រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧០ រឺ រដ្ឋប្រហារកម្ពុជា១៩៧០ គឺសំដៅទៅលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ក្នុងកំឡុងឆ្នាំ១៩៧០ ដែលព្រះប្រមុខរដ្ឋ សម្តេចនរោត្ដម-សីហនុត្រូវបានទម្លាក់ពីតំណែង បន្ទាប់ពីការបោះឆ្នោតនៅក្នុងរដ្ឋសភានៅថ្ងៃទី ១៨ មីនា។ ក្រោយមក សិទ្ធិអំណាចជាបណ្ដោះអាសន្នត្រូវបានយកមកប្រើ​ដោយលោកនាយករដ្ឋមន្ត្រីលន់-ណុល ដែលលោកក៏បានក្លាយជាប្រមុខរដ្ឋជាធរមានផងដែរ។ រដ្ឋប្រហារនេះនៅទីបំផុតបាននាំទៅដល់ការប្រកាសសាធារណរដ្ឋខ្មែរ (République khmère) នៅពេលក្រោយក្នុងឆ្នាំនោះដដែល ហើយនិងក៏ជាចំណុចរបត់មួយនៅក្នុងសង្គ្រាមរដ្ឋប្បវេណីកម្ពុជា។ មិនមែនថារបបរាជាធិបតេយ្យលែងមានទាល់តែសោះនោះឡើយ កម្ពុជាបានទទួលឈ្មោះហៅក្រៅពាក់កណ្ដាលជាផ្លូវការថា "État du Cambodge" (រដ្ឋកម្ពុជា) នៅក្នុងការអន្តរាគមប្រាំមួយខែបន្ទាប់ពីរដ្ឋប្រហារនេះ រហូតដល់សាធារណរដ្ឋនេះត្រូវបានប្រកាសឡើង។[១]

វាក៏បានកត់សំគាល់ដល់ចំណុចមួយនេះផងដែរ នៅក្នុងប្រទេសកម្ពុជាដែលប្រទេសនេះបានចូលទៅជាប់ទាក់ទិនយ៉ាងសំខាន់ទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ គ្រានោះលោកលន់-ណុលបានចេញឱសានវាទមួយទៅកាន់កងកម្លាំងវៀតណាមដើម្បីអោយចាកចេញពីកម្ពុជា។

**ផ្ទៃរឿងកែប្រែ

ចាប់តាំងពីទទួលបានឯករាជ្យពីបារាំងក្នុងឆ្នាំ១៩៥៤ ប្រទេសកម្ពុជាត្រូវបានដឹកនាំដោយ សម្តេច[[នរោត្តម សីហនុលចលនានយោបាយសង្គមរាស្ត្រនិយមរបស់ព្រះអង្គ ទទួលបានការគាំទ្របន្ទាប់ពីបានឈ្មះការបោះឆ្នោតសភាតំណាងរាស្ត្រឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៦៣ ព្រះសីហនុបានបង្ខំអោយរដ្ឋសភាអោយទទួលយកការកែប្រែរដ្ឋធម្មនុញ្ញ​ដែលធ្វើអោយព្រះអង្គក្លាយជាប្រមុខរដ្ឋ​ដោយគ្មានលក្ខ័ណ្ឌកែប្រែមុខតំណែង ។ ព្រះអង្គបានទទួលនូវអំណាចក្នុងស្រុកតាមរយៈការច្របាច់បញ្ចូលគ្នា​នៃសហត្ថាករណ៍ (ឧបាយបញ្ឆោត) ការគំរាមកំហែង បរិបាលកិច្ចខាងនយោបាយ និងការធ្វើតុល្យកម្មយ៉ាងប្រុងប្រយ័ត្ននៃធាតុឆ្វេងនិងស្ដាំនិយម​នៅខាងក្នុងរដ្ឋាភិបាលរបស់ទ្រង់ ខណៈដែលកំពុងធ្វើអោយពួកស្ដាំស្ងប់ជាមួយនឹងវោហាសាស្ត្របែបជាតិនិយម ព្រះអង្គបានសម្របសម្រួលភាសាសង្គមនិយមច្រើន​ដើម្បីបន្ថែមអោយមានចលនាកុម្មុយនិស្តកម្ពុជា ដែលព្រះអង្គបានចាត់ទុកដោយអង្គឯងថាជាពួក ខ្មែរក្រហម

ជាមួយនឹងសង្គ្រាមឥណ្ឌូចិនលើកទីពីរកំពុងកាន់តែធំឡើងៗ ការធ្វើតុល្យការរបស់ព្រះសីហនុរវាងពួកឆ្វេង និងស្ដាំកាន់តែពិបាកថែរក្សា ។ ការរត់ពន្ធអង្ករឆ្លងកាត់ព្រំដែន ក៏បានចាប់ផ្ដើមមានផលប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចកម្ពុជា ។[២] នៅក្នុងការបោះឆ្នោតកម្ពុជា១៩៦៦ គោលនយោបាយសង្គមជាធម្មតាដែលមានបេក្ខជនម្នាក់​នៅមណ្ឌលបោះឆ្នោតត្រូវបានបោះបង់ចោលហើយ មានការយោលយោគយ៉ាងធំទៅពួកខាងស្ដាំ ជាពិសេស ពេលដែលពួកតំណាងឆ្វេងត្រូវតែប្រកួតប្រជែងដោយផ្ទាល់​ជាមួយពួកសមាជិកជាប្រពៃណី ដែលពួកគេអាចប្រើប្រាស់ឥទ្ធិពលក្នុងតំបន់របស់ខ្លួន ។[៣] ទោះបីជាជនកុម្មុយនិស្តពីរបីនាក់ដែលនៅក្នុងសង្គម ដូចជា ហ៊ូ-យុន និង ខៀវ-សំផន ជ្រើសរើសដើម្បីឈរឈ្មោះក៏ដោយ ក៏ពួកឆ្វេងនិយមភាគច្រើនគឺត្រូវបរាជ័យយ៉ាងដាច់ណាត់ ។ លន់-ណុល អ្នកស្ដាំនិយមដែលជាសហការីដែលឈរជើងយូរមកហើយរបស់ព្រះសីហនុ​បានក្លាយជានាយករដ្ឋមន្ត្រី ។

នៅឆ្នាំ១៩៦៩ លន់-ណុល និងពួកស្ដាំនិយមកំពុងប្រែជាអស់ចិត្តកាន់តែច្រើនឡើងជាមួយព្រះសីហនុ ។ ថ្វីបើវាជាមូលដ្ឋានសម្រាប់រឿងនេះក៏ដោយ ក៏គឺជាការពិចារណាច្រើនខាងសេដ្ឋកិច្ច នយោបាយជាផ្នែកៗ ក៏បានជាប់ពាក់ព័ន្ធក្នុងនោះដែរ ។ ជាពិសេស វេទយិតភាពជាតិនិយម និងបដិកុម្មុយនិស្តនៃលន់-ណុល និងពួកសហការីរបស់គាត់ចង់បានន័យថា​នយោបាយព្រះសីហនុចំពោះការត្រាប្រណីខ្លះដល់សកម្មភាពជាច្រើនរបស់វៀតកុង និងកងទ័ពប្រជាជនវៀតណាមនៅក្នុងព្រំដែនកម្ពុជាគឺមិនអាចទទួលយកបានទេ ព្រះសីហនុ កំឡុងពេលទោរទន់ទៅពួកឆ្វេងនៅឆ្នាំ១៩៦៣-៦៦ ទ្រង់បានចរចារសម្រុះសម្រួលជាសម្ងាត់ជាមួយហាណូយ ដោយហេតុនោះជាការតបត្រឡប់មកវិញដោយការទិញស្រូវដែលធានានូវតម្លៃអតិផរណា កំពង់ផែក្រុងព្រះសីហនុដែលត្រូវបានបើកឡើងគឺដើម្បីការជញ្ជូនអាវុធតាមនាវាអោយទៅពួកវៀតកុង ។ ដូចគ្នានេះដែរ ពួកជាតិនិយមស្ដាំ ក៏ជាធាតុទំនើបកម្មសេរីមួយដែរក្នុងសង្គម ដែលដឹកនាំដោយអ៊ិន-តាំ ក៏កាន់តែលែងជិតស្និទតាមរចនាបទអត្តាធិបតេយ្យរបស់ព្រះសីហនុទៀតឡើយ ។

មានភស្តុតាងថាកំឡុងឆ្នាំ១៩៦៩ លន់-ណុលបានឈានទៅដល់ការបង្កើតយោធាសហរដ្ឋ​ដើម្បីធានាការគាំទ្រយោធាសម្រាប់សកម្មភាពណាមួយប្រឆាំងនឹងព្រះសីហនុ ។[៤] អ្នកដែលតែងតាំងដោយលន់-ណុលជាឧបនាយរដ្ឋមន្ត្រី គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ជាអ្នកជាតិនិយមជាមិត្តនឹងសហរដ្ឋ និងមេដឹកនាំនៃសហគមន៍ធុរកិច្ចកម្ពុជាម្នាក់ដែលត្រូវបានគិតថា​បានអោយយោបល់ថាព្រះសីហនុគួរត្រូវធ្វើឃាត លន់-ណុលផងដែរក៏បានច្រានចោលនូវផែនការនេះថាជាភាពលីលាដ៏ឧក្រិដ្ឋ[៥] ព្រះសីហនុព្រះអង្គឯងបានមានព្រះតម្រិះថាទ្រង់សិរិមតៈ (ដែលទ្រង់មានចរិកជាអ្នកទាមទារសិទ្ធិប្រកួតប្រជែងដែលច្រណែនទៅ​នឹងរាជបល្ល័ង្កកម្ពុជា) ដែលនៅពីក្រោយដោយពួកសេអ៊ីអា និងនៅក្នុងការជាប់ទាក់ទងជាមួយអ្នកប្រឆាំងដែលព្រះសីហនុនិរទេសខ្លួន សឺន-ង៉ុកថាញ់ ទ្រង់បានផ្ដល់យោបល់នូវផែនការរដ្ឋប្រហារដល់លន់-ណុលនៅឆ្នាំ១៩៦៩ ។[៦] ការពាក់ព័ន្ធរបស់សេអ៊ីអាក្នុងផែនការរដ្ឋប្រហារសម្ងាត់ដែល​នៅតែគ្មានភស្តុតាងអះអាង ហើយលោកហិនន្រី-ឃីស្ស៊ីង្កឺរក្រោយមកបានអះអាងថាព្រឹត្តិការណ៍ទាំងនោះអាច​នឹងនាំអោយរដ្ឋាភិបាលសហរដ្ឋភ្ញាក់ផ្អើល ក៏ប៉ុន្តែវាហាក់បីដូចជាប្រហែលថា យ៉ាងហោចណាស់ក៏មានពួកភ្នាក់ងារសម្ងាត់យោធាខ្លះ ក៏គួរតែទទួលខុសត្រូវមួយផ្នែកដែរក្នុងរឿងនេះ ។[៧] វាក៏ត្រូវបានគេដឹងដែរថាពួកយោធាសហរដ្ឋបានចេញគម្រោងការ​ដើម្បីការលុកលុយមួយនៅកម្ពុជានៅឆ្នាំ១៩៦៦-៧ ហើយដោយមានដំណើរការមិនស្រួល ដែលលោកលីនដុនប.-ចនសុនមិនបានយល់ស្របនឹងពួកគេឡើយ ។[៨]

ឯកសារដែលមិនទាន់បានប្រកាសជាចំហជាច្រើនបង្ហាញថា នៅចុងខែមីនាឆ្នាំ១៩៧០ដដែល រដ្ឋបាលលោកនិខ្សុនកំពុងសង្ឃឹមថានឹងរក្សា ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ ។

ព្រះសីហនុធ្លាក់ពីតំណែងប្រមុខរដ្ឋកែប្រែ

នៅខែមីនា១៩៧០ គ្រានោះព្រះសីហនុកំពុងធ្វើដំណើរទៅ អឺរ៉ុប សហភាពសូវៀត និងចិន បាតុកម្មប្រឆាំងយួនទ្រង់ទ្រាយធំជាច្រើនបានផ្ទុះឡើងនៅភ្នំពេញ ។ ពួកហ្វូងបាតុករបានវាយប្រហារស្ថានទូតវៀតណាមខាងជើង និងវៀតកុង (រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង) ។ ព្រះសីហនុដើមឡើយបានផ្ដល់កម្រិតពិតប្រាកដនៃការគាំទ្រដល់ពួកបាតុករ ទ្រង់សង្ឃឹមថាម៉ូស្គូ និងប៉ីជិងនឹងដាក់សម្ពាធវៀតណាមខាងជើង​ដើម្បីកាត់បន្ថយវត្តមានរបស់ខ្លួននៅកម្ពុជា ។ ជាការពិត វាត្រូវបានផ្ដល់យោបល់ (ដោយវីល្លៀម ឝខ្រុស (William Shawcross) និងអ្នកដទៃ) ថាព្រះសីហនុ និងលន់-ណុលប្រហែលបានរៀបផែនការបាតុកម្មដំបូងៗ​ដើម្បីទទួលបានអនុភាពនយោបាយប្រឆាំងនឹងហាណូយ

កុប្បកម្មជាច្រើននេះ យ៉ាងណាៗ បានធ្វើកាន់តែធំឡើងៗហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាល ទោះបីយ៉ាងណា នេះគឺប្រហែលជាបានធ្វើឡើងជាមួយកម្រិត​នៃការជម្រុញទឹកចិត្តពីលន់-ណុល និងទ្រង់សិរិមតៈ ហើយស្ថានទូតនោះក៏ត្រូវបានបំផ្លិចបំផ្លាញ ។ នៅខាងក្នុង ផែនការយថាភាព រឺ អនិមិត្តភាព មួយ ដោយពោលទៅត្រូវបានគេរកឃើញមានប្រយោជន៍ដល់ពួកកុម្មុយនិស្ត​ដើម្បីកាន់កាប់កម្ពុជា ។ នៅថ្ងៃ១២មីនា ទ្រង់សិរិមតៈបានលុបចោលកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម​របស់ព្រះសីហនុជាមួយវៀតណាមខាងជើង លន់-ណុលបានបិទកំពង់ផែព្រះសីហនុដើម្បីអោយពួកវៀតណាមខាងជើង និងចេញឱសានវាទមួយទៅកាន់ពួកគេ: កងកម្លាំងក.ប.វ.ជ. (កងទ័ពប្រជាជនអាកាវៀតណាម. កងទ័ពវៀតណាមខាងជើង) និងរ.រ.ជ. (រណសិរ្សរំដោះជាតិអាកា. វៀតកុង)ទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺ ក៏ប្រឈមមុខនឹងសកម្មភាពយោធា ។[៩] នៅពេលនោះ ព្រឹកថ្ងៃ១៦មីនា វាគឺច្បាស់ថាការទាមទារនេះមិនត្រូវបានតាមសន្យាទេ ពួកយុវជន៣០,០០០នាក់ខ្លះបានប្រមូលផ្ដុំគ្នា​នៅខាងក្រៅរដ្ឋសភាជាតិនៅភ្នំពេញដើម្បីធ្វើការតវ៉ាប្រឆាំង​នឹងវត្តមានរបស់វៀតណាម ។

ចាប់ពីចំណុចនេះទៅ ព្រឹត្តិការណ៍ជាច្រើនត្រូវរំកិលទៅមុខជាមួយភាពលឿនទ្វេរឡើង ។ នៅថ្ងៃដដែល រដ្ឋលេខាធិកាការពារជាតិកម្ពុជាលោកវរសេនីយឯក Oum Mannorine (អ៊ំ មនោរិន) (ព្រះភាតាថ្លៃរបស់ព្រះសីហនុ) ត្រូវបានគេកំណត់ពេលដើម្បីសួរសំណួរនៅអង្គនីតិបញ្ញត្តិជាតិ​ចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាងអំពីអំពើពុករលួយ បណ្ដឹងជាច្រើនត្រូវគេពន្យារពេល​ដោយលឺការសុំអោយមានការដោះស្រាយឡើងវិញរបស់ពួកបាតុករ ។ តាមរយៈព្រះសីហនុ លោកMannorine (មនោរិន) បានទទួលដំណឹងថាលន់-ណុល និងទ្រង់សិរិមតៈប្រហែលជាប្រញាប់ប្រញាល់ធ្វើរដ្ឋប្រហារមួយ ក្រុមមនុស្សរបស់លោកMannorine (មនោរិន) ក្រោមបញ្ជាការនៃអគ្គនគរបាលភ្នំពេញវរសេនីយត្រី Buor Horl (បួរ ហល) បានព្យាយាមចាប់អ្នកផ្សំគំនិត ក៏ប៉ុន្តែវាយឺតពេលណាស់ទៅហើយ ។[១០] លោក Mannorine (មនោរិន), ហើយនិងបុគ្គលិកសន្តិសុខសំខាន់ៗដ៏ទៃទៀតដែលស្មោះត្រង់ទៅខាងព្រះសីហនុ ត្រូវបានគេជំនួសក្រោមការចាប់ខ្លួន ។ បន្ទាប់ពីសភាបានពន្យារពេលនៅថ្ងៃនោះ មាតាព្រះសីហនុ ព្រះមហាក្សត្រយានីកុសមៈ នៅក្នុងការស្នើសុំរបស់ព្រះសីហនុ បានកោះហៅលន់-ណុល និងទ្រង់សិរិមតៈអោយចូលគាល់ក្នុងព្រះបរមរាជវាំង ហើយសុំអោយពួកគាត់បញ្ចប់បាតុកម្មទាំងនោះ ។[១១]

វាលេចឡើងជួនកាលកំឡុងថ្ងៃ១៦ រឺ ១៧មីនា ដែលទ្រង់សិរិមតៈបានធ្វើអោយលន់-ណុលដកព្រះសីហនុចេញពីរដ្ឋាភិបាល ។ លន់-ណុល ដែលរហូតដល់ចំណុចនោះប្រហែលសង្ឃឹមគ្រាន់តែថាព្រះសីហនុ​នឹងបញ្ចប់ទំនាក់ទំនងរបស់ទ្រង់ជាមួយវៀតណាមខាងជើង លោកបានបង្ហាញការស្ទាក់ស្ទើរខ្លះៗដើម្បីចូលរួមសកម្មភាពប្រឆាំង​នឹងព្រះប្រមុខរដ្ឋ: ដើម្បីល្បួងលោក ទ្រង់សិរិមតៈបានចាក់សន្និសីទសារពត៌មានដែលថតក្នុងខ្សែអាត់ពីប៉ារីស​ដោយអះអាងគ្មានភស្តុតាងដល់លោកស្ដាប់ ដែលក្នុងនោះព្រះសីហនុបានគំរាមថានឹងប្រហារជីវិតពួកគាត់ទាំងពីរ​នៅពេលការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ ។[១២] ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជា ជាមួយនឹងហេតុផលដែលថាទ្រង់សិរិមតៈបានការគាំទ្រដោយមន្ត្រីកងទ័ពបីរូប ជាចុងក្រោយបានបង្ខិតបង្ខំអោយមានការស្រក់ទឹកភ្នែកអោយលន់-ណុលចុះហត្ថលេខា​លើឯកសារចាំបាច់ជាច្រើននៅក្នុងការភ្ជុងកាំភ្លើង ។

ថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានី ហើយការជជែកតទល់ត្រូវបានប្រារព្ធឡើងនៅខាង​ក្នុងរដ្ឋសភាក្រោមការដឹកនាំរបស់អ៊ិន-តាំ ។ សមាជិកម្នាក់នៃសភានេះ (គឹម-ផុន (Kim Phon) ក្រោយមកត្រូវគេសម្លាប់ដោយពួកបាតុករកាន់ជើងព្រះសីហនុនៅកំពង់ចាម) បានដើរចេញការប្ដឹងប្រឆាំងជាច្រើន ថ្វីបើវាមិនអន្តរាយនៅពេលនោះក៏ដោយ ។ ពួកអ្នកនៅសេសសល់ក្នុងសភាបានបោះឆ្នោតជាឯកច្ឆន្ច​ដើម្បីយកមាត្រា១២២នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីព្រះសីហនុ ។ លន់-ណុលបានកាន់កាប់អំណាចប្រមុខរដ្ឋលើជំហរជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភាត្រូវបានកាន់ដោយប្រធានមហាសន្និបាត ឆេង-ហេង ។ អ៊ិន-តាំបានត្រូវគេយល់ស្របអោយធ្វើជាប្រធានសង្គម ។ រដ្ឋប្រហារដូច្នេះ ក៏បានដើរតាមរបបធម្មនុញ្ញជាចាំបាច់ដែរផ្ទុយនឹង​ការកាន់កាប់ដោយយោធាបើកចំហ ។[១៣] ព្រឹត្តិការណ៍ទាំងនេះបានគូសសំគាល់នូវការបង្កើតរបបសាធារណរដ្ឋខ្មែរផងដែរ ។

បាតុកម្មនានាប្រឆាំងរដ្ឋប្រហារកែប្រែ

នៅថ្ងៃ២៣មីនា ព្រះសីហនុ (តាមវិទ្យុប៉ីជិង)បានកោះហៅអោយមានការបះបោរសកលប្រឆាំងនឹងលន់-ណុល ។ បាតុកម្មដែលមានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើន កំពុងកោះហៅអោយមានការវិលត្រឡប់មកវិញរបស់ព្រះសីហនុ​ដែលចាប់ផ្ដើមនៅខេត្តកំពង់ចាម តាកែវ និងកំពត[១៤] បាតុកម្មនៅកំពង់ចាមដោយឡែកបានប្រែជាមានភាពហិង្សា ដែលមានពួកអ្នកតំណាងរដ្ឋសភាពីររូប សុស-សឿន និងគឹម-ផុន ក៏ត្រូវស្លាប់ដោយពួកបាតុករនៅថ្ងៃ២៦មីនា បន្ទា់ពីការបើកបរទៅកាន់ទីប្រជុំជនដើម្បីចរចារ ។ បងប្អូនរបស់លន់-ណុល គឺជាមន្ត្រីនគរបាលលោកលន់-និលត្រូវបានគេវាយប្រហារនៅក្បែរៗទីប្រជុំជនទន្លេបិទដោយពួកកម្មករចំការ ហើយក៏ត្រូវបានសម្លាប់ទៅ ។

បាតុកម្មនានាត្រូវបានបង្ក្រាបជាមួយអំពើព្រៃផ្សៃក្រៃលែង​ដោយពួកទាហានកម្ពុជា មានមរណភាពជាច្រើនរយនាក់ និងរាប់ពាន់នាក់នៅក្នុងការចាប់ខ្លួន ។ សាក្សីខ្លះបាននិយាយថារថក្រោះកំពុងតែត្រូវបានប្រើប្រឆាំង​នឹងពួកហ្វូងនៃអសេនិកជន (ជនស៊ីវិល)ដែលគ្មានអាវុធ ។[១៤]

វិបាកកែប្រែ

កាលណោះលន់-ណុលដំបូងក៏បន្តសន្ទនាទ្វេភាគីជាមួយនឹងពួកវៀតណាមខាងជើង ដែលសង្ឃឹមដើម្បីចរចារកិច្ចព្រមព្រៀងពួកគេឡើងវិញ ការលុកលុយរបស់អាមេរិកនិងវៀតណាមខាងត្បូង​នៃកម្ពុជាភាគអាគ្នេយ៍នៅក្នុងយុទ្ធនាការកម្ពុជានៅខែបន្ទាប់​បានផ្លាស់ប្រែកម្ពុជាអោយមានការជាប់ពាក់ព័ន្ធនៅ​ក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរទាំងស្រុង និងមិនអាចងាកត្រឡប់ក្រោយបាន ។ អំពើព្រៃផ្សៃនៃរបបលន់-ណុលនេះជារឿយៗត្រូវបានគេអះអាងថាជាកត្តាមួយនៅក្នុងការងើបឡើងនៃពួកខ្មែរក្រហមពីព្រោះតែធ្វើអោយកើនឡើងពួកប្រឆាំងស្ដាំនិយម និងការរំជើបរំជួលចិត្តប្រឆាំងអាមេរិកក្នុងចំណោមប្រជាជនខ្មែរ ។

ប្រទេសជាតិជាច្រើនបានផ្ដាច់ចំណងទាក់ទងជាមួយកម្ពុជា ពីព្រោះពួកគេទទួលស្គាល់តែរាជរដ្ឋាភិបាលនិរទេសមួយគត់ប៉ុណ្ណោះ ។

សូមមើលផងដែរកែប្រែ

ឯកសារយោងកែប្រែ

  1. The name "State of Cambodia" would be later revived under the People's Republic of Kampuchea regime between 1989 and 1993. Soizick Crochet, Le Cambodge, Karthala, Paris 1997, ISBN 2-86537-722-9
  2. Kiernan, B. How Pol Pot came to power, Yale UP, p.228
  3. Kiernan, p.232
  4. Kiernan, p.300
  5. Kiernan, p.301
  6. Sihanouk, pp.36-38
  7. Clymer, K. J. The United States and Cambodia, Routledge, 2004, p.22
  8. Clymer, p.23
  9. Sutsakhan, Lt. Gen. S. The Khmer Republic at War and the Final Collapse Washington DC: United States Army Center of Military History, 1987, Part 1, p. 42. See also Part 1Part 2Part 3.
  10. Sihanouk, p.50
  11. Ayres, D. Anatomy of a Crisis, University of Hawaii Press, 2000, p.71
  12. Marlay, R. and Neher, C. Patriots and tyrants, Rowman & Littlefield, 1999, p.165
  13. Clymer, p.21
  14. ១៤,០ ១៤,១ Kiernan, p.302