សាលាបារាំងចុងបូព៌ាប្រទេស

សាលាបារាំងចុងបូព៌ាប្រទេស គឺជាស្ថាប័ន វិទ្យាសាស្ត្រសាធារណៈ វប្បធម៌ និងវិជ្ជាជីវៈ របស់បារាំង ដែល មានឯកទេស ក្នុងការសិក្សាអំពីអរិយធម៌ អាស៊ី

បេសកកម្ម

កែប្រែ

សាលាបារាំងចុងបូព៌ាប្រទេសមានបេសកកម្មដូចខាងក្រោម៖

  1. ធ្វើការរុករកស្រាវជ្រាវខាងបុរាណវិទ្យា
  2. ប្រមូលគម្ពីរសាស្រ្តាស្លឹងរឹត ដែលរក្សាក្នុងវត្ត ឬប្រាសាទបុរាណនានា
  3. សិក្សាពីប្រវត្តិសាស្រ្ត និងមត៌កខាងភាសាសាស្រ្តនៃអារ្យធម៌ជនជាតិអាស៊ី។

ពេលនោះសាលាបារាំងចុងបូព៌ាប្រទេស បានពង្រឹងសកម្មភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានការបង្កើតបណ្ណាល័យមួយ និងសារមន្ទីរមួយនៅទីក្រុងហាណូយ។

ប្រវត្តិសាស្ត្រ

កែប្រែ
 
ទិដ្ឋភាពនៃអតីតសារមន្ទីរ លោក ល្វីស៍ ហ្វ៊ីណូត៍ ដែលបង្កើតឡើងដោយសាលាបារាំងចុងបូព៌ាប្រទេស ក្នុង ទីក្រុងហាណូយ ដែលបច្ចុប្បន្ន ជាសារមន្ទីរជាតិប្រវត្តិសាស្ត្រវៀតណាម ។

បន្ទាប់ពីការអនុម័តលើគម្រោងសិក្សាវិទ្យាសាស្រ្ត ដែលរៀបចំដោយលោក អូហ្គើស បាថ៌ ពេលនោះលោក អេមីល សេណាត និងលោក មីសែល ប្រេអាល់ សាលាបារាំងចុងបូព៌ាប្រទេស ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យមួយរបស់រដ្ឋាភិបាលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៨៩៨ ដោយមានឈ្មោះដំបូងបំផុតថា បេសកកម្មបុរាណវិទ្យា[]។ ទីស្នាក់ការរបស់សាលាបារាំងចុងបូព៌ាប្រទេស ដំបូងបង្អស់នៅព្រៃនគរ តែក្រោយមកនៅឆ្នាំ១៩០២ ទីស្នាក់ការនេះត្រូវបានប្តូរមកទីក្រុងហាណូយវិញ។នៅឆ្នាំ១៩០៧ សាលាបារាំងចុងបូព៌ាប្រទេស ត្រូវបានបង្កើតឡើងនៅខេត្តសៀមរាប ត្រូវទទួលបន្ទុកខាងកិច្ចថែរក្សារមណ័យដ្ឋានប្រាសាទអង្គរវត្តថែមទៀត។ នៅឆ្នាំដដែល អភិរក្សអង្គរត្រូវបានបង្កើតស្របពេលជាមួយគ្នាដើម្បីថែរក្សាការពារ និងលើកតម្លៃនូវអ្វីដែលបានក្លាយជា ការដ្ឋានបុរាណវិទ្យាដ៏ធំនៅលើពិភពលោក។ ទន្ទឹមនឹងនេះ សាលាបារាំងចុងបូព៌ាប្រទេស បានចូលរួមក្នុងការបង្កើតនូវសារមន្ទីរបុរាណវិទ្យា និងជាតិពន្ទុវិទ្យាធំៗនៅឥណ្ឌូចិនដូចជា៖

  1. សារមន្ទីរប៉ាមង់ ជេ នៅទួរ៉ាន់ប្រទេសបារាំង
  2. សារមន្ទីរប្លង់ឆាត ដឺឡាប្រូស នៅព្រៃនគរប្រទេសបារាំង
  3. សារមន្ទីរអាល់ប៊ែរ សារ៉ូ ក្រោយមកត្រូវបានប្តូរឈ្មោះសារមន្ទីរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា
  4. សារមន្ទីរកៃឌីញនៅឆ្នាំ១៩៦៨ សាលាបារាំងចុងបូព៌ាប្រទេសបានពង្រីកសកម្មភាពរបស់ខ្លួននៅប្រទេសជប៉ុន តាមរយៈការចាត់មូលនិធិនៃវិទ្យាស្ថាន ហូបូគីរីន ប្រទសជប៉ុន ដើម្បីសិក្សាព្រះពុទ្ធសាសនា។ នៅឆ្នាំ១៩៧៥ សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ស្របពេលការសិក្សាពីព្រះពុទ្ធសាសនាបានរីកចម្រើនឡើងដោយមានការបង្កើតនូវមូនិធិសម្រាប់បោះពុម្ពសាស្រ្តាស្លឹងរឹត។ ដោយឡែកនៅប្រទេសកម្ពុជាវិញ សាលាបារាំងចុងបូព៌ាប្រទេសបានបើទ្វារឡើងនៅឆ្នាំ១៩៩០មក។ បន្ទាប់មកទើបមានបេសកកម្មជាច្រើនរបស់អ្នកជំនាញការឯកទេស បានកំណត់ឡើង ដើម្បីធ្វើស្រាវជ្រាវសាជាថ្មីនៅរមណីយដ្ឋានអង្គរ។ ការចាប់ផ្តើមរៀបចំកម្មវិធីកំណាយបុរាណវិទ្យាស្វែងយល់ពិហេដ្ឋារចនាសម្ព័ន្ធផ្នែកនគរូបនីយកម្មទីក្រុងបុរាណឆ្នាំ១៩៩៦[]

មជ្ឈមណ្ឌល

កែប្រែ

បណ្តាញនៃការិយាល័យ សាលាបារាំងចុងបូព៌ាប្រទេស មានមួយចំនួន ១៨ គន្លែងគ្របដណ្តប់ប្រទេសចំនួន ១២ ពី ប្រទេសឥណ្ឌា រហូតដល់ ប្រទេសជប៉ុន

  • ១៨៩៨ ៖ លោក ល្វីស៍ ហ្វ៊ីណូត៍
  • ១៩០៥ ៖ លោក Alfred Foucher
  • ១៩០៨ ៖ Claude Eugene Master
  • ឆ្នាំ 1920 ៖ លោក ល្វីស៍ ហ្វ៊ីណូត៍
  • ១៩២៦ ៖ លោក Leonard Aurousseau
  • ១៩២៩ ៖ លោក ហ្សក សឺដែស្ត
  • ១៩៤៧ ៖ Paul Levy
  • ឆ្នាំ 1950 ៖ លោក Louis Malleret
  • ១៩៥៦ ៖ លោក Jean Filliozat
  • ឆ្នាំ ១៩៧៧ ៖ Francois Gros
  • ឆ្នាំ ១៩៨៩ ៖ លោក Leon Vandermeersch
  • ឆ្នាំ ១៩៩៣ ៖ Denys Lombard
  • ឆ្នាំ ១៩៩៨ ៖ លោក Jean-Pierre Drège
  • ២០០៤ ៖ Franciscus Verellen
  • ឆ្នាំ ២០១៤ ៖ Yves Goudineau
  • ឆ្នាំ 2018 ៖ Christophe Marquet
  • ២០២២ ៖ Nicolas Fievé

អ្នកថែរក្សាអង្គរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. សាលាចុងបូព៌ាប្រទេស ឆ្នាំ១៩៩៦ ព្រឹត្តិបត្រទំនាក់ទំនងការសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជា ប្រវត្តិសាលាបារាំងចុងបូព៌ាប្រទេស ទំព័រទី៣-៤
  2. www.efeo.com