អឹមផក
អត្ថបទនេះ គឺជាការបកប្រែត្រួសៗពីភាសាមួយផ្សេងទៀត។ វាអាចត្រូវបានបង្កើតដោយកុំព្យូទ័រឬដោយអ្នកបកប្រែដែលមិនមានជំនាញពីរ។ សូមជួយកែលម្អការបកប្រែនេះបន្ថែមទៀត។
ប្រសិនបើអ្នកទើបតែដាក់ស្លាកទំព័រនេះថាត្រូវការការយកចិត្តទុកដាក់បែបនេះ សូមបន្ថែម {{subst:Duflu | pg= អឹមផក | Language = | Comments = }} ~~~~ ទៅផ្នែកខាងក្រោមនៃផ្នែក WP:PNTCU នៅលើ វិគីភីឌា:ទំព័រដែលត្រូវការការបកប្រែជាភាសាខ្មែរ. |
ជំងឺអឹមផក[៦] (Mpox, មានឈ្មោះដើមថា ជំងឺអុតស្វា, ភាសាអង់គ្លេស៖ monkeypox) គឺជាជំងឺឆ្លងធ្ងន់ធ្ងរបង្កឡើងដោយវីរុស ដែលអាចកើតមានឡើងទៅលើមនុស្ស និងពពួកសត្វមួយចំនួន។[១] រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ហើមកូនកណ្តុរ និងស្នាមកន្ទួលៗដែលបង្កជាពងបែក ហើយបន្ទាប់មកប្រែជាសំបកកន្ទួលក្រៀមលើស្បែក។[១] ជំងឺនេះជាធម្មតាមានលក្ខណៈស្រាល ហើយអ្នកដែលឆ្លងជំងឺនេះភាគច្រើនអាចជាសះស្បើយវិញក្នុងរយៈពេលពីពីរទៅបីសប្តាហ៍ដោយមិនចាំបាច់ការព្យាបាល។[៥] រយៈវេលានៃរោគសញ្ញានឹងចាប់ផ្តើមពីប្រាំទៅម្ភៃមួយថ្ងៃក្រោយការប៉ះពាល់ ហើយរោគសញ្ញាជាធម្មតាមានរយៈពេលពីរទៅបីសប្តាហ៍។[២] តែទោះយ៉ាងណា ករណីឆ្លងអាចវិវត្តទៅសភាពធ្ងន់ធ្ងរបាន ជាពិសេសចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។[៧]
អឹមផក Mpox | |
---|---|
កន្ទួលជំងឺអុតស្វាលើក្មេងស្រីអាយុ 4 ឆ្នាំ (1971) | |
ឯកទេសភាព | ជំងឺឆ្លង[១] |
រោគសញ្ញា | ក្តៅខ្លួន, ឈឺក្បាល, ឈឺសាច់ដុំ, ញ័រ, កន្ទួលពងបែក, កូនកណ្តុរហើម[២] |
ដង្ហកធ្វើទុក្ខ | ការឆ្លងទីពីរ, រលាកសួត, រោគចូលឈាម, រលាកខួរក្បាល, ការឆ្លងមេរោគភ្នែកធ្ងន់ធ្ងរ[១] |
អាយុចេញរោគសញ្ញា | 5 ទៅ 21 ថ្ងៃបន្ទាប់ពីការប៉ះពាល់[២] |
រយៈពេល | 2 ទៅ 4 សប្តាហ៍[២] |
ប្រភេទ | ក្លាត I, ក្លាត II[១] |
ហេតុបង្ក | វីរុសអុតស្វា[៣] |
វិធីធ្វើរោគវិនិច្ឆ័យ | ធ្វើសំណាកដើម្បីរក ADN មេរោគ[១] |
រោគវិនិច្ឆ័យវិសមភាព | ជំងឺអុតស្វាយ, ជំងឺអុត[៤] |
ការបង្ការ | វ៉ាក់សាំងជំងឹអុត និងអុតស្វាយ, ការលាងសម្អាតដៃ, គ្របដណ្តប់កន្ទួល, ឧបករណ៍ការពារផ្ទាល់ខ្លួន, រក្សាគម្លាតពីអ្នកជំងឺ[១] |
ការព្យាបាល | គាំទ្រដោយសុទិដ្ឋនិយម[១] |
ថ្នាំព្យាបាល | តេកូវីរីម៉ាត, ថ្នាំប្រឆាំងវីរុស[១] |
ព្យាករណ៍ | ភាគច្រើនជាសះស្បើយវិញ[៥] |
ជំងឺនេះត្រូវបានបង្កឡើងដោយ វីរុសអុតស្វា ដែលជាមេរោគហ្សូណូស នៅក្នុងពូជ មេរោគអ័រថូផក។[៣] វីរុសវ៉ារីអូឡា ដែលជាភ្នាក់ងារបង្កជំងឺអុត ក៏មានវត្តមាននៅក្នុងប្រភេទជំងឺនេះដែរ។[១] ការចម្លងពីមនុស្សទៅមនុស្សអាចកើតមានឡើងតាមរយៈការប៉ះពាល់ផ្ទាល់នឹងស្បែកដែលឆ្លង ឬវត្ថុវាវក្នុងរាងកាយណាមួយ ដោយរួមមានកត្តាទំនាក់ទំនងផ្លូវភេទផងដែរ។[១] រយៈពេលឆ្លងនៃជំងឺនេះនឹងអូសបន្លាយចាប់ពីកើតមានរោគសញ្ញារហូតដល់ពេលដែលស្នាមដំបៅនិងសង្វារទាំងអស់បានបាត់ទើបមានន័យថាជាសះស្បើយ។[៧] វីរុសនេះក៏អាចឆ្លងពីសត្វដែលផ្ទុកមេរោគតាមរយៈការប៉ះពាល់សាច់សត្វឆ្លង ឬតាមរយៈការខាំឬខ្វាចពីសត្វដែលឆ្លង។[៧] ការធ្វើរោគវិនិច្ឆ័យអាចត្រូវបញ្ជាក់បានដោយការធ្វើតេស្តស្វ័យប្រវត្តិ PCR នៅលើស្នាមដំបៅដើម្បីរក អាដេអិន របស់វីរុស។[១]
អ្នកដែលងាយរងនឹងហានិភ័យខ្ពស់ត្រូវបានអ្នកជំនាញណែនាំឱ្យចាក់វ៉ាក់សាំងជាមុន។[១] មកទល់បច្ចុប្បន្ននេះ គ្មានវ៉ាក់សាំងណាដែលបានផលិតឡើងជាពិសេសសម្រាប់ប្រឆាំងនឹងអឹមផកនោះទេ ប៉ុន្តែវ៉ាក់សាំងបង្កាជំងឺអុតទូទៅត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពធម្មតា។[៨] ជំងឺអឹមផកគឺមិនមានវិធីព្យាបាលជាក់លាក់ណាឡើយ ដូច្នេះគេមានតែវិធីគ្រប់គ្រងរោគសញ្ញា និងបង្កាកុំឱ្យវារើធ្ងន់ធ្ងរបន្ត។[១][៩] ថ្នាំប្រឆាំងវីរុសមួយចំនួនដូច តេកូវីរីម៉ាត អាចយកមកប្រើប្រាស់បានដើម្បីព្យាបាលជំងឺអឹមផក[១] តែប្រសិទ្ធភាពរបស់ថ្នាំទាំងនោះមិនទាន់ត្រូវបានបញ្ជាក់បង្ហាញត្រឹមត្រូវនោះទេ។[១០]
អឹមផកគឺជាជំងឺកំពុងរាតត្បាតនៅតំបន់អាហ្វ្រិកកណ្ដាល និងខាងលិច ដែលត្រូវជាជម្រកប្រភេទថនិកសត្វមួយចំនួនដែលគេសង្ស័យថាជាស្ពានចម្លងធម្មជាតិនៃវីរុសនេះ។[១] ករណីឆ្លងលើមនុស្សដំបូងត្រូវបានគេរកឃើញនៅក្នុងឆ្នាំ 1970 ក្នុងក្រុងបាសានគូស៊ូ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។[១១] ចាប់តាំងពីពេលនោះមក ភាពធ្ងន់ធ្ងរ និងញឹកញាប់នៃការរាតត្បាតជំងឺអឹមផកបានកើនឡើងជាលំដាប់ ដែលប្រហែលបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធស៊ាំរបស់មនុស្សនៅក្នុងតំបន់បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺអុតជាប្រចាំលែងសូវបានអនុវត្តខ្ជាប់ខ្ខូន។[១១] ការផ្ទុះឡើងជាសកលនៃជំងឺប្រភេទក្លាត II នៅក្នុងឆ្នាំ 2022–2023 គឺជាករណីឆ្លងតាមសហគមន៍ដែលរីករាលដាលនៅក្រៅទ្វីបអាហ្រ្វិកជាលើកដំបូង។ នៅអំឡុងខែកក្កដា ឆ្នាំ 2022 អង្គការសុខភាពពិភពលោក (WHO) បានប្រកាសការផ្ទុះជំងឺនេះថាជាបញ្ហាសុខភាពសាធារណៈកម្រិតអន្តរជាតិ (PHEIC)។ មកដល់ខែឧសភា ឆ្នាំ 2023 អង្គការមួយនេះបានទម្លាក់សេចក្ដីប្រកាសអាសន្ននោះចោល ដោយហេតុថាការរីករាលដាលបានកំពុងស្ថិតក្រោមការគ្រប់គ្រង ដែលជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការផ្សព្វផ្សាយព័ត៌មានសុខភាពសាធារណៈមានប្រសិទ្ធភាពខ្ពស់។[១២]
ការផ្ទុះឡើងនៃវ៉ារ្យ៉ង់ (ប្រភេទ) ថ្មីនៃ clade I mpox (ដែលគេស្គាល់ថា ក្លាត Ib) ត្រូវបានរកឃើញនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងអំឡុងឆ្នាំ 2023។ គិតត្រឹមខែសីហា ឆ្នាំ 2024 វាបានរីករាលដាលដល់ប្រទេសមួយចំនួនផ្សេងៗទៀតនៃទ្វីបអាហ្រ្វិក ដោយបង្កើតជាក្ដីព្រួយបារម្ភថាប្រភេទមួយនេះអាចមានសមត្ថភាពចម្លងសាហាវជាងប្រភេទមុនៗ។[១៣][១៤] នៅថ្ងៃទី 14 ខែសីហា ឆ្នាំ 2024 អង្គការសុខភាពពិភពលោកបានប្រកាសករណីផ្ទុះថ្មីៗនោះថា PHEIC។[១៥]
រោគសញ្ញា
កែប្រែរោគសញ្ញាដំបូងៗក្រោយឆ្លងជំងឺអឹមផករួមមាន គ្រុនក្តៅ ឈឺសាច់ដុំ និងឈឺបំពង់ក បន្ទាប់មកមានកើតកន្ទួលរមាស់ឬឈឺចាប់ ឈឺក្បាល ហើមកូនកណ្តុរ និងឆាប់អស់កម្លាំង។ តែគ្មានករណីណាដែលអ្នកជំងឺបានជួបគ្រប់រោគសញ្ញាទាំងអស់នោះទេ។[១][២]
អ្នកជំងឺអឹមផកភាគច្រើននឹងមានកើតរោគសញ្ញាពី 4 ទៅ 11 ថ្ងៃក្រោយការឆ្លងវា តែយ៉ាងណា រយៈពេលភ្ញាស់ខ្លីបំផុតអាចមានពេលតែមួយថ្ងៃប៉ុណ្ណោះ។ ការរាតត្បាតនៅរវាងឆ្នាំ 2022–2023 បានបង្ហាញឱ្យឃើញថា រយៈពេលភ្ញាស់អាចកើតមានរហូតដល់ទៅ 4 សប្តាហ៍ ដោយ 5% នៃករណីទាំងអស់មានរយៈពេលភ្ញាស់យូរជាងការស្មាន់ 21 ថ្ងៃ។[១][១៧]
កន្ទួលអឹមផកមានស្នាមដំបៅតូចៗ ដែលអាចលេចឡើងនៅលើបាតដៃ បាតជើង មុខ មាត់ បំពង់ក ប្រដាប់ភេទ និងទ្វារធំជាដើម។[១] កន្ទួលទាំងនោះដំបូងមានជាស្នាមរាបតូចៗ មុននឹងវិវត្តបន្តទៅជាដុំកន្ទួលតូចៗ ដែលក្រោយបន្តិចមកនឹងផ្ទុកដោយសារធាតុរាវ មុនពេលផ្ទុះបង្កើតជាស្នាមសង្វារ ការវិវត្តន៍នៃស្នាមកន្ទួលនេះជាធម្មតាប្រើរយៈពេលប្រហែលដប់ថ្ងៃ។[២] ក្នុងករណីកម្រ ដុំដំបៅនឹងប្រែជារលួយ ដែលនឹងតម្រូវឱ្យមានការវះកាត់នៅលើចំណុចនោះ។[១៨][១៦]
អ្នកជំងឺមួយចំនូនអាចមានចំណុចដំបៅតែមួយប៉ុណ្ណោះនៅលើដងខ្លួន ឯខ្លះទៀតអាចមានរហូតដល់ទៅរាប់រយ។[១] បុគ្គលម្នាក់អាចឆ្លងវីរុសអុតស្វាហើយមិនកើតរោគសញ្ញាសម្បីតែមូយ។[១] រោគសញ្ញាជាធម្មតាមានរយៈពេល 2 ទៅ 4 សប្តាហ៍។[២][១]
ដង្ហកធ្វើទុក្ខ
កែប្រែដង្ហកធ្វើទុក្ខដោយជំងឺអឹមផករួមមាន៖ ការឆ្លងទីពីរ រលាកសួត រោគចូលឈាម រលាកខួរក្បាល និងអាចប៉ះពាល់ដល់កញ្ចក់ភ្នែកដែលធ្វើឱ្យសមត្ថភាពនៃការមើលឃើញធ្លាក់ចុះ។[១] ប្រសិនបើបុគ្គលណាដែលមានប្រព័ន្ធស៊ាំខ្សោយ មិនថាដោយសារកត្តាសុខភាព ថ្នាំវេជ្ជសាស្ត្រ ឬជំងឺហ៊ីវទេ ពួកគេគឺមានភាគរយហានិភ័យខ្ពស់ក្នុងការកើតករណីធ្ងន់ធ្ងរ។[១] ប្រសិនស្ត្រីមានផ្ទៃពោះឆ្លងជំងឺអឹមផក នោះវាអាចបង្កឱ្យមានផលវិបាកក្នុងការសម្រាលកូន ហើយក្នុងករណីធ្ងន់ធ្ងរវាអាចនាំឱ្យទារកស្លាប់ក្នុងផ្ទៃ ឬមុននឹងកើត។[៧]
លទ្ធផល
កែប្រែក្នុងករណីមិនមានដង្ហកធ្វើទុក្ខនោះទេ ផលវិបាកក្រោយពេលជាសះស្បើយគីកម្រ តែស្នាមសន្លាក់ដែលបង្កដោយអុតស្វាអាចជាសភាពស្លេក មុនពេលប្រែជាស្នាមរាងក្រម៉ៅ។[១៩]
ករណីមរណៈ
កែប្រែតាំងពីដើមមក អត្រាករណីស្លាប់ (CFR) ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតនៅចន្លោះពី 1% ទៅ 10% នៃអ្នកឆ្លងសរុប ដោយប្រភេទក្លាត I ត្រូវបានចាត់ទុកថាធ្ងន់ធ្ងរជាងប្រភេទក្លាត II ។[២០][២១]
អត្រាករណីស្លាប់កាលពីផ្ទុះជំងឺនេះនៅរវាងឆ្នាំ 2022–2023 ដែលបង្កឡើងដោយប្រភេទក្លាត II គឺមានកម្រិតទាបខ្លាំង ដោយមានអត្រាប្រមាណតែ 0.16% ប៉ិណ្ណោះនៃចំនួនអ្នកឆ្លងសរុប ហើយករណីស្លាប់ភាគច្រើនគឺកើតលើបុគ្គលដែលប្រព័ន្ធស៊ាំរបស់ពួកគេស្ទើរលែងដំណើរការ ឬអត់ដំណើរការតែម្តង។[២២] ផ្ទុយមកវិញ បើគិតត្រឹមខែមេសា ឆ្នាំ 2024 ការផ្ទុះឡើងនៃប្រភេទក្លាត I នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានតម្លើងអត្រាករណីស្លាប់មក 4.9%។[២៣]
ហេតុបង្ក
កែប្រែអឹមផកនៅក្នុងខ្លួនមនុស្ស និងសត្វគឺបង្កឡើងដោយការឆ្លងនឹង អរថូផកវីរុសអុតស្វា (Orthopoxvirus monkeypox) ដែលជាវីរុសអាដេអិនទ្វេខ្សែនៅក្នុងពួកអរថូផកវីរុសនៃគ្រួសារផកវីរីដេ ដែលនាំឱ្យជំងឺនេះមានទំនាក់ទំនងកៀកជិតគ្នានឹង ជំងឺអុត អុតគោ និងពួកវីរុសវ៉ាក់ស៊ីនជាដើម។[១]
ជំងឺនេះបន្តបែងចែកទៅជាអនុប្រភេទធំៗចំនួនពីរគឺ៖ ក្លាត I និងក្លាត II។ នៅអំឡុងខែមេសា ឆ្នាំ 2024 បន្ទាប់ពីគេបានរកឃើញនូវវ៉ារ៉្យង់ (ប្រភេទ) ថ្មី គេក៏បានសម្រេចបែងចែកក្លាត I បន្តទៅអនុប្រភេទពីរទៀតគឺ Ia និង Ib។ ចំពោះក្លាត II វិញក៏គេបែងចែកស្រដៀងគ្នាដែរដោយមាន IIa និង IIb។[១][២៤][២៥]
ក្លាត I ត្រូវបានគេប៉ាន់ប្រមាណថាអាចបង្កឱ្យកើតជាជំងឺធ្ងន់ធ្ងរ និងមានអត្រាស្លាប់ខ្ពស់ជាងក្លាត II។[២៦]
វីរុសនេះត្រូវបានគេចាត់ទុកថាជាវីរុសកំពុងរីករាលដាលនៅក្នុងតំបន់ព្រៃត្រូពិចនៃតំបន់អាហ្វ្រិកកណ្តាល និងខាងលិច។[២៧] ក្រៅពីសត្វស្វា វីរុសនេះត្រូវបានកំណត់អត្តសញ្ញាណថាមាននៅក្នុងសត្វកណ្ដុរយក្សកំប៊ី (Cricetomys gambianus), កណ្តុរស្រយង់ (Graphiurus spp.) និងពពួកសត្វកំប្រុកអាហ្វ្រិក (Heliosciurus និង Funisciurus)។ ការចាប់ប្រមាញ់សត្វទាំងអស់នេះធ្វើជាអាហារអាចជាប្រភពចម្បងមួយនៃការចម្លងពីសត្វទៅមនុស្ស។[១]
ការចម្លង
កែប្រែថនិកសត្ចតូចៗនៅតំបន់ត្រូពិចនៃទ្វីបអាហ្វ្រិកអាចជាស្ពានចម្លងធម្មជាតិនៃអរថូផកវីរុសអុតស្វា។[២៧] វីរុសនេះអាចឆ្លងពីសត្វទៅមនុស្សតាមរយៈការខាំឬខ្វាច ឬក្នុងអំឡុងពេលបរបាញ់ ពន្លះស្បែក ឬចម្អិនសត្វដែលផ្ទុកវីរុស។ វីរុសអឹមផកអាចចូលទៅក្នុងរាងកាយមនុស្សបានតាមរយៈស្បែកដែលខូច ឬផ្ទៃស្បែកស្តើងៗដូចមាត់ជាដើម ផ្លូវដង្ហើម ឬប្រដាប់ភេទ។[១]
អឹមផកអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយដំបៅឬសារធាតុរាវនៅលើស្បែក នៅក្នុងមាត់ឬនៅលើប្រដាប់បន្តពូជ នេះរួមបញ្ចូលទាំងសកម្មភាពប៉ះរាងកាយ ទំនាក់ទំនងផ្លូវកាយជិតស្និទ និងអំឡុងពេលរួមភេទ។ វាក៏អាចឆ្លងបានពីការនៅក្បែរអ្នកជម្ងឺក្នុងរយៈពេលយូរតាមរយៈដំណក់ផ្លូវដង្ហើមផងដែរ។[១][២៨] កាលពីការផ្ទុះរីករាលដាលនៃប្រភេទក្លាត II នៅអំឡុងឆ្នាំ 2022–2023 ការចម្លងរវាងមនុស្សនឹងមនុស្សស្ទើរទាំងស្រុងកើតតាមរយៈទំនាក់ទំនងផ្លូវភេទ។[២៩]
ការឆ្លងវីរុសអឹមផកតាមរយៈវត្ថុដែលធ្លាប់ប៉ះដោយអ្នកជម្ងឺដូចជាសម្លៀកបំពាក់ ឬពូកជាដើម គឺមានភាគរយ និងហានិភ័យតិចតួចណាស់ តែគួរយ៉ាងណាត្រូវបន្តរក្សាជំហរប្រុងប្រយ័ត្ន ជៀសវាងការប៉ះនឹងវត្ថុចម្លងទាំងនោះជាដាច់ខាត។[២៨]
រោគវិនិច្ល័យ
កែប្រែការធ្វើរោគវិនិច្ឆ័យត្រូវប្រព្រឹត្តិទៅដោយល្អិតល្អន់ដើម្បីកំណត់អត្តសញ្ញាណវីរុសឱ្យបានច្បាស់លាស់ និងចៀសវាងការភាន់ច្រឡំជាមួយប្រភេទជំងឺកន្ទួលផ្សេងៗទៀត ដូចជាជំងឺអុតស្វាយ កញ្ជ្រឹល ការឆ្លងបាក់តេរីលើស្បែក កមរមាស់ រោគស្វាយ និងអាឡែស៊ីថ្នាំវេជ្ជសាស្ត្រផ្សេងៗ។ ការធ្វើរោគវិនិច្ឆ័យអាចត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ដោយការធ្វើតេស្ត ឬសំណាករកវីរុស។ ការធ្វើតេស្ត PCR តាមរយៈសំណាកពីដំបៅនៅលើស្បែកគឺជាជម្រើសធ្វើតេស្តដ៏ល្អបំផុត។[១]
ការការពារ
កែប្រែវ៉ាក់សាំង
កែប្រែក្រោយពីការសង្កេតមើលអស់រយៈពេលជាច្រើនឆ្នាំមក គេរកឃើញថាវ៉ាក់សាំងសម្រាប់ជំងឺអុតទូទៅអាចកាត់បន្ថយហានិភ័យនៃជំងឺអឹមផកបាន។ តំហយចុះនៃភាពស៊ាំទៅនឹងវីរុសអុជ ឬផកវីរុសនៅក្នុងសហគមន៍គឺជាកត្តាមួយដែលនាំឱ្យកើនការចម្លងអឹមផកទៅលើមនុស្ស។ ក្នុងន័យនេះ គេបានសន្មតថា ភាពស៊ាំរបស់អ្នកដែលបានចាក់វ៉ាក់សាំងមុនឆ្នាំ 1980 អាចលែងសូវមានប្រសិទ្ធភាព ហើយម្យ៉ាងទៀត យុទ្ធនាការចាក់វ៉ាក់សាំងជំងឺអុតត្រូវបានបិទបណ្ដើរៗនាអំឡុងពេលនោះ ដែលនាំឱ្យអ្នកកើតជំនាន់ថ្មីមិនបានទទួលវា។[៣០]
គិតត្រឹមខែសីហា ឆ្នាំ 2024 គេមានប្រភេទវ៉ាក់សាំងចំនួនបួនដែលប្រើប្រាស់ដើម្បីបង្ការការពារវីរុសអឹមផក តែវ៉ាក់សាំងទាំងនោះនៅមានចំនួនកំណត់ខ្លាំង។ គួរបញ្ជាក់ដែរថាវ៉ាក់សាំងទាំងបួនប្រភេទត្រូវបានផលិតឡើងដំបូងដើម្បីប្រឆាំងនឹងជំងឺអុត។[៣១]
- វ៉ាក់សាំង MVA-BN (ឈ្មោះតាមទីផ្សារហៅថា Jynneos, Imvammune ឬ Imvanex) ផលិតនៅប្រទេសដាណឺម៉ាកដោយក្រុមហ៊ុន Bavarian Nordic។ វាបានទទួលអាជ្ញាប័ណ្ណសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអឹមផកនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។[៣២]
- LC16 ផលិតនៅប្រទេសជប៉ុនដោយក្រុមហ៊ុន KMB Biologics។ វាបានទទួលអាជ្ញាប័ណ្ណសម្រាប់ប្រើនៅប្រទេសជប៉ុន។[៣៣]
- OrthopoxVac ផលិត និងទទួលបានអាជ្ញាប័ណ្ណប្រើប្រាស់នៅប្រទេសរុស្ស៊ីដោយមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋនៃវិសាណូសាស្ត្រ និងបច្ចេកវិទ្យាជីវសាស្ត្រវិចទ័រ។[៣៤]
- ACAM2000 ផលិត និងទទួលបានអាជ្ញាប័ណ្ណប្រើប្រាស់នៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុន Emergent BioSolutions។[៣៥][៣៦]
វិធីសាស្ត្រផ្សេងៗទៀត
កែប្រែមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃសហរដ្ឋអាមេរិកបានធ្វើការណែនាំលម្អិតៗបន្ថែមលើការប្រុងប្រយ័ត្នដើម្បីគ្រប់គ្រងការឆ្លងនៃវីរុសនេះ។ សេចក្ដីណែនាំនោះបានបង្គាប់ឱ្យគ្រូពេទ្យ និងរាល់បុគ្គលិកសុខភាពចូលពាក់សម្លៀកបំពាក់ការពារ ម៉ាស វ៉ែនតាការពារ និងឧបករណ៍ដង្ហើមចម្រោះផ្សេងៗ (ដូច N95) ហើយអ្នកជំងឺគួរតែត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងបន្ទប់ឯកជនមួយ ដើម្បីការពារអ្នកក្រៅពីការធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ។[៣៧]
ចំពោះអ្នកដែលរស់នៅក្នុងប្រទេសដែលកំពុងរងការឆ្លងរីករាលដាលអឹមផក ជាពិសេសក្នុងតំបន់កំណើតនៃជំងឺនេះ គួរតែជៀសវាងការទាក់ទង ឬប៉ះពាល់ជាមួយថនិកសត្វដែលអាចមានផ្ទុកវីរុសដូចជា សត្វកកេរ ថវិកសត្វ ពពួកវានរសត្វដែលមិនមានសណ្ឋានដូចមនុស្ស (ងាប់ ឬនៅរស់) ហើយគួរតែបដិសេធមិនបរិភោគ ឬប៉ះពាល់សាច់សត្វព្រៃជាដាច់ខាត។[៣៨][៧]
នៅអំឡុងការផ្ទុះជំងឺអឹមផកកាលពីឆ្នាំ 2022–2023 អាជ្ញាធរសុខាភិបាលសាធារណៈក្នុងប្រទេសជាច្រើនបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអប់រំជាសាធារណៈអំពីជំងឺនេះដើម្បីកាត់បន្ថយការរីករាលដាលតទៅមុខទៀត។[៣៩][៤០][៤១]
ការព្យាបាល
កែប្រែករណីឆ្លងអឹមផកភាគច្រើនមានរោគសញ្ញាស្រាល ហើយអ្នកជម្ងឺអាចជាសះស្បើយពេញលេញក្នុងរយៈពេលពី 2 ទៅ 4 សប្តាហ៍។[៥][៧] ចំពោះជំងឺអឹមផកគឺមិនមានវិធីព្យាបាលជាក់លាក់ណាមួយឡើយ ប៉ុន្តែថ្នាំប្រឆាំងវីរុសខ្លះដូចជា តេកូវីរីម៉ាត ត្រូវបានគេទទួលស្គាល់ថាអាចមានប្រសិទ្ធភាពក្នុងការព្យាបាលករណីអឹមផកធ្ងន់ធ្ងរ។[១០][៤២][៩] អ្នកជំងឺដែលមានអាការធន់ស្រាលគួរតែនៅឱ្យដាច់ដោយឡែកក្នុងគេហដ្ឋាន រក្សាជាតិទឹក ទទួលទានអាហារឱ្យបានគ្រប់គ្រាន់ និងរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ។[១]
អ្នកជំងឺដែលមានហានិភ័យខ្ពស់នឹងជំងឺនេះច្រើនតែជាកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធស៊ាំខ្សោយ។[៤៣] ចំពោះអ្នកជំងឺធ្ងន់ធ្ងរគួរតែចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីទទួលការត្រួតពិនិត្យរោគសញ្ញាបានទៀងទាត់។[៤៤]
ឆ្លងតាមការពិសោធន៍បច្ចេកទេសបានបញ្ជាក់ថាថ្នាំតេកូវីរីម៉ាតគឺមានសុវត្ថិភាពនិងមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់អ្នកជំងឺឡើយ[៤៥] តែការវិនិច្ឆ័យសាកល្បងថ្នាំប្រឆាំងវីរុសតេកូវីរីម៉ាតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានបង្ហាញឱ្យឃើញថាវាមិនមានលទ្ធភាពកាត់បន្ថយរយៈពេលនៃវត្តមានដំបៅអឹមផកចំពោះអ្នកជំងឺប្រភេទក្លាត I នោះទេ។[៤៦] តែទោះជាយ៉ាងណា អត្រាស្លាប់សរុបក្រោយការធ្វើតេស្តវិនិច្ឆ័យថ្នាំប្រឆាំងវីរុសលើអ្នកជម្ងឺមានតែ 1.7% ប៉ុណ្ណោះដែលជាអត្រាទាបគួរឱ្យកត់សម្គាល់បើប្រៀបនឹងអត្រាស្លាប់ទូទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលមាន 3.6%។[៤៧] ទាំងនេះជាភស្តុតាងបញ្ជាក់ថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងក្រោមការមើលថែទាំដិតដោយពីអ្នកបច្ចេកទេស គឺជាវីធីសាស្ត្រព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកឆ្លងវីរុសអឹមផក។[៤៨]
រោគូត្បាតសាស្ត្រ
កែប្រែអត្ថបទនេះ ហួសសម័យហើយ។ សូមបន្ទាន់សម័យអត្ថបទនេះ ដើម្បីឆ្លុះបង្ហាញឱ្យឃើញនូវព្រឹត្តិការណ៍ថ្មី ឬ ព័ត៌មានដែលបានចេញថ្មីៗនេះ។ (May 2023) |
ប្រវត្តិ
កែប្រែអឹមផកត្រូវបានគេកំណត់អត្តសញ្ញាណថាជាជំងឺដាច់ដោយឡែកពីប្រភេទជំងឺអុតផ្សេងៗទៀតនៅក្នុងឆ្នាំ 1958 បន្ទាប់ពីបានរកឃើញវានៅលើសត្វស្វាក្នុងមន្ទីរពិសោធន៍មួយកន្លែងនៅឯទីក្រុងកូពែនហាក ប្រទេសដាណឺម៉ាក។[៤៩] នៅក្នុងអំឡុងយុទ្ធនាការកម្ចាត់ជំងឺអុតនៅក្នុងឆ្នាំ 1970 គេបានកត់ត្រាករណីអឹមផកឆ្លងលើមនុស្សដំបូងបង្អស់ដែលបានកើតឡើងនៅលើកុមារចំនួន 6 នាក់ ដែលពួកគេសុទ្ធតែមិនធ្លាប់បានចាក់វ៉ាក់់សាំងបង្ការជំងឺអុតពីមុនមក ដោយករណីឆ្លងដំបូងត្រូវបានរកឃើញនៅក្នុងក្មេងប្រុសអាយុ 9 ខែក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។[១១][៥០] ចាប់ពីឆ្នាំ 1981 រហូតដល់ឆ្នាំ 1986 គេបានរកឃើញករណីអឹមផកជាង 300 ករណីនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយករណីឆ្លងស្ទើរទាំងអស់សុទ្ធតែធ្លាប់មានប្រវត្តិប៉ះពាល់ជាមួយសត្វព្រៃ។[៥១] វីរុសនេះត្រូវបានរកឃើញនៅក្នុងសត្វកណ្តុរយក្សកំប៊ី កណ្តុរស្រយោង និងពពួកសត្វកំប្រុកអាហ្វ្រិក ដោយសុទ្ធតែជាប្រភេទសត្ចដែលប្រជាជនកុងហ្គោ និងតំបន់ជុំវិញយកបរិភោគជាអាហារ។[៥២][១]
ករណីអឹមផកជាច្រើនទៀតត្រូវបានគេរកឃើញនៅក្នុងតំបន់អាហ្វ្រិកកណ្តាល និងខាងលិច ជាពិសេសនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានអ្នកឆ្លងជាង 2,000 ករណីរៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ 2011 និងឆ្នាំ 2014។ ក៏ប៉ុន្តែ ទិន្នន័យដែលប្រមូលបាននោះភាគច្រើនមិនទាន់មានលក្ខណៈគ្រប់គ្រាន់ពេញលេញ និងមិនអាចបញ្ជាក់បានច្បាស់លាស់ទេ ដែលនាំឱ្យការប៉ាន់ប្រមាណចំនួនមនុស្សឆ្លងតាមរយៈកាលនីមូយៗមិនមានភាពប្រក្រតី។[៥៣] ដើមឡើយគេបានគិតថាវាកម្រនឹងឆ្លងទៅលើមនុស្សណាស់ ប៉ុន្តែចាប់ពីទសវត្សរ៍ឆ្នាំ 1980 មក ករណីឆ្លងចំពោះមនុស្សបានហក់ស្ទុះឡើងយ៉ាងគួរឱ្យកត់សម្គាល់[៥៤][១១] ខណៈគេចោតមូលហេតុថាអាចបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធស៊ាំរបស់ប្រជាជននៅក្នុងតំបន់បន្ទាប់ពីយុទ្ធនាការចាក់់វ៉ាក់សាំងបង្ការជំងឺអុតជាប្រចាំត្រូវបានថយចុះ និងលែងបន្ត។[៤]
ហានិភ័យនាពេលអនាគត
កែប្រែស្ពានចម្លងធម្មជាតិនៃអរថូផកវីរុសអុតស្វា (Orthopoxvirus monkeypox) មិនទាន់ត្រូវបានគេកំណត់ច្បាស់លាស់នោះទេ។ ពពួកសត្ចកកេរតូចៗត្រូវបានគេចាត់ទុកថាជាបេក្ខភាពផ្ទុកវីរុសមួយនេះ។ បើពុំមានយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទេនោះ ការផ្ទុះរីករាលដាលជំងឺអឹមផកនឹងនូវតែបន្ត ពិសេសក្នុងតំបន់ក្រហម ពោលគឺតំបន់រាតត្បាតនៅអាហ្វ្រិកកណ្ដាលនោះឯង ខណៈហានិភ័យឆ្លងទៅក្រៅតំបន់ក្រហមក៏អាចមានលទ្ធភាពទៅរួចដែរ។ ភស្តុតាងថ្មីៗជាច្រើនដែលបញ្ជាក់ថាសមត្ថភាពចម្លងអឹមផកបានកំពុងវិវត្តសាហាវជាងមុន បានកំពុងធ្វើឱ្យអ្នកជំនាញ និងអ្នកឃ្លាំមើលកើតការព្រួយបារម្ភជាខ្លាំងដោយខ្លាចថាវីរុសនេះនឹងទៅបង្កើតស្ពានចម្លងនៅក្រៅទ្វីបអាហ្វ្រិក ឬនាំឱ្យកើតការផ្ទុះរីករាលដាលជាសកលធំជាងមុន។[៥៥][៥៦][៥៧][៥៨]
បន្ទាប់ពីកើតការផ្ទុះរាលដាលក្នុងកំឡុងឆ្នាំ 2022–2023 វីរុសអឹមផក (ប្រភេទក្លាត IIb) នូវតែបន្តមានវត្តមាននៅក្នុងចំនួនប្រជាជនរស់នៅក្រៅទ្វីបអាហ្វ្រិកក្នុងកម្រិតទាបបំផុត។[៥៩] នៅអំឡុងខែវិច្ឆិកា ឆ្នាំ 2023 អង្គការសុខភាពពិភពលោកបានរាយការណ៍ថា ករណីជំងឺអឹមផកប្រភេទក្លាត I បានកំពុងកើនឡើងជាលំដាប់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានករណីឆ្លងសរុបចំនួន 12,569 ករណីរហូតមកដល់បច្ចុប្បន្ន និងករណីស្លាប់ចំនួន 651 ករណី។ អំឡុងពេលរាលដាលថ្មីៗនេះ គេក៏បានរកឃើញករណីឆ្លងប្រភេទក្លាត I ដំបូងតាមរយៈទំនាក់ទំនងផ្លូវភេទផងដែរ។[៦០]
នៅក្នុងឆ្នាំ 2024 នេះ អង្គការសុខភាពពិភពលោកបានដាក់បញ្ចូលវីរុសអុតស្វាទៅក្នុងបញ្ជីនៃ "ភ្នាក់ងារបង្ករោគជាអាទិភាព" ដែលអាចបង្កឱ្យកើតការរាតត្បាតជាសកលបាន។[៦១]
ការរាលដាល
កែប្រែខាងក្រោមនេះគឺជាបញ្ជីនៃការផ្ទុះរាលដាលនៃជំំងឺអឹមផក ដោយរួមបញ្ចូលទាំងការផ្ទុះរាលដាលធំៗនៅក្នុងតំបន់ក្រហមផងដែរ (ដូចជាប្រទេសកាណា កាបុង កាមេរូន សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កូតឌីវ័រ នីហ្សេរីយ៉ា បេណាំង លីបេរីយ៉ា សៀរ៉ាលេអូន ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល)។[៦២] ការផ្ទុះរាលដាលនៃជំងឺអឹមផកច្រើនកើតឡើងម្តងហើយម្តងទៀតនៅក្នុងតំបន់ក្រហម ដោយសារតែកង្វះហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ហើយណាមួយហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដែលមានគឺមិនស្របតាមស្តង់ដាអន្តរជាតិ ដែលនាំឱ្យកំណត់ត្រានៃការផ្ទុះរាលដាលក្នុងទម្រង់តូចមានភាពរអាក់រអួល និងមិនច្បាស់លាស់។[៦៣][៦៤][៦៥]
ឆ្នាំ | ប្រទេស | ប្រភេទ | ករណីឆ្លង | ករណីស្លាប់ | អត្រាករណីស្លាប់ | សម្គាល់ |
---|---|---|---|---|---|---|
1970 | ស.ប្រ កុងហ្គោ | ក្លាត I | 5 | គ្មានទិន្នន័យ | ||
1971 | នីហ្សេរីយ៉ា | ក្លាត II | 2 | គ្មានទិន្នន័យ | ||
1981–1986 | ស.ប្រ កុងហ្គោ | ក្លាត I | 338 | គ្មានទិន្នន័យ | ||
1995–1996 | ស.ប្រ កុងហ្គោ | ក្លាត I | >500 | គ្មានទិន្នន័យ | ||
2001–2004 | ស.ប្រ កុងហ្គោ | ក្លាត I | 2,734 | គ្មានទិន្នន័យ | ||
2003 | សហរដ្ឋអាមេរិក | ក្លាត II | 71 | 0 | 0% | |
2015 | ស. អាហ្វ្រិកកណ្ដាល[៦៦] | ក្លាត I | 10 | 2 | 20% | |
2017–2022 | នីហ្សេរីយ៉ា | ក្លាត II | 558 | 8 | 1.4% | |
2020 | ស.ប្រ កុងហ្គោ[៦៧] | ក្លាត I | 4,600 | 171 | 3.7% | |
2022–2023 | ការរាលដាលសកល | ក្លាត IIb | 93,327 | 208 | 0.2% | *កំពុងកើត[៦៨] |
2023–2024* | ស.ប្រ កុងហ្គោ ស. អាហ្វ្រិកកណ្ដាល សាធារណរដ្ឋកុងហ្គោ កេនយ៉ា ប៊ូរុនឌី |
ក្លាត I ក្លាត Ib |
>18,245 | >919 | ~5% | *កំពុងកើត[៦៩] |
ការរាលដាលសកលឆ្នាំ 2022–2023
កែប្រែការរាលដាលនៃជំងឺអឹមផកដែលបង្កឡើងដោយក្លាត IIb ត្រូវបានគេរកឃើញដំបូងនៅក្នុងអំឡុងខែឧសភា ឆ្នាំ 2022។[៧០] ករណីដំបូងរបស់វាត្រូវបានរកឃើញនៅក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេសនៅថ្ងៃទី 6 ខែឧសភា នៅក្នុងអ្នកជំងឺម្នាក់ដែលធ្លាប់មានប្រវត្តិធ្វើដំណើរចេញពីប្រទេសនីហ្សេរីយ៉ាថ្មីៗ ដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់ក្រហម។[៧១][៧២] ករណីបន្ទាប់ៗនៃវីរុសប្រភេទ IIb នេះក៏ចាប់ផ្តើមលេចចេញឡើងនៅតាមបណ្ដាប្រទេសក្នុងតំបន់ក្រហម និងប្រទេសក្បែរៗនោះ។[៧៩] នៅខែកក្កដា ឆ្នាំ 2022 អង្គការសុខភាពពិភពលោកបានប្រកាសកំណត់ការផ្ទុះឡើងនៃជំងឺនេះថាជាបញ្ហាសុខភាពសាធារណៈកម្រិតអន្តរជាតិ។ មកដល់ខែឧសភា ឆ្នាំ 2023 អង្គការសុខភាពពិភពលោកក៏បានទម្លាក់ស្ថានភាពអាសន្ននៃជំងឺនេះក្រោយពីមើ់លឃើញថាចំនួនករណីឆ្លងបានថយចុះជាខ្លាំងដោយសារតែប្រសិទ្ធភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ និងការផ្សព្វផ្សាយព័ត៌មានអប់រំ។[៨០] គិតមកត្រឹមខែសីហា ឆ្នាំ 2024 ករណីអឹមផកប្រភេទក្លាត IIb នៅខាងក្រៅតំបន់ក្រហមនៃទ្វីបអាហ្វ្រិកនូវតែបន្តរកឃើញតែនៅក្នុងកម្រិតទាបបំផុត។[៦៨]
ការរាលដាលឆ្នាំ 2023–2024
កែប្រែក្នុងអំឡុងឆ្នាំ 2023 ការរាលដាលនៃជំងឺអឹមផកប្រភេទ I នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចម្លងមនុស្សប្រមាណចំនួន 14,626 នាក់ ខណៈករណីស្លាប់បានហក់ឡើងដល់ 654 ករណីដែលធ្វើឱ្យអត្រាស្លាប់មាន 4.5%។ ការរាលដាលនៃប្រភេទ I នេះបានបន្តទៅក្នុងឆ្នាំ 2024 ដោយគេបានរកឃើញករណីសង្ស័យចំនូន 3,576 ករណី និងករណីស្លាប់ចំនួន 256 ករណីបន្ថែមនៅកំឡុងប្រាំបួនសប្តាហ៍ដំបូង ដែលនាំឱ្យអត្រាស្លាប់កើនឡើងដល់ 7.4%។[៨១]
ការផ្ទុះរាលដាលលើកនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា វីរុសអុតស្វាច្រើនឆ្លងតាមរយៈការទំនាក់ទំនងផ្លូវភេទ និងទំនាក់ទំនងគ្រួសារ ខណៈករណីឆ្លងជាច្រើនទៀតបានលេចឡើងនៅក្នុងតំបន់ដែលគ្មានប្រវត្តិឆ្លងដូចជា គីវូខាងត្បូង និងគីនស្យាសាជាដើម។ 64% នៃករណីឆ្លងទាំងអស់បូករួមទាំង 85% នៃករណីស្លាប់សរុបបានកើតឡើងនៅលើកុមារ។ ការរាលដាលនេះបានបង្កឡើងដោយអនុប្រភេទក្លាត I ពីរផ្សេងៗគ្នា ដោយក្នុងនោះមានអនុប្រភេទមួយដែលមានការវិវត្តន៍ថ្មីប្លែកពីអនុប្រភេទដទៃ ដែលនាំឱ្យវាមានលក្ខណៈពិបាកក្នុងការកំណត់អត្តសញ្ញាណ។[៨១][៨២]
ក្រោយផ្ទុះឡើងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជំងឺអឹមផកក៏បានបន្តរាលដាលទៅដល់សាធារណរដ្ឋកុងហ្គោដែលត្រូវជាប្រទេសជិតខាង ដោយទទួលករណីឆ្លងចំនួន 43 ករណីនៅក្នុងខែមីនាឆ្នាំ 2024។[៨១] មកដល់ដើមខែសីហា ជំងឺអឹមផកបានរីករាលដាលបន្ថែមទៀតទៅកាន់តំបន់អាហ្រ្វិកកណ្តាល និងភាគខាងត្បូង ដែលសុទ្ធសឹងតែជាករណីនៃប្រភេទក្លាត I និងក្លាត II។[៦៩][១៤]
អង្គការសុខភាពពិភពលោកបានប្រកាសកំណត់ការផ្ទុះរាលដាលនេះជាគ្រោះអាសន្នសុខភាពសកលនៅថ្ងៃទី 14 ខែសីហា ឆ្នាំ 2024។[៨៣] នៅថ្ងៃបន្ទាប់ ប្រទេសស៊ុយអែតបានក្លាយជាប្រទេសក្រៅទ្វីបអាហ្វ្រិកដំបូងគេដែលទទួលករណីអឹមផកប្រភេទក្លាត I។[៨៤] មួយថ្ងៃបន្ទាប់ទៀតគឺនៅថ្ងៃទី 16 ខែសីហាឆ្នាំ 2024 ករណីអឹមផកមួយទៀតត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន។[៨៥]
ឯកសារយោង
កែប្រែ- ↑ ១,០០ ១,០១ ១,០២ ១,០៣ ១,០៤ ១,០៥ ១,០៦ ១,០៧ ១,០៨ ១,០៩ ១,១០ ១,១១ ១,១២ ១,១៣ ១,១៤ ១,១៥ ១,១៦ ១,១៧ ១,១៨ ១,១៩ ១,២០ ១,២១ ១,២២ ១,២៣ ១,២៤ ១,២៥ ១,២៦ ១,២៧ ១,២៨ ១,២៩ ១,៣០ ១,៣១ "WHO Factsheet – Mpox (Monkeypox)". អង្គការសុខភាពពិភពលោក (WHO). 18 April 2023. Archived from the original on 21 April 2022. Retrieved 16 August 2024.
- ↑ ២,០ ២,១ ២,២ ២,៣ ២,៤ ២,៥ ២,៦ "Mpox Symptoms". មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC). 2 February 2023. Archived from the original on 21 May 2023. Retrieved 16 August 2024.
- ↑ ៣,០ ៣,១ "Orthopoxvirus monkeypox". International Committee on Taxonomy of Viruses. Retrieved 2024-08-22.
- ↑ ៤,០ ៤,១ (January 2014)"Human monkeypox". Clinical Infectious Diseases 58 (2): 260–267. DOI:10.1093/cid/cit703.
- ↑ ៥,០ ៥,១ ៥,២ "Monkeypox". GOV.UK. 24 May 2022. Archived from the original on 18 May 2022. Retrieved 16 August 2024.
- ↑ "ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មាន ស្ដីពីការរកឃើញជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ករណីទី៦". Khmerload. 9 February 2024. Retrieved 3 September 2024.
- ↑ ៧,០ ៧,១ ៧,២ ៧,៣ ៧,៤ ៧,៥ "Mpox (monkeypox)". អង្គការសុខភាពពិភពលោក. 12 May 2023. Archived from the original on 23 May 2023. Retrieved 16 August 2024.
- ↑ (1 January 2023)"Efficacy of smallpox vaccines against Mpox infections in humans". Immunotherapy Advances 3 (1): ltad020. DOI:10.1093/immadv/ltad020.
- ↑ ៩,០ ៩,១ "Mpox (formerly Monkeypox)". NIH: National Institute of Allergy and Infectious Diseases. 6 December 2022. Archived from the original on 23 May 2023. Retrieved 21 August 2024.
- ↑ ១០,០ ១០,១ "Patient's Guide to Mpox Treatment with Tecovirimat (TPOXX)". Centers for Disease Control and Prevention. 28 November 2022. Archived from the original on 24 May 2023. Retrieved 21 August 2024.
- ↑ ១១,០ ១១,១ ១១,២ ១១,៣ Bunge, Eveline M. (11 February 2022). "The changing epidemiology of human monkeypox-A potential threat? A systematic review". PLOS Neglected Tropical Diseases 16 (2): e0010141. DOI:10.1371/journal.pntd.0010141.
- ↑ "Mpox (monkeypox) Outbreak". www.who.int. Archived from the original on 31 July 2022. Retrieved 22 August 2024.
- ↑ "How scientists are racing to understand the new Mpox strain in the Democratic Republic of the Congo". VaccinesWork | Gavi, the Vaccine Alliance. 30 July 2024. Retrieved 22 August 2024.
- ↑ ១៤,០ ១៤,១ "WHO considers public health emergency as mpox cases mount in Africa". University of Minnesota | CIDRAP. 5 August 2024. Archived from the original on 6 August 2024. Retrieved 15 September 2024.
- ↑ "WHO declares mpox a public health emergency as newer strain spreads in Africa". www.msn.com. 14 August 2024. Retrieved 22 August 2024.
- ↑ ១៦,០ ១៦,១ (December 2022)"Monkeypox after Occupational Needlestick Injury from Pustule". Emerging Infectious Diseases 28 (12): 2516–2519. DOI:10.3201/eid2812.221374.
- ↑ (July 2023)"Estimated incubation period distributions of mpox using cases from two international European festivals and outbreaks in a club in Berlin, May to June 2022". Euro Surveillance 28 (27). DOI:10.2807/1560-7917.ES.2023.28.27.2200806.
- ↑ (March 2023)"A dermatologic assessment of 101 mpox (monkeypox) cases from 13 countries during the 2022 outbreak: Skin lesion morphology, clinical course, and scarring". Journal of the American Academy of Dermatology 88 (5): 1066–1073. ISSN 0190-9622. DOI:10.1016/j.jaad.2022.12.035.
- ↑ "348. Smallpox, monkeypox and other poxvirus infections". Goldman-Cecil Medicine. 2 (26th រ.រ.). Philadelphia: Elsevier. 2020. pp. 2180–2183. ល.ស.ប.អ. 978-0-323-53266-2. https://books.google.com/books?id=7pKqDwAAQBAJ&dq=monkeypox&pg=PA2180។ បានយកមក 28 May 2022.
- ↑ (August 2022)"Making sense of monkeypox death rates". CMAJ 194 (31): E1097. DOI:10.1503/cmaj.1096012.
- ↑ (November 2022)"Monkeypox". The New England Journal of Medicine 387 (19): 1783–1793. DOI:10.1056/NEJMra2208860.
- ↑ "Mpox (monkeypox) – Prognosis". BMJ Best Practice. Archived from the original on 31 May 2023. Retrieved 3 September 2024.
- ↑ (May 2024)"U.S. Preparedness and Response to Increasing Clade I Mpox Cases in the Democratic Republic of the Congo – United States, 2024". MMWR. Morbidity and Mortality Weekly Report 73 (19): 435–440. DOI:10.15585/mmwr.mm7319a3.
- ↑ "Mpox: background information". UK Health Security Agency. 19 August 2024. Retrieved 5 September 2024.
- ↑ "New mpox clade 1 lineage identified in DR Congo outbreak | CIDRAP". CIDRAP - Center for Infectious Disease Research & Policy Research and Innovation Office, University of Minnesota. 17 April 2024. Retrieved 5 September 2024.
- ↑ "Mpox (formerly Monkeypox) | NIH: National Institute of Allergy and Infectious Diseases". www.niaid.nih.gov. 6 December 2022. Archived from the original on 23 May 2023. Retrieved 5 September 2024.
- ↑ ២៧,០ ២៧,១ Mpox (Monkeypox), StatPearls Publishing, ៣០ ខែវិច្ឆិកា ២០២២, អ.ស.ផ.ម. 34662033, http://www.ncbi.nlm.nih.gov/books/NBK574519/, បានយកមក 5 September 2024
- ↑ ២៨,០ ២៨,១ "Mpox – How It Spreads". Centers for Disease Control and Prevention. 2 February 2023. Archived from the original on 21 May 2023. Retrieved 5 September 2024.
- ↑ "Safer Sex, Social Gatherings, and Mpox". Centers for Disease Control and Prevention. 28 April 2023. Archived from the original on 29 May 2023. Retrieved 5 September 2024.
- ↑ (August 2016)"Emerging diseases-the monkeypox epidemic in the Democratic Republic of the Congo". Clinical Microbiology and Infection 22 (8): 658–659. DOI:10.1016/j.cmi.2016.07.004.
- ↑ "Mpox vaccines likely months away even as WHO, Africa CDC discuss emergency". Reuters. 14 August 2024. https://www.reuters.com/business/healthcare-pharmaceuticals/mpox-vaccines-likely-months-away-even-who-africa-cdc-discuss-emergency-2024-08-14/.
- ↑ Cornall J (25 July 2022). "Bavarian Nordic gets European monkeypox approval for smallpox vaccine". Labiotech.eu. Retrieved 5 September 2024.
- ↑ "Mpox – Prevention | BMJ Best Practice US". British Medical Journal. Retrieved 5 September 2024.
- ↑ "The Vector center will soon commence the production of the smallpox vaccine". GxP News. 26 September 2023. Retrieved 5 September 2024.
- ↑ "FDA Roundup: August 30, 2024"។ Press release។ 30 August 2024។ https://www.fda.gov/news-events/press-announcements/fda-roundup-august-30-2024។ បានយកមក 5 September 2024។
- ↑ Emergent Biosolutions (29 August 2024)។ "Emergent BioSolutions' ACAM2000, (Smallpox and Mpox (Vaccinia) Vaccine, Live) Receives U.S. FDA Approval for Mpox Indication; Public Health Mpox Outbreak Continues Across Africa & Other Regions"។ Press release។ https://www.globenewswire.com/en/news-release/2024/08/29/2938196/33240/en/Emergent-BioSolutions-ACAM2000-Smallpox-and-Mpox-Vaccinia-Vaccine-Live-Receives-U-S-FDA-Approval-for-Mpox-Indication-Public-Health-Mpox-Outbreak-Continues-Across-Africa-Other-Regio.html។ បានយកមក 5 September 2024។
- ↑ "Infection Prevention and Control of Mpox in Healthcare Settings". U.S. Centers for Disease Control and Prevention (CDC). 31 October 2022. Archived from the original on 18 May 2022. Retrieved 6 September 2024.
- ↑ "Multi-country monkeypox outbreak in non-endemic countries: Update". www.who.int. Archived from the original on 30 May 2022. Retrieved 6 September 2024.
- ↑ "CDC's Mpox Toolkit for Event Organizers | Mpox | Poxvirus | CDC". Centers for Disease Control and Prevention. 23 May 2023. Archived from the original on 28 May 2023. Retrieved 6 September 2024.
- ↑ "Monkeypox – Campaign details". Department of Health and Social Care – Campaign Resource Centre. Archived from the original on 28 May 2023. Retrieved 6 September 2024.
- ↑ "Mpox (Monkeypox) awareness campaign: Communications toolkit for stakeholders". Western Australia Department of Health. 10 June 2022. Archived from the original on 28 May 2023. Retrieved 6 September 2024.
- ↑ "Tecovirimat SIGA". European Medicines Agency. 28 January 2022. Archived from the original on 16 May 2022. Retrieved 6 September 2024.
- ↑ "Factsheet for health professionals on mpox (monkeypox)". European Centre for Disease Prevention and Control. 25 October 2022. Archived from the original on 20 June 2022. Retrieved 6 September 2024.
- ↑ "Mpox (monkeypox) – Treatment algorithm". BMJ Best Practice. Archived from the original on 4 December 2022. Retrieved 15 September 2024.
- ↑ (March 2023)"Therapeutics for treating mpox in humans". The Cochrane Database of Systematic Reviews 2023 (3): CD015769. DOI:10.1002/14651858.CD015769.
- ↑ "The antiviral tecovirimat is safe but did not improve clade I mpox resolution in Democratic Republic of the Congo". National Institutes of Health (NIH). 14 August 2024. Retrieved 6 September 2024.
- ↑ Mast, Jason (15 August 2024). "Antiviral used for mpox no better than placebo, NIH says". STAT. Retrieved 6 September 2024.
- ↑ Priyan, Vishnu (16 August 2024). "NIAID reports preliminary data from trial of SIGA's Mpox treatment". Clinical Trials Arena. Retrieved 6 September 2024.
- ↑ Parker, Scott (2013-02-01). "A review of experimental and natural infections of animals with monkeypox virus between 1958 and 2012". Future Virology 8 (2): 129–157. ISSN 1746-0794. DOI:10.2217/fvl.12.130.
- ↑ (March 1973)"Monkeypox virus". Bacteriological Reviews 37 (1): 1–18. DOI:10.1128/br.37.1.1-18.1973.
- ↑ (August 2002)"Outbreaks of disease suspected of being due to human Orthopoxvirus monkeypox infection in the Democratic Republic of Congo in 2001". Journal of Clinical Microbiology 40 (8): 2919–2921. DOI:10.1128/JCM.40.8.2919-2921.2002.
- ↑ (30 October 2015)"Further Assessment of Monkeypox Virus Infection in Gambian Pouched Rats (Cricetomys gambianus) Using In Vivo Bioluminescent Imaging". PLOS Neglected Tropical Diseases 9 (10): e0004130. DOI:10.1371/journal.pntd.0004130.
- ↑ (September 2018)"Emergence of Monkeypox as the Most Important Orthopoxvirus Infection in Humans". Frontiers in Public Health 6: 241. DOI:10.3389/fpubh.2018.00241.
- ↑ "19. Viral diseases". Andrews' Diseases of the Skin: Clinical Dermatology (13th រ.រ.). Edinburgh: Elsevier. 2020. p. 389. ល.ស.ប.អ. 978-0-323-54753-6. https://books.google.com/books?id=UEaEDwAAQBAJ&dq=human&pg=PA389។ បានយកមក 11 September 2024.
- ↑ (October 2022)"Evolutionary consequences of delaying intervention for monkeypox". Lancet 400 (10359): 1191–1193. DOI:10.1016/S0140-6736(22)01789-5.
- ↑ "Monkeypox cases waning, but global threat remains". Gavi, the Vaccine Alliance. Archived from the original on 1 June 2023. Retrieved 11 September 2024.
- ↑ (May 2023)"Mpox neglect and the smallpox niche: a problem for Africa, a problem for the world". Lancet 401 (10390): 1822–1824. DOI:10.1016/S0140-6736(23)00588-3.
- ↑ "Mpox (monkeypox) and animals". Public Health Agency of Canada. 30 December 2022. Archived from the original on 1 June 2023. Retrieved 11 September 2024.
- ↑ (24 May 2022)"Mpox (monkeypox)". Our World in Data.
- ↑ "Mpox (monkeypox)- Democratic Republic of the Congo". World Health Organization. 23 November 2023. Archived from the original on 24 November 2023. Retrieved 11 September 2024.
- ↑ (2 August 2024)"The pathogens that could spark the next pandemic". Nature 632 (8025). DOI:10.1038/d41586-024-02513-3.
- ↑ "Multi-country monkeypox outbreak in non-endemic countries". World Health Organization. Archived from the original on 22 May 2022. Retrieved 12 September 2024.
- ↑ (December 2022)"National Monkeypox Surveillance, Central African Republic, 2001–2021". Emerging Infectious Diseases 28 (12): 2435–2445. DOI:10.3201/eid2812.220897.
- ↑ (February 2023)"WHO may soon end mpox emergency - but outbreaks rage in Africa". Nature 614 (7949): 600–601. DOI:10.1038/d41586-023-00391-9.
- ↑ "In Central Africa, a deadly monkeypox variant is surging". National Geographic. 20 October 2022. Archived from the original on 30 May 2023. Retrieved 12 September 2024.
- ↑ (2017)"A Nosocomial Outbreak of Human Monkeypox in the Central African Republic". Open Forum Infectious Diseases 4 (4): ofx168. DOI:10.1093/ofid/ofx168.
- ↑ "Monkeypox - Democratic Republic of the Congo October 2020". WHO. World Health Organization. Archived from the original on 5 June 2022. Retrieved 12 September 2024.
- ↑ ៦៨,០ ៦៨,១ "Joint ECDC-WHO Regional Office for Europe Monkeypox Surveillance Bulletin: 15 August 2024". www.who.int. Retrieved 15 September 2024.
- ↑ ៦៩,០ ៦៩,១ "Deadlier strain of mpox spreads to multiple African countries". Science. 3 August 2024. https://www.science.org/content/article/deadlier-strain-mpox-spreads-more-african-countries.
- ↑ "Multi-country monkeypox outbreak in non-endemic countries". អង្គការសុខភាពពិភពលោក. 21 May 2022. Archived from the original on 22 May 2022. Retrieved 15 September 2024.
- ↑ "Monkeypox cases confirmed in England – latest updates". GOV.UK. 6 September 2022. Archived from the original on 16 May 2022. Retrieved 15 September 2024.
- ↑ "Monkeypox – United Kingdom of Great Britain and Northern Ireland". អង្គការសុខភាពពិភពលោក. 16 May 2022. Archived from the original on 17 May 2022. Retrieved 15 September 2024.
- ↑ "(ជាភាសាអេស្ប៉ាញ) Viruela del mono: confirmaron el primer caso del virus en el país". 26 May 2022. Archived from the original on 24 June 2022. Retrieved 15 September 2024.
- ↑ "UAE reports first case of monkeypox in the country". Al Arabiya. 24 May 2022. Archived from the original on 24 May 2022. Retrieved 5 September 2024.
- ↑ "Israel Confirms First Case of Monkeypox Virus". Haaretz. https://www.haaretz.com/israel-news/israel-discovers-first-case-of-monkeypox-virus-1.10812439.
- ↑ "Monkeypox confirmed in Melbourne and Sydney". Australian Broadcasting Corporation. 20 May 2022. Archived from the original on 20 May 2022. Retrieved 15 September 2024.
- ↑ "Morocco Reports First Monkeypox Case". Morocco World News. Archived from the original on 21 June 2022. Retrieved 15 September 2024.
- ↑ Christian Y (8 June 2022). "5 cases of monkeypox confirmed in Ghana". MyJoyOnline.com. Archived from the original on 21 June 2022. Retrieved 15 September 2024.
- ↑ [៧៣][៧៤][៧៥][៧៦][៧៧][៧៨]
- ↑ Kimball S (11 May 2023). "WHO says mpox outbreak, the largest in history, no longer global health emergency". CNBC. Archived from the original on 11 May 2023. Retrieved 15 September 2024.
- ↑ ៨១,០ ៨១,១ ៨១,២ "More than 600 dead in spreading DR Congo mpox outbreak as Republic of Congo reports its first cases". CIDRAP. University of Minnesota. 16 March 2024. https://www.cidrap.umn.edu/mpox/more-600-dead-spreading-dr-congo-mpox-outbreak-republic-congo-reports-its-first-cases.
- ↑ "Deadly Mpox Transmission in DR Congo Happening Under Radar; Most Victims are Children". Health Policy Watch. 13 March 2024. https://healthpolicy-watch.news/deadlly-mpox-transmission-in-dr-congo-happening-under-radar-children-main-victims/.
- ↑ "W.H.O. Declares Global Emergency over New Mpox Outbreak". The New York Times. 14 August 2024. https://www.nytimes.com/2024/08/14/health/mpox-who-emergency-africa.html.
- ↑ "Sweden confirms first case of mpox strain outside Africa". Al Jazeera. 15 August 2024. https://www.aljazeera.com/news/2024/8/15/sweden-confirms-first-case-of-mpox-strain-outside-africa.
- ↑ "Pakistan registers 1st case of mpox – DW – 08/16/2024". dw.com. Retrieved 2024-09-15.
តំណភ្ជាប់ក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ជំងឺអុតស្វា |
- WHO – Monkeypox Fact Sheet
- MonkeypoxTracker – Monkeypox statistics visualization site
- PoxApp – the mpox app – Assesses skin lesions and symptoms with artificial intelligence developed by Stanford University