ប្រេស៊ីល
ប្រទេសប្រេស៊ីល (ភាសាព័រទុយហ្កាល់៖ Brasil) ដោយមានឈ្មោះផ្លូវជាការថា សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (República Federativo do Brasil) គឺជាប្រទេសដ៏ធំបំផុតមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូងនិងអាមេរិកឡាទីន។ ប្រទេសប្រេស៊ីលមានក្រឡាផ្ទៃសរុប ៨.៥ លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំជាងគេទីប្រាំនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី[១០] និងមានចំនួនប្រជាជនជាង ២១១ លាននាក់ដោយជាប់លំដាប់ថ្នាក់លេខប្រាំមួយខាងចំនួនប្រជាជន។ រដ្ឋធានីរបស់ប្រេស៊ីលគឺប្រាស៊ីលីយ៉ា ហើយចំណែកឯទីក្រុងធំបំផុតគឺសាវប៉ូលឡូ។ ប្រទេសនេះមានព្រំប្រទល់ខាងកើតជាប់មហាសមុទ្រអាត្លង់ទិក (មានឆ្នេរសមុទ្រប្រវែងជាង ៧,៤៩១ គ.ម) ខាងជើងជាប់ប្រទេសកូឡុំប៊ី ខាងលិចជាប់ប្រទេសបូលីវី និងប៉េរូ ខាងត្បូងឆៀងខាងលិចជាប់ប្រទេសអាហ្សង់ទីន និងប៉ារ៉ាគ្វេ ហើយខាងត្បូងជាប់អ៊ូរុយគ្វេ។ សហព័ន្ធនេះមានរដ្ឋនិងស្រុកសហព័ន្ធចំនួន ២៦។ ប្រទេសប្រេស៊ីលមានចំនួនប្រជាជននិយាយភាសាព័រទុយហ្កាល់ច្រើនជាជាងចំនួនប្រជាជននៅប្រទេសព័រទុយហ្កាល់ទៅទៀត ហើយជាប្រទេសនៅទ្វីបអាមេរិកតែមួយគត់ដែលប្រើប្រាស់ភាសាព័រទុយហ្កាល់។[១១][១២] វាក៏ជាប្រទេសមួយដែលមានវប្បធម៌និងជាតិសាសន៍ចម្រុះច្រើនជាងគេបំផុតនៅលើលោកដែរព្រោះថាប្រេស៊ីលតែងតែស្វាគមន៍ជនអន្តោប្រវេសន៍អស់ជិតពីរសតវត្សនេះមកហើយ។[១៣]
República Federativa do Brasil (ភាសាព័រទុយហ្កាល់) | |
---|---|
បាវចនា Ordem e Progresso (ព័រទុយហ្កាល់) "សណ្តាប់ធ្នាប់ និងវឌ្ឍនភាព" | |
ទីតាំងប្រទេសប្រេស៊ីល (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ប្រាស៊ីលីយ៉ា 15°47′S 47°52′W / 15.783°S 47.867°W |
ទីក្រុងធំបំផុត | សាវប៉ូលឡូ 23°33′S 46°38′W / 23.550°S 46.633°W |
ភាសាផ្លូវការ និងភាសាជាតិ | ភាសាព័រទុយហ្កាល់[២] |
ក្រុមជនជាតិ (ឆ្នាំ ២០១០)[៣] |
|
សាសនា | ៨៦.៨% គ្រិស្តសាសនា —៦៤.៦% រ៉ូម៉ាំងកាតូលិក —២២.២% ប្រូតេស្តង់ —២.០% និកាយគ្រិស្តផ្សេងទៀត ៨.០% គ្មានជំនឿសាសនា ២.០% ចេតោនិយម ៣.២% សាសនាផ្សេងៗទៀត |
រដ្ឋាភិបាល | សាធារណរដ្ឋសហព័ន្ធប្រធានាធិបតីនិយម |
ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា | |
ជេរ៉ាល់ដូ អាល់គីមីន | |
អារធួរ លីរ៉ា | |
រ៉ូឌ្រីហ្គោ ប៉ាឆេកូ | |
- ប្រធានតុលាការកំពូលសហព័ន្ធ | រ៉ូសា វេប៊ឺរ |
នីតិបញ្ញត្តិ | សមាជជាតិ |
ព្រឹទ្ធសភាសហព័ន្ធ | |
សភាតំណាងរាស្ត្រ | |
ទទួលឯករាជ្យ | |
៧ កញ្ញា ១៨២២ | |
២៩ សីហា ១៨២៥ | |
១៥ វិច្ឆិកា ១៨៨៩ | |
៥ តុលា ១៩៨៨ | |
ក្រឡាផ្ទៃ | |
- សរុប | ៨,៥១៥,៧៦៧ គ.ម២ (ទី៥) |
- ផ្ទៃទឹក (%) | ០.៦៥ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩) | ២១០,១៤៧,១២៥[៦] (ទី៦) |
- ដង់ស៊ីតេ | ២៥ នាក់/គ.ម២ (ទី២០០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣.៣២៨ ទ្រីលានដុល្លារ[៧] (ទី៨) |
- ក្នុងម្នាក់ | ១៥,៦៤២ ដុល្លារ[៧] (ទី៨៤) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ១.៤៩១ ទ្រីលានដុល្លារ[៧] (ទី១៣) |
- ក្នុងម្នាក់ | ៧,០១០ ដុល្លារ[៧] (ទី៨៧) |
ជីនី (២០១៩) | ៥៣.៤[៨] ខ្ពស់ · ទី១០ |
HDI (២០១៩) | ០.៧៦៥[៩] ខ្ពស់ · ទី៨៤ |
រូបិយវត្ថុ | រៀល (R$) (BRL) |
ល្វែងម៉ោង | UTC−២ ទៅ −៥ (BRT) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy (ស.រ.) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៥៥ |
ដែនកម្រិតខ្ពស់ | .br |
ប្រេស៊ីល គឺជាអតីតអាណានិគមមួយរបស់ព័រទុយហ្គាល់ ចាប់តាំងពីការមកដល់របស់លោក Pedro Álvares Cabral នៅឆ្នាំ ១៥០០ រហូតដល់ពេលទទួលឯករាជ្យនៅឆ្នាំ ១៨២២។ ពេលទទួលបានឯករាជ្យដំបូង ប្រេស៊ីលគឺជាចក្រភពមួយ ក្រោយមកបានក្លាយទៅជាសាធារណរដ្ឋនៅឆ្នាំ ១៨៨៩។ រដ្ឋធម្មនុញ្ញបច្ចុប្បន្ន បានកំណត់ថា ប្រេស៊ីលគឺជាសាធារណរដ្ឋសហព័ន្ធ។ សហព័ន្ធ ត្រូវបានបង្កើតឡើងដោយ មណ្ឌលសហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤។
ប្រេស៊ីល គឺជាប្រទេសសេដ្ឋកិច្ចទី១០ ខាងអត្រាប្ដូរប្រាក់លើទីផ្សារ (market exchange rates) និងទី៩ ខាងយុគភាពអំណាចនៃការទិញ (យអទ) ។ កំណែទម្រង់សេដ្ឋកិច្ច បានធ្វើឱ្យប្រទេសនេះ ប្រែក្លាយទៅជាប្រទេសឧស្សាហកម្មភាពយន្តលំដាប់អន្តរជាតិថ្មីមួយ។ ប្រេស៊ីល ជាសមាជិកស្ថាបនិកមួយនៃអង្គការសហប្រជាជាតិ និងសហភាពប្រជាជាតិអាមេរិកខាងត្បូង។ ប្រេស៊ីល មានប្រជាជនភាគច្រើន ជាអ្នកកាន់សាសនារ៉ូម៉ាំងកាតូលិក និយាយភាសាព័រទុយហ្គាល់ និងជាសង្គមមួយសម្បូរទៅដោយជាតិពន្ធុយ៉ាងច្រើន ហើយប្រេស៊ីល ក៏ជាកន្លែងចម្រុះនៃវាលរហោឋាន បរិស្ថានធម្មជាតិ និងធនធានធម្មជាតិដ៏ច្រើន នៅក្នុងតំបន់អភិរក្សការពារជនជាតិដើម។
ការបែងចែកអំណាច
រដ្ឋាភិបាលសហព័ន្ធនៃប្រទេសប្រេស៊ិល (Governo Federal) គឺជារដ្ឋាភិបាលជាតិនៃសាធារណ រដ្ឋសហព័ន្ធប្រេស៊ិលដែលជាសាធារណរដ្ឋមួយនៅអាមេរិកខាងត្បូងដែលបែងចែកជា២៦រដ្ឋនិងស្រុកសហព័ន្ធមួយ។អំណាចនៃរដ្ឋសហព័ន្ធប្រេស៊ិលត្រូវបានបង្កើតឡើងដោយប្រជាពលរដ្ឋហើយពលរដ្ឋអាចប្រើប្រាសអំណាចទាំងនោះបានដោយមធ្យោបាយអ្នកតំណាងដែលជាប់ឆ្នោត ឬដោយផ្ទាល់ ។ ( រដ្ឋធម្មនុញ្ញប្រេស៊ិល ជំពូកទី១ មាត្រា១ )
អំណាចដែលកើតចេញពីប្រជាពលរដ្ឋនៃប្រទេសប្រេស៊ិលគឺត្រូវបានបែងចែកជាបីឯករាជ្យដាច់ពីគ្នា ដោយយោងតាម មាត្រា២ ជំពូកទី១នៃរដ្ឋធម្មនុញ្ញប្រេស៊ិលខ្ញុំហ្និងស្រង់នូវអត្ថបទខ្លឹមសារជាភាសារអង្គគ្លេសមក និងធ្វើការបកប្រែមកជា ខេមរៈភាសា ៖
Article 2. The Legislative, the Executive and the Judicial, independent andharmonious among themselves, are the powers of the Union.
មាត្រា ២.- នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឯករាជ្យ និងការចុះសម្រុងគ្នាក្នុងចំណោមពួកគេគឺជាអំណាចរបស់សហភាព។
ឯកសារយោង
កែប្រែ- ↑ Exército Brasileiro. "Hino à Bandeira Nacional" (in Portuguese). Archived from the original on 22 February 2014. Retrieved 29 January 2014.
{{cite web}}
: CS1 maint: unrecognized language (link) - ↑ "Demographics". Brazilian Government. Archived from the original on 17 វិច្ឆិកា 2011. Retrieved 8 October 2011.
- ↑ "Caracteristicas da População e dos Domicílios do Censo Demográfico 2010 – Cor ou raça" (PDF). Archived from the original (PDF) on 17 កុម្ភៈ 2012. Retrieved 7 April 2012.
{{cite web}}
: More than one of|archiveurl=
and|archive-url=
specified (help) - ↑ IBGE – Instituto Brasileiro de Geografia e Estatística (Brazilian Institute for Geography and Statistics). 2010 Census. Retrieved 7 August 2012.
- ↑ "(ព័រទុយហ្កាល់) 2010 Population Census - General characteristics of population, religion and persons with disabilities". ibge.gov.br. 2012-11-16. Archived from the original on 2012-11-16. Retrieved 2019-08-10.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Silva, Antonio Carlos Coutinho Gouvea da. "Projeções da População | Estatísticas | IBGE :: Instituto Brasileiro de Geografia e Estatística". www.ibge.gov.br (in ព័រទុយហ្កាល់ (ប្រេស៊ីល)). Retrieved 30 August 2018.
- ↑ ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, April 2021". Imf (មូលនិធិរូបិយវត្ថុអន្តរជាតិ). https://www.imf.org/en/Publications/WEO/weo-database/2021/April/weo-report?c=223,&s=NGDPD,PPPGDP,NGDPDPC,PPPPC,&sy=2019&ey=2026&ssm=0&scsm=1&scc=0&ssd=1&ssc=0&sic=0&sort=country&ds=.&br=1.
- ↑ "GINI index (World Bank estimate) – Brazil". ធនាគារពិភពលោក. Retrieved 22 កុម្ភៈ 2022.
- ↑ "2019 Human Development Report" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. Retrieved 22 កុម្ភៈ 2022.
- ↑ "Área Territorial Brasileira" [Brazilian Territorial Area] (in Portuguese). Instituto Brasileiro de Geografia e Estatística. Archived from the original on 6 ធ្នូ 2010. Retrieved 4 May 2018.
Para a superfície do Brasil foi obtido o valor de 8.515.759,090 km2, publicado no DOU nº 124 de 30/06/2017, conforme Resolução Nº 02, de 29 de junho de 2017.
{{cite web}}
: CS1 maint: unrecognized language (link) - ↑ Philander, S. George (2012). Encyclopedia of Global Warming and Climate Change, Second Edition. Vol. 1 (Second រ.រ.). Los Angeles: Princeton University. p. 148. ល.ស.ប.អ. 978-1-4129-9261-9. ម.ប.គ.ល. 970592418. https://books.google.com/books?id=B8VE92tDqEEC&pg=PA148.
- ↑ Vallance, Monique M. (2012). "Preface and Observations on Contemporary Brazil". ជា Crocitti, John J.. Brazil Today: An Encyclopedia of Life in the Republic. Contributing editor Monique M. Vallance. ABC-CLIO. p. xxiii. ល.ស.ប.អ. 978-0-313-34672-9. ម.ប.គ.ល. 787850982. https://books.google.com/books?id=vP9jHaoL_s4C&pg=PR23.
- ↑ "Os migrantes de hoje". BBC Brasil. Retrieved 24 October 2018.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |