ស្ថានភាពប្រជាជនកម្ពុជា

Lol

ប្រវត្តិដំណុះប្រជាជនកម្ពុជា

កែប្រែ

អ្នកប្រាជ្ញខាងជាតិពិន្ធុវិទ្យា បានសន្និដ្ឋានថា៖

  • ជាច្រើនសតវត្សមុនគ្រិស្ដសករាជ មានជនជាតិសម្បុរខ្មៅពីរក្រុម បានមករស់នៅក្នុងតំបន់ឥណ្ឌូចិនគឺពួកអូស្ត្រាឡូអ៊ីត និងពួកមេឡានេស៊ី
  • នៅសតវត្សទី១០ មុនគ.ស មានពួកឥណ្ឌូនេស៊ី ដែលជាជនជាតិស្បែកលឿង បានចូលមករស់នៅលាយឡំ បង្កបង្កើតបានជាជាតិសាសន៍ខ្មែរមន
  • នៅសតវត្សទី៣មុនគ.ស មានពួកចំណាកស្រុកឥណ្ឌា បានមករស់នៅលាយឡំនឹងម្ចាស់ស្រុកដើម បង្កើតបានជាអរិយធម៌ថ្មីមួយ។ ចំណែកកុលសម្ព័ន្ធខ្លះដែលនៅរក្សាបូរណភាពជាតិសាសន៍របស់ខ្លួន បានទៅរស់នៅតំបន់ខ្ពស់ ហើយមានសេសសល់រហូតដល់សព្វថ្ងៃនេះ។
  • នៅសតវត្សទី៨ មានចលនាចំណាកស្រុកនៃជាតិសាសន៍ផ្សេងៗ បានមករស់នៅក្នុងតំបន់ឥណ្ឌូចិន ពិសេសជនជាតិជ្វាព្រាហ្មណ៍
  • នៅសតវត្សទី១៣ មានជនជាតិចិនចូលមករស់នៅកម្ពុជា ចាប់ពីទីក្រុងរហូតដល់ជនបទដោយនាំអរិយធម៌របស់ពួកគេមកជាមួយផង។
  • ចាប់ពីសតវត្សទី១៧ មានជនជាតិដទៃទៀតមករស់នៅប្រទេសកម្ពុជា ជាបន្ដបន្ទាប់ដោយសារត្រូវគេចពីសង្គ្រាមដូចជា ចាម វៀតណាម ឡាវ ឬដើម្បីធ្វើជំនួញដូចជាភូមា ឥណ្ឌា ចិន និងអឺរ៉ុប

ជនជាតិនានានៅកម្ពុជា

កែប្រែ

នៅលើទឹកដីកម្ពុជា គេឃើញមានជនជាតិផ្សេងៗរស់នៅលាយឡំគ្នា ប្រកបដោយភាពសុខដុម គោរពសិទ្ធិមនុស្ស មិនរើសអើងពូជសាសន៍ និងមានសមភាពចំពោះមុខច្បាប់។ គេចែកប្រជាជនកម្ពុជាជា៤ពួក៖

ជនជាតិខ្មែរ

កែប្រែ

មានចំនួនច្រើនជាងគេ(ប្រមាណ៩០%នៃប្រជាជនទូទាំងប្រទេស) ចូលចិត្តប្រកបរបរកសិកម្ម និងជាមន្ដ្រីរាជការ។

ខ្មែរលើ

កែប្រែ

ជាអ្នកជំនាន់ក្រោយនៃពួកកុលសម្ព័ន្ធជនជាតិដើម ឬពួកម្ចាស់ស្រុកដើម។ ខ្មែរលើមានប្រហែល៣០ក្រុមជនជាតិ និងគ្រាមភាសាផ្សេងៗគ្នា ក្នុងអំបូរភាសាខ្មែរមន ហើយប្រកបរបរបេះផ្លែឈើ និងដាំចំការព្រៃដុត។ ខ្មែរលើមានចំនួន៧៥០០០នាក់នៅឆ្នាំ១៩៩២។ ពួកនេះមាន ខា ស្នៀង ព្នង ស្អូច សំរែ កួយ ពួន គ្រឹង ចារាយ ... ។ បងប្អូនខ្មែរលើកំពុងជួបប្រទះ កង្វះខាតជាច្រើនខាងសេដ្ឋកិច្ចគ្រួសារ សុខាភិបាល ការសិក្សាអប់រំ ... ។ ព្រៃឈើ សត្វព្រៃ និងដីព្រៃគឺជាបង្អែកសេដ្ឋកិច្ចនៃពួកខ្មែរលើ តាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃព្រៃឈើ និងសត្វព្រៃត្រូវវិនាស ហើយដីព្រៃត្រូវខ្សោះជីជាតិដោយសំនឹក។ នេះជាចំណោទដ៏ធំមួយទៀតចំពោះបងប្អូនខ្មែរលើ។

ខ្មែរចូលជាតិ

កែប្រែ

ជាប្រជាជនដែលមកតាំងទីលំនៅ តាំងពីយូរយារណាស់មកហើយ។ ពួកនេះមានចាម ភូមា និងឡាវ។ ពួកគេមានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ។

  • ចាម និងជ្វា កាន់សាសនាឥស្លាម ដែលគេនិយមហៅថា ខ្មែរឥស្លាម ។ សព្វថ្ងៃ ពួកជាយក្រុងភ្នំពេញ និងក្នុងខេត្តកំពត តាកែវ កំពង់ចាម បាត់ដំបង ក្រុងព្រះសីហនុចាម និងជ្វា ច្រើនមានជំនាញខាងនេសាទ។
  • ជនជាតិឡាវ មានច្រើនគួរសមដែរ រស់នៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង កំពង់ធំ និងបាត់ដំបង។ ពួកនេះប្រកាន់សាសនា និងទំនៀមទម្លាប់ដូចខ្មែរដែរ។
  • ជនជាតិភូមា ឬកូឡា មករស់នៅក្នុងតំបន់ប៉ៃលិនតាំងពីសតវត្សទី១៩ ដើម្បីប្រកបរបរជីកត្បូង ហើយឥតត្រឡប់ទៅស្រុកកំណើតវិញទេ។
  • ជនជាតិបរទេស គឺជាអណិកជនដែលចូលមករកស៊ី រស់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលយូរ។ ពួកនេះមាន ចិន វៀតណាម ឥណ្ឌា ថៃ ម៉ាលេស្យា និងអឺរ៉ុប
  • ជនជាតិចិន មានប្រមាណ៤០០ពាន់នាក់ ក្នុងឆ្នាំ១៩៧០ រស់នៅលាយឡំជាមួយប្រជាជនខ្មែរដោយសុខសាន្ត។ ពួកចិនកូនកាត់ កាន់កាប់របរជំនួញនៅកម្ពុជាស្ទើរដាច់មុខ។ ដោយការធ្វើទុក្ខបុកម្នេញក្នុងរបរកម្ពុជាប្រជាធិបតេយ្យ ជនជាតិចិននៅសល់ប្រហែល២០០ពាន់នាក់ក្នុងឆ្នាំ១៩៨០។ ក្នុងឆ្នាំ១៩៩០ ជនជាតិចិនត្រូវបានអនុញ្ញាតឲ្យបើក សាលារៀនចិនជាថ្មី និងប្រើប្រាស់ឈ្មោះត្រកូលរបស់គេឡើងវិញ។
  • ជនជាតិវៀតណាម ជាពួកចំណូលស្រុកមករស់នៅប្រទេសកម្ពុជា ចំនួនច្រើនក្នុងសម័យអាណានិគមបារាំង ដោយធ្វើការក្នុងចំការកៅស៊ូបារាំង ឬប្រកបរបរនេសាទ រវៃសូត្រ ជំនាង ជំនួញតូចតាច។ ជនជាតិវៀតណាមបានចូលមកជាបន្តបន្ទាប់ថែមទៀត ក្នុងសម័យសង្គមរាស្ត្រនិយម ដោយមូលហេតុសេដ្ឋកិច្ច ឬដោយគេចពីសង្គ្រាមនៅវៀតណាម។ ក្នុង១៩៧០ ចំនួនជនជាតិរៀតណាមមានប្រមាណ៥០០ពាន់នាក់។ ក្នុងសម័យសង្គ្រាមនៅកម្ពុជា ជនជាតិវៀតណាមមួយភាគបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញទាំងបង្ខំ។ ជនជាតិវៀតណាមសេសសល់ ត្រូវស្លាប់ក្នុងរបបប្រល័យពូជសាសន៍។ ពេលវត្តមានកងទ័ពវៀតណាមលើទឹកដីកម្ពុជា ពីឆ្នាំ១៩៧៩ ដល់១៩៨៩ គេឃើញជនជាតិវៀតណាម ចំនួនពី៤០០ពាន់នាក់ទៅ ៤៥០ពាន់នាក់ ចូលមកម្ដងទៀត។ បច្ចុប្បន្នជនជាតិវៀតណាមនៅកម្ពុជា ចែកចេញជា៣ប្រភេទ៖ អ្នកមានកំណើតនៅក្នុងប្រទេសកម្ពុជា អ្នកគ្មានកំណើតជាក់លាក់(ទើបនឹងមកដល់រវាងឆ្នាំ១៩៧៩ - ១៩៩០) និង អ្នកទើបមកដល់ពេលថ្មីៗនេះ។

ចលនាបំលាស់លំនៅចាប់ពីឆ្នាំ១៩៧៥

កែប្រែ

នៅកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសនានាលើពិភពលោកដែរ ចលនាបំលាស់លំនៅតែងតែកើតមានជារឿយៗ។ កត្តានៃចលនាបំលាស់លំនៅ នៅកម្ពុជាមាន៖

  • ព្រឹត្តិការណ៍អំឡុងឆ្នាំ១៩៧៥ គឺជាប្រភេទបំលាស់លំនៅ ដែលប្រជាជនត្រូវបង្ខិតបង្ខំឲ្យចេញពីទីក្រុង ទៅនៅជំរំការងារតាមជនបទ។ ចលនាបំលាស់ទីទៅប្រទេសថៃ កើតមានខ្លាំងក្រោយពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិមាតុភូមិកម្ពុជា និងកងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជាចេញពី របបប្រល័យពូជសាសន៍ កាលពីឆ្នាំ១៩៧៩។
  • ក្រោយថ្ងៃ៧ មករា ១៩៧៩ ប្រជាជនបានវិលត្រឡប់មកកាន់ភូមិកំណើត និងទីក្រុងរបស់ខ្លួនវិញ។
  • ក្នុងឆ្នាំ១៩៨៣ - ១៩៨៩ ការធ្វើបំលាស់លំនៅត្រូវថយចុះ ព្រោះពិបាកធ្វើដំណើរ ដោយគ្មានលិខិតអនុញ្ញាត។
  • ក្នុងឆ្នាំ១៩៩៣ មានមាតុភូមិនិវត្តន៍ ជនភៀសខ្លួនពីជំរំតាមព្រំដែនថៃ ក្រោមការឧបត្ថម្ភរបស់អគ្គស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) និងពីបណ្ដាប្រទេសផ្សេងៗទៀត។


គ្រប់ដំណាក់នៃចលនាបំលាស់លំនៅទាំងអស់ លើកលែងតែក្នុងឆ្នាំ១៩៧៥ គេឃើញមានចលនាដ៏សំខាន់មួយគឺ ចំណោលស្រុកស្រែមកកាន់ទីក្រុង ដែលបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាអសន្ដិសុខនៅតាមខេត្តមួយចំនួន។ ក្រៅពីនេះ គេឃើញមានចលនាបំលាស់លំនៅតាមរដូវ។ កសិករ ក្រោយច្រូតកាត់ប្រមូលផលហើយ តែងនាំគ្នាមករកការងារធ្វើនៅតាមទីក្រុង។ អាស្រ័យហេតុនេះហើយ បានជាប្រជាជនក្រុងភ្នំពេញចេះតែកើនឡើងជាលំដាប់គឺ ២៣៤ ០០០នាក់(១៩៨០) ៦១៦ ០០០នាក់(១៩៩០) ៨៥៤ ០០០នាក់(១៩៩៥) ៩៩៨ ០០០នាក់(១៩៩៨)។
បច្ចុប្បន្ននេះ ចលនាជនភៀសសឹកចាកចេញពីកន្លែងវាយប្រយុទ្ធគ្នា ទៅកាន់កន្លែងមានសុវត្ថិភាពអស់មានទៀតហើយ។

បញ្ហាចោទ

កែប្រែ

ចំណោលស្រុកស្រែមកកាន់ទីក្រុង បង្កើតជាបញ្ហាជាច្រើនចំពោះ សង្គមជាតិ ដូចជាបញ្ហាលំនៅដ្ឋាន ស្បៀងអាហារ សុខភាព អប់រំ អនាម័យ និងសន្តិសុខ។
ស្ត្រីមេគ្រួសារ ដែលមានកូនក្នុងបន្ទុកមានប្រមាណ៣៥%។ ពលកម្មកុមារកាន់តែកើនឡើង នាំឲ្យកុមារជាច្រើនត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា។ អំពើជួញដូរមនុស្ស និងពេស្យាចារក្លាយជាបញ្ហាដែលពិបាកដោះស្រាយបំផុតនៅក្នុងសង្គមយើងនាបច្ចុប្បន្ន។ ជាការពិត នគរោបនីយកម្មបង្ហាញពីភាពជឿនលឿនផ្នែកសេដ្ឋកិច្ច ប៉ុន្តែវាក៏បង្កការលំបាកដល់ការរស់នៅតាមទីក្រុងដែរ។

ដំណោះស្រាយ

កែប្រែ

ចំពោះបញ្ហាទាំងនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនបទយ៉ាងខ្លាំងក្លា។ ពេលណាជនបទរីកចម្រើន ល្បឿននៃចំណោលស្រុកស្រែមកកាន់ទីក្រុង នឹងថយចុះដែរ។

កំណើនប្រជាជន

កែប្រែ
 


គំនូសតាងនេះបង្ហាញឲ្យហើយពីចំនួនប្រជាជនតាមឆ្នាំនីមួយៗ និងកំនើនខ្ពស់នៃប្រជាជនកម្ពុជា។ យើងសង្កេតឃើញថា នៅឆ្នាំ ១៩៨០ ចំនួនប្រជាជនថយចុះទៅវិញ។ បញ្ហានេះបណ្ដាលមកពីនៅចន្លោះឆ្នាំ១៩៧០ -១៩៧៥ មានអត្រាមរណប្រមាណខ្ពស់ ឯអត្រាជាតិប្រមាណទាប ហើយប្រជាជនមួយភាគបាននាំគ្នាទៅរស់នៅតាមជំរំព្រំដែនប្រទេសថៃ និងចេញទៅប្រទេសក្រៅ ។
នៅកម្ពុជាសព្វថ្ងៃ អត្រាកំណើតធម្មជាតិមាន១,៧៥២ភាគរយ។ វាជាផលសងរវាងអត្រាជាតិប្រមាណ និងអត្រាមរណប្រមាណ។
អត្រាកំណើតធម្មជាតិនេះ មានកម្រិតខ្ពស់ដូចជានៅក្នុងប្រទេសកំពុងអភិវឌ្ឍនានាដែរ ព្រោះអត្រាមរណប្រមាណថយចុះដោយសារការលូតលាស់ខាងវេជ្ជសាស្ត្រ។ ប៉ុន្តែកំណើនប្រជាជនកម្ពុជាមានកម្រិតខ្ពស់ជាងនេះ។ វាជាផលបូកនៃកំណើនធម្មជាតិ និងចំនួនជនចំណូលស្រុកទាំងស្របច្បាប់ និងមិនស្របច្បាប់។
អ្នកសង្គមវិទ្យាយល់ឃើញថា ភាពក្រីក្រ អនក្ខរភាព និងកង្វះខាតខាងការអប់រំទៅលើនារី និងបុរស ជាកត្តានាំឲ្យអត្រាជាតិប្រមាណឡើងខ្ពស់ ហើយគ្រួសារនីមួយៗ ពុំបានគិតគូរដល់ផែនការកម្រិតចំនួនកូន។ ការស្ទាបស្ទង់បានឲ្យដឹងថា គ្រួសារខ្មែរយើងមានកូនមធ្យម៤នាក់។ នៅបស្ចិមប្រទេស ចំនួនកូនមានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះក្នុងគ្រួសារនីមួយៗ។
នៅពេលដែលចំនួនប្រជាជនយើងកាន់តែច្រើន តម្រូវការរបស់ពួកគេក្នុងបំរើបំរាស់ធនធានធម្មជាតិមានកាន់តែធំឡើងៗដែរ។ នេះជាហេតុនាំឲ្យបរិស្ថានធម្មជាតិកម្ពុជា ត្រូវទទួលការបំផ្លិចបំផ្លាញ បើគេមិនបានគិតគូរឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ មានបញ្ហាសង្គម ពិបាកដោះស្រាយជាច្រើនបានកើតឡើង ដូចជាបញ្ហាការងារ អប់រំ សុខភាព លំនៅដ្ឋាន ស្បៀងអាហារ ទុគ៌តភាព ការស្ទះចរាចរណ៍ក្នុងទីក្រុងជាដើម។
ជាទូទៅ ក្នុងគ្រួសារដែលមានកូនច្រើន កម្រិតជីវភាពច្រើនតែទាប សុខភាពម្ដាយចុះថយ ហើយការសិក្សាអប់រំរបស់កូនៗ ក៏មានកម្រិតទាបដែរ។
ដើម្បីដោះស្រាយបញ្ហាខាងលើ គេត្រូវខិតខំបំបាត់អនក្ខរភាព លើកកំពស់កម្រិតវប្បធម៌ ពលរដ្ឋគ្រប់រូប ពិសេសនារីភេទត្រូវយល់ដឹង អំពីផលវិបាកនៃគ្រួសារ ដែលមានកូនច្រើន និងឈានទៅរកការអនុវត្តវិធីពន្យារកំណើតដោយប្រសិទ្ធភាព។ ប៉ុន្តែជាមួយគ្នានេះដែរ គេត្រូវមានវិធានការទប់ស្កាត់ការហូរចូលដោយខុសច្បាប់ នៃជនបរទេស ដោយអនុវត្តឲ្យបានល្អ នូវច្បាប់ចំណូលស្រុក និងសញ្ជាតិដែលសភាបានអនុម័តរួចហើយ។

ឯកសារពិគ្រោះ

កែប្រែ