បដិវត្តន៍កុម្មុយនិស្តចិន

បដិវត្តន៍ផ្តួលរលំរបបសាធារណរដ្ឋចិន ឆ្នាំ១៩៤៥–១៩៥០

បដិវត្តន៍កុម្មុយនិស្តចិន, ត្រូវបានគេស្គាល់នៅចិនដីគោកថា សង្គ្រាមរំដោះ (ចិនសម័យ: 解放战争; ចិនបុរាណ: 解放戰爭; ភិងអ៊ិង: Jiěfàng Zhànzhēng), គឺជាជម្លោះយោធាដែលដឹកនាំដោយបក្សកុម្មុយនិស្តចិននិងលោកប្រធានម៉ៅសេទុង ហើយជាលទ្ធផល ប្រទេសចិនត្រូវក្លាយជារដ្ឋកុម្មុយនិស្តដោយមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិនរហូតមកដល់បច្ចុប្បន្ន។ បដិវត្តន៍នេះបានចាប់ផ្តើមនៅឆ្នាំ១៩៤៦ ក្រោយពីសង្គ្រាមចិន–ជប៉ុនលើកទី២ (១៩៣៧–៤៥) បានបញ្ចប់ ហើយវាត្រូវជាព្រឹត្តិការណ៍ផ្នែកទីពីរនៃសង្គ្រាមស៊ីវិលចិន (១៩៤៥–៤៩)។[៣]

បដិវត្តន៍កុម្មុយនិស្តចិន
中国人民解放战争
(សង្គ្រាមរំដោះប្រជាជនចិន)
第二次國共內戰 / 第二次国共内战
(សង្គ្រាមស៊ីវិលគួមីនតាង–ចិនកុម្មុយនិស្តទី២)
ផ្នែកនៃសង្គ្រាមស៊ីវិលចិន (១៩២៧–១៩៤៩)
ផ្នែកនៃសង្គ្រាមត្រជាក់ (១៩៤៧–១៩៥០)
People's Liberation Army occupied the presidential palace 1949.jpg
កងទ័ពរំដោះប្រជាជនចិននៅលើវិមានប្រធានាធិបតីនៅទីក្រុងណានជីងក្នុងឆ្នាំ១៩៤៩។
កាលបរិច្ឆេទ ១៩៤៥–១៩៥០[lower-alpha ១][lower-alpha ២]
(៤ ឆ្នាំ, ៤ ខែ, ១ សប្តាហ៍)
ទីតាំង ប្រទេសចិន
លទ្ធផល
ភាគីសង្គ្រាម
មេបញ្ជាការ និង មេដឹកនាំ
កម្លាំង
  • ១,២៧០,០០០ (កញ្ញា ១៩៤៥)
  • ២,៨០០,០០០ (មិថុនា ១៩៤៨)
  • ៤,០០០,០០០ (មិថុនា ១៩៤៩)
  • ៤,៣០០,០០០ (មិថុនា ១៩៤៦)
  • ៣,៦៥០,០០០ (មិថុនា ១៩៤៦)
  • ១,៤៩០,០០០ (មិថុនា ១៩៤៩)
សហេតុភាព និង ការខាងបង់
២៥០,០០០ ក្នុងយុទ្ធនាការចំនួនបី ១.៥ លាននាក់ក្នុងយុទ្ធនាការចំនួនបី[២]

ផ្ទៃរឿងកែប្រែ

ប្រវត្តិវិទូមួយចំនួនបាននិយាយថាបដិវត្តន៍កុម្មុយនិស្តចិនគឺកើតមកពីវិសមភាពនៅក្នុងសង្គមចិនដែលមានអត្ថិភាពតាំងពីចុងសម័យនៃរាជវង្សឆេងមកម្លេះ។ ឧទាហរណ៍៖ លោកចនភីតធឺ រ៉ូប៊ឺតបាននិយាយឱ្យដឹងថា នៅសម័យរាជវង្សឆេង អត្រាថ្លៃឈ្នួលគឺមានកម្រិតខ្ពស់ ចំណែកឯពន្ធដែលបានបង់ដោយប្រជាពលរដ្ឋគឺត្រូវបានធ្លាក់ក្នុងដៃមេភូមិ និងម្ចាស់ដីធ្លីទាំងអស់។ លោកបានបញ្ចេញស្ថិតិមួយថា"ប្រជាកសិករប្រមាណតែដប់ភាគរយប៉ុណ្ណោះក្នុងប្រទេសចិនបានកាន់កាប់ដី ២/៣ នៃផ្ទៃដីសរុប"។[៤] ប្រវត្តិវិទូទាំងនោះបានបន្ថែមទៀតថា ប្រទេសចិនកាលនុះគឺកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីមហាអំណាចអាណានិគមលោកខាងលិច និងប្រទេសជប៉ុន ហើយម៉្យាងទៀត ចិនត្រូវបានមហាអំណាចទាំងនោះវាយប្រហារពីគ្រប់ទិស (ឧទាហរណ៍៖ សង្គ្រាមអាភៀន) និងត្រូវបង្ខំឱ្យចុះលើសន្ធិសញ្ញាវិសមភាពជាច្រើន។ រួមទាំងបញ្ហាផ្ទៃក្នុងផង ប្រទេសចិនបានធ្លាក់ចុះយ៉ាងដុនដាប។ ទាំងអស់នេះបានបណ្តុះឱ្យប្រជាជនចិនជាច្រើនប្រកាន់លទ្ធិជាតិនិយម និងឆ្វេងនិយម[ត្រូវការអំណះអំណាង]

បន្ទាប់ពីភាពចលាចលនៅក្នុងប្រទេសនិងការដាក់សម្ពាធជាច្រើនពីបរទេសដែលបានធ្វើឱ្យរដ្ឋឆេងចុះខ្សោយ មន្ត្រីយោធាចិនថ្មីៗក៏បាននាំគ្នាធ្វើការបះបោរ (បដិវត្តន៍ចិនឆ្នាំ១៩១១) ផ្តួលរលំរបបរាជានិយមដែលមានអាយុកាលជាង ២,០០០ ឆ្នាំនិងជំនួសមកវិញនូវរបបសាធារណរដ្ឋ[៥] ពេលសង្គ្រាមលោកលើកទី១ និងបដិវត្តន៍ខែតុលានៅរុស្ស៊ីបានបញ្ចប់ ចលនាតស៊ូពលកម្មនៅចិនក៏ចាប់ផ្តើមរីករាលដាលពេញផ្ទៃប្រទេសដោយពលករកម្មករទាំងអស់បានខិតខំប្រឹងប្រែងតវ៉ាជាមួយនឹងរដ្ឋាភិបាលក្នុងគោលបំណងចង់តម្លើងប្រាក់ឈ្នួល។ នៅទីក្រុងស៊ាងហៃ អំពើកូដកម្មប្រមាណ ៤៥០ បានផ្ទុះឡើងរវាងឆ្នាំ១៩១៩ និងឆ្នាំ១៩២៣។[៦]

ប្រវត្តិទូបារាំងម្នាក់ឈ្មោះលូស៊ីអង់ ប៊ីនកូបានសួរសំណួរមួយថា តើបដិវត្តន៍នេះអាចមានអ្វីទាក់ទងជាមួយនឹងចក្រពត្តិនិយមឬ"សក្តិភូមិនិយម"។ លោកបានចង្អុលបង្ហាញថាបក្សកុម្មុយនិស្តចិនមិនសូវជាទទួលបានលាភជោគជ័យអ្វីទេមុនការឈ្លានពានរបស់ជប៉ុននៅឆ្នាំ១៩៣៧។ មុនពេលសង្គ្រាម ប្រជាកសិករគឺមិនទាន់បានត្រៀមខ្លួនសម្រាប់បដិវត្តន៍អ្វីនោះទេព្រោះថាបើពួកគេចូលក្នុងចលនាបដិវត្តន៍នោះ សេដ្ឋកិច្ចកសិកម្មចិននឹងដួលរលំជាមិនខាន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះនុះគឺជាតិនិយម៖ "វាគឺជាសង្គ្រាម (ជាមួយជប៉ុន) ដែលបានប្រមូលកសិករទាសករនិងប្រទេសចិនទាំងមូលឱ្យធ្វើបដិវត្តន៍ ហើយបក្សកុម្មុយនិស្តចិនក៏ចាប់ផ្តើមមានប្រជាប្រិយភាពឡើងពីពេលនោះដែរ។" ចលនាបដិវត្តន៍កុម្មុយនិស្តចិនគឺមានគោលលទ្ធិ គោលបំណងដ៏វែងឆ្ងាយ ហើយនិងយុទ្ធសាស្ត្រនយោបាយច្បាស់លាស់។ ទាំងអស់នេះបានអនុញ្ញាតឱ្យចលនាកុម្មុយនិស្តអាចសម្របខ្លួនទៅតាមគ្រប់ស្ថានភាពនិងកាលៈទេសៈដែលកើតឡើងនៅប្រទេសចិន។

ការបង្កើតបក្សកុម្មុយនិស្តចិនកែប្រែ

គណបក្សកុម្មុយនិស្តចិន (គកច) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២១ កំឡុងពេលចលនា ៤ ឧសភាកំពុងកើតឡើង ហើយម៉ៅសេទុងបានចាត់ទុកវាជាថ្ងៃកំណើតនៃលទ្ធិកុម្មុយនិស្តនៅចិន។[៧]

គកច បានចងសម្ព័ន្ធភាពជាមួយគួមីនតាងដែលជាគណបក្សជាតិនិយមចិនប៉ុន្តែមិនសូវទទួលបានផលប៉ុន្មានទេ។ នៅឆ្នាំ១៩២៧ សម្ព័ន្ធភាពនោះក៏បានបែកបាក់ហើយក្រុមកុម្មុយនិស្តក៏ក្លាយជាអ្នករងគ្រោះពីការបោសសម្អាតគូប្រជែងនយោបាយដែលធ្វើឡើងដោយគណបក្សគួមីនតាងក្រោមការដឹកនាំរបស់លោកចាង កាយចៀក[៨] ក្រោយឆ្នាំ១៩២៧ ពួកកុម្មុយនិស្តបានរត់ទៅកាន់ទីជនបទហើយបានសាងមូលដ្ឋានបក្ស/ទ័ពនៅពាសពេញប្រទេសចិន។ កំឡុងពេលចិនត្រូវឈ្លានពានដោយប្រទេសជប៉ុន ពួកកុម្មុយនិស្តបានបង្កើតមូលដ្ឋានបន្ថែមនៅក្នុងតំបន់ដែលកាន់កាប់ដោយជប៉ុនហើយតាំងទីបញ្ជាការខ្លួននៅទីនោះ។[៩]

សង្គ្រាមស៊ីវិលចិន ឆ្នាំ១៩៤៥–១៩៤៩កែប្រែ

ពួកជាតិនិយមមានគុណសម្បត្តិទាំងខាងកងទ័ពនិងគ្រឿងសព្វាវុធ មានទឹកដីធំទូលាយ មានចំនួនប្រជាជនច្រើន និងទទួលបានការគាំទ្រឥតឈប់ឈរពីអន្តរជាតិ។ ក្រុមបក្សពួកកុម្មុយនិស្តបានចាប់មានឡើងនៅម្តុំភាគខាងជើងនិងភាគពាយព្យនៃប្រទេសចិន។ កងទ័ពជាតិនិយមចិនដែលទទួលបានការបណ្តុះបណ្តាលដ៏ល្អជាច្រើនត្រូវបានសម្លាប់កម្ចាត់ចោលនៅក្នុងសង្គ្រាមជាមួយនឹងកងទ័ពជប៉ុនដែលបំពាក់ដោយគ្រឿងសស្ត្រាវុធទំនើបនិងល្អប្រសើរជាង ចំណែកឯពួកកុម្មុយនិស្តវិញគឺទទួលរងនូវការខាតបង់យ៉ាងតិចតួចបំផុត។ ពេលសង្គ្រាមស៊ីវិលលើកទី២ បានចាប់ផ្តើម ក្រុមកុម្មុយនិស្តចិនត្រូវបានគាំទ្រនិងផ្តល់ជំនួយពីសហភាពសូវៀត ចំណែកឯសហរដ្ឋអាមេរិកវិញបានផ្តល់ជំនួយដល់ក្រុមជាតិនិយមចិនដោយផ្គត់ផ្គង់ពួកគេនូវគ្រឿងអាវុធយោធាដែលមានតម្លៃប្រមាណរាប់រយលានដុល្លារក៏ដូចជាបញ្ជូនទ័ពជាតិនិយមតាមផ្លូវអាកាសពីតំបន់ចិនកណ្តាលទៅម៉ាន់ជូរីក្នុងគោលបំណងដណ្តើមតំបន់នោះពីពួកកុម្មុយនិស្ត។ លោកចាង កាយចៀកបានប្រមូលទ័ពរបស់លោកត្រៀមប្រឈមជាមួយនឹងកងទ័ពរំដោះប្រជាជនចិននៅក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នាដ៏អស្ចារ្យមួយគឺសមរភូមិឡៅស៊ីកំឡុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៤៨។ កម្លាំងរបស់កងទ័ពជាតិនិយមនៅខែកក្កដា ឆ្នាំ១៩៤៦ មានចំនួន ៤,៣ លាននាក់ដែលក្នុងនោះមាន ២,៣ លាននាក់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អនិងត្រៀមរួចជាស្រាច់សម្រាប់ការប្រយុទ្ធចល័តនៅទូទាំងប្រទេស។[១០][១១][១២] ក្រឡេកមកមើលសមរភូមិឡៅស៊ីវិញ ទោះបីជាចិនជាតិនិយមមានគុណសម្បត្តិច្រើនក៏ដោយក៏នូវតែច្បាំងចាញ់ក្រុមកុម្មុយនិស្ដដដែរហើយក្រោយពីពេលនោះមក ក្រុមជាតិនិយមចិនក៏ចាប់ផ្តើមដកថយបន្តិចម្តងៗទៅភាគខាងត្បូង។

លទ្ធផលកែប្រែ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សម៉ៅសេទុងក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯលានធានអានមិន។ ខណៈពេលដែលចាង កាយចៀកនិងទ័ពប្រមាណ ៦០០,០០០ នាក់ជាមួយនឹងប្រជាជនដែលប្រកាន់លទ្ធិជាតិនិយមប្រមាណ ២ លាននាក់បាននាំគ្នារត់ភៀសខ្លួនទៅលើកោះតៃវ៉ាន់។ ចាប់ពីពេលនោះមក ការតស៊ូប្រឆាំងនឹងពួកកុម្មុយនិស្តនៅលើទឹកដីចិនដីគោកក៏ចាប់ផ្តើមស្រុតចុះជាលំដាប់។ បន្តិចក្រោយមក ក្រុមកុម្មុយនិស្តចិនបានផ្តើមការប្រយុទ្ធនៅសមរភូមិជីនមិនក្នុងការប៉ុនប៉ងចង់ដណ្តើមកាន់កាប់កោះជីនមិនពីពួកជាតិនិយមប៉ុន្តែលទ្ធផលត្រូវបរាជ័យ។ នៅកំឡុងខែធ្នូ ឆ្នាំ១៩៤៩ ចាង កាយចៀកបានប្រកាសពីអត្ថិភាពនៃរដ្ឋតៃវ៉ាន់និងតាងរដ្ឋធានីបណ្តោះអាសន្ននៅទីក្រុងតៃប៉ិ ហើយបានបន្តអះអាងថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ខណៈដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ។ ការប្រយុទ្ធតទល់ជាងចុងក្រោយបង្អស់រវាងកងកម្លាំងជាតិនិយមនិងកុម្មុយនិស្តបានបញ្ចប់ដោយក្រុមកុម្មុយនិស្តបានសម្រេចចូលកាន់កាប់កោះហៃណាននៅខែឧសភាឆ្នាំ ១៩៥០។ នៅខែមិថុនា ឆ្នាំ១៩៥០ ការផ្ទុះឡើងនៃសង្គ្រាមកូរ៉េបាននាំអោយរដ្ឋាភិបាលអាមេរិកដាក់កងនាវាទី ៧ របស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ដើម្បីការពារកុំអោយភាគីទាំងសងខាងបន្តវាយប្រហារគ្នាទៀត។[១៣]

កំណត់ចំណាំកែប្រែ

  1. ជម្លោះនេះមិនមានកាលបរិច្ឆេទបញ្ចប់ជាផ្លូវការទេ។ ទោះជាយ៉ាងណា អ្នកប្រវត្តិវិទូបានយល់ស្របជាទូទៅថាភ្លើងសង្គ្រាមបានថយចុះបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានយកកោះកន្ទុយមូសដែលត្រូវជាកោះចុងក្រោយដែលកាន់កាប់ដោយសាធារណរដ្ឋចិននៅប្រជុំកោះវ៉ានសាន[១]
  2. កុបកម្មអ៊ីស្លាមគួមីនតាងប្រឆាំងនឹងការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនបានបន្តនៅខេត្តហ្គានស៊ូ ឆេងហៃ នីងសៀរ ស៊ីនជាំង យូណាន រហូតដល់ឆ្នាំ១៩៥៨។

ឯកសារយោងកែប្រែ

អាគតដ្ឋានកែប្រែ

  1. Westad, Odd (2003) Decisive Encounters: The Chinese Civil War, 1946–1950 Stanford University Press p. 305 ISBN 978-0-8047-4484-3 ដកស្រង់នៅថ្ងៃ 2019-03-08 last major GMD stronghold.
  2. Lynch, Michael (2010) The Chinese Civil War 1945–49 Osprey Publishing p. 91 ISBN 978-1-84176-671-3 បណ្ណសារចម្លងពីខ្លឹមសារដើមនៅ2016-01-02 ដកស្រង់នៅថ្ងៃ 2015-11-15 Unknown parameter |url-status= ignored (ជំនួយ)
  3. “Chinese Civil War of 1945–49”, Dictionary of Wars (2007), Third Edition, George Childs Cohn, Ed., pp. 121–122.
  4. Roberts, John Peter (2016-01-21) China: From Permanent Revolution to Counter-Revolution (អង់គ្លេស) Wellred ISBN 9781900007634 Ten percent of the agricultural population of China possessed as much as two-thirds of the land. In the province of Shansi, 0.3% of the families possessed one-quarter of the land. In Chekiang, 3.3% of the families possessed half the land, while 77% of the poor peasants possessed no more than 20% of the land.
  5. Li, Xiaobing. [2007] (2007). A History of the Modern Chinese Army. University Press of Kentucky. , . pp. 13, 26–27.
  6. Dirlik, Arif (1989) The Origins of Chinese Communism (អង់គ្លេស) Oxford University Press ISBN 9780195054545 The Origins of Chinese Communism.
  7. "World Policy Journal - Summer 2005" World Policy (អង់គ្លេស) បណ្ណសារចម្លងពីខ្លឹមសារដើមនៅ2018-07-01 ដកស្រង់នៅថ្ងៃ 2018-12-10 Unknown parameter |url-status= ignored (ជំនួយ)
  8. Hunt, Michael H. (2015) The World Transformed 1945 to the present Oxford University Press p. 113 ISBN 978-0-19-937102-0
  9. Patrick Fuliang Shan, “Local Revolution, Grassroots Mobilization and Wartime Power Shift to the Rise of Communism,” in Xiaobing Li (ed.), Evolution of Power: China’s Struggle, Survival, and Success, Lexington and Rowman & Littlefield, 2013, pp. 3–25.
  10. 《中华民国国民政府军政职官人物志》 (ចិន) p. 374
  11. 《国民革命与统一建设:20世纪初孙中山及国共人物的奋斗》 (ចិន) p. 12
  12. 《国民革命与黃埔军校:纪念黃埔军校建校80周年学術论文集》 (ចិន) p. 450
  13. "Army Department Teletype conference, ca. June 1950" Harry S. Truman Library and Museum US Department of Defense បណ្ណសារចម្លងពីខ្លឹមសារដើមនៅ2018-11-06 ដកស្រង់នៅថ្ងៃ 2015-04-14 Unknown parameter |url-status= ignored (ជំនួយ)

ប្រភពកែប្រែ

  • Bianco, Lucien (1971), [Expression error: Unrecognized punctuation character "១". Origins of the Chinese Revolution, 1915–1949], Palo Alto, CA: Stanford University Press, Expression error: Unrecognized punctuation character "១".  Chapter 1, pages 1-26 (Archive). -- hosted at CÉRIUM (Centre d’études et de recherches internationales) at the Université de Montréal
  • Franke, Wolfgang, A Century of Chinese Revolution, 1851–1949 (Basil Blackwell, Oxford, 1970).