ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៨

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


វិបស្សនាធុរៈ

ឈាន · បញ្ចក្ខន្ធ
បដិច្ចសមុប្បាទ១២
លោកុត្តរបដិច្ចសមុប្បាទ
ពោធិបក្ខិយធម៌ · អាយតនៈ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
សតិបដ្ឋាន · អានាបានសតិ

វិបស្សនាបញ្ហាវគ្គទី១
វិបស្សនាបញ្ហាវគ្គទី២
វិបស្សនាបញ្ហាវគ្គទី៣
វិបស្សនាបញ្ហាវគ្គទី៤
វិបស្សនាបញ្ហាវគ្គទី៥
វិបស្សនាបញ្ហាវគ្គទី៦

វិបស្សនាបញ្ហាវគ្គទី៧
វិបស្សនាបញ្ហាវគ្គទី៨
វិបស្សនាបញ្ហាវគ្គទី៩
វិបស្សនាបញ្ហាវគ្គទី១០
វិបស្សនាបញ្ហាវគ្គទី១១

វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៨ កែប្រែ

នឹងសំដែងអំពីតណ្ហាខាងក្រៅ១៨តទៅទៀត ។ បើចិត្តត្រេកអរនឹងរូប តួចិត្តដែលត្រេកអរនោះជា កាមតណ្ហា រូបនោះជា កាមភព១ ។ បើចិត្តជាប់នឹងរូប តួចិត្ត

ដែលជាប់នោះ ជាភវតណ្ហា រូបនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា រូបនោះជា អរូបភព១ ។ ក្នុងរូប១មានភព៣ មាន

តណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងសម្លេង តួចិត្តដែល ត្រេកអរនោះជា កាមតណ្ហា សម្លេងនោះ ជាកាមភព១ ។ បើចិត្តជាប់នឹង

សម្លេង តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្លេងនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្លេងព្រាត់ប្រាស តួចិត្តដែលមិនចង់នោះ ជាវិភវតណ្ហា សម្លេងនោះជា អរូបភព១ ។

ក្នុងសម្លេង១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ (ដូចគ្នាទាំងអស់) ។ បើចិត្តត្រេកអរនឹងក្លិន តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា ក្លិននោះ ជាកាម

ភព១ ។ បើចិត្តជាប់នឹងក្លិន តួចិត្តដែលជាប់នោះ ជាភវតណ្ហា ក្លិននោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យក្លិនព្រាត់ប្រាស បាត់ទៅ តួចិត្តដែល មិនចង់នោះជាវិភវតណ្ហា ក្លិន

នោះជា អរូបភព១ ។ ក្នុងក្លិន១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងរស តួចិត្តដែលត្រេកអរនោះ ជាកាមតណ្ហា រសនោះជា កាម

ភព១ ។ បើចិត្តជាប់នឹងរស តួចិត្តដែលជាប់នោះ ជាភវតណ្ហា រសនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យរសនោះបាត់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា រសនោះជា

អរូបភព១ ។ ក្នុងរស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងសម្ផស្ស តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា សម្ផស្សនោះជា កាម

ភព១ ។ បើចិត្តជាប់ នឹងសម្ផស្ស តួចិត្តដែលជាប់នោះ ជាភវតណ្ហា សម្ផស្សនោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យសម្ផស្សបាត់បង់ទៅ តួចិត្តដែល មិនចង់នោះជា វិភវតណ្ហា

សម្ផស្សនោះជា អរូបភព១ ។ ក្នុងសម្ផស្ស១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។ បើចិត្តត្រេកអរ នឹងធម្មារម្មណ៍ តួចិត្តដែល ត្រេកអរនោះ ជាកាមតណ្ហា

ធម្មារម្មណ៍នោះជា កាមភព១ ។ បើចិត្តជាប់ នឹងធម្មារម្មណ៍ តួចិត្តដែល ជាប់នោះជា ភវតណ្ហា ធម្មារម្មណ៍នោះជា រូបភព១ ។ បើចិត្តមិនចង់ ឲ្យធម្មារម្មណ៍ ព្រាត់ប្រាសទៅ

តួចិត្តដែល មិនចង់នោះ ជាវិភវតណ្ហា ធម្មារម្មណ៍នោះជា អរូបភព១ ។ ក្នុងធម្មារម្មណ៍១ មានភព៣ មានតណ្ហា៣ មានឧបាទាន៣ មានទិដ្និ២ ។

បូករួមតណ្ហាខាងក្នុង១៨ និងខាងក្រៅ១៨ ត្រូវជា៣៦ ។ តណ្ហាទាំង៣៦នេះ តែងកើតឡើង ផ្លាស់ប្តូរគ្នាជាធម្មតា ។ ត្រង់ដែលផ្លាស់ប្តូរគ្នា ម្តងៗនេះហើយ ដែល

ចាត់ជាអតីត អនាគត បច្ចុប្បន្ន ។ កាលបើភ្នែកក្រឡេក ឃើញរូបហើយ ចិត្តត្រេកអរ កាមតណ្ហានេះ ជាបច្ចុប្បន្ន អតីត អនាគតមិនទាន់ មានមកដល់ ។ កាលបើចិត្ត ជាប់

នឹងរូប ភវតណ្ហានេះជា បច្ចុប្បន្ន កាមតណ្ហានោះ ជាអតីតវិញ អនាគត មិនទាន់មានមកដល់ ។ កាលបើចិត្តមិនចង់ ឲ្យរូបព្រាត់ប្រាស វិភវតណ្ហានេះ ជាបច្ចុប្បន្ន ភវតណ្ហា

នោះ ជាអតីតវិញ អនាគតមិនទាន់ មានមកដល់ ។ តណ្ហានេះចាត់ទុកជា អតីត៣៦ អនាគត៣៦ បច្ចុប្បន្ន៣៦ រួមទាំងអស ត្រូវជា១០៨ ។

ជាតិកើតមានព្រោះភព ភពកើតមានព្រោះឧបាទាន ឧបាទានកើតមានព្រោះតណ្ហា តណ្ហាកើតមានព្រោះវេទនា វេទនាកើតមានព្រោះផស្សៈ ផស្សៈកើតមាន

ព្រោះសឡាយតនៈ សឡាយតនៈកើតមានព្រោះនាមនិងរូប នាមនិងរូបកើតមានព្រោះសង្ខារ សង្ខារកើតមានព្រោះអវិជ្ជា ។ ក៏បដិច្ចសមុប្បាទនេះ ជាធម៌ដោយឡែកអំពី

គ្នា តែត្រូវអាស្រ័យគ្នា ហើយកើតឡើងតៗគ្នា ព្រោះមានអវិជ្ជា និងសង្ខារជាមេប្រធាន បណ្តាលឲ្យកើតឡើង តៗគ្នាមិនដាច់ ហើយអវិជ្ជា ទៅកាន់ការ គ្រប់តំណែង សង្ខារ

ក៏ជាអ្នកតាក់តែងគ្រប់ដំណែង នៅក្នុងបដិច្ចសមុប្បាទធម៌នេះ ហើយកងទុក្ខ ទាំង១២មានជាតិទុក្ខជាដើម ក៏កើតឡើងតៗគ្នា ព្រោះមានអវិជ្ជា និងសង្ខារជា បច្ច័យ ។ កាល

បើបដិច្ចសមុប្បាទ កើតឡើង កងទុក្ខក៏កើតឡើង ហើយហូរចូល ទៅកាន់ត្រៃលោក ។ ត្រៃលោក ក៏បញ្ជូនទៅកាន់ អាកាសធាតុ ទៅនៅត្រង់សេចក្តី វិនាសសូន្យសោះ

ទទេៗហៅថា អាកាសធាតុ ។ នាវាត្រៃលោក ដែលប្រដាប់ ទៅដោយ ធម៌ទាំង១៦យ៉ាងនេះ គឺបដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ត្រូវជា១៦ ។ កាលបើធម៌

ទាំង១៦នេះកើតឡើង ហើយ ភ្លើងទុក្ខនិងភ្លើងកិលេស ក៏កើតឡើង តៗគ្នាជាប់មិនដាច់ ដូចន័យដែលមាន សេចក្តីអធិប្បាយ ទៅខាងមុខនេះ ។

ភ្លើងកិលេស ដែលកើតឡើង តៗគ្នានោះដូច្នេះគឺ សំយោជនៈ១០ កិលេស១០ មិច្ឆត្តធម៌១០ លោកធម៌៨ មច្ឆរិយៈ៥ វិបល្លាស៣ គន្ថៈ៤ អគតិ៤ អាសវៈ៤ ឱឃៈ៤

យោគៈ៤ នីវរណៈ៥ ឧបាទាន៤ បរាមាសៈ១ អនុសយៈ៧ មលៈ៣ អកុសលកម្មបទ១០ អកុសលចិត្តុប្បាទ១២ ។

សំយោជនៈ១០ គឺ
  • សក្កាយទិដ្និ ប្រកាន់កាយថា ជារបស់ខ្លួន១
  • វិចិកិច្ឆា សេចក្តីសង្ស័យ ស្ទាក់ស្ទើរ១
  • សីលពត្តបរាមាសៈ ចិត្តស្ទាបអង្អែល ក្នុងជីវិត១
  • កាមរាគៈ សេចក្តីត្រេកអរ ក្នុងកាម១
  • បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត១
  • រូបរាគៈ សេចក្តីត្រេកអរ ក្នុងរូបភព១
  • អរូបរាគៈ សេចក្តីត្រេកអរ ក្នុងអរូបភព១
  • មានោ លើកដាក់ខ្លួន ឯងប្រកាន់១
  • ឧទ្ធច្ចៈ ចិត្តអណ្តែតអណ្តូង រាយមាយ១
  • អវិជ្ជា សេចក្តីល្ងង់ខ្លៅ១ ។


កិលេស១០នោះ គឺ
  • លោភោ សភាពធ្វើចិត្ត ឲ្យជាប់ជំពាក់នៅ ក្នុងអារម្មណ៍១
  • ទោសោ សភាពធ្វើចិត្ត ឲ្យប្រទុស្ត ក្នុងអារម្មណ៍ ឬថ្នាំងថ្នាក់១
  • មោហោ សភាពធ្វើចិត្ត ឲ្យវង្វេងក្នុងអារម្មណ៍១
  • មានោ សភាពលើកខ្លួន ឬដាក់ខ្លួន១
  • ទិដ្និ ធម្មជាតិធ្វើចិត្ត ឲ្យឃើញខុស ឬយល់ខុស១
  • វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ១
  • ថីនំ ធម្មជាតិ ធ្វើចិត្តឲ្យរួញរា ឬឲ្យធុញទ្រាន់ ក្នុងកុសលផ្សេងៗ១
  • ឧទ្ធច្ចំ ធម្មជាតិ ធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ១
  • អហិរិកំ ធម្មជាតិ មិនខ្ពើមអំពើទុច្ចរិត១
  • អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុត នូវអំពើទុច្ចរិត១ ។


មិច្ចត្តធម៌១០នោះគឺ
  • ១- មិច្ឆាទិដ្និ គំនិតយល់ខុស ហើយប្រកាន់ថាត្រូវ
  • ២- មិច្ឆាសង្កប្បៈ ត្រិះរិះខុស
  • ៣- មិច្ឆាវាចា សំដីខុស
  • ៤-មិច្ឆាកម្មន្តៈ ការងារខុស
  • ៥- មិច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស
  • ៦- មិច្ឆាវាយាមៈ ព្យាយាមខុស
  • ៧- មិច្ឆាសតិ រលឹកខុស
  • ៨- មិច្ឆាសមាធិ ដំកល់ចិត្តខុស
  • ៩- មិច្ឆាវិមុត្តិ ផុតខុស
  • ១០- មិច្ឆាញាណ ដឹងខុស ។


លោកធម៌៨នោះគឺ
  • ១-លាភោ បានលាភ
  • ២-អលាភោ មិនបានលាភ
  • ៣-យសោ បានយស
  • ៤-អយសោ មិនបានយស
  • ៥-សុខំ បានសុខ
  • ៦-ទុក្ខំ បានទុក្ខ
  • ៧-និន្ទា តិះដៀល
  • ៨-បសំសា សរសើរ ។


មច្ឆិរិយៈ៥នោះគឺ
  • ១-អាវាសមច្ឆរិយៈ កំណាញ់អាវាស (ឬទីលំនៅ)
  • ២-កុលមច្ឆរិយៈ កំណាញ់ត្រកូល
  • ៣-លាភមច្ឆរិយៈ កំណាញ់លាភ
  • ៤-វណ្ណមច្ឆរិយៈ កំណាញ់ពណ៌សម្បុរ (ឬកំណាញ់គុណ)
  • ៥-ធម្មមច្ឆរិយៈ កំណាញ់ធម៌ ។


គន្ថៈ៤នោះគឺ
  • ១-អភិជ្ឈាកាយគន្ថៈ ចំណងកាយគឺអភិជ្ឈា
  • ២-ព្យាបាទកាយគន្ថៈ ចំណងកាយ គឺព្យាបាទ
  • ៣-សីលពត្តបរាមាសកាយគន្ថៈ ចំណងកាយ គឺសីលពត្តបរាមាសៈ
  • ៤-ឥទំភិនិវេសកាយគន្ថៈ ចំណងកាយ គឺសេចក្តីសំគាល់ ថារបស់នេះពិត ។


វិបល្លាស៣នោះគឺ
  • ១-សញ្ញាវិបល្លាស សំគាល់ខុស គឺយល់ថាខន្ធ៥ ដែលជារបស់មិនទៀង សំគាល់ថាទៀង ទុក្ខសំគាល់ថាសុខ មិនមែនខ្លួន សំគាល់ថាខ្លួន
  • ២-ចិត្តវិបល្លាស ត្រិះរិះខុស
  • ៣-ទិដ្និវិបល្លាស យល់ខុស ។


អគតិ៤នោះគឺ
  • ១-ឆន្ទាគតិ លំអៀងព្រោះ ស្រឡាញ់
  • ២-ទោសាគតិ លំអៀងព្រោះស្អប់
  • ៣-មោហាគតិ លំអៀងព្រោះ មិនដឹង
  • ៤-ភយោគតិ លំអៀងព្រោះភ័យខ្លាច ។


អាសវៈ៤នោះគឺ
  • ១-កាមាសវៈ តម្រាំគឺកាម
  • ២-ភវាសវៈ តម្រាំគឺភព
  • ៣-ទិដ្នាសវៈ តម្រាំគឺទិដ្និ ការយល់ខុស
  • ៤-អវិជ្ជាសវៈ តម្រាំគឺអវិជ្ជា សេចក្តីល្ងង់ ។


ឱឃៈ៤នោះគឺ
  • ១-កាមោឃៈ អន្លង់គឺកាម
  • ២-ភវោឃៈ អន្លងគឺភព
  • ៣-ទិដ្នោឃៈ អន្លង់គឺទិដ្និ
  • ៤-អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។


នីវរណៈ៥នោះគឺ
  • ១-កាមច្ឆន្ទៈ សេចក្តីប្រាថ្នាក្នុងកាម
  • ២-ព្យាបាទៈ សេចក្តីគំនុំគំគួន
  • ៣-ថីនមិទ្ធៈ សេចក្តីរួញរា
  • ៤-ឧទ្ធច្ចៈ ចិត្តអណ្តែតអណ្តូង
  • ៥-វិចិកិច្ឆា សេចក្តីសង្ស័យមិនដាច់ស្រេច ។


ឧបាទាន៤នោះគឺ
  • ១-កាមុបាទាន ការប្រកាន់ខ្ជាប់ក្នុងកាម
  • ២-សីលពត្តុបាទាន ការប្រកាន់ខ្ជាប់ក្នុងសីលវត្ត
  • ៣-អត្តវាទុបាទាន ការប្រកាន់ខ្ជាប់ក្នុងខ្លួនប្រាណ
  • ៤-ទិដ្នុបាទាន ការប្រកាន់ខ្ជាប់ ក្នុងការយល់ឃើញ ។


បរាមាសៈ១ គឺមិច្ឆាទិដ្និ ។


អនុសយៈ៧នោះគឺ ១-កាមរាគានុសយៈ ២-ភវរាគានុសយៈ ៣-បដិឃានុសយៈ ៤-មានានុសយៈ
៥-ទិដ្នានុសយៈ ៦-វិចិកិច្ឆានុសយៈ ៧-អវិជ្ជានុសយៈ ។ អនុសយៈទាំង៧នេះ ជាកិលេស ដេកត្រាំនៅរឿយៗ ក្នុងសន្តានរបស់សត្វ ។
មូលៈ៣នោះគឺ ១-លោភៈ ២-ទោសៈ ៣-មោហៈ ។
អកុសលកម្មបទ១០នោះគឺ កាយកម្ម៣ វចីកម្ម៤ មនោកម្ម៣ ត្រូវជា១០ ។
អកុសលចិត្តុប្បាទ១២នោះគឺ លោភមូល៨ ទោសមូល២ មោហមូល២ ត្រូវជា១២ ។


ភ្លើងកិលេសដែលកើតឡើងតៗគ្នាដូច្នេះនេះ គឺមកតែអំពីអវិជ្ជានិងសង្ខារ ជាបច្ច័យឲ្យកើតឡើង នៅក្នុងបដិច្ចសមុប្បាទដដែល ។ នែសញ្ញា និងវិញ្ញាណ !

អ្នកឃើញភ្លើងកិលេស ហើយឬនៅ? សាធុ សាធុ ប្រពៃហើយ! ប្រពៃហើយ! ខ្ញុំទាំងពីរនាក់ ឃើញច្បាស់ ណាស់ហើយ ថាភ្លើងកិលេស ទាំងអស់នេះ ប្រជុំចូលក្នុង បដិច្ច

សមុប្បាទធម៌ ទាំង១២ពិតមែន ហើយធម៌ទាំងនេះបង្វិល ឲ្យវិលទៅកាន់ នាវាត្រៃលោក ហើយក៏នាំចូល ទៅកាន់អាកាសធាតុ គឺជារបស់ សោះសូន្យទទេៗ រកប្រយោជន៍

គ្មាន ស្លាប់ទៅទទេៗ មានតែភ្លើងទុក្ខ និងភ្លើងកិលេស ជាប់តាម ទៅជាមួយផង ដល់ត្រឡប់ មកកើតវិញ ក៏មកទទេៗ មានតែភ្លើងទុក្ខ និងភ្លើងកិលេស តាមមក ជាមួយ

ផង ។ ខ្ញុំទាំងពីរនាក់ ឃើញច្បាស់ថា នាវាត្រៃលោក ដែលប្រដាប់ដោយ ធម៌១៦គឺ បដិច្ចសមុប្បាទ១២ ត្រៃលោក៣ អាកាសធាតុ១ ។ ធម៌ទាំង១៦នេះ ពិតជាប្រកប ទៅ

ដោយភ្លើងទុក្ខ និងភ្លើងកិលេស ដុតបំផ្លាញរូប ដុតបំផ្លាញនាម ឲ្យរលាយទៅជា អាកាសទទេៗ ។ ឯភ្លើងទុក្ខទាំង៤ភ្នក់នេះ សម្រាប់ដុតបំផ្លាញ រូបទាំង២៨ឲ្យ រលាយសោះ

សូន្យ ទៅទទេៗ ។ ចំណែកភ្លើងកិលេស ទាំង១៥០០នេះ សម្រាប់ដុតបំផ្លាញ ពួកនាមទាំង៤គឺ វេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ ឲ្យរលាយសោះសូន្យទៅ ហើយបំភ្លៃ

កំណើត ឲ្យក្លាយទៅកើត ជាប្រេត-នរក-តិរច្ឆាន-អសុរកាយ សោយនូវសេចក្តី ទុក្ខវេទនា រកទីបំផុតគ្មាន ។

សត្វទាំងអស់ វិលកើតវិលស្លាប់រាប់មិនអស់ នៅក្នុងភពតូចនិងភពធំ ហេតុមកតែអំពី អវិជ្ជាខ្ទប់មុខ ឲ្យងងឹតងងល់ងប់ដូចយប់ ដូចមនុស្សខ្វាក់ លលើធ្វើលលាក់

ដូចអន្ទាក់ឆ្វាក់រឹតក អូសទាញដឹកនាំ ឲ្យនៅតែក្នុង នាវាត្រៃលោក ច្រើនមីរដេរដាស កកកុញណែនណាន់តាន់តាប់ ចង្អៀតដូចជា អង្ករនៅក្នុងនាឡិ ឬដូចជាស្និតចេក ត្រា

រាប់ពុំអស់ នូវមនុស្សសត្វដែលជិះ នៅលើនាវាត្រៃលោក ហើយបើកទៅ តាមប្រឡាយទឹក ដែលហូរត្របាញ់ គឺតណ្ហា ឆ្ពោះទៅកាន់ ភពតូចនិងភពធំ នោះឯង ។ ខ្ញុំទាំងពីរ

នាក់ ឃើញច្បាស់ណាស់ ព្រះអង្គ ថាមនុស្សសត្វ ទាំងអស់នេះ ស្ម័គ្រចិត្តជិះ តែនាវាត្រៃលោក ច្រើនរាប់មិនអស់ ។ ឯនាវាត្រៃល័ក្ខណ៍វិញ នៅចត ចោលទទេ ឥតមាន

មនុស្ស ឬសត្វណាជិះ សោះឡើយ មែនឬមិនមែន ព្រះអង្គ?

អើ! មែនហើយសញ្ញា វិញ្ញាណ អ្នកឃើញយ៉ាងហ្នឹង ត្រូវហើយ ព្រោះមានច្បាប់ថា ត្រៃលោក គោកត្រៃលក្ខណ៍ សង្សារចក្ក វិលមិនដល់ អវិជ្ជាជាឫសគល់ ជា

បច្ច័យនៃសង្ខារ នាំសត្វឲ្យសោកសៅ លិចលង់ទៅ ក្នុងជលសារ បញ្ចមារមោហន្ធការ រឹតរុំហ៊ុំជុំជាប់នៅ ។ នែសញ្ញា វិញ្ញាណ! មារទាំង៥នោះគឺ កិលេសមារ១ ខន្ធមារ១

អភិសង្ខារមារ១ មច្ចុមារ១ ទេវបុត្តមារ១ មារទាំង៥នេះ មានខ្សែ៥ សម្រាប់ចងមនុស្សសត្វ រឹតរុំហ៊ុំឲ្យជាប់នៅ តែក្នុងនាវាត្រៃលោក បានជានាវាត្រៃលក្ខណ៍ នេះនៅទំនេរ ។

សញ្ញា វិញ្ញាណ សួរទៅបញ្ញាថា កាលពីដើម ខ្ញុំបានធ្វើទាន សីល ភាវនាណាស់ដែរ តើខ្ញុំបាននៅក្នុង នាវាត្រៃលក្ខណ៍ ដែរឬទេ? ។ បញ្ញាសួរទៅសញ្ញា វិញ្ញាណវិញថា

កាលអ្នកធ្វើ ទាន សីល ភាវនានោះ តើអ្នកសំគាល់ឃើញ ដូចម្តេចបានជាអ្នកធ្វើ? ។ ខ្ញុំសំគាល់ឃើញដូច្នេះថា ធ្វើទានឲ្យបានផល មានភោគសម្បត្តិ ធ្វើសីលឲ្យបានផល

មានអាយុវែង រូបល្អ ចំរើនភាវនា ឲ្យបានផលមានបញ្ញា និងបានសេចក្តីសុខច្រើន ខ្ញុំសំគាល់ឃើញ ដូច្នេះហើយ ក៏ខំធ្វើទាន សីល ភាវនាទៅ ។ បញ្ញាថា បើអ្នកសំគាល់

ឃើញដូច្នោះ ហើយខំធ្វើទាន សីល ភាវនាយ៉ាងនេះ មិនបានចូលក្នុង នាវាត្រៃលក្ខណ៍ ជាដាច់ខាត បានជាថា មិនបានចូលក្នុង នាវាត្រៃលក្ខណ៍នោះ ព្រោះថាអ្នកសំគាល់

យក ត្រៃលោកមកជាអារម្មណ៍ ហៅថាលោកាធិបតេយ្យ អត្តាធិបតេយ្យ ។ ទាន សីល ភាវនារបស់អ្នកនេះ ចាត់ចូលទៅក្នុង នាវាត្រៃលោកទាំងអស់ ។ បើទាន សីល ភាវ

នារបស់អ្នក កាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍នោះ ទើបចាត់ចូល ទៅក្នុងនាវា ត្រៃលក្ខណ៍ទាំងអស់ ។ សញ្ញា វិញ្ញាណថា ទាន សីល ភាវនា ដែលខ្ញុំបានធ្វើទាំងអស់

មិនចាត់ចូល ទៅក្នុងនាវាត្រៃលក្ខណ៍ ខ្ញុំក៏យល់ព្រមហើយ ពិតជានៅក្នុង នាវាត្រៃលោក ប្រាកដមែន ចុះចំណែក ផលបុណ្យ បានឬមិនបាន? ។ បញ្ញាថា សេចក្តីត្រង់នេះ

អ្នកចាំស្តាប់ អភិធម្មសំដែងថា សោមនស្ស សហគត ញាណសម្បយុត្ត កុសលចិត្តកើតឡើង ប្រកបដោយ សោមនស្សវេទនា ប្រកបដោយញាណ ជាគ្រឿងដឹង បើមាន

ញាណ ទើបធ្វើទាន សីល ភាវនា កាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍បាន ។ កុសលចិត្ត ដែលកើតឡើងក្នុង នាវាត្រៃល័ក្ខណ៍ បើគ្មានញាណទេ ហើយធ្វើទាន សីល

ភាវនា ប្រើតែវិញ្ញាណនោះ កាន់យកបានតែ លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ប៉ុណ្ណោះ ជាប់នៅក្នុង នាវាត្រៃលោក ទាំងអស់ ។ សោមនស្ស សហគត

ទិដ្និគតសម្បយុត្ត លោភចិត្តកើតឡើង ប្រកបដោយ សោមនស្សវេទនា និងព្រមដោយទិដ្និ ទាំង២ប្រការគឺ សស្សតទិដ្និ១ ឧច្ឆេទទិដ្និ១ ។ បើធ្វើទាន ប្រកបដោយសោមនស្ស

ព្រមដោយទិដ្និ ដែលយល់ឃើញថា អនាគតទៅ ខាងមុខ នឹងមានភោគ សម្បត្តិច្រើន ឃើញដូច្នោះហើយ ចិត្តក៏ត្រេកអរ ជាប់ចិត្តនឹងសម្បត្តិ ហើយក៏ប្រាថ្នាថា ឲ្យបាន

សម្បត្តិ៣គឺ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ សម្បត្តិព្រះនិព្វាន១ ។ ចំណែកឯអ្នក ដែលទទួល យកទាននោះ ក៏ឲ្យពរថា ឲ្យអ្នកបានសម្រេច ដូចសេចក្តីប្រាថ្នា របស់អ្នក

ចុះ ។ ចំណែកអ្នកម្ចាស់ទាន ក៏កើតលោភមូល សោមនស្ស ជាទិដ្និសម្បយុត្ត រឹតតែខ្លាំងឡើងៗ ត្រង់ដែលយល់ឃើញថា ធ្វើទានបាន សម្បត្តិច្រើននេះ ជាតួសស្សតទិដ្និ ។

ត្រង់ចិត្តដែលជាប់ នឹងសម្បត្តិ ប្រកាន់ឲ្យតែមានៗ ឲ្យតែនៅៗ នេះជាតួភវតណ្ហា ។ ត្រេកអរនឹងរបស់មាន ត្រេកអរនឹងរបស់នៅ នេះជាតួកាមតណ្ហា ។ បើមិនចង់ឲ្យ របស់

នោះវិនាស ព្រាត់ប្រាសទៅ នេះជាតួវិភវតណ្ហា ។ វិភវតណ្ហានេះ ប្រកបដោយ ឧច្ឆេទទិដ្និ ។ នែសញ្ញា វិញ្ញាណ! អ្នកស្តាប់ហើយ វិនិច្ឆ័យដោយខ្លួនឯង ចុះរឿងទាននេះ ។

ខ្ញុំទាំងពីរនាក់ស្តាប់បានជាក់ច្បាស់ណាស់ ថាធ្វើទានប្រកបដោយញាណសម្បយុត្ត ទើបបានមហាកុសល៨ ខ្ញុំដឹងច្បាស់ថាខ្ញុំជាបុថុជ្ជន គ្មានញាណសម្បយុត្ត

ទេ ព្រោះញាណសម្បយុត្តនោះ មានពីត្រឹមព្រះ សោតាបន្នបុគ្គល ឡើងទៅ ម្ល៉ោះហើយបានជា ខ្ញុំធ្វើទានតាំងពី ដើមរៀងរាបមក មានតែលោភមូល ជាទិដ្និសម្បយុត្ត ធ្វើ

ទានប្រាថ្នា ចង់ឲ្យបានតែផលបុណ្យ គឺឲ្យបានតែ ទ្រព្យច្រើនប៉ុណ្ណោះ ។ ខ្ញុំទាំងពីរនាក់នេះ យល់ឃើញថា ខុសឆ្ងាយអំពី ព្រះពុទ្ធសាសនា គ្មានឆិតគ្មានជ្រិះសោះ ។ ខ្ញុំ

ខុសណាស់ ព្រះអង្គបញ្ញា ហើយខ្លួនខ្ញុំមិនដឹង ជាខុសផង ឥឡូវនេះខ្ញុំបានភ្លឺ ណាស់ហើយព្រះអង្គ ខ្ញុំលែងវង្វេង ទៀតហើយ ។ សញ្ញា វិញ្ញាណថា ខុសម្លឹងៗ ហើយមិន

ដឹង ជាខុសផង ធ្វើទានម្តងៗលោភៈ តណ្ហារឹតតែច្រើនឡើង ម៉្លោះហើយផលលោភៈ ផលតណ្ហាឲ្យមក បានតែក្រៗ តែខ្វះៗ នេះជាផល របស់លោភៈ និងតណ្ហាហុចផល

ឲ្យយ៉ាងនេះឯង ។ ខ្ញុំទាំងពីរនាក់នេះ ខុសណាស់ព្រះអង្គ កាលខ្ញុំទៅរកស៊ី ធ្វើការងារអ្វីៗ ក៏យកលោភៈ តណ្ហានិងទិដិ្ន ទៅធ្វើទៅរក ដល់ខ្ញុំទៅធ្វើទាន ក៏យកលោភៈ តណ្ហា

និងទិដ្និទៅធ្វើ ទានទៀត ម៉្លោះហើយផលហុចឲ្យ មកបានតែទុក្ខ បានតែខុស បានតែក្រ បានតែខ្វះ នេះខ្លួនខ្ញុំវិនិច្ឆ័យ អំពីទានដោយខ្លួនឯង ឥតមានសេចក្តី សង្ស័យទេ

ពិតជានៅក្នុង នាវាត្រៃលោក ប្រាកដណាស់ព្រះអង្គ ។ ចុះធ្វើទានដូចម្តេច ទើបបានទៅនៅក្នុង នាវាត្រៃលក្ខណ៍? ។

អើសញ្ញា វិញ្ញាណ! អ្នកចាំស្តាប់ចុះ ធ្វើទានប្រកបដោយ សោមនស្សសហគត ញាណសម្បយុត្ត ទើបបានទៅនៅ ក្នុងនាវាត្រៃលក្ខណ៍ ។ ចុះញាណសម្បយុត្ត

នោះតើដូចម្តេច? ញាណសម្បយុត្តនោះ គឺ មគ្គញាណ ញាណដែល ត្រាស់ដឹងច្បាស់ នូវភ្លើងទុក្ខ និងភ្លើងកិលេស ក្នុងខន្ធទាំង៥ ដឹងច្បាស់នូវភ្លើងទុក្ខ និងភ្លើងកិលេស

ក្នុងកាមគុណទាំង៥ ញាណដែលដឹងច្បាស់នូវទុក្ខ ហើយចិត្តនៅ សម្បយុត្តជាប់នឹង អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះឈ្មោះថាញាណ ។ ញាណនេះឯងហើយ ដែលធ្វើទានបាន

មហាកុសល៨នោះ ។ កាលដែលខ្ញុំ ធ្វើទាននោះ មានចិត្តសោមនស្ស ចំពោះបុគ្គល ដែលគួរឲ្យទាន មុននឹងឲ្យទាននោះ មានញាណជាគ្រឿងដឹងថា ឲ្យទាននេះរំលត់តែ

ភ្លើងគឺលោភៈ តណ្ហានិងឧបាទាន ឲ្យអស់តែប៉ុណ្ណោះ មិនមានចិត្តប្រាថ្នា អ្វីអំពីទាននោះឡើយ គឺមានចិត្តត្រេកអរ ចំពោះតែត្រង់បាន ធ្វើទាននេះ១ ត្រេកអរចំពោះ បុគ្គល

ដែលបាន ទទួលទាននេះ១ ។ បើធ្វើទានម្តងៗ លោភៈ តណ្ហា និងឧបាទាន ក៏រលត់អស់ បើរលត់អស់ហើយ មហាកុសល៨ក៏កើតឡើង ពេញនៅក្នុងចិត្ត ឥតខ្វះខាត ។

បើធ្វើទានម្តងៗ លោភៈ តណ្ហា ប្រាថ្នាចង់បានបុណ្យ ចង់បានសម្បត្តិ ចង់បានលាភ យស សរសើរ ចង់បានសុខ ចង់បានអាយុវែង ចង់បានរូបល្អ ចំណង់ចង់បាននេះ ហៅ

ថា លោភៈ តណ្ហា កើតមកអំពី សស្សតទិដ្និ កាន់យក លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ទាននេះឈ្មោះថា កាមសុខល្លិកាទាន រាប់ចូលក្នុង នាវាត្រៃលោក

ទាំងអស់ ។ ពាក្យបូរាណ មួយឃ្លាបានពោលថា បើឲ្យទានឲ្យអោយស្មោះ កុំអាឡោះ អាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោក ពុំសោះសូន្យ។ អ្នកដែលឲ្យទាន ស្មោះ

នោះ គឺឲ្យទានទៅហើយ មិនប្រាថ្នា មិនទារយកបុណ្យ មិនទារយកសម្បត្តិ មិនទារយកសុខ សរសើរ លាភ យស មិនទារយក អាយុវែង មិនប្រាថ្នារូបល្អ ចិត្តមិនមាន អា

ឡោះអាល័យ ក្នុងការដែលបាន ឲ្យទានហើយនោះ គឺមានចិត្តស្ងបសម្ងាប់ ប្រាសចាកលោភៈ តណ្ហា ទិដ្និ និងឧបាទានស្រឡះ ។ តួចិត្តដែលស្ងប់ សម្ងាប់នេះហើយ ជាតួ

មហាកុសល៨ ។ បើឲ្យទានស្មោះ អស់លោភៈ តណ្ហា ទិដ្និ និងឧបាទាន ដូចបានពោលមកនេះ បុណ្យនោះច្រើន ជាអនេករាប់មិនអស់ ពីព្រោះលោភៈ តណ្ហាទិដ្និនេះ ជា

តួអកុសល បើអស់លោភៈ តណ្ហា ទិដ្និហើយ ចិត្តនោះជាតួ មហាកុសលទាំងអស់ ។ ទានដែលឲ្យស្មោះនេះ ព្រោះកាន់យក ធម្មធិបតេយ្យ ជាអារម្មណ៍ ហៅថា មជ្ឈិមាបដិ

បទាទាន រាប់បញ្ចូលទៅក្នុង នាវាព្រះត្រៃលក្ខណ៍ ។ សញ្ញាថា ខ្ញុំចេះអភិធម្មដែរ វិញ្ញាណថាខ្ញុំចេះដែរ ចុះហេតុដូចម្តេច ក៏បានទៅជា ធ្វើទានម្តងៗប្រកបដោយ លោភមូល

ជាទិដ្និសម្បយុត្តដូច្នេះ ហើយ មិនដឹងខុសផង ។ វិញ្ញាណថា យើងធ្លាប់បានធ្វើ ពីដើមរៀងរាបមក ក៏ច្រើនណាស់ដែរ ហើយ ទើបនឹងមកដឹង ខុសត្រូវក្នុងថ្ងៃនេះ ។ សញ្ញា

ថា យើងទាំងពីរនាក់នេះ ខុសហើយ បានជាថា ខុសហើយនោះ ព្រោះលោភៈ តណ្ហា និងសស្សតទិដ្និ កើតឡើងព្រមគ្នា ក្នុងកាលដែលយើង ធ្វើទានម្តងៗនោះ កាន់យក

តែ លោកាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ហើយធ្វើទានទៅ លោភចិត្តកើតឡើង ហើយចង់បានបុណ្យ ចង់បានទ្រព្យ សម្បត្តិច្រើន ចង់បានជាទេវតា ជាព្រះ

ឥន្រ្ទ ចង់បានអាយុវែង ចង់បានលាភយស ចង់បានសុខសរសើរ ចង់បានរូបល្អ ។ ត្រង់ដែលចិត្ត ជាប់នឹងសម្បត្តិ នឹងវត្ថុទាំងអស់ ដូចជាខាងលើនេះ ហៅថាលោភចិត្ត ។

ត្រង់ដែល យល់ឃើញថា បានបុណ្យមកស្រួល បានសម្បត្តិមកស្រួល បានយសមកស្រួល យល់ឃើញដូច្នេះហៅថា សស្សតទិដិ្ន ។ បើចិត្តត្រេកអរ តែនឹងវត្ថុដូចមាន ខាង

លើនេះទាំងអស់ តួចិត្តដែលត្រេកអរ នោះហៅថា កាមតណ្ហា ។ បើចិត្តប្រកាន់ខ្ជាប់ នូវវត្ថុទាំងអស់នោះ ឲ្យតែនៅៗ ទៀងៗតួចិត្តនោះ ហៅថា ភវតណ្ហា ។ បើចិត្តមិនចង់

ឲ្យវត្ថុទាំងអស់នោះ វិនាសព្រាត់ប្រាស បាត់បង់ទៅ តួចិត្តដែលមិនចង់នោះ ហៅថា វិភវតណ្ហា ។ បើចិត្តកាន់យកនូវវត្ថុ ដូចមាននៅខាងលើនេះ ណាមួយមកជាអារម្មណ៍

ហើយធ្វើទានទៅ ទាននោះហៅថា លោកាធិបតេយ្យទាន និង អត្តាធិបតេយ្យទាន ។ នេះរាប់បញ្ចូលទៅក្នុង នាវាត្រៃលោក ទាំងអស់ ។ មានរឿងមួយសម្តែងថា នាកាល

ព្រះពុទ្ធសករាជ បាន២១៨ឆ្នាំ មានព្រះមហាក្សត្រ មួយព្រះអង្គ ទ្រង់ព្រះនាមធម្មាសោក ក្នុងកាលនោះ ព្រះអង្គបានកសាង ព្រះចេតិយចំនួន ៨ម៉ឺន៤ពាន់ ឃើញថាធ្វើទាន

នោះ ច្រើនជាអនេក តែកាន់យក អត្តាធិបតេយ្យ ជាអារម្មណ៍ ហើយខំកសាងទៅ ។ លុះកសាងរួច ស្រេចហើយ ទើបចូលទៅ ក្រាបទូលសួរ ព្រះមោគ្គលីបុត្តថា ខ្ញុំព្រះករុ

ណាម្ចាស់ កសាងនេះ តើនឹងបានទៅជាអ្វី? ព្រះមោគ្គលីបុត្តតបថា ទានដែលមហារាជ ធ្វើទាំងអស់នេះ ជាទានក្រៅ ព្រះពុទ្ធសាសនា គ្មានចូលក្នុង ព្រះពុទ្ធសាសនាទេ ។

បញ្ញាសួរទៅវិញ្ញាណថា នាវាត្រៃលោក តើនាំសត្វឯណា? វិញ្ញាណឆ្លើយថា នាវាត្រៃលោក នាំសត្វទៅកាន់ សេចក្តីវិនាស ព្រាត់ប្រាសសោះសូន្យ ទទេៗ ។ អើវិញ្ញាណ!

អ្នកឆ្លើយហ្នឹង ត្រូវហើយ ព្រោះថាសត្វ ទាំងអស់នេះ មានកម្មជាគោល បើធ្វើកម្មនោះយ៉ាងណា តែងហុចផលឲ្យមកយ៉ាងនោះ មិនដែលឲ្យផលមកខុសគោលដើមទេ ។

ឥឡូវនេះយើងធ្វើទានម្តងៗ យកតែគ្រឿងវិនាសមកជាអារម្មណ៍ ហើយឲ្យទានទៅ បានជាផលមក បានតែវិនាសព្រាត់ប្រាសសោះសូន្យទទេៗ ។ បើធ្វើទានកាន់យក លោ

កាធិបតេយ្យ និងអត្តាធិបតេយ្យ ជាអារម្មណ៍ ទាននោះហៅថា កាមសុខល្លិកាទាន រាប់បញ្ចូលទៅក្នុង នាវាត្រៃ លោកទាំងអស់ ។ បើធ្វើទាន កាន់យកធម្មាធិបតេយ្យ ជា

អារម្មណ៍ ទាននោះហៅថា មជ្ឈិមាបដិបទាទាន ។ មជ្ឈិមាបដិបទាទាននេះ រាប់បញ្ចូលទៅក្នុង នាវាត្រៃលក្ខណ៍ ។ ដែលធ្វើទាន កាន់យក លោកាធិបតេយ្យ និងអត្តាធិប

តេយ្យ ជាអារម្មណ៍នោះ មានគ្រប់សាសនា វៀរលែងតែ ព្រះពុទ្ធសាសនា ។ ព្រហ្មញ្ញសាសនា គ្រិស្តសាសនា និងឥស្លាមសាសនា ទាំង៣នេះគេប្រដៅឲ្យ ធ្វើទាន ហើយ

គេនាំគ្នា ប្រាថ្នាថា ឲ្យមានសម្បត្តិ ឲ្យបានបុណ្យ បានសក្តិយស ឲ្យបានខ្ពង់ខ្ពស់ ឲ្យបានកើតទៅ ជាទេវតា ជាព្រះឥន្រ្ទ ជាព្រះព្រហ្ម ឲ្យបានស្មើរៗគ្នាទៅហោង គេនាំគ្នា

សោមនស្ស ត្រេកអរថា សាធុៗ ៣ដង គេសន្មតថាបានបុណ្យ ។

(សូមអានបន្តទៅវគ្គទី៩)