ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១០
វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី១០
កែប្រែ- ១០- ខ្យល់ដកដង្ហើមចេញ - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញ
- ខ្យល់ដកដង្ហើមចូល - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូល
- ខ្យល់ដកដង្ហើមចេញវែង - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញវែង
- ខ្យល់ដកដង្ហើមចូលវែង - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលវែង
- ខ្យល់ដកដង្ហើមចេញខ្លី - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចេញខ្លី
- ខ្យល់ដកដង្ហើមចូលខ្លី - ដឹងច្បាស់ថាខ្យល់ដកដង្ហើមចូលខ្លី
- ដឹងច្បាស់នូវកាយសង្ខារ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយសង្ខារ - ទើបដកដង្ហើមចូល
- រម្ងាប់នូវកាយសង្ខារ - ទើបដកដង្ហើមចេញ ។ រម្ងាប់នូវកាយសង្ខារ - ទើបដកដង្ហើមចូល
- ដឹងច្បាស់នូវកាយ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវកាយ - ទើបដកដង្ហើមចូល
- ដឹងច្បាស់នូវបីតិ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវបីតិ - ទើបដកដង្ហើមចូល
- ដឹងច្បាស់នូវសេចក្តីសុខ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវសេចក្តីសុខ - ទើបដកដង្ហើមចូល
- ដឹងច្បាស់នូវចិត្តសង្ខារ - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្តសង្ខារ - ទើបដកដង្ហើមចូល
- រម្ងាប់នូវចិត្តសង្ខារ - ទើបដកដង្ហើមចេញ ។ រម្ងាប់នូវចិត្តសង្ខារ - ទើបដកដង្ហើមចូល
- ដឹងច្បាស់នូវចិត្ត - ទើបដកដង្ហើមចេញ ។ ដឹងច្បាស់នូវចិត្ត - ទើបដកដង្ហើមចូល
- ធ្វើចិត្តឲ្យរីករាយ - ទើបដកដង្ហើមចេញ ។ ធ្វើចិត្តឲ្យរីករាយ - ទើបដកដង្ហើមចូល
- ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍ - ទើបដកដង្ហើមចេញ ។ ដំកល់ចិត្តឲ្យស្មើក្នុងអារម្មណ៍ - ទើបដកដង្ហើមចូល
- ដោះចិត្តឲ្យរួចចាកនីវរណធម៌ - ទើបដកដង្ហើមចេញ ។ ដោះចិត្តឲ្យរួចចាកនីវរណធម៌ - ទើបដកដង្ហើមចូល
- ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង - ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង - ទើបដកដង្ហើមចូល
- ឃើញរឿយៗនូវធម៌ដែលប្រាសចាករាគៈ - ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលប្រាសចាករាគៈ - ទើបដកដង្ហើមចូល
- ឃើញរឿយៗនូវធម៌ដែលរំលត់បង់នូវកងទុក្ខ - ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលរំលត់បង់នូវកងទុក្ខ - ទើបដកដង្ហើមចូល ។
- ឃើញរឿយៗនូវធម៌ដែលលះបង់ចោលនូវកិលេស - ទើបដកដង្ហើមចេញ ។ ឃើញរឿយៗនូវធម៌ដែលលះបង់ចោលនូវកិលេស - ទើបដកដង្ហើមចូល ។
- នែសញ្ញា វិញ្ញាណ! ការចំរើននូវអានាបានស្សតិ ជាប្រយោជន៍ឲ្យកើតឡើង នូវពលៈទាំង៥ គឺ សទ្ធាពលៈ១ សតិពលៈ១ វិរិយពលៈ១ សមាធិពលៈ១ និងបញ្ញា
ពលៈ១ ។ ពលៈទាំង៥នេះ ដែលមានកម្លាំងហើយ ស្ទាត់ជំនាញគ្រប់ក្រសួងទាំង៥នោះ មកអំពីការហាត់ចំរើននូវអានាបានស្សតិនេះឯង ដូចយ៉ាងហាត់ចំរើនថា ឃើញ
រឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តាទើបដកដង្ហើមចេញ ឃើញរឿយៗនូវបញ្ចក្ខន្ធថាមិនទៀង -ទុក្ខ -អនត្តា ទើបដកដង្ហើមចូល ។ ត្រង់ដែលឃើញថា ខ្យល់ចេញ
ចូលផង ឃើញអនិច្ចំ ទុក្ខំ អនត្តា ក្នុងនាមនិងរូបផង នេះហៅថាបញ្ញាពលៈ ។ ត្រង់ដែលជឿទៅតាមអនិច្ចំ ទុក្ខំ អនត្តា ដែលបញ្ញាឃើញហើយ មានជំរៅទៅ យ៉ាងណា ក៏
ជឿទៅយ៉ាងនោះ មិនកំរើក មិនញាប់ញ័រ ហៅថា សទ្ធាពលៈ ។ ត្រង់ដែលរលឹក ឃើញរឿយៗនូវ អនិច្ចំ ទុក្ខំ អនត្តា ទៅតាមកំរិតរបស់សទ្ធានោះ ហៅថា សតិពលៈ ។
ត្រង់ដែលកំណត់យក អនិច្ចំ ទុក្ខំ អនត្តា មកជាអារម្មណ៍ រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗថាសុខៗ ថាអញៗនោះ ឲ្យអស់ហើយ ហៅថា សមាធិពលៈ ។ ត្រង់ដែល
ព្យាយាមថែរក្សាទុកនូវបញ្ញាផង ថែរក្សាទុកនូវសមាធិផង ហៅថា វិរិយពលៈ ។
- សមាធិនេះមាន៣យ៉ាងគឺ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ១ សុញ្ញត្តសមាធិ១ ។ បើកាន់យកទុក្ខមកកំណត់ ហៅថា អប្បណិហិតសមាធិ ។ បើកាន់យកមិន
ទៀងមកកំណត់ ហៅថា អនិមិត្តសមាធិ ។ បើកាន់យកអនត្តាមកកំណត់ ហៅថា សុញ្ញត្តសមាធិ ។ពលៈទាំង៥នេះ កាលដែលព្រះពុទ្ធអង្គ ទ្រង់ចំរើនបង្ហាត់បង្វឹក ដោយ
អានាបនស្សតិកម្មដ្នាន ក្រោមម្លប់ពោធិព្រឹក្ស ពេលនោះព្រះអង្គបង្ហាត់ពលៈទាំង៥នេះ ឲ្យបានស្ទាត់ជំនាញហើយ ទើបលើកយកសមាធិពលៈ មកកំណត់ក្នុង អនិច្ចំ ទុក្ខំ
អនត្តា ហើយទើបយកបញ្ញាពលៈឆ្លុះ បញ្ចាំងមើលសង្ខារ ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣ ឃើញសុទ្ធតែសឹកសត្រូវ ជាកិលេសមារទាំងអស់គឺ កិលេសមារ១ ខន្ធមារ១ អភិ
សង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ ។ ព្រះអង្គទ្រង់ឆ្លុះបញ្ចាំងមើលទៀតថា មារទាំង៥នេះ ដែលអាស្រ័យនៅបានដោយហេតុណា ទ្រង់ក៏ឃើញច្បាស់ថាមារទាំង៥នេះ អា
ស្រ័យនៅបានដោយអារម្មណ៍ គឺកាមារម្មណ៍៦ រូបារម្មណ៍៦ អរូបារម្មណ៍៦ អារម្មណ៍ទាំងនេះហើយដែលមារទាំង៥ប្រព្រឹត្តទៅបាន នៅក្នុងភូមិទាំង៣នេះ ។ ព្រះអង្គក៏ទ្រង់
កំណត់ នូវសមាធិន្ទ្រិយដោយ អប្បណិហិតសមាធិន្ទ្រិយ ទើបទ្រង់ផ្តាច់នូវអារម្មណ៍ជាធម្មតាចោលចេញអស់ ឥតមាននៅសេសសល់ឡើយ ដោយអំណាចនៃការកំណត់
កាន់យកទុក្ខជាអារម្មណ៍ ក្នុងពេលនោះបញ្ញាក៏ត្រាស់ដឹងនូវពោធិបក្ខិយធម៌ ជាសម្ពោធិញាណ ទើបបានទ្រង់ព្រះនាមថា ពុទ្ធោ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឈ្នះ
សឹកសត្រូវកិលេសមារ ខន្ធមារអភិសង្ខារមារ មច្ចុមារ ទេវបុត្តមារ គឺមារទាំង៥នេះឯង ។
- នែសញ្ញា វិញ្ញាណ! អ្នកស្តាប់ហើយកំណត់នូវធម៌ ដូចមានសំដែងតទៅខាងមុខនេះ ទៀតចុះ ការកើតក៏មិនទៀង ចាស់ក៏មិនទៀង ឈឺក៏មិនទៀង ស្លាប់ក៏មិន
ទៀង ។ ការកើតជាទុក្ខ ការចាស់ជាទុក្ខ ការឈឺក៏ជាទុក្ខ ការស្លាប់ក៏ជាទុក្ខ ។
- ការកើតក៏មិនមែនជារបស់អញ - អញក៏មិនមែនជារបស់ការកើត
- ចាស់ក៏មិនមែនជារបស់អញ - អញក៏មិនមែនជារបស់ចាស់
- ឈឺក៏មិនមែនជារបស់អញ - អញក៏មិនមែនជារបស់ឈឺ
- ស្លាប់ក៏មិនមែនជារបស់អញ - អញក៏មិនមែនជារបស់ស្លាប់ ។
- ចិត្តកុំត្រេកអរនឹងភ្នែក កុំខឹងនឹងភ្នែក - ព្រោះភ្នែកមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងត្រចៀក កុំខឹងនឹងត្រចៀក - ព្រោះត្រចៀកមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងច្រមុះ កុំខឹងនឹងច្រមុះ - ព្រោះច្រមុះមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងអណ្តាត កុំខឹងនឹងអណ្តាត - ព្រោះអណ្តាតមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងកាយ កុំខឹងនឹងកាយ - ព្រោះកាយមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងចិត្ត កុំខឹងនឹងចិត្ត - ព្រោះចិត្តមិនមែនរបស់ខ្លួន ។
- ចិត្តកុំត្រេកអរនឹងរូប កុំខឹងនឹងរូប - ព្រោះរូបមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងសម្លេង កុំខឹងនឹងសម្លេង - ព្រោះសម្លេងមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងក្លិន កុំខឹងនឹងក្លិន - ព្រោះក្លិនមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងរស កុំខឹងនឹងរស - ព្រោះរសមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងសម្ផស្ស កុំខឹងនឹងសម្ផស្ស - ព្រោះសម្ផស្សមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងអារម្មណ៍ផ្សេងៗ កុំខឹងនឹងអារម្មណ៍ផ្សេងៗ - ព្រោះអារម្មណ៍ផ្សេងៗមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងរូប កុំខឹងនឹងរូប - ព្រោះរូបមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងវេទនា កុំខឹងនឹងវេទនា - ព្រោះវេទនាមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងសញ្ញា កុំខឹងនឹងសញ្ញា - ព្រោះសញ្ញាមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងសង្ខារ កុំខឹងនឹងសង្ខារ - ព្រោះសង្ខារមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងវិញ្ញាណ កុំខឹងនឹងវិញ្ញាណ - ព្រោះវិញ្ញាណមិនមែនរបស់ខ្លួន
- ចិត្តកុំត្រេកអរ ចិត្តកុំខឹង ចិត្តកុំស្អប់ ចិត្តកុំស្រឡាញ់ ចិត្តកុំខ្លាច ចិត្តកុំភ័យ
- ចិត្តកុំសោកស្តាយនឹងអារម្មណ៍ដែលចេញចូលតាមភ្នែក ព្រោះអារម្មណ៍ដែលចេញចូលតាមភ្នែកនោះ មិនមែនជារបស់ខ្លួនទេ ។ល។
- ចិត្តកុំត្រេកអរ ចិត្តកុំខឹង ចិត្តកុំស្អប់ ចិត្តកុំស្រឡាញ់ ចិត្តកុំខ្លាច ចិត្តកុំភ័យ
- ចិត្តកុំសោកស្តាយនឹងអារម្មណ៍ដែលចេញចូលតាមចិត្ត ព្រោះអារម្មណ៍ដែលចេញចូលតាមចិត្តនោះ មិនមែនជារបស់ខ្លួនទេ
- ចិត្តកុំត្រេកអរនឹងសុខ ព្រោះសុខមិនមែនជារបស់ខ្លួន ។ ចិត្តកុំខឹងនឹងទុក្ខ ព្រោះទុក្ខមិនមែនជារបស់ខ្លួន ។
- ចិត្តកុំត្រេកអរនឹងពាក្យសរសើរ ព្រោះពាក្យសរសើរមិនមែនជារបស់ខ្លួន ។
- ចិត្តកុំខឹងនឹងពាក្យតិះដៀល ព្រោះពាក្យតិះដៀលមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងមានលាភ ព្រោះមានលាភមិនមែនជារបស់ខ្លួន
- ចិត្តកុំខឹងនឹងមិនមានលាភ ព្រោះមិនមានលាភ មិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងសក្តិយស ព្រោះសក្តិយសមិនមែនជារបស់ខ្លួន
- ចិត្តកុំខឹងនឹងមិនមានសក្តិយស ព្រោះមិនមានសក្តិយសមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងស្រី ព្រោះស្រីមិនមែនជារបស់ខ្លួន ។ ចិត្តកុំខឹងនឹងស្រី ព្រោះស្រីមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងប្រុស កុំខឹងនឹងប្រុស ព្រោះប្រុសមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងសត្វ កុំខឹងនឹងសត្វ ព្រោះសត្វមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងជីវិត កុំខឹងនឹងជីវិត ព្រោះជីវិតមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងបុគ្គល កុំខឹងនឹងបុគ្គល ព្រោះបុគ្គលមិនមែនជារបស់ ខ្លួន
- ចិត្តកុំត្រេកអរនឹងរូបកើត កុំខឹងនឹងរូបកើត ព្រោះរូបកើតមិនមែនជារបស់ខ្លួន
- ចិត្តកុំត្រេកអរនឹងរូបក្មេង កុំខឹងនឹងរូបក្មេង ព្រោះរូបក្មេងមិនមែនជារបស់ខ្លួន
- ចិត្តកុំទទឹងទាស់នឹងរូបចាស់ កុំខឹងនឹងរូបចាស់ ព្រោះរូបចាស់មិនមែនជារបស់ខ្លួន
- ចិត្តកុំទទឹងទាស់នឹងរូបឈឺ កុំខឹងនឹងរូបឈឺ ព្រោះរូបឈឺមិនមែនជារបស់ខ្លួន
- ចិត្តកុំទទឹងទាស់នឹងរូបស្លាប់ កុំខឹងនឹងរូប ស្លាប់ ព្រោះរូបស្លាប់មិនមែនជារបស់ខ្លួន
- នែសញ្ញា វិញ្ញាណ! អនិច្ចេទុក្ខសញ្ញានេះ អ្នកគប្បីចំរើនហើយធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។
បើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ក្នុង ការខ្ជិលច្រអូស ទំរន់ធ្វេសប្រហែស មិនព្យាយាម មិនពិចារណា ឲ្យឃើញថាជារបស់ គួរខ្លាចដ៏ពន្លឹក រមែង
តាំងឡើង ហាក់ដូចជាពេជ្ឈឃាដដែល យារដាវឡើងបំរុងនឹង ប្រហារជីវិតដូច្នោះឯង ។ ប្រសិនបើចិត្តសន្សំ អនិច្ចេទុក្ខសញ្ញា រឿយៗហើយ សេចក្តីសំគាល់ ក្នុងការខ្ជិល
ច្រអូស ទំរន់ប្រហែសធ្វេស មិនព្យាយាម មិនពិចារណាឲ្យ ឃើញថាជា របស់គួរខ្លាចដ៏ពន្លឹក មិនដូចជាពេជ្ឈឃាដ ដែលយារដាវឡើង បំរុងនឹងប្រហារ ជីវិតដូច្នោះទេ គប្បី
ដឹងថា អនិច្ចេទុក្ខសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុង របស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើនរបស់អាត្មាអញ មិនទាន់បានសម្រេចទេ ។
ទុក្ខេអនត្តសញ្ញា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ បើចិត្ត
សន្សំទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តរមែងប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តកន្លងបង់នូវ
អទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ចាកសឹកសត្រូវ ពោលគឺកិលេសរមែងផុតស្រឡះដោយប្រពៃ ចាកមិច្ឆាវិមុត្តិ ។ ប្រសិនបើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ តែចិត្តមិន
ប្រាសចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តមិនកន្លងបង់ នូវអទ្ធានៈ៣ប្រការ មិនស្ងប់រម្ងាប់ មិនផុតទុក្ខ
ស្រឡះដោយប្រពៃ គប្បីដឹងថា ទុក្ខេអនត្តសញ្ញា អញចំរើនមិនទាន់បានទេ កាលខាងដើមនិងកាលខាងចុងរបស់អញមិនទាន់ប្លែកគ្នាទេ ផលនៃការចំរើន របស់អាត្មាអញ
មិនទាន់បានសម្រេចទេ ។ បើចិត្តសន្សំ ទុក្ខេអនត្តសញ្ញា រឿយៗហើយ ចិត្តក៏ រួចចាកអហង្ការ មមង្ការនិងមានៈ ក្នុងកាយដែលមានវិញ្ញាណនោះផង ក្នុងនិមិត្តទាំងពួងខាង
ក្រៅផង ជាចិត្តកន្លងបង់នូវអទ្ធានៈ៣ប្រការ ស្ងប់រម្ងាប់ផុតស្រឡះ ដោយប្រពៃ រមែងបានផលច្រើន បានអានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជា
ទីបំផុត ។
- នែសញ្ញា វិញ្ញាណ! ចូរអ្នករក្សានូវធម៌ស្ងប់រម្ងាប់ មិនឲ្យកំរើកបាន អាស្រ័យដោយធម៌៧យ៉ាងគឺ ១-មិនត្រេកអរ មិនខឹងនឹងបក្សពួក, ២-មិនត្រេកអរ មិនខឹងនឹងការ
ងារ, ៣-មិនត្រេកអរ មិនខឹងនឹងពាក្យប៉ប៉ាច់ប៉ប៉ោច តិរច្ឆានកថា, ៤-មិនត្រេកអរ មិនខឹងនឹងស៊ីច្រើន, ៥-មិនត្រេកអរ មិនខឹងនឹងងក់ងុយដេក, ៦-ភាពជាអ្នកដឹងប្រមាណ
ក្នុងភោជន, ៧-មានសីលជាទីសង្រួម ។ បើមានធម៌ទាំង៧យ៉ាងនេះ ទើបអាចរក្សានូវធម៌ស្ងប់រម្ងាប់បាន ។ តែថាធម៌ស្ងប់រម្ងាប់នេះមាន២ យ៉ាងគឺ ស្ងប់រម្ងាប់ក្នុងនិរោធ
សមាបត្តិម៉្យាង ស្ងប់រម្ងាប់ក្នុង និរោធអរិយសច្ចម៉្យាង ។ ឯស្ងប់រម្ងាប់ក្នុងនិរោធសមាបត្តិ៨នេះ មិនមែនជាធម៌រំលត់ទុក្ខបានទេ ។ បើស្ងប់រម្ងាប់ក្នុងនិរោធអរិយសច្ច គឺមគ្គ៤
ផល៤ នេះទើបរំលត់ទុក្ខបាន ។ បុគ្គលដែលរំលត់ទុក្ខបាននេះ ហៅថា អរិយបុគ្គល គឺបុគ្គលដ៏ប្រសើរ បុគ្គលត្រឹមត្រូវ បុគ្គលមានសភាពរាបសារ បុគ្គលរៀបរយល្អ និងជា
បុគ្គលតាំងនៅ ក្នុងអរិយធម៌ជានិច្ច ។ ព្រះអរិយបុគ្គលទាំងនោះមាន៨ពួកគឺ ៖
- សោតាបត្តិមគ្គ១ សោតាបត្តិផល១
- សកទាគាមិមគ្គ១ សកទាគាមិផល១
- អនាគាមិមគ្គ១ អនាគាមិផល១
- អរហត្តមគ្គ១ អរហត្តផល១ ។ ត្រូវជា៨ពួក ។
- សោតាបន្នបុគ្គល ដែលសម្រេចសោតាហើយ លះបានអកុសលចិត្តជាទិដ្និសម្បយុត្ត៤ វិចិកិច្ឆាសម្បយុត្ត១ រួមជា៥ លះបានសំយោជនៈ៣គឺ សក្កាយទិដ្និសំ
យោជនៈ១ វិចិកិច្ឆាសំយោជនៈ១ សីលពត្តបរាមាសសំយោជនៈ១ រួមជា៣ លះបានអនុសយៈ២គឺ ទិដ្នានុសយៈ១ វិចិកិច្ឆានុសយៈ១ រួមជា២ លះបានកាមឆន្ទៈនិងព្យាបាទៈ
ជាចំណែកគ្រោតគ្រាតដែលឲ្យកើតទុច្ចរិត៣ ជាអបាយគាមិ ។ បច្ចវេក្ខណៈ ការពិចារណារបស់ សោតាបន្នបុគ្គលមាន៥យ៉ាងគឺ មគ្គំបច្ចវេក្ខតិ ព្រះសោតាបន្នបុគ្គល រមែង
ពិចារណានូវមគ្គ១ ផលំបច្ចវេក្ខតិ ពិចារណានូវផល១ បហីនកិលេស បច្ចវេក្ខតិ ពិចារណានូវកិលេសដែលលោកលះបង់បានហើយ១អវសិដ្នកិលេសេបច្ចវេក្ខតិ ពិចា រណា
នូវកិលេសដែលនៅសល់១ និព្វានំបច្ចវេក្ខតិ ពិចារណានូវអមតៈមហានិព្វាន១ រួមត្រូវជា បច្ចវេក្ខណៈរបស់ សោតាបន្នបុគ្គលមាន៥ ។ សោតាបន្នបុគ្គលនោះចែកចេញជា
៣ពួកគឺឯកពីជិ១ កោលំកោលៈ១ សត្តក្ខត្តុំបរមៈ១ ។ ឯកពីជិ លោកដែលមានពូជគឺភពតែ១ គឺនៅកើតក្នុង មនុស្សលោកតែ១ជាតិទៀត ហើយធ្វើឲ្យជាក់ច្បាស់នូវអរហត្ត
ផល លែងមានកំណើតទៅមុខទៀត ។ កោលំកោលៈ លោកដែលទៅពីត្រកូល១ទៅកាន់ត្រកូល១ទៀត គឺលោកដែលនៅកើតទៀត ២ជាតិឬ៣ជាតិទៀត ទើបបានធ្វើឲ្យ
ជាក់ច្បាស់នូវអរហត្តផល ។ សត្តក្ខត្តុំបរមៈ លោកដែលត្រាច់រង្គាត់ ទៅកើតក្នុងមនុស្សលោក និងទេវលោក យ៉ាងច្រើនបំផុត ត្រឹម៧ជាតិទៀត ទើបបានធ្វើ ឲ្យជាក់ច្បាស់
នូវអរហត្តផល ដោយខន្ធនិព្វាន ក្នុងជាតិជាគំរប់៧ ពិតប្រាកដ ។
- ហេតុអ្វីបានជា សោតាបន្នបុគ្គល មានប្រភេទផ្សេងគ្នា អង្គខ្លះជាឯកពីជិ អង្គខ្លះជាកោលំកោលៈ អង្គខ្លះជាសត្តក្ខត្តុំបរមៈ? តបថា បានជាមានប្រភេទ ផ្សេងគ្នា
ដូច្នេះ ពីព្រោះមានវិបស្សនាផ្សេងគ្នា គឺឯកពីជិ មានវិបស្សនាក្លៀវក្លាបំផុត កោលំកោលៈ មានវិបស្សនាក្លៀវក្លាយ៉ាងកណ្តាល សត្តក្ខត្តុំបរមៈ មានវិបស្សនាទន់ខ្សោយបំ
ផុត ។ សោតាបន្នបុគ្គលទាំងនោះ លោកបរិបូណ៌ដោយសីល ។ សោតាបន្នបុគ្គល នៅមានចែកចេញទៅទៀត បើចែកចេញតាមឈ្មោះដើម មានតែ៣ដូចពោលមកហើយ
តែបើចែកតាមខណៈចិត្ត ដែលលះកិលេសបាន ផ្សេងគ្នាមាន២៤ដូច្នេះគឺ យកបដិបទា៤ និងធុរៈ២មកគុណ ឯកពីជិមានបដិបទា៤ កោលំកោលៈ មានបដិបទា៤ សត្តក្ខត្តុំ
បរមៈ មានបដិបទា៤ រួមត្រូវជា១២ ចែកជាសទ្ធាធុរៈ១២ បញ្ញាធុរៈ១២ រួមបានជា២៤ ។
- សកទាគាមិបុគ្គល លះបានអកុសលចិត្ត ជាទិដ្និវិប្បយុត្ត៤ ទោមនស្សសហគតចិត្ត២ រួមជា៦ ។ លះបានសំយោជនៈ២គឺ កាមរាគៈសំយោជនៈ១ ព្យាបាទៈសំ
យោជនៈ១ ត្រូវជា២ ។ លះបានអនុសយៈ២គឺ កាមរាគានុសយៈ១ បដិឃានុសយៈ១ រួមជា២ ។ លះរាគៈ ទោសៈ មោហៈ បានដោយស្រាលស្តើង ។ សកទាគាមិបុគ្គល
នេះ រមែងមកកើតក្នុង កាមភពនេះម្តងទៀត ទើបធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ជាទីបំផុតនៃទុក្ខ ហើយទើបបានរំលត់ខន្ធ ចូលកាន់និព្វាន ។ ឯបច្ចវេក្ខណៈ របស់សក
ទាគាមិបុគ្គល ក៏មាន៥ ដូចសោតាបន្នបុគ្គលដែរ ហើយលោកបរិបូណ៌ ដោយសីលដូចគ្នា ។ សកទាគាមិបុគ្គល បើចែកតាមខណៈចិត្ត ដែលលះកិលេសបាន មាន១២គឺ
ក្នុងសកទាគាមិបុគ្គលមួយៗ មានវិមោក្ខ៣ ក្នុងវិមោក្ខមួយៗ មានបដិបទា៤ ត្រូវជា១២ ។
- អនាគាមិបុគ្គល លះបានអកុសលចិត្តជាទិដ្និវិប្បយុត្ត៤ ទោមនស្សសហគតចិត្ត២ លះបានសំយោជនៈ២គឺ កាមរាគៈ១ ព្យាបាទៈ១ នឹងអនុសយៈចិត្ត២គឺ កាម
រាគានុសយៈ១ បដិឃានុសយៈ១ ដោយដាច់ស្រឡះ ។ ឯបច្ចវេក្ខណៈរបស់ អនាគាមិបុគ្គលនេះ ចែកចេញជា៥ពួកគឺ អន្តរបរិនិព្វាយី១ ឧបហច្ចបរិនិព្វាយី១ អសង្ខារបរិនិព្វា
យី១ សសង្ខារបរិនិព្វាយី១ ឧទ្ធំសោតោអកនិដ្នគាមី១ ។ អន្តបរិនិព្វាយី លោករំលត់ក្នុងចន្លោះ គឺលោកដែលកើត ក្នុសទ្ធាវាសព្រហ្មលោកហើយ នៅមិនទាន់បាន ពាក់
កណ្តាលអាយុ ក៏ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើបាន ។ ឧបហច្ចបរិនិព្វាយី លោកកន្លងពីថ្នាក់នោះ បន្តិចទៅទៀត គឺលោកដែលមានអាយុ ជាង
ពាក់កណ្តាលឡើងទៅ ដល់កាលទៀបនឹងអស់អាយុ ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង ដើម្បីលះសំយោជនៈ ខាងលើទាំង៥ ។ អសង្ខារបរិនិព្វាយី លោករំលត់ដោយអ
សង្ខារ គឺលោកដែលញ៉ាំង អរហត្តមគ្គឲ្យកើតឡើង លះសំយោជនៈទាំង៥ ខាងលើបានដោយងាយ មិនបាច់ប្រកបព្យាយាម តឹងតែងពេក ។ សសង្ខារបរិនិព្វាយី លោកជា
អ្នករំលត់ ដោយសង្ខារ គឺលោកដែល ញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង បានដោយកម្រ ទាល់តែប្រកបដោយ សេចក្តីព្យាយាមយ៉ាងធំ ។ ឧទ្ធំសោតោអកនិដ្នគាមី លោកជាអ្នក
មាន ខ្សែឰដ៏ខាងលើ ទៅកាន់ភពអកនិដ្ន គឺច្យុតចាកព្រហ្មលោក ឈ្មោះអវិហាហើយ ទៅកាន់អតប្បា ព្រហ្មលោកទៀត លុះច្យុតចាក អតប្បាព្រហ្មលោកហើយ ទៅកាន់
សុទស្សាព្រហ្មលោកទៀត លុះច្យុតចាកព្រហ្មលោក ឈ្មោះសុទស្សាហើយ ទៅកាន់សុទស្សីព្រហ្មលោកទៀត លុះច្យុតចាកសុទស្សីព្រហ្មលោកហើយ ទៅកាន់អកនិដ្ន
ព្រហ្មលោកទៀត ទើបញ៉ាំងអរហត្តមគ្គ ឲ្យកើតឡើង លះសំយោជនៈ ខាងលើក្នុងព្រហ្មលោកនោះ រួមគ្នាផង ត្រូវជាអនាគាមិបុគ្គល៥ពួក ។ ក្នុងស្ថានអវិហា៥ អតប្បា៥
សុទស្សា៥ សុទស្សី៥ អកនិដ្នៈ៤ លើកឧទ្ធំសោតៈ១ចេញ រួមជាអនាគាមិបុគ្គលមាន២៤ គុណទៅទៀតជា សទ្ធាធុរៈ២៤ បញ្ញាធុរៈ២៤ ទើបបានជា អនាគាមិបុគ្គលមាន៤៨
។ ព្រះអនាគាមិបុគ្គល លោកបរិបូណ៌ដោយសមាធិ ។
- ព្រះអរហត្ត លះបានអកុសលចិត្តជាទិដ្និគតវិប្បយុត្ត៤ ឧទ្ធច្ចសហគតចិត្ត១ជា៥ លះបានសំយោជនៈគឺ រូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា និង មានានុស័យ
រាគានុស័យ អវិជ្ជានុស័យ ដាច់ស្រឡះពីខន្ធសន្តាន ។ បច្ចវេក្ខណ (ការពិចារណា) របស់ព្រះអរហន្ត មាន៤យ៉ាងគឺ មគ្គំ បច្ចវេក្ខតិ លោកពិចារណានូវមគ្គ១ ផលំ បច្ចវេក្ខតិ
ពិចារណានូវផល១ បហីនកិលេសេបច្ចវេក្ខតិ ពិចារណានូវកិលេស ដែលលះបានហើយ១ និព្វានំបច្ចវេក្ខតិ ពិចារណានូវព្រះនិព្វាន១ រួមត្រូវជា៤ ។ ព្រះអរហត្តទាំងនោះ
ចែកចេញជា៤ពួកគឺ ៖
- សុខវិបស្សកោ លោកអ្នកមានវិបស្សនារីងស្ងួត ព្រោះមិនមានជ័រគឺសមថភាវនា បានចំរើនវិបស្សនា លុះដល់ព្រះអរហត្ត មិនប្រកបដោយឫទ្ធិ វិសេសឯណានិ
មួយឡើយ មួយពួក ។
- តេវិជ្ជោ លោកដែលបាន វិជ្ជា៣មួយពួក ។
- ឆឡភិញ្ញោ លោកដែលបានអភិញ្ញា៦ មួយពួក ។
- បដិសម្ភិទប្បត្តោ លោកដែលបានដល់ បដិសម្ភិទា៤ មួយពួក ត្រូវជាព្រះអរហន្តមាន៤ពួក ។
- ព្រះអរហន្តទាំង៤ពួកនេះ រួមមកជា២គឺ សុខវិបស្សកោ១ ហើយនឹងខាងចុង៣ រួមមកហៅថា សមថយានិកៈ តែម៉្យាង១ ។ ចាត់ទៅតាមវិមោក្ខ៣គឺ ក្នុង
- វិមោក្ខ១ៗ មានបដិបទា៤ រួមត្រូវជា១២ ជាសុខវិបស្សកៈ១២ សមថយានិកៈ១២ រួមត្រូវជាព្រះអរហន្ត២៤ ។ ព្រះអរហន្តលោកបរិបូណ៌ ដោយបញ្ញា ។
- រួមព្រះអរិយបុគ្គលទាំងអស់ ត្រូវជា១០៨ គឺសោតាបន្នបុគ្គល២៤ សកទាគាមិ១២ អនាគាមិ៤៨ ព្រះអរហន្ត២៤ ។ ពុទ្ធដីកាព្រមទាំងអដ្នកថា ថាៈ យេ
- បុគ្គលា អដ្នសតំ បសដ្នាតិ ឥមិស្សា កាថាយ វណ្ណយានំ អដ្នុត្តរសតំ អរិយា វុត្តា ។ ព្រះអរិយបុគ្គលទាំង១០៨នេះ ចែកជា មគ្គ៥៤ ផល៥៤ ត្រូវជាព្រះអ
- រិយបុគ្គល១០៨ដដែល ។
- បដិបទាទាំង៤យ៉ាងនោះគឺ ទុក្ខាបដិបទាទន្ធាភិញ្ញា កាលប្រតិបត្តិលំបាក ដល់បានត្រាស់ដឹងក៏លំបាក១ សុខាបដិបទាទន្ធាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹង
យឺតយូរវិញ១ ទុក្ខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់១ សុខាបដិបទាខិប្បាភិញ្ញា កាលប្រតិបត្តិងាយ ត្រាស់ដឹងឆាប់១ ។ បដិបទាផ្សេងគ្នាដោយ
យឺតយូរ និងឆាប់រហ័សយ៉ាងនេះ ព្រោះបុគ្គលដែលប្រតិបត្តិនោះ មានឥន្រ្ទិយនិងកិលេសផ្សេងគ្នា គឺ
- ១- បុគ្គលដែលប្រតិបត្តិយឺតយូរ ព្រោះកិលេសក្លៀវក្លា បានត្រាស់ដឹងយឹតយូរ ព្រោះឥន្រ្ទិយទន់ ប្រៀបឧបមា ដូចជាអ្នក មានជម្ងឺជាទម្ងន់ ដើរទៅផ្ទះគ្រូពេទ្យ
- ដំណើរដែលដើរទៅនោះ រមែងយឺតយូរព្រោះខ្លួនឈឺធ្ងន់ បានដល់ផ្ទះពេទ្យហើយ ទៅរកថ្នាំ ថ្នាំនោះក៏បានតិច ម៉្លោះហើយជម្ងឺនោះ ក៏ទៅជាសះស្បើយ បាន
- ដោយយឺតយូរ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
- ២- ប្រតិបត្តិងាយ ត្រាស់ដឹងយឺតយូរ ព្រោះកិលេសតិច ឥន្រ្ទិយក៏ទន់ ឧបមាដូចជាអ្នកមានជម្ងឺស្រាល ដើរទៅរកផ្ទះពេទ្យឆាប់ដល់ តែព្យាបាលរោគយូរ ព្រោះ
- មានថ្នាំតិច យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
- ៣- ប្រតិបត្តិលំបាក ត្រាស់ដឹងឆាប់ ព្រោះកិលេសក្លៀវក្លា ឥន្រ្ទិយក៏ក្លៀវក្លាដែរ ឧបមាដូចជាអ្នកមានជម្ងឺធ្ងន់ ដើរទៅរកផ្ទះពេទ្យយឺតយូរ តែបានសះជា រោគឆាប់
- រហ័ស ព្រោះមានថ្នាំច្រើន យ៉ាងណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
- ៤- ប្រតិបត្តិងាយ ត្រាស់ដឹងឆាប់ ព្រោះកិលេសទន់ ឥន្រ្ទិយក្លៀវក្លា ឧបមាដូចជាអ្នកមានជម្ងឺស្រាល ដើរទៅរកផ្ទះពេទ្យឆាប់ដល់ រក្សារោគក៏ឆាប់សះជា ព្រោះ
- មានថ្នាំច្រើន យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។
- នែសញ្ញា វិញ្ញាណ! តួកិលេសទុកដូចជារោគ ឥន្រ្ទិយទាំង៥ ទុកដូចជាថ្នាំសម្រាប់កែរោគ ម៉្យាងទៀតឧបមា ដូចជាបុរស៤រូប ស្វែងរកគោ បុរសទី១ដើរទៅក្នុង
ព្រៃ ដល់វេលាឃើញគោ ក៏ឃើញក្នុងព្រៃ យ៉ាងណាមិញ ទុក្ខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី២ ដើរទៅរកគោតាមផ្លូវធ្លាស្រួល ដល់ឃើញគោ បែរជា
ឃើញក្នុងព្រៃវិញ យ៉ាងណាមិញ សុខាបដិបទាទន្ធាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៣ស្វែងរកគោ ដើរកាត់ព្រៃ ដល់ឃើញគោបែរជា ឃើញក្នុងទីវាលវិញ យ៉ាង
ណាមិញ ទុក្ខាបដិបទាខិប្បាភិញ្ញាបុគ្គល ក៏យ៉ាងនោះដែរ ។ បុរសទី៤ ដើរទៅរកគោតាមផ្លូវធ្លា ដល់ឃើញគោក៏ឃើញក្នុងទីវាល យ៉ាងណាមិញ សុខាបដិបទាខិប្បាភិញ្ញា
បុគ្គល ក៏យ៉ាងនោះដែរ ។
- បុរសគឺព្រះយោគាវចរកុលបុត្ត ដែលស្វែងរកអរិយមគ្គ គោគឺអរិយមគ្គ ព្រៃគឺកិលេស ផ្លូវធ្លាគឺកិលេសដ៏ស្តើង ។ បុគ្គលដែលបានមគ្គ-ផលផ្សេងគ្នា ព្រោះប្រតិបត្តិ
ខុសគ្នា ដូចបានសម្តែងមកមកនេះ ។
- (សំដែងមកក្នុងវិបស្សនាបញ្ហាព្រះត្រៃលក្ខណ៍ ចប់តែប៉ុណ្ណេះ) ។
- (សូមអានបន្តទៅវគ្គទីបញ្ចប់)