សង្គ្រាមលោកលើកទី២

(ត្រូវបានបញ្ជូនបន្តពី សង្គ្រាមលោក លើក ទី ២)

សង្គ្រាម​លោក​លើក​ទី២ (អង់គ្លេស: World War II) អក្សរកាត់ (WW2) គឺជាសង្គ្រាមពិភពលោកដែលចាប់ផ្ដើមលើកទី២ បន្ទាប់ពីសង្គ្រាមពិភពលោកលើកទី១ ត្រូវបានបញ្ចប់ ។ សង្គ្រាមលោកលើកទី២ ត្រូវបានកើតឡើងរវាងក្រុមប្រទេសមហាអំណាចខាងយោធា មានទំនាស់និងគ្នាក្នុងការប្រកួតប្រជែង ផ្នែកយោធា សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយប្រកាន់បក្សពួក ហើយការប្រកួតប្រជែងដែលមាននិន្នាការប្រឆាំងគ្នាបែបនេះបានរីករាលដាលក្លាយជាទំនាស់សកល និង បានឈានទៅរកការបង្កើតគូបក្សដិបក្សនៃសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួនពីរគឺ ក្រុម​សម្ព័ន្ធមិត្ត (Allies) និង​​​ ក្រុមអ័ក្សុីស (Axis) ដែលបានបង្កើតសង្គ្រាមលោកលើកទី២ ដែលជាសង្គ្រាម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានប្រជាជាតិប្រមាណជា ១២៧.២ លាននាក់ មកពី ៧០ប្រទេស បានចូលរួមផ្ទាល់ក្នុងបុព្វហេតុសង្គ្រាមនេះ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណពី ៧០ ទៅ ៨៥ លាននាក់ ហើយនេះជាជម្លោះយោធា​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិ​​សាស្ត្រមនុស្សជាតិ ដែលបានឆក់យកជីវិតជនសុីវិលរាប់លាននាក់ រាប់ចាប់ពី ស្ត្រីមានផ្ទៃពោះ ទារក កុមារ រហូតដល់ មនុស្សចាស់ ដែលរងនូវការសម្លាប់រង្គាលនៃការប្រល័យពូជសាសន៍ ការស្លាប់ដោយអត់ឃ្លាន ការស្លាប់ដោយជំងឺរាតត្បាតផ្សេងៗ ។[]

សង្គ្រាមលោកលើកទី២

War World II
កាលបរិច្ឆេតចាប់ផ្ដើម ០១ កញ្ញា ១៩៣៩
រយៈពេលសង្គ្រាម ៦ ឆ្នាំ
ប្រទេសចូលរួម ៧០ ប្រទេស
ប្រជាជាតិក្នុងបុព្វហេតុសង្គ្រាម ១២៧.២ លាននាក់
ប្រជាជនស្លាប់ក្នុងសង្គ្រាម ៥០ ទៅ ៥៥ លាននាក់
យោធាស្លាប់ក្នុងសង្គ្រាម ២០ ទៅ ២៥ លាននាក់
ចំនួនស្លាប់សរុបក្នុងសង្គ្រាម ៧០ ទៅ ៨៥ លាននាក់
កាលបរិច្ឆេតបញ្ចប់ ០២ កញ្ញា ១៩៤៥

មូលហេតុនៃសង្គ្រាមលោកលើកទីពីរ

កែប្រែ

The causes of World War II

ក្រោយពេល អាល្លឺម៉ង់ ចាញ់សង្គ្រាមលោកលើកទី១ សន្ធិសញ្ញាសន្តិភាពវែរសៃ (Treaty of Versailles) នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានចុះនៅថ្ងៃទី២៨ ខែមិថុនា ១៩១៩ លក្ខខណ្ឌនៃសន្ធិសញ្ញាតម្រូវឱ្យប្រទេសអាល្លឺម៉ង់ធ្វើរួមមាន៖

  • ប្រទេសអាល្លឺម៉ង់ត្រូវបានតម្រូវឱ្យបង់សំណងហិរញ្ញវត្ថុដល់សម្ព័ន្ធមិត្តសម្រាប់សង្គ្រាម ។ ចំនួនទឹកប្រាក់នេះត្រូវបានកំណត់ដោយគណៈកម្មការអន្តរសម្ព័ន្ធក្នុងឆ្នាំ ១៩២១ ហើយមានចំនួន ៣២ ពាន់លានដុល្លារ បន្ថែមពីលើការទូទាត់ដំបូងចំនួន ៥ ពាន់លានដុល្លារ ។ 
  • ប្រទេសអាល្លឺម៉ង់ត្រូវបានបង្ខំឱ្យបោះបង់ចោលប្រហែល ១០% នៃទឹកដីអ៊ឺរ៉ុបមុនសង្គ្រាមរបស់ខ្លួន រួមទាំងទីក្រុង សារឡេន (Saarland) ដែលសម្បូរដោយធ្យូងថ្ម និង ទីក្រុងកំពង់ផែ ដានហ្សុីង (Danzig) ។ ប្រទេសអាល្លឺម៉ង់ក៏បានបាត់បង់អាណានិគមក្រៅប្រទេសរបស់ខ្លួនទាំងអស់ផងដែរ ដែលត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធប្រជាជាតិជា "ទឹកដីមានកាតព្វកិច្ច"។
  • សមត្ថភាព​យោធា​របស់​អាល្លឺម៉ង់​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដោយកំណត់មិនឱ្យមានការពង្រីកកងទ័ពលើសពី ១សែននាក់ ។
  • សន្ធិសញ្ញានេះផងដែរបានប្រកាសឡើងពីការបង្កើត ក្រុមសម្ព័នប្រជាជាតិ (The League of Nations) ដើម្បីនាំខ្លួនមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ផ្សេងៗទៀត ដែលនឹងត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម ។

សន្ធិសញ្ញាវែរសៃ បានធ្វើឱប្រទេសអាល្លឺម៉ង់ដួលរលំសេដ្ឋកិច្ចទាំងស្រុង ហើយធ្លាក់ចូលក្នុងសភាពដុនដាបជាខ្លាំង ដែលធ្វើឱប្រទេសអាល្លឺម៉ង់ទាំងមូលមានវិបត្តិហិរញ្ញវត្ថុ ដែលនាំឱ្យប្រជាជនចេញមកធ្វើបាតុកម្ម រហូតពួកគេទទួលបានមេដឹកនាំថ្មីគឺលោក អាដុល ហ៊ីត្លែរ (Adolf Hitler) ដែលជាមេគំនិតជាតិនិយម នៃលទ្ធិណាហ្សុី (Nazi) ដែល និង នាំឱ្យមានសង្គ្រាមពិភពលោកថ្មីមួយទៀតនោះគឺ សង្គ្រាមលោកលើកទី២ ។ ក្រោមការដឹកនាំរបស់ អាដុល ហ៊ីត្លែរ ប្រទេសអាល្លឺម៉ង់ បានពង្រីកកងទ័ពយ៉ាងច្រើនសម្បើម ដែលបង្ហាញពីសក្ដានុពលរបស់ខ្លួននៅចំពោះមុខគូសត្រូវរបស់ខ្លួននោះគឺ បារាំង និង ចក្រភពអង់គ្លេស ។ ការពង្រីកវិសាលភាពកងទ័ពអាល្លឺម៉ង់បានបង្ហាញពីមហិច្ឆតារបស់លោកអាដុល ហ៊ីត្លែរ ផងដែរក្នុងការវាតទីចូលទៅកាន់កាប់ទឹកដីនៃបណ្ដាលប្រទេសក្នុងទ្វីបអុឺរ៉ុបក្នុងពេលខាងមុខ ។ ចក្រភពអង់គ្លេស ក្រោយមើលឃើញពីវិសាលភាព នៃការពង្រីកកងទ័ពដ៏ច្រើនសម្បើមរបស់ អាល្លឺម៉ង់ ចក្រភពអង់គ្លេស បានផ្ដួចផ្ដើមចុះនូវសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយនិង ប្រទេសប៉ូឡូញ នៅថ្ងៃ ២៥ ខែសីហា ឆ្នាំ១៩៣៩ នាទីក្រុងឡុងដ៍ (London) ដែលសន្ធិសញ្ញានេះមានឈ្មោះថា អង់គ្លូ-ប៉ូលីស (Anglo-Polish) ប៉ុន្តែមួយសប្តាហ៍ក្រោយមកប្រទេសអាល្លឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ដែលធ្វើឱ្យ ចក្រភពអង់គ្លេស និង បារាំង ដាក់ឱសានវាទ ឱ្យអាល្លឺម៉ង់ដាច់ខាតត្រូវដកទ័ពចេញពីប៉ូឡូញ ប៉ុន្តែអាល្លឺម៉ង់ មិនធ្វើតាមនោះទេ ដូចនេះពីរថ្ងៃក្រោយមក ចក្រភពអង់គ្លេស និង បារាំង បានប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់និង អាល្លឺម៉ង់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៣៩ ហើយនេះជារបត់សង្គ្រាមពិភពលោកថ្មីមួយទៀតដែលគេកំណត់យកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២ ដែលក្នុងថ្ងៃដដែលនោះប្រទេស អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា តុងហ្គា ចូដង់ ម៉ារុក ទុយណេហ្ស៊ី ក៏ប្រកាសសង្គ្រាមទល់ និង អាល្លឺម៉ង់ផងដែរ ដែលប្រទេសទាំងនេះស្ថិតក្រោមអណានិគមរបស់ ចក្រភពអង់គ្លេស ។[]

ការរីករាលដាលនៃសង្គ្រាម

កែប្រែ

Widespread War

 
German invasion Poland September 1939, The Fall of Warsaw.

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ប្រទេសអាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន ១.៥លាននាក់ រថក្រោះ ២,៧០០គ្រឿង យន្តហោះចម្បាំង ២,៣១៥គ្រឿង និង កាំភ្លើងយន្ត ៩,០០០ដើម ចូលទៅឈ្លានពានប្រទេសប៉ូឡូញ ។ ហើយប្រទេសប៉ូឡូញពេលនោះបានកេណ្ឌកងកម្លាំងរបស់ខ្លួនចំនួន ១លាននាក់ រថក្រោះ ៨៨០គ្រឿង យន្តហោះចម្បាំង ៤០០គ្រឿង និង កាំភ្លើងយន្ត ៤,៣០០ដើម ដើម្បីទប់ទល់ពីការឈ្លានពានរបស់ពួកណាហ្សុីអាល្លឺម៉ង់ ។ ឧត្តមភាពរបស់អាល្លឺម៉ង់ ដែលមានការគាំទ្រដោយកងរថក្រោះ និង យន្តហោះចម្បាំងដ៏ច្រើនសម្បើម បានអនុញ្ញាតឱ្យពួកគេវាយលុកប្រព័ន្ធការពាររបស់ប៉ូឡូញបានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយសប្តាហ៍ កងទ័ពអាល្លឺម៉ង់បានទៅដល់ខ្សែរត្រៀមរបស់ប៉ូឡូញ ហើយវាយចូលកាន់កាប់ទីក្រុង វើរ-ស (Warsaw) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៣៩ ។ រីឯ ចក្រភពរុស្ស៊ី ដែលរបបរាជានិយមបានដួលរលំហើយប្ដូរឈ្មោះទៅជា សហភាពសូវៀត (Soviet Union) បានផ្ដើមចុះសន្ធិសញ្ញាជាមួយអាល្លឺម៉ង់ ដែលមានឈ្មោះថា ម៉ូឡូទូវ (Molotov-Ribbentrop Pact) ដែលចុះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ ដែលជាកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា ។ អំឡុងពេលដែលពួកណាហ្ស៊ីអាល្លឺម៉ង់ចូលឈ្លានពានប៉ូឡូញ នៅថ្ងៃទី១៧ ខែកញ្ញា សហភាពសូវៀត បានវាយប្រហារប៉ូឡូញពីភាគខាងកើត ដែលធ្វើឱ្យស្ថានភាពរបស់ប៉ូឡូញកាន់តែអាក្រក់ទៅៗ នៅទីបំផុតកងទ័ព​អាល្លឺម៉ង់ និង សហភាពសូវៀតបាន​ចូលទៅកាន់កាប់ប្រទេស​ប៉ូឡូញ​ទាំងស្រុង​នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៣៩ ។[] [] []

ការផ្ដើមសង្គ្រាមអាត្លង់ទិក

កែប្រែ

Battle of the Atlantic begins

បេសកកម្មដំបូងរបស់ ចក្រភពអង់គ្លេស ដែលបានបើកការវាយប្រហារទៅលើអាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៣៩ តាមរយៈកងទ័ពជើងអាកាសរបស់ខ្លួន "Royal Air Force" ហៅកាត់ថា (RAF) ដែលមានយន្តហោះទម្លាក់គ្រាប់បែកចំនួន ១៦គ្រឿង បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើនាវាកងទ័ពជើងទឹកអាល្លឺម៉ង់នៅកំពង់ផែ "វេលហាមសាវិន" (Wilhelmshaven) ដែលបានកំទេចនាវាចម្បាំង ០៥គ្រឿង របស់អាល្លឺម៉ង់ ។ អាល្លឺម៉ង់បានធ្វើការតបតមកវិញដោយបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក របស់ចក្រភពអង់គ្លេសអស់ចំនួន ០៧គ្រឿងផងដែរ បន្ទាប់មកអាល្លឺម៉ង់បានបញ្ជូនកងនាវាចម្បាំង និង នាវាមុជទឹករបស់ខ្លួនដែលមានឈ្មោះថា "យូបូត" (U-boats) ចេញទៅតតាំងនិងចក្រភពអង់គ្លេសវិញនៅឯ សមុទ្រអាត្លង់ទិក ហើយនេះជាការចាប់ផ្ដើមនៃសង្គ្រាមអាត្លង់ទិក ។ អង់គ្លេស​បាន​ចាប់ផ្តើម​យុទ្ធនាការ​កងទ័ពជើងទឹក​របស់ខ្លួនដើម្បី​ប្រយុទ្ធ​នឹង​នាវាមុជទឹករបស់​អាល្លឺម៉ង់​ដែល​កំពុង​គំរាមកំហែងដល់​ការដឹកជញ្ជូនរបស់អង់គ្លេស តាមមធ្យោបាយផ្លូវទឹកដែលឆ្លងកាត់សមុទ្រអាត្លង់ទិក ។ សង្គ្រាមអាត្លង់ទិក រវាងចក្រភពអង់គ្លេស និង ពួកណាហ្ស៊ីអាល្លឺម៉ង់ បានក្លាយទៅជាយុទ្ធនាការដ៏វែងបំផុតនៃសង្គ្រាម ។ []

អាល្លឺម៉ង់បើកឆាកប្រយុទ្ធនៅព្រំដែនបារាំង

កែប្រែ

Germany launches offensive on French border

 
French border Maginot Line.

ចក្រភពអង់គ្លេស បន្ទាប់ពីបើកការវាយប្រហារទៅលើ អាល្លឺម៉ង់ តាមទ័ពអាកាសនៅវេលាព្រឹកហើយនោះ គឺនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនប្រមាណជា ២.៧លាននាក់ ចែកចេញជា ៧៥កងពល បានដាក់ពង្រាយនៅតាមព្រំដែនបារាំង ។ នៅរយៈពេល ៦ម៉ោងក្រោយមក ពោលគឺនៅម៉ោង៥ល្ងាច អាល្លឺម៉ង់បានបើកការឈ្លានពានបារាំងនៅតាមព្រំដែន ខ្សែរបន្ទាត់មេហ្សុីនូ (Maginot Line) គឺជាខ្សែរបន្ទាត់នៃបន្ទាយដែលត្រូវបានសាងសង់ក្នុងប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដើម្បីការពារព្រំដែនភាគខាងកើតរបស់ខ្លួនពីការឈ្លានពានរបស់អាល្លឺម៉ង់ ។ ខ្សែរបន្ទាត់នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​លោក "អង់ដ្រេ មេហ្សុីនូ" (André Maginot) ដែលជារដ្ឋមន្ត្រី​ការ​ពារជាតិបារាំង​នៅ​ពេល​នោះ។ ខ្សែរបន្ទាត់មេហ្សុីនូ គឺជាប្រព័ន្ធការពារដ៏ស្មុគស្មាញដែលរួមមាន បន្ទាយបេតុង លួសបន្លារ កាំភ្លើងធំ និង បង្គោលកាំភ្លើងយន្ត ។ នៅតាមខ្សែរបន្ទាត់មានបន្ទាយធំៗ ដែលស្ថិតនៅជម្រៅក្រោមដី ដែលរួមបញ្ចូល មន្ទីរពេទ្យ រថភ្លើង និង ឃ្លាំងសម្រាប់ដាក់គ្រាប់ ខ្សែរបន្ទាត់នេះផងដែរត្រូវបានរចនាឡើងដើម្បីបន្ថយការវាយប្រហាររបស់សត្រូវ និង ផ្តល់ពេលវេលាដល់កងទ័ពបារាំងដើម្បីធ្វើរការចល័តទ័ព ។ អំឡុងពេលអាល្លឺម៉ង់ ឈ្លានពានបារាំង នៅថ្ងៃទី០៤ ខែកញ្ញាដដែល ប្រទេសចំនួន២ទៀតគឺ នេប៉ាល់ និង អេហ្ស៊ីប បានប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់ និង អាល្លឺម៉ង់ផងដែរ ។ ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំរវាងកងទ័ព អាល្លឺម៉ង់ និង កងទ័ពបារាំងនៅតាមព្រំដែន ខ្សែរបន្ទាត់មេហ្សុីនូ បានធ្វើឱ្យចក្រភពអង់គ្លេស បញ្ជូនកងកម្លាំងបេសកកម្មរបស់ខ្លួន "British Expeditionary Force" ហៅកាត់ថា (BEF) ប្រមាណជា ១៥,២០០០ (ជាង១៥មុឺននាក់) ចូលទៅអន្តរាគមន៍ជួយការពារបារាំងពីការវាយលុករបស់អាល្លឺម៉ង់ផង និង បានដាក់ពង្រាយនៅតាមព្រំដែន ប្រទេសបែលហ្ស៊ិក ផងដែរ ។[]

ឯកសារយោង

កែប្រែ
  1. Christopher Hodapp, Alice Von Kannon (2008) Conspiracy Theories and Secret Societies For Dummies, Publisher: Wiley, or John Wiley & Sons, Inc., is a multinational publishing company that specializes in academic and instructional materials, p.384 ISBN:9780470184080, 0470184086
  2. Stewart Ross (2003) Causes and Consequences of the Second World War, Publisher: Evans Publishing Group UK, p.80 ISBN: 9780237525699, 0237525690
  3. С. П Иванов (1986) The Initial Period of War A Soviet View, Publisher: U.S. Government Printing Office, Original from University of Illinois at Urbana-Champaign, p.311
  4. Dianne Stine Thomas (1995) WWII Time-Life History of the Second World War, Publisher: Barnes & Noble Books, Original from the University of Michigan p.496 ISBN: 9781566199841, 1566199840
  5. I. Joseph Vizulis (1990) The Molotov-Ribbentrop Pact of 1939 The Baltic Case, Publisher: Bloomsbury Academic, Original from the University of Michigan p.176 ISBN: 9780275934569, 027593456X
  6. Donald G. F. W. Macintyre (1961) The Battle of the Atlantic, Publisher: B. T. Batsford, Original from the University of Michigan p.208
  7. Stephen Wentworth Roskill (1954) The War at Sea, 1939-1945: The defensive.- v.2. The period of balance.- v.3. The offensive, Publisher: H.M. Stationery Office Original from the University of Wisconsin - Madison p.667