អគ្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា

តំណែងខ្ពស់បំផុតក្នុងបក្សកុម្មុយនិស្តកម្ពុជា

អគ្គលេខាធិការនៃគណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ឬហៅឱ្យខ្លីថា លេខាបក្សកុម្មុយនីស្តកម្ពុជា គឺជាតំណែងខ្ពស់បំផុតនៃបក្សកុម្មុយនីស្តកម្ពុជា[] អគ្គលេខាធិការបក្សត្រូវបានបោះឆ្នោតជ្រើសតាំងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការបជ្ឈិមបក្ស ហើយនឹងត្រូវតាងជាប្រធានលេខាធិការដ្ឋាននិងការិយាល័យនយោបាយ។ តំណែងនេះត្រូវបានលុបចោលនៅពេលដែលបក្សកុម្មុយនីស្តកម្ពុជាត្រូវបានរំលាយនៅឆ្នាំ១៩៨១ គឺពីរឆ្នាំបន្ទាប់ពីកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជារួចដកហូតអំណាចពីខ្មែរក្រហម

អគ្គលេខាធិការនៃគណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា
ទង់បក្សកុម្មុយនីស្តកម្ពុជា
និមិត្តសញ្ញាបក្សកុម្មុយនីស្តកម្ពុជា
ប៉ុល ពត
អគ្គលេខាធិការបក្សចុងក្រោយបង្អស់
២២ កុម្ភៈ ១៩៦៣ – ៦ ធ្នូ ១៩៨១
គណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា
បែបបទសមមិត្ត
លោកបងទី១
ស្ថានភាពប្រធានគណបក្ស
អាសនៈទីក្រុងភ្នំពេញ
និម្មិតកម្ម២១ កញ្ញា ១៩៥១
អ្នកកាន់តំណែងដំបូងទូ សាមុត (២១ កញ្ញា ១៩៥១ – ២០ កក្កដា ១៩៦២)
អ្នកកាន់តំណែងចុងក្រោយប៉ុល-ពត
បាន​លុប​បំបាត់៦ ធ្នូ ១៩៨១
អនុប្រធានអគ្គលេខាធិការរងនៃបក្សកុម្មុយនីស្តកម្ពុជា

បញ្ជី

កែប្រែ

តាមប្រវត្តិសាស្រ្ត អគ្គលេខាធិការបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) សរុបមាន ២ រូបគឺ៖

រូបភាព ឈ្មោះ រយៈពេលកាន់តំណែង សម្គាល់
ទូ សាមុត ២១ កញ្ញា ១៩៥១ – ២០ កក្កដា ១៩៦២ អ្នកកាន់តំណែងដំបូង។ ត្រូវបានបាត់ខ្លួនក្នុងខែកក្កដា ឆ្នាំ១៩៦២ មនុស្សមួយចំនួនបានសន្មតថាលោកត្រូវបានគេចាប់យកទៅសម្លាប់។
  សាឡុត ស (ប៉ុល ពត) ២២ កុម្ភៈ ១៩៦៣ – ៦ ធ្នូ ១៩៨១ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការបក្សថ្មីក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣ ហើយបានរក្សាតំណែងនេះរហូតដល់បក្សត្រូវរំលាយនៅឆ្នាំ១៩៨១។ ក្រោមការដឹកនាំរបស់លោក ចលនាកុម្មុយនីស្តខ្មែរក្រហមបានផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រួចហើយបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបផ្តាច់ការបែបសង្គមនិយមកសិកម្ម

មើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. "Archived copy". Archived from the original on 2010-08-13. Retrieved 2011-01-25. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)CS1 maint: archived copy as title (link)