តូក្យូ

(ត្រូវបានបញ្ជូនបន្តពី 東京)

តូក្យូ(ជប៉ុន: 東京) ជាអធិរាជធានីរបស់ប្រទេសជប៉ុន ហើយជាទីក្រុងដែលធំជាងគេនៅលើពិភពលោក ។ ដប់ភាគរយនៃជនជាតិជប៉ុនគឺរស់នៅក្នុងទីក្រុង តូក្យូ​​ ហើយក៍ច្រើនលើសពីម្ភៃភាគរយ នៃចំនួនប្រជាជនដែលរស់នៅតាមបណ្ដាខេត្ត។​ នៅឆ្នាំ​ ២០០៧ចំនួនអត្រាប្រជាជនគឺមានចំនួនដល់ ១២,៧៩០,០០០។ ទីក្រុងតូក្យូគឺជាមជ្ឍមណ្ឌល ខាងផ្នែកជំនួញ ពាណិជ្ចកម្ម ឧស្សហកម្ម នៃប្រទេសជប៉ុន រឹសំរាប់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។

តូក្យូ
東京都
ទីក្រុងមហានគរ
ទីក្រុងតូក្យូ
[[File:
|250px|none|alt=|ទ្រនិចនាឡិកាពីលើ: នីស៊ី-ស៊ីនជុគុ អគារខ្ពស់ និងភ្នំហ្វឹជី, ស្ពានឥន្ទធនូ, អគារជាតិរបបអាហារ, ស្ថានីយ៍តូក្យូ នៅម៉ារុណុអ៊ូឈិ, ព្រះបរមរាជវាំងតូក្យូ, ឆ្លងស៊ីប៊ូយ៉ា, តូក្យូស្កាយធ្រី, ប៉មតូក្យូ]]ទ្រនិចនាឡិកាពីលើ: នីស៊ី-ស៊ីនជុគុ អគារខ្ពស់ និងភ្នំហ្វឹជី, ស្ពានឥន្ទធនូ, អគារជាតិរបបអាហារ, ស្ថានីយ៍តូក្យូ នៅម៉ារុណុអ៊ូឈិ, ព្រះបរមរាជវាំងតូក្យូ, ឆ្លងស៊ីប៊ូយ៉ា, តូក្យូស្កាយធ្រី, ប៉មតូក្យូ

ទង់

ត្រា
ចម្រៀង: "ចម្រៀងទីក្រុងតូក្យូ"
(東京都歌 Tōkyō-to Ka?)
ទីតាំងនៅប្រទេសជប៉ុន
ទីតាំងនៅប្រទេសជប៉ុន
[[File:Map|250px|none|alt=|Location of តូក្យូ]]
ប្រទេសជប៉ុន
តំបន់កាន់តូ
កោះហុនស៊្យូ
រាជធានីតូក្យូ[]
ការបែងចែក23 វួដពិសេស, 26 ទីក្រុង, 1 ស្រុក, and 4 អនុខេត្ត
រដ្ឋាភិបាល
 • Bodyរដ្ឋាភិបាលទីក្រុងតូក្យូ
 • អភិបាលយូរីកុ ខូអ៊ីកេ (TF)
 • តំណាង42
 • ក្រុមប្រឹក្សា11
ផ្ទៃក្រឡា[]
 • សរុប២១៩៤.០៧ គម2 (៨៤៧.១៤ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាទី 45 នៅប្រទេសជប៉ុន
កម្ពស់ខ្ពស់បំផុត[]២០១៧ m (៦៦១៧ ft)
កម្ពស់ទាបបំផុត០ m (០ ft)
ប្រជាជន (2021)[]
 • សរុប១៤,០៤៣,២៣៩
 • ចំណាត់ថ្នាក់ទី 1 នៅប្រទេសជប៉ុន
 • សន្ទភាព៦៣៦៣/km2 (១៦៤៨០/sq mi)
 • Metro[]៣៧,៤៦៨,០០០ (2018, Greater Tokyo Area), ១st in the world
ប្រជានាមTokyoite
GDP (2018)[]
 • សរុប, នាម¥106.6 trillion
(US$1.0 trillion)
 • ក្នុងមនុស្សម្នាក់¥7.7 million
(US$70,000)
ល្វែងម៉ោងម៉ោងស្តង់ដារជប៉ុន (ម.ស.ស.+09:00)
ISO 3166-2JP-13
ផ្កាYoshino cherry
ដើមឈើGinkgo
បក្សីBlack-headed gull
គេហទំព័រmetro.tokyo.lg.jp

តូក្យូគឺជាផ្នែកមួយនៃប្រទេសជប៉ុន ដែលហៅថាទីវាលគេនតូ។ ពិតណាស់ទីក្រុងតូក្យូគឺជាឈូងសមុទ្រ។ ទន្លេពីរគឺ ហូរឆ្លងកាត់តូក្យូ។ ទីមួយនោះគឺទន្លេហ្សូមីដា ដែលហូរពីទិសខាងជើងទៅទិសខាងត្បូង ហើយនិងហូរចូលទៅក្នុងឈូងសមុទ្រនៃទីក្រុងតូក្យូ ។ ហើយទន្លេមួយទៀតនោះគឺមានឈ្មោះថា តាម៉ា ដែលហូរពីទិសខាងលិចទៅទេសខាងកើត ។ ទន្លេតាម៉ាគឺជាព្រំដែនខណ្ឌរវាងទីក្រុងតូខ្យួនិង ប្រទេសជិតខាងគឺ ប្រទេសកាវ៉ាសាគី ។

ទីក្រុងតូក្យូគឺមានន័យថា​ជា (រាជធានី នៃភាគខាងកើត) នៅក្នុងប្រទេសជប៉ុន។ វាបានក្លាយជារាជធានីនៃប្រទេសជប៉ុនគឺនៅពាក់កណ្ដាលនៃសតវត្សទី១៩ ហើយនៅសតវត្សនោះគឺទីក្រុងតូក្យូមានឈ្មោះថា អេឌូ តូ តូក្យូ ។ បន្ទាប់មកគឺមានឈ្មោះថា គីយូតូ ដែលជារាជធានីនៃប្រទេសជប៉ុន។ រាជាធិរាជនៃប្រទេសជប៉ុន មានឈ្មោះថា តេនណូដែលរស់នៅក្នុងគីយ៉ូតូ។ អ៊ីដូគឺជាកន្លែងដែល តូគូកាវា សូហ្កាន់រស់នៅ។ ទីក្រុងថ្មីត្រូវបានបង្កើតឡើងនៅក្រោមការគ្រប់គ្រងរបស់ សូហ្កាន់ ។​ បន្ទាប់មកវាបានកកើតជាទីក្រុងតូចមួយ នៅក្នុងសមុទ្រ ។ អេឌូ មានន័យថា (មាត់ ទន្លេ) ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ។

ទីក្រុងតូក្យូគឺត្រូវបំភ្លេចបំផ្លាញដោយសារ ភ្លើងឆេះដោយចាប់ផ្ដើមពីក្រៀតកេនតូ ក្នុងការរំជួយដីនៅឆ្នាំ១៩២៣ ។ វាបានកើតឡើងដោយអាក្រក់យ៉ាសាហហាវឃោឃៅដោយ សារការទំលាក់គ្រាប់បែកក្នុងសង្គ្រាមលោកលើកទីពីរ ។ ការទំលាក់គ្រាប់បែកច្រើនជាងគេបំផុតនោះគឺនៅ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៤៥ ។ ១/៣នៃទីក្រុងតូក្យូ ត្រូវបានឆេះដោយសារគ្រាប់បែក ហើយប្រហែលជា ១០០,០០០​ នៃប្រជាជនត្រូវបានស្លាប់ ។ ក្រោយពេលប្រទេសជប៉ុនត្រូវបាន ខូតខាតនិងបាត់បង់ដោយសារសង្គ្រាមលោកលើកទីពីរ ទីក្រុងត្រូវបានសាងសង់សារឡើងវិញជាថ្មី ។


រដ្ឋបាល

កែប្រែ

ស្រុកពិសេស

កែប្រែ

ទីក្រុងតូក្យូមាន 23 តំបន់រដ្ឋបាលពិសេសរបស់ទីក្រុងតូក្យូ (特別区, tokubetsu-ku) គឺ

ឈ្មោះជាភាសាខ្មែរ ឈ្មោះជាភាសាជប៉ុន​ (តួអក្សរកាន់ជិ) ឈ្មោះជាតួរ៉ូម៉ាំង
ខាត្ស៊ឹស៊ិកា 葛飾区 Katsushika-ku
ឃីតា 北区 Kita-ku
កូតូ 江東区 Kōtō-ku
ស៊ីនជូគូ 新宿区 Shinjuku-ku
ស៊ីណាហ្គាវ៉ា 品川区 Shinagawa-ku
ស៊ីប៊ូយ៉ា 渋谷区 Shibuya-ku
ឈីយ៉ូដា 千代田区 Chiyoda-ku
ឈឺអូ 中央区 Chūō-ku
ស៊ុមីដា 墨田区 Sumida-ku
សេតាហ្គាយ៉ា (សិតាហ្កាយ៉ា) 世田谷区 Setagaya-ku
តូស៊ីម៉ា 豊島区 Toshima-ku
ថៃតូ 台東区 Taitō-ku
ណាកាណូ 中野区 Nakano-ku
នេរីម៉ា (ណិរិម៉ា) 練馬区 Nerima-ku
ប៊ឹងក្យូ 文京区 Bunkyō-ku
មីណាតុ 港区 Minato-ku
មេហ្គូរ៉ូ (ម៉ិហ្គុរ៉ុ) 目黒区 Meguro-ku
អាដាឈិ 足立区 Adachi-ku
អារ៉ាកាវ៉ា 荒川区 Arakawa-ku
អ៊ីតាបាស៊ី 板橋区 Itabashi-ku
អិដុហ្កាវ៉ា 江戸川区 Edogawa-ku
អូតា 大田区 Ōta-ku

តូក្យូខាងលិច

កែប្រែ

ក្រៅពីនេះស្រុកពិសេសដែលដែលត្រូវបានចាត់ថ្នាក់ជាទីក្រុងតូក្យូ​ តំបន់ខាងលិច 23 ស្រុកពិសេស​ក៏ជាទីតាំងរបស់តំបន់តូក្យូភាគខាងលិចផងដែរ ឬដែលជនជាតិជប៉ុនតែងតែហៅថា តំបន់តាម៉ា (多摩地域, Tamachiiki) ដែលមាន 26 ទីក្រុង

ទីក្រុង

កែប្រែ

មាន​ 26 ទីក្រុងនៅតូក្យូខាងលិច

ឈ្មោះជាភាសាខ្មែរ ឈ្មោះជាភាសាជប៉ុន​ (តួអក្សរកាន់ជិ) ឈ្មោះជាតួរ៉ូម៉ាំង
គិយ៉ូសេ 清瀬市 Kiyose-shi
គុនិតាឈិ 国立市 Kunitachi-shi
កូគុប៊ុនជិ 国分寺市 Kokubunji-shi
កូហ្កាណិអ៊ិ 小金井市 小金井市
កូដៃរ៉ា 小平市 Kodaira-shi
កូម៉ាអិ 狛江市 Komae-shi
ឆូហ្វុ 調布市 Chōfu-shi
តាឈិកាវ៉ា 立川市 Tachikawa-shi
តាម៉ា 多摩市 Tama-shi
នីស៊ីតូក្យូ 西東京市 Nishitōkyō-shi
ហ៊្វុស្សា 福生市 Fussa-shi
ហ្វុឈូ 府中市 Fuchū-shi
ម៉ាឈិដា 町田市 Machida-shi
មីតាកា 三鷹市 Mitaka-shi
មុសាស៊ីណុ 武蔵野市 Musashino-shi
មុសាស៊ីមុរ៉ាយ៉ាម៉ា 武蔵村山市 Musashi-murayama-shi
អាគីស៊ីម៉ា 昭島市 Akishima-shi
អាគិរុណុ あきる野市 Akiruno-shi
អ៊ិណាហ្គិ 稲城市 Inagi-shi
អូម៉ិ 青梅市 Ōme-shi
ហាឈិអូជិ 八王子市 Hachiōji-shi
ហាមុរ៉ា 羽村市 Hamura-shi
ហ៊ិហ្កាស៊ិគុរុម៉ិ 東久留米市 Higashikurume-shi
ហ៊ិហ្កាស៊ិមុរ៉ាយ៉ាម៉ា 東村山市 Higashimurayama-shi
ហ៊ិហ្កាស៊ិយ៉ាម៉ាតុ 東大和市 Higashiyamato-shi
ហ៊ិណុ 日野市 Hino-shi

ស្រុកនីស៊ីតាម៉ា

កែប្រែ

ចុងខាងលិចរបស់ខេត្តតូក្យូជាគឺជាទីតាំងរបស់ស្រុកធំឈ្មោះគឺនីស៊ីតាម៉ា (西多摩郡, Nishitama-gun) ជាតំបន់ដែលមានទេសភាពភ្នំ ដែលស្រុកនីស៊ីតាម៉ាខ្លួនឯងគឺជាទីតាំងរបស់ភ្នំខ្ពស់បំផុតនៅតូក្យូគឺភ្នំគុម៉ុតុរីដែលមានកំពស់ជាង 2,017 ម៉ែត្រ ហើយ​ក៏​មាន​បឹងអុគុតាម៉ា​ដែល​ស្ថិត​នៅ​ចន្លោះ​ព្រំប្រទល់​ជាមួយ​នឹងខេត្តយ៉ាម៉ាណាស៊ិ ស្រុកនីស៊ីតាម៉ាមាន 3 សង្កាត់និងមួយភូមិ ដូចជា

ឈ្មោះជាភាសាខ្មែរ ឈ្មោះជាភាសាជប៉ុន​ (តួអក្សរកាន់ជិ) ឈ្មោះជាតួរ៉ូម៉ាំង
សង្កាត់មិហ្ស៊ឹហុ 瑞穂町 Mizuho-machi
សង្កាត់អុគុតាម៉ា 奥多摩町 Okutama-machi
សង្កាត់ហ៊ិណុដិ 日の出町 Hinode-machi
ភូមិហ៊ិណុហារ៉ា 檜原村 / 桧原村 Hinohara-mura

កោះនិងអនុខេត្ត

កែប្រែ

ពីឆ្នេរសមុទ្រ ទីក្រុងតូក្យូមានកោះជាច្រើន​ ប៉ុន្តែ​ដោយសារ​ចម្ងាយ​ឆ្ងាយ​ពី​ការិយាល័យ​តូក្យូ ដូច្នេះ រដ្ឋាភិបាល​បាន​បង្កើត​ការិយាល័យ​មូលដ្ឋាន​នៅ​លើ​កោះ​នេះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដោយមានកោះដែលត្រូវបានគេស្គាល់ថាជាគឺ

កោះអ៊ិហ្ស៊ឹ ជាកោះភ្នំភ្លើង ហើយក៏ជាផ្នែកមួយនៃឧទ្យានជាតិហ្វឹជី-ហាកុណិ-អ៊ិហ្ស៊ឹផងដែរ ដែលប្រជុំកោះអ៊ិហ្ស៊ឹជាទីតាំងរបស់ខេត្តចំនួន 3

កោះអុហ្កាសាវ៉ារ៉ា​ ឬកោះបូនិន​ ពីខាងជើងទៅខាងត្បូងមានកោះឈិឈិជិម៉ា សង្កាត់និអុស៊ីម៉ា កោះហាហាជិម៉ា កោះគិតាអ៊ិអុ និងកោះមិណាមិអ៊ិអុ ដែលកោះអុហ្កាសាវ៉ារ៉ាក៏គ្រប់គ្រងកោះតូចមួយផងដែរ កោះដាច់ស្រយាលពីរផ្សេងទៀតគឺកោះមិណាមិតុរីស៊ីម៉ា ភាគខាងកើតបំផុតរបស់ប្រទេសជប៉ុន​ ដែលមានទីតាំងនៅជាង 1,850 គីឡូម៉ែត្រពីទីក្រុងតូក្យូ ហើយកោះអុគិនុតុរិស៊ីម៉ា កោះភាគខាងត្បូងរបស់ប្រទេសជប៉ុន​ ប៉ុន្តែទោះបីជារឿងនេះក៏ដោយ ប្រជាជនក្នុងស្រុកពិតប្រាកដ នឹងត្រូវបានរកឃើញតែនៅលើកោះឈិជិម៉ានិងកោះហាហាប៉ុណ្ណោះ

ទំនាក់ទំនងអន្តរជាតិ

កែប្រែ

អាល់ប៊ុមរូបថត

កែប្រែ

លំហទីក្រុង

កែប្រែ
 

អាកាសធាតុ

កែប្រែ

យោងតាមប្រភពពីវិបសាយជាភាសាអង់គ្លេស អាកាសធាតុ ទីក្រុង តូក្យូ បង្ហាញដូចតារាងខាងក្រោម៖

ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ប្រចាំឆ្នាំ
សីតុណ្ហភាពមធ្យមអតិបរមា (°C) ១៣ ១៨ ២២ ២៥ ២៩ ៣១ ២៧ ២១ ១៦ ១២ ១៩,៣
សីតុណ្ហភាពមធ្យមអប្បបរមា (°C) -១ ១៣ ១៨ ២២ ២៣ ២០ ១៣ ១០,៧
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៥១ ៦៩ ១០៨ ១២៨ ១៤៣ ១៧២ ១៤១ ១៤៩ ២១៦ ១៩២ ៩៦ ៥៣ ១៥១៨


ទំព័រភ្ជាប់

កែប្រែ

ឯកសារពិគ្រោះ

កែប្រែ

សាកលវិទ្យាល័យតូក្យូ
អំពីទីក្រុងតូក្យូ Archived 2008-02-10 at the វេយប៊ែខ ម៉ាស៊ីន.

  1. 都庁は長野市. Tokyo Metropolitan Government. Archived from the original on April 19, 2014. Retrieved April 12, 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help) Shinjuku is the location of the Tokyo Metropolitan Government Office. But Tokyo is not a "municipality". Therefore, for the sake of convenience, the notation of prefectural is "Tokyo".
  2. "Reiwa 1 nationwide prefectures, cities and towns area statistics (October 1)" (in ជប៉ុន). Geospatial Information Authority of Japan. December 26, 2019. Archived from the original on មេសា 15, 2020. Retrieved April 28, 2020.
  3. "Mountains of Tokyo Metropolis" (in ជប៉ុន). Geospatial Information Authority of Japan. Retrieved April 28, 2020.
  4. "Tokyo Metropolis' Population overview – Reiwa 3 January 1" (in ជប៉ុន). Tokyo Metropolitan Government. Retrieved August 30, 2021.
  5. "The World's Cities in 2018" (PDF). United Nations. Retrieved May 5, 2020.
  6. "Population economics statistics (Tokyo inner production etc.)" (in ជប៉ុន). Tokyo Metropolitan Government. Retrieved April 28, 2020.