវបានកាន់កាប់ដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈដែលជាសមាជិកអភិរក្សនិយមដាច់ខាតម្នាក់នៃខ្សែរាជវង្សស៊ីសុវត្ថិ និងជាសត្រូវស្លាប់រស់របស់សីហនុ។ បន្ថែមលើការវិវត្តទាំងនេះនិងការប៉ះទង្គិចផលប្រយោជន៍ក្នុងចំណោមឥស្សរជននយោបាយនៅទីក្រុងភ្នំពេញ ភាពតានតឹងនៅក្នុងសង្គមបានបង្កើតឱ្យមានបរិយាកាសដ៏អំណោយផលសម្រាប់ពួកកុម្មុយនិស្តនៅក្នុងការធ្វើកុបកម្មនៅតាមទីជនបទ។[២០]

ការបះបោរនៅខេត្តបាត់ដំបងកែប្រែ

មិនយូរប៉ុន្មាន ព្រះអង្គក៏បានដឹងខ្លួនថាទ្រង់កំពុងតែស្ថិតនៅក្នុងទ្វេរគ្រោះនយោបាយ។ ដើម្បីរក្សានូវតុល្យភាពប្រឆាំងនឹងជំនោរកើនឡើងរបស់ពួកអភិរក្សនិយម ព្រះអង្គក៏សម្រេចចិត្តបង្កើតក្រុមនយោបាយមួយដែលគេស្គាល់ជាទូទៅថា"រដ្ឋាភិបាលប្រឆាំង"ដោយមានទ្រង់ជាមេដឹកនាំនិងមានសមាជិកបន្ទាប់ៗជាអ្នកឆ្វេងនិយមហើយក្រុមនេះមានតួនាទីត្រួតពិនិត្យនិងធ្វើការរិះគន់ដល់រដ្ឋបាលគ្រប់គ្រងរបស់លន់ នល់។[២១] អាទិភាពដំបូងរបស់លន់ នល់គឺត្រូវដោះស្រាយរឿងវិបត្តិសេដ្ឋកិច្ចដោយបញ្ឈប់ការនាំចេញដំណាំស្រូវខុសច្បាប់ទៅឱ្យពួកកុម្មុយនិស្ត។ ក្រុមទាហានត្រូវបានបញ្ជូនទៅចម្ការស្រូវនានាដើម្បីប្រមូលផលស្រូវដោយបង្ខំ ហើយពួកគេបានបង់ត្រឹមតែតាមតម្លៃដែលរដ្ឋាភិបាលបានកំណត់ថោកៗប៉ុណ្ណោះ។ សកម្មភាពនេះបានធ្វើឱ្យមានការព្រួយបារម្ភតៗគ្នាចំពោះប្រជាកសិករ ជាពិសេសគឺនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តសំបូរទៅដោយដំណាំស្រូវ ហើយក៏ជាតំបន់មួយដែលមានវត្តមានអ្នកម្ចាស់ដីធ្លីធំៗច្រើនផងដែរ និងជាកន្លែងដែលពួកកុម្មុយនិស្តមានឥទ្ធិពលតិចតួច។[២២][២៣] នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៧ ខណៈពេលដែលសីហនុកំពុងស្នាក់នៅប្រទេសបារាំង ឧទ្ទាមកម្មមួយបានផ្ទុះឡើងនៅតំបន់ជុំវិញសំឡូតនៃខេត្តបាត់ដំបង ដោយមានការវាយប្រហារលើកងប្រមូលពន្ធដោយអ្នកស្រុកសំឡូត។ ដោយមានការគាំទ្រពីកម្មាភិបាលកុម្មុយនិស្តក្នុងតំបន់ កុបកម្មនោះក៏បានរីករាលដាលពាសពេញតំបន់សំឡូតទាំងមូល។[២៤] លន់ នល់ដែលជាអ្នកដឹកនាំកំពូលក្នុងអវត្តមានរបស់សម្តេច (ប៉ុន្តែដោយមានការយល់ព្រមពីព្រះអង្គ) បានឆ្លើយតបទៅព្រឹត្តិការណ៍សំឡូតដោយការប្រកាសនូវច្បាប់អាជ្ញាសឹក[២១] ពួកអ្នកស្រែចម្ការប្រមាណរាប់រយនាក់ត្រូវបានបាត់បង់ជីវិតហើយភូមិនានាត្រូវបានបំផ្លិចបំផ្លាញខ្ទិចខ្ទីអស់អំឡុងការចូលបង្ក្រាបរបស់រដ្ឋាភិបាល។[២៥] បន្ទាប់ពីការវិលត្រឡប់ចូលស្រុកវិញនៅខែមីនា សីហនុបានបោះបង់ចោលជំហរនយោបាយកណ្ដាលនិយមរបស់ទ្រង់ និងបានបញ្ជាឱ្យមានការចាប់ខ្លួនលោកខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹមដែលអ្នកទាំងបីត្រូវជាថ្នាក់ដឹកនាំនៃ"រដ្ឋាភិបាលប្រឆាំង"។ ដោយឮដូច្នេះអ្នកទាំងបីក៏បានរត់គេចខ្លួនទៅទិសឥសាន្តនៃប្រទេសកម្ពុជា។[២៦]

ក្នុងពេលដំណាលគ្នានេះ សីហនុបានបញ្ជាឱ្យមានការចាប់ខ្លួនពួកឈ្មួញកណ្ដាលចិនដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរស្រូវខុសច្បាប់។ ទ្រង់ធ្វើបែបនេះគឺក្នុងគោលបំណងចង់បង្កើនចំណូលរដ្ឋាភិបាល និងធ្វើឱ្យអ្នកអភិរក្សនិយមយល់ស្របជាមួយព្រះអង្គវិញ។ លន់ នល់ត្រូវបង្ខំឱ្យលាលែងចេញពីតំណែង និងជាធម្មតា ព្រះអង្គបានរាប់បញ្ចូលអ្នកឆ្វេងនិយមថ្មីៗចូលក្នុងរដ្ឋាភិបាលទ្រង់វិញ​ដើម្បីធ្វើឱ្យមានតុល្យភាពស្មើនឹងចំនួនពួកអភិរក្សនិយម។[២៦] បញ្ហាធំៗទាំងពីរដែលមានពីមុនមកក៏ត្រូវបានដោះស្រាយប៉ុន្តែវាក៏បានរុញផលវិបាកចំនួនពីរទៀតមកឱ្យរដ្ឋាភិបាលសីហនុបន្ថែមដែរ។ បញ្ហាទីមួយគឺ៖ ក្រោយពីកុបកម្មនៅសំឡូតត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃដោយរដ្ឋាភិបាល ក្រុមសមាជិកនៃបក្សកុម្មុយនិស្តខ្មែរ (ដែលគេសម្តៅថា"ខ្មែរក្រហម") ក៏បានចាប់ប្រតិបត្តិការប្រដាប់អាវុធប្រឆាំងនឹងរាជរដ្ឋាភិបាល។ ទីពីរ៖ ចំពោះវណ្ណៈកសិករ ឈ្មោះរបស់លន់ នល់ត្រូវបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាបសង្កត់ដ៏សាហាវឃោឃៅមួយនៅទូទាំងប្រទេសកម្ពុជា។[២៧]

ការរៀបរៀងឡើងវិញរបស់ក្រុមកុម្មុយនិស្តកែប្រែ

គម្រោងកុបកម្មឆ្នាំ១៩៦៧ របស់ខ្មែរក្រហមគឺមិនបានរៀបចំទុកជាមុននោះទេដែលជាលទ្ធផល កុបកម្មរបស់ពួកគេត្រូវទទួលបរាជ័យ ដូច្នេះហើយ ខ្មែរក្រហមក៏បានប្រមូលថ្នាក់ដឹកនាំខ្លួនមកប្រជុំគ្នាដើម្បីរៀបចំផែនការធ្វើកុបកម្មធំជាងនេះនៅឆ្នាំបន្ទាប់។ ការគាបសង្កត់និងចាប់សម្លាប់សមាជិកក្រុមប្រជាជននិងពួកកុម្មុយនិស្តទីប្រជុំជនដោយរដ្ឋបាលសីហនុគឺមិនបានផ្តល់វិបត្តិអ្វីដល់ខ្មែរក្រហមនោះទេតែផ្ទុយទៅវិញវាបានកម្ចាត់គូប្រជែងឆ្វេងនិយមរបស់សាឡុត ស, អៀង សារី និងលោកសុន សេន។[២៨] ខ្មែរក្រហមបាននាំអ្នកគាំទ្ររបស់ពួកគេទៅតំបន់ខ្ពង់រាបនៃភាគឥសាន្ត ចូលទៅក្នុងទឹកដីអ្នកខ្មែរលើដែលជាជនជាតិដើមរស់នៅភាគឥសាន្តប្រទេសកម្ពុជាហើយមានអរិភាពដល់អ្នកខ្មែរកណ្តាល និងរាជរដ្ឋាភិបាល។ ចំពោះខ្មែរក្រហម ពួកគេបានបង្កើតមូលដ្ឋាននៅទីកន្លែងនោះដើម្បីរៀបចំក្រុមបក្សពួកឡើងវិញនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រយោធា។[២៩][៣០]

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ពួកខ្មែរក្រហមបានផ្ដើមការវាយប្រហារដំបូងរបស់ខ្លួន។ គោលបំណងក្នុងការវាយលុកនេះគឺចង់ប្រមូលគ្រឿងសព្វាវុធបន្ថែមនិងផ្សព្វផ្សាយការឃោសនា ពួកអ្នកកុបកម្មខ្មែរក្រហមនាពេលនោះគឺមានចំនួនមិនច្រើនជាង ៤–៥,០០០ នាក់នោះឡើយ។[៣១][៣២] នៅក្នុងខែដដែរនោះ ពួកគេបានបង្កើតស្លាបយោធាមួយដែលមានឈ្មោះថា កងទ័ពបដិវត្តន៍កម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍នៃការបះបោរនៅខេត្តបាត់ដំបងបានបញ្ចប់ ព្រះអង្គម្ចាស់សីហនុទ្រង់បានចាប់គិតពិរចារណាឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងពួកកុម្មុយនិស្ត។[៣៣] កិច្ចព្រមព្រៀងដំបូងរបស់ទ្រង់​ជាមួយចិនគឺមិនបានផ្តល់ផលប្រយោជន៍ដល់ព្រះអង្គនោះទេ។ វាមិនត្រឹមតែបរាជ័យក្នុងការបញ្ឈប់វៀតណាមខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវពួកវៀតណាមចូលឈ្លានពាន (តាមរយៈក្រុមខ្មែរក្រហម) ដោយការធ្វើវិទ្ធង្សនានៅក្នុងមាតុភូមិរបស់ទ្រង់ទៀតផង។[២៤] តាមយោបលរបស់លន់-នល់ (បន្ទាប់ពីលោកបានត្រឡប់ចូលជាសមាជិកគណៈរដ្ឋមន្ត្រីវិញដោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅខែវិច្ឆិកា ឆ្នាំ១៩៦៨) និងអ្នកនយោបាយអភិរក្សនិយមដទៃទៀត, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៦៩ ព្រះអង្គសីហនុក៏បានសម្រេចស្តារទំនាក់ទំនងការទូតជាធម្មតាឡើងវិញជាមួយសហរដ្ឋអាមេរិកនិងថែមទាំងបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិមួយដែលមានលោកលន់-នល់ជានាយករដ្ឋមន្ត្រី។[៧] ទ្រង់បានធ្វើដូច្នេះ"គឺដើម្បីលេងក្បាច់នយោបាយថ្មី ដោយហេតុថាពួកកុម្មុយនិស្តអាស៊ីបានវាយប្រហារប្រទេសជាតិរបស់ទ្រង់រួចទៅហើយមុនពេលសង្គ្រាមវៀតណាមត្រូវបញ្ចប់"។[៣៤] ម្យ៉ាងវិញទៀតសម្រាប់ពួកខ្មែរក្រហម កងកម្លាំងវៀតណាមនិងវៀតកុងអាចជាដំណោះស្រាយដើម្បីរឹតបន្តឹងនិងអភិវឌ្ឍន៍ចលនារបស់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។[៣៥]

ប្រតិបត្តិការម៉ឺនុយ និងប្រតិបត្តិការអង្គីការណ៍សេរីភាពកែប្រែ

ទោះបីជាសហរដ្ឋអាមេរិកបានដឹងអំពីវត្តមាននៃមូលដ្ឋានទ័ពយួនកុម្មុយនិស្តនៅលើទឹកដីកម្ពុជាចាប់តាំងពីឆ្នាំ១៩៦៦ ក៏ដោយក៏ប្រធានាធិបតីអាមេរិកនាពេលនោះគឺលោកលីនដុន ប៊ី ចនសុនបានជ្រើសរើសយកការមិនវាយប្រហារពួកវៀតណាមខាងជើងដោយខ្លាចមានប្រតិឃាតកើតឡើងជាបន្តបន្ទាប់ហើយណាមួយលោកបានជឿថាព្រះអង្គសីហនុគឺជាមនុស្សដែលអាចងាយស្រួលបញ្ចុះបញ្ចូល។[៣៦] ប៉ុន្តែនេះមិនមែនមានន័យថាអាមេរិកមិនអើពើជាមួយកម្ពុជានោះទេ, នៅឆ្នាំ១៩៦៧ លោកចនសុនបានបញ្ជូនអ្នកបញ្ជាការជំនួយយោធា ក្រុមសិក្សាការនិងអង្កេតការវៀតណាម (ក.ស.អ. ឬ SOG) មកកម្ពុជាដើម្បីប្រមូលព័ត៌មាននានានៅតាមតំបន់មូលដ្ឋានទាំងនោះ។[៣៧] បរិយាកាសនៃសង្គ្រាមវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីលោករីឆាត និចសុនបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៦៨។ ជាមួយនឹងគោលនយោបាយថ្មី សហរដ្ឋអាមេរិកបាននាំចេញទាហានរបស់ខ្លួនជាបណ្តើរៗពីទឹកដីវៀតណាមនិងការធ្វើវៀតណាមកម្ម

ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ តាមបញ្ជាសម្ងាត់ពីលោកនិចសុននិងឃីស៊ីងហ្គ័រ កងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកបានមកទម្លាក់គ្រាប់បែកលើទីតាំងមូលដ្ឋានយួនក្នុងខេត្តកំពង់ចាម ដែលអាមេរិកតែងហៅមូលដ្ឋានទ័ពយួននោះថា "Fishhook" (ផ្លែសន្ទូចត្រី)។ ការទម្លាក់គ្រាប់បែកនេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីប្រទេសកម្ពុជាហើយវាត្រូវបានបញ្ចប់នៅខែឧសភា ឆ្នាំ១៩៧០។ នៅក្នុងអំឡុងពេលប្រតិបត្តិការម៉ឺនុយ បញ្ជាការដ្ឋានកងទ័ពអាកាសអាមេរិកបានធ្វើប្រតិបត្តិការចំនួន ៣,៨៧៥ ជើងហើយបានទម្លាក់គ្រឿងយុទ្ធភណ្ឌជាង ១០៨,០០០ តោននៅតាមតំបន់ព្រំដែនភាគខាងកើត។។[៣៨] មានតែមន្ត្រីជាន់ខ្ពស់សភាចំនួន ៥ រូបប៉ុណ្ណោះដែលបានដឹងអំពីប្រតិបត្តិការនេះ។[៣៩]

បន្ទាប់ពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបានបញ្ចប់ និចសុននិងលោកឃីស៊ីងហ្គ័របានអះអាងថា សីហនុបានអនុញ្ញាតជាសម្ងាត់នូវដំណើរការនៃប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការថ្លែងនេះគឺមិនប្រកត់ថាត្រឹមត្រូវមួយរយភាគរយនោះទេ។ សម្តេចសីហនុទ្រង់បានប្រាប់អ្នកការទូតអាមេរិកលោកឆេស្ទឺរ បូលស៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៦៨ ថា ព្រះអង្គនឹងមិនប្រឆាំង"ការតាមប្រមាញ់"របស់អាមេរិកលើទាហានវៀតណាមខាងជើងនៅតាមទីជនបទ"[នៃប្រទេសកម្ពុជា]"ឡើយព្រោះថាកម្ពុជាមិនទាន់បានរងគ្រោះធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ លោក Kenton Clymer បានយល់នូវពាក្យពេចន៍របស់សម្តេចសីហនុថា"សេចក្តីដែលថ្លែងដោយសីហនុគឺមិនមានន័យថាទ្រង់បានយល់ព្រមអនុញ្ញាតឱ្យអាមេរិកទម្លាក់គ្រាប់បែកប្រភេទ B-52 លើទឹកដីមាតុភូមិរបស់ព្រះអង្គនោះទេ...គ្មាននរណាបានមកសួរសុំការអនុញ្ញាតពីព្រះអង្គឡើយ...ដូច្នេះសីហនុគឺមិនមានអ្នកណាមកសុំសួរការអនុញ្ញាតហើយព្រះអង្គក៏មិនបានផ្តល់ការយល់ព្រមអ្វីនោះដែរ"។[៤០] នៅក្នុងអំឡុងប្រតិបត្តិការម៉ឺនុយ រដ្ឋាភិបាលរបស់សីហនុបានធ្វើការតវ៉ាជាផ្លូវការចំពោះ"ការរំលោភទឹកដីនិងដែនអាកាសកម្ពុជាដោយអាមេរិក"នៅទល់មុខអង្គការសហប្រជាជាតិអស់ជាង ១០០ ដងឯណោះ។[៤១][៤២]

ប្រតិបត្តិការអង្គីការណ៍សេរីគឺចាប់ដំណើរការឡើងក្រោយប្រតិបត្តិការម៉ឺនុយ។ ប្រតិបត្តិការនេះបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៧០ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៣។ ការទម្លាក់គ្រាប់បែករបស់អាមេរិកបានរីករាលដាលពាសពេញផ្នែកខាងកើតប្រទេសកម្ពុជា ជាពិសេសគឺនៅភាគអាគ្នេយ៍ដែលសម្បូរមនុស្សរស់នៅច្រើន។ យោងតាមផែនទីនៃទីតាំងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមតំបន់ធំៗបានបង្ហាញថា ដីរាប់សិបម៉ាយត្រូវបានរងនូវបំផ្ទុះគ្រាប់បែករបស់អាមេរិក។[៤៣]

ប្រសិទ្ធភាពនៃការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើពួកខ្មែរក្រហមនិងចំនួនស្លាប់របស់ជនស៊ីវិលគឺជាប្រធានបទមួយដែលអ្នកប្រវត្តិវិទូតែងមានគំនិតខុសៗគ្នា។ ដោយទិន្នន័យមានការកំណត់ ចំនួនអ្នកស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិកមានចំនួនប្រហែលពី ៣០,០០០ រហូតដល់ ១៥០,០០០ នាក់។[៤៣][៤៤] យុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកបានធ្វើឱ្យខូចខាតដល់ផ្ទះសំបែងរបស់ប្រជាជនខ្មែរជាច្រើន។ នេះគឺជាកត្តាមួយដែលបណ្តាលឱ្យមានវិបត្តិជនភៀសខ្លួននៅកម្ពុជានាអំឡុងពេលនោះ។[១១]

សេចក្តីដែលលើកឡើងថា 'ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកទើបកម្លាំងខ្មែរក្រហមរីកកើនឡើងពី ៤,០០០ នាក់នៅក្នុងឆ្នាំ១៩៧០ ទៅដល់ ៧០,០០០ នាក់នៅក្នុងឆ្នាំ១៩៧៥'ត្រូវបានប្រវត្តិវិទូមួយចំនួនជំទាស់មិនទទួលយក។[៤៥] ឯកសារដែលដកស្រង់ពីបណ្ណាការសូវៀតក៏ត្រូវអ្នកប្រវត្តិវិទូមួយចំនួនជំទាស់បដិសេដដែរដោយនៅក្នុងឯកសារនោះ គេបានសរសេរថា 'ការវាយលុករបស់វៀតណាមលើកម្ពុជានៅឆ្នាំ១៩៧០ ត្រូវបានប្រព្រឹត្តិធ្វើឡើងតាមការស្នើសុំរបស់ចលនាខ្មែរក្រហមបន្ទាប់ពីការចរចាគ្នាជាមួយលោកនួន ជាបានទទួលបានសម្រេច'។[៤៦][៤៧][៤៨][៩] ប្រយោគដែលលើកឡើងថា'ការទម្លាក់គ្រាប់បែករបស់អាមេរិកបានពន្យារជ័យជម្នះរបស់ខ្មែរក្រហម'ក៏ត្រូវបដិសេដមិនទទួលស្គាល់ដោយប្រវត្តិវិទូខ្លះផងដែរ។[៤៨][៤៩][៥០][៥១]

រដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុ (១៩៧០)កែប្រែ

រដ្ឋប្រហារកែប្រែ

ខណៈពេលដែលសីហនុកំពុងធ្វើដំណើរទស្សនកិច្ចនៅឯប្រទេសបារាំង, មានកុបកម្មប្រឆាំងវៀតណាមមួយចំនួនបានផ្ទុះឡើងនៅរាជធានីភ្នំពេញ (ដោយមានការគាំទ្រខ្លះៗពីរដ្ឋាភិបាល) ហើយក្នុងដំណើរនេះ ស្ថានទូតវៀតណាមខាងជើងនិងវៀតកុងត្រូវបានរងការបំផ្លិចបំផ្លាញពីក្រុមកុបកម្មទាំងនោះ។[៥២][៥៣] ក្នុងនាមជានាយករដ្ឋមន្ត្រី លោកលន់ នល់មិនបានអើពើទៅនឹងកុបកម្មប្រឆាំងនឹងវៀតណាមនោះឡើយខណៈពេលអវត្តមានរបស់សម្តេច។[៥៤] នៅថ្ងៃទី១២ លោកលន់ នល់បានបិទកំពង់ផែក្រុងព្រះសីហនុ លែងឱ្យមានការនាំចូលនិងនាំចេញទៅឱ្យពួកវៀតណាមខាងជើងទៀតនិងព្រមទាំងបានចេញឧសានវាទមួយផងដែរ។ ក្នុងឧសានវាទនោះបានចែងថា រាល់កងកម្លាំងវៀតណាមខាងជើងនិងវៀតកុងទាំងអស់ត្រូវតែដកថយចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៧២ ម៉ោង (ថ្ងៃទី១៥ ខែមីនា) បើមិនអញ្ចឹង កងកម្លាំងប្រដាប់អាវុធកម្ពុជានឹងចុះធ្វើអន្តរាគមន៍ដោយផ្ទាល់។[៥៥]

បន្ទាប់ពីបានឮពីភាពចលាចលនៅមាតុប្រទេសរបស់ទ្រង់ សីហនុក៏បានធ្វើដំណើរទៅទីក្រុងមូស្គូហើយបន្តទៅទីក្រុងប៉េកាំងដើម្បីស្នើឱ្យមហាអំណាចទាំងពីរដាក់ពាក្យបណ្តឹងទៅវៀតណាមខាងជើងដើម្បីឱ្យពួកគេកាត់បន្ថយកងកម្លាំងរបស់គេនៅលើទឹកដីកម្ពុជា។[៧] នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់បានស្នើឱ្យមានការបោះឆ្នោតមួយនៅរដ្ឋសភាស្តីពីភាពដឹកនាំប្រទេសរបស់សីហនុ។ ការបោះឆ្នោតក៏បានប្រព្រឹត្តិទៅហើយសីហនុក៏ត្រូវបានទម្លាក់ចេញពីអំណាចដោយលទ្ធផល ៨៦ ទល់នឹង ៣។[៥៦] ចេង ហេងបានក្លាយជាប្រធានរដ្ឋសភាចំណែកឯលោកនាយករដ្ឋមន្ត្រីលន់ នល់ត្រូវបានផ្ដល់អំណាចបណ្ដោះអាសន្ន។ ទ្រង់សិរីមតៈបានទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលថ្មីបានប្រកាសថាការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់មកខ្លួនគឺមានលក្ខណៈស្របនឹងច្បាប់​ហើយនិងរដ្ឋធម្មនុញ្ញ មិនតែប៉ុណ្ណោះរដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលអន្តរជាតិភាគច្រើនទៀតផង។ មានការចោទប្រកាន់ជាច្រើនជាបន្តបន្ទាប់ដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលដៃក្នុងការទម្លាក់ព្រះអង្គម្ចាស់សីហនុប៉ុន្តែមិនដែលមានភស្តុតាងណាអាចបញ្ជាក់បានច្បាស់លាស់នោះសោះ។[៥៧]

អ្នកវណ្ណៈកណ្តាលនិងបញ្ញវន្តភាគច្រើនដែលមិនសូវពេញចិត្តនឹងការដឹកនាំរបស់សីហនុបាននាំគ្នាទទួលស្គាល់រដ្ឋាភិបាលថ្មីភ្លាមៗ។[៥៨] ពួកគេត្រូវបានចូលរួមដោយក្រុមយោធា ហើយសម្រាប់ពួកទាហាន ការត្រឡប់មកវិញនៃជំនួយយោធានិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកគឺជាដំណឹងដ៏ល្អមួយ។[៥៩] ក្នុងរយៈពេលត្រឹមពីរបីថ្ងៃ សម្តេចសីហនុដែលកំពុងនៅរដ្ឋធានីប៉េកាំងបានប្រកាសផ្សព្វផ្សាយអំពាវនាវទៅកាន់ប្រជាជនខ្មែរឱ្យងើបឡើងតស៊ូ​ប្រឆាំងនឹងបុគ្គលដែលបានដណ្ដើមអំណាចពីព្រះអង្គ។[៧] បាតុកម្មនិងកុបកម្មមួយចំនួនបានកើតមានឡើង (ភាគច្រើននៅតំបន់ជុំវិញនិងតំបន់ដែលនៅក្រោមការគ្រប់គ្រងរបស់វៀតណាមខាងជើងនិងវៀតកុង) ប៉ុន្តែគ្មានកុបកម្មមួយណាដែលមានសក្តានុភាពអាចគំរាមកំហែងរដ្ឋាភិបាលលន់ នល់បានឡើយ។[៦០] មានឧប្បត្តិហេតុមួយដែលកើតឡើងនៅថ្ងៃទី២៩ ខែមីនាក្នុងខេត្តកំពង់ចាម ក្នុងឧប្បត្តិហេតុនេះ ហ្វូងមនុស្សមួយដែលស្អប់ខ្ពើមនឹងរដ្ឋាភិបាលបាននាំគ្នាតាមវាយសម្លាប់ប្អូនប្រុសរបស់លន់ នល់គឺលោកលន់ និល[៥៩] ក្រោយមកទៀត កសិករប្រមាណ ៤០,០០០ នាក់បាននាំគ្នាធ្វើដំណើរឆ្ពោះទៅរដ្ឋធានី​ដើម្បីទាមទារឱ្យរដ្ឋាភិបាលប្រគល់អំណាចមកឱ្យសម្តេចសីហនុវិញ។ បាតុករទាំងនោះត្រូវបានកងកម្លាំងប្រដាប់អាវុធបង្ក្រាបនិងបំបែកបានដែលជាលទ្ធផល មានមនុស្សជាច្រើនត្រូវរងរបួសនិងខ្លះត្រូវបាត់បង់ជីវិត។

ការសម្លាប់រង្គាលនៃជនជាតិវៀតណាមកែប្រែ

ប្រជាជនខ្មែរភាគច្រើនទាំងអ្នកនៅទីប្រជុំជននិងទីជនបទក៏ចាប់សម្តែងការស្អប់ខ្ពើមនិងការមិនពេញចិត្តជាខ្លាំងចំពោះជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។ ដោយមានចំនួនទ័ពត្រឹមតែ ៣០,០០០ នាក់ លោកលន់ នល់បានអំពាវនាវត្រូវការអ្នកស្ម័គ្រចិត្តចំនួន ១០,០០០ នាក់បន្ថែមទៀតដើម្បីចូលបម្រើក្នុងជួរយោធាប៉ុន្តែលទ្ធផលគឺនឹកស្មានមិនដល់ដោយមានមនុស្សចំនួន ៧០,០០០ នាក់ឯណោះដែលបានស្ម័គ្រចិត្តចូលបម្រើជាទាហាន។[៦១] មានពាក្យចចាមអារាមជាច្រើនបាននិយាយថាកងទ័ពប្រជាជនវៀតណាមអាចនឹងបើកការវាយលុកឈ្លានពានសម្តៅមករកទីក្រុងភ្នំពេញ។ ដោយឮបែបនេះ ប្រជាជនខ្មែរទាំងអស់ក៏កើនការស្អប់ខ្ពើមបន្ថែមនឹងវៀតណាមហើយមិនយូរប៉ុន្មានក៏កើតចេញជាអំពើហិង្សាប្រឆាំងនឹងជនជាតិវៀតណាមប្រមាណ ៤០,០០០ នាក់នៅក្នុងប្រទេស។[៥៩]

លន់ នល់សង្ឃឹមថានឹងអាចប្រើប្រាស់ប្រជាជនវៀតណាមក្នុងប្រទេសកម្ពុជាជាចំណាប់ខ្មាំងប្រឆាំងនឹងវៀតណាមខាងជើងនិងវៀតកុង បន្ទាប់មកក្រុមយោធាខ្មែរក៏ចាប់ប្រមូលជនជាតិវៀតណាមទាំងនោះដាក់បញ្ចូលទៅក្នុងជំរុំឃុំឃាំង។[៥៩] ក្នុងដំណាក់កាលនេះ ការចាប់សម្លាប់ជនជាតិវៀតណាមនៅកម្ពុជាក៏ចាប់ប្រព្រឹត្តិឡើង។ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ទាហានសាធារណរដ្ឋខ្មែរបានដើរតាមស្វែងរកចាប់សម្លាប់ជនជាតិវៀតណាម។[៦២] នៅថ្ងៃទី១៥ ខែមេសា សាកសពជនជាតិវៀតណាមប្រមាណ ៨០០ នាក់បានអណ្តែតតាមទន្លេមេគង្គហូរចុះទៅរដ្ឋវៀតណាមខាងត្បូង។[ត្រូវការអំណះអំណាង]

ពួកវៀតណាមខាងជើង វៀតកុង និងព្រមទាំងវៀតណាមខាងត្បូងផងដែរបានបរិហារនូវសកម្មភាពទាំងនេះយ៉ាងខ្លាំង។[៦៣] លើសពីនេះទៅទៀត ប្រជាជនខ្មែរស្ទើរគ្រប់រូបមិនបានអើពើឬសម្តែងការអាណិតអាសូរអ្វីចំពោះជនជាតិវៀតណាមទាំងនោះសោះ។ នៅក្នុងការសុំអភ័យទោសដល់រដ្ឋាភិបាលសៃហ្គន លោកលន់ នល់បានបញ្ជាក់ថា"វាគឺជារឿងពិបាកណាស់ក្នុងការបែងចែករវាងប្រជាពលរដ្ឋវៀតណាមនិងជនបង្កប់វៀតកុង ដូច្នេះវាគឺជារឿងធម្មតាទេដោយកងទ័ពកម្ពុជាខ្លះគាត់គ្រប់គ្រងខ្លួនមិនបាន" (ដោយទ័ពសាធារណរដ្ឋខ្មែរភាគច្រើនជាអ្នកជាតិនិយមនិងចង់បំបាត់ពូជសាសន៍វៀតណាមចេញពីទឹកដីប្រទេសកម្ពុជា)។[៦៤]

រ.រ.ជ.ក. និង រ.ជ.ក.កែប្រែ

ពីទីក្រុងប៉េកាំង សីហនុបានប្រកាសថារដ្ឋាភិបាលរបស់ទ្រង់នៅទីក្រុងភ្នំពេញត្រូវបានរំលាយហើយ រួចទ្រង់ក៏បានបង្កើតចេញនូវ Front Uni National du Kampuchea ឬ NUFK (រណសិរ្សរួបរួមជាតិកម្ពុជា)។ ក្រោយមក ព្រះអង្គម្ចាស់សីហនុទ្រង់បានមានព្រះរាជបន្ទូលថា"ខ្ញុំនឹងមិនជ្រើសរើសចុះចូលជាមួយពួកអាមេរិកឬពួកកុម្មុយនិស្តនោះឡើយ ព្រោះខ្ញុំបានពិរចារណាគិតមើលឃើញថាក្រុមទាំងពីរនេះអាចនឹងផ្តល់ភយន្តរាយដល់ប្រជាជាតិខ្ញុំ (ពោលគឺចក្រពត្តិនិយមអាមេរិក និងកុម្មុយនិស្តនិយមអាស៊ី)។ លោកលន់ នល់ទេដែលបានបង្គាប់តម្រូវឱ្យខ្ញុំជ្រើសរើសរវាងក្រុមទាំងពីរនោះ។"[៥៩]

ជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពនយោបាយនៅប្រទេសកម្ពុជា វៀតណាមខាងជើងក៏បានបញ្ជូននាយករដ្ឋមន្ត្រីខ្លួនឈ្មោះផាំ វ៉ាន់ដុងទៅជួបសម្តេចសីហនុនៅឯប្រទេសចិនដើម្បីបញ្ចុះបញ្ចូលឱ្យព្រះអង្គចងសម្ព័ន្ធភាពជាមួយខ្មែរក្រហម។ ប៉ុល ពតក៏ត្រូវបានពួកវៀតណាមទាក់ទងដែរដោយពួកវាបានសន្យាថានឹងផ្តល់ឱ្យនូវជំនួយគ្រប់បែបយ៉ាងដល់ចលនាខ្មែរក្រហមដើម្បីផ្តួលរលំរដ្ឋាភិបាលកម្ពុជាឱ្យបានសម្រេច។ តាមការពិតពេលដល់ថ្ងៃប្រជុំ ប៉ុល ពតនិងសម្តេចសីហនុគឺកំពុងនៅទីក្រុងប៉េកាំងក្នុងពេលជាមួយគ្នាប៉ុន្តែថ្នាក់ដឹកនាំចិននិងវៀតណាមបានលាក់ការមិនព្រមឱ្យអ្នកទាំងពីរដឹងពីវត្តមានគ្នាឬជួបគ្នានោះឡើយ។ បន្តិចក្រោយមក សីហនុបានចេញសេចក្តីអំពាវនាវតាមវិទ្យុដល់ប្រជាជនខ្មែរឱ្យងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលនិងចូលគាំទ្រចលនាខ្មែរក្រហម។ សកម្មភាពនេះបានបញ្ជាក់ថា សម្តេចសីហនុបានប្រគល់ឈ្មោះនិងប្រជាប្រិយភាពរបស់ទ្រង់ទៅឱ្យចលនាមួយដែលទ្រង់ពុំមានការគ្រប់គ្រងលើនោះទេ។[៦៥] នៅខែឧសភា ឆ្នាំ១៩៧០ ប៉ុល ពតបានត្រឡប់មកប្រទេសកម្ពុជាវិញហើយដំណើរនៃកុបកម្មរបស់ចលនាខ្លួនក៏បានចាប់ផ្តើមរីកចម្រើនខ្លាំងជាងមុន។ ក្រោយពីសីហនុបានបង្ហាញការគាំទ្រដល់ខ្មែរក្រហមដោយបានចុះមកត្រួតពិនិត្យមើលពួកគេនៅតាមទីជនបទ ចំនួនយុទ្ធជនខ្មែរក្រហមក៏បានកើនឡើងពី ៦,០០០ ទៅ ៥០,០០០ នាក់ភ្លាម។

ទីបំផុត សម្តេចក៏សម្រេចចងសម្ព័ន្ធភាពជាមួយខ្មែរក្រហម វៀតណាមខាងជើង ប៉ៈថេតឡាវ និងវៀតកុងដោយបានបោះកិត្យានុភាពរបស់ទ្រង់ទាំងប៉ុន្មានមកលើពួកកុម្មុយនិស្ត (ពោលគឺទ្រង់ពឹងលើពួកកុម្មុយនិស្តផ្ទាល់តែម្តង)។ នៅថ្ងៃទី៥ ខែឧសភា រ.ជ.ក. និងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (រ.រ.ជ.ក. ឬ GRUNK) ក៏បានប្រកាសបង្កើតឡើងជាផ្លូវការ។ សីហនុបានកាន់កាប់តំណែងជាប្រមុខរដ្ឋនិងតែងតាំងលោកប៉ែន នុតជានាយករដ្ឋមន្រ្តី។[៥៩]

លោកខៀវ សំផនត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រ.រ.ជ.ក. (ប៉ុន្តែរាល់ប្រតិបត្តិការយោធាទាំងអស់គឺត្រូវបានដឹកនាំដោយប៉ុល ពត)។ ហូ នឹមបានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន រីឯលោកហ៊ូ យន់ត្រូវបានកាន់កាប់តំណែងមួយចំនួនដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកកំណែទម្រង់សហគមន៍និងសហករណ៍។ រ.រ.ជ.ក.បានអះអាងថាខ្លួនមិនមែនជារដ្ឋាភិបាលនិរទេសនោះទេពីព្រោះខ្លួនមានលោកខៀវ សំផនហើយកុបកម្មទាំងឡាយគឺសុទ្ធតែស្ថិតនៅលើទឹកដីកម្ពុជា។ សម្តេចសីហនុនិងអ្នកស្មោះត្រង់ជាមួយទ្រង់គឺនូវតែស្ថាក់នៅប្រទេសចិនដដែរ តែនៅអំឡុងខែមីនា ឆ្នាំ១៩៧៣ សម្តេចសីហនុបានចុះមកធ្វើទស្សនកិច្ចនៅ"តំបន់រំដោះ"នានានៃប្រទេសកម្ពុជាហើយក្នុងនោះក៏មានតំបន់ប្រាសាទអង្គរវត្តទៀតផង។ ទស្សនកិច្ចបានធ្វើឡើងគឺសម្រាប់តែបំណងឃោសនាប៉ុណ្ណោះ វាមិនមានជាប់ទាក់ទងអ្វីនឹងកិច្ចការនយោបាយនោះទេ។[៦៦]

ចំពោះសីហនុ សម្ព័ន្ធភាពនេះគឺកើតឡើងដោយសារការស្រេកឃ្លានចង់សងសឹកទៅនឹងបុគ្គលដែលបានក្បត់នឹងព្រះអង្គ។[៦៧][៦៨] ចំពោះខ្មែរក្រហម នេះបានជួយពង្រីកចលនាខ្លួនឱ្យរីកចម្រើនខ្លាំងអស្ចារ្យ ជាពិសេសគឺការចូលរួមពីអ្នករាជានិយម (ក្រុមគាំទ្រសម្តេច)។[៦៩] ការអំពាវនាវរបស់សីហនុ បូករួមទាំងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិកបានបណ្តុះឱ្យប្រជាជនខ្មែរមួយចំនួនចុះចូលនិងជ្រកកោនជាមួយចលនាខ្មែរក្រហម។ ប្រជាប្រិយភាពរបស់ខ្មែរក្រហមបានកើនឡើងជាលំដាប់បន្ថែមក្រោយថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ ជាថ្ងៃដែលលន់ នល់លុបបំបាត់ប្រព័ន្ធរាជាធិបតេយ្យនិងជំនួសមកវិញនូវប្រព័ន្ធសាធារណរដ្ឋ។[៧០]

ការរីករាលដាលនៃសង្គ្រាម (១៩៧០–១៩៧១)កែប្រែ

ការវាយលុកលើកម្ពុជាដោយវៀតណាមខាងជើងកែប្រែ

ក្រោយរដ្ឋប្រហារចប់ លោកលន់ នល់មិនបានប្រកាសចូលធ្វើសង្គ្រាមភ្លាមៗនោះទេ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិនិងរួមទាំងអង្គការសហប្រជាជាតិឱ្យទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មីនិងចូលដាក់ទណ្ឌកម្មដល់ភាគីណាដែលរំលោភលើអព្យាក្រឹតភាពរបស់ប្រទេសកម្ពុជា។[៧១] យោងតាមបណ្ណាសារសូវៀតបានបង្ហាញថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧០ វៀតណាមខាងជើងបានសម្រេចចិត្តបើកការវាយប្រហារលើកងកម្លាំងប្រដាប់អាវុធជាតិខ្មែរ (FANK)។ គេជឿថាលោកនួន ជាបានចរចាស្នើឱ្យវៀតណាមខាងជើងផ្តើមសកម្មភាពនេះ។[៩] ត្រឹមខែមិថុនា ឆ្នាំ១៩៧០ ទឹកដីភាគឥសាន្តនៃប្រទេសកម្ពុជាស្ទើរទាំងអស់ត្រូវបានឈ្លានពានដោយកងកម្លាំងវៀតណាមខាងជើង។[៨] ការចូលឈ្លានពានពីវៀតណាមខាងជើងបានផ្លាស់ប្តូរបរិយាកាសសង្គ្រាមស៊ីវិលកម្ពុជាទាំងស្រុង។ កងទ័ពកម្ពុជាត្រូវបានវៀតណាមខាងជើងកម្ចាត់ហើយទឹកដីដែលមានប្រជាជនខ្មែររស់នៅជិតពាក់កណ្តាលត្រូវបានប្រគល់ទៅឱ្យខ្មែរក្រហមគ្រប់គ្រង។ ចំណែកឯវៀតណាមវិញគឺមិនបានដកទ័ពខ្លួនទាំងស្រុងចេញពីទឹកដីកម្ពុជានៅឡើយទេដោយពួកវាបានបន្សល់នូវទាហានមួយចំនួនទុកបន្តនៅហ្វឹងហាត់ទាហានខ្មែរក្រហម។ ទាំងអស់នេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាចុះខ្សោយខ្លាំងហើយចំនួននៃក្រុមបះបោរបានកើនឡើងជាលំដាប់ត្រឹមតែរយៈពេលពីរបីសប្តាហ៍ប៉ុណ្ណោះ។ នៅក្នុងប្រវត្តិសាស្រ្តសង្គ្រាមផ្លូវការរបស់វៀតណាមបានសរសេរថា៖ "ទ័ពរបស់ពួកយើងបានជួយមិត្តកម្ពុជាយើងរំដោះខេត្តបានចំនួនប្រាំដែលមានប្រជាជនរស់នៅចំនួនបីលាននាក់...ទ័ពរបស់យើងក៏បានជួយមិត្តកម្ពុជាក្នុងការហ្វឹកហ្វឺនកម្មាភិបាលនិងថែមទាំងពង្រីកកងកម្លាំងពួកគេទៀតផង។ ត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះ កងកម្លាំងប្រដាប់អាវុធរបស់សម្ព័ន្ធមិត្តកម្ពុជាយើងបានកើនចំនួនឡើងពីក្រុមទ័ពព្រៃចំនួនដប់ទៅកងវរសេនាតូចចំនួនប្រាំបួនដែលមានកម្លាំងចំនួន ២០,០០០ នាក់បូករួមទាំងក្រុមទ័ពព្រៃនិងកូនទាហានមួយចំនួនទៀតនៅតាមភូមិស្រុកនានាទៀតផង"។[៧២]

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧០ អង្គភាពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកដំណើរការយុទ្ធនាការកម្ពុជាដោយសង្ឃឹមថាវានឹងអាចដោះស្រាយបញ្ហាចំនួនបីរបស់គេ៖ ទីមួយគឺ វាអាចដើរតួជារបាំងការពារអាមេរិកពីទាហានវៀតណាម (ដោយកំទេចប្រព័ន្ធដឹកនាំសាស្ត្ររបស់កងទ័ពវៀតណាមខាងជើងរួចសម្លាប់ពួកគេ) នៅកម្ពុជា, ទីពីរ វាអាចសាកល្បងគោលនយោបាយ"វៀតណាមកម្ម"របស់អាមេរិក, ទីបី វាជាសារជូនទៅហាណូយថាអាមេរិកនឹងមិនងាយចុះចាញ់ស្រួលៗឡើយ។[៧៣] ទោះបីជាលោកប្រធានាធិបតីនិចសុនមានជំនឿលើលោកលន់ នល់ក្តីតែអាមេរិកនូវតែលួចបញ្ជូនទ័ពចូលក្នុងទឹកដីកម្ពុជាដោយមិនប្រាប់ថ្នាក់ដឹកនាំកម្ពុជាឱ្យដឹងនោះទេ។ មិនយូរប៉ុន្មានលន់ នល់ក៏បានដឹងពីរឿងនេះតាមវិទ្យុបន្ទាប់ពីវាបានផ្សាយពីដំណើរការនៃប្រមុខបេសកកម្មរបស់សហរដ្ឋអាមេរិក។[៧៤]

នៅថ្ងៃវាយលុក ពួកវៀតណាមខាងជើងបានបើកយុទ្ធនាការយោធាមួយប្រឆាំងនឹងកងទ័ពសាធារណរដ្ឋខ្មែរ (ដែលគេតែងស្គាល់ថា យុទ្ធនាការ X (ទីដប់)) តាមសំណើរបស់ពួកខ្មែរក្រហម[៧៥] ក្នុងគោលបំណងពង្រីកតំបន់មូលដ្ឋាននិងប្រព័ន្ធដឹកនាំសាស្ត្ររបស់គេ។[៧៦] ត្រឹមខែមិថុនា បីខែបន្ទាប់ពីសីហនុត្រូវបានទម្លាក់ ទ័ពវៀតណាមខាងជើងបានរុញច្រានកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាចេញពីតំបន់ភាគឥសាន្តនៃប្រទេសកម្ពុជា (ពោលគឺស្មើនឹងមួយភាគបីនៃទឹកដីកម្ពុជាសរុប)។ បន្ទាប់ពីរុញច្រានចេញនូវកងកម្លាំងរដ្ឋាភិបាលកម្ពុជារួច វៀតណាមខាងជើងក៏ប្រគល់តំបន់ដែលខ្លួនដណ្តើមបានទាំងប៉ុន្មានទៅឱ្យក្រុមបះបោរក្នុងស្រុក។ ខ្មែរក្រហមក៏បង្កើតតំបន់រំដោះផ្ទាល់ខ្លួនមួយចំនួននៅតាមភាគខាងត្បូងនិងភាគអាគ្នេយ៍ប្រទេសកម្ពុជាដោយក្នុងតំបន់នោះពួកខ្មែរក្រហមបានធ្វើប្រតិបត្តិការដោយឯកឯងនិងគ្មានជំនួយពីវៀតណាមខាងជើងឡើយ។[៣១]

ក្រុមប្រឆាំងកែប្រែ

ចំនួនទ័ពនៃភាគីទាំងពីរគឺមានលក្ខណៈខុសគ្នាដាច់ទាំងស្រុង។ នៅចន្លោះពីរបីខែក្រោយរដ្ឋប្រហារ យុវជនខ្មែររាប់ពាន់នាក់មកពីគ្រប់ទីប្រជុំជនបានស្ម័គ្រចិត្តចូលបម្រើជួរយោធាដែលជាហេតុធ្វើឱ្យ ក.ជ.ខ. មានចំនួនទាហានច្រើនជាងគ្រឿងផ្គត់ផ្គង់ដែលខ្លួនមាន។ ទាហាន ក.ជ.ខ. មួយចំនួនដែលកេណ្ឌបានត្រូវបានបញ្ជូនទៅសមរភូមិប្រយុទ្ធភ្លាមៗដោយមិនសូវបានទទួលការហ្វឺកហ្វឺនពេញលក្ខណៈឡើយ។ នៅអំឡុងឆ្នាំ១៩៧៤–៧៥ ចំនួនទាហាន ក.ខ.ជ. បានកើនពី ១០០,០០០ នាក់ទៅ ២៥០,០០០ នាក់ប៉ុន្តែទាហានសកម្មមានចំនួនត្រឹមតែ ១៨០,០០០ នាក់ប៉ុណ្ណោះ នេះគឺដោយសារតែមន្ត្រីយោធាគ្មានប្រាក់ខែគ្រប់គ្រាន់សម្រាប់បើកឱ្យទាហានទាំងអស់និងដោយសារតែមានអ្នករត់ចោលជួរ។[៧៧] ជំនួយយោធាសហរដ្ឋអាមេរិក (គ្រាប់កាំភ្លើង រំសេវ គ្រឿងផ្គត់ផ្គង់ និងសម្ភារៈយោធាផ្សេងៗ) ត្រូវបានបញ្ជូនមកឱ្យ ក.ខ.ជ. តាមរយៈក្រុមការងារដឹកជញ្ជូនសម្ភារៈយោធាប្រចាំប្រទេសកម្ពុជា (Military Equipment Delivery Team, Cambodia, MEDTC)។ ក្រុមនេះមានមន្ត្រីនិងបុគ្គលិកចំនួន ១១៣ រូបហើយពួកគេបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅអំឡុងឆ្នាំ១៩៧១[៧៨] ក្រោមបញ្ជាការរបស់ឧត្តមនាវីឯកនៃ CINCPAC ឈ្មោះចន ម៉ាខេន[៧៩]

គុណវិបត្តិមួយរបស់ ក.ជ.ខ. គឺសកម្មភាពអំពើពុករលួយជាពិសេសគឺនៅក្នុងជួរមន្ត្រីយោធា។[៨០] អំពើពុករលួយនោះរួមមាន៖ ការកេងប្រវ័ញ្ចកូនទាហាន ការលក់អាវុធ គ្រាប់កាំភ្លើង និងសម្ភារៈផ្សេងៗទៅឱ្យទីផ្សារងងិត (ឬទៅកាន់សត្រូវរបស់ខ្លួន)...។[៨១][៨២] អាក្រក់ជាងនេះទៅទៀតនោះគឺអសមត្ថភាពខាងកលយុទ្ធរបស់មន្ត្រីយោធាមួយចំនួន។[៨៣][៨៤]

ដំបូងឡើយ ទាហាន ក.ជ.ខ. បានប្រយុទ្ធដោយស្មារតីមាំមួននិងក្លាហានប៉ុន្តែពួកគេនីមួយៗត្រូវទទួលបានប្រាក់ខែទាប (ស្បៀងអាហារនិងថ្នាំសង្កូវត្រូវទិញរៀងៗខ្លួន) កង្វះគ្រឿងសព្វាវុធនិងគ្រឿងយោធាផ្សេងៗជាដើម។ ដោយសារប្រព័ន្ធប្រាក់ខែទាបដូច្នេះ ប្រាក់ចំណែកគ្រួសាររបស់ទាហានម្នាក់ៗគឺស្ទើរតែមិនសល់ទៅហើយដែលជាហេតុនាំគ្រួសាររបស់ពួកគេបង្ខំចិត្តដើរទៅតាមប្តី/កូនប្រុសគេចូលទៅក្នុងទីលានសង្គ្រាម។ បញ្ហាទាំងនេះ (បូករួមទាំងការធ្លាក់ទឹកចិត្តនិងស្មារតីរបស់ទាហាន) បានធ្វើឱ្យកម្លាំង ក.ជ.ខ. កាន់តែចុះខ្សោយឡើងៗជាលំដាប់។[៨០]

ខ្មែរក្រហមបានទទួលការគាំទ្រឥតឈប់ឈរពី ក.ប.វ. បន្ទាប់ពីពួកគេបាន"ដកខ្លួនចេញ"បណ្តើរៗពីទឹកដីកម្ពុជា។ កងកម្លាំងខ្មែរក្រហមដែលត្រូវបានរៀបចំឡើងវិញនៅឯកិច្ចប្រជុំកំពូលឥណ្ឌូចិនដែលប្រព្រឹត្តិធ្វើឡើងនៅទីក្រុងក្វាងចូវ ប្រទេសចិនក្នុងខែមេសា ឆ្នាំ១៩៧០ បានកើនឡើងពី ១២–១៥,០០០ នាក់នៅឆ្នាំ១៩៧០ ដល់ ៣៥–៤០,០០០ នាក់នៅឆ្នាំ១៩៧២ ហើយការប្រយុទ្ធចម្បាំងជាមួយសាធារណរដ្ឋខ្មែរត្រូវបានប្រគល់មកឱ្យខ្មែរក្រហមទាំងស្រុង។[៨៥]

ការវិវត្តនៃកងកម្លាំងខ្មែរក្រហមមានបីដំណាក់កាល។ ដំណាក់កាលទីមួយគឺចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧២ ជាពេលដែលខ្មែរក្រហមកំពុងរៀបចំនិងដើរកេណ្ឌមនុស្សឱ្យចូលរួមជាមួយបក្សពួករបស់ខ្លួនតែនៅក្រោមការគាំទ្រនិងចាត់ចែងរបស់កងកម្លាំងវៀតណាមខាងជើងនៅឡើយ។ ដំណាក់កាលទីពីរគឺពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៤ ជាពេលដែលខ្មែរក្រហមបានចាប់ផ្តើមបង្កើតកងវរសេនាតូចនិងកងវរសេនាធំផ្ទាល់ខ្លួននិងលែងពឹងពាក់លើវៀតណាមខាងជើងតទៅទៀតហើយ។ ដំណាក់កាលទីពីរនេះក៏ត្រូវជាពេលដែលខ្មែរក្រហមបានចាប់ផ្តើមផ្តាច់ខ្លួនចេញពីព្រះអង្គម្ចាស់សីហនុនិងអ្នកគាំទ្ររបស់ទ្រង់ផងដែរហើយកសិកម្មបែបសមូហភាពក៏ចាប់ដំណើរការឡើងនៅតាមតំបន់រំដោះ។ ដំណាក់កាលទីបីរវាងឆ្នាំ១៩៧៤ ទៅឆ្នាំ១៩៧៥ ជាពេលដែលខ្មែរក្រហមចាប់ផ្តើមបំបែកកងកម្លាំងខ្លួនទៅតាមតំបន់ភូមិភាគនិងធ្វើការប្រែក្លាយប្រទេសទៅតាមគំនិតមូលវិវដ្តរបស់ពួកគេ។[៨៦]

បែរត្រឡប់មកក្រោយវិញគឺបន្ទាប់ពីរដ្ឋប្រហារបានបញ្ចប់ ហាណូយក៏ចាប់កើតការព្រួយបារម្ភខ្លាចមានវត្តមានមូលដ្ឋានទ័ពលោកខាងលិចនៅលើទឹកដីកម្ពុជា។ ដូច្នេះ វៀតណាមខាងជើងក៏បញ្ជាឱ្យទ័ពរបស់ខ្លួននៅតាមព្រំដែនឱ្យចូលទៅក្នុងទឹកដីកម្ពុជា។ បញ្ជាការដ្ឋានថ្មីមួយត្រូវបានបង្កើតឡើងនៅក្រុងក្រចេះដែលជាហេតុធ្វើឱ្យការចូលឈរជើងរបស់ទ័ពវៀតណាមមានលក្ខណៈអំណោយផល។ លោកប្រធានាធិបតីនិចសុនបានបញ្ចេញមតិថា៖

"We need a bold move in Cambodia to show that we stand with Lon Nol...something symbolic...for the only Cambodian regime that had the guts to take a pro-Western and pro-American stand."[៧៤]

ចេនឡាទី២កែប្រែ

 
ផែនទីកម្ពុជានៅខែសីហា ឆ្នាំ១៩៧០

នៅអំឡុងពេលរាត្រីនៃថ្ងៃទី២១ ខែមករា ឆ្នាំ១៩៧១ កងពិសេសវៀតណាមខាងជើង/វៀតកុងបានបើកការវាយប្រហារលើអាកាសយានដ្ឋានពោធិ៍ចិនតុងដែលជាទីមូលដ្ឋានដ៏សំខាន់មួយសម្រាប់កងកម្លាំងជើងអាកាសខ្មែរ។ ក៏ប៉ុន្តែការវាយប្រហារនេះត្រូវបានចាត់ថាជាអំណោយផលសម្រាប់សាធារណរដ្ឋខ្មែរទៅវិញព្រោះថាអាកាសយានដ្ឋានពោធិ៍ចិនតុងនាពេលនោះគឺពោរពេញទៅដោយយន្តហោះចម្បាំងសូវៀតចាស់ៗ។ ដោយមានជំនួយពីអាមេរិក មិនយូរប៉ុន្មាន ពួកគេក៏ប្រគល់យន្តហោះចម្បាំងថ្មីៗជំនួសឱ្យម៉ូដែលចាស់ៗពីមុន។ ពីរសប្តាហ៍ក្រោយមក លោកលន់ នល់បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលហើយគាត់ក៏ត្រូវបានគេយកទៅកោះហាវ៉ៃដើម្បីធ្វើការពិនិត្យព្យាបាល។ ពេលពិនិត្យរួច គេបានរកឃើញថាលោកមានជំងឺដាច់សរសៃឈាមខួរក្បាលធន់ស្រាលហើយមិនយូរប៉ុន្មានគាត់ក៏បានជាសះស្បើយភ្លាមៗរួចបានវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីអវត្តមានពីទឹកដីមាតុភូមិអស់រយៈពេលពីរខែ។

ក.ជ.ខ. បានបើកការវាយប្រហារតបវិញនៅអំឡុងខែសីហានាឆ្នាំដដែរនោះដែលគេតែងសម្តៅលើវាថា"ប្រតិបត្តិការចេនឡាទី២"។ គោលបំណងនៃយុទ្ធនាការនេះគឺកម្ចាត់កម្លាំងសត្រូវចេញពីផ្លូវជាតិលេខ ៦ ដើម្បីស្តារប្រព័ន្ធទំនាក់ទំនងឡើងវិញជាមួយក្រុងកំពង់ធំដែលត្រូវជាទីក្រុងធំបំផុតទីពីរនាសម័យសាធារណរដ្ឋខ្មែរ។ ដំបូងឡើយ ប្រតិបត្តិការនេះបានទទួលជោគជ័យទៅតាមគម្រោងជាធម្មតាហើយក្រុងកំពង់ធំក៏ត្រូវបានរំដោះ។ ប៉ុន្តែនៅអំឡុងខែធ្នូនិងខែវិច្ឆិកា កងកម្លាំងខ្មែរក្រហមនិងវៀតណាមខាងជើងបានបើកការវាយតបទៅវិញដោយបានវាយកម្ទេចកម្លាំងសាធារណរដ្ឋខ្មែរក្នុងដំណើរនោះ។ ចំនួននៃការខាតបង់នៅក្នុងប្រតិបត្តិការនេះគឺមិនសូវជាច្បាស់លាស់ទេគ្រាន់តែគេដឹងថាគ្រឿងសព្វាវុធជាច្រើនត្រូវបានបាត់បង់តែប៉ុណ្ណោះ។[៨៧] ជាលទ្ធផលចុងក្រោយ ចេនឡាទី២ ត្រូវបានទទួលបរាជ័យហើយវាបានហុចផលទៅឱ្យកម្លាំងខ្មែរក្រហមនិងវៀតណាមខាងជើងទៅវិញ។

ការប្រឹងប្រែងតស៊ូរបស់សាធារណរដ្ឋខ្មែរ (១៩៧២–១៩៧៥)កែប្រែ

ការតស៊ូដើម្បីរស់រានកែប្រែ

ចាប់ពី១៩៧២រហូតដល់១៩៧៤ សង្គ្រាមត្រូវប្រព្រឹត្តទៅតាមបណ្ដោយខ្សែគមនាគមន៍នានារបស់ក.ជ.ខ.ខាងជើងនិងខាងត្បូងនៃរដ្ឋធានី ។ ការវាយលុកដែលបានកំណត់ត្រូវផ្ដើម​ដើម្បីរក្សាទំនាក់ទំនងជាមួយតំបន់ដាំដុះស្រូវនៅភាគពាយព្យ និងតាមបណ្ដោយទន្លេមេគង្គនិងផ្លូវជាតិលេខ៥ តំណផ្លូវគោករបស់សាធារណរដ្ឋទៅកាន់វៀតណាមខាងត្បូង ។ យុទ្ធសាស្ត្រនៃពួកខ្មែរក្រហម​គឺកាត់ផ្ដាច់ខ្សែគមនាគមន៍ទាំងនោះបន្តិចម្ដងៗ ហើយគាបយកភ្នំពេញ ។ តាមលទ្ធផល កងកម្លាំងក.ជ.ខ.បានប្រែក្លាយជាបែកជាផ្នែក ញែកចេញពីគ្នា និងមិនអាចខ្ចីការជួយគ្នាទៅវិញទៅមកពីមួយណាផ្សេងទៀតឡើយ ។

វិភាគទានរបស់ស.រ.ដ៏សំខាន់ចំពោះកិច្ចប្រឹងប្រែងរបស់ក.ជ.ខ.បានប្រែមកជាទម្រង់យន្តហោះទម្លាក់គ្រាប់បែក និងយន្តអាកាសកលយុទ្ធនៃកងអាកាសស.រ. ។ នៅពេលនោះលោកប្រធានាធិបតីនិច្សុនបានផ្ដើមការលុកលុយនៅឆ្នាំ១៩៧០ កងទ័ពអាមេរិកនិងវៀតណាមខាងត្បូងបានប្រតិបត្តិការក្រោមឆ័ត្រ​នៃការគ្របដណ្ដប់អាកាសដែលត្រូវបានកំណត់ឡើងប្រតិបត្តិការ ចែកចាយសេរី ។ នៅពេលនោះកងទ័ពទាំងនោះត្រូវបានដកចេញ ប្រតិបត្តិការអាកាសបានបន្ត ដោយសំញ៉ែងហាមឃាត់ចលនានិងដឹកនាំសាស្ត្រកងទ័ពក.ប.វ.ណ./រ.រ.ជ. ។[៨៨] ដោយពិតទៅ (ហើយនិងមិនបានដឹងដល់សមាជនិងសាធារណជនអាមេរិកទេ), ពួកគេត្រូវប្រើប្រាស់ដើម្បីផ្ដល់ជំនួយអាកាសខាងកលយុទ្ធដល់ក.ជ.ខ. ។[៨៩] តាមអតីតនាយទាហានស.រ.ម្នាក់នៅភ្នំពេញបានរាយការណ៍ តំបន់ក្បែរទន្លេមេគង្គគឺពោរពេញដោយរណ្ដៅគ្រាប់បែកមកតែ ពីការវាយប្រហាររបស់ប-៥២នោះ នៅឆ្នាំ១៩៧៣ រណ្ដៅទាំងនោះមើលទៅដូចជាជ្រលងនានានៃស្ថានព្រះចន្ទ ។"[៩០]

 
វត្ថុអនុស្សាវរីយនៅកម្ពុជា: រថក្រោះរ-៥៤មួយសាងដោយសូវៀត

ថ្ងៃ១០មីនា១៩៧២ គ្រាន់តែមុនសភាធម្មនុញ្ញដែលបានដាក់ឈ្មោះថ្មីយល់ព្រមរដ្ឋធម្មនុញ្ញ ដែលបន្ថែមបន្ថយ លន់-ណុលបានប្រកាសថាគាត់នឹងព្យួរការពិភាក្សាបណ្ដោះអាសន្នសិន ។ ក្រោយមកទៀតគាត់បានបង្ខំឆេង-ហេង ដែលជាអគ្គរដ្ឋចាប់តាំងពីការធ្លាក់ខ្លួនរបស់ព្រះសីហនុ អោយប្រគល់អំណាចអោយគាត់ ។ ខួបអនុស្សាវរីយ៍រដ្ឋប្រហារលើកទីពីរ លន់-ណុលបានលាលែងអំណាចជាអគ្គរដ្ឋ ក៏ប៉ុន្តែបានទទួលតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិវិញ ។

ថ្ងៃ០៤មិថុនា លន់-ណុលត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីដំបូងគេ​នៃសាធារណរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតមិនសុចរិតដោយមានសម្លេងច្រើន ។[៩១] តាមក្នុងរដ្ឋធម្មនុញ្ញថ្មី (បានផ្ដល់សច្ចាប័នថ្ងៃ៣០មេសា) គណបក្សនយោបាយបង្កើតជាប្រទេសជាតិថ្មី ភ្លាមៗក៏ក្លាយជាប្រភពនៃបក្សនិយមនយោបាយ ។ លោកឧត្តមសេនីយ៍សុតសាខនបានថ្លែងថា: គ្រាប់ពូជប្រជាធិបតេយ្យូបនីយកម្ម ដែលបានបោះចូលទៅក្នុងខ្យល់រួមជាមួយគ្នា​ដូចជាសេចក្ដីប៉ងប្រាថ្នាដោយពួកមេដឹកនាំខ្មែរ ដែលត្រឡប់មករកសាធារណរដ្ឋខ្មែរគ្មានអ្វីសោះ ថែមទាំងបានទិន្នផលតិចតួចទៀត ។[៨៤]

នៅខែមករា១៩៧៣ ក្ដីសង្ឃឹមបានកើតឡើងនៅក្នុងទ្រូងនៃរដ្ឋាភិបាល ទាហាន និងប្រជាជានរបស់សាធារណរដ្ឋ នៅពេលកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសត្រូវបានគេចុះហត្ថលេខា ដែលដាក់បញ្ចប់ការប៉ះទង្គិចគ្នា (សម្រាប់ពេលវេលាដែលកំពុងតែដើរ) នៅវៀតណាមខាងត្បូង និងឡាវ ។ ថ្ងៃ២៩មករា លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគីទូទាំងប្រទេស ។ ប្រតិបត្តិការទម្លាក់គ្រាប់បែកស.រ.ទាំងអស់ត្រូវបានផ្អាកដោយសង្ឃឹមការបានមកនូវឱកាសសន្តិភាពមួយ ។ វាមិនបានដូច្នោះឡើយ ។ ពួកខ្មែរក្រហមមិនខ្វាយខ្វល់មែនទែនលើការប្រកាស ហើយបន្តការប្រយុទ្ធតទៅទៀត ។ នៅខែមីនា សហេតុភាពធ្ងន់ធ្ងរជាច្រើន ការរត់ចោលជួល និងការកេណ្ឌទ័ពធ្លាក់ចុះទាបបានបង្ខំលន់-ណុលបញ្ចូលការកេណ្ឌទាហានថ្មី ហើយនៅខែមេសា កងកម្លាំងកុបកម្មបានបើកការវាយលុកមួយដែលបានរុញច្រានទៅដល់ជាយរដ្ឋធានី ។ កងអាកាសស.រ.បានឆ្លើយតបវិញដោយការផ្ដើម​នូវប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ដែលបង្ខំអោយពួកកុម្មុយនិស្តបែរខ្នងត្រឡប់ទៅកាន់ជនបទវិញ បន្ទាប់ពីការបំផ្លាញជាច្រើនដោយការវាយប្រហារតាមអាកាស ។[៩២] កងអាកាសទីប្រាំពីររបស់ស.រ.បានប្រកែកដោយលើកហេតុផលថា​ការទម្លាក់គ្រាប់បែកគឺដើម្បីទប់ស្កាត់ការធ្លាក់ភ្នំពេញ​នៅឆ្នាំ១៩៧៣ដោយសម្លាប់១៦,០០០នាក់ចំណោមយុទ្ធជនខ្មែរក្រហម២៥,៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុង ។[៩៣]

នៅថ្ងៃចុងក្រោយនៃប្រតិបត្តិការ ចែកចាយសេរី (១៥សីហា១៩៧៣) ២៥០,០០០តោននៃគ្រាប់បែកបានទម្លាក់លើសាធារណរដ្ឋខ្មែរ ៨២,០០០តោននៃគ្រាប់បែកបានប្រឡេះតទៅទៀត​នៅក្នុង៤៥ថ្ងៃចុងក្រោយនៃប្រតិបត្តិការនេះ ។[៩៤] ចាប់តាំងពីការផ្ដើមប្រតិបត្តិការបញ្ជី នៅឆ្នាំ១៩៦៩ កងអាកាសស.រ.បានទម្លាក់៥៣៩,១២៩តោននៃអាវុធយុទ្ធភណ្ឌលើកម្ពុជា/សាធារណរដ្ឋខ្មែរ ។[៩៥]

ការព្រាងទុកអ្វីមួយនឹងមកដល់កែប្រែ

ចុងក្រោយដូចគ្នាឆ្នាំ១៩៧២–១៩៧៣ វាគឺជាជំនឿដែលប្រកាន់ខ្ជាប់ជាសាមញ្ញទៅហើយ ទាំងខាងក្នុងនិងក្រៅកម្ពុជា ដែលថាសង្គ្រាមគឺជាការប៉ះទង្គិចគ្នារបស់បរទេសដ៏ចាំបាច់មួយ​ដែលមិនបានផ្លាស់ប្ដូរជាមូលដ្ឋាន​នូវចរិកលក្ខណៈធម្មជាតិរបស់ប្រជាជនខ្មែរឡើយ ។[៩៦] នៅចុងឆ្នាំ១៩៧៣ មានការដឹងខ្លួនបន្តិចម្ដងក្នុងចំណោមរដ្ឋាភិបាលនិងប្រជាជននៃបក្សនិយម សរុបទៅគ្មានការព្រួយបារម្ភលើសហេតុភាពនានា ហើយការច្រានចោលទាំងស្រុងចំពោះការផ្ដល់នូវការពិភាក្សាសន្តិភាពណាមួយ​ដែលចាប់ផ្ដើមណែនាំថាបក្សនិយមនិងសមត្ថភាពហិង្សារបស់ពួកខ្មែរក្រហម​គឺជ្រាលជ្រៅជាងគ្រប់គ្នាដែលបានរំពឹងទុកទៅទៀត ។[៩៦]

របាយការណ៍នៃគោលនយោបាយព្រៃផ្សៃ​នៃអង្គការភ្លាមៗបានបង្កើតអោយមានមធ្យោបាយរបស់ខ្លួនទៅភ្នំពេញ​និងទៅកាន់ប្រជាជន​ដែលកំពុងប្រាប់ជាមុននូវភាពឆ្កួតឃោរឃៅដែលហៀបនឹងបំផ្លាញប្រទេសជាតិ ។ មានព្រឹត្តិការណ៍នៃការតាំងលំនៅថ្មីដោយបង្ខំនៃភូមិទាំងអស់ ការប្រហារជីវិតនៃនរណាម្នាក់ភ្លាមៗដែលមិនស្ដាប់បង្គាប់ធ្វើតាម រឺក៏សូម្បីសួរសំនួរ ការហាមឃាត់ការប្រតិបត្តិសាសនា ចំពោះពួកសង្ឃព្រះអង្គក៏ត្រូវសម្រាតស្បង់ រឺក៏សម្លាប់ចោល ហើយនិងកន្លែងដែលទម្លាប់រវាងភេទតាមប្រពៃណី​និងសង្គ្រាមត្រូវបានស្បថអោយឈប់ប្រព្រឹត្តិ ។[៩៧][៩៨] សង្គ្រាមគឺជារឿងមួយ បែបបទមើលងាយនៅខាងក្នុងដែលពួកខ្មែរក្រហមបានចែកចាយ​សេចក្ដីស្លាប់ទៅខាងក្រៅ ផ្ទុយស្រឡះមែនទែនទៅនឹងចរិកលក្ខណៈរបស់ខ្មែរ គឺផ្សេងគ្នាមែនទែន ។[៩៩] របាយការណ៍នៃទារុណកម្មនានាបានចាប់ផ្ដើមលេចឡើងកំឡុងពេលដូចគ្នា​នៅខាងក្នុងកងទ័ពវៀតណាមខាងជើងដែលកំពុងតែដកថយពីសមរភូមិកម្ពុជានានា ។ នេះគឺគ្មានការកើតព្រមគ្នាឡើយ ។ ការប្រមូលផ្ដុំនៃកិច្ចប្រឹងប្រែងរបស់ក.ប.វ.ណ.លើវៀតណាមខាងត្បូងដែលបានអនុញ្ញាតអោយពួកខ្មែរក្រហមអនុវត្តលទ្ធិ និងគោលនយោបាយរបស់ខ្លួនដោយគ្មានបានបង្ខាំងតាំងពីលើកដំបូង ។[១០០]

 
សម្ដេចនរោត្តម-សីហនុនៃកម្ពុជាកំពុងតែទស្សនកិច្ចរ៉ូម៉ានីកុម្មុយនិស្ត នៅឆ្នាំ១៩៧២ ។

ភាពមេដឹកនាំខ្មែរក្រហមគឺស្ទើរតែមិនបានដឹងទាំងស្រុងដោយសាធារណជនឡើយ ។ ពួកគេសំដៅដោយពួកជនរួមជាតិសមមិត្តរបស់ពួកថាជា ទ័ពព្រៃ ។ ពីមុន ការមានពិតនៃបក្សកុម្មុយនិស្តគឺជាធាតុមួយនៃរ.រ.រ.ជ.ក.ដែលត្រូវបានគេលាក់កំបាំង ។[៩៧] នៅខាងក្នុង តំបន់រំដោះនានា គឺជាធម្មតាសំដៅលើអង្គការ ។ កំឡុងឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តបានធ្លាក់ក្រោមការគ្រប់គ្រងនៃពួកសមាជិក​ដែលនិយមជ្រុលបំផុតរបស់ខ្លួន គឺ ប៉ុល-ពត និងស៊ុន-សេន ដែលជឿថា កម្ពុជាគឺត្រូវដើរទៅតាមរយៈបដិវត្តន៍សង្គមទាំងស្រុង​និងថាគ្រប់យ៉ាងដែលបានដំណើរការទៅមុខវាគឺជាការប្រទេចផ្ដាសា​ហើយត្រូវតែកម្ទេចចោល ។"[១០០]

ក៏បានលាក់កំបាំងពីការពិនិត្យពិច័យផងដែរ គឺជាបដិបក្ខនិយម​ដែលកំពុងតែកើនឡើងរវាងពួកខ្មែរក្រហម​និងសម្ព័ន្ធមិត្តវៀតណាមខាងជើងរបស់ពួកគេ ។[១០០][១០១] តំណែងមេដឹកនាំមូលវិវដ្ដនៃបក្សដែលមិនអាចគេចពីការសង្ស័យរៀងរហូត​ដែលហាណូយមានគម្រោងការលើការសាងសហព័ន្ធឥណ្ឌូចិន​ជាមួយវៀតណាមខាងជើងតាមអ្នកជំនាញរបស់ខ្លួន ។[១០២] ពួកខ្មែរក្រហមត្រូវបានចងភ្ជាប់ខ្លួនទៅនឹងពួកចិនតាមមនោគមវិជ្ជា ដែលគ្រានោះពួកអ្នកគាំទ្រធំរបស់វៀតណាមខាងជើង គឺសហភាពសូវៀត នៅតែទទួលស្គាល់រដ្ឋាភិបាលលន់-ណុលថាស្របច្បាប់ ។[១០៣] បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីស ក.ប.វ.ណ.បានកាត់ផ្ដាច់ការផ្គត់ផ្គង់សព្វាវុធទៅដល់ពួកខ្មែរក្រហម ដោយសង្ឃឹមដើម្បីបង្ខំពួកគេអោយចូលទៅក្នុងបទឈប់បាញ់ ។[១០០][១០៤] នៅពេលដែលពួកអាមេរិកបានរួចខ្លួនដោយការចុះហត្ថលេខា​នៃកិច្ចសម្រុះសម្រួលដើម្បីបង្វែរអំណាចអាកាសរបស់ខ្លួនទាំងស្រុង​លើពួកខ្មែរក្រហម រឿងនេះផង ក៏ត្រូវបានស្ដីបន្ទោសទៅលើហាណូយដែរ ។[១០៥] កំឡុងឆ្នាំនោះ ការសង្ស័យនិងអាកប្បកិរិយានានាទាំងនេះ​បាននាំអោយភាពមេដឹកនាំបក្សអនុវត្តបន្សុទ្ធកម្ម​នៅខាងក្នុងជួររបស់ខ្លួន​ ។ ភាគច្រើននៃសមាជិកដែលរៀនសូត្រ​នៅហាណូយក្រោយមកត្រូវបានប្រហាជីវិតជាបន្តបន្ទាប់ដោយប៉ុល-ពត ។[១០៦]

នៅពេលកន្លងទៅ តម្រូវការនៃពួកខ្មែរក្រហមចំពោះការងារបន្តិចបន្តួចនៃសម្ដេចសីហនុបានចុះថយ ។ អង្គការបានបង្ហាញប្រជាជននៃតំបន់ 'រំដោះ' នានា​នៅក្នុងលក្ខ័ណ្ឌទុកចិត្តបាន ដែលបើកចំហអាការៈគាំទ្រចំពោះព្រះសីហនុ​ដែលនឹងហុចជាលទ្ធផលក្នុងការជម្រះបញ្ជីរបស់ខ្លួន ។[១០៧] ទោះបីជាយ៉ាងណាសម្ដេចនៅតែពេញចិត្តការការពារដោយពួកចិន ដែលនៅពេលនោះព្រះអង្គបានបង្ហាញខ្លួនជាសាធារណៈ​នៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ហ្គ្រាំង្ក (GRUNK) ដែលព្រះអង្គត្រូវចរចារជាមួយការមើលងាយស្ទើរតែបើកចំហ​ដោយពួករដ្ឋមន្ត្រីអៀង-សារីនិងខៀវ-សំផន ។[១០៨] នៅខែមិថុនា សម្ដេចបានប្រាប់អ្នកសារព័ត៌មានអ៊ីតាលី លោកអូរៀណា-ផ្វាល្លាស៊ីថានៅពេលដែលពួកគេ[ពួកខ្មែរក្រហម]បានបឺតជញ្ជក់ខ្ញុំស្ងួតអស់ជាតិហើយ ពួកគេនឹងខ្ជាក់ខ្ញុំចេញដូចជាថ្មឆឺរីអញ្ជឹង ។[១០៩]

នៅចុងឆ្នាំ១៩៧៣ ពួកអ្នកស្មោះត្រង់នឹងព្រះសីហនុត្រូវបានគេ​ធ្វើវិសុទ្ធកម្មចេញពីពួករដ្ឋមន្ត្រីរ.រ.រ.ជ.ក.ទាំងអស់​និងពួកគាំទ្រសម្ដេចទាំងអស់នៅក្នុងជួរកុបកម្មក៏ត្រូវគេទម្លាក់ចោលដែរ ។[១០០] ដោយខ្លីទៅបន្ទាប់ពីគ្រិស្តម៉ាស ពេលនោះពួកកុបករកំពុងរៀបចំបម្រុងសម្រាប់ការវាយលុកចុងក្រោយរបស់ខ្លួន ព្រះសីហនុបាននិយាយជាមួយអ្នកការទូតបារាំងលោកអេធៀន្នេ-ម៉ាណាច់ (Etienne Manac'h) ។ ព្រះអង្គបានមានបន្ទូលថាក្ដីសង្ឃឹមរបស់ទ្រង់សង្គមនិយមកណ្ដាល​ប្រហាក់ប្រហែលទៅ​នឹងរបស់យូហ៊្គោស្លាវីដែលឥឡូវនេះត្រូវបានគេបំភ្លេចចោលទាំងស្រុងហើយ ។ អាល់បានីស្តាលីននិយម ទ្រង់បានមានបន្ទូលថាអាចនឹងក្លាយជាគំរូ ។[១១០]

ការធ្លាក់ភ្នំពេញកែប្រែ

នៅពេលនោះពួកខ្មែរក្រហមបានផ្ដើមការវាយលុករដូវប្រាំងរបស់ខ្លួន​ដើម្បីកាន់កាប់រដ្ឋធានីកម្ពុជាដែលបានឡោមព័ទ្ធនៅថ្ងៃ១មករា១៩៧៥ សាធារណរដ្ឋបានស្ថិតនៅក្នុងភាពច្របូកច្របល់ ។ សេដ្ឋកិច្ចត្រូវបានគេប្លន់ដណ្ដើម បណ្ដាញដំណឹកជញ្ជូនត្រូវបានកាត់បន្ថយទៅអោយប្រព័ន្ធផ្លូវអាកាស​និងផ្លូវទឹក ទិន្នផលស្រូវត្រូវបានកាត់បន្ថយចុះមកត្រឹមមួយភាគបួន និងការផ្គត់ផ្គង់ត្រីទឹកសាប (ប្រភពនៃមូលជាតិដ៏សំខាន់) បានធ្លាក់ចុះយ៉ាងគំហុក ។ ថ្លៃចំណីអាហារកើនឡើង២០ដងជាងកម្រិតថ្លៃមុនសង្គ្រាម និងនិកម្មភាព (ភាពអត់ការងារធ្វើ) មិនត្រូវបានថ្លឹងថ្លែងវាស់ស្ទង់ទៀតទេ ។[១១១]

 
ការវាយលុកចុងក្រោយតទល់នឹងភ្នំពេញ ខែមេសា១៩៧៥

ភ្នំពេញ ដែលមានប្រជាជនមុនសង្គ្រាមប្រហែល៦០០,០០០នាក់ គឺបានលើសលប់ដោយពួកជនភៀសខ្លួន (ជាពួកអ្នកដែលបន្តជន់ជោរចាប់ពីបរិវេណការពារដែលលិចលង់ជានិច្ច) ដែលកំពុងកើនឡើងដល់ទំហំមួយក្បែរៗពីរលាននាក់ ។ ពួកអសេនិកជនឥតជំនួយនិងបែកខ្ញែកទាំងនេះគ្មានការងារ​និងខ្វះខាតនៅក្នុងវិធីរកអាហារ ជម្រក រឺ តំហែទាំវេជ្ជសាស្ត្រ ។ ស្ថានភាពរបស់ពួកគេ (ហើយនិងរបស់រដ្ឋាភិបាល) កាន់តែអាក្រក់នៅពេលដែលកងកម្លាំងខ្មែរក្រហម​បានទទួលការគ្រប់គ្រងតាមដងទន្លេមេគង្គបន្តិចម្ដងៗ ។ ចាប់ពីច្រាំងទន្លេ មីននិងការបាញ់កាំភ្លើងរបស់ពួកគេបានកាត់បន្ថយជាទៀងទាត់​នូវក្បួនជញ្ជូនតាមទន្លេដែលនាំយកគ្រឿងផ្គត់ផ្គង់ឧបត្ថម្ភចំណីអាហារ ឥន្ធនៈ និងអាវុធយុទ្ធភណ្ឌដល់ទីក្រុងដែលកំពុងតែផ្ដើមអត់ឃ្លានយ៉ាងយឺតៗ (៩០ភាគរយនៃគ្រឿងផ្គត់ផ្គង់របស់សាធារណរដ្ឋបានរំកិលទៅ​ដោយមធ្យោបាយក្បួនជញ្ជូន) ពីវៀតណាមខាងត្បូង ។ បន្ទាប់មកទន្លេត្រូវបានបិទដោយប្រសិទ្ធិភាព នៅដើមខែកុម្ភៈ ស.រ.បានចាប់ផ្ដើមការលើកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមអាកាស ។ នេះបានប្រែទៅជាគ្រោះថ្នាក់កាន់តែខ្លាំងឡើង យ៉ាងណាៗ ដោយសារតែរ៉ូកែតនិងការបាញ់កាំភ្លើងធំពួកកុម្មុយនិស្ត ដែលស្រោចចុះលើប្រលានយន្តហោះនិងទីក្រុងឥតដាច់ ។

ដោយអស់សង្ឃឹម ប៉ុន្តែដោយប្ដេជ្ញាចិត្ត អង្គភាពនៃពួកទាហានសាធារណរដ្ឋនានា ដែលភាគច្រើននៃពួកគេបានអស់នូវអាវុធយុទ្ធភណ្ឌ ត្រូវបានជីកកប់នៅក្បែររដ្ឋធានី​និងបានប្រយុទ្ធរហូតដល់ពួកគេត្រូវបានលុកលុយពេល​ដែលពួកខ្មែរក្រហមបានរុលមកដល់ ។ នៅចុងសប្ដាហ៍នៃខែមីនា១៩៧៥ កងទ័ពកុម្មុយនិស្តប្រហែល៤០,០០០នាក់បានព័ទ្ធជុំវិញរដ្ឋធានី ហើយបានចាប់ផ្ដើមរៀបចំដើម្បីបញ្ជូន ប្រហារបង្ហើយ ប្រហែលពាក់កណ្ដាលជាកងកម្លាំងសាធារណរដ្ឋដ៏ច្រើន ។[១១២]

លន់-ណុលបានលាលែងពីតំណែងហើយបានចាកចេញពីប្រទេសនៅថ្ងៃ១មេសា ដោយសង្ឃឹមថាការផ្សះផ្សារដែលបានចរចារអាចនៅតែទៅរួច បើសិនជាគាត់អវត្តមានពីឆាកនយោបាយ ។[១១៣] លោកសូខាំ-ខូយបានដើរតួជាប្រធានាធិបតីនៃរដ្ឋាភិបាលដែលមានពេលតិចជាង បីអាទិត្យដើម្បីរស់ ។ កិច្ចប្រឹងប្រែងនានាទីចុងក្រោយជាក់លាក់របស់ស.រ.ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពមួយដែលទាក់ទងនឹង​ព្រះសីហនុបានបញ្ចប់ដោយបរាជ័យ ។ នៅពេលដែលការបោះឆ្នោតមួយនៅក្នុងសមាជស.រ.ដើម្បីអោយមានការធ្វើបន្តទៅទៀតនៃជំនួយអាកាសរបស់អាមេរិកបានបរាជ័យ អហេតុភ័យ​និងការវិនិច្ឆ័យនៃសេចក្ដីវិនាសដែលបានរាលដាលពាសពេញរដ្ឋធានី ។ ស្ថានភាពគឺល្អបំផុតដែលបានពិព័ណ៌នាដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន (ឥឡូវនាយអគ្គសេនាធិកាក.ជ.ខ.):

"រូបថតនៃពួកសាធារណរដ្ឋខ្មែរដែលបានចូលមក​ដើម្បីរំលឹកដល់ពេលនោះ គឺជាម្នាក់ក្នុងចំណោមបុរសឈឺ​ដែលនៅរស់តែម្នាក់គត់​ដោយមធ្យោបាយខាងក្រៅនានា ហើយថា ក្នុងលក្ខ័ណ្ឌខ្លួន ការត្រួតពិនិត្យការប្រើប្រាស់ឱសថ ប្រសិទ្ធិភាពយ៉ាងណាៗវាអាចទៅរួច គឺប្រហែលជាគ្មានតម្លៃថែមទៀតទេ ។"[១១៤]

 
លោកសូខាំ-ខូយ អ្នកស្នងបន្តលោកលន់-ណុលជា ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរមក ដល់ ឡើងជិះ​យូអេសអេសអូគីណាវ៉ានៅ ថ្ងៃ១២មេសា១៩៧៥បន្ទាប់ពីការជម្លៀស​ ខ្លួនចេញពីភ្នំពេញ ។

ថ្ងៃ១២មេសា ដោយសន្និដ្ឋានថាអ្វីទាំងអស់បានចាញ់អស់ហើយ (ហើយដោយគ្មានការជម្រាបអោយដឹងពីរដ្ឋាភិបាលខ្មែរ) ស.រ.បានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនដោយឧទ្ធម្ភាគចក្រកំឡុងប្រតិបត្តិការឥន្ទ្រីដកថយ ។ ពួកអ្នកជម្លៀសខ្លួន២៧៦នាក់រួមមានឯកអគ្គរដ្ឋទូតស.រ.ចន-ហ្គាន់ថឺរ-ឌៀន (John Gunther Dean) បុគ្គលិកទូតអាមេរិកដ៏ទៃទៀត ប្រធានាធិបតីកំពុងដើរតួលោកសូខាំ-ខូយ ពួកឥស្សរជនរដ្ឋភិបាលសាធារណរដ្ឋខ្មែរជើងចាស់ និងគ្រួសាររបស់ពួកគេ និងពួកសមាជិកនៃប្រព័ន្ធឃោសនាព័ត៌មាន ។ ទាំងអស់ ស.រ.៨២នាក់ ខ្មែរ១៥៩នាក់ និងប្រជាជាតិប្រទេសទីបី៣៥នាក់ត្រូវបានជម្លៀសចេញ ។[១១៥] ទោះបីជាត្រូវបានអញ្ជើញដោយឯកអគ្គរដ្ឋទូតឌៀនដើម្បី​ចូលរួមការជម្លៀសនេះក៏ដោយ (ហើយច្រើនដល់ធ្វើអោយភ្ញាក់ផ្អើលនៃពួកអាមេរិក) ក៏ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ឡុង-បូរ៉េត លន់-ណុន (បងប្អូនរបស់លន់-ណុល) ហើយនិងសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លន់-ណុលបានបដិសេធសំនើនេះដែរ ។[១១៦] ពួកគេទាំងអស់បានជ្រើសរើសដើម្បីចែករំលែកគ្រោះកម្មនៃប្រជាជនរបស់ខ្លួន ។ ឈ្មោះរបស់ពួកគេមិនត្រូវបាននៅលើបញ្ជីមរណៈ ហើយភាគច្រើនត្រូវគេជឿជាក់សម្ដីអះអាងពួកខ្មែរក្រហមថា ពួកអតីតមន្ត្រីរដ្ឋការអាចនឹងមិនត្រូវបានសម្លាប់ទេ ក៏ប៉ុន្តែនឹងត្រូវគេស្វាគមនៅក្នុងការជួយកសាងកម្ពុជាថ្មីមួយឡើងវិញ ។ ក្រោយមកទៀត ពួកគេគឺត្រូវបានប្រហារជីវិតទាំងអស់ដោយពួកខ្មែរក្រហម ។

បន្ទាប់ពីពួកអាមេរិក (ហើយនិងសូខាំ-ខូយ)បានចាកចេញទៅ គណៈកម្មាធិការជានខ្ពស់ដែលមានសមាជិកប្រាំពីររូបត្រូវបានដឹកនាំ ដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន បានក្ដោបក្ដាប់អំណាចលើសាធារណរដ្ឋដែលកំពុងតែលិចលង់ ។ នៅថ្ងៃ១៥មេសា ការការពារទីក្រុងដ៏មុតមាំចុងក្រោយ​ត្រូវបានយកជ័យជម្នះដោយពួកកុម្មុយនិស្ត ។ នៅប៉ុន្មានម៉ោងទៀបភ្លឺនៃថ្ងៃ១៧មេសា ពួកគណៈកម្មាធិការបានសម្រេចចិត្តផ្លាស់អាសនៈរដ្ឋាភិបាល​ទៅកាន់ខេត្តឧត្តរមានជ័យនៅឯទិសពាយព្យ ។ នៅក្បែរម៉ោង១០:០០ សម្លេងនៃលោកឧត្តមសេនីយ៍ម៉ី-ស៊ីចាន់នៃអគ្គសេនាធិកាក.ជ.ខ.បានផ្សាយតាមវិទ្យុ ដោយចេញបញ្ជាអោយកងកម្លាំងក.ជ.ខ.ទាំងអស់អោយផ្អាកការបាញ់គ្នា ដោយហេតុថា ការចរចារបានជឿនលឿនទៅមុខ ចំពោះការចុះចាញ់នៅឯភ្នំពេញ ។[១១៧] សង្គ្រាមបានបញ្ចប់ ក៏ប៉ុន្តែសុបិន្តអាក្រក់នៃពួកខ្មែរក្រហមប្រហែល នឹងមកអោយផលជាកម្ពុជាប្រជាធិបតេយ្យដែលបានប្រកាសខ្លួនថ្មីឡើង ។ កងទ័ពខ្មែរក្រហមភ្លាមៗបានចាប់ផ្ដើមចាកចោលទីក្រុងរដ្ឋធានីដោយបង្ខំ ដោយការជម្លៀសប្រជាជនទៅកាន់ជនបទ និងសម្លាប់រាប់ពាន់នាក់ជាបន្តៗគ្នា ។ ឆ្នាំសូន្យក៏បានចាប់ផ្ដើមឡើង ។

មើលផងដែរកែប្រែ

កំនត់ចំណាំកែប្រែ

  1. ១,០ ១,១ Global security – Cambodia Civil War .
  2. ២,០ ២,១ ២,២ ២,៣ ២,៤ ២,៥ Spencer C. Tucker (2011). The Encyclopedia of the Vietnam War: A Political, Social, and Military History. ABC-CLIO. pp. 376. ល.ស.ប.អ. 978-1-85109-960-3. https://books.google.com/books?id=qh5lffww-KsC។ បានយកមក 5 December 2017. 
  3. Sarah Streed (2002). Leaving the house of ghosts: Cambodian refugees in the American Midwest. McFarland. pp. 10. ល.ស.ប.អ. 0-7864-1354-9. https://books.google.com/books?id=vIZF9EiexuoC។ បានយកមក 5 December 2017. 
  4. Heuveline, Patrick (2001). "The Demographic Analysis of Mortality Crises: The Case of Cambodia, 1970–1979". Forced Migration and Mortality. National Academies Press. ល.ស.ប.អ. 9780309073349. "Subsequent reevaluations of the demographic data situated the death toll for the [civil war] in the order of 300,000 or less."  cf. Cambodia: U.S. bombing, civil war, & Khmer Rouge. World Peace Foundation (7 August 2015) “On the higher end of estimates, journalist Elizabeth Becker writes that 'officially, more than half a million Cambodians died on the Lon Nol side of the war; another 600,000 were said to have died in the Khmer Rouge zones.' However, it is not clear how these numbers were calculated or whether they disaggregate civilian and soldier deaths. Others' attempts to verify the numbers suggest a lower number. Demographer Patrick Heuveline has produced evidence suggesting a range of 150,000 to 300,000 violent deaths from 1970 to 1975. In an article reviewing different sources about civilian deaths during the civil war, Bruce Sharp argues that the total number is likely to be around 250,000 violent deaths. ... [Heuveline]'s conclusion is that an average of 2.52 million people (range of 1.17–3.42 million) died as a result of regime actions between 1970 and 1979, with an average estimate of 1.4 million (range of 1.09–2.16 million) directly violent deaths.”
  5. Banister, Judith; Johnson, E. Paige (1993). "After the Nightmare: The Population of Cambodia". Genocide and Democracy in Cambodia: The Khmer Rouge, the United Nations and the International Community. Yale University Southeast Asia Studies. ល.ស.ប.អ. 9780938692492. https://archive.org/details/genocidedemocrac00kier/page/87. "An estimated 275,000 excess deaths. We have modeled the highest mortality that we can justify for the early 1970s." 
  6. Sliwinski, Marek (1995). Le Génocide Khmer Rouge: Une Analyse Démographique. Paris: L'Harmattan. ល.ស.ប.អ. 978-2-738-43525-5. 
  7. ៧,០ ៧,១ ៧,២ ៧,៣ Isaacs, Hardy and Brown, p. 90.
  8. ៨,០ ៨,១ Cambodia: U.S. Invasion, 1970s. Global Security Retrieved on 2 April 2014.
  9. ៩,០ ៩,១ ៩,២ Dmitry Mosyakov, "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives," in Susan E. Cook, ed., Genocide in Cambodia and Rwanda (Yale Genocide Studies Program Monograph Series No. 1, 2004), p54ff. Available online at: www.yale.edu/gsp/publications/Mosyakov.doc "In April–May 1970, many North Vietnamese forces entered Cambodia in response to the call for help addressed to Vietnam not by Pol Pot, but by his deputy Nuon Chea. Nguyen Co Thach recalls: "Nuon Chea has asked for help and we have liberated five provinces of Cambodia in ten days.""
  10. D Southerland (20 July 2006).Cambodia Diary 6: Child Soldiers – Driven by Fear and Hate
  11. ១១,០ ១១,១ Shawcross, William, Sideshow: Kissinger, Nixon and the Destruction of Cambodia New York: Simon and Schuster, 1979, p. 222
  12. Isaacs, Hardy and Brown et al., pp. 54–58.
  13. ១៣,០ ១៣,១ Isaacs, Hardy and Brown, p. 83.
  14. ១៤,០ ១៤,១ Lipsman and Doyle, p. 127.
  15. Victory in Vietnam, p. 465, fn. 24.
  16. Isaacs, Hardy and Brown, p. 85.
  17. Beginning in 1966, Cambodians sold 100,000 tons of Cambodian rice to PAVN, who offered the world price and paid in U.S. dollars. The government paid only a low fixed price and thereby lost the taxes and profits that would have been gained. The drop in rice for export (from 583,700 tons in 1965 to 199,049 tons in 1966) elevated an economic crises that grew worse with each passing year. Isaacs, Hardy and Brown, p. 85.
  18. Chandler, pp. 153–156.
  19. Osborne, p. 187.
  20. Chandler, p.157.
  21. ២១,០ ២១,១ Isaacs, Hardy and Brown, p. 86.
  22. Chandler, pp. 164–165.
  23. Osborne, p. 192.
  24. ២៤,០ ២៤,១ Lipsman and Doyle, p. 130.
  25. Chandler, p. 165.
  26. ២៦,០ ២៦,១ Chandler, p. 166.
  27. Isaacs, Hardy and Brown, p. 87.
  28. Chandler, p. 128.
  29. Deac, p. 55.
  30. Chandler, p. 141.
  31. ៣១,០ ៣១,១ Sutsakhan, p. 32.
  32. Chandler, pp. 174–176.
  33. Isaacs, Hardy and Brown, p. 89.
  34. Lipsman and Doyle, p. 140.
  35. Isaacs, Hardy and Brown, p. 88.
  36. Karnow, p. 590.
  37. Military Assistance Command, Vietnam, Command History 1967, Annex F, Saigon, 1968, p. 4.
  38. Nalty, pp. 127–133.
  39. Clymer, Kenton (2004), United States and Cambodia: 1969–2000, Routledge, pg. 12.
  40. Clymer, Kenton (2013). The United States and Cambodia, 1969–2000: A Troubled Relationship. Routledge. ល.ស.ប.អ. 9781134341566. 
  41. Clymer, Kenton (2013). The United States and Cambodia, 1969–2000: A Troubled Relationship. Routledge. ល.ស.ប.អ. 9781134341566. 
  42. Alex J. Bellamy (2012). Massacres and Morality: Mass Atrocities in an Age of Civilian Immunity. Oxford University Press. p. 200. 
  43. ៤៣,០ ៤៣,១ (October 2006)"Bombs Over Cambodia". The Walrus: 62–69. Kiernan and Owen later revised their estimate of 2.7 million tons of U.S. bombs dropped on Cambodia down to the previously accepted figure of roughly 500,000 tons: See Making More Enemies than We Kill? Calculating U.S. Bomb Tonnages Dropped on Laos and Cambodia, and Weighing Their Implications. The Asia-Pacific Journal (26 April 2015).
  44. Valentino, Benjamin (2005). Final Solutions: Mass Killing and Genocide in the 20th Century. Cornell University Press. p. 84. ល.ស.ប.អ. 9780801472732. https://books.google.com/books?id=LQfeXVU_EvgC. 
  45. The Crime of Cambodia: Shawcross on Kissinger's Memoirs New York Magazine, 5 November 1979
  46. The Economist, 26 February 1983.
  47. Washington Post, 23 April 1985.
  48. ៤៨,០ ៤៨,១ Rodman, Peter, Returning to Cambodia Archived 18 May 2013 at the វេយប៊ែខ ម៉ាស៊ីន., Brookings Institution, 23 August 2007.
  49. Lind, Michael, Vietnam: The Necessary War: A Reinterpretation of America's Most Disastrous Military Conflict, Free Press, 1999.
  50. Chandler, David 2000, Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–7. "The bombing had the effect the Americans wanted—it broke the communist encirclement of Phnom Penh. The war was to drag on for two more years."
  51. Timothy Carney, "The Unexpected Victory," in Karl D. Jackson, ed., Cambodia 1975–1978: Rendezvous With Death (Princeton University Press, 1989), pp. 13–35.
  52. Shawcross, p. 118.
  53. Deac, pp. 56–57.
  54. Lipsman and Doyle, p. 142.
  55. Sutsakhan, p. 42.
  56. Lipsman and Doyle, p. 143.
  57. Shawcross, pp. 112–122.
  58. Shawcross, p. 126.
  59. ៥៩,០ ៥៩,១ ៥៩,២ ៥៩,៣ ៥៩,៤ ៥៩,៥ Lipsman and Doyle, p. 144.
  60. Deac, p. 69.
  61. Deac, p. 71.
  62. Deac, p. 75.
  63. Lipsman and Doyle, p. 145.
  64. Lipsman and Doyle, p. 146.
  65. David P. Chandler, The Tragedy of Cambodian History, New Haven CT: Yale University Press, 1991, p. 231.
  66. Chandler, pp. 228–229.
  67. Chandler, p. 200.
  68. Osborne, pp. 214, 218.
  69. Chandler, p. 201.
  70. Chandler, p. 202.
  71. Lipsman and Brown, p. 146.
  72. "Victory in Vietnam: The Official History of the People's Army of Vietnam, 1954–1975." University Press of Kansas, May 2002 (original 1995). Translation by Merle L. Pribbenow. Pages 256–257.
  73. Karnow, p. 607.
  74. ៧៤,០ ៧៤,១ Karnow, p. 608.
  75. Dmitry Mosyakov, "The Khmer Rouge and the Vietnamese Communists: A History of Their Relations as Told in the Soviet Archives," in Susan E. Cook, ed., Genocide in Cambodia and Rwanda (Yale Genocide Studies Program Monograph Series No. 1, 2004), p54ff
  76. Deac, p. 72. PAVN units involved included the 1st, 5th, 7th, and 9th Divisions and the PAVN/NLF C40 Division. Artillery support was provided by the 69th Artillery Division.
  77. Sutsakhan, p. 39.
  78. Nalty, p. 276.
  79. Shawcross, p. 190.
  80. ៨០,០ ៨០,១ Isaacs, Hardy and Brown, p. 108.
  81. Shawcross, pp. 313–315.
  82. Chandler, p. 205.
  83. General Abrams dispatched General Conroy to Phnom Penh to observe the situation and report back. Conroy's conclusions were that the Cambodian officer corps "had no combat experience...did not know how to run an army nor were they seemingly concerned about their ignorance in the face of the mortal threats that they faced." Shaw, p. 137.
  84. ៨៤,០ ៨៤,១ Sutsakhan, p. 89.
  85. Sutsakhan, pp. 26–27.
  86. The evolution of the communist forces is described in Sutsakhan, pp. 78–82.
  87. Sutsakhan, p. 79
  88. Nalty, p. 199.
  89. Douglas Pike, John Prados, James W. Gibson, Shelby Stanton, Col. Rod Paschall, John Morrocco, and Benjamin F. Schemmer, War in the Shadows. Boston: Boston Publishing Company, 1988, p. 146.
  90. War in the Shadows, p. 149.
  91. Chandler, pp. 222–223.
  92. Isaacs, Hardy and Brown, p. 100.
  93. http://www.earthwalkers.no/History.php
  94. Morrocco, p. 172.
  95. Shawcross, p. 297.
  96. ៩៦,០ ៩៦,១ Isaacs, Hardy and Brown, p. 106.
  97. ៩៧,០ ៩៧,១ Isaacs, Hardy and Brown, pp. 106–107.
  98. Shawcross, p. 322.
  99. Osborne, p. 203.
  100. ១០០,០ ១០០,១ ១០០,២ ១០០,៣ ១០០,៤ Isaacs, Hardy and Brown, p. 107.
  101. Chandler, p. 216.
  102. Ideology was not all that separated the two communist groups. Many Cambodian communists shared racially-based views about the Vietnamese with their fellow countrymen. Deac, pp. 216, 230.
  103. Deac, p. 68.
  104. Shawcross, p. 281.
  105. Isaacs, Hardy and Brown, p. 107
  106. Chandler, p. 211.
  107. Chandler, p. 231.
  108. Osborne, p. 224.
  109. Shawcross, p. 321.
  110. Shawcross, p. 343.
  111. Lipsman and Weiss, p. 119.
  112. Snepp, p. 279.
  113. Deac, p. 218.
  114. Sutsakhan, p. 155.
  115. The Republic's five-year war cost the U.S. about a million dollars a day – a total of $1.8 billion in military and economic aid. Operation Freedom Deal added another $7 billion. Deac, p. 221.
  116. Isaacs, Hardy and Brown, p. 111.
  117. Ponchaud, p. 7.

ឯកសារយោងកែប្រែ

Published government documents
Biographies
Secondary sources
  • Chandler, David P. (1991). The Tragedy of Cambodian History. New Haven CT: Yale University Press. ល.ស.ប.អ. 0300049196. 
  • Deac, Wilfred P. (2000). Road to the Killing Fields: the Cambodian War of 1970–1975. College Station TX: Texas A&M University Press. 
  • Dougan, Clark; Fulghum, David, et al. (1985). The Fall of the South. Boston: Boston Publishing Company. ល.ស.ប.អ. 0939526166. 
  • Isaacs, Arnold; Hardy, Gordon (1988). Pawns of War: Cambodia and Laos. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-24-7. 
  • Karnow, Stanley (1983). Vietnam: A History. New York: Viking Press. ល.ស.ប.អ. 0670746045. 
  • Kinnard, Douglas, The War Managers. Wayne NJ: Avery Publishing Group, 1988.
  • Lipsman, Samuel; Doyle, Edward, et al (1983). Fighting for Time: 1969–1970. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-07-7. 
  • Lipsman, Samuel; Weiss, Stephen (1985). The False Peace: 1972–74. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-15-8. 
  • Morris, Stephen (1999). Why Vietnam invaded Cambodia : political culture and the causes of war. Stanford CA: Stanford University Press. ល.ស.ប.អ. 0-8047-3049-0. 
  • Morrocco, John (1985). Rain of Fire: Air War, 1969–1973. Boston: Boston Publishing Company. ល.ស.ប.អ. 0-939526-14-X. 
  • Osborne, Milton (1979). Before Kampuchea: Preludes to Tragedy. Sydney: George Allen & Unwin. ល.ស.ប.អ. 0868612499. 
  • Pike Douglas, John Prados, James W. Gibson, Shelby Stanton, Col. Rod Paschall, John Morrocco, and Benjamin F. Schemmer, War in the Shadows. Boston: Boston Publishing Company, 1991.
  • Ponchaud, Francois, Cambodia: Year Zero. New York: Holt, Rinehart, and Winston, 1981.
  • Shaw, John M. (2005). The Cambodian Campaign: the 1970 offensive and America's Vietnam War. Lawrence KS: University of Kansas Press. ល.ស.ប.អ. 0700614052. 
  • Shawcross, William (1979). Sideshow: Kissinger, Nixon and the Destruction of Cambodia. University of Michigan. ល.ស.ប.អ. 0671230700. 
  • Snepp, Frank (1977). Decent Interval: An Insider's Account of Saigon's Indecent End Told by the CIA's Chief Strategy Analyst in Vietnam. New York: Random House. ល.ស.ប.អ. 0394407431. 
  • Tully, John (2005). A short history of Cambodia: from empire to survival. Singapore: Allen & Unwin. ល.ស.ប.អ. 1-74114-763-8. 

តំណភ្ជាប់ខាងក្រៅកែប្រែ