អាសវៈ
ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ |
វិបស្សនាធុរៈ |
ព្រះអភិធម្ម |
និយមន័យ
កែប្រែភាសាបាលីហៅថា អាសវៈ (Āsava) រីឯភាសាសំស្ក្រឹតហៅថា អាស្រវៈ (Āśrava) ឬ អាសវកិលេស ជា គ្រឿងសៅហ្មងនៃចិត្ត ដែលដេកត្រាំសម្ងំ ក្នុងបុថុជ្ជនទាំងអស់ ។ អាសវៈទុកដូចជាគ្រឿងពុល គ្រឿងពុករលួយ ដែលឃុំឃាំងសត្វលោកទុកក្នុងសំសារវដ្ត ។
បណ្ឌិត លីលី ដេ ស៊ីលវ៉ា (Lily De Silva, PhD) បានសរសេរថា អាសវៈ ដែលត្រូវបានគេរំឭកជាញឹកញយនោះ មាន កាមាសវៈ, ភវាសវៈ, ទិដ្ឋាសវៈ និង អវិជ្ជាសវៈ ។ លោក ហ័រណឺ (Horner) បកប្រែពាក្យទាំងនេះថាជា គ្រឿងសៅហ្មងក្នុងអារម្មណ៍រំភើប (កាម), គ្រឿងនាំឲ្យត្រឡប់ទៅកើតវិញ (ភព), គ្រឿងនាំឲ្យយល់ខុស (ទិដ្ឋិ) និង អវិជ្ជា ។ ពាក្យថា គ្រឿងសៅហ្មង បង្កប់ន័យថា ធ្វើឲ្យពុកផុយ ឬ រលួយបន្តិចម្តងៗ ។ ន័យប្រៀបធៀបទាំងនេះ ប្រហែលជាពិពណ៌នាលក្ខណៈសម្គាល់មួយចំនួននៃសញ្ញាណរបស់អាសវៈ ពោលគឺ បើរក្សាទុកយូរពេកនៅក្នុងឃ្លាំង វានឹងជ្រាបលេចចេញ វានឹងប្រឡាក់ វានឹងពុកផុយ ។ល។
លោក រដ្ឋាគ្រិសណ័ន (Radhakrishnan) បញ្ជាក់ថា ពាក្យ អាសវៈ ត្រូវបានយកទៅប្រើនៅក្នុងគម្ពីរធម្មបទ នៅត្រង់ប្រយោគលេខ ៩៣, ២២៦, ២៥៣, ២៩២ និង ២៩៣ ។
[អរហន្តវគ្គ ៧ ខ ៩៣] ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និង ទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និង អប្បណិហិតវិមោក្ខ ជាគោចរ ដំណើររបស់ជននោះ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ ។
[កោធវគ្គ ១៧ ខ ២២៦] ...
[មលវគ្គ ១៨ ខ ២៥៣] ...
[បកិណ្ណកវគ្គ ២១ ខ ២៩២] ...
[បកិណ្ណកវគ្គ ២១ ខ ២៩៣] ...
អាសវៈ ៤ យ៉ាង
កែប្រែ- ១- កាមាសវៈ ការជាប់តម្រាំនៅក្នុងកាម
- ២- ភវាសវៈ ការជាប់តម្រាំនៅក្នុងភព
- ៣- ទិដ្ឋាសវៈ ការជាប់តម្រាំក្នុងទិដ្ឋិ សេចក្តីយល់ខុស
- ៤- អវិជ្ជាសវៈ ការជាប់តម្រាំក្នុងអវិជ្ជា សេចក្តីមិនដឹង ។