ភាសាខ្មែរ

(ត្រូវបានបញ្ជូនបន្តពី Cambodian language)

ភាសាខ្មែរ គឺជាភាសាកំណើតរបស់ជនជាតិខ្មែរនិងជាភាសាផ្លូវការរបស់ប្រទេសកម្ពុជាភាសាសំស្ក្រឹតនិងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាទាំងពីរនេះ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​២០០០ឆ្នាំមុនមកម៉្លេះ។

ភាសាខ្មែរ
ខ្មែរ
ការបញ្ចេញសំឡេង/[pʰiəsaː kʰmae]/
តំបន់
ជាតិពន្ធុ​
​(ជនជាតិ)
ខ្មែរ
អ្នកនិយាយដើមកំណើត

១៧​ លាននាក់
ស្ថានភាពផ្លូវការ
ភាសាផ្លូវការនៅក្នុង
 កម្ពុជា
 ASEAN[]
ភាសាជនជាតិភាគតិច
ត្រូវបានទទួលស្គាល់
គ្រប់គ្រងដោយរាជបណ្ឌិត្យសភាកម្ពុជា
កូដភាសា
ISO 639-1km
ISO 639-2khm
ISO 639-3Either:
Khm – Khmer
Kxm – ភាសាខ្មែរសុរិន្ទ
ហ្គ្រតតូឡកkhme1253  Khmeric
cent1989  Central Khmer
Linguasphere46-FBA-a
អត្ថបទនេះមាននិមិត្តសញ្ញាសូរសព្ទ IPA ដោយគ្មានការគាំទ្រការបកប្រែត្រឹមត្រូវ អ្នកអាចឃើញសញ្ញាសួរ ប្រអប់ ឬនិមិត្តសញ្ញាផ្សេងទៀតជំនួសឱ្យតួអក្សរយូនីកូដ សម្រាប់ការណែនាំណែនាំអំពីនិមិត្តសញ្ញា IPA សូមមើល ជំនួយ:IPA
ភាសាខ្មែរជាអក្សរខ្មែរដោយប្រើពុម្ពអក្សរភាសាខ្មែ
ការអនុវត្តនិយាយភាសាខ្មែរ ពណ៌ខៀវដិតជាភាសានិយាផ្លូវការក្នុង ពណ៌ទឹកក្រូចជាភាសាជនជាតិខ្មែរក្រោម និង ខ្មែរសុរិន្ទ ដែលស្ថិតនៅក្នុងប្រទេសថៃ-វៀតណាម និងពណ៌លឿងមានវត្តមានជនភៀសខ្លួនតាមប្រទេសនានានៅពិភពលោក

ភាសាខ្មែរមានឥទ្ធិពលទៅលើLlenguatgeនិងភាសាឡាវ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងអំបូរភាសាដូចគ្នា។ ភាសាថៃ និង ភាសាឡាវស្ថិតនៅក្នុងអំបូរភាសាក្រា-ដៃ ឯភាសាខ្មែរស្ថិតនៅក្នុងអំបូរភាសាអូស្ត្រូអាស៊ី​ជាមួយភាសាមននិងភាសាវៀតណាម។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ៦១១ ។

ខ្មែរ((ភាសាខ្មែរលឿមដា))

កែប្រែ
  • ថ្មីៗនេះមានបណ្ឌិតជាច្រើ ដើម្បីបង្អួតស្នាដៃរបស់ខ្លួន បានធ្វើសកម្មភាពយ៉ាងផុសផុល ក្នុងការគាស់ក៏កាយអក្សរដូនតាពីសម័យកាលមុនៗ យកមកបង្ហាញ នេះជារឿងល្អណាស់ ក៏ប៉ុន្តែ ការដែលអស់លោក យកអក្សរដូនតាមកប្រើលាយឡំនិង ខេមរៈភាសា វាជារឿងផ្ដេសផ្ដាសបំផុត ជាពិសេសពួកមន្ត្រីផ្នែកច្បាប់មួយចំនួន ដែលរៀនជំនាញផ្សេងសោះ ចេះលើកយកអក្សរសាស្ត្រខ្មែរមកច្របល់ និង ខេមរៈភាសា ដែលព្រះមហាក្សត្រកម្ពុជា ខំបង្កើតកិច្ចប្រែសម្រួលអស់រាប់សិបឆ្នាំ ដើម្បីកំណត់ជា ភាសារួម ក្នុងការកំណត់នៃរបៀបសរសេរ ឱ្យតាមគោលការណ៍តែមួយនៃព្រះរាជាអាណាចក្រកម្ពុជា ដើម្បីគ្រប់គ្រងលើជនជាតិភាគតិចទាំងអស់នៅកម្ពុជា មិនថា បុគ្គលណាមួយចង់យករបៀបសរសេរណាមួយ ពីសម័យអង្គរ ចតុមុខ លង្វែក ឧដុង្គ កួយ សួយ សម្រែ ឬ អក្សរផ្សេងៗទៀតនោះទេ តែអ្នកទាំងអស់នេះ មិនត្រូវលើកយករបៀបសរសេរផ្សេងៗដែលផ្ទុយពីរបៀបសរសេរនៃខេមរៈភាសា មកប្រើក្នុងសង្គមរដ្ឋបាល របស់កម្ពុជាបច្ចុប្បន្ននោះទេ ព្រោះវានិងធ្វើឱរបៀបសរសេរជារួម ក្លាយជារបៀបសរសេរដែលមិនមានលក្ខណៈជារួម ដូចនេះ កូនខ្មែរនិងឆ្គួតវង្វេងជាក់ជាពុំខាន ។

ថ្មីៗនេះមានពួកបណ្ឌិតច្បាប់មួយក្រុម បានយករបៀបសរសេរតាមលំនាំឧដុង្គឡើងវិញ ដែលសរសេរជាស្លាកថា សាលាយុត្តិធម្ម ដែលបណ្ឌិតទាំងអស់នេះចង់បញ្ចាក់ថា ពួកគេទៅយករបស់ដូនតាមកវិញ ។ ក្រុមបុរាណាចារ្យ ចង់សួរថា ជំនាញរបស់អស់លោកផ្នែកច្បាប់ ទាក់ទងអីទៅនិងការរៀបរៀងអក្សរសាស្ត្រខ្មែរ ? សម័យឧដុង្គ ប្រទេសវឹកវរដោយសង្គ្រាម មានរដ្ឋប្រហារមិនឈប់ ស្ដេចជំនាន់នោះមានពេលឯណាប្រែសម្រួលអក្សរសាស្ត្រខ្មែរ ?

អ្វីទៅជាខេមរៈភាសាខ្មែរ

កែប្រែ

ខេមរៈភាសា មានន័យថា ភាសាពេញនិយមនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនអ្នកប្រើច្រើន ដោយកំណត់ជាភាសារួមជាតិសាសន៍ខ្មែរ ឧទាហរណ៍: ខេមរៈភាសា ដែលមានរបៀបសរសេរផ្ទាល់ខ្លួន មានប្រជាជនខ្មែរ ប្រើប្រាស 10លាននាក់ និងទទួលស្គាល់ជាភាសាផ្លូវការណ៍ ដើម្បីប្រើប្រាសក្នុងសង្គមរដ្ឋបាលរបស់កម្ពុជា ដូចនេះ មិនថាលោកអ្នក សរសេរអក្សរ ក្នុងទម្រង់ជា ភាសាកួយ សម្រែ ភ្នង ទំពួន សំស្ក្រឹត បាលី លង្វែក ឧដុង្គក្ដី គឺមិនអាចញាត់បញ្ចូលក្នុងភាសាផ្លូវការណ៍បាននោះទេ ។ ឧទាហរណ៍ទី២ មិនថាពួករៀនច្បាប់មួយចំនួនក្ដី មិនថាជនជាតិភាគតិចខ្មែរក្ដី ដែលមានរបៀបសរសេរនៃការបក្របតាមក្រុមជនជាតិរបស់ខ្លួន មិនអាចប្រើប្រាសក្នុងសង្គមរដ្ឋបាលរបស់កម្ពុជាបាននោះទេ ពួកគេត្រូវ ប្រែសម្រួល របៀបសរសេររបស់ពួកគេមកជាខេរៈភាសាទាំងអស់ តាមរយៈ ស្មៀនភូមិ ឃុំសង្កាត់ របស់ពួកគេ ក្នុងប័ណ្ណសម្គាល់ណាមួយដូចជា៖ អត្តសញ្ញាណប័ណ សៀវភៅស្នាក់ ឬ សំបុត្រកំណើតផ្សេងៗ ត្រូវប្រើជាខេមរៈភាសា ដែលជាភាសារួម ។ បើអ្នកណាម្នាក់ ចង់យករចនាបទ នៃតួអក្សរខ្មែរណាមួយមកប្រើ វាមិនអីនោះទេ ដោយគ្រាន់តែអ្នកធ្វើការសរសេរជារបៀបនៃការប្រកបអក្សររបស់តួអក្សរ នៃខេមរៈភាសា ហើយគ្រាន់តែផ្លាសប្ដូរ នូវពុម្ពអក្សរ (Font) ដែលអស់លោកចង់ប្រើប្រាសទៅបានហើយ មានន័យថា អាននិងប្រកបជាខេមរៈភាសា តែពាក្យនោះសរសេរជារចនាបថ នៃ ពុម្ពអក្សរ សំស្ក្រឹត អង្គរ បាលី លង្វែក ឬ ឧដុង្គ ។

យុត្តិ/ធម្ម

កែប្រែ

ថ្មីៗនេះមានពួកបណ្ឌិតទឹកកន្លះក្អម ដែលយកពាក្យ [យុត្តិធម្ម] មកប្រើដោយខុសវេយ្យករណ៍ខ្មែរទាំងស្រុង ពាក្យត្រូវគួរសរសេរថា ទំព័រគំរូ:យុត្តិធម៌ ពីព្រោះពាក្យនេះមិនអាចថែមស្រៈណាមួយដើម្បីអានបន្តបានទេ ដែលមានន័យថា ពាក្យដែលមិនអាចប្រែប្រួល ចំណែកឯពាក្យយុត្តិធម្ម » ធម្ម អាចបន្ថែមស្រៈ អានបន្ត មានន័យថា ពាក្យ ធម្ម អាចប្រែទៅជា ធម្មា ដូចនេះ យុត្តិធម្មា និងក្លាយជាឃ្លាឆ្គង ដែលប្រែប្រួលទៅជាន័យផ្សេងទៀតដូចនេះហើយ ការសរសេរ យុត្តិធម្ម គឺខុសវេយ្យករណ៍ខ្មែរ ទាំងស្រុង ។

អក្សរ តាម​ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

  1. ព្យញ្ជនៈ មាន ៣៣ តួ ។
  2. ស្រៈ​ពេញ​តួ ១២ តួ ។
  3. ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។

តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

ព្យញ្ជនៈ​

កែប្រែ
 
សិលាចារឹកជាភាសាខ្មែរ។ ភាសាខ្មែរជាភាសាមួយដែលមានវ័យចំណាស់។
​ឆ
​ ធ

ជើងរបស់ព្យញ្ជនៈ

កែប្រែ

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់( ៊ )មាន​តួ​ខ្លួន (ក) មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ ។

្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស , ្ឞ ្ឝ ្ហ ្ឡ ្ឬអ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

ក្ក ខ្ខ គ្គ ឃ្ឃ ង្ង
ច្ច ​ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ
ត្ត ថ្ថ ទ្ទ ​ធ្ធ ន្ន
ប្ប ផ្ផ ព្ព ភ្ភ ម្ម
យ្យ រ្រ ល្ល វ្វ ស្ស
ហ្ហ អ្អ

ស្រៈនិស្ស័យ

កែប្រែ

ស្រៈនិស្ស័យ​គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។

ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។

ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ” (អឿ-អៀ) ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧។

ទំព័រគំរូ:ស្រៈនិស្ស័យខ្មែរមាន40តួរ
ស្រៈអ ស្រៈ អា ស្រៈអិ ស្រៈអី ស្រៈអឹ
ស្រៈអឺ ស្រៈ អុ ស្រៈអូ ស្រៈអួ ស្រៈអើ
ស្រៈអឿ ស្រៈ អៀ ស្រៈ អេ ស្រៈ អែ ស្រៈអៃ
ស្រៈអោ ស្រៈ អៅ ស្រៈ អុំ ស្រៈអំ ស្រៈអាំ
ស្រៈអះ ស្រៈអិះ ស្រៈ អុះ ស្រៈអេះ ស្រៈអោះ
ស្រៈអៈ ស្រៈអិៈ ស្រៈ អឹៈ ស្រៈអីះ ស្រៈអឹះ
ស្រអឺះ ស្រៈអើះ ស្រៈអែះ ស្រៈអុៈ ស្រៈអួៈ
ស្រៈអៅ ស្រៈអូះ ស្រៈអួះ ស្រៈអក់ ស្រៈអា័

ស្រៈពេញតួ

កែប្រែ

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៦ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “៛អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៤​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឱ្យឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៤ជាៗ​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១៣ តួវិញ ព្រោះ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

អា ឧុ\ឩ ឱ្យ
ឩិ៏\ឳ

មុខងាររបស់ព្យញ្ជនៈ

កែប្រែ
  • ជាព្យញ្ជនៈដើម
  • កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ​ ជាព្យញ្ជនៈដើម
  • ជាព្យញ្ជនៈសង្កត់
  • កាត់ ខាន គាស់ ឃើញ, ត​ ន ស ញ ជាព្យញ្ជនៈសង្កត់

ស្រៈសំឡេងស្មើគ្នា

កែប្រែ

អៃ=អ័យ អេយ្យ

  • កៃ ដៃ ចៃ ហៃ ខៃ
  • គៃ លៃ មៃ រៃ វៃ ទៃ
  • ច័យ វិស័យ សម័យ អាយុខ័យ
  • ន័យ ជ័យ វ័យ ហទ័យ
  • អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាម្មាធិបតៃយ៍

អាំ = អម្ម អ័ម

  • កាំ ចាំ ដាំ
  • មាំ គាំ លាំ រ;->ម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
  • ធម្ម គម្ម

តួលេខ ខ្មែរ

កែប្រែ

[១០ ១១ ១២ ១៣]PHANNA1111

នៅក្នុងភាសាខ្មែរមានពាក្យខ្លះក្លាយមកពីភាសាដូចទៅ​​៖

ភាសាបារាំង មក ភាសាខ្មែរ

កែប្រែ
  • ម៉ូតូ ដែលក្លាយមកពី moto
  • កាហ្វេ ដែល​ក្លាយ​មកពី café
  • កុងតាក់ ដែលក្លាយមកពី contact
  • ហ្គាស្ទ្រិច រលាកក្រពះ gastrique
  • ម៉ាស៊ីន ដែលក្លាយមកពី machine
  • វ៉ាកង ដែលក្លាយមកពីពាក្យ vacances។
  • ភាសាបារាំងត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងវិទ្យាសាស្ត្រ និងពាក្យបច្ចេកទេសកម្ចី។

ភាសាអង់គ្លេស

កែប្រែ
  • កុំព្យូទ័រ ដែលក្លាយមកពី computer
  • មីទិង ក្លាយមកពី​ meeting
  • ក្បាលកុំព្យូទ័រ ក្លាយក្បាលមនុស្ស។

ភាសាថៃ (សៀម)

កែប្រែ
  • កាពិ កាពិផៅ
  • បៃតង
  • ហា ក្នុងពាក្យ ចោហារយ
  • កំផែង (សំដីថៃ) , កំពែង (ពាក្យខ្មែរ)
  • នេន (សំដីថៃ) , សាមណេរ (ពាក្យខ្មែរ)

ពាក្យកម្ចីភាសាចិន

កែប្រែ
  • ចែ ហៅ បងស្រី
  • ហ៊ា ហៅ​ បងប្រុស
  • ពូថៅ ឬ ប៉ូវថៅ មកពីពាក្យថា ហ្វ៊ូថូវ (斧头)
  • ប៉ិកួៈ (ដំឡូង​រលួស)

រាជ្យ​សព្ទ

កែប្រែ

៙ ក ៚

  • ក = ព្រះសុរង
  • កជើង = ព្រះនិពន្ធបាទ, កព្រះបាទ
  • កដៃ = ព្រះករ, កព្រះហស្ត
  • កង = ព្រះវល័យ
  • កងកន់ = ព្រះពាហុរ័ក្ស, ព្រះពាហុរ័តន៍ (ព្រះពាហុរត្ន)
  • កង្វេរ = ព្រះអង្កុសា
  • កញ្ចក់​ឆ្លុះ = ព្រះឆាយ
  • កញ្ជ្រឹល = ព្រះទទ្ទុ
  • កន្តើយ​ព្រងើយ = ទ្រង់ព្រះឧបេក្ខា
  • កន្ត្រៃ = ព្រះទម្រង់សុក័ន្ត
  • កន្ថោរ​តូច = ព្រះសុពណ្ណស្រី
  • កន្ថោរ​ធំ = ព្រះសុពណ្ណរាជ
  • កន្ទក់​លាងដៃ = ព្រះកុណ្ឌកី
  • កន្ទូតអូង = ព្រះគីវង្គ
  • កន្លើត = ព្រះតាលុ
  • កន្សែង​ទ្រាប់​ថ្វាយបង្គំ = ព្រះកនិច្ឆាបង្គំ
  • កន្សែង​ជូត​ខ្លួន = ព្រះកនិច្ឆាព្រះអង្គ
  • កន្សែង​ជូត​ដៃ = ព្រះកនិច្ឆាព្រះហស្ត
  • កន្សែង​ជូត​មាត់ = ព្រះកនិច្ឆាព្រះឱស្ឋ
  • កន្សែងជូតមុខ = ព្រះកនិច្ឆាព្រះភក្ត្រ
  • កន្សែង​ជួត​ក្បាល = ស្នាប់ព្រះសិរ
  • កម្រាល, កន្ទេល, ចៀមចំ, ព្រំ = ព្រះនិសជ្ជនីយ៍
  • កាត់សក់ = ចម្រើនព្រះកេសា
  • កាល់ចិញ្ចើម = វិចិត្រព្រះភូមោ
  • កាវ​ពាក់​ត្រចៀក = ព្រះកុណ្ឌល
  • កុណ្ឌី​ទឹក = ព្រះសុវណ្ណភិង្គារ
  • កូនប្រសា​ប្រុស = ព្រះធីតុបតី
  • កូនប្រសា​ស្រី = ព្រះសុណិសា
  • កូប​ដំរី = ព្រះនាគាសនៈ
  • កើតទុក្ខ = ទ្រង់សោយទុក្ខ
  • កោរសក់ = ដាក់ព្រះកេសា
  • កៅអី = ព្រះសុវណ្ណកោច្ឆៈ
  • កាំបិតកោរ = ព្រះទម្រង់ខុរៈ
  • កាំបិតបត់ = ព្រះទម្រង់បិប្ផលី
  • កាំបិតបន្ទោះ = ព្រះទម្រង់ដងវែង (ដងង)
  • កាំបិតព្រា = ព្រះទម្រង់វាសី
  • កាំបិតស្នៀត ឬ​ក្រឹស = ព្រះទម្រង់ឆុរិកា
  • កាំបិតស្លា = ព្រះទម្រង់បូគៈ
  • កំភួនជើង = កំភួនព្រះបាទ
  • កំភួនដៃ = កំភួនព្រះហស្ត
  • កម្លាំងកាយ = ព្រះកាយពល
  • កំហាក = ព្រះខេឡាសុចិ
  • កម្អួត = ព្រះអាចៀន, ព្រះវមកៈ
  • កាំភ្លើង = ព្រះទម្រង់អគ្គី
  • ក្នាញ់ = ទ្រង់បដិឃៈ
  • ក្បាល = ព្រះសិរ
  • ក្បាលជង្គង់ = ព្រះជានុ
  • ក្មួយប្រុស = ព្រះភាគិនេយ្យ
  • ក្មួយស្រី = ព្រះភាគិនេយ្យា
  • ក្រចក = ព្រះនខា
  • -ក្រដាស ​ប្រោះ​ទឹកមាស​បិទភ្ជាប់​នឹង​ព្រែ ឬ​ក្រដាស​បារាំង​សរសេរ​តាំង​តំណែង​យស​មន្ត្រី​ទាំងពួង តាំងពី​ឧកញ៉ា​ដរាប​ដល់​ឃុន ម៉ឺន = សញ្ញាប័ត្រ។
  • -ក្រដាស​សេនាបតី​ធ្វើ​តាំង​តំណែង​យស ឲ្យ​ក្រមការ = ត្រាតាំង។
  • -ក្រដាស​សរសេរ​តាំង​តំណែង​យស​ព្រះភិក្ខុ​សង្ឃ​ទាំងពួង = សមណប័ត្រ។
  • ក្រមា​បង់ក = ព្រះសុភាក់
  • ក្រពះ = ព្រះបិហកៈ
  • ក្រមួនមាត់ = នួនព្រះឱស្ឋ
  • ក្រយៅ = ព្រះបទរាជី
  • ក្រលៀន = ព្រះអនុជង្គ
  • ក្រឡេកមើល = ទ្រង់ឆ្មៀងព្រះនេត្រ
  • ក្រាស = ព្រះសម្អាងកេសី
  • ក្រោកពីដេក = ទ្រង់តើន, ទ្រង់បពុជ្ឈនាការ
  • ក្លស់ = ព្រះក្លស់
  • ក្លាហាន = ព្រះវិសារទៈ
  • ក្លៀក = ព្រះកច្ឆៈ
  • ក្អក = ព្រះកាសៈ
  • ក្អមពួច = ព្រះសុវណ្ណកុម្ភៈ
  • ក្អួត = ទ្រង់អាចៀន
  • ក្អែល = ព្រះរជ្ជោជល

_____________________________________________

៙ ខ ៚

  • ខាក = ទ្រង់កក្ខារី
  • ខឹងច្រើន = ទ្រង់ក្រោធ, ទ្រង់ពិរោធ
  • ខឹងតិច = ទ្រង់ខ្ញាល់
  • ខឹមខាត់, ខ្សែក្រវាត់ = ព្រះកាយពន្ធន៍
  • ខួរក្បាល = ព្រះមត្ថលុង្គ
  • ខោជើងវែង = ស្នាប់ព្រះជង្ឃ
  • ខោស្នាប់ភ្លៅ = ស្នាប់ព្រះឧរូ (ឧរុ)
  • ខ្ជិល = ទ្រង់កោសជ្ជៈ
  • ខ្នង = ព្រះប្រឹស្ដាង្គ
  • ខ្នើយ = រងព្រះបាទ
  • ខ្នើយផ្អែក = ព្រះខ្នល់
  • ខ្នើយរងស្មង = រងព្រះជង្ឃ
  • ខ្នើយឱប = នែបព្រះអង្គ
  • ខ្នៀរអាចម៍ = ព្រះខ្នាច់
  • ខ្ពុរមាត់ = ទ្រង់វិក្ខាលនៈ
  • ខ្មាស​របស់​ប្រុស = ព្រះសិដ្ឋលិង្គ
  • ខ្មាស​របស់​ស្ត្រី = ព្រះយោនី
  • ខ្មៅដុស = ព្រះមសិ
  • ខ្យល់ចាប់ = ព្រះវាយុរោគ
  • ខ្លាច = ទ្រង់ព្រះភិរុកា
  • ខ្លាញ់ខាប់ = ព្រះមេទោ
  • ខ្លាញ់រាវ = ព្រះវសា
  • ខ្លួន = ព្រះកាយ
  • ខ្សៀ = ព្រះទំរង់ធុមវដ្ដី

_____________________________________________

៙ គ ៚

  • គក់ (វាយ) = ទ្រង់ប្រហារ
  • គិត = ទ្រង់ព្រះចិន្ដា
  • គជ, តេជ, នប់, កុយ, គាថា = ព្រះគ្រូ
  • គូរ = ទ្រង់ព្រះលេខា
  • គោ = ព្រះទីន័ងឧសភរាជ
  • គោម = ព្រះឃរបទីប
  • គុំកួន = ទ្រង់អាឃាដ
  • គុម្ពត្រចៀក = ព្រះកាណ៌
  • គ្រឿងក្រអូប​សម្រាប់​លាប = ព្រះសុគន្ធវិលេបនៈ
  • គំហក = ទ្រង់តជ្ជនាការ
  • គ្រហែម = ទ្រង់ព្រះឧក្កាសិត
  • គ្រុន = ព្រះទាហរោគ, ឌាហរោគ
  • គ្រូ = រាជគ្រូ
  • គ្រែ = ព្រះមញ្ចៈ
  • គ្រែដេក = ព្រះទែនបន្ទំ
  • គ្រែ​យាន = ព្រះរាជយាននុម៉ាត
  • គ្រែ​យាន​មាស = ព្រះសុវណ្ណរាជយាន
  • គ្រែ​អង្គុយ = ក្រឡាព្រះគំនាល់

_____________________________________________

៙ ឃ ៚

  • ឃើញ = ទ្រង់ទស្សនាការ
  • ឃ្លង់ = ព្រះកុដ្ឋរោគ
  • ឃ្លាន = ទ្រង់ជិឃច្ឆា

_____________________________________________

៙ ង ៚

  • ងងុយ = ទ្រង់ព្រះថីនៈ
  • ងូតទឹក = ស្រង់ព្រះវារី
  • ងោកងុយ = ទ្រង់ព្រះមិទ្ធៈ

_____________________________________________

៙ ច ៚

  • ចង្កា = ព្រះហនុកា
  • ចង្កើះ = ព្រះយមកា
  • ចង្កៀង = ព្រះតេលបទីប
  • ចង្កៀល​ក្រចក = ព្រះទម្រង់សុពណ្ណនខា
  • ចង្កួយស្មា = ព្រះអង្សកូដ
  • ចង្កៀលត្រចៀក = ព្រះទម្រង់សុវណ្ណកាណ៌
  • ចង្កេះ = ព្រះអង្កៈ, ព្រះកដី
  • ចន្ទាស = ព្រះសណ្ឌាស
  • ចង្អុល​ម្រាមដៃ = ព្រះតជ្ជនាបាទ
  • ចារុ៍​ចងដៃ = កែមព្រះករ
  • ចិញ្ចើម = ព្រះភូមោ, ព្រះភមុកា
  • ចិញ្ចៀន = ព្រះទម្រង់
  • ចិត្ត = ព្រះហឫទ័យ
  • ចិត្តជា (បាត់ខឹង) = ទ្រង់ក្សាន្តព្រះហឫទ័យ
  • ចូលចិត្ត = ទ្រង់សន្និដ្ឋាន
  • ចែងថ្ងៃ = ព្រះខុទ្ទកបិឡកា
  • ចៅស្រី-ប្រុស = ព្រះរាជនត្តា
  • ចំណី​បង្អែម = ព្រះឱជា
  • ចំឡក = ព្រះបស្សការ
  • ច្របាច់ = សម្ពាហណៈ
  • ច្រមុះ = ព្រះនាសា
  • ច្រូច​ទឹក = ទ្រង់ទក្សិណោទក
  • ច្រៀង = ទ្រង់គីតាភិរម្យ

_____________________________________________

៙ ឆ ៚

  • ឆត្រ = ព្រះក្លស់
  • ឆ្លាក់ = ទ្រង់រចនា
  • ឆ្អឹង = ព្រះអដ្ឋិ
  • ឆ្អឹងដងកាំបិត = ព្រះអក្ខកា

_____________________________________________

៙ ជ ៚

  • ជក់ = ទ្រង់សោយ
  • ជញ្ជឹង = ទ្រង់ព្រះវិចារណ៍
  • ជន្លួញ = ព្រះបដោទ
  • ជាន់ = ទ្រង់អក្កមៈ
  • ជណ្ដើរ = ព្រះអឌ្ឍចន្ទ
  • ជីដូន = ព្រះអយ្យិកា
  • ជីដូនទួត = ព្រះអយ្យិកាទួត
  • ជីតា = ព្រះអយ្យកោ
  • ជីតាទួត = ព្រះអយ្យកោទួត
  • ជិនឆ្អន់ = ទ្រង់និព្វិទា
  • ជុក = ព្រះមោលី
  • ជុះ​អាចម៍ = ទ្រង់ចូល​ព្រះបង្គន់ធំ
  • ជម្រះ​ធ្មេញ = ទ្រង់សោយព្រះស្ទន្ត

_____________________________________________

៙ ឈ ៚

  • ឈរ = ទ្រង់ស្ថិត
  • ឈមមុខ​ត្រង់ = ទ្រង់ឆ្ពោះព្រះភក្ត្រ
  • ឈានជើង = ស្ដេចឈានព្រះបាទ
  • ឈាម = ព្រះលោហិត
  • ឈឺ = ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក
  • ឈើខ្នាត = ព្រះរាជមានៈ
  • ឈើខ្នោសអណ្ដាត = ព្រះជីវ្ហាវិសោធន៍
  • ឈើចាក់ធ្មេញ = ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ
  • ឈើច្រត់ = ព្រះទណ្ឌៈ
  • ឈ្នួត = ព្រះវេដ្ឋនៈ
  • ឈ្លី = ទ្រង់បរិមទ្ទៈ

_____________________________________________

៙ ញ ៚

  • ញញឹម = ទ្រង់ព្រះសិតាការៈ
  • ញើស = ព្រះសេទោ

_____________________________________________

៙ ដ ៚

  • ដន្លាប់ = ព្រះក្នក់
  • ដប​កែវ = ព្រះករណ្ឌកៈ
  • ដប​តែ = ព្រះបានកោសៈ
  • ដាវ = ព្រះទម្រង់អសិ
  • ដាវ​វែង = ព្រះទម្រង់អសិដងវែង
  • ដីខ្មៅ​សរសេរ = ព្រះកាឡមត្តិកា
  • ដីស = ព្រះបុស្សមត្តិកា
  • ដឹង = ទ្រង់ជ្រាប
  • ដើមទ្រូង = ព្រះឧរា
  • ដើរ = ទ្រង់យាងព្រះបាទ
  • ដើរដំណើរ = ទ្រង់ព្រះរាជដំណើរ
  • ដេក = ទ្រង់ផ្ទំ
  • ដេកលក់ = ទ្រង់ផ្ទំស្កល់
  • ដៃ = ព្រះហស្ត
  • ដំបង = ព្រះទម្រង់គទាវុធ
  • ដំរី​សម្រាប់​គង់ = ព្រះទីន័ងគជេន្ទ្រ
  • ដោះ = ព្រះថ័ន

_____________________________________________

៙ ត ៚

  • តម = ទ្រង់ព្រហ្មចេត
  • តោក = ព្រះសុដ្ឋិការ
  • តាំង = ព្រះបីថំ
  • តែងរឿង-កាព្យ = ទ្រង់និពន្ធ
  • ត្បាល់បុក​ស្លា = ព្រះសុវណ្ណទន្ត, ស្នងព្រះទន្ត
  • ត្រកូល = រាជត្រកូល, ខត្តិយត្រកូល
  • ត្រចៀក = ព្រះស្រោត
  • ត្រា = ព្រះរាជវលញ្ឆករ
  • ត្រិះរិះ = ទ្រង់ព្រះតម្រិះ

_____________________________________________

៙ ថ ៚

  • ថើប = ទ្រង់ចុម្ពិត
  • ថ្ងាស = ព្រះនលាត
  • ថ្ងូរ = ទ្រង់អដ្ដសរៈ
  • ថ្នាំ​រក្សា​រោគ = ព្រះឱសថ
  • ថ្ពាល់ = ព្រះគណ្ឌៈ
  • ថ្លើម = ព្រះយកនៈ

_____________________________________________

៙ ទ ៚

  • ទាច = ព្រះវក្កៈ
  • ទិកោទឹក = ព្រះបានភិង្គារ
  • ទឹកកាម = ព្រះអសុចិ
  • ទឹកដោះ = ព្រះក្សីរ
  • ទឹកតែ = ព្រះបានរស
  • ទឹកត្រជាក់ = ព្រះសីតរស
  • ទឹកនោម = ព្រះមូត្រ
  • ទឹកភ្នែក = ព្រះអស្សុ
  • ទឹកមាត់ = ព្រះខេឡៈ
  • ទឹករំអិល = ព្រះលសិកា
  • ទឹកលាងអាចម៍ = ព្រះធារាបង្គន់
  • ទឹកអប់ = ព្រះសុគន្ធ
  • ទឹកអប់សម្រាប់ងូត = ព្រះសុគន្ធវារី
  • ទូ = ព្រះកុញ្ជិកកោសៈ
  • ទូកគង់ = ព្រះទឺន័ងនាវា
  • ទួញ = ទ្រង់សោក
  • ទៀន = ព្រះសិខាទីប
  • ទៅលេង = ស្ដេចប្រពាត
  • ទ្រគាក = ព្រះសុសោណី
  • ទ្រហោយំ = ទ្រង់ពិលាប
  • ទ្វារជុះ = ព្រះវច្ចមគ្គ
  • ទ្វារនោម = ព្រះបស្សាវមគ្គ

_____________________________________________

៙ ធ ៚

  • ធ្នូ = ព្រះទម្រង់កៅទណ្ឌ
  • ធាត់ = ព្រះថូលោ, មានព្រះអង្គ
  • ធូប = ព្រះធូប
  • ធ្មេញ = ព្រះទន្ត

_____________________________________________

៙ ន ៚

  • និយាយ = ទ្រងមានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី)
  • និយាយ​ការ = ទ្រង់មានព្រះរាជឱង្ការ
  • និយាយ​ចំពោះ, ផ្ដើម​ឡើង, និយាយ​បន្លឺ​ឲ្យដឹង = ទ្រង់ប្រារព្ធ
  • ផ្សាយ​ទូទៅ = ព្រះបន្ទូលសុរសីហនាទ
  • នោម = ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ
  • នៅ = គង់
  • នៅផ្ទះ = គង់ព្រះដំណាក់

_____________________________________________

៙ ប ៚

  • បបោសអង្អែល = ទ្រង់បរាមាស
  • បង = ព្រះរាម, ព្រះជេដ្ឋា
  • បង្គាប់ = ទ្រង់បញ្ជា
  • បង្អួច​មាន​គន្លឹះ = ព្រះសីហបញ្ជរ
  • បង្អួច​បើក​ទល់ = ព្រះកវាតា
  • បន្ទាត់ = ព្រះតន្តិ (ព្រះតន្តី)
  • បារី = ព្រះធុមវដ្ឋី, ព្រះស្រីសួង
  • បាយ = ព្រះក្រយាស្ងោយ
  • បេះដូង = ព្រះហទយៈ
  • ប្ដី = ព្រះស្វាមី, ព្រះភស្ដា
  • ប្រជុំចិញ្ចើម = ព្រះឧណ្ណាលោម
  • ប្រពន្ធ = ព្រះមហេសី, ព្រះជាយា
  • ប្រមាត់ = ព្រះបិត្តៈ
  • ប្រជ្រុយ = ព្រះតិលកា
  • ប្រឡែង (ប្រលែង) ​ឬ​លេង = ទ្រង់ក្រសាល
  • ប្រាប់ = ទ្រង់ត្រាស់
  • ប្រេង = ព្រះតេលៈ
  • ប្អូន = ព្រះអនុជ

_____________________________________________

៙ ផ ៚

  • -ផែន​ប្រាក់​ចារិក​អក្សរ​តាំង​តំណែង​យស​សេនាបតី​នូវ​ព្រះភិក្ខុ​រាជាគណៈ​ធំ = ហិរញ្ញបត្រ។
  • -ផែន​មាស​ចារិក​អក្សរ​ទាំង​ព្រះនាម​ម្ចាស់​ផែនដី​នូវ​ក្សត្រិយ៍​ទាំងពួង និង​ព្រះសង្ឃនាយក = ព្រះសុវណ្ណប័ត្រ។
  • ផើម (ស្ដេចស្រី) = ទ្រង់ព្រះគភ៌
  • ផើម (ស្ត្រី​ទាំងពួង​ជា​ម្នាង​ស្ដេច) = មានគភ៌
  • ផឹក = ទ្រង់សោយ
  • ផ្កា = ព្រះបុប្ផា
  • ផ្ចិត = ព្រះនាភី
  • ផ្ដាសាយ = ទ្រង់ព្រះបិនាសា
  • ផ្តិល = ព្រះស្រាពក៍
  • ផ្នត់​ជង្គង់ = ផ្នត់ព្រះជានុ
  • ផ្ទះ = ព្រះទីន័ងដំណាក់
  • ផ្លិត​កោង = ព្រះវីជនី
  • ផ្លិត​ដង​ង = ព្រះពាតវីជនី
  • ផ្លិត​ស្លឹក​ត្នោត = ព្រះតាលប័ត្រ
  • ផ្លិត​ស្លាប​សត្វ = ព្រះវាលវិជនី
  • ផាន់ណា= ទ្រាំ

_____________________________________________

៙ ព ៚

  • ពក = ព្រះបីឡកា
  • ពុកមាត់ = ព្រះមស្ស
  • ពងស្វាស = ព្រះអណ្ឌៈ
  • ពាន = ព្រះពាន
  • ពានស្លា = ពានព្រះស្រី
  • ពិតាន = ព្រះពិតាន
  • ពូថៅ = ព្រះទម្រង់ផរសុ
  • ពូក = ព្រះសុខសេយ្យាស
  • ពែង​ផឹកទឹក = ព្រះមណិថាលកៈ
  • ពែងតែ = ព្រះបានថាលកៈ
  • ពោះ = ព្រះឧទរ
  • ពោះវៀនតូច = ព្រះអន្តគុណៈ
  • ពោះវៀនធំ = ព្រះអន្តៈ
  • ព្យាយាម = ទ្រង់ឧស្សាហ៍
  • ព្រួញ = ព្រះទម្រង់កាំសរ
  • ព្រួយចិត្ត = ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)
  • ព្រះខាន់ = ព្រះខាន់

_____________________________________________

៙ ភ ៚

  • ភាជន៍​ព្រះស្ងោយ = ព្រះសុវណ្ណភាជន៍
  • ភូមិ​មាន​ផ្ទះ​ដាក់​ស្វេតច្ឆត្រ = ព្រះបរមរាជវាំង
  • ភូមិ​មាន​ផ្ទះ​ឥត​ស្វេតច្ឆត្រ = ព្រះរាជនិវេសន៍
  • ភូមិ​ស្ដេច​ទី​ព្រះអង្គ​ម្ចាស់​គង់ = វាំង
  • ភួយ = ព្រះឧណ្ហសុភាក់
  • ភ្នែក = ព្រះនេត្រ
  • ភ្នែកគោ = ព្រះគោប្ផកៈ
  • ភ្លេច = ទ្រង់សម្មោសា

_____________________________________________

៙ ម ៚

  • មកុដ = ព្រះមកុដ
  • មា​ ឬ​អាពុក​ធំ​ខាង​អាពុក = ព្រះបិតុលា
  • មាត់ = ព្រះឱស្ឋ
  • មុខ = ព្រះភក្ត្រ
  • មុង = ព្រះសុកល់ប្រសើរ
  • មុន (រោគ) = ព្រអសា
  • មួក = ព្រះមាលា
  • មើល = ទ្រង់ទត
  • មេជើង = ព្រះអង្គុដ្ឋបាទ
  • ម្ដាយ​ជា​ស្ដេច​ទី​ព្រះអង្គម្ចាស់ = ព្រះមាតា
  • ម្ដាយ​ជា​សាស្ត្រ​កូន​ជា​ស្ដេច​ទ្រង់​រាជ្យ = សម្ដេចព្រះរាជជននី
  • ម្ដាយ​ជា​ស្ដេច​កូន​ជា​ស្ដេច​ទ្រង់រាជ្យ = សម្ដេចព្រះវររាជជននី
  • ម្ដាយមីង​ខាង​អាពុក = ព្រះបិតុច្ឆា
  • ម្ដាយមីង​ខាង​ម្ដាយ = ព្រះមាតុច្ឆា
  • ម្រាម​កណ្ដាល​ដៃ = ព្រះមជ្ឈិមមង្គុលី
  • ម្រាម​កូនជើង = ព្រះអនុជបាទ
  • ម្រាម​កូនដៃ = ព្រះអនុជង្គុលី
  • ម្រាមជើង​កណ្ដាល = ព្រះមជ្ឈិមបាទ
  • ម្រាមនាង​ជើង = ព្រះកនិដ្ឋបាទ
  • ម្រាម​នាងដៃ = ព្រះកនិដ្ឋង្គុលី
  • ម្រាម​មេដៃ = ព្រះអង្គុដ្ឋង្គុលី
  • ម្លូ​បាយ = ព្រះស្រីសន្លឹក
  • ម្លូ​លឿង = ព្រះស្រីបណ្ឌា
  • ម្សៅ = នួនព្រះភក្ត្រ
  • ម្សៅ​រមៀត = ព្រះហលិទ្ទចុណ្ណ
  • ម្ហូប = ព្រះឱជារស

_____________________________________________

៙ យ ៚

  • យំ = ទ្រង់ព្រះកន្សែង

_____________________________________________

៙ រ ៚

  • រទេះ = ព្រះទីន័ងរាជរថ
  • របស់​ទ្រព្យ​ស្ដេច​ទ្រង់រាជ្យ = ព្រះរាជទ្រព្យ
  • របស់​ទ្រព្យ​ស្ដេច​ទី​ព្រះអង្គម្ចាស់​និង​​អ្នកអង្គម្ចាស់ = ព្រះធនទ្រព្យ
  • រង = ព្រះសថា
  • រង​ដាក់គ្រឿង​តែ = ព្រះបានភាជន៍
  • រង​ដាក់គ្រឿង​បូជា = ព្រះសក្ការភាជន៍
  • រាប់អាន = ទ្រង់ព្រះមេត្តា
  • រាស្ត្រ​ជា​ម្ដាយ​ក្សត្រ​ទី​ព្រះអង្គម្ចាស់ = ព្រះមាតា
  • រួម​ប្រវេណី = ទ្រង់ព្រះសយុម្ពរ, សយម្ពរ
  • រោង​សំណាក់ = ព្រះពន្លា
  • រោង​ទទួល​ភ្ញៀវ = ព្រះរាជរោង
  • រោមក្លៀក = ព្រះលោមកច្ឆៈ
  • រោមភ្នែក = ព្រះលោមនេត្រ
  • រោម​អស់ទាំង​ខ្លួន = ព្រះលោមា
  • រាំ = ទ្រង់ព្រះនច្ចា

_____________________________________________

៙ ល ៚

  • លុប ឬ​លាង = ទ្រង់ស្រប់
  • លម = ព្រះថវិកា
  • លាជ = ព្រះលាជ
  • លេងល្បែង​ផ្សេងៗ = ទ្រង់ក្រសាល, ទ្រង់កីឡា
  • លំពែង = ព្រះទម្រង់អសុឡី
  • វធម្មតា = ព្រះវ
  • វរចនា = ព្រះទីន័ងសិរិកា
  • វាយ = ទ្រង់ព្រះរាជទណ្ឌ
  • វាវ = ព្រះកិលោមកៈ
  • វែក​រាប់បាត្រ = ស្នងព្រះហស្ត
  • វាំងនន = ព្រះសាណិយា
  • វ៉ែនតា = ស្នងព្រះនេត្រ

_____________________________________________

៙ ស ៚

  • សក់ = ព្រះកេសា
  • សម = ស្នងព្រះអង្គុលា
  • សលៀង = ព្រះសលៀង, ព្រះរាជយាន
  • សរសេរ = ទ្រង់លិខិត
  • សើច = ទ្រង់ព្រះសម្រួល
  • សរសៃ = ព្រះនហារូ
  • ស៊ង = ព្រះសុពណ៌កោស
  • សង្វារ = ព្រះកេយុរា
  • សង្ស័យ = ទ្រង់វិចិកិច្ឆា
  • សន្លប់ = ទ្រង់ព្រះវិសញ្ញី
  • សន្លាក់​កដៃ = ព្រះសន្ធិករ
  • សារពើ​បន្លែ = បន្លែព្រះស្ងោយ
  • សារពើ​អន្លក់ = អន្លក់ព្រះស្ងោយ
  • សាច់ = សាច់ព្រះស្ងោយ
  • សាច់ធ្មេញ (អញ្ចាញធ្មេញ) = អញ្ចាញព្រះទន្ត
  • សិតសក់ = ទ្រង់សិតព្រះកេសា
  • ស៊ី = ទ្រង់សោយ
  • សួត = ព្រះបប្ផាសៈ
  • -សេចក្ដី​ដែល​ម្ចាស់​ដែនដី​តាំង​ទុក​ឲ្យ​មហាជន​ប្រព្រឹត្ត​តាម = ព្រះរាជបញ្ញាត្តិ។
  • -សេចក្ដី​ដែល​ម្ចាស់​ផែនដី​តែង​ដោយ​ព្រះអង្គ​ឯង = ព្រះរាជនិពន្ធ។
  • -សេចក្ដី​បម្រាម​ឬ​បង្គាប់​ដល់​ខ្ញុំ​រាជការ​ឬ​អាណា​ប្រជាជន = ព្រះរាជប្រកាស។
  • សេះគង់ = ព្រះទីន័ងអស្សតរ
  • ស៊ែ = ព្រះកសា
  • សម្ដី = ព្រះរាជតម្រាស់

-សំបុត្រ​ធម្មតា​ដែល​ប្រើ​ទៅ​មក​រក​គ្នា ឬ​ថ្វាយ​ម្ចាស់ផែនដី​និង​ក្សត្រិយ៍​ទាំងពួង = ចុតហ្មាយ។

-សំបុត្រ​បុគ្គល​គ្រង​នគរ​ប្រទេស​រាជ = អក្សរសារ។

-សំបុត្រ​បុគ្គល​គ្រង​ប្រទេស​ឯករាជ្យ មាន​អំណាច​ដូច​ក្សត្រិយ៍​ម្ចាស់ផែនដី​ប្រើ​ចេញ​ទៅ​ប្រទេស​ក្រៅ = សុភអក្សរសារ។

-សំបុត្រ ​មេទ័ព ឬ​ព្រះរាជ​អាជ្ញា​ហ្លួង​នូវ​ចៅហ្វាយស្រុក​ក្រមការ​ខេត្ត​ធ្វើ​ទៅ​ថ្វាយ​ ម្ចាស់ផែនដី ឬ​សេនាបតី​អំពី​រាជការ​ផ្សេងៗ = សំបុត្របក។

-សំបុត្រ​ម្ចាស់ផែនដី​ចេញ​ឲ្យ​ដឹង​ទូទៅ​គ្រប់គ្នា = ព្រះរាជឱង្ការ​នូវ​ព្រះបន្ទូល​សុរសីហនាទ។

-សំបុត្រ​ម្ចាស់ផែនដី​ផ្ញើ​ទៅ​មក​ដល់​ម្ចាស់ផែនដី​ដូចគ្នា = ព្រះបរមរាជសាសន៍។

-សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ពុំ​មែន​ជា​ផ្លូវ​រាជការ = ព្រះបរមរាជហត្ថលេខា។

-សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ក្នុង​កិច្ចរាជការ = ព្រះរាជឱង្ការលេខា។

-សំបុត្រ​រាជការ​ឲ្យ​កាន់​ទៅ​កោះ​មនុស្ស​ឬ​កេណ្ឌ​រាស្ត្រ​ឲ្យ​ធ្វើការ​ផ្សេងៗ = ហ្មាយ។

-សំបុត្រ​សរសេរ​សូម​បើក​របស់​ផ្សេងៗ ឬ​ធ្វើ​សេចក្ដី​ទុក​ថ្វាយ​ម្ចាស់ផែនដី = ដីកា។

-សំបុត្រ​សេនាបតី​ឬ​មេទ័ព ឬ​ព្រះរាជអាជ្ញា​ហ្លួង = ទងត្រា។

-សំបុត្រ​ព្រះ​រាជជននី ឬ​សម្ដេច​ព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។

-សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ប្រើ​ជា​ធម្មតា = ព្រះរាជបន្ទូលលេខា។

-សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ធ្វើ​ទៅ​ថ្វាយ​ម្ចាស់ផែនដី​ដទៃ​ក្រៅ = ព្រះបវររាជសាសន៍។

-សំបុត្រ​អគ្គមហាសេនាបតី ឬ​មេទ័ព​ធំ = សារត្រា។

  • សម្បុរ = ព្រះឆវី
  • សំបោរ = ព្រះសិង្ឃានិកា
  • សំពត់ = ព្រះពស្ត្រ
  • សំពត់​ងូតទឹក = ព្រះឧទកសាដក, សុក្ខសាដក
  • សំពត់​ចាប់​ទឹក = ព្រះតេមិយសាដក
  • សំពត់​អង្កាញ់ = ព្រះបព្វកៈ
  • សម្រាលកូន = ទ្រង់ប្រសូត, ទ្រង់សម្ភព
  • សម្លក់ = ទ្រង់ឱលោកនៈ
  • សម្លឹង = ទ្រង់ឧលោកនៈ
  • សំឡេង = ព្រះសុរសៀង
  • ស្គម = ព្រះកីសោ
  • ស្ងៀម = ទ្រង់តុស្នី
  • ស្ដោះ = ទ្រង់នុដ្ឋហា
  • ស្ទាប = ទ្រង់អាមសនៈ
  • ស្និត (ក្រាស​ធ្មេញ​ល្អិត) = ព្រះសម្អាងកេសា
  • ស្បែក = ព្រះតចៈ
  • ស្បែកជើង = ព្រះសុពណ៌បាទ
  • ស្បៃ​ជ្រលក់​ទឹក = ព្រះសីតសុភាក់
  • ស្បៃ​ដណ្ដប់ = ព្រះសុភាក់
  • ស្ពាយឆៀង = ទ្រង់ព្រះសោវត្ថិកា
  • ស្មងជើង = ព្រះជង្ឃ
  • ស្មា = ព្រះអង្សា
  • ស្រឡាញ់ = ទ្រង់​សព្វព្រះរាជហឫទ័យ
  • ស្រា = ព្រះចណ្ឌរស
  • ស្រេក = ទ្រង់បិបាសា
  • ស្រែង = ព្រះកិលាសៈ
  • ស្រោមជើង = ព្រះសុពណ៌កោសបាទ
  • ស្លាក្រក = ព្រះស្រីខណ្ឌក៍
  • ស្លាជីគ្រប (ស្លាជីប) = ព្រះបិធាន
  • ស្លា​ខ្ចី = ព្រះស្រីហរិត
  • ស្លាតម្ពុល = ព្រះស្រីតម្ពុល
  • ស្លា​បុក = ព្រះស្រីចុណ្ណៈ
  • ស្លាស្លឹង = ព្រះស្រីសុក្ខ
  • ស្លាបប៉ាកកា = ព្រះគរុកំ
  • ស្លាបប្រចៀវ = ព្រះវង្សកុបាត
  • ស្លាបព្រា = ស្នងព្រះអង្គុលី
  • ស្លាប់ (លោកសង្ឃ) = អនិច្ចកម្ម
  • ស្លាប់ (ស្ដេច​ទ្រង់រាជ្យ) = សោយព្រះទិវង្គត
  • ស្លាប់ (ស្ដេច​ទី​ព្រះអង្គម្ចាស់) = សុគត
  • ស្លាប់ (ស្ដេច​ទី​អ្នកអង្គម្ចាស់) = ក្ស័យព្រះជន្ម
  • ស្លាប់ (អគ្គមហេសី) = សោយព្រះវិលាល័យ
  • ស្លេស្ម = ព្រះសេម្ហៈ
  • ស្វេតច្ឆត្រ = ស្វេតច្ឆត្រ
  • ស្អូច = ព្រះកិបិលកា

_____________________________________________

៙ ហ ៚

  • ហិត = ទ្រង់ឃាយី
  • ហឹប = ព្រះមញ្ជូសា
  • ហឺត = ព្រះសាសរោគ
  • ហែម​ស្លា​ព្រះពរ = ស្រាពក៍ព្រះស្រី
  • ហ៊ុត

_____________________________________________

៙ អ ៚

-អក្សរ​ក្សត្រិយ៍​ខត្តិយត្រកូល​ផង​ទាំងពួង = ឡាយព្រះហស្តលេខា។

-អក្សរ​ម្ចាស់ផែនដី​ទ្រង់​សរសេរ ដោយ​ព្រះហស្ត​ឯង​ទុកជា​ចំណាំ​នៃ​ព្រះអង្គ = ព្រះរាជហត្ថលេខា។

  • អង្គុយ = ទ្រង់គង់, ទ្រង់និសីទនាការ
  • អង្អែល = ទ្រង់បរាមាសៈ
  • អណ្ដាត = ព្រះជីវ្ហា
  • អផ្ទង់ = ព្រះសិទ្ធលិង្គរោគ
  • អផ្ទាញ = ព្រះរោគសិទ្ធលិង្គ
  • អំបែងក្បាល = ព្រះមត្ថកៈ
  • អាណិត = ទ្រង់ព្រះករុណា
  • អាចម៍ = ព្រះករីសៈ
  • អាចម៍ច្រមុះ = ព្រះឃានមលៈ
  • អាចម៍រុយ (ប្រជ្រុយ) = ព្រះកាឡកៈ
  • អាជ្ញា = ព្រះរាជអាជ្ញា
  • អាវ = ព្រះភូសា
  • អុតធំ = ព្រះគណ្ឌរោគ
  • អុតស្វាយ = ព្រះគណ្ឌយា
  • ឧស្សាហ៍ = ព្រះឧស្សាហ៍
  • ឪពុកធំ ឬ​មា​ខាងម្ដាយ = ព្រះមាតុលា
  • ឱប = ទ្រង់អាលិង្គនៈ
  • អំពល់​ចិត្ត = ទ្រង់អនីឃៈ

ឯកសារ​យោង

កែប្រែ
  1. "Languages of ASEAN". Retrieved 7 August 2017.

ប្រភព​ពី Cambodiadocument

ក៏មាន​ជា​វចនានុក្រម online ផងដែរ​ នៅទីនេះ Archived 2019-07-26 at the វេយប៊ែខ ម៉ាស៊ីន. ។