ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

សំយោជនៈ (Samyojana)

កែប្រែ

សំយោជនៈ (samyojana, mental fetter) ជាគ្រឿងញ៉ាំងចិត្តឲ្យជាប់ដោយកិលេស (kilesa, destructive emotions or mental defilements) ជាគ្រឿងចងក្រៀកសត្វឲ្យជាប់ក្នុងវដ្តសង្សារ គឺការវិលកើតវិលស្លាប់ឥតឈប់ឈរ ។ សំយោជនៈ​អាច​ប្រៀប​បាន​ទៅ​នឹង​ខ្សែច្រវាក់​ដែល​ចង​ភ្ជាប់​កដៃ កជើង មិនឲ្យរួចខ្លួនទៅកាន់ព្រះនិព្វានបាន ។ លុះត្រា​តែ​​បុគ្គល​អ្នក​ប្រតិបត្តិធម៌​​ផ្តាច់​សំយោជនៈ​ឲ្យ​អស់​រលីង​ នោះ​ទើប​អាច​សម្រេច​​​អរហត្តផល ដែល​ជាទីបំផុត​នៃ​សេចក្តីទុក្ខ ពោល​គឺ​និព្វាន ។

សំយោជនៈ ១០ ប្រការ​

កែប្រែ

ក. ឱរម្ភាគិយសញ្ញោជនៈ (orambhāgiya ) : សំយោជនៈ​ជាន់​ទាប​ទាំង ៥

កែប្រែ
១- សក្កាយទិដ្ឋិ (sakkāya-diṭṭhi) គឺ​ការឃើញកាយថាជារបស់ខ្លួន​ (Belief in permanent self)
២- វិចិកិច្ឆា (vicikicchā) គឺ​សេចក្តីសង្ស័យស្ទាក់ស្ទើរ​ (Doubt of the teachings or Dharma of the Buddha)
៣- សីលពត្តបរាមាសៈ (sīlabbata-parāmāso) គឺ​​ការ​ជាប់​ជំពាក់​​ចិត្តទៅក្នុង​កិច្ច​ខាង​សាសនា ឬ ការ​បួងសួងផ្សេងៗ (attachment to rites and rituals)
៤- កាមរាគៈ (kāmacchando) គឺ​សេចក្តីតម្រេកក្នុងកាម (sensual desire)
៥- បដិឃៈ (vyāpādo, byāpādo) គឺ​​សេចក្តី​ប្រាថ្នា​​ការ​អាក្រក់ (Ill will or hatred)

ខ. ឧទ្ធម្ភាគិយសញ្ញោជនៈ (uddhaṃbhāgiya) : សំយោជនៈ​ជាន់​ខ្ពស់​ទាំង ៥

កែប្រែ
៦- រូបរាគៈ (rūparāgo)​ គឺ​តម្រេកក្នុងរូបភព (lust for material existence; lust for material rebirth)
៧- អរូបរាគៈ (arūparāgo) គឺ​តម្រេកក្នុងអរូបភព (lust for immaterial existence; lust for rebirth in a formless realm)
៨- មានៈ (māna) គឺ​សេចក្តីប្រកាន់មាំ (conceit, pride in self, arrogance)
៩- ឧទ្ធច្ចៈ (uddhacca) គឺ​ចិត្តរសាប់រសល់ (restlessness, distraction)
១០- អវិជ្ជា (avijjā) គឺ​សេចក្តីល្ងង់ ឬសេចក្តីមិនដឹង (ignorance) ។

វិធី​កាត់​ផ្តាច់​សំយោជនៈ​

កែប្រែ

នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក អធិប្បាយ​​អំពី​ការ​កាត់​ផ្តាច់​សំយោជនៈ​ក្នុង​ ៤ ដំណាក់​កាល ៖

១- បុគ្គល​ដែល​កាត់​ផ្តាច់​ចោល​សំយោជនៈ​ទាំង ៣ ខាង​ដើម នឹង​បាន​សម្រេច​​ជា​សោតាបន្ន (sotapanna, stream enterer) ។
២- បុគ្គល​ដែល​កាត់​ផ្តាច់​ចោល​សំយោជនៈ​​ទាំង ៣ ខាង​ដើម ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​ទ្រោម​ចុះ​នូវ​សំយោជនៈ​ ៣ បន្ទាប់​ទៀត​ នឹង​បាន​​​សម្រេច​ជា​​សកទាមី (sakadagami, once returner) ។
៣- បុគ្គល​ដែល​កាត់​ផ្តាច់​ចោល​សំយោជនៈ​​ទាំង ៥ ខាង​ដើម នឹង​បាន​សម្រេច​ជា​អនាគាមី (anagami, non-returner) ។
៤- បុគ្គល​ដែល​កាត់​ផ្តាច់​ចោល​សំយោជនៈ​​ទាំង ១០ នឹង​បាន​សម្រេច​ជា​ព្រះ​អរហន្ត (arahant).

នៅ​ក្នុង​គម្ពីរ​មជ្ឈិមនិកាយ (MN 64) ព្រះ​ពុទ្ធ​សំដែង​ទុក​ថា មាគ៌ា​នាំ​ទៅ​ដល់​ការ​បោះបង់​ចោល​សំយោជនៈ​ជាន់​ទាប​ទាំង ៥ ពោល​គឺ​សំយោជនៈ​ទាំង ៥ ដំបូង​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រតិបត្តិ​​ឲ្យ​បាន​សម្រេច​ឈាន (jhana attainment) និង ការ​ប្រតិបត្តិ​វិបស្សនា (vipassana insights) ដែល​ត្រូវ​តែ​ធ្វើ​​​ទាំង​ ២ ជាមួយ​គ្នា​ដោយ​អាក់​ខាន​មិន​បាន ។ នៅ​ក្នុង​គម្ពីរ​សំយុត្តនិកាយ (SN 35.54) ព្រះ​ពុទ្ធ​បាន​សំដែង​ទុក​ថា ៖ "ការ​លះកាត់​ចោល​នូវ​សំយោជនៈ​ទាំងឡាយ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ដឹង​ និង មើល​ឃើញ​​ ភាព​មិន​ទៀងទាត់ (អនិច្ចំ, impermanent) នៃ​អាយតនៈ (āyatana) ទាំង​ ១២, នៃ​វិញ្ញាណ​ (viññaṇa) ពាក់ព័ន្ធ​ទាំង ៦ (six sense-consciousness), នៃ​ផស្សៈ (phassa, resultant contact) និង វេទនា (vedanā, sensations) ។ ក្នុង​ន័យ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​គម្ពីរ​សំយុត្តនិកាយ (SN 35.55), ព្រះ​ពុទ្ធ​បាន​សំដែង​ទុក​ថា ៖ "ការ​ជីក​រំលើង​​សំយោជន៍ នៅ​ពេល​ខ្លួន​គេ​ដឹង​និង​មើល​ឃើញ​ថា​ អនត្តា (anatta, non-self) នៃ​ឥន្ទ្រិយ​ទាំង ៦ (sense bases), ឥន្ទ្រិយារម្មណ៍ (sense consciousness), ផស្សៈ (contact) និង អារម្មណ៍​រំភើប (sensations)។

ឯកសារ​យោង

កែប្រែ

ព្រះត្រៃបិដក ភាគ១៩ ទំព័រ​ទី ១៣៧

ព្រះត្រៃបិដក ភាគ៣៩ ទំព័រ​ទី ៣ ៖ ឧទ្ធម្ភាគិយសញ្ញោជនៈ

ព្រះត្រៃបិដក ភាគ៣៧ ទំព័រ​ទី ១៦៤ ៖ ឱរម្ភាគិយសូត្រ

ព្រះត្រៃបិដក ភាគ៣៧ ទំព័រ​ទី ១៦៤ ៖ ឧទ្ធម្ភាគិយសូត្រ