រូបថតធម្មជាតិអំពីការរស់នៅប្រហែលឆ្នាំ១៨២៦របស់លោកនេសេបប៉រ​​​​ នីហ្វ "បង្ហាញនៅលី​ ហ្គ្រាស," សៀនលុប ឌី​វ៉ារិននេស (បារាំង).

រូបថតដែលគេបានបង្កើតដំបូងគេគឺនៅក្នុងឆ្នាំ១៨២៦[]ដោយជនជាតិបារាំងឈ្មោះចូសេប​ នេសេបប៉រ នីហ្វ(Joseph Nicéphore Niépce)[]

ដើមកំនើតនៃពាក្យ​រូបថត

កែប្រែ

ពាក្យរូបថតគឺមកពីភាសាក្រិច ផូ(phōs)​ មានន័យថាពន្លឺ​ ក្រាហ្វិន(gráphein)មានន័យថា​គូស​។ ពាក្យនេះត្រូវ​បានបកប្រែដោយលោក​ចន ហើស្សែល(John Herschel)នៅឆ្នាំ​១៨៣៩។

បច្ចេកវិទ្យាដំបូង

កែប្រែ
 
កាម៉ារ៉ាអប់ស្កូរ៉ាប្រើសំរាប់ថតរូប

រូបថតបានបង្កើតឡើងដោយសារការផ្សំរវៀងបច្ចេកវិទ្យាផ្សេងៗ។​រូបថតដំបូងគឺត្រូវបានបង្កើ់តឡើងដោយអ្នកទស្សនវិទូជនជាតិចិនឈ្មោះ​​មូ​ ទី(Mo Ti )​និង​អ្នកគណិតសាស្រ្តជនជាតិក្រិច​ឈ្មោះ​អារីស្តល(Aristle)​និង​អេឃ្លីត(Euclid)​បានបង្ហាញពី​កែវរបស់កាម៉ាសំរាប់ថត​​នៅស.វ​ទី៤និង​ទី៥នៃBCE។[][]ហើយនៅស.វ​ទី៦​​ អ្នកគណិតសាស្រ្តប្រទេសប៊ីសង់បានប្រើកាម៉ារ៉ា​អ​ប់ស្កូរ៉ា(camara obcura)​នៅក្នុងការពិសោធន៍របស់គាត់[]អប​ អាល ហៃដាម (Ibn al-Haytham) (Alhazen)នៅឆ្នាំ៩៦៥ដល់ឆ្នាំ​​១០៤០​បានសិក្សាអំពីកាម៉ារ៉ា​ អប់ស្កូរ៉ានិង​កែវថត​របស់កាម៉ារ៉ា[][] អាលប៊ឺតូស(Albertus Magnus)បានរកឃើញប្រាក់និង​នីត្រាតនៅឆ្នាំ១១៩៣និងឆ្នាំ១២០៦ ។ ចក​ហ្វេប្រ៊ីខៀសបាន​រកឃើញ​មាសនិង​ក្លូរីន​ដានីលបានបង្ហាញពីសន្ទះនៅក្នុងកាម៉ារ៉ានៅឆ្នាំ១៥៦៨។ វាលហិល​ ហូមប៊ឺហ្គបានបង្ហាញវិធីដែលព្លឺធ្វើអោយភាពងងឹតខ្លះនៃគីមីនៅឆ្នាំ១៦៩៤។​ប្រលោមលោក ហ្គីបផាថៃ(Giphantie)បានបង្ហាញនូវអ្វីដែលគេបានបកប្រែដូចជា​រូបថត។

ប្រវត្តិសាស្រ្តបន្ទាប់របស់រូបថត

កែប្រែ
 
"Boulevard du Temple", ថតដោយ Louis Daguerreនៅចន្លោះឆ្នាំ 1838 និង1839, ជារូបថតមនុស្សដំបូង។វាជារូបថតដែលនិយាយពីផ្លូវដមមារញឹក ប៉ុន្តែមានតែ១៥នាទី ចរាចរបានប្លាស់ប្ដូរយ៉ាងលឿន។មានមនុស្សសំខាន់ពីរនាក់នៅខាងក្រោមជ្រុងខាងឆ្វេងនិងម្នាក់ទៀតកំពុងពាក់ស្បែកជើងកវែងថ្មី និងរូបភាពជាច្រើនទៀតនៅក្នុងរូបថត
 
រូបរបស់Robert Corneliusនៅខែតុលា​រឺ​​ វិច្ឆិកា ១៨៣៩ ដែលរូបថតមានទំរង់ជិតបួនជ្រុង។នេះជារូបដែលមានពន្លឺដែលបានបង្កើតដំបូងគេ។នេះជារូបថតដែលមានសំរស់នៃបុរសដែលបានផលិត
 
មុនពេលរកឃើញរបកគំហើញថ្មីនៃរូបថតCorneliusនេះគឺជារូបថតដែលចាស់ជាងគេបានបង្កើតដោយ Dr. Joseph Draper of New York នៅឆ្នាំ 1840។រូបនេះគឺជាប្អូនស្រីរបស់គាត់ Anna Katherine Draper។

ភាពមានតែមួយព៌រ

ការថតរូបថតដំបូង(បន្ទាប់មកត្រូវបានបំផ្លាញ)គឺជារូបភាពដែលបានផលិតនៅឆ្នាំ២៨២៦[] ដោយអ្នកវិទ្យាសាស្រ្តជនជាតិបារាំងឈ្មោះជួសេ នេប៉រ នីហ្វ (Joseph Nicéphore Niépce)។ រូបថតរបស់គាត់ត្រូវបានធ្វើអំពីផ្ទាំងសំនររលោងដែលព័ទ្ធ ទៅដោយតេលសិលាដែលក្លាយពី ការរំលាយនៅក្នុងប្រេងកាតស។ កាកប្រេងកាតរឹងហាលពន្លឺថ្ងៃ។វត្ថុមិនរឹងត្រូវបានសំអាតចោលហើយបន្ទះស្ពាន់​យកទៅធ្វើជារូបថតនិងពន្លឺនៃកាកប្រេងកាតនិងព៌ណខ្មៅនៃសំនរ។ []នីហ្វបានចាប់ផ្ដើមការពិសោធជាមួយប្រាក់់ជាច្រើនដោយពឹងផ្អែកជូហានហិនរិចស្កល្ស(Johann Heinrich Schultz)បានរកឃើញប្រាក់លាយនីត្រាត(AgNO3)បានបំបាត់ភាពងងឹត។ []នៅក្នុងការសហការរបស់លោកនីហ្វ(Niépce)និងលោកលៀសដាហ្គឺរី(LouisDaguerre) នៅទីក្រុងបារីស បានរកឃើញ​សារះសំខាន់​របស់ប្រាក់។ [១០]នៅឆ្នាំ១៨៣៣នីហ្វបានស្លាប់ដោយត្រូវគេវាយដំអំលុងពេលគាត់បានទៅកត់ត្រានៅដាហ្គឺរី(Daguerre)។​នៅពេលដែលគាត់មិនទាន់ក្លាយជាអ្នកវិទ្យាសាស្រ្តដាហ្គឺបានធ្វើវិភាគទានពីរលើកដើម្បីជួយក្នុងការស្រាវជ្រាវ។​គាត់បានរំលាយប្រាក់ដំបូងជាមួយចំហាយអ៊ីយ៉ូដមុននិងដុតហើយបន្ទាប់មកលាយចំហាយបារត​នៅពេលដែល​រូបថតបានធ្វើរួចដែលជារូបថតមិនទាន់ឃើញច្បាស់។​ការលាងរូបថតជាមួយទឹកអំបិលដើម្បីបានរូបភាព។​នៅខែមករាឆ្នាំ១៨៣៩ដាហ្គឺរីបានផ្សាយនូវអ្វីដែលគាត់បានប្រើបា្រក់លាយ​និងទង់ដែងបង្កើតរូបថតដែលគេហៅថា​ប្រភេទដាហ្គឺរី​ហើយនិងបង្ហាញនូវ​រូបថតដំបូង។[១១]​រដ្ឋាភិបាលបារាំងបានទិញរូបថតដំបូងភ្លាមៗ(នៅថ្ងៃទី១៩ខែសីហាឆ្នាំ១៨៣៩)ហើយបានផ្សព្វផ្សាយជាកម្មសិទ្ធ។​នៅក្នុងឆ្នាំ១៨៣២អ្នកវិចិត្តករប្រទេសបារាំងហើយនិងអ្នកវិទ្យាសាស្រ្តហឺខោលហ្លរិនបានបង្កើតរូបថតស្រដៀងគ្នាជាច្រើន។​​បន្ទាប់ពីអានអំពីវិទ្យាសាស្រ្តរបស់ដាហ្គឺរីលោកហ្វកថាលបុត(FoxTalbot)​បានបង្កើតរូបថតរបស់គាត់បានយ៉ាងល្អនៅក្នុងឆ្នាំ១៨៣៩​គាត់បានមានឈ្មោះល្បីជាអ្នកជាអ្នកជួសជុលដោយលោកចនហឺសែល​ដែលជាដារាវិទូបានបង្ហាញយ៉ាងពិតប្រាកដថាពិតជាល្អដែលរំលាយប្រាក់និងចំ ហាយអំបិល។​បន្ទាប់ពីឆ្នាំនោះហឺសែលបានបង្កើតកែវថតរូបដំបូង។​​

ឯកសារ:Frederick Langenheim​circa1849.jpg
រូបថតបង្ហាញអំពីអ្នកថតរូបជនជាតិអាមេរិចហ្វ្រិដឺរិក​ លេងហេម( Frederick Langenheim)(ប្រហែលឆ្នាំ1849)កត់ត្រា,ចំនងជើងនៅលើរូបថតហៅថាTalbotype

​នៅឆ្នាំ១៨៤០តាលបុត(Talbot)​មិនដូចប្រភេទដាហ្គឹរី ប្រភេទនេះថ្មីនេះត្រូវបានផ្ដិតឡើងជារូបថត ដែលដូចហ្វិម(film)សព្វថ្ងៃ។​​ការថតដោយកែវបានយកទៅប្រើប្រាស់ដូចគ្នាជាមួយ​ រូបថតមុននៅថ្ងៃនោះហើយបានទទួលគុណភាពល្អនិងច្បាស់នៅពេលផ្ដិត។ នេះជាការរកឃើញដំបូងសំរាប់ទេសភាពពីព្រោះវាមើលទៅហាក់បីដូចជារូបភាពនេះទន់ ជាការពិតណាស់ ការថត​ពិតជាមានសារៈសំខាន់នៅក្នុងទុកជាឯកសាររឺក៏ជាការសំអាងនៅ

អ្វីមួយ ហើយវាមានភាពងាយស្រួលក្នុងការដឹង ថាតើរូបនេះគេចង់និយាយអំពីអ្វី ហើយគេធ្វើការសំគាល់ទៅលើវា ថាគេថតនៅសម័យណា នៅពេលណា នៅកន្លែងណា ប៉ុន្មានឆ្នាំហើយ។​​​​​​​​ថាបូត(Talbot)[១២] បានប្រើវិធីនេះដែលជារបស់ខ្លូន។​គត់បានចំនាយពេលសំរាកស្រាវរហូតគាត់បាត់បង់ជីវិត។​​​​​បន្ទាប់ពីចចអេសមេន​(George Eastman) បានរកឃើញផលិតផលរបស់លោក ថាលបូតម្ដងទៀត ដែលជាបច្ចេកវិទ្យាដំបូង​ដែលបានប្រើហ្វីមការម៉ារ៉ានៅថ្ងៃនេះ។​​​​ហ៊ីភភូលីត បាយ៉ាដ(Hippolyte Bayard)​បានបង្កើតវិធីធ្វើរូបថតផងដែរប៉ុន្តែបានពន្យាពេលវា​ហើ់យមិនបានរៀបំថ្មីដើម្បីស្រាវជា្រវ។​​​នៅឆ្នាំ១៨៣៩​ចនហឹសែលបានបង្កើតកែវដំបូងសំរាប់ថតរូប ប៉ុន្តែការបង្កើតរបស់គាត់មានការលំបាកក្នុងការផលិត។ ​ស្លូវិនចានីស្ស ផូហា(Janez Puhar)បានបង្កើតរូបថតដោយកែវថតរូបនៅក្នុងឆ្នាំ១៨៤១ ដែបានរៀបចំម្តងទៀតនៅថ្ងៃទី១៧ ​ខែមិថុនាឆ្នាំ១៨៥២នៅក្នុងទីក្រុងបារីសដោយ Académie Nationale Agricole, Manufacturière et Commerciale។​[១៣]ហើយនៅក្នុងឆ្នាំ១៨៤៧បងប្អូនជីដូនមួយរបស់NicephoreNiépceដែលជាអ្នកគីមីវិទ្យាឈ្មោះនិហ្វអេសធីវិចថរ​(NiépceSt.Victor)ការរកឃើញរបស់គាត់ក្នុងការបង្កើតម៉ាស៊ីនថតជាមួយនិងតលូទកាសរ។​​​​​​​​​​ បងប្រុសរបស់ភីលេដេលភា(Philadelphia)និងចនវីភលបូស្ទូនបានរកឃើញកែវថតរូបនៅអំឡុងឆ្នាំ១៨៤០។ការថតនៅ សម័យមុនវាគ្មានពណ៏ទេ តែនូវនាសម័យនោះការថត និងសម័យ

ថ្មីនេះមានភាពខុសគ្នា​​​ តែសម័យថ្មីគេនិយមរូបពីសម័យមុន ដែលធ្វើអោយពួកគេមានការចាប់អារម្មណ៏[១៤]នៅឆ្នាំ១៨៥១ភីលេដេលភាបានរកឃើញcollodionprocess[ត្រូវការអំណះអំណាង]អ្នកថតរូបនិងអ្នកនិពន្ធក្រោយបានប្រើកាម៉ារ៉ានេះ។[ត្រូវការអំណះអំណាង]

 
ជំនួយការរបស់Roger Fentonអង្គុយលើរទេះកាម៉ារ៉ា​ នៅ Crimea, 1855.

ហឺបឺតបូវយឺបឹកិលិយ(HerbertBowyerBerkeley)​បានពិសោធន៍និងជាតិអន្ធឹលភ្នែករបស់គាត់បន្ទាប់ពីសាមាន(Samman)បានបង្ហា​ញគំនិតក្នុងការបន្ថែមdithioniteទៅការបង្កើនពន្លឹ។​បឺកិលិយបានរកឃើញការបន្ថែមនៃsulfite​ដើម្បីស្រូបយកsulfurdioxideបានអោយពីសារធាតុគីមីដែលមិនតំរូវនៅក្នុងការបង្កើត។​​នៅក្នុងឆ្នាំ១៨៨១គាត់បានបង្ហាញការរកឃើញរបស់គាត់។​​​រូបមន្តរបស់លោកបឺកិលិយsulfite​និងអាស៊ីតនៃក្រូចឆ្មា។​​គេបន្ថែមអាម៉ូញាក់មុនប្រើដើម្បីធ្វើរូបមន្តទឹកក្បុង។​រូបមន្តថ្មីត្រូវបា​នលក់ដោយក្រុមហ៊ុន​ផ្លាទីនូថាយ(Platinotype)​នៅក្នុងទីក្រុងឡុង។​​​​[១៥]នៅស.វទី១៩ការពិសោធន៍ជាមួយស៊ីនុយសូអ៊ីតនៃម៉ាស៊ីនថតបានក្លាយជាទ្រព្យសម្បត្តិយ៉ាងអស្ចារ្យ។​អ្នកថតរូបថ្មីរបស់អាឡឺម៉ង់ឈ្មោះដិដរលិលីនដាល(TheodoreLilienthal)បានទទួលជោគជ័យយ៉ាងពេញ​លេញនៅឆ្នាំ១៨៨១អំពីLambert Process​របស់គាត់នៅក្នុងភាគខាងកើតនៃLouisiana។

ភាពពេញនិយម

កែប្រែ
 
General view of The Crystal Palace at Sydenham by Philip Henry Delamotte
 
Mid 19th century "Brady stand" photo model's armrest table, meant to keep portrait models more still during long exposure times (studio equipment nicknamed after the famed US photographer, Mathew Brady).
 
1855 cartoon satirizing problems with posing for Daguerreotypes; slight movement during exposure resulted in blurred features
 
A photographer appears to be photographing himself in a 19th-century photographic studio. Note clamp to hold the poser's head still. A 1893 satire on photographic procedures already becoming obsolete at the time.

ប្រភេទដាហ្គឺរី​មានភាពពេញនិយមនៅក្នុងការថតរូបដែលមានការស្រម៉ៃនៅក្នុងអំឡុងពេលIndustrial Revolution។​​​[ត្រូវការអំណះអំណាង]​ការទាមទានេះមិនអាចជួបនិងអោយតំលៃដោយប្រេងសំរាប់គូស​ដើម្បីបង្កើនគុណភាពរូបថត។​ នៅឆ្នាំ១៨៤៧​ ចំនួនការឆ្នៃប្រឌិតដោយកាម៉ារ៉ាSergei Lvovich Levitsky​ដែលមានការសំខាន់ក្នុងការធ្វើអោយកាម៉ារ៉ាកាន់តែល្អ។​ការផ្លាស់ប្ដូរនេះមានឥទ្ធិពលលើការឆ្នៃរូបភាពសំរាប់ទស្សវត្សនេះ​​និងបន្តរហូតបានឃើញអ្វីថ្មីសំរាប់អោយអ្នកជំនាញថតរូបប្រើនៅថ្ងៃនេះ។​​អំឡុងពេលនៅប៉ារីស​វ Levitsky​​​បានក្លាយជាអ្នកថតរូបដំបូងដោយគូររូបមនុស្ស​​នៅក្នុងដោយគួរអោយឆ្ងល់និង​​ព្រឹត្តិការណ៍ផ្សេងៗ។​ [ត្រូវការអំណះអំណាង] រូហ្គឺ ហ្វិនតុន(Roger Fenton)និងភីលីហ្វ ហេនរី ដេឡាម៉ូត(Philip Henry Delamotte)​បានជួយបង្កើតវិធីថ្មី​ដើម្បីផ្ដិតយកព្រឹត្តិការណ៍ជាច្រើន ដំបូងគឺរូបថតសង្គ្រាមនៅ Crimean ទីពីរគឺរូបថតអំពីការស្ថាបនានៃThe Crystal Palaceនៅទីក្រុងឡុង(London) ។​​​ មានរូបថតជាច្រើននៅស.វទី១៩បានបង្កើតត្រឹមត្រូវមានក្បាច់រចនាយ៉ាងស្អាតរបស់ទាសភាពនិងស្ថាបត្យកម្ម។នៅឆ្នាំ១៨៤៩ ​រូបភាពដែលបានបង្កើតដោយ​Levitsky​ដែលមានទស្សនទៅ​Caucasus​ដែលបានបង្ហាញដោយ​អ្នកបង្កើតកែវឧបទិចជនជាតិប៉ារីសChevalierនៅទីក្រុងប៉ារីសដែលបានផ្សព្វផ្សាយជាសាធារណលើកទីពីរនូវកែវកាម៉ារ៉ា។​​រូបថតទាំងនេះបានទទួលមេដាយមាសដែលជារង្វាន់ដំបូងសំរាប់រូបថត។[ត្រូវការអំណះអំណាង]​​នៅក្នុងឆ្នាំ១៨៤៩នោះផងដែរ St. Petersburg ​ស្ទូឌីយ៉ូរបស់រូស៊ីបានដាក់គំនិតរបស់ ​Levitsky​​ ដំបូងដើម្បីថតនៅក្នុងស្ទូឌីយ៉ូដោយប្រើភ្លើងអគ្គិសនីដើម្បីជំនួយពន្លឺថ្ងៃ។​​គាត់បាននិយាយថាខ្ញុំដឹងថាការប្រើពន្លឺអគ្គិសនីសំរាប់ជំនួយការថតនោះ​​មិនធា្លប់មានការសាកល្បងពីមុនឡើយវាគឺជាអ្វីដែលថ្មីដែលនិងអាចអោយអ្នកថតរូបប្រើប្រាស់វាបាន ពីព្រោះវាមានភាពងាយស្រួល។​​[ត្រូវការអំណះអំណាង]នៅឆ្នាំ១៨៥១ការតាំងពិពរ៌នៅទីក្រុងប៉ារីស រូបថតរបស់Levitskyបានទទួលមេដាយមាស។[ត្រូវការអំណះអំណាង]នៅឆ្នាំ១៨៥១នៅក្នុងប្រទេសអាមេរិចបានផ្សាយអំពី daguerreotypist Augustus ​Washingtonដែលមានតំលៃចាប់ពី៥០សេនទៅ១០ដុល្លា។ ​.[១៦]ទោះបីជាdaguerreotypesស្រួយនិងពិបាកចម្លង។​អ្នកថតរូបនៅតែបន្តស្រាវជា្រវ​ក្នុងការចម្លងជាច្រើន ហើយថោកដែលធ្វើអោយត្រលប់ទៅប្រើប្រាស់ម៉ាស៊ីនថត Talbot។​នៅទីបំផុតម៉ូតphotographicprocess​បានមកជាបន្តបន្ទាប់ហើយបង្កើនភាពរីកចំរើននៅ២០ឆ្នាំមុន។​នៅឆ្នាំ១៨៨៤​GeorgeEastman​នៅRochester,NewYork​បានបង្កើតរូបថតស្ងួតរីរូបថតដោយប្រើហ្វីមជំនួសផ្ទាំងរូបថតធំៗ​ពីមុនដូច្នេះអ្នកថតរូបងាយស្រួលប្រើប្រាស់វា។​នៅខែកក្កដាកាម៉ារ៉ាកូដាក(Kodak)របស់អេសមាន (Eastman) បានឈានចូល​ទៅក្នុងទីផ្សារ​និងមានពាក្យស្លោកថា​”ពេលដែលអ្នកចុចបុតុងយើងនិងចាប់យក”។​ឥលូវយើងអាចថតរូបនិងបំបាត់នូវភាពស្មុគស្មាញផ្សេងៗ​​ ក្នុងការទំនាក់ទំនងផ្សេងៗ ​ហើយរូបថតបានលក់នៅក្នុងទីផ្សាជាច្រើននៅឆ្នាំ១៩០១ដែលមានការណែនាំអំពី KodakBrownie។​នៅស.វទី២០កាម៉ារ៉ាកាន់តែទំនើបនិងរហ័សដូចជាសេវាកម្មជំនួញ។​​អ្នកប្រើចុងក្រោយផ្ដល់សំភារៈទុកសំរាប់ត្រឹមតែ២០%សំរាប់ធ្វើ​ទុន។​សំរាប់អ្នកថតរូបហ្វីលខ្មៅសបានផ្លាស់មកប្រើកាម៉ារ៉ាលិកា(Leica)នៅឆ្នាំ១៩២៥[ត្រូវការអំណះអំណាង]។ ​ម៉ាស៊ីនស្កេនដំបូងគេបានបង្កើតនៅឆ្នាំ១៩៥៧ដែលរកឃើញដោយRussell A. Kirsch,ជាកុំព្យូទ័រសំរាប់ផ្ដិតរូបភាពនៅ National Institute of Standards and Technology. គាត់បានបង្កើតប្រព័ន្ធខ្សែសំរាប់ភ្ជាប់រូបភាពទៅ ក្នុងកុំព្យូទ័រហើយរូបភាព ដំបូងនោះគឺ ជាកូនប្រុសរបស់គាត់ Walden Kirsch. រូបថតមានទំហំ 176x176 pixels.[១៧]

ព៌រនៃរូបថត

កែប្រែ
 
រូបថតមានព៌រដំបូងធ្វើដោយJames Clerk Maxwell, 1861.

ទោះបីជាព៌ណនៃរូបថតត្រូវបានគេរកឃើញនៅក្នុងស.វទី១៩ការពិសោធន៍បានបង្ហាញនៅក្នុងរូបភាពបណ្ដោះអាសន្នប្រសើជាងធ្វើ​ជារូបភាពពិតលើសពីនេះទៅទៀតនៅឆ្នាំ១៨៧០អ្វីដែលគេធ្វើបានមនអាចស្គាល់ពន្លឺក្រហមរឺបៃតងឡើយ។រូបថតដែលមានព៌រដំបូង​បានបន្ថែមនូវចំរៀកសំពត់នៅឆ្នាំ១៨៦១​ដោយScottishដែលជាអ្នកចូលចិត្តរូបថតឈ្មោះJames Clerk Maxwell.​[១៨] ជាវិធីដែលយកទៅប្រើសំរាប់ធ្វើរូបថតនៅឆ្នាំ១៨៦២ដោយអ្នកវិទ្យាសាស្រ្តជនជាតិបារាំងពីរនាក់Louis Ducos du Hauronនិង Charles Cros.[១៩]​ការប្រើវិធីនេះដើម្បីធ្វើហ្វីមព៌ណប្រាក់ទៅជាព៌ណបៃតងនិងព៌ណទឹកក្រូច​ដែលបានរកឃើញ​​​នៅឆ្នាំ១៨៧៣និង១៨៨៤ដោយHermannW.Vogel,ប៉ុន្តែព៌ណក្រហមមិនអាចបង្កើតបានទេរហូតដល់ជិតស.វទី២០។​ការប្រើប្រាស់រូបថតមានព៌ណគ្រាប់Autochrome,មិនមាននៅតាមទីផ្សារហូតដល់ឆ្នាំ១៩០៧។ហើយវាអាស្រ័យទៅលើប្រភេទកាម៉ារ៉ាដែលកំពុងប្រើpotato starch។​​​​​​កាម៉ារ៉ាដែលមានពន្លឺក្រហម បៃតង ខៀវ​បានខ្លាយទៅជារូបថតដែលមានអត្ថន័យ។​​​ផ្ទាំងរូបថតបានមានការរីកចំរើននិងពេញនិយមដែលមានទេសភាពនិងផ្ទុកនូវព័ណដើមទាំងស្រុង។​ប្រភេទរូបភាពមានព៌ណដទៃទៀតដូចជារូបភាពដែលមានព៌ណចែកដាច់ពីគ្នារបស់លោក​Sergei Mikhailovich Prokudin-Gorskiiដែលមានបីព៌ណដូចជា​ ក្រហម បៃតង និងខៀវ។​នេះគឺជាម៉ាស៊ីនពិសេសសំរាប់បង្ហាញ​ប៉ុន្តែនៅពេលដែលផ្ដិតគឺមានលទ្ធផលល្អ។​​​​​​​ការប្រមូលកែវថតរបស់គាត់ត្រូវបានទិញដោយទ្រព្យសម្បត្តិរបស់គាត់Library of Congress នៅឆ្នាំ១៩៤៨​ ហើយអាចប្រើនៅក្នុងកាម៉ារ៉ាឌីយីថល។​​

ភាពជឿនលឿននៃកាម៉ារ៉ាឌីយីថល

កែប្រែ
 
កាម៉ារ៉ាកានុង Canon PowerShot A95

ការ ឧបករណ៍សំរាប់ផ្ទុក(charge-coupled device) (CCD)គឺមានសារសំខាន់ក្នុងការបង្កើតកាម៉ារ៉ាឌីយីថល[ត្រូវការអំណះអំណាង]។វាត្រូវបានបង្កើតនៅឆ្នាំ១៩៦៩ដោយWillard Boyle និង George E. Smith at AT&T Bell Labs។ កន្លែងពិសោធន៍កំពុងតែបង្កើតកាម៉ារ៉ានៅលើទូរស័ព្ទ(Picturephone)និងបង្កើតmemory។ គំនិតពីរនេះត្រូវបានរកឃើញដោយBoyle និង Smith ជាអ្នកមានគំនិតឆ្នៃប្រឌិតបង្កើតនូវអ្វីដែលក្រុមពួកគេបង្កើតគឺ'Charge "Bubble" Devices'។ការប៉ិនប្រសព្វក្នុងការបង្កើតរបស់ពួកគេបានផ្ទេររហូតនៃពាក់កណ្តាលរង្វង់។

  • 1973 - Fairchild Semiconductorគេបានបង្កើតរូបថតយ៉ាងធំពីCCD chipដែលមានទំហំ100បន្ទាត់ដេកនិង100បន្ទាត់ឈរ[ត្រូវការអំណះអំណាង].
  • 1975 - Bryce Bayer of Kodak បានបងកើតBayer filter ជាគំនូដែលមានភាពលំអតូចៗសំរាប់ព៌ររូបភាពរបស់CCD
  • 1986 - អ្នកវិទ្យាសាស្រ្តKodakបានបង្កើតនៅមុនគេលើពិភពលោកmegapixelwebបានក្លាយជាពេញនិយមដែលផ្ទុកនិងចែករំលែករូបថតដែលមានតាំងពីដំបូងដាក់នៅវិបសាយដោយ Tim Berners-Leeនៅឆ្នាំ១៩៩២(ជារូបថតនៃក្រុមផ្ទះ(CERN) Les Horribles Cernettes)។សព្វថ្ងៃនេះវិបសាយដែលល្បីមានFlickr, Picasa និង PhotoBucket ដែលត្រូវបានប្រើដោយមនុស្សរាប់លាននាក់និងចែករំលែករូបភាពរបស់ពួកគេ។

Coordinates: 11°32′58″N 104°55′04″E / 11.54944°N 104.91778°E / 11.54944; 104.91778

 
ទិដ្ឋភាពខាងក្រៅនៃអាគារមួយនៅសារមន្ទីរទួលស្លែង, ក្រុងភ្នំពេញ

សារមន្ទីរទួលស្លែង

កែប្រែ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១​ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន (នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។

ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" ។ សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួកស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។

បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចំលើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចំលើយបន្ដទៀត។

ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារផ្ទៃក្នុងមន្ទីរស២១ និងសាខានានា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រើប្រាស់កំលាំងបុគ្គលិកនៅក្នុងឆ្នាំ១៩៧៦ មានចំនួន១៦៨៤នាក់ ចែកចេញជា៣អង្គភាពគឺៈ មន្ទីរស២១(ទួលស្លែង) មន្ទីរស២១ ក(នៅតាខ្មៅ) មន្ទីរស២១ ខ(នៅព្រៃស ខាងលិចក្រុងភ្នំពេញខណ្ឌដង្កោ ខេត្តកណ្ដាល) ជាកន្លែងផលិតគ្រឿងកសិកម្មផ្ដល់អោយមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ។ ឈ្មោះឌុចគឺអតីតប្រធានមន្ទីរស២១។

ប្រវត្តិ

កែប្រែ

ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។

ដូច្នេះជាការចាំបាច់បំផុត យើងត្រូវការពារកន្លែងនេះអោយបានគង់វង្សជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់និងដក់ងំក្នុងចិត្ត នូវអំពើជិះជាន់សង្កត់សង្កិននៃរបប កម្ពុជាប្រជាធិបតេយ្យ ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។ កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបត្រូវចង់ចាំជានិច្ចនៅសោកនាដកម្មដ៏ខ្លោចផ្សានិងជូរចត់មួយនេះទុកជាបទពិសោធន៍ជីវិតសំរាប់ទៅពេលអនាគត ហើយខិតខំកសាងប្រទេសជាតិដោយដើរជៀសអោយផុតពីផ្លូវមួយនេះ។ យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។

ចំនួនអ្នកជាប់ឃុំឃំាង

កែប្រែ
  • ឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
  • ឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
  • ឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
  • ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់

ប្រាសាទ

កែប្រែ

ប្រាសាទបាយ័នស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចុម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​កណ្តាល ១៦ និង​ស្ថិត​នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន​មាន​លក្ខណៈ​ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី​រឿង​ទេវកថា​នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តចម្បាំង និង​ព្យុហយាត្រា​ ជា​ដើម។ ចម្លាក់​នោះឆ្លាក់​បាន​ជ្រៅ​ជា​ងនៅ ប្រាសាទ​អង្គរ​វត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញ​ដោយ​ផ្ទាំង​តាម​ជួរ ពីរ​ឬ​បី​ជួរ។

 
ប្រាសាទ បាយ័ន

ប្រវត្តិ​នៃ​ឈ្មោះ​បាយ័ន

កែប្រែ

ពាក្យ​ថា​បាយ័ន អ្នក​គ្រូ ពៅ សាវរស បាន​លើក​យក​គំនិត​របស់​លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែល​បាន​កំណត់​លើ​ឫស​នៃ​ពាក្យ​នេះ ដោយ​បាន​លើក​ឡើង​ថា បាយ័ន​ជា​ស្នា​ដៃ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ដែល​បាន​កសាង​នៅ​ក្នុង​ប្លង់​ខុស​គេ មាន​រាង​មូល ដែល​រំលឹក​ដល់​យន្ត្រ។ គំនិត​ខាង​លើ​នេះ​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​អ្នក​គ្រូ ពៅ សាវរស បាន​បន្ថែម​ទៅ​គំនិត​របស់​លោក សេដែស (Cœdès) ដែល​បាន​ឲ្យ​យោបល់​ប្រៀប​ធៀប​នៃ​ពាក្យ​បាយ័ន ជា​មួយ វជយន្ត ដែល​និយាយ​នៅ​ក្នុង​សិលាចារឹក។ វជយន្ត គឺ​ជា​វាំង​របស់​ព្រះ​ឥន្ទ បើ​តាម​អត្ថបទ ល្បើក​អង្គរវត្ត ដែល​បាន​សរសេរ​ឡើង​នៅ​ក្នុង​សម័យ​កណ្តាល គឺ​ព្រះ​ឥន្ទ​បាន​ឲ្យ​ព្រះ​ពិស្ណុការ (វិឝ្វកម៌ន៑) ចុះ​មក​ឋាន​កណ្តាល​ ដើម្បី​ក​សាង​ប្រាសាទ​ឲ្យ​ព្រះ​កេតុ​មាលា ដែល​រំលឹក​ដល់​វាំង​របស់​ព្រះ​អង្គ​ក្នុង​គំនិត​ខ្មែរ គឺ​ពេជយន្តរត្ន ឬ ទេវ​ជយន្ត។ ឈ្មោះ​មក​ពី​ការ​ធ្វើ​ឡើង​វិញ​ជា​ច្រើន និង​ការ​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ស្នា​ដៃ​ នៅ​លើ​ផែន​ដី​របស់​វិឝ្វកម៌ន៑។

Chum Kiri
ស្រុកជុំគីរី
District (srok)
 
 
Chum Kiri
Location in Cambodia
កូអរដោនេ: 10°51′N 104°24′E / 10.850°N 104.400°E / 10.850; 104.400
Country  Cambodia
ProvinceKampot
Communes7
Villages37
ប្រជាជន (1998)
 • សរុប៣៩,៣២០
ល្វែងម៉ោង+7
Geocode0704

Dj tour Chum Kiri District (ខ្មែរ: ស្រុកជុំគីរី) is a district located in Kampot Province, in southern Cambodia.

ប្រវត្តិសាស្រ្ត

កែប្រែ

ស្រុកជុំគីរីគឺស្រុកមួយដែលស្ថិតនៅភាគខាងជើងខេត្តកំពតហើយក៏ជាស្រុកមួយដែលនៅឯជនបទដែរហើយស្រុកនេះកំពុងមានការអភិវឌ្ឍន៏ និងក្នុងនោះមាន[២១]ហើយស្រុកនោះប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មដុចជា៖ (ធ្វើស្រែចំការនិងអាជីវកម្មលក់ដូរហើយនិងមុខរបរបន្ទប់បន្សំផ្សេងៗជាច្រើនទៀត។ នៅក្នុងស្រុកនោះរួមមានឃុំចំនួន៧ឃុំដែលជាឃុំស្ថិតនៅក្នុងស្រុកជុំគីរីហើយប្រជាជនភាគច្រើនមានជីវភាពទន់ខ្សោយនិងភាគច្រើនមានជីវភាពធូរធារនិងប្រកបមុខរបរកសិកម្ម។

រដ្ឋាភិបាល

កែប្រែ

[២២] ស្រុករួមមានឃុំចំនួន៧គឺ

.ឃុំ ច្រេស

កែប្រែ

.ឃុំ ស្រែក្នុង

កែប្រែ

.ឃុំ ស្រែចែង

កែប្រែ

.ឃុំ សំរោង

កែប្រែ

.ឃុំ ស្នាយអញ្ជិត

កែប្រែ

.ឃុំ ជុំវន្ត

កែប្រែ

.ឃុំ ត្រពាំងរំាង

កែប្រែ

សេដ្ធកិច្ច

កែប្រែ

សេដ្ធកិច្ចនៅស្រុកជុំគីរីប្រជាជនភាគច្រើនប្រកបមុខរបរ​ជាកសិករ និង ធ្វើចំការ។​​ ស្រូវសំខាន់ណាស់សម្រាប់ពួកគាត់ពីព្រោះស្រូវជាមុខរបរសំខាន់បំផុត គាត់ពឹងផ្អែកដំណាំស្រូវទាំស្រុង ។ ប៉ុន្ដែក្រៅពីដំណាំស្រូវ ពួកគេចូលចិត្ដដាំដំនាំជាច្រើនទៀតដូចជា ពោត សណ្ដែក ស្វាយចាន្ទី ដំលូង និងដំណាំរួមផ្សំជាច្រើន ដើម្បីបំពេញតំរូវការសម្រាប់គ្រួសារនិងដែលជូយសេដ្ធកិច្ចគ្រួសារមួយចំណែកទៀត

​ស្រុកនេះមានផ្ទៃក្រលា៣១៥៥៧ហិចតា ចំពោះដំណាំស្រូវវិញដោយសារអាកាសធាតុអំណោយផលនិងភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.ម​​ ក្នុងមួយឆ្នាំ និង មានការយកចិត្ដទុកដាក់រាជរដ្ជាភិបាលកម្ពុជា ស្រុកជុំគីរីមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ ដើម្បីបំពេញតំរូវការក្នុងស្រុកបាននិង លក់ចេញទៅក្រៅប្រទេសផងដែរ។​​ ស្រុកដងទង់សំបូរស្រូវណាស់សម្រាប់ប្រជាកសិករនៅក្នុងស្រុកលក់ចេញទៅក្រៅស្រុក។ ប្រជាជនធ្វើស្រែចំការ​ និងអ្នកមានដីចំការនៅតាមជើងភ្នំភាគច្រើនដាំដំនាំជាច្រើនដូចជា ពោត សណ្ដែក ស្រូវ ស្វាយ ដំឡូង ជាពិសេស ពោតក្រហម សង្គមមានការអភិវឌ្ឍន៍ជាលំដាប់​។ នៅរដូវវស្សាមានស្រូវពេញវាលស្រែទាំងអស់ ដែលគួរអោយចាប់អារម្មណ៍ ។

វប្បធម៍

កែប្រែ

វប្បធំ៍ ប្រជាជននៅទីនេះមានការគោរពព្រះពុទ្ធសាសន៏ ហើយកាន់គ្រឹស្តសាសនាក៏ផ្សេងៗគ្នាដែរ តែពួកគាត់ចេះជួយគ្នាទៅវិញទៅកមពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។

អាកាសធាតុ

កែប្រែ

អាកាសធាតុ នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។ នៅរដូវដែលមានខ្យល់មូសុង គឺបានពាំនាំមក​នូវចំនួនទឹកភ្លៀងយ៉ាងច្រើនមកជាមួយ ដែលអំណោយផលទៅដល់ការធ្វើកសិកម្មនានា និងដាំដំណាំផ្សេងៗ។ នៅរដូវកាលនេះ អាកាសធាតុ បានធ្វើអោយ​មានការទាក់ទាញដល់ភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ អ្នកដំណើរមិនចង់ជួបនូវគ្រោះធម្មជាតិនោះទេ ដូចជាខ្យល់ព្យុះនៅតំបន់ត្រូពិចឡើយ។ អំពីអាកាសធាតុ៖ - រដូវរងារ៖ ខែ វិច្ឆិកា ដល់ ខែ មីនា (២០ ទៅ ២៨ អង្សា) - រដូវក្តៅ៖ ខែ មីនា ដល់ ខែ ឧសភា (៣០ ទៅ ៣៥ អង្សា) - រដូវភ្លៀង៖ ខែ ឧសភា ដល់ ខែ តុលា (២៣​ ទៅ ៣០ អង្សា ជាមួយនិងការឡើងសំណើម​ទៅដល់ ៩០ ភាគរយ) នៅរដូវនេះជារៀងរាល់ឆ្នាំ គឺមានភ្លៀងធ្លាក់ខ្លាំង នៅពេលល្ងាច និងយប់។

ការអប់រំ

កែប្រែ

ការអប់រំ វិសយ័អប់រំនៅក្នុងស្រុកជុំគីរីមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា​ខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំមានច្រើនគូរសមជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះមានសាលាជាច្រើនដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។

ឯកសារយោង

កែប្រែ

[[ឈ្មោះសៀវភៅ ប្រាសាទបាយ័ន អ្នកកសាង​ ព្រះបាទជយវរ្ម័នទី៧ កាលបរិច្ឆេទកសាង​ ចុងគ្រិស្គសតវត្សរ៏ទី១២​ និង​ដើម​គ្រិស្គសតវត្ស​រ៏ទី១៣ ស្ថាបត្យកម្ម ខ្មែរ ទីតំាង ក្រុងអង្គរធំ ខេត្តសៀមរាប]]


  1. Seizing the Light: A History of Photography By Robert Hirsch
  2. Seizing the Light: A History of Photography By Robert Hirsch
  3. "Light Through the Ages".
  4. ៤,០ ៤,១ Robert E. Krebs (2004). Groundbreaking Scientific Experiments, Inventions, and Discoveries of the Middle Ages and the Renaissance. Greenwood Publishing Group. ល.ស.ប.អ. 0313324336. http://books.google.com/?id=MTXdplfiz-cC&pg=PA20&dq=Mo-Ti+pinhole+camera+obscura. 
  5. Alistair Cameron Crombie, Science, optics, and music in medieval and early modern thought, p. 205
  6. Wade, Kaitlyjj; Finger, Stanley (2001). "The eye as an optical instrument: from camera obscura to Helmholtz's perspective". Perception 30 (10): 1157–77. DOI:10.1068/p3210.
  7. Window+of+Gras&dq=Joseph+Nicephore+Niepce+View+From+the+Window+of+Gras&client=safari&cd=3 Seizing the Light: A History of Photography By Robert Hirsch
  8. aza5G2lVkTYIp5BE3Nqa6Tyf6W4&hl=da&ei =f0PKTd_TJ8mhOvq9rdAH&sa=X&oi=book_result&ct=result&resnum=7ved=0CEIQ6AEwBjgK#v=onepageq =Bitumen%20of%20Judea%20photography%20chemistryf= falseByTuckerFriend
  9. {{cite web | url=http://freephotocourse.com/history-of-photography-part-a.htm%7Ctitle=History of Photography | publisher=[FreePhotoCourse.com]
  10. "Daguerre (1787–1851) and the Invention of Photography". Timeline of Art History. Metropolitan Museum of Art. October 2004 accessdate=2008-05-06. {{cite web}}: Check date values in: |date= (help); Missing pipe in: |date= (help)
  11. {{cite book|last=Crawford|first=William|title=The Keepers of Light: A History and Working Guide to Early Photographic Processes|year=1979|publisher=Morgan & Morgan|location=Dobbs Ferry, New York|isbn=0871001586|page=20
  12. Improvement in photographic pictures, Henry Fox Talbot, United States Patent Office, patent no. 5171, June 26, 1847.
  13. "Life and work of Janez Puhar". {{cite web}}: Text "(accessed December 13, 2009)" ignored (help)
  14. Michael R. Peres (2007). The Focal encyclopedia of photography: digital imaging, theory and applications, history, and science. Focal Press. p. 38. ល.ស.ប.អ. 9780240807409. http://books.google.com/?id=VYyldcYfq3MC&pg=PT70&dq=first+glass+negative+st-victor+1848+albumen&cd=4#v=onepage&q=first%20glass%20negative%20st-victor%201848%20albumen. 
  15. Levenson, G. I. P (May 1993). "Berkeley, overlooked man of photo science". Photographic Journal 133 (4): 169–71.
  16. {{cite news|url=http://query.nytimes.com/gst/fullpage.html?res=9E0DE5DD1F39F934A35754C0A9669C8B63&sec=&spon=&partner=permalink&exprod=permalink |title= Photography review; In a John Brown Portrait, The Essence of a Militant|accessdate=2007-03-16 | work=The New York Times | first=Margarett | last=Loke | date=July 7,2000
  17. Listverse.com
  18. James Clerk Maxwell (2003). The Scientific Papers of James Clerk Maxwell. Courier Dover Publications. p. 449. ល.ស.ប.អ. 0486495604. 
  19. Brian, Coe (1976). The Birth of Photography. Ash & Grant. ល.ស.ប.អ. 0904069079. 
  20. ប្រាសាទបាយ័ន[១]ប្រាសាទបាយ័ន
  21. ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)[២]ប្រជាជនរសនៅក្នុងឆ្នំា(២០០៨)ស្រុកនេះមានប្រជាជន(47,176)
  22. ឃុំទំាង៧នៅស្រុកជុំគីរី[៣]ឃុំទំាង៧នៅស្រុកជុំគីរី
  23. ដក​ស្រង់​ចេញ​ពី​សៀវភៅ​តំបន់​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រង់​ទំព័រ ១២០ និង​ទំព័រ ១២១ ដោយ​លេក កែវ ភួង
  24. ដក​ស្រង់​ចេញ​ពី​សៀវភៅ​តំបន់​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រង់​ទំព័រ ១២០ ដោយ​លោក កែវ ភួង