ចំណាត់ថ្នាក់ក្រុម:សុខភាព
សុខភាព ជាអ្វី?
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ប្រើ និងឮពាក្យ សុខភាព ហើយខ្លួនប្រាណ និងជីវិតរស់នៅរបស់យើងផ្ទាល់ ក៏ពាក់ព័ន្ធនឹងសុខភាពផងដែរ ។
អ្នកខ្លះយល់ដឹងបានច្បាស់ពីបញ្ហាសុខភាព រីឯអ្នកខ្លះទៀតមិនខ្វល់ខ្វាយនឹងសុខភាពឡើយ ។
កាលពីមុន សុខភាព ត្រូវបានគេគិតគូរត្រឹមកម្រិតផ្លូវកាយ និងផ្លូវចិត្ត តាមបែបបទមាត្រដ្ឋានមួយ ។ មានសុខភាព គប្បីត្រូវឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យមួយចំនួន ដូចជាទម្ងន់ លទ្ធភាពសម្លឹងមើលឃើញ លទ្ធភាពស្ដាប់ ស្ថានភាពដកដង្ហើមជាដើម ។
នៅឆ្នាំ១៩៤៦ អង្គការសុខភាពពិភពលោក បានដាក់បញ្ចូលកម្រិតសង្គម ដោយឲ្យនិយមន័យថា សុខភាព គឺជាស្ថានភាពសរុបនៃសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសុខុមាលភាព សង្គមពោល សុខភាពមិនត្រឹមតែភាពគ្មានជម្ងឺ ឬពិការភាពប៉ុណ្ណោះទេ ។
បន្ទាប់មកការវិវឌ្ឍន៍នៃសុខភាព បានឈានមួយកម្រិតទៅរកប្រធានបទសកម្មនៃសុខភាព ដោយចាប់ផ្ដើមគិតគូរអំពីតម្រូវការ និងរឿងរ៉ាវបុគ្គល ។ នៅចុងទសវត្សរ៍ទី២០នេះ សុខភាព បានផ្លាស់ប្ដូរមុខមាត់នៅតាមបណ្ដាប្រទេសលូតលាស់មួយចំនួន ។ ដោយឡែក មជ្ឈមណ្ឌលអប់រំសុខភាពនៅប្រទេសបារាំងបានឲ្យនិយមន័យថា សុខភាព គឺជាសុខភាពសភាវៈមនុស្សរស់នៅក្នុងសង្គម បូករួមទាំងធាតុផ្សំ ជីវិត ផ្លូវកាយ ផ្លូវចិត្ត និងសង្គម ដោយគិតគូរទាំងប្រការប្រតិបត្តិទាំងឡាយ ដែលពាក់ព័ន្ធ នឹងសុខភាព ជាអាទិ ស្ថានភាពសុខភាពផ្ទាល់ខ្លួន រឿងរ៉ាវផ្ទាល់ខ្លួន កម្រិតស្ថានភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងវប្បធម៌ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះ ។
កូនចំណាត់ថ្នាក់ក្រុម
ចំណាត់ថ្នាក់ក្រុមនេះមានកូនចំណាត់ថ្នាក់ក្រុមចំនួន២ដូចខាងក្រោម ក្នុងចំណោមកូនចំណាត់ថ្នាក់ក្រុមសរុបចំនួន២។
ទំព័រក្នុងចំណាត់ថ្នាក់ក្រុម "សុខភាព"
ទំព័រចំនួន១៤ក្នុងចំណោមទំព័រសរុប ១៤ ដូចខាងក្រោមស្ថិតក្នុងចំណាត់ថ្នាក់ក្រុមនេះ។