ប្រទេសកេនយ៉ា (ភាសាអង់គ្លេស និងស្វាហ៊ីលី៖ Kenya) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋកេនយ៉ា គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងកើត។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ៥៨០,៣៦៧ គម និងមានប្រជាជនជាង ៤៧.៦ លាននាក់បើគិតតាមជំរឿនឆ្នាំ២០១៩។ រដ្ឋធានីរបស់កេនយ៉ាក៏ដូចជាទីក្រុងធំបំផុតមានឈ្មោះថា នែរ៉ូប៊ី ខណៈដែលទីក្រុងចំណាស់ជាងគេ និងត្រូវជាធានីដំបូងគឺ មុំបាសា។ ទីក្រុងគីស៊ូមូគឺជាទីក្រុងធំបំផុតទីបី ហើយវាមានកំពង់ផែដ៏ធំមួយនៅបឹងវិចតូរីយ៉ា។ គិតត្រឹមឆ្នាំ២០២០ កេនយ៉ាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីប្រចាំអនុតំបន់សាហារ៉ាអាហ្រ្វិក ដោយពីក្រោយតែប្រទេសនីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូងប៉ុណ្ណោះ។ ប្រទេសកេនយ៉ាមានព្រំប្រទល់ជាប់នឹងប្រទេសស៊ូដង់ខាងត្បូងនៅភាគពាយព្យ ប្រទេសអេត្យូពីនៅភាគខាងជើង ប្រទេសសូម៉ាលីនៅភាគខាងកើត ប្រទេសអ៊ូកង់ដានៅភាគខាងលិច ប្រទេសតង់សានីនៅភាគខាងត្បូង និងមហាសមុទ្រឥណ្ឌានៅភាគអាគ្នេយ៍។

សាធារណរដ្ឋកេនយ៉ា
Jamhuri ya Kenya (ភាសាស្វាហ៊ីលី)
បាវចនា
"Harambee"
ខ្មែរ៖ "ចូរ​យើងជំនះ​ទាំង​អស់​គ្នា"
ភ្លេងជាតិ
"Ee Mungu Nguvu Yetu"
"អូ ព្រះជាម្ចាស់ដែលបង្កើតអ្វីៗគ្រប់យ៉ាង"
ទីតាំងប្រទេសកេនយ៉ា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកេនយ៉ា (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
នែរ៉ូប៊ី
1°16′S 36°48′E / 1.267°S 36.800°E / -1.267; 36.800
ភាសាផ្លូវការភាសាអង់គ្លេស និង ភាសាស្វាហ៊ីលី[]
ភាសាជាតិភាសាស្វាហ៊ីលី[]
ក្រុមជនជាតិ
(ឆ្នាំ ២០១៩[])
សាសនា
(ឆ្នាំ ២០១៩[])
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមប្រធានាធិបតី
វីល្លៀម រូតូ
គីទឿ ឃីនឌីឃី
អាម៉ាសុន ឃីនហ្គី
ម៉ូស៊ីស វេតង់គូឡា
ម៉ារតា គូមី
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
រដ្ឋសភា
ទទួលឯករាជ្យពី 
- រដ្ឋបាលស្វយ័ត
១២ ធ្នូ ១៩៦៣
- ប្រកាសជាសាធារណរដ្ឋ
១២ ធ្នូ ១៩៦៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥៨០,៣៦៧ គ.ម []  (ទី៤៨)
- ផ្ទៃទឹក (%)
២.៣
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៥៤,៩៨៥,៦៩៨[] (ទី២៩)
- ជំរឿន (ឆ្នាំ ២០១៩)
៤៧,៥៦៤,២៩៦[]
៧៨ នាក់/គ.ម   (ទី១២៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
២៥០.៨៥៤ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
៥,២៧៤ ដុល្លារ[]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
១០៩.១១៦ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
២,២៩៦ ដុល្លារ[]
ជីនី (២០១៥)positive decrease ៤០.៨[]
មធ្យម
HDI (២០១៩)increase ០.៦០១[]
មធ្យម · ទី១៤៣
រូបិយវត្ថុស៊ីលិញកេនយ៉ា (KES)
ល្វែងម៉ោងUTC+៣ (EAT)
ទម្រង់កាលបរិច្ឆេទdd/mm/yy (គ.ស.)
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+២៥៤
កូដ ISO 3166​ KE
ដែនកម្រិតខ្ពស់.ke
Q114 លើវីគីទិន្នន័យ
មើលជា Q114 លើវីគីទិន្នន័យ

ភូមិសាស្ត្រ អាកាសធាតុ និងប្រជាសាស្ត្រនៅក្នុងប្រទេសនេះមានការប្រែប្រួលនិងសភាពលក្ខណៈខុសៗគ្នាច្រើន ចាប់ពីកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលត្រជាក់ (បាធ្យាន ណេលីអុង និងកំពូលលេណាណានៅលើភ្នំកេនយ៉ា) ជាមួយនឹងព្រៃឈើព័ទ្ធជុំវិញដ៏ធំអស្ចារ្យ សត្វព្រៃ និងតំបន់កសិកម្មជីជាតិ រហូតដល់អាកាសធាតុក្តៅនៅភាគខាងលិច និងតំបន់ជ្រលងភ្នំប្រេះឆា និងតំបន់ស្ងួតមិនសូវមានជីជាតិ តំបន់ស្ងួតពាក់កណ្តាល និងវាលខ្សាច់សុទ្ធសាធ (វាលខ្សាច់ឆាល់ប៊ី និងវាលខ្សាច់នីរី)។

មនុស្សបានចូលមកតាំងទីលំនៅលើទឹកដីកេនយ៉ាដំបូងគឺសុទ្ធតែជាក្រុមអ្នកបរបាញ់ ដូចជាជនជាតិហាស្ដាបច្ចុប្បន្នដែរ។[១០][១១] បើយោងតាមការកំណត់កាលបរិច្ឆេទនៃវត្ថុ និងគ្រោងឆ្អឹងបុរាណៗបានបញ្ជាក់ឱ្យឃើញថា ក្រុមអ្នកនិយាយភាសាឃូស្ហីទិកបានចូលតាំងទីលំនៅដំបូងនៅតំបន់វាលទំនាបនៃប្រទេសកេនយ៉ាចន្លោះពី ៣,២០០ និង ១,៣០០ ឆ្នាំ មុន គ.ស។ ក្រុមអ្នកនិយាយភាសានីឡូទិក បានចាប់ផ្តើមធ្វើចំណាកស្រុកពីស៊ូដង់ខាងត្បូងចូលមកក្នុងទឹកដីនៃប្រទេសកេនយ៉ានៅប្រមាណ ៥០០ មុន គ.ស។[១២] ចំណែកឯក្រុមជនជាតិបង់ធូវិញបានមកតាំងទីលំនៅតាមតំបន់់ឆ្នេរ និងតំបន់ផ្នែកខាងក្នុងប្រទេសកេនយ៉ានៅរវាង ២៥០ ឆ្នាំមុន គ.ស និង ៥០០ ឆ្នាំនៃ គ.ស។[១៣]

ទំនាក់ទំនងជាមួយមហាអំណាចអឺរ៉ុបបានចាប់ផ្តើមដំបូងនៅក្នុងសតវត្សរ៍ទី១៦ ជាមួយចក្រភពព័រទុយហ្កាល់ រីឯអាណានិគមកិច្ចនៅកេនយ៉ាបានចាប់ផ្តើមនៅអំឡុងសតវត្សរ៍ទី១៩ ដែលស្ថិតក្នុងសម័យរុករករបស់ពួកអឺរ៉ុបនៅទ្វីបអាហ្រ្វិក។ កេនយ៉ាសម័យបច្ចុប្បន្នបានងើបចេញពីអាណាព្យាបាលបង្កើតឡើងដោយចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៨៩៥ និងត្រូវបានបញ្ចូលជាទឹកដីអាណានិគមរបស់អង់គ្លេសនៅក្នុងឆ្នាំ១៩២០។ ជម្លោះរវាងចក្រភពអង់គ្លេស និងដែនដីអាណានិគមបាននាំឱ្យផ្ទុះបដិវត្តន៍ម៉ាវម៉ាវឡើងនៅក្នុងឆ្នាំ១៩៥២ ហើយកេនយ៉ាក៏បានប្រកាសឯករាជ្យនៅឆ្នាំ១៩៦៣។ បន្ទាប់ពីបានទទួលឯករាជ្យ ប្រទេសកេនយ៉ានៅតែបន្តឋានៈជាសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋដដែរ។ រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១០ ជំនួសឱ្យរដ្ឋធម្មនុញ្ញសម័យឯករាជ្យឆ្នាំ១៩៦៣។

ប្រទេសកេនយ៉ាគឺជាសាធារណរដ្ឋប្រកាន់របបប្រជាធិបតេយ្យតំណាងប្រធានាធិបតី ពោលគឺបុគ្គលជាប់ឆ្នោតត្រូវជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ ហើយប្រធានាធិបតីគឺជាប្រមុខរដ្ឋ និងរដ្ឋាភិបាល។[១៤] ប្រទេសកេនយ៉ាគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សមាគមប្រជាជាតិនៃសហធនរដ្ឋ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក កូមេសា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដូចជាអង្គការអន្តរជាតិផ្សេងៗទៀត។ កេនយ៉ាជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទមួយ​របស់​សហរដ្ឋ​អាមេរិក​ ថ្វីបើខ្លួនមិនមានឈ្មោះជាសមាជិករបស់អង្គការណាតូក្ដី។ ដោយមានចំណូលជាតិសរុបស្មើ ១,៨៤០ ដុល្លារ[១៥] កេនយ៉ាគឺជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាប។ ប្រទេសកេនយ៉ាមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាហ្វ្រិកខាងកើត និងកណ្តាល បន្ទាប់ពីប្រទេសអេត្យូពី ខណៈរដ្ឋធានីណៃរ៉ូប៊ីបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់។[១៦] កសិកម្មគឺជាវិស័យធំបំផុតនៅក្នុងប្រទេស ដោយតែ និងកាហ្វេជាដំណាំសាច់ប្រាក់បែបប្រពៃណី ចំណែកផ្កាស្រស់វិញបានក្លាយជាទំនិញនាំចេញដ៏សំខាន់មួយដែរក្នុងពេលថ្មីៗនេះ។ ឧស្សាហកម្មបែបសេវាកម្មក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ ជាពិសេសវិស័យទេសចរណ៍។ ទោះជាអង្គការពាណិជ្ជកម្មអន្តរជាតិមួយចំនួនបានចាត់ទុកកេនយ៉ាជាផ្នែកមួយនៃតំបន់ស្នែងធំនៃទ្វីបអាហ្រ្វិកក៏ដោយក្ដី[១៧] ប៉ុន្តែកេនយ៉ានៅតែជាសមាជិកសំខាន់នៃប្លុកពាណិជ្ជកម្មសហគមន៍អាហ្វ្រិកខាងកើត[១៨][១៩] ទ្វីបអាហ្រ្វិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកេនយ៉ា នាំមុខសហភាពអឺរ៉ុប។[២០]

ឯកសារយោង

កែប្រែ
  1. ១,០ ១,១ Constitution (2009) Art. 7 [National, official and other languages] "(1) The national language of the Republic is Kiswahili. (2) The official languages of the Republic are Kiswahili and English. (3) The State shall–-–- (a) promote and protect the diversity of language of the people of Kenya; and (b) promote the development and use of indigenous languages, Kenyan Sign language, Braille and other communication formats and technologies accessible to persons with disabilities."
  2. ២,០ ២,១ "2019 Kenya Population and Housing Census Volume IV: Distribution of Population by Socio-Economic Characteristics". ការិយាល័យស្ថិតិជាតិកេនយ៉ា. Archived from the original on 5 មិថុនា 2020. Retrieved 12 កុម្ភៈ 2022.
  3. "Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density" (PDF). Retrieved on 12 កុម្ភៈ 2022. http://unstats.un.org/unsd/demographic/products/dyb/dyb2012.htm
  4. "Kenya Population Growth Rate 1950-2021". Macrotrends.net. Archived from the original on 27 ឧសភា 2021. Retrieved 12 កុម្ភៈ 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. "2019 Kenya Population and Housing Census Results". Kenya National Bureau of Statistics. 4 ខែវិច្ឆិកា 2019. Archived from the original on 5 វិច្ឆិកា 2019. Retrieved 12 កុម្ភៈ 2022.
  6. "Report for Selected Countries and Subjects (valuation of Kenya GDP)". មូលនិធិរូបិយវត្ថុអន្តរជាតិ. Archived from the original on 19 តុលា 2020. Retrieved 12 វិច្ឆិកា 20122. {{cite web}}: Check date values in: |access-date= (help)
  7. ៧,០ ៧,១ ៧,២ "World Economic Outlook Database, April 2019". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Archived from the original on 12 កុម្ភៈ 2020. Retrieved 12 កុម្ភៈ 2022.
  8. "Gini index". World Bank Group. 2019. Archived from the original on 4 កុម្ភៈ 2020. Retrieved 12 កុម្ភៈ 2022.
  9. "Human Development Report 2020" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. December 15, 2020. Archived (PDF) from the original on 15 ធ្នូ 2020. Retrieved 12 កុម្ភៈ 2022.
  10. "African Hunter-Gatherers: Survival, History and Politics of Identity" (PDF). repository.kulib.kyoto-u.ac.jp. Archived (PDF) from the original on 4 November 2018. Retrieved 11 December 2024.
  11. "The East African Bushmen". researchgate.net. Archived from the original on 9 January 2022. Retrieved 11 December 2024.
  12. Cite error: Invalid <ref> tag; no text was provided for refs named EhretCHS
  13. "Wonders Of The African World". pbs. Archived from the original on 19 October 2019. Retrieved 11 December 2024.
  14. "Victorian Electronic Democracy – Final Report – Table of ContentsVictorian Electronic Democracy – Final Report – Glossary". 13 December 2007. Archived from the original on 13 December 2007. Retrieved 12 December 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  15. "GNI per capita, Atlas method (current US$) – Kenya". worldbank.org. World Bank. Archived from the original on 15 April 2023. Retrieved 12 December 2024.
  16. Oluwole, Victor (24 July 2023). "African giants: The 10 largest economies on the continent". Business Insider Africa. https://africa.businessinsider.com/local/markets/african-giants-the-10-largest-economies-on-the-continent/1w6srcq។ បានយកមក 22 December 2024. 
  17. Maxwell, Daniel, and Ben Watkins. "Humanitarian information systems and emergencies in the Greater Horn of Africa: logical components and logical linkages." Disasters 27.1 (2003): 72–90.
  18. "East African Community" (PDF). eala.org (in អង់គ្លេស). Archived (PDF) from the original on 24 December 2023. Retrieved 2024-12-12.
  19. "East African Federation". eac.int. Archived from the original on 15 December 2023. Retrieved 2024-12-12.
  20. Mwangi S. Kimenyi; Francis M. Mwega; Njuguna S. Ndung'u (May 2016). "The African Lions: Kenya country case study" (PDF). The Brookings Institution. Archived (PDF) from the original on 27 May 2016. Retrieved 12 December 2024.