ប៉ែន នុត

អតីតនាយករដ្ឋមន្រ្តីកម្ពុជា

សម្តេច ប៉ែន នុត (១ មេសា ១៩០៦ – ៨ ឧសភា ១៩៨៥) គឺជាអ្នកនយោបាយខ្មែរម្នាក់។ សម្តេចបានចូលបម្រើការជានាយករដ្ឋមន្រ្តីដំបូងនៅក្នុងសម័យអាណានិគមបារាំង ហើយជានាយករដ្ឋមន្រ្តីម្តងទៀតខណៈពេលកម្ពុជាបានទទួលឯករាជ្យពីបារាំង (១៩៥៣)។ នៅក្នុងសម័យសង្គមរាស្រ្តនិយម គាត់បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាបាន ៤ អាណត្តិថែមទៀត (១៩៥៤–១៩៥៥, ១៩៥៨, ១៩៦១, ១៩៦៨–១៩៦៩)។

សម្តេច
ប៉ែន នុត
នាយករដ្ឋមន្រ្តីកម្ពុជាទី៧
ក្នុងការិយាល័យ
១៥ សីហា ១៩៤៨ – ២១ មករា ១៩៤៩
ព្រះមហាក្សត្រនរោត្តម សីហនុ
មុនឈាន វ៉ម
បន្ទាប់យ៉ែម សំបូរ
ក្នុងការិយាល័យ
២៤ មករា ១៩៥៣ – ២២ វិច្ឆិកា ១៩៥៣
ព្រះមហាក្សត្រនរោត្តម សីហនុ
មុននរោត្តម សីហនុ
បន្ទាប់ចាន់ ណាក់
ក្នុងការិយាល័យ
១៨ មេសា ១៩៥៤ – ២៦ មករា ១៩៥៥
ព្រះមហាក្សត្រនរោត្តម សីហនុ
មុននរោត្តម សីហនុ
បន្ទាប់ឡេង ង៉ែត
ក្នុងការិយាល័យ
១៧ មករា ១៩៥៨ – ២៤ មេសា ១៩៥៨
ព្រះមហាក្សត្រនរោត្ដម សុរាម្រិត
មុនឯក យីអ៊ុន
បន្ទាប់ស៊ឹម វ៉ា
ក្នុងការិយាល័យ
២៨ មករា ១៩៦១ – ១៧ វិច្ឆិកា ១៩៦១
ព្រះមហាក្សត្រស៊ីសុវត្ថិ កុសមៈ
មុនផូ ព្រឿង
បន្ទាប់នរោត្តម សីហនុ
ក្នុងការិយាល័យ
៣១ មករា ១៩៦៨ – ១៤ សីហា ១៩៦៩
ព្រះមហាក្សត្រស៊ីសុវត្ថិ កុសមៈ
មុនសឺន សាន
បន្ទាប់លន់ នល់
ក្នុងការិយាល័យ
១៧ មេសា ១៩៧៥ – ៤ មេសា ១៩៧៦
ប្រធានាធិបតីនរោត្តម សីហនុ
មុនឡុង បូរ៉េត
បន្ទាប់ខៀវ សំផន (បណ្តោះអាសន្ន)
រដ្ឋមន្រ្តីក្រសួងការបរទេស
ក្នុងការិយាល័យ
១១ មករា ១៩៥៨ – ១០ កក្កដា ១៩៥៨
នាយករដ្ឋមន្ត្រីឯក យីអ៊ុន
ស៊ឹម វ៉ា
មុនស៊ឹម វ៉ា
បន្ទាប់ទ្រឿង កាង
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត១ មេសា ១៩០៦
ភ្នំពេញ កម្ពុជា
ស្លាប់១៨ ឧសភា ១៩៨៥ (អាយុ ៧៩ ឆ្នាំ)
ឆាតេណេ-ម៉ាឡាប៊្រី បារាំង
គណបក្ស​នយោបាយគណបក្សប្រជាធិបតេយ្យ (១៩៤៦–១៩៥៥)
សង្គមរាស្រ្តនិយម (១៩៥៥–១៩៧០)
រណសិរ្សរួបរួមជាតិកម្ពុជា (១៩៧០–១៩៧៦)

បន្ទាប់ពីសីហនុត្រូវលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, សម្តេចប៉ែន នុតក៏បានរត់ទៅជ្រកកោនជាមួយសីហនុហើយបានក្លាយជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចម្រុះថ្មីដែលមានឈ្មោះថារាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា[១] ក្រោយពីខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, លោកប៉ែន នុតក៏បានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាជាលើកចុងក្រោយ ប៉ុន្តែមិនមានអំណាចឥទ្ធិពលអ្វីឡើយ។ ប៉ែន នុតត្រូវបានពួកខ្មែរក្រហមដកចេញពីតំណែងនៅដើមឆ្នាំ១៩៧៦ ដោយមានលោកខៀវ សំផនឡើងកាន់តំណែងជំនួសបន្ត។ ដូច្នេះហើយ សម្តេចក៏ធ្វើចំណាកស្រុកទៅរស់នៅឯប្រទេសបារាំង។

សម្តេចប៉ែន នុតបានបម្រើការជានាយករដ្ឋមន្រ្តីកម្ពុជាសរុបបាន ៧ អាណត្តិដាច់ៗពីគ្នា (រយៈពេល ៥ឆ្នាំ និង ២២២ថ្ងៃ) ដែលជាហេតុធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេទីពីរនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាបន្ទាប់ពីសម្តេចហ៊ុន សែន

ឯកសារយោង

កែប្រែ
  1. "GRUNK - Place de Barcelone" (PDF).

តំណភ្ជាប់ក្រៅ

កែប្រែ
តំណែងនយោបាយ
មុនដោយ
សឺន សាន
នាយករដ្ឋមន្រ្តីកម្ពុជា
១៩៦៨–១៩៦៩
តដោយ
លន់ នល់
មុនដោយ
ឡុង បូរ៉េត
នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ
១៧ មេសា ១៩៧៥–៤ មេសា ១៩៧៦
តដោយ
ខៀវ សំផន