សាធារណរដ្ឋអាហ្វ្រិកកណ្តាល

សាធារណរដ្ឋអាហ្វ្រិកកណ្តាល (ភាសាសង់គោKödörösêse tî Bêafrîka, ភាសាបារាំងRépublique centrafricaine, RCA[]) គឺជាប្រទេសមួយស្ថិតនៅតំបន់កណ្តាលនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនជាប់នឹងប្រទេសឆាដនៅភាគខាងជើង ស៊ូដង់នៅភាគឦសាន ស៊ូដង់ខាងត្បូងនៅភាគអាគ្នេយ៍ សាធារណរដ្ឋប្រជាធិបតេយ្យកុងគោនៅភាគខាងត្បូង សាធារណរដ្ឋកុងគោនៅភាគនិរតី និងប្រទេសកាមេរូននៅប៉ែកខាងលិច។

សាធារណរដ្ឋអាហ្វ្រិកកណ្ដាល
Ködörösêse tî Bêafrîka (សង់គោ)
République centrafricaine (បារាំង)
បាវចនា
"Unité, Dignité, Travail" (បារាំង)
សាមគ្គីភាព កិត្តិយស ការងារ
ភ្លេងជាតិ
La Renaissance (បារាំង)
"បុនសម័យ"
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល
ទីតាំងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
បង់គី
4°22′N 18°35′E / 4.367°N 18.583°E / 4.367; 18.583
ភាសាផ្លូវការភាសាបារាំង
ភាសាសង់គោ
ក្រុមជនជាតិ
បាហ្ការ៉ាបាកាបង់ដាបាយ៉ាកាហ្វូឡាហ្គូបាយ៉ាការ៉ាក្រេសអ៊ិមបាកាម៉ង់ឌីយ៉ាអ៊ិងបានឌីសារ៉ាវីឌីរីវ៉ូដាបេយ៉ាកូម៉ាយូលូកានូរីហ្សង់ដេជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមប្រធានាធិបតី
ហ្វាស្ទីន-អាកកញ ធូអាដេរ៉ា
ហ្វីលីកស៍ ម៉ូលូវ៉ា
សាំភ្លីស សារ៉ង់ជី
នីតិបញ្ញត្តិរដ្ឋសភា
ឯករាជ្យភាព
- ប្រកាសជាសាធារណរដ្ឋ
១ ធ្នូ ១៩៥៨
- ទទួលឯករាជ្យពីបារាំង
១៣ សីហា ១៩៦០
- ប្ដូរមករបបរាជានិយម
៤ ធ្នូ ១៩៧៦
៤ ធ្នូ ១៩៧៧
២១ កញ្ញា ១៩៧៩
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
៦២២,៩៨៤ គ.ម   (ទី៤៤)
- ផ្ទៃទឹក (%)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៥,៤៥៤,៥៣៣[] (ទី១១៩)
៧.១ នាក់/គ.ម   (ទី២២១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៤.២៦២ ពាន់លានដុល្លារ[] (ទី១៦២)
- ក្នុងម្នាក់
៨២៣ ដុល្លារ[] (ទី១៨៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
២.៣២១ ពាន់លានដុល្លារ[] (ទី១៦៣)
- ក្នុងម្នាក់
៤៤៨ ដុល្លារ[] (ទី១៨១)
ជីនី (២០០៨)៥៦.៣[]
ខ្ពស់ · ទី២៨
HDI (២០២១)increase ០.៤០៤[]
ទាប · ទី១៨៨
រូបិយវត្ថុហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល (XAF)
ប៊ីតខញ (BTC)[]
ល្វែងម៉ោងUTC+១ (WAT)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ[]
កូដហៅទូរស័ព្ទ+២៣៦
កូដ ISO 3166CF
ដែនកម្រិតខ្ពស់.cf

សាធារណរដ្ឋមួយនេះបានគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២០,០០០ គីឡូម៉ែត្រការ៉េ ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រទេសនេះមានចំនួនប្រជាជនប្រហែល ៥.៥ លាននាក់។ សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​សព្វថ្ងៃកំពុងទទួលរងនូវភ្លើងសង្រ្គាម​ស៊ីវិល​ដែល​បាន​ឆាបឆេះ​​តាំង​ពី​ឆ្នាំ២០១២ មកម៉្លេះ។[១០] ដែនដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលភាគច្រើនគ្របដណ្តប់ដោយតំបន់វាលស្មោងស៊ូដាណូ-គីនេ ហើយនៅភាគខាងជើងជាតំបន់សាអែលស៊ូដង់ និងភាគខាងត្បូងស្ថិតក្នុងតំបន់ព្រៃអេក្វាទ័រ។ ពីរភាគបីនៃទឹកដីប្រទេសទាំងមូលគឺស្ថិតនៅក្នុងអាងទន្លេអ៊ូបង់ហ្គី (ដែលបន្តហូរចូលទៅក្នុងទន្លេកុងគោ) ហើយមួយភាគទៀតគឺស្ថិតនៅក្នុងអាងទន្លេឆារី ដែលបន្តហូរទៅចូលបឹងឆាដ

ទឹកដីសាធារណរដ្ឋអាហ្រ្វិកកណ្តាលបច្ចុប្បន្នត្រូវបានមនុស្សចូលមករស់នៅអស់ជាច្រើនសហស្សវត្សរ៍មកហើយ។ ព្រំដែនប្រទេសនេះសព្វថ្ងៃត្រូវបានបង្កើតឡើងដោយបារាំង ដែលធ្លាប់កាន់កាប់ជាដែនអាណានិគមនៅចុងសតវត្សទី១៩។ បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៦០ សាធារណរដ្ឋអាហ្រ្វិកកណ្តាលត្រូវធ្លាក់ក្រោមការដឹកនាំរបស់មេផ្តាច់ការជាច្រើនរូប។[១១]

គិតដល់ទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីមានការតស៊ូអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យជាច្រើនលើកកន្លងមក ទីបំផុតការបោះឆ្នោតប្រជាធិបតេយ្យសេរីពហុបក្សក៏បានប្រព្រឹត្តិធ្វើឡើងក្នុងឆ្នាំ១៩៩៣។ លោកអង្គ ហ្វេលីក-ប៉ាតាសេបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ប៉ុន្តែ​ក្រោយ​មកក៏​ត្រូវ​បានឧត្តម​សេនីយ៍ហ្វ្រង់ស័រ បូហ្ស៊ីហ្សេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅ​ឆ្នាំ២០០៣។ មួយឆ្នាំក្រោយរដ្ឋប្រហារ សង្គ្រាមស៊ីវិលមួយបាន​ផ្ទុះឡើង​ ហើយ​ទោះ​ជា​មានការ​ចុះហត្ថលេខាលើសន្ធិសញ្ញា​សន្តិភាព​ក្នុង​ឆ្នាំ២០០៧ និង​ម្តង​ទៀត​ក្នុង​ឆ្នាំ២០១១ ក្តីក៏​សង្រ្គាម​ស៊ីវិលនៅតែ​​បន្ត​រហូតមកដល់សព្វថ្ងៃ។ ជាលទ្ធផលនៃសង្គ្រាម អាហ្វ្រិកកណ្ដាលត្រូវទទួលរងពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដោយបក្សសម្ព័ន្ធប្រដាប់អាវុធគ្រប់ភាគី ហើយសកម្មភាពបំពានសិទ្ធិមនុស្សទាំងនោះរួមមាន ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការធ្វើដំណើរ។ល។

ទោះមានឈ្មោះជាប្រទេសដែលសំបូរទៅដោយកំណប់រ៉ែដ៏មានតម្លៃនិងធនធានផ្សេងៗទៀត[១២] ក៏ដូចជាដីដាំដុះកសិកម្មច្រើនពិតមែន ប៉ុន្តែសាធារណរដ្ឋអាហ្រ្វិកកណ្តាលនៅតែជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្រីក្របំផុតទាំងដប់នៅលើពិភពលោកដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (យអទ) ទាបបំផុតគិតត្រឹមឆ្នាំ២០១៧។[១៣] បើយោងទៅតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នៅឆ្នាំ២០១៩ បានឱ្យដឹងថាប្រទេសនេះមានកម្រិតអភិវឌ្ឍន៍មនុស្សទាបបំផុតទីពីរ (នាំមុខប្រទេសនីហ្សេ) ដោយជាប់ចំណាត់ថ្នាក់លេខ ១៨៨ ក្នុងចំណោមប្រទេសចំនួន ១៨៩។ ប្រទេសនេះផងដែរមានចំណាត់វិសមភាពសន្ទស្សន៍អភិវឌ្ឍន៍មនុស្សទាបបំផុត (IHDI) ដោយជាប់ចំណាត់ថ្នាក់លេខ ១៥០ ក្នុងចំណោម ១៥០ ប្រទេស។[១៤] សាធារណរដ្ឋអាហ្រ្វិកកណ្តាលក៏ត្រូវបានគេប៉ាន់ប្រមាណដែរថាជាប្រទេសមានកំណត់ត្រាសុខភាពមនុស្សអាក្រក់បំផុត[១៥] ក៏ដូចជាប្រទេសដែលមិនសមរម្យមួយសម្រាប់ជីវិតកុមារ។[១៦]

សាធារណរដ្ឋអាហ្វ្រិកកណ្តាលគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាល អង្គការអន្តរជាតិដឺឡាហ្វ្រង់កូហ្វូនី និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។

ឯកសារយោង

កែប្រែ
  1. "2021 Report on International Religious Freedom: Central African Republic". United States Department of State. Retrieved 2022-09-24.
  2. "Central African Republic". Pew Research Center. Archived from the original on 26 វិច្ឆិកា 2020. Retrieved 24 August 2020.
  3. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  4. ៤,០ ៤,១ ៤,២ ៤,៣ "Central African Republic". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 24 August 2020.
  5. "Gini Index". ធនាគារពិភពលោក. Archived from the original on 9 កុម្ភៈ 2015. Retrieved 2 March 2011.
  6. Human Development Report 2020: The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2022. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 8 September 2022. 
  7. "Central African Republic adopts bitcoin as legal currency". news.yahoo.com. Retrieved 27 April 2022.
  8. Which side of the road do they drive on? Archived 14 April 2012 at the វេយប៊ែខ ម៉ាស៊ីន. Brian Lucas. August 2005. ដកស្រង់នៅថ្ងៃ 28 មករា 2009.
  9. "Central African Republic – CAR – Country Profile – Nations Online Project". www.nationsonline.org.
  10. World Report 2019: Rights Trends in Central African Republic. 11 December 2018. https://www.hrw.org/world-report/2019/country-chapters/central-african-republic. 
  11. 'Cannibal' dictator Bokassa given posthumous pardon Archived 1 March 2017 at the វេយប៊ែខ ម៉ាស៊ីន..
  12. Central African Republic.
  13. World Economic Outlook Database, January 2018 Archived 3 May 2018 at the វេយប៊ែខ ម៉ាស៊ីន., International Monetary Fund Archived 14 February 2006 at Archive-It. Database updated on 12 April 2017.
  14. "Archived copy" (PDF). Archived (PDF) from the original on 15 September 2018. Retrieved 27 September 2018.{{cite web}}: CS1 maint: archived copy as title (link)
  15. "These are the world's unhealthiest countries – The Express Tribune". The Express Tribune. 25 September 2016. https://tribune.com.pk/story/1188069/worlds-unhealthiest-countries/. 
  16. Foundation, Thomson Reuters. "Central African Republic worst country in the world for young people – study". Archived from the original on 5 សីហា 2017. Retrieved 1 August 2017. {{cite web}}: |first= has generic name (help)