ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៩
វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៩
កែប្រែ- ចំណែកព្រះពុទ្ធសាសនា មិនប្រដៅឲ្យធ្វើទាន សីល ភាវនា ដូច្នេះទេ គឺព្រះអង្គទ្រង់ប្រដៅ ឲ្យធ្វើទានដើម្បីរំលត់ នូវភ្លើងទុក្ខគឺលោភៈ១ ឲ្យធ្វើសីល ដើម្បីរំលត់នូវ
ភ្លើងទុក្ខគឺទោសៈ១ ឲ្យធ្វើភាវនាដើម្បី រំលត់នូវភ្លើងទុក្ខ គឺមោហៈ១ នេះព្រះពុទ្ធសាសនា ទ្រង់ទូន្មាន ឲ្យចេះធ្វើទាន ដើម្បីរំលត់ទុក្ខ ឲ្យចេះធ្វើសីល ដើម្បីរំលត់ទុក្ខ ឲ្យចេះ
ធ្វើភាវនា ដើម្បីរំលត់ទុក្ខដូច្នេះ ។ បើកាន់យក មិនទៀង-ទុក្ខ មកជាអារម្មណ៍ហើយ ធ្វើទាន-សីល-ភាវនា យ៉ាងនេះហៅថា ធម្មាធិបតេយ្យ គឺធ្វើទាន កាន់យកធម៌ជាធំ ។
បើធ្វើទាន កាន់យកធម៌ជាធំ ទើបបាន មហាកុសល៨ ទាននោះហៅថា មជ្ឈិមាបដិបទាទាន រាប់ចូលក្នុង នាវាត្រៃលក្ខណ៍ ។ នែសញ្ញា និងវិញ្ញាណ! អ្នក ស្តាប់ចូលចិត្ត
ច្បាស់ ហើយឬនៅទេ? សាធុៗ ប្រពៃណាស់ៗ ខ្ញុំទាំងពីរនាក់នេះ ដាច់ចាកការ សង្ស័យអស់ហើយ លោកម្ចាស់ ខ្ញុំឃើញច្បាស់ ភ្លឺច្បាស់ណាស់ ថាបើនឹងធ្វើទាន ត្រូវប្រា
រព្ធយក អនិច្ចំ ទុក្ខំ អនត្តា មាកជាអារម្មណ៍ នេះហៅថា ធម្មាធិបតេយ្យ យកធម៌ជាធំ តាមឱវាទដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ទូន្មាននោះ ពិតប្រាកដមែន ព្រោះញាណសម្ប
យុត្ត ជាប់នៅក្នុងចិត្ត ឃើញច្បាស់នូវធម៌ ទុក្ខ មិនទៀង អនត្តា ហើយមានសទ្ធាជ្រះថ្លា បរិច្ចាគទ្រព្យសម្បត្តិ ធ្វើទានចំពោះ បុគ្គលដែលគួរឲ្យ ញ៉ាំងមហាកុសល៨ ឲ្យកើត
ឡើងឥតអាក់ ហើយបានសម្រេច ជាព្រះសោតាបត្តិមគ្គញាណ លះបង់នូវលោភមូល ជាទិដ្និសម្បយុត្ត៤ គឺលោភមូលជា សោមនស្ស ទិដ្និសម្បយុត្ត៤ លោភមូលជា ឧ
បេក្ខាទិដ្និសម្បយុត្ត២ លះបង់នូវ សក្កាយទិដ្និ២០ លះបង់នូវវិចិកិច្ឆា១៦ លះបង់នូវ សីលពត្តបរាមាសៈដាច់ស្រឡះ ឥតមានសង្ស័យ ក្នុងជីវិត ។ លែងទៅកាន់ អបាយភូមិ
ព្រោះលះដាច់លោភចិត្ត ជាទិដ្និសម្បយុត្ត៤ ហើយចិត្តក៏សម្បយុត្ត ទៅលើមគ្គនិងផល ។
- អើសញ្ញា វិញ្ញាណ! ធម្មចក្ខុញាណ ករណីញាណ កើតឡើងហើយ ដល់ភ្នែករបស់អ្នក អ្នកឃើញធម៌ច្បាស់ ទៅតាមសភាវធម៌ពិតៗ ឥតមានឃ្លាតឡើយ ។
បើធ្វើទាន ស្តាប់ធម៌ ធ្វើអ្វីអ្វីក៏ដោយ បើមិនកាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍ទេ ក៏មិនអាចញ៉ាំង មហាកុសល៨ ឲ្យកើតឡើងបានឡើយ លោកុត្តរៈ មគ្គ ផល ព្រះនិព្វាន
ក៏មិនអាចកើតឡើង បានដែរ ។ មហាកុសល៨ នេះជាធម៌អាចញ៉ាំង លោកុត្តរៈឲ្យកើតឡើងបាន សម្រេចជា សោតា-សកទា- អនាគា-អរហត្ត នោះក៏មកតែអំពី មហាកុ
សល ជាលោកិយនេះ ឲ្យសម្រេចទៅជា លោកុត្តរៈបាន ។ តែមហាកុសល ទាំង៨នេះ ចែកចេញជា ពីរយ៉ាងគឺ កុសលប្រកបដោយ ញាណសម្បយុត្តម៉្យាង កុសលប្រកប
ដោយ ញាណវិប្បយុត្តម៉្យាង ។ ឯមហាកុសល ដែលប្រកបដោយ ញាណសម្បយុត្តនោះ មានកម្លាំង៥យ៉ាង កើតឡើងគឺសទ្ធា សតិ វិរិយៈ សមាធិ បញ្ញា មានកម្លាំងពេញ
បរិបូណ៍ហើយ អាចញ៉ាំងលោកុត្តរ កុសលឲ្យកើតឡើង កំចាត់បង់នូវ អាសវធម៌ឲ្យដាច់ ជាសមុច្ឆេទប្បហាន តាមជាន់ថ្នាក់ ដែលបានសម្រេច ជាសោតាបន្នក្តី ជាសកទា
គាមិក្តី ជាអនាគាមិក្តី ជាអរហត្តក្តី ។ ជួនកាលក៏សម្រេច ដល់អរហត្ត តែម្តងក៏មាន ដោយអំណាច កម្លាំងឥន្រ្ទីយទាំង៥ កំចាត់បង់នូវ សំយោជនៈ៥ ខាងក្រោមអស់ ដោយ
សមុច្ឆេទប្បហាន ។
- ចំណែកមហាកុសល ដែលប្រកបដោយ ញាណវិប្បយុត្ត មិនអាចញ៉ាំង ឲ្យលោកុត្តរៈ កើតបានឡើយ ព្រោះកុសលនេះ មិនប្រកបដោយញាណ មិនមានឥន្រ្ទីយ
ជាកម្លាំង ។ ក្នុងមហាកុសល៨នេះ មានកុសល ដែលប្រាសចាក ញាណនោះ៤គឺ ខាងសោមនស្ស ញាណវិប្បយុត្ត២ ខាងឧបេក្ខាញាណ វិប្បយុត្ត២ ត្រូវជា៤ ។ កុសល
ទាំង៤នេះ មិនឆ្លងទៅលោកុត្តរៈ បានឡើយ ។ ព្រោះថាមហា កុសលទាំង៨នេះ កើតឡើងក្នុង សន្តានបុថុជ្ជន និងសេក្ខបុគ្គល តាំងពីសោតាបត្តិមគ្គ ដល់អរហត្តមគ្គ អស់
ត្រឹមប៉ុណ្ណេះ ។ មិនទូទៅដល់ អរហត្តផលទេ ព្រោះលោក ឈប់ធ្វើកម្ម ក្នុងទីកម្បាំង នោះអស់ហើយ ។ តែមហាកុសលដែលកើតឡើង ក្នុងសន្តានសេក្ខបុគ្គលនោះ គ្រាន់
តែផ្លាស់ឈ្មោះថា មគ្គ ផល ដូច្នេះវិញ ព្រោះថា មគ្គជាកុសល ផលជាវិបាកដូច្នេះ ។
- សួរថា ចុះបើមហាកុសលនេះ កើតបានតែអំពីធ្វើទាន ឬក៏បានមកអំពីធ្វើអ្វីខ្លះ? តបថា កុសលនេះ បានមកអំពីធ្វើទាន សីល ភាវនា និងស្តាប់ធម៌ ហើយធ្វើទិដ្និ
ឲ្យត្រង់ទៅតាមធម៌ កំចាត់បង់លោភៈ ទោសៈ មោហៈ ដែលកំពុងធ្វើទាន សីល ភាវនានោះ ឲ្យទៅជា សម្មាទិដ្និវិសុទ្ធ ។ ត្រង់បញ្ញា ដែលបរិសុទ្ធហើយ ជាមហាកុសល
កុសលនេះចែកចេញ ជា៣ថ្នាក់គឺ ថ្នាក់ទី១ លះរាគៈ ទោសៈ មោហៈ ជាតទង្គប្បហាន ។ ទិដ្និបរិសុទ្ធមួយពេលៗ ហៅថា កាមាវចរកុសល ។ ថ្នាក់ទី២ លះរាគៈ ទោសៈ
មោហៈ ជាវិក្ខម្ភនប្បហាន ។ បញ្ញាបរិសុទ្ធបាននៅយូរៗ ហៅថា មហាកុសល ។ ថ្នាក់ទី៣ លះរាគៈ ទោសៈ មោហៈ ដាច់ស្រឡះ ហៅថាសមុច្ឆេទប្បហាន ។ មហាកុសល
នោះបានឈ្មោះថា មគ្គជាកុសលវិញ ព្រោះចិត្តសម្បយុត្តជាប់នឹងមគ្គផល ។ វិញ្ញាណសួរថា បើកុសលនេះ ញ៉ាំងលោកុត្តរៈ ឲ្យកើតឡើងបានហើយ ចាំបាច់ចំរើនកម្មដ្នាន
ចូលកាន់បឋមជ្ឈាន- ទុតិយជ្ឈាន-តតិយជ្ឈាន-ចតុត្ថជ្ឈានធ្វើអ្វីទៀត? ។
- បញ្ញាឆ្លើយថា បើទុកជាចំរើន រូបសមាបត្តិ៤ក្តី អរូបសមាបត្តិ៤ក្តី ក៏គង់មកពិចារណា ឲ្យកើតឡើងនូវ មហាកុសល ទាំង៨នេះដែរ ទើបចូលទៅកាន់ លោកុត្តរៈ
បាន ។ ព្រោះហេតុអ្វី? ព្រោះថាឈាន សមាបត្តិទាំង៨នេះ ប្រាសចាកសម្មាទិដ្និ និងសម្មាសង្កប្បោ បានជាថា រូបាវចរនិងអរូបាវចរ ទាំងពីរនេះមិនបានឆ្លង ទៅកាន់លោ
កុត្តរៈទេ ។
- វិញ្ញាណសួរថា ហេតុដូចម្តេច បានជារូបាវចរកុសល និងអរូបាវចរកុសល ប្រាសចាកបញ្ញា? ។ បានជាថា ប្រាសចាកបញ្ញានោះ កាលដែលចូល កាន់ចតុត្ថជ្ឈាន
ក្តី បញ្ចមជ្ឈានក្តី មានតែអង្គ២គឺ ឯកគ្គតា១ ឧបេក្ខា១ ចិត្តកាន់យក ឯកគ្គតាជាអារម្មណ៍ខ្លះ យកឧបេក្ខាជា អារម្មណ៍ខ្លះ ហើយក៏ព្រងើយ កន្តើយទៅ ព្រោះថាចិត្ត ដែល
ចូលកាន់ ឈានទាំងអស់នោះ ឥតបានពិចារណា អ្វីកើតទេ ជាចិត្តដែលប្រកប ដោយរូបាវចរវិបាក គឺថាចិត្តប្រាសចាកហេតុ មិនអាចនឹងពិចារណា ខន្ធ៥នោះបានឡើយ
បានជាថាប្រាសចាក សម្មាទិដ្និនិង សម្មាសង្កប្បោ ។ បើអដ្នង្គិកមគ្គ មិនមានហើយ លោកុត្តរៈក៏មិនមានដែរ ។
- វិញ្ញាណសួរថា ចុះសម្មាទិដ្និ សេចក្តីបរិសុទ្ធ នៃទិដ្និនោះតើដូចម្តេច? បញ្ញាតបថា ទិដ្និនោះមាន២គឺ មច្ឆាទិដ្និ១ សម្មាទិដ្និ១ ។ ឯមច្ឆាទិដ្និនោះគឺ យល់ថាទៀង
ក្នុងរបស់ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែលមានទុក្ខ១ យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាតក្នុង របស់ដែលមិនស្អាត១ យល់ថា
ស្រី-ប្រុស ក្នុងអាការៈដែល គ្មានស្រីប្រុស១ គំនិតដែលយល់ខុស ទាំងអស់នេះ មកអំពីអវិជ្ជា និងមោហៈ យល់តាមធម៌ហីនោ គាមោ ជាធម៌ ថោកទាប ជាធម៌របស់អ្នក
និគម មិនមែនជាធម៌ របស់ព្រះពុទ្ធទេ ។ បើយល់ទៅ តាមគំនិត ទាំង៤យ៉ាងនេះ តែងឲ្យផលមក ជាទុក្ខធ្ងន់ ទុក្ខហើយ ទុក្ខទៀតក្នុងភពទាំង៣ ព្រោះតែ ទិដ្និយល់ផ្កាប់មុខ
ធ្លាក់ទៅក្នុងអន្លង់ ទាំង៤ គឺអន្លង់កាមោឃៈ១ ភវោឃៈ១ ទិដ្នោឃៈ១ អវិជ្ជោឃៈ១ ចិត្តដែលធ្លាក់ចុះទៅក្នុង អន្លង់ទាំង៤នេះ ដូចជាទឹកទន្លេ ហូរចូលទៅកាន់ មហាសមុទ្រ
មានតែរសជាតិ ប្រៃម៉្យាងប៉ុណ្ណោះ ។ ចិត្តដែលទៅនៅក្នុង អន្លង់ទាំង៤នោះ មានតែកងទុក្ខម៉្យាង ឥតមានសុខទេ បង្ហូរមកនូវទុក្ខ និងទោសច្រើនអនេក រាប់មិនអស់ ដូច
ជាទឹកប្រៃ ក្នុងមហាសមុទ្រ ដូច្នោះឯង ។
- សញ្ញា វិញ្ញាណថា ខ្ញុំទាំងពីរនាក់នេះ ធ្លាប់យល់ថា ទៀងក្នុងខន្ធទាំង៥ ក្នុងភពទាំង៣ ធ្លាប់យល់ថាសុខ ក្នុងខន្ធទាំង៥ ក្នុងភពទាំង៣ ធ្លាប់យល់ថាខ្លួនអញ យល់
ថាស្អាត ថាស្រី ថាប្រុស ខ្ញុំទាំងពីរនាក់នេះ យល់ទៅតាម ធម៌ថោកទាប ជាធម៌របស់អ្នកនិគម តាំងតែអំពីកើតមក ឃើញថា ខុសច្រើនណាស់ បើយល់ខុស ដូច្នេះហើយ
ហៅថា មច្ឆាទិដ្និពិតមែន ត្រង់យល់ថា សុខក្នុងរបស់ ដែលមានទុក្ខ១ យល់ថាទៀង ក្នុងរបស់ដែលមិនទៀង១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ យល់ថាខ្លួនអញ
ក្នុងរបស់ដែល មិនមែនខ្លួនអញ១ តួចិត្តដែលយល់ថា ខ្លួនអញនេះ ជាតួទិដ្នោឃៈ ។ ត្រង់ខន្ធ៥ដែលគ្មានអញ គ្មានសុខ គ្មានស្រី គ្មានប្រុសសោះ ហើយយល់ថាអញ ថា
សុខ ថាស្រី ថាប្រុស តួចិត្តនេះជាតួ អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។ ត្រង់តួចិត្តដែលត្រេកអរ ទៅតាមទិដ្និដែលឃើញ ថាអញៗ សុខៗ ថាស្រីៗ ថាប្រុសៗនោះ តួចិត្តនេះហៅ
ថា កាមោឃៈ ។ តួចិត្តដែលប្រកាន់ យកសុខៗ ប្រកាន់យកអញៗ ស្រីៗ ប្រុសៗនោះ មិនព្រមលែង តួចិត្តនោះហៅថា ភវោឃៈ ។
- វិញ្ញាណថា ខ្ញុំគ្រាន់តែយល់ថា អញៗ ថាសុខៗ ថាស្រីៗ ថាប្រុសៗ ថាស្អាតៗប៉ុណ្ណេះ តើវាខុសអ្វីខ្លះ? បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ សោយតែសេចក្តី
ទុក្ខច្រើនជាអនេក ដូច្នេះ? ។ តបថា ខុសក្នុងកម្មបថ១០ ត្រូវទោសអភិជ្ឈាផង ព្យាបាទផង មិច្ឆាទិដ្និផង ត្រូវទោសនោះដូច្នេះគឺ អភិជ្ឈាកាយគន្ថៈ ចិត្តរំពៃយលទ្រព្យគឺ
អាការៈ៣២ទាំងមូលនេះ ថាជាទ្រព្យមានតាំងអំពីសក់ រោម ក្រចក ធ្មេញ ស្បែក ជាដើម។ល។ យល់ថារបស់ទាំងនេះសំគាល់ថាជារបស់ខ្លួន បើសំគាល់ឃើញដូច្នេះ ត្រូវ
ទោសអភិជ្ឈា បើប្រទុស្តរ៉ាយ ខឹងនឹងសក់ស្កូវ ខឹងនឹងធ្មេញឈឺ ឬនឹងជម្ងឺណាមួយ ក្នុងកាយទាំងមូលនេះ ត្រូវទោសព្យាបាទ កាយគន្ថៈ ។ ឥទំសច្ចាភិនិវេស កាយគន្ថៈ ប្រ
កាន់ថាឲ្យកាយ នៅទៀងៗ វេទនានៅទៀងៗ សញ្ញា-សង្ខារ-វិញ្ញាណ នៅទៀងៗ អាការៈណាមួយ ឲ្យតែប្រកាន់ថា ឲ្យនៅតែទៀងៗដូច្នេះ ត្រូវទោសមិច្ឆាទិដ្និ ទាំងអស់ ។
ខុសក្នុងកម្មបថ ដូច្នេះហើយ បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ ដូចជាទឹកទន្លេ ដែលហូរទៅកាន់ មហាសមុទ្រហើយ ក្លាយរសជាតិទៅជា ប្រៃតែម៉្យាងប៉ុណ្ណោះ ចិត្ត
ដែលនៅក្នុង អន្លង់ទាំង៤នេះ មានតែទុក្ខ និងទោសច្រើន ដូចជាទឹកប្រៃនោះដែរ ។
- ពិតមែនហើយបញ្ញា ខ្ញុំអស់សង្ស័យហើយ ព្រោះថាមនុស្ស សត្វកើតស្លាប់ ស្លាប់កើត មានតែទុក្ខនិងទោស ច្រើនជាអនេក ព្រោះតែត្រូវទោសក្នុងកម្មបថនេះ ។
សញ្ញា វិញ្ញាណសួរថា ចុះធ្វើដូចម្តេច យល់ដូចម្តេច ទើបនឹងរួចផុត ពីអកុសល មិច្ឆាទិដ្និនេះ ។ តបថាសញ្ញា វិញ្ញាណ អ្នកចាំស្តាប់ឲ្យច្បាស់ តាមអត្ថរសអំពី អភិធម្មចុះ
អភិធម្មប្រែថា ធម៌មានសេចក្តីចំរើន ធម៌គួរកំណត់ ធម៌គួរបូជា ធម៌មិនច្រឡំគ្នា ធម៌ដ៏ក្រៃលែង ។ អធិប្បាយថា ធម៌មានសេចក្តី ចំរើននោះ គឺចំរើនចំពោះនាមរូប ឲ្យឃើញ
នូវសភាវធម្មរសរបស់ធម៌ តាមមែនតាមពិត ឲ្យឃើញបញ្ញា សទ្ធា សតិ វិរិយៈ សមាធិ កើតឡើងហើយ កំណត់នូវសភាវៈនោះ មកជាអារម្មណ៍ហើយ ធ្វើទុកក្នុងចិត្តឲ្យមូល
ហើយ បូជាចំពោះធម្មរសនោះ ដែលមានសភាវៈ មែនៗពិតៗនោះ ។ ធម៌ដ៏ក្រៃលែងគឺ សេក្ខធម៌ និងអសេក្ខធម៌ កើតឡើងចំពោះ ព្រះយោគាវចរនោះ កាលបើធម៌នោះ
កើតឡើងហើយ ជាធម៌មិនច្រឡំគ្នា តាំងពីដើមរៀង ទៅដល់ទីបំផុត ជាធម៌ឥត ច្រឡំគ្នាឡើយ ។ ពាក្យថាយល់ ឬកំណត់សំគាល់ ទៅតាមសភាវៈ តាមមែនតាមពិត របស់
ធម៌នោះៗ បើយល់ខុស កំណត់ក៏ខុស សំគាល់ក៏ខុស ហៅថា មិច្ឆាទិដ្និ ។ បើយល់ត្រូវ កំណត់ក៏ត្រូវ សំគាល់ក៏ត្រូវ ហៅថាសម្មាទិដ្និ ។ ឯមិច្ឆាទិដ្និនេះ ជាគូសត្រូវនឹងគ្នា
ឥឡូវនេះនឹងសំដែង អំពីមិច្ឆាទិដ្និជាមុន ចូសអ្នកតាំងចិត្ត ស្តាប់នូវទិដ្និ ទាំងពីរនេះចុះ ។ យល់ថាទៀង ក្នុងរបស់ ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែល ជាទុក្ខ១
យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ គំនិតដែល យល់ខុសទាំង៤ យ៉ាងនេះហៅថាអវិជ្ជា ។ ចិត្តដែលស្ទុះចូលទៅ
តាមគំនិត ដែលយល់ខុសនោះ ឆេះឡើងជាភ្លើងកិលេស គឺត្រេកអរ ស្រឡាញ់ ឆេះឡើងជាភ្លើងកិលេសគឺខឹង ស្អប់ ឆេះឡើងជាភ្លើងកិលេសគឺភ័យខ្លាច ឆេះឡើងជាភ្លើង
កិលេស គឺសោកស្តាយ ។ ភ្លើងកិលេសទាំងអស់នេះ ដុតបំពក់ចិត្ត ឲ្យក្តៅទាំងយប់ទាំងថ្ងៃ តែងនាំចិត្ត ឲ្យទៅកើតក្នុងប្រេត នរក សត្វតិរច្ឆានគ្រប់ៗជាតិ មិនចេះអស់នូវ
ភ្លើង កិលេសទាំងនោះឡើយ ។ ភ្លើងកិលេសនេះ ដុតបំផ្លាញចិត្ត ។ ភ្លើងទុក្ខសម្រាប់ ដុតបំផ្លាញរូប ។ ភ្លើងទាំងពីរភ្នក់នេះ ឆេះមិនឈប់ ទាំងថ្ងៃទាំងយប់ រាប់សែនជាតិ
រាប់កប្បក៏មិនអស់អំពីភ្លើងទុក្ខ ភ្លើងកិលេសទាំងនេះ ។ បើចង់រំលត់ភ្លើងនោះ ឲ្យអស់ចេញ តើត្រូវរំលត់ដោយអ្វី? ត្រូវរំលត់ដោយ បញ្ញាជាសម្មាទិដ្និ គឺបញ្ញាឃើញច្បាស់
នូវភ្នក់ភ្លើងទាំងពីរនេះ ហើយព្យាយាមកំចាត់បង់នូវអ្នក ដែលដុតឲ្យឆេះ នោះចេញ គឺមោហៈ អវិជ្ជានេះដុតឲ្យឆេះ ។
- បើដូច្នេះមោហៈ អវិជ្ជានោះតើដូចម្តេច? មោហៈថាវង្វេងភ័ន្ត សំគាល់របស់មិនពិតថាពិត អវិជ្ជាថាមិនដឹងដូចជាមិនដឹងផ្លូវ ។ យល់ថាទៀងក្នុងរបស់មិនទៀង១,
យល់ថាសុខ ក្នុងរបស់ដែល មានទុក្ខ១, យល់ថាខ្លួន-អញ ក្នុងរបស់ដែល មិនមែនខ្លួនអញ១, យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ ។ មោហៈ អវិជ្ជាដែលយល់ខុស
ទាំង៤យ៉ាងនេះ ហើយមិនដឹងជាខុសផង ក៏ឆេះជាភ្លើង គឺត្រេកអរ ស្រឡាញ់ ឆេះជាភ្លើងគឺខឹង ស្អប់ ឆេះជាភ្លើងគឺភ័យខ្លាច ឆេះជាភ្លើងគឺសោកស្តាយ ។ បើរំលត់មោហៈ
អវិជ្ជាអស់ ភ្លើងទាំងនោះ ក៏រលត់អស់ដែរ ។ នែសញ្ញា វិញ្ញាណ! ខ្ញុំសំដែងមកអំពី មិច្ឆាទិដ្និដែលយល់ខុស សំគាល់ខុស កំណត់ខុស តែប៉ុណ្ណេះ នឹងសំដែងអំពី សម្មាទិដ្និ
ដែលយល់ត្រូវ កំណត់ត្រូវ សំគាល់ត្រូវ ដូចមានសេចក្តី តទៅនេះ៖
- ១- អនិច្ចសញ្ញា គឺសញ្ញាដែលសំគាល់ ថាមិនទៀងក្នុងខន្ធ៥ គឺរូបមិនទៀងតែងប្រែប្រួល ប្រព្រឹត្តទៅកាន់ចាស់- ឈឺ-ស្លាប់ជាធម្មតា ។ វេទនាមិនទៀង សញ្ញា
- មិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង ។ កាលបើឃើញថា មិនទៀងហើយ គួរលះបង់សញ្ញា ដែលសំគាល់ថាទៀងចេញ កាន់យកសញ្ញា ដែលសំគាល់
- ថា មិនទៀងនោះមកជាអារម្មណ៍ ប្រព្រឹត្តទៅតាមទ្វារទាំង៦ មានទ្វារភ្នែកជាដើម រំលត់បង់នូវនិមិត្ត ដែលឃើញថាទៀងៗ នោះចេញ កាន់យកនូវអសង្ខតនិមិត្ត
- គឺមិនមែននិមិត្តនោះ មកជាអារម្មណ៍ ក្នុងទ្វារទាំង៦ ឈ្មោះថា អនិមិត្តវិមោក្ខ រួចស្រឡះពីខន្ធ៥ ។
- ២- អាទីនវសញ្ញា គឺសញ្ញាសំគាល់ឃើញ ទោសទុក្ខក្នុងខន្ធ៥ថា ភ្នែកក៏មានរោគ ទោសទុក្ខនឹងភ្នែក ។ត្រចៀកក៏មានរោគ ទោសទុក្ខនឹងត្រចៀក ច្រមុះក៏មាន
- រោគ ទោសទុក្ខនឹងច្រមុះ អណ្តាតក៏មានរោគ ទោសទុក្ខនឹងអណ្តាត កាយក៏មានរោគ ទោសទុក្ខនឹងកាយ ។ រោគនោះគឺរោគធ្វើឲ្យចិត្តក្តៅ កាលបើសំគាល់
- ឃើញថា ភ្នែក-ត្រចៀក-ច្រមុះ-អណ្តាត- កាយនោះជាទុក្ខទោសហើយ គួរលះបង់នូវសញ្ញា ដែលសំគាល់ថាសុខចេញ កាន់យកនូវទោសនោះ មកជាអា
- រម្មណ៍ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦ រំលត់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា សុខក្នុងភ្នែក-ត្រ ចៀក-ច្រមុះ- អណ្តាត-កាយនោះចេញ កាន់យកនូវអសង្ខត
- និមិត្ត គឺមិនមាននិមិត្តក្នុងភ្នែក- ត្រចៀក-ច្រមុះ- អណ្តាត-កាយ ហៅថា អប្បណិហិតវិមោក្ខ ឬហៅថា ព្រះនិព្វាន ដូច្នេះក៏បាន ។
- ៣- អនត្តសញ្ញា គឺសញ្ញាដែលសំគាល់ថា មិនមែនខ្លួន មិនមែនអញ រូប១ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ទាំងអស់នេះសុទ្ធតែ មិនមែនខ្លួន មិនមែន
- អញ ។ កាលបើឃើញ ថាមិនមែនហើយ លះបង់នូវអត្តសញ្ញា កាន់យកនូវអនត្តសញ្ញា ដែលឃើញថា មិនមែននោះ មកជាអារម្មណ៍ ប្រព្រឹត្តទៅក្នុងទ្វារទាំង
- ៦ ឈ្មោះថា សុញ្ញត្តវិមោក្ខ រួចស្រឡះពីខន្ធ៥ រំលត់បង់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា អញៗនោះចេញ កាន់យកនូវអសង្ខតនិមិត្ត គឺមិនមែននិមិត្ត
- ប្រព្រឹត្តទៅក្នុងទ្វារទាំង៦ ។
- ៤- អសុភសញ្ញា គឺសញ្ញាសំគាល់ឃើញថា មិនស្អាត សក់មិនស្អាតព្រោះជាអសុភ រោមមិនស្អាតព្រោះជាអសុភ ក្រចកមិនស្អាតព្រោះជាអសុភ ធ្មេញមិន
- ស្អាតព្រោះជាអសុភ ស្បែក មិនស្អាតព្រោះជាអសុភ ។ កាលពិចារណា ឃើញថាមិនស្អាត កាន់យកនូវវត្ថុ ដែលមិនស្អាតនោះ មកជាអារម្មណ៍ ប្រព្រឹត្តទៅ
- ក្នុងទ្វារទាំង៦ លះបង់នូវសង្ខតនិមិត្ត គឺនិមិត្តដែលឃើញថា ល្អនោះចេញ កាន់យកនូវអសង្ខតនិមិត្ត គឺមិនមាននិមិត្តនោះ មកជាអារម្មណ៍ ហើយប្រព្រឹត្ត
- ទៅ ក្នុងឥរិយាបថទាំង៤ ។ ពាក្យថា សង្ខតនិមិត្ត កើតមកអំពីអវិជ្ជា ។ ពាក្យថា អសង្ខតនិមិត្ត មិនមានអវិជ្ជាជាបច្ច័យ ឬហៅថា អសង្ខតធម៌ក៏បាន ។
- ៥- បហានសញ្ញា គឺសញ្ញាសំគាល់ឃើញទោស ក្នុងកាមគុណទាំង៥ ថារូប សម្លេង ក្លិនរស សម្ផស្ស ជារបស់សោះសូន្យទទេៗ ហើយនាំចិត្តឲ្យជាប់នៅ ដេក
- ត្រាំនៅក្នុងអន្លង់ ដូចសត្វដង្កូវនៅក្នុងបង្គន់ កើតស្លាប់ជាធម្មតា ។ សញ្ញាសំគាល់ទោស ក្នុងព្យាបាទនេះ ធ្វើចិត្តឲ្យក្តៅក្រហល់ក្រហាយ តែងតែឲ្យហេតុទោស
- ចងពៀរវេរា ។ សញ្ញាសំគាល់ឃើញ ទោសក្នុងការបៀត បៀនសត្វនិងសង្ខារ ហើយមិនព្រមត្រិះរិះ ប្រកបដោយកាមគុណ មិនត្រិះរិះដោយព្យាបាទ មិនព្រម
- ត្រិះរិះ ដោយការបៀតបៀន សត្វនិងសង្ខារគំនិតដែលត្រិះរិះ ក្នុងកាមហើយត្រេកអរ ត្រិះរិះក្នុងព្យាបាទហើយខឹង ត្រិះរិះក្នុងការបៀតបៀន ហើយត្រេកអរ គំ
- និតទាំង៣នេះ ជាគំនិតអាក្រក់ដឹកនាំ ឲ្យលិចលង់នៅ ក្នុងសង្សារវដ្ត រកទីបំផុតគ្មាន ។ សញ្ញាគឺសញ្ញា សំគាល់ឃើញទោស ក្នុងកាមគុណទាំង៥ ឃើញទោស
- ព្យាបាទ ឃើញ ទោសបៀតបៀន សត្វនិងសង្ខារ កាលឃើញទោស ដូច្នេះហើយ ក៏មិនព្រមត្រិះរិះក្នុងកាម មិនព្រមឲ្យចិត្ត ជាប់នៅក្នុងកាម ចិត្តដែលស្រូប
- យកជាតិកាមនោះ ដូចជាសត្វរុយ ជញ្ជក់យកជាតិ សំអុយដែលហូរចេញ អំពីអសុភសាកសព ហើយញៀនញ៉ាម ជាប់ចិត្តនៅក្នុងសំអុយ ចិត្តដែលត្រិះរិះក្នុង
- កាម ដូចរុយពណ៌ខៀវ ត្រេកអរតែក្នុងសំអុយ កាមគុណនេះ មានទោសឲ្យក្តៅជានិច្ច ហើយឥតអំពើ នឹងនាំចិត្តឲ្យលិចលង់ កើតស្លាប់រាប់មិនអស់ ក្នុងភព
- ៣ ។ សញ្ញាសំគាល់ឃើញ ទោសក្នុងព្យាបាទ ថាព្យាបាទនេះ ធ្វើចិត្តឲ្យក្តៅក្រហាយ ធ្វើចិត្តរបស់ខ្លួនឲ្យក្តៅ ជាមុនហើយ ញ៉ាំងចិត្តអ្នកដទៃ ឲ្យក្តៅបង្កហេតុ
- ហើយគំនុំគុំគួន ចងពៀរវេរានឹងគ្នា ទៅខាងមុខ ជៀសវាងមិនរួចពីភព៣ ។ សញ្ញាសំគាល់ឃើញ ទោសបៀតបៀន សត្វនិងសង្ខារនេះ ជាអំពើថោកទាប នាំ
- ឲ្យធ្លាក់ទៅ នរករៀងរាល់ជាតិ កាលបើសំគាល់ឃើញ ទោសក្នុងកាម ក្នុងព្យាបាទ ក្នុងបៀតបៀនដូច្នេះហើយ មិនព្រមត្រិះរិះ មិនធ្វើចិត្តឲ្យ ជាប់ជំពាក់ឡើយ
- នេះហៅថា បហានសញ្ញា ។
- ៦- វិរាគសញ្ញា គឺសញ្ញាសំគាល់ឃើញនូវធម៌ ដែលមិនមានតម្រេកនឹងរូប មិនមានតម្រេកនឹងសម្លេង មិនមានតម្រេកនឹងក្លិន មិនមានតម្រេកនឹងរស មិន
- មានតម្រេកនឹងសម្ផស្ស មិនមានតម្រេកនឹងធម៌ គឺអារម្មណ៍ដែលនៅក្នុងចិត្ត ធម៌ដែលប្រាស ចាកតម្រេកនេះ ជាគុណជាតិស្អាត ស្ងប់រម្ងាប់ជាសុខ ហៅថា
- វិរាគសញ្ញា ។
- ៧- និរោធសញ្ញា គឺសញ្ញាសំគាល់ឃើញនូវព្រះនិព្វាន ជាធម៌រំលត់បង់នូវកងទុក្ខ ឬថាជាគុណជាតិស្អាត ផុតអំពីតណ្ហាទាំងអស់ ពុំមានសេសសល់ឡើយ ។
- ព្រះនិព្វានមិនមាន សង្ខតនិមិត្ត គឺនិមិត្តដែលកើតអំពី អវិជ្ជាជាបច្ច័យនោះទេ មានតែអសង្ខតនិមិត្ត គឺមិនមាននិមិត្ត ប្រាសចាកសង្ខារធម៌ ជាអារម្មណ៍ ស្ងប់
- រម្ងាប់ជា សុខក្សេមក្សាន្ត គឺផលញាណនេះ ហៅថា និរោធសញ្ញា ។
- ៨- សព្វលោកេអនភិរតសញ្ញា គឺសញ្ញាសំគាល់ឃើញច្បាស់ថា តណ្ហាទាំង៣ ឧបាទានទាំង៥ សស្សតទិដ្និនិង ឧច្ឆេទទិដ្និទាំង២ និងអនុសយធម៌ទាំង៧នេះ
- ចងសត្វឲ្យជាប់ នៅក្នុងភព៣ ដោះចេញពុំរួចឡើយ ។ សត្វបើជាប់ចំណង យ៉ាងនេះហើយ ស្តេចមច្ចុរាជធ្វើទោស បំបាត់ជីវិត ពុំមានសេសសល់ឡើយ
- កើតហើយស្លាប់ ស្លាប់ហើយកើតវិញ រកទីបំផុតគ្មាន រាប់កើតមិនអស់ រាប់ស្លាប់មិនអស់ រាប់សោកខ្សឹកខ្សួល ក៏មិនអស់ ទុក្ខនេះជាទម្ងន់ក្រៃលែង ។ ផែន
- ដី ផែនអាកាសធំមែន ប៉ុន្តែធំមិនស្មើ នឹងទុក្ខរបស់សត្វ ដែលកើតស្លាប់នោះទេ ទុក្ខទាំងអស់នេះ មិនងាយសត្វណា លះបង់បាន គួរចង់ដឹងថាទុក្ខនេះ មកអំ
- ពីណាក៏ច្រើនម៉្លេះ? មកអំពីតណ្ហាជា ហេតុឲ្យកើតទុក្ខ ។ បើរំលត់តណ្ហាបាន ទុក្ខនោះក៏អស់ទៅដែរ ។ ចុះតណ្ហានោះដូចម្តេច? តណ្ហានេះមាន៣ គឺកាម
- តណ្ហា ត្រេកអរនឹងកាមគុណ៥ ភវតណ្ហា ជាប់ចិត្តនឹង រូបកាមគុណ៥ វិភវតណ្ហា មិនចង់ឲ្យជួប នឹងរូបព្រាត់ប្រាស រូបចាស់-ឈឺ-ស្លាប់ ក្នុងកាមគុណ៥ ប្រ
- កបដោយ សស្សតទិដ្និនិង ឧច្ឆេទទិដ្និទាំង២ ឧបាទានប្រកាន់យក នូវកាមគុណទាំង៥ ចងជាប់នឹងស្នឹង គឺសស្សតទិដ្និ-ឧច្ឆេទទិដ្និ។ តណ្ហាទាំង៣នេះ ជាខ្សែ
- អនុសយធម៌ ទាំង៧នេះ ដេកត្រាំនឹងខ្សែ ត្រេកអរនឹងខ្សែ លក់នឹងខ្សែ ដេកត្រាំនឹងស្នឹង ត្រេកអរនឹងស្នឹង លក់ក្នុងស្នឹង ដេកត្រាំនឹងចំណង ត្រេកអរនឹងចំ
- ណង លក់ក្នុងចំណង ខន្ធ៥ដូចជាគោ ។ បើសត្វជាប់ចំណង យ៉ាងនេះស្រាយមិនរួចហើយ នៅវិលវល់ក្នុងភពទាំង៣ កើតស្លាប់ៗនៅក្នុងលោកនេះ ហៅថា
- សព្វលោកេអនភិរតសញ្ញា ។
- ៩- សព្វសង្ខារេសុអនិច្ចសញ្ញា គឺសញ្ញាសំគាល់ឃើញថា ទុក្ខទោសរបស់រូប ហើយនឿយណាយក្នុងរូប សំគាល់ឃើញថា ទុក្ខទោសក្នុងវេទនា ហើយនឿយ
- ណាយនឹងវេទនា សំ គាល់ឃើញថា ទុក្ខទោសក្នុងសញ្ញា ហើយនឿយណាយ នឹងសញ្ញា សំគាល់ឃើញ ទុក្ខទោសក្នុងសង្ខារ ហើយនឿយណាយ នឹងសង្ខារ
- ឃើញទុក្ខទោស របស់វិញ្ញាណ ហើយនឿយណាយ នឹងវិញ្ញាណ ។ នឿយណាយ ធុញទ្រាន់នេះជា និព្វិទាញាណ ហៅថា សព្វសង្ខារេសុអនិច្ចសញ្ញា ។
- (សូមអានបន្តទៅវគ្គទី១០)