អាស៊ីហ្គេមឆ្នាំ១៩៨២

អាស៊ីហ្គេមលើកទី៩ ត្រូវបានប្រារព្ធឡើងនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ពីថ្ងៃទី១៩ វិច្ឆិកា ដល់ទី៤ ធ្នូ ១៩៨២។ នេះជាលើកទី២ហើយដែលញូដេលីបានធ្វើជាម្ចាស់ផ្ទះ​អាស៊ីហ្គេម។ ព្រឹត្តិការណ៍កីឡាលើកនេះ​រៀបចំដោយក្រុមប្រឹក្សាអូឡាំពិចអាស៊ី (OCA)។ សហព័ន្ធកីឡាអាស៊ី​ បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍អាស៊ីហ្គេមបាន៨លើក ក៏រំលាយខ្លួនទៅ ដើម្បីបើកផ្លូវអោយ OCA។

អាស៊ីហ្គេមលើកទី៩
អាស៊ីហ្គេមលើកទី៩
អាស៊ីហ្គេមលើកទី៩

ទីក្រុងនិងប្រទេសម្ចាស់ផ្ទះ ញូដេលី, ឥណ្ឌា
ចំនួនប្រទេសដែលចូលរួម ៣៣
ចំនួនកីឡាករដែលចូលរួម ៤ ៥៩៥
ចំនួនព្រឹត្តិការណ៍កីឡា ២១
ពិធីបើកការប្រកួត ១៩ វិច្ឆិកា ១៩៨២
ពិធីបិទការប្រកួត ៤ ធ្នូ ១៩៨២
បើកការប្រកួតជាផ្លូវការដោយ ហ្សែល ស៊ីង
ប្រធានាធិបតីឥណ្ឌា
កន្លែងបើកការប្រកួត ពហុកីឡាដ្ឋានចាវ៉ាហារឡាល់ នេរ៉ុ

កីឡាករចំនួន ៤ ៥៩៥ នាក់មកពី៣៣ប្រទេស​បានចូលរួមប្រកួតកីឡាលើកនេះ។ កីឡាបើកឆាកមាន equestrian វាយកូនហ្គោល បាល់គប់ rowing និង ហុកគីលើវាល(នារី)។ នេះជាលើកទី១ហើយ ដែលចិនបានឈ្នះមេដាយមាសច្រើនជាងគេ ដែលនៅក្នុងព្រឹត្តិការណ៍មុនៗ មានតែជប៉ុនទេដែលឈ្នះមេដាយមាសច្រើនជាងគេ។ ក្នុងការរៀបចំអាស៊ីហ្គេមលើកទី៩នេះ ទូរទស្សន៍ពណ៌ធម្មជាតិត្រូវបាននាំចូលទៅឥណ្ឌា​យ៉ាងគំហុក ដោយសារតែរាល់វិញ្ញាសារត្រូវបានផ្សព្វផ្សាយជាគូល័រ។

កំនត់ត្រាមេដាយ

កែប្រែ

(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)

ចំនាត់ថ្នាក់ ប្រទេស   មាស   ប្រាក់   សំរិទ្ឋ សរុប
  ចិន ៦១ ៥១ ៤១ ១៥៣
  ជប៉ុន ៥៧ ៥២ ៤៤ ១៥៣
  កូរ៉េខាងត្បូង ២៨ ២៨ ៣៧ ៩៣
  កូរ៉េខាងជើង ១៧ ១៩ ២០ ៥៦
  ឥណ្ឌា ១៣ ១៩ ២៥ ៥៧
  ឥណ្ឌូនេស៊ី ១៥
  អ៊ីរ៉ង់ ១២
  ប៉ាគីស្ថាន ១១
ទំព័រគំរូ:ទិន្នន័យប្រទេស ម៉ុងហ្គោល
១០   ហ្វីលីពីន ១៤
១១   អ៊ីរ៉ាក់
១២   ថៃ ១០
១៣   គុយវ៉ែត
១៤   ស៊ីរី
១៥   ម៉ាឡេស៊ី
១៦   សិង្ហបុរី
១៧   អាហ្វហ្គានីស្ថាន
១៨   លីបង់
១៨ស្ទួន   បារ៉ែន
១៨ស្ទួន   ហុងកុង
១៨ស្ទួន ទំព័រគំរូ:ទិន្នន័យប្រទេស កាតារ
១៨ស្ទួន   វៀតណាម
សរុប ២០១ ១៩៨ ២២៦ ៦២៥

ព្រឹត្តិការណ៍កីឡា

កែប្រែ

តំនភ្ជាប់ក្រៅ

កែប្រែ