ប្រទេសគុយវ៉ែត, (ប្រកប៖ "ឃូ–វ៉ាយត៍") ដោយមានឈ្មោះផ្លូវការថា រដ្ឋ​គុយវ៉ែត (ភាសាអារ៉ាប់៖ دولة الكويت‎) គឺ​ជាប្រទេស​មួយស្ថិត​នៅ​អាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងភូមិសាស្ត្រនៅប៉ែកខាងជើងនៃតំបន់អារ៉ាប់ខាងកើត ពោលគឺនៅដើមឈូងសមុទ្រពែរ្ស ហើយមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ាក់នៅភាគខាងជើង និងអារ៉ាប៊ីសាអ៊ូឌីតនៅភាគខាងត្បូង។ ប្រជាជនភាគច្រើននៃប្រទេសនេះចូលចិត្តរស់នៅប្រមូលផ្តុំគ្នានៅតំបន់រាជធានីគុយវ៉ែត។ គិតត្រឹមឆ្នាំ២០២១ ប្រទេសគុយវ៉ែតមានប្រជាជនសរុប ៤.៦៧ លាននាក់ដោយក្នុងនោះមាន ១.៤៥ លាននាក់ជាប្រជាជនគុយវ៉ែត ខណៈ ៣.២ លាននាក់ទៀតជាជនបរទេសមកពីជាង ១០០ ប្រទេសផ្សេងៗគ្នា។

រដ្ឋគុយវ៉ែត
دولة الكويت (ភាសាអារ៉ាប់)
ភ្លេងជាតិ
النشيد الوطني
"ចម្រៀងជាតិ"
ទីតាំងប្រទេសគុយវ៉ែត (ក្រហម) នៅមជ្ឈិមបូព៌ា
ទីតាំងប្រទេសគុយវ៉ែត (ក្រហម) នៅមជ្ឈិមបូព៌ា
ជប៉ុនក្វាមទីម័រខាងកើតវ៉ានូអាទូឥណ្ឌូណេស៊ីហាវ៉ៃប៉ាពួនូវែលគីនេសូឡូម៉ុងកោះន័រហ្វូកនូវែលសេឡង់អូស្ត្រាលីហ្វីជីនូវែលកាឡេដូនីអង់តាកទិកប្រជុំកោះគែកេលែនហ្វីលីពីនចិនសិង្ហបុរីម៉ាឡេស៊ីប្រ៊ុយណេវៀតណាមនេប៉ាល់ភូតានឡាវថៃកម្ពុជាមីយ៉ាន់ម៉ាបង់ក្លាដែសម៉ុងហ្គោលីកូរ៉េខាងជើងកូរ៉េខាងត្បូងឥណ្ឌាប៉ាគីស្ថានស្រីលង្ការុស្ស៊ីតៃវ៉ាន់ម៉ាល់ឌីវកាហ្សាក់ស្ថានអាហ្វហ្កានីស្ថានអ៊ីរ៉ង់អូម៉ង់យេម៉ែនអារ៉ាប៊ីសាអ៊ូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាគូវ៉ែតអ៊ីរ៉ាក់ចចជីអាមេនីអាស៊ែបៃហ្សង់តួកគីអេរីត្រេជីប៊ូទីសូម៉ាលីអេត្យូពីកេនយ៉ាស៊ូដង់ម៉ាដាហ្កាស្កាកូម័រម៉ាយ៉ុតរេអ៊ូញ៉ុងម៉ូរីសតង់ហ្សានីម៉ូសំប៊ិកតួកមេនីស្ថានអ៊ូសបេគីស្ថានតាជីគីស្ថានកៀគីស្ថានKuwait in its region.svg
រាជធានី
និង ទីក្រុងធំបំផុត
ទីក្រុងគុយវ៉ែត
29°22′N 47°58′E / 29.367°N 47.967°E / 29.367; 47.967
ភាសាផ្លូវការភាសាអារ៉ាប់[១]
ក្រុមជនជាតិ
  • ៥៧.៦៤% អារ៉ាប់
  • ៤០.៤២% អាស៊ី
  • ១.០២% អាហ្វ្រិក
  • ០.៣៩% អឺរ៉ុប
  • ០.៥២% ជនជាតិផ្សេងៗ
[២]
សាសនា
៧៤.៣៦% ឥស្លាមសាសនា (ផ្លូវការ)

១៨.១៧% គ្រិស្តសាសនា

៧.៤៧% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលអេមីរ៉ាតអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញ សភានិយមឯកភូត[៣]
ណាវ៉ាហ្វ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា
មីសាល់ អាល់-អាមាដ អាល់-ចាបែរ អាល់-សាបា
សាបា កាលីដ អាល់-សាបា
ម៉ារស៊ូគ អាល់-ហ្កានីម
នីតិបញ្ញត្តិរដ្ឋសភា
និម្មិតកម្ម
១៦១៣
- ទទួលឯករាជ្យពីអេមីរ៉ាតបានីកាលីដ
១៧៥២
២៣ មករា ១៨៩៩
២៩ កក្កដា ១៩១៣
- បញ្ចប់សន្ធិសញ្ញាជាមួយចក្រភពអង់គ្លេស
១៩ មិថុនា ១៩៦១
១៥ ឧសភា ១៩៦៣
- ទិវាជាតិគុយវ៉ែត
២៥ កុម្ភៈ ១៩៦១
- ទិវារំដោះជាតិគុយវ៉ែត
២៦ កុម្ភៈ ១៩៩១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១៧,៨១៨ គ.ម   (ទី១៥២)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
Neutral decrease ៤,៤២០,១១០[២] (ទី១២៧)
- ជំរឿន (ឆ្នាំ ២០០៥)
២,២១៣,៤០៣[៤]
២០០.២ នាក់/គ.ម   (ទី៦១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៣០៣ ពាន់លានដុល្លារ[៥] (ទី៥៧)
- ក្នុងម្នាក់
decrease ៦៧,៨៩១ ដុល្លារ[៥] (ទី៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
១១៨.២៧១ ពាន់លានដុល្លារ[៥] (ទី៥៧)
- ក្នុងម្នាក់
២៨,១៩៩ ដុល្លារ[៥] (ទី២៣)
HDI (២០១៩)decrease ០.៨០៦[៦]
ខ្ពស់ណាស់ · ទី៦៤
រូបិយវត្ថុឌីណាគុយវ៉ែត (KWD)
ល្វែងម៉ោងUTC+៣ (AST)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy (ស.រ.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៩៦៥
ដែនកម្រិតខ្ពស់.kw
គេហទំព័រ
www.e.gov.kw

គុយវ៉ែត​មាន​ប្រេង​បម្រុង​ធំ​ជាង​គេ​ទី​៥​នៅ​ក្នុង​ពិភពលោក និង​ជា​ប្រទេស​មាន​ជាង​គេ​បំផុត​ទី​៤​ក្នុង​លោក ដែល​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់។ ធនធាន​ប្រេង​របស់​ប្រទេស​គុយវ៉េត ត្រូវ​បាន​រក​ឃើញ និង​ប្រើប្រាស់​​នា​ទសវត្សរ៍​១៩៣០ និង​បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៦១ វិស័យ​ឧស្សាហកម្ម​ប្រេង​របស់​ប្រទេស​នេះ​បាន​រីក​លូត​លាស់​យ៉ាង​ខ្លាំង។ ផលិត​ផល​ប្រេង និង​ប្រេង​ឆៅ​របស់​ប្រទេស​នេះ​មាន​តម្លៃ​៩៥​ភាគរយ​នៃ​ទឹក​ប្រាក់​នាំ​ចេញ និង​ជា​ប្រភព​ចំណូល​៨០​ភាគរយ​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​ឆ្នាំ​១៩៩០ ប្រទេស​គុយវ៉ែត​ត្រូវ​បាន​ប្រទេស​ជិត​ខាង​ខ្លួន គឺ​ប្រទេស​អ៊ីរ៉ាក់​ចូល​ឈ្លានពាន និង​បន្ទាប់​ពី​កងទ័ព​សហរដ្ឋ​អាមេរិក​ចូល​អន្តរាគមន៍​ដោយ​ផ្ទាល់​ ទើប​បាន​បញ្ចប់​ការ​គ្រប់គ្រង​ពី​សំណាក់​ប្រទេស​អ៊ីរ៉ាក់ ដែល​មាន​រយៈ​ពេល​ប្រមាណ​៧​ខែ។

ឯកសារយោងកែប្រែ