ព្រះវិស្ណុ
ព្រះវិស្ណុ ឬ ព្រះនារាយណ៍ (អង់គ្លេស: Lord Vishnu) or (អង់គ្លេស: Lord Narayana ) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនា ឬ ហិណ្ឌូសាសនា ព្រះវិស្ណុ ជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្ម តាមរយៈទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូក ដែលក្ដោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ ព្រះព្រហ្ម ។
ព្រះវិស្ណុ | ||||
Vishnu statue. Angkor Wat Gateway 12th Century. | ||||
ស្ថានលំនៅ | សមុទ្រអព្ទ នៃលំហចក្រវាឡ (Universe) | |||
សាស្ត្រាវុធក្នុងដៃ
(បែងភាគដៃ៨) |
កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ | |||
មហេសី | នាងលក្ស្មី(ព្រះស្រីទេវី) (អានថា៖ ល័កស្មី) ព្រះនាងភូមិ ព្រះនាងនីឡាទេវី | |||
យាន្តជំនិះ | គ្រុឌ | |||
ទម្រង់ព្រះភ័ក្រ | មុខមួយ | |||
ពណ៌សម្បុរ | ពណ៌បៃតង (Green) |
ប្រវត្តិ ព្រះវិស្ណុ
កែប្រែមានតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា "អនន្តៈ" បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុក្នុងទម្រង់បែបនេះត្រូវបានគេហៅថា "ហរិណ្យគហ៌" មានន័យថា កំណើតដ៏អឆ្ឆៈរិយៈ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។ នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមក ទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ អនន្តៈ នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់រាប់រយពាន់ឆ្នាំ ទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យ ព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយ ក្នុងទម្រង់ពេញវ័យនិងភ្ញាក់ដឹងព្រះកាយផងនោះត្រូវបានគេ ឱ្យឈ្មោះថា "ព្រះវិស្ណុ" ដែលមានន័យថា ព្រះដ៏វិសេស ។ [១]
លក្ខណៈរបស់ ព្រះវិស្ណុ
កែប្រែព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយ ពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះ ជាសត្វគ្រុឌ ឬ ហោះហើរដោយមានផ្កាឈូកទ្រនូវបាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង ៨ ដូចជា៖ កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ ។ ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមរយៈទេវៈកថា នៃការបែងភាគ អាវតារ ទាំង១០ របស់ព្រះអង្គ ដែលចែកចេញជា ៣ ទម្រង់ គឺទម្រង់ ជាអាវតារ មនុស្ស សត្វ និង ពាក់កណ្ដាល់មនុស្ស ពាក់កណ្ដាលសត្វ ។ [២]
អវតាព្រះវិស្ណុ
កែប្រែព្រះវិស្ណុមានអវតា១០គឺ៖
- មត្ស្យាវតារ(ម៉ាត់+ស្យ៉ា)(Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវ។
- កុម៌ាវតារ(គយ+រ៉ាក់+ម៉ា)(Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទ្រៈ អោយទេវតា និងក្រុមយក្សអាសុរា ក្នុងរឿង កូរសមុទ្រទឹកដោះ ដើម្បីទទួលបានទឹកអម្រិត ។
- វរាហាវតារ(ប៉ាក់+រ៉ា+ហា) (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ ហរណ្យក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ ។
- នរសិង្ហាវតារ (នាក់+រ៉ាក់+សិង្ហា)(Narasinha) ជាមនុស្សមានក្បាលជាសិង្ហបានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
- វាមានាវតារ(វ៉ា+ម៉ា+ណា) (Vamna) ជាព្រាហ្មណ៍សតឿសុំដីយក្ស ៣ជំហានពីការដាក់ទានរបស់ស្តេច[ពាលី]។
- បរសុរាមាវតារ(ប៉ាក់+រ៉ាក់+សុ+រ៉ា+ម៉ា) (Parachurama) ជាព្រាហ្មណ៍ដែលមានពូថៅជាអាវុធ បានបង្រ្កាបស្តេចដៃ១ពាន់(១០០០)អរជុន ។
- រាមាវតារ(រ៉ា+ម៉ា)ព្រះរាម (Rama) ក្នុងរឿង រាមកេរ្តិ៍ ចាប់កំណើតដើម្បីបង្រ្កាប[ទសកណ្ឌ(ក្បាលដប់)]។
- ព្រះក្រឹស្ណា(គ្រិ+ស:ណា) (គ្រិស្នា)(krisna) ជាក្រឹស្ណ: បានជួយមនុស្សអោយរួចពីកណ្តាប់ដៃ ស្តេចកំណាចឈ្មោះ [កណ្សៈ(កាន់+ស:)ឬកណ្សា] Kamsa ក្នុងរឿងមហាភារត(ភា+រ៉ាក់+តាក់)។
- ពុទ្ធាវតា(ព្រះពុទ្ធ)(Budha)ជាតួអង្គព្រះតថាគត បានបង្រៀននិងដាស់តឿនមនុស្ស អោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម ។
- កល្កិនាវតា(កាក់+ល:គិន នាវ វតា ) (Kalkin) ជាមហាបុរសជិះសេះសរ កាន់ដាវភ្លើង ។ អវតានេះនិងមកចាប់បដិសន្ធិក្នុងកាលអនាគត់ ក្នុងយុគ្គខ្មៅងងិតកើតដោយកលយុគ្គមានការកសាប់សម្លាប់ គ្មានយុត្តិធម៌ ដើម្បីរៀបចំច្បាប់ទម្លាប់សារឡើងវិញ ហើយដាក់ទោសជនអាក្រក់ យកព្រះធម៌មកផែនដី រួបរួមពួកព្រាហ្មណ៍និងរៀបចំលោកឱ្យចូលក្នុងគ្រិត្តយុគ្គ(គ្រិត+តាក់)ឬសត្យយុគ្គ(សាក់+ត:យ៉ាក់)ដែលជាយុគ្គល្អបរិសុទ្អ
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះវិស្ណុ |
- ↑ Magguddesk ̊nagar, Volume 1. Roṅ Bumb Braḥ Rāja Draby, Original from the University of Michigan. 1941. https://books.google.com.kh/books?id=e0DRAAAAMAAJ&q=%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%8E%E1%9E%BB&dq=%E1%9E%9C%E1%9E%B7%E1%9E%9F%E1%9F%92%E1%9E%8E%E1%9E%BB&hl=en&sa=X&ved=2ahUKEwiS_Mn89afxAhXCwjgGHdaOBrYQ6AEwBnoECAsQAw.
- ↑ Iconographie Bouddhique. Original from the University of Michigan. 1929. https://books.google.com.kh/books?id=H24LAAAAIAAJ&q=%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%93%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%99%E1%9E%8E%E1%9F%8D&dq=%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%93%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%99%E1%9E%8E%E1%9F%8D&hl=en&sa=X&ved=2ahUKEwjd46PAlKjxAhX24jgGHRZXAiA4ChDoATAFegQIAhAD.