ស្រីលង្កា

(ត្រូវបានបញ្ជូនបន្តពី Sri Lanka)

ប្រទេសស្រី​លង្កា (​ភាសាសិង្ហល​៖ ශ්‍රී ලංකාව និងជាភាសាទមិឡ៖ இலங்கை) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា គឺជាប្រទេសកោះមួយដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីខាងត្បូង។ សព្វថ្ងៃ ប្រទេសនេះត្រូវបានបំបែកពីឧបទ្វីបឥណ្ឌាដោយឈូងសមុទ្រមាណ្ណារ និងច្រកសមុទ្រប៉ាក។ ស្រីលង្កាមានព្រំដែនសមុទ្រជាប់ជាមួយប្រទេសឥណ្ឌា និងម៉ាល់ឌីវ។  ស្រីជ័យវធ៌នបុរ⁠កូត្តេគឺជារដ្ឋធានីនីតិប្បញ្ញត្តិ ហើយកូឡុំបូគឺជាទីក្រុង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រទេស។ ប្រទេសមួយនេះត្រូវបានគេនិយមហៅថា សៃឡង់ (ភាសាអង់គ្លេស៖ Ceylon) នៅក្នុងសម័យកាលក្រោមអាណានិគមអង់គ្លេស។

សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា
ශ්‍රී ලංකා ප්‍රජාතාන්ත්‍රික සමාජවාදී
ජනරජය (សិង្ហល)

இலங்கை சனநாயக சோசலிசக்
குடியரசு (ទមិឡ)
ភ្លេងជាតិ
"Sri Lanka Matha"
("មាតាស្រីលង្កា)
ទីតាំងប្រទេសស្រីលង្កា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសស្រីលង្កា (ក្រហម) នៅលើភូគោល
រដ្ឋធានីស្រីជ័យវធ៌នបុរ⁠កូត្តេ (នីតិបញ្ញត្តិ)[]
កូឡុំបូ (នីតិប្រតិបត្តិ និងតុលាការ)[]
6°56′N 79°52′E / 6.933°N 79.867°E / 6.933; 79.867
ទីក្រុងធំបំផុតកូឡុំបូ
ភាសាផ្លូវការភាសាសិង្ហល
ភាសាទមិឡ (តាមិល)[]
ភាសាទទួលស្គាល់ភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១២[])
៧៤.៩% សិង្ហល
១១.២% ទមិឡស្រីលង្កា
៩.២% ម័រស្រីលង្កា
៤.២% ទមិឡឥណ្ឌា
០.៥% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០១២)
៧០.២% ព្រះពុទ្ធសាសនា (ផ្លូវការ)[]
១២.៦% ហិណ្ឌូសាសនា
៩.៧% ឥស្លាមសាសនា
៧.៤% គ្រិស្តសាសនា
០.១% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
កុដតាព្យា រាជប៉ក្សា
មហិនត្តា រាជប៉ក្សា
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
និម្មិតកម្ម
ព្រះរាជាណាចក្រនិម្មិតឡើង[]
៥៤៣ មុន គ.ស.
៤៣៧ មុន គ.ស.
១៧៩៦
១៨១៥
៤ កុម្ភៈ ១៩៤៨
- ប្រកាសជាសាធារណរដ្ឋ
២២ ឧសភា ១៩៧២
៧ កញ្ញា ១៩៧៨
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៥,៦១០ គ.ម   (ទី១២០)
- ផ្ទៃទឹក (%)
៤.៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ២២,១៥៦,០០០[] (ទី៥៧)
- ជំរឿន (ឆ្នាំ ២០១២)
២០,២៧៧,៥៩៧[]
៣៣៧.៧ នាក់/គ.ម   (ទី២៤)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣០៦.៩៩៧ ពាន់លានដុល្លារ[១០] (ទី៥៦)
- ក្នុងម្នាក់
increase ១៣,៩០៩ ដុល្លារ[១០] (ទី៨៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៨៤.៥៣២ ពាន់លានដុល្លារ[១០] (ទី៦៤)
- ក្នុងម្នាក់
increase ៣,៨៣០ ដុល្លារ[១០] (ទី១១៣)
ជីនី (២០១៦)៣៩.៨[១១]
មធ្យម
HDI (២០១៩)increase ០.៧៨២[១២]
ខ្ពស់ · ទី៧២
រូបិយវត្ថុរូពីស្រីលង្កា (Rs) (LKR)
ល្វែងម៉ោងUTC+៥:៣០ (SLST)
ទម្រង់កាលបរិច្ឆេទ
  • dd-mm-yyyy
  • yyyy-mm-dd
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៩៤
កូដ ISO 3166LK
ដែនកម្រិតខ្ពស់.lk.ලංකා.இலங்கை

លង្កាទ្វីបបានទទួលឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៤៨។ ជាកោះមួយដ៏ស្រស់ស្អាត លាយចំរុះទៅដោយវប្បធម៌សាសនា អម្បូរ ពូជសាសន៍ និង ភូមិសាស្ត្រ។ សំណល់បូរាណវត្ថុជាង ២០០០ឆ្នាំ នៃអរិយធម៌ចាស់មួយមាន វត្តអារាម និង បូជនីយដ្ឋាន សត្វព្រៃ សួនច្បារ ពិធីបុណ្យដ៏ចំរុះពណ៌និង ជាតិសាសន៍ របាំប្រចាំជាតិ ភ្នំ ទន្លេ និង​ទឹកធ្លាក់ គួរជាទីទាក់ទាញដល់ក្រសែភ្នែកអ្នកទេសចរទាំងឡាយ។ ក្នុងកោះលង្កានេះ ប្រជាជនចំនួន ៧០% កាន់សាសនាព្រះពុទ្ធ, ១៥% កាន់សាសនាហិណ្ឌូ, ៧.៥% កាន់សាសនាគ្រឺះ និង ៧.៥% ទៀតកាន់សាសនាឥស្លាម។

ឈ្មោះ

កែប្រែ

ប្រវត្តិសាស្ត្រ

កែប្រែ

ប្រវត្តិសាស្រ្តក្នុងប្រទេសស្រីលង្កាបានចាប់ផ្តើមមកកត់ត្រាទុក នៅពេលដែលព្រះពុទ្ធសាសនាបានផ្តល់កំនើតទៅលើការអភិវឌ្ឍន៍ទៅនៃវប្បធម៌ ជាង ២០០០ឆ្នាំកន្លងទៅនេះ។ គួររំលឹកដល់ការអភិវឌ្ឍន៍ទៅនៃវប្បធម៌ ដែលបានឈានដល់កំរិតនៃស្នាដៃដ៏ពិសិដ្ឋ បញ្ចាក់រចនាបទទាន់សម័យ នៃរបៀប និង​ ជីវភាពរស់នៅរបស់ប្រជាជន។ ការបង្កបង្កើតសិល្បៈ មាន ការកសាងព្រះស្តូប ព្រះចេតិយ្យ ព្រះវិហារ ទីវត្តអារាម ព្រះពុទ្ធបដិមា អាងទឹក និង ប្រព័ន្ធធារាសាស្ត្រ បានប្រែក្លាយទៅជាការកែឆ្នៃ ផ្នែកវិស្វកម្មដ៏ពិសេសមួយ រហូតមកដល់សព្វថ្ងៃ។
នៅឆ្នាំ ១៥០៥ ពួកព័រទុយកាល់ បានឈ្លានពាន និងច្បាំងដណ្តើមយកខេត្តនៅតាមឆ្នេរសមុទ្រ រហូតដល់ឆ្នាំ១៦៥៦ ទើបពួកដាច់(Dutch) ឬពួកហូឡង់ ច្បាំងដណ្តើមយកខេត្តទាំងនោះមកវិញ និងក្នុងឆ្នាំ ១៧៩៦ ពួកអង់គ្លេស ដែលនៅគ្រប់គ្រងឥណ្ឌាខាងកើត ក៏បានដណ្តើយកខេត្តទាំងនោះបន្ត។
យោងតាមអនុសញ្ញាទីក្រុងឃេនឌី(Kandyan Convention) ឆ្នាំ១៨១៥ គ្រប់អាណាខេត្តរបស់រាជាណាចក្រឃេនឌីទាំងអស់ ត្រូវបានប្រគល់អោយអង់គ្លេស ហើយដីកោះទាំងមូលក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសដែរ។
នៅថ្ងៃទី២២ ខែ ឧសភា ១៩៧២ ប្រទេសស្រីលង្កាបានក្លាយជាសាធារណរដ្ឋ និងជារដ្ឋឯករាជ្យពេញលេញ។

ភូមិសាស្ដ្រ

កែប្រែ
 
ផែនទីប្រទេសស្រី​លង្កា

ស្រី​លង្កា គឺជាកោះមួយស្ថិតនៅលើខ្សែបន្ទាត់អេក្វាទ័រ ព័ទ្ធជុំវិញដោយមហាសមុទ្រឥណ្ឌា និង ស្ថិតនៅភាគអគ្នេយ៍នៃប្រទេសឥណ្ឌា លាតសន្ធឹងរវាងខ្សែស្របទី ៥o និង ទី ១០o នៃរយៈទទឹងខាងជើង និង ៧៩០- ៨១០ នៃរយៈបណ្តោយខាងកើត។ ប្រទេសនេះមានផ្ទៃដីប្រមាណ ៦៥,៦១០គម មានប្រជាជន ជាង ២០លានអ្នក។
ប្រទេសនេះចែកចេញជា៣តំបន់ធំៗគឺៈ

តំបន់ឆ្នេរសមុទ្រ

កែប្រែ

តំបន់នេះជាតំបន់ទំនាប គ្មានភ្នំ ស្ថិតនៅជិតឆ្នេរសមុទ្រ។

តំបន់ភ្នំតូចៗ

កែប្រែ
 
មើលពីលើកំពូលភ្នំ ពាតលេគលៈ កន្ទៈ
 
ជណ្តើរថ្មនៅសីគីរី

ជាតំបន់ដែលមានកំពស់ពី ៣០ម ទៅ ៣០០ម មានភ្នំតូចៗនៅក្នុងតំបន់នោះដូចជាៈ

  • ភ្នំរិតិគលៈ Ritigala មានកំពស់ ៥៧២ម
  • ភ្នំទិម្បូលគលៈ Dimbulagala មានកំពស់ ៥៣៤ម
  • ភ្នំកុរុនេគលៈ Kurunegala មានកំពស់ ៣០៧ម
  • ភ្នំកត្តរគាមៈ Kataragama មានកំពស់ ៤២៤ម
  • ភ្នំសីគីរី Sigiriya មានកំពស់ ៣៦៥ម
  • ភ្នំមិហិន្ទលេ Mihintale មានកំពស់ ៣១០ម
  • ភ្នំកទុរុកន្ទៈ Kadurukanda មានកំពស់ ២៩២ម
  • ភ្នំយាបហុវៈ Yapahuwa មានកំពស់ ២៣៨ម
  • ភ្នំវេទ្ទាកន្ទៈ Veddakanda មានកំពស់ ១២២ម
  • និង ភ្នំពាតលេគលៈ កន្ទៈ Batalegala Kanda មានកំពស់ ៧៩ម

តំបន់ភ្នំធំៗ

កែប្រែ

ជាតំបន់ប្រជុំភ្នំធំៗ មានកំពស់ជាង ៣០០ម ឡើងទៅ បើប្រៀបនឹងនីវូទឹកសមុទ្រ ស្ថិតនៅផ្នែកកណ្តាលនៃដីកោះ ក្នុងលំនាំជាដងភ្នំជាប់តគ្នា ដូចជាៈ បិទុរុតាលគលៈ សុមនកូដ ខ្នុកខល នាមុណុកុលៈ​ លុណុគលៈ ទោលោសពាគេ ហាបុតលេ និង​ រគលៈ។

  • បិទុរុតាលគលៈ Pidurutalagala មានកំពស់ ២៥២៤ម
  • កោដបោលៈ Kotapola មានកំពស់ ២៣៥៧ម
  • សុមនកូដ Adam's eak មានកំពស់ ២២៤៣ម
  • ខ្នុកខល Knuckles មានកំពស់ ១៨៦៣ម
  • នាមុណុកុលៈ Namunukula មានកំពស់ ២០៣៦ម

ស្ទឹងធំៗទាំងឡាយ ហូរចេញពីប្រជុំភ្នំធំៗទាំងនោះ។ ស្ទឹងដែលធំជាងគេក្នុងកោះនេះ គឺ ស្ទឹងមហាវេលី Mahaveli មានប្រវែង ៣៣៥គ.ម ហូរចាប់ពីភ្នំសុមនកូដ ឆ្ពោះទៅសមុទ្រ នៅទ្រីនកោមលី Trincomalee ឆ្នេរខាងកើត។ ស្ទឹងកល្យាណី Kelani ប្រវែង ១៤៥គ.ម វាលវេគង្គា Walave Ganga ១៣៥គ.ម កលុគង្គា Kalu Ganga ១២៩គ.ម។ ប្រទេសនេះមាន ស្ទឹងធំៗចំនួន៣៦ និង ស្ទឹងតូចៗ ចំនួន១០៣។
នៅតំបន់ប្រជុំភ្នំធំៗ មានរមនីយដ្ឋានទឹកធ្លាក់ គួរជាទីទាក់ទាញអារម្មណ៌ជាច្រើន ដូចជាៈ

  • កាដុរុ ឱយៈ Kaduru កំពស់ ១៩០ម
  • ទិយាលុមា Dizaluma កំពស់ ១៧០ម
  • កិរិន្ទិ ឯល្លៈ Kirindi Ella កំពស់ ១៧១មជាដើម។

អាកាសធាតុ

កែប្រែ

ប្រទេសស្រីលង្កា ទទួលទឹកភ្លៀងដោយចំពោះ អំពីខ្យល់មូសុង។ ខ្យល់មូសុងនិរតី នាំទឹកភ្លៀងមកបង្អុរចុះ ចាប់ពីខែ ឧសភា ដល់ ខែ កញ្ញា ធ្វើអោយតំបន់ភាគខាងលិច និង ភាគពាយព្យ នៃប្រទេសទទួលទឹកភ្លៀង។
តំបន់ភាគខាងជើង ខាងកើត អាគ្នេយ៍ និង ឦសាន្ត ទទួលទឹកភ្លៀងពីមូសុងឦសាន្ត ចាប់ពីខែ ធ្នូ ដល់ខែ កុម្ភៈ។ ក្រៅពីនេះ ភាពអ័ព្ធអួរនៃឆកសមុទ្របេង្គាល Bengal និងខ្យល់ព្យុះកំបុតត្បូង បាននាំយកទឹកភ្លៀងមកម្តងម្កាលជំនួស។ ដោយភាពបំរែបំរួលនៃអាកាសធាតុ បាននាំមកនូវភ្លៀងយ៉ាងខ្លាំង ជាញឹកញយដែលបណ្តាលអោយមានជាទឹកជំនន់ក្នុងតំបន់មួយចំនួន។
ជាទូទៅ សីតណ្ហភាពក្នុងប្រទេសនេះមានភាពខុសគ្នាខ្លះៗតាមតំបន់។ ដូចជានៅ ទីក្រុងកូឡុំបូ មានសីតណ្ហភាពប្រមាណ ២៧ ទៅ ៣៣អង្សា, ទីក្រុងឃេនឌី ២៥អង្សា,​ ទីយាតឡាវៈ ២០អង្សា និងតំបន់ នោវរៈ ឥលិយៈ ១៦អង្សា ដែលជាតំបន់មានសីតណ្ហភាពទាបជាងគេបំផុត។ ជួនកាលសីតណ្ហភាពអាចធ្លាក់ដល់ ០អង្សា ដែលអាចបង្កអោយកកបាន។

សេដ្ឋកិច្ច

កែប្រែ

នយោបាយ

កែប្រែ

ទំនាក់​ទំនង​អន្តរជាតិ

កែប្រែ

ជាយូរលង់ណាស់មកហើយ អ្នកដំណើរពីបណ្តាប្រទេសផ្សេងៗ ជាច្រើន មកកាន់កោះស្រីលង្កា ជាសាសនទូត ទេសចរ អ្នកជំនួញ ឯកអគ្គរាជ ឬ រដ្ឋទូត និងពួកអាណានិគម។ ចាប់តាំងពីរាជរបស់ព្រះបាទ វិជ័យ រហូតដល់រាជព្រះបាទ ស្រីវិក្រមៈ​ រាជសិង្ហៈ (Sri Wickrama Rajasingha) ប្រមាណជាង ២០០ ព្រះអង្គ ប្រទេសនេះត្រូវបានគ្របគ្រងជាតំបន់ដាច់ៗ ដោយឡែកពីគ្នា។ មកដល់រាជព្រះបាទ ទុដ្ឋគាមិនី , វិជយពាហុ និង ព្រះបាទបរាក្រមពាហុ (Parakramabahu VI) ព្រះអង្គបានបង្រួមបង្រួមប្រទេសគ្រប់គ្រងតែមួយ។
ក្នុងរាជព្រះបាទ ទេវានម្បិយតិស្ស (Devanampizatissa) គណៈសាសនទូត របស់ព្រះមហិន្ទត្ថេរ បាននិមន្តមកប្រទេសស្រីលង្កា ប្រតិស្ថានព្រះពុទ្ធសាសនា។
ក្នុងកំឡុងរាជរបស់ព្រះបាទ ក្លោឌីស(Claudis) នៃចក្រភពរ៉ូម ឯកអគ្គរាជទូតរបស់ស្រីលង្កា បានទៅដល់រ៉ូម (Rome) និងបានទទួលការរាប់អានដ៏ខ្ពង់ខ្ពស់ ពីរ៉ូមនិងសីឡូន នៅសម័យនោះ។ ការឈ្លានពានរបស់ពួកទមិឡ(Tamil) មានជាញឹកញាប់តាំងពីដើមមក ហើយពួករុករានទាំងនេះ តែងតែបំផ្លាញសម្បត្តិក្នុងប្រទេសលង្កានេះ។ ជាបន្តបន្ទាប់ ពួកអ្នកជំនួញអារាប់ក៏មកធ្វើជំនួញនូវកោះនេះ ព្រមទាំងនាំយកនូវវប្បធម៌ អរិយធម៌របស់គេមក ដែលជាហេតុធ្វើអោយជះឥទ្ធិពលដល់ពួកសីហឡៈ(អ្នកស្រុកដើម) ដោយសាសនាមូស្លីម។
ជាមួយនឹងការទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៤៨ ស្រីលង្កាបានបង្កើតទំនាក់ទំនងអន្តរជាតិជាមូយប្រទេសផ្សេងៗជាច្រើន ហើយក៏បានក្លាយជាសមាជិកនៃអង្ការអន្តរជាតិមួយចំនួនដូចជាៈ

  • អង្ការប្រជាពលរដ្ឋអង់គ្លេស
  • អង្ការសហប្រជាជាតិ
  • ចលនាមិនចូលបក្សសម្ព័ន្ធ
  • និង សហប្រតិបត្តិការ តំបន់អាសី ទក្សិណ

ប្រជាសាស្ត្រ

កែប្រែ

ប្រទេសស្រីលង្កា មានប្រជាជនសរុបជាង២០លាននាក់។ ជាជាតិសីហឡៈ ៧៤%,​ ទមិឡ ១៨%, មួរ ៧% និងជាតិដទៃទៀត ១%។ មានដង់សីតេប្រជាជន ២៩៥នាក់ ក្នុង១គីឡូមែត្រក្រឡា។ ប្រជាជន៩២% អាចអាននិងសរសេរអក្សរបាន។

សាសនា

កែប្រែ

បន្ទាប់ពីការនិមន្តដល់នៃសាវ័កដ៏ឆ្នើម គឺព្រះមហិន្ទត្ថេរ ព្រះពុទ្ធសាសនាបានសាបព្រោះក្នុងដែននេះ ហើយក្រោយមក សាសនាហិណ្ឌូរបស់ពួកទមិឡ, លទ្ធិកាតូលិក របស់ពួកព័រទុយកាល, សាសនាឥស្លាម របស់ពួកអារាប់, សាសនាគ្រឺះរបស់ពួកដាច់(Dutch) និងលទ្ធិប្រូតេស្តង់ របស់ពួកអង់គ្លេស ក៏បានចូលមកសាបព្រោះលើដែនកោះនេះដែរ។

ព្រះពុទ្ធសាសនា

កែប្រែ
 
ដើមពោធិ៍នៅស្រី​លង្កា

យោងតាមគម្ពីរប្រវត្តិសាស្ត្រទាំងឡាយ មានគម្ពីរមហាវង្សជាដើមថា ព្រះពុទ្ធទ្រង់បានយាងមកកោះនេះចំនួនបីដង គឺ

  • លើកទីមួយ នៅមហិយង្គណៈ (Mahiyangana) ៩ខែបន្ទាប់ពីទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណក្រោមដើមពោធិ៍។
  • លើកទីពីរ នៅនាគទីប(Nagadipa) ក្នុងវស្សាទី៥។
  • លើកទីបី នៅវត្តកល្យាណី (Kelani Vihara) និងកន្លែងដទៃផ្សេងទៀត នៅក្នុងវស្សាទី៨ ហើយទីដ្ឋានទាំងអស់នោះ គេបានកសាងបូជនីយដ្ឋានទូកជាគ្រឿងសំគាល់។ សព្វថ្ងៃនេះ ពុទ្ធបរិស័ទ ទាំងឡាយ តែងតែទៅនមស្សការទីស្ថានទាំងនោះដែលព្រះមានព្រះភាគធ្លាប់យាងមកដល់។

ព្រះពុទ្ធសានាគឺជាសាសនាចំបងនៅក្នុងប្រទេសស្រីលង្កា ក្នុងរាជរបស់ព្រះបាទ ទេវានម្បិយតិស្ស ដែលត្រូវបាននាំចូលនៅឆ្នាំ ២៤៦ មុនគ្រឹះសករាជ ដោយព្រះរាជបុត្រមួយព្រះអង្គរបស់ព្រះបាទអសោកមហារាជ ព្រះនាម មហិន្ទៈ ដែលជាសាវ័កដ៏ឈ្លាសវៃ អាចញុំាងអ្នកលង្កាទ្វីបអោយជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងបានបំបួសកុលបុត្រក្នុងត្រកូល។ ក្រោយមកបន្តិច ព្រះនាង សង្ឃមិត្តាថេរី ដែលជាបុត្រីរបស់ព្រះបាទអសោក និងជាព្រះភគិនីរបស់ព្រះមហិន្ទត្ថេរ ជាមួយនឹងគណៈភិក្ខុនីសង្ឃយាងមកជាបន្ទាប់ ហើយក៏បាននាំយក បំណែកដើមពោធ៍ ពីពុទ្ធគយា មកប្រតិស្ថានក្នុងប្រទេសនេះដែរ។ ព្រះនាងក៏បានបំបួសអោយមានភិក្ខុនីសង្ឃក្នុងកោះលង្កានេះ។ ចាប់តាំងពីពេលនោះមក ព្រះពុទ្ធសាសនាក៏បានរីកដុះដាលក្នុងប្រទេសនេះ។ នៅក្នុងកំឡុងឆ្នាំ២០០ មុនគ្រឹះសករាជ ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជាសាសនាផ្លូវការនៅក្នុងប្រទេសលង្កា។ ក្នុងបណ្តាប្រទេសអ្នកកាន់ពុទ្ធសាសនាទាំងអស់ នៅលើពិភពលោក ស្រីលង្កា គឺជាប្រទេសមួយដ៏សំខាន់ ដែលជាមជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនាបែបថេរវាទ អស់កាលជាច្រើនពាន់ឆ្នាំមកហើយ។ ហើយដែលគេទទួលស្គាល់ថា ជាកន្លែងដែលនៅរក្សាក្បួនច្បាប់ ទំនៀមទំលាប់ព្រះពុទ្ធសាសនាល្អជាងគេរហួតដល់សព្វថ្ងៃនេះ។ បន្ទាប់ពីប្រទេសឥណ្ឌា កោះលង្កានេះគឺជាទីកន្លែងមួយដែលមានបូជនីយដ្ឋានសំខាន់ៗជាច្រើន ដូចជា សុវណ្ណមាលិក មិនិន្ទលេ មហាស្តូប ជាដើម ដែលបានទទួលការចាប់អារម្មណ៍ពីពុទ្ធបរិស័ទ ។

សាសនាហិណ្ឌូ

កែប្រែ

ប្រជាជនលង្កាប្រមាណ១៥% កាន់សាសនាហិណ្ឌូ។

សាសនាគ្រិស្ត

កែប្រែ

សាសនាឥស្លាម

កែប្រែ

វប្បធម៌

កែប្រែ

ឯកសារយោង

កែប្រែ
  1. "Sri Jayewardenepura Kotte". Encyclopædia Britannica. Retrieved 12 ឧសភា 2020.
  2. "Colombo". Encyclopædia Britannica. Retrieved 12 May 2020.
  3. "Official Languages Policy". languagesdept.gov.lk. Department of Official Languages. Archived from the original on 12 មេសា 2021. Retrieved 20 May 2021.
  4. "South Asia: Sri Lanka". CIA. 22 September 2021.
  5. "2018 Report on International Religious Freedom: Sri Lanka". United States Department of State. Retrieved 3 March 2022.
  6. De Silva, K. M. (1981). A History of Sri Lanka. University of California Press. ISBN 978-0-19-561655-2. A History of Sri Lanka.
  7. Nicholas, C. W.; Paranavitana, S. (1961). A Concise History of Ceylon. Colombo University Press.
  8. "Mid‐year Population Estimates by District & Sex, 2016 ‐ 2021". statistics.gov.lk. Department of Census and Statistics. Retrieved 1 October 2021.
  9. "Census of Population and Housing 2011 Enumeration Stage February–March 2012" (PDF). Department of Census and Statistics – Sri Lanka. Archived from the original (PDF) on 6 ធ្នូ 2013. Retrieved 15 July 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  10. ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, April 2021". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 10 April 2021.
  11. "Gini Index". World Bank.
  12. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 16 December 2020.