ជូ រដ្ឋា
Introduction:សេចក្ដីផ្ដើម
សូមជំរាបសួរនិងសូមស្វាគមន៏មកកាន់ទំព័រដើមរបស់ខ្ញុំ។ ខ្ញុំបាទឈ្មោះ ជូ រដ្ឋា កើតថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ១៩៩៥ និងមានបងប្អូន ៣ នាក់ ប្អូនស្រីម្នាក់ និង ប្អូនប្រុសម្នាក់ដែលមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប នៃ ប្រទេសកម្ពុជា។ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ជំនាន់ទី០៦ ឆ្នាំទី០១ ទីកន្លែងកំណើត៖ ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ នៅថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកកាត់តវិដេអូ និង អ្នកផលិតភាពយន្ត។
Tuek Chhou ស្រុកទឹកឈូ | |
---|---|
District (srok) | |
កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°E | |
Country | Cambodia |
Province | Kampot |
Communes | 19 |
Villages | 67 |
ប្រជាជន (1998)[១] | |
• សរុប | ៨៩,៧៧៩ |
ល្វែងម៉ោង | +7 |
Geocode | 0707 |
ភូមិត្រពាំងធំ
កែប្រែភូមិត្រពាំងធំ ស្ថិតនៅក្នុង(ឃុំជំគ្រៀល ដែលមានប្រជាជនរស់នៅចំនួន 5,531នាក់ ក្នងឆ្នាំ 1998-03-03,និង 5,834នាក់ ក្នុងឆ្នាំ 2008-03-03។[២][៣] )ស្រុកទឹកឈូខេត្តកំពត[៤] ដែលមានប្រជាជនរស់នៅសរុប ២៤៦៣ នាក់នៅក្នុងឆ្នាំ1998-03-03 និង ២៧៦៩ នៅក្នុងឆ្នាំ2008-03-03។ [៥] ដែលមានគ្រួសារចំនួន២៨៩គ្រួសារ។ប្រជាជនដែលរស់នៅក្នុងភូមិនោះភាគច្រើនប្រកបរបរកសិករ និង ប្រកបរបរកសិកម្មផងដែរ។ប្រជាជន៨០%ជាអ្នកដែលបានទទួលការសិក្សារៀនសូត្រច្រើននោះទេ ពួកគេតែងតែឈប់សិក្សាដើម្បីជួយរកប្រាក៉ចំណូលសម្រាប់គ្រួសារព្រោះដោយសារតែការខ្វះខាតថវិការ សិក្សារៀនសូត្រ។និងបង្ខំចិត្តទៅធ្វើការ នៅទីឆ្ងាយដូចជាកម្មកររោងចក្រ និង សីុឈ្នួលធ្វើការសំណង់ ។ ហើយពួកគាត់តែងសីុឈ្នួលច្រូតកាត់ តាមរដូវ និង សីុឈ្នួលធ្វើការនិងអំបិលភាគច្រើន។ ដូចជារែកអំបិល លីអំបិល។ណាមួយក្នុងភូមិនេះផងដែរពំុមាន សាលារៀន មន្ទីពេទ្យ គ្រីះស្ថានអប់រំ ឬ មជ្ឈមណ្ឌលនានា នៅតាមភូមិនោះទេ៕ មានតែនៅតាមឃុំឬស្រុកប៉ុណ្ណោះ។
ស្រុកទឺកឈូ
កែប្រែជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើនដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ។ រដ្ឋបាលស្រុកមាន ១៦ឃុំ
- ១ឃុំបឹងទូក
- ២ ឃុំជុំគ្រៀល
- ៣ ឃុំកំពង់សំរោង
- ៤ ឃុំកណ្ដាល
- ៥ ឃុំកោះតូច
- ៦ ឃុំកូនសត្វ'
- ៧ ឃុំម៉ាកប្រាំង
- ៨ ឃុំព្រែកត្នោត
- ៩ ឃុំព្រៃឃ្មុំ
- ១០ ឃុំព្រៃថ្នាំង
- ១១ ឃុំស្ទឹងកែវ
- ១២ ឃុំថ្នី
- ១៣ ឃុំត្រពាំងព្រីង
- ១៤ ឃុំត្រពាំងសង្កែរ
- ១៥ ឃុំកំពង់គ្រែង
- ១៦ ឃុំត្រពាំងធំ''''
[៦]ហើយមានប្រជាជនរស់នៅចំនួន106,977នាក់នោក្នុងឆ្នាំ២០០៨និងមនុស្សមានគ្រួសារចំនួន6,121 និងចំនួនគ្រិះស្ថានចំនួន2,542[៧] ) និង ភូមិចំនួន ៦៦ភូមិ មានប្រជាពលរដ្ឋរស់នៅ ២១៧៩៨គ្រួសារ មានមនុស្សសរុប ១០៩៤៥១នាក់ ស្រី ៥៦៥៧៧នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៦៥៧០៨នាក់ ស្រី ៣៣៩៧៦នាក់ ក្នុងនោះជនជាតិខ្មែរឥស្លាមមានចំនួន ២៩០៦គ្រួសារ មនុស្ស សរុប ១១៤៥៦នាក់ ស្រី ៥៨៨២នាក់ អាយុ ១៨ឆ្នាំឡើងមានចំនួន ៧១៧៦នាក់ ស្រី ៣៦៤៦នាក់។ ដង់ស៊ីទេប្រជាពរដ្ឋ ៧១នាក់ក្នុង ១គីឡូម៉ែត្រការេ ប្រជាពលរដ្ឋប្រមាណ ៨៩% ជាកសិករ រស់នៅ ពឹងផ្អែកលើកវិស័យកសិកម្មជាចម្បង ក្រៅពីនេះមានមុខរបរដូចជា នេសាទ សិប្បករ ពាណិជ្ជករ និង មន្ត្រីរាជការ។ នៅខែឧសភា ឆ្នាំ២០០៩ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ប្រកបដោយជោគជ័យក្រោមច្បាប់ស្តីពីការបោះឆ្នោ ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ក្រុមប្រឹក្សាស្រុក រួមជាមួយគណៈអភិបាលស្រុក បានអនុវត្តនូវតួនាទី និង ភារកិច្ច របស់ខ្លួន ដើម្បីអភិបាលកិច្ច និង ការអភិវឌ្ឍន៍នៅមូលដា្ឋនស្របតាមច្បាប់គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង លិខិតបទដ្ឋានគតិយុត្តនានា។ ផ្អែកតាមច្បាប់ និង ការណែនាំរចនា សម្ព័ន្ធរដ្ឋបាលស្រុកទឹកឈូ បច្ចុប្បន្នមានៈ ក្រុមប្រឹក្សាស្រុកមានចំនួន ១៧រូប ស្រី ១រូប គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ មានសមាសភាព ៣០នាក់ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានសមាសភាព ៤១នាក់ គណៈអភិបាលស្រុក ៥រូប ស្រី ១រូប, នាយករដ្ឋបាល ១រូប, នាយករងរដ្ឋបាល ២រូប ស្រី ១រូប, មានការិយាល័យចំណុះរដ្ឋបាលស្រុកចំនួន ៣ គឺ ការិយាល័យផែនការនិងគាំទ្រឃុំ មានមន្ត្រី ៣រូប ស្រី ២រូប, ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ មានមន្ត្រី ៨រូប ស្រី ៤រូប, ការិយាល័យ អន្តរវិស័យ មានមន្ត្រី ៤រូប ស្រី ២រូប និង ស្មៀនឃុំ ១៦រូប ស្រី ២រូប។ ស្រុកមានសក្តានុពលសេដ្ឋកិច្ច បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍។ ផ្អែកលើ ធនធានខាងលើនេះ ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍ ៥ឆ្នាំ(២០១១ - ២០១៥) និង កម្មវិធី វិនិយោគបីឆ្នាំរកិល(២០១២ - ២០១៤) ដើម្បីកំណត់ចក្ខុវិស័យ គោលបំណងជាក់លាក់ ដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច និង លើកកំពស់គុណភាព តម្រូវការរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋ។[៨]
ទីតាំងភូមិសាស្រ្ត
កែប្រែភូមិត្រពាំងមានផ្ទៃដី: 3.05 km², ដង់សីុតេ: 908.9 inh./km² [2008] – Change: +1.18%/year [1998 → 2008].[៩]និងមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ចេញពីក្រុងកំពតចូលតាមផ្លូវលំចំនួន៣។ ១.ផ្លូវលំទី១ ចុះមកជើងទល់ឃ្លោងទ្វារមណ្ឌលសុខភាពអ៊ីទួនស៑ាងមកជើងត្រង់រហូតមក ២.ផ្លូវលំទី២ ចុះមកជើងទល់មុខឃ្លោងទ្វារវត្តជំគ្រៀលជិតផ្សារជុំគ្រៀល។ ៣.ផ្លូវលំទី៣ ចុះមកជើងតាមឃ្លោងទ្វារវត្តអង្គប្រិយសេរីមានជ័យ។ ផ្លូវលំទាំង៣ខ្សែនេះមិនអាចធ្វើដំនើរដោយរថយន្ត ឬតោចក្រយាន្តយន្តបានឡើយព្រោះមានស្ថានភាពលំបាន(ពិសេសនៅរដូវវស្សារ)។ប៉ុន្តែសព្វថ្ងៃដោយមានការអភិវឌ្ឍន៍ផ្លូវលំនេះអាចរថយន្តធ្វើដំនើរបានជាប្រក្រតី។
ខ.ព្រំប្រទល់
កែប្រែខាងលិចទល់និងឃុំកំពង់កណ្ដាល(ក្រុងកំពតមួយភាគទៀតជាប់និងឃុំត្រពាំងធំ(ស្រុកទឹកឈូ ខាងកើតជាប់នឹងព្រែកក្បាល់រមាសឃុំត្រពាំងសង្កាខាងត្បូងជាប់ស្រែអំបិល(ឈូងសមុទ្រកម្ពុជា)។ ប្រវត្តិសាស្រ្ត តាំងពីដើមប្រជាជនភូមិត្រពាំងធំប្រកបរបរធ្វើស្រែនឹងផលិតអំបិលឡើងត្នោត។ល។
ប្រវត្តិសាស្រ្ត
កែប្រែកាលពីដើមឡើយភូមិត្រពាំងធំ គ្រាន់តែជាទីទួលមួយដែលមានត្រពាំងមួយដ៏ធំ ហើយក្រោយមកប្រជាជនដែលរស់នៅក្នុងភូមិនោះក៏បានប្រមូលគ្នីគ្នារែកដីដើម្បីចាក់លុបបំពេញត្រពាំងដ៏ធំនោះដើម្បើ ធ្វើជាភូមិ សម្រាប់ សាង់សង់ផ្ទះនិងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិង ភ្លើងទាន និង ចង្កៀងជាចំបង!ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
សេដ្ឋកិច្ច
កែប្រែសេដ្ធកិច្ចនៅភូមិត្រពាំងធំប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់ដូចគេ។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា កម្មករច្រូត កាត់ សំណង់ រែកអំបិល លី អំបិល និង កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ក៏ដូចជាកូនៗរបស់ពួកគេផងដែរ។
វប្បធម៍
កែប្រែប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាក៏ផ្សេងៗគ្នាដែរដូចជាសាសនាព្រះពុទ្ធ គ្រិស្ទសាសនា។ តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។
ព្រះពុទ្ធសាសនា
កែប្រែពុទ្ធប្រវត្តិសង្ខេប
ព្រះសម្មាសម្ពុទ ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្ប ព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេតេ្តយ្យ។ រាជវង្ស កំណើត
ព្រះបាទសុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរយៈគម្ពីរមហាវេស្សន្តរជាតក មានទេវបុត្រមួយព្រះអង្គ ព្រះនាម សន្តុសិតទេវបុត្រ បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំអោយមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់។ ដល់គម្រប់១០ខែ គឺនៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជា ជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់អោយពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរ ព្រះនាងទេវី។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ លុម្ពិនីវ័ន ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ។ ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ។ ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម [១០]
រដ្ឋបាលខេត្ត
កែប្រែខេត្តកំពត ត្រូវបានចែកចេញជាក្រុងចំនួន ១ និងស្រុកចំនួន ៧ នៅឆ្នាំ២០០៨ ៖
ក្រមស្រុក-ក្រុង | ស្រុក-ក្រុង | ជាឡាតាំង | ផ្ទៃក្រលា (ហិកតា) |
---|---|---|---|
០៧០១ | ស្រុកអង្គរជ័យ | Angkor Chey | ២២២៣៧ |
០៧០២ | ស្រុកបន្ទាយមាស | Banteay Meas | ៤០១០៦ |
០៧០៣ | ស្រុកឈូក | Chhuk | ១២៦២៤៨ |
០៧០៤ | ស្រុកជុំគីរី | Chum Kiri | ៣១៥៥៧ |
០៧០៥ | ស្រុកដងទង់ | Dang Tong | ៣៤៥០០ |
០៧០៦ | ស្រុកកំពង់ត្រាច | Kampong Trach | ៣៥៣០០ |
០៧០៧ | ស្រុកទឹកឈូ ប្ដូរមកពីស្រុកកំពតឆ្នាំ ២០០៨ | Teouk Chhou | ១៥១៤០០ |
០៧០៨ | ក្រុងកំពត ប្ដូរពីស្រុកកំពង់បាយ ឆ្នាំ ២០០៨ | Kampot | ៥៤០០ |
ចុះទីនេះដើម្បីដឹងព៏ត័មានច្បាស់ [១១]
អាកាសធាតុ
កែប្រែនៅទីនោះអាកាសធាតុគឺអំណោយផលមិនសូវល្អមិនក្តៅខ្លាំងហើយមានភ្លៀងមិនសូវគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការតែពុំមាន ផលប៉ះពាល់ដល់ស្រែចំការនិងដំណាំផ្សេងៗឡើយ។
ការអប់រំ
កែប្រែការអប់រំ ក្នុងភូម់ត្រពាំងធំមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏មិនមានច្រើនដែរជាពិសេសការអប់រំតាមសាលាក៏ដូចជាការចុះអប់រំតាមភូមិជាដើម។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។
ទេសចរណ៍
កែប្រែទេសចរណ៍ គ្មានទេនៅក្នុងភូមិត្រពាំងធំ ព្រោះមិនមានកន្លែងអភិវឌ្ឍន៏ដែលជាទីចាប់អារម្មណ៏។ប៉ុន្ដែមានតំបន់ទេសចរណ៏នៅក្នុងខេត្តកំពតជាច្រើនកន្លែងដូចជា ភ្នំបូកគោ ភ្នំបូកគោមានទីតាំងស្ថិតនៅប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្ត។ រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរ មាត់សមុទ្រ។ ទឹកឈូរ កាត់តាមដងស្ទឹងដ៏ធំមួយនៅក្រុងកំពត និងបត់ស្តាំតាមផ្លូវមួយដែលមានចម្ងាយ៧គីឡូម៉ែត្រ លោក អ្នក នឹងប្រទះភ្នែកឃើញផ្លូវទឹកមួយគួរជាទីចាប់ចិត្តដិតអារម្មណ៍ជាខ្លាំង។ ទីនោះត្រូវបានគេស្គាល់ថារមណីយដ្ឋានទឹកឈូ។ រមណីយដ្ឋានទឹកឈូនេះ មានទឹកដ៏ត្រជាក់និងថ្លាដូចកញ្ចក់។ នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង ដោយមានលក់ចាប់ពីផ្លែឈើ រហូតដល់មាន់ខ្វៃនិងត្រីអណ្តែងអាំងជាដើម៕ រមណីយដ្ឋានព្រែកត្នោតវ រមណីយដ្ឋានជីវចម្រុះព្រែកត្នោតមានទីតាំងស្ថិតនៅដាច់ដោយឡែកពីឧទ្យានជាតិបូកគោ។ រមណីយដ្ឋាននេះមានការទាក់ទាញចាប់អារម្មណ៍ពីក្នុងតំបន់និងពិភពលោក ចំពោះជីវចម្រុះដូចជា ពពួក សត្វកម្រនិងពពួកសត្វជិតផុតពូជជាដើម។ រមណីយដ្ឋានទេសចរណ៍នេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ែកខាងលិចក្រុងកំពត តាមបណ្តោយផ្លូវជាតិលេខ៣ និងមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រប៉ែកខាងកើតខេត្តព្រះសីហនុ (ផ្លូវជាតិលេខ៤)។ អង្គការសង្គ្រោះសត្វព្រៃកម្ពុជា(SCW) អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរឧទ្យានជាតិបូកគោ បានជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ដល់តំបន់ទេសចរណ៍ជីវចម្រុះរបស់សហគមន៍នេះ។រមណីយដ្ឋានទេសចរណ៍នេះ បានបើកឲ្យដំណើរការដោយប្រជាជនមូលដ្ឋាន ហើយចំណូលដែលទទួលបានមកពីភ្ញៀវទេសចរណ៍អាចជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ៕[១២]
ការអភិវឌ្ឍន៏
កែប្រែចំពោះការអភិវឌ្ឈន៍ចំពោះភូមិត្រពាំងធំវិញបើនិយាយពីផ្លូវមានភាពងាយស្រួលធ្វើដំណើរជាងមុន ដោុយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
ឈ្មោះសាលា | ឈ្មោះមុខវិជ្ជា | ឆ្នាំសិក្សា |
---|---|---|
សាលាបច្ចេកទេសដុនបូស្គូកែប | Photography | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Socical communication | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Computer skill | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Basic Internet | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English level | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Jornaism | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Radio and sound | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Scrip writting | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | Camera operator | ឆ្នាំ ២០១៦-២០១៨ |
សាលាបច្ចេកទេសដុនបូស្គូកែប | English reading | ឆ្នាំ ២០១៦-២០១៨ |
ឯកសារយោង
កែប្រែ- ↑ General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February 2000. pp. 214–215.
- ↑ Chum Kriel Population
- ↑ National Institute of Statistics
- ↑ ខេត្តកំពត
- ↑ TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
- ↑ TUEK CHHOU (District)on www.citypopulation.de 03,11,2017
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ ចុចទីនេះដើម្បីចូលទៅកាន់ប្រភបឯកសារដើម
- ↑ Trapeang Thum Area ref
- ↑ ចុចទីនេះដើម្បីមើលបន្ថែម(ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ)
- ↑ រដ្ឋបាលខេត្ត
- ↑ តំបន់ទេសចរណ៍ក្នុងខេត្តកំពត