ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

អាយតនៈ

កែប្រែ

អាយតនៈ Āyatana ជាពាក្យបាលី មានន័យថាមូលដ្ឋាននៃវិញ្ញាណ ។ ក្នុងព្រះពុទ្ធសាសនា អាយតនៈចែកចេញជាអាយតនៈក្នុង៦ (អជ្ឈត្តិកានិ អាយតនានិ) និងអាយតនៈ ក្រៅ៦ (ពាហិរានិ អាយតនានិ) ។ ម្យ៉ាងទៀតគេស្គាល់អាយតនៈក្នុង ថាជាបសាទឬទ្វារដែរ រីឯអាយតនៈក្រៅ គេស្គាល់ថាជាអារម្មណ៍របស់វិញ្ញាណ ។ ដូច្នេះអាយតនៈមាន បសាទ-អារម្មណ៍៦គូរគឺ អាយតនៈក្នុង៦និងអាយតនៈក្រៅ៦៖

អាយតនៈក្នុង

កែប្រែ
  • ១- ចក្ខុ ជាគូនឹង វណ្ណរូប (រូបឃើញដោយភ្នែក)
  • ២- សោតៈ ជាគូនឹង សទ្ទៈឬសម្លេង
  • ៣- ឃានៈ ជាគូនឹង គន្ធៈឬខ្លឹន
  • ៤- ជីវ្ហា ជាគូនឹង រសៈ
  • ៥- កាយ ជាគូនឹង ផោដ្ឋព្វៈ
  • ៦- មនោ ជាគូនឹង ធម្ម (អារម្មណ៍ដែលកើតឡើងក្នុងចិត្ត)។

អាយតនៈក្រៅ

កែប្រែ
  • ១- វណ្ណរូប ជាគូនឹង ចក្ខុ
  • ២- សទ្ទៈ ជាគូនឹង សោតៈ
  • ៣- គន្ធៈ ជាគូនឹង ឃានៈ
  • ៤- រសៈ ជាគូនឹង ជីវ្ហា
  • ៥- ផោដ្ឋព្វៈ ជាគូនឹង កាយ
  • ៦- ធម្មៈ ជាគូនឹង មនោ ។

ក្នុងព្រះពុទ្ធសាសនា បសាទមានទាំងអស់៦ ខុសគ្នាពីក្នុងបច្ចឹមប្រទេស ដែលបសាទមានតែ៥ ។ ក្នុងព្រះពុទ្ធសាសនា មនោ (ទ្វារចិត្ត) រាប់ថាជាអាយតនៈក្នុងមួយដែរ ដែលប្រតិកម្មជាមួយនឹង អាយតនៈក្រៅ ដូចជាផស្សៈ វេទនា សញ្ញា សង្ខារជាដើម ។ ពាក្យសឡាយតនៈ Saḷāyatana ប្រើជាទូរទៅនៅក្នុង បដិច្ចសមុប្បាទ១២ សម្រាប់សំគាល់អាយតនៈ៦គូរ ខាងលើនេះ (នាមរូបប្បច្ចយាសឡាយតនំ) ។

ក្នុងគម្ពីរបាលី

កែប្រែ

ក្នុងអរិយសច្ច៤ ព្រះពុទ្ធបានត្រាស់បញ្ជាក់ថា ហេតុដែលនាំឲ្យកើតទុក្ខ គឺតណ្ហា ។ ក្នុងខ្សែច្រវាក់បដិច្ចសមុប្បាទ១២នេះ ព្រះពុទ្ធបញ្ជាក់ថា តណ្ហាកើតឡើងដោយសារវេទនា ដែលកើតឡើងអំពីផស្សៈ នៅត្រង់អាយតនៈ៦ ។ ដូច្នេះដើម្បីរំលត់តណ្ហា និងវិបាករបស់វាគឺសេចក្តីទុក្ខ គេត្រូវតែសង្រូម និងធ្វើការយល់ដឹងក្នុងអាយតនៈ ។

សេចក្តីបរិយាយអំពីអាយតនៈ

កែប្រែ

នៅគ្រប់កន្លែងក្នុងគម្ពីរបាលី អាយតនៈបានត្រូវលើក យកមកបរិយាយ ក្នុងសេចក្តីពន្យល់ធម៌រាប់រយ ។ ក្នុងធម្មបរិយាយផ្សេងៗទាំងនេះ អាយតនៈបានលើកយកមក ពោលតាមរបៀបផ្សេងគ្នា ដូចខាងក្រោមនេះ៖

ឆក្កៈ ក្រុមដែលមាន៦

កែប្រែ

សឡាយតនៈរាប់បញ្ចូល បសាទ៦ ឬអាយតនៈក្នុង៦ និងអារម្មណ៍៦ ឬអាយតនៈក្រៅ៦ ។ ដោយអាស្រ័យលើសឡាយតនៈនេះ ចេតសិកមួយចំនួនក៏កើតឡើង ។ ដូច្នេះប្រសិនណា មានត្រចៀក ហើយនិងសម្លង សោតវិញ្ញាណក៏កើតឡើង ។ វត្តមាននៃធាតុ ទាំង៣ (ត្រចៀក សម្លេង សោតវិញ្ញាណ) ជាបច្ច័យឲ្យផស្សៈ (ការពាល់ត្រូវ) កើតឡើងដែលនាំឲ្យកើតវេទនា ជាសុខ ជាទុក្ខ ជាសោមនស្ស ឬទោមនស្ស ។ គឺមកតែអំពីវេទនានេះហើយ ដែលជាហេតុឲ្យតណ្ហាកើតឡើង ។ ការរាប់រៀបបែបនេះអាចរកឃើញ នៅក្នុងឆឆក្កសូត្រ Chachakka Sutta ដែលឆក្កៈឬក្រុម៦ មានបសាទ៦ អារម្មណ៍៦ វិញ្ញាណ៦ ផស្សៈ៦ វេទនា៦ និងតណ្ហា៦ ត្រូវបានយកមកពិនិត្យ ហើយឃើញថាជារបស់អនត្តា Anatta ។

សព្វៈ អ្វីៗទាំងអស់

កែប្រែ

ក្នុងធម្មបរិយាយមួយហៅថាសព្វៈ (សំយុត្តនិកាយ៣៥.២៣) ព្រះពុទ្ធបានប្រកាសថា គ្មានអ្វីៗទាំងអស់នៅក្រៅ អំពីសឡាយតនៈនេះទេ ។ ក្នុងធម្មបរិយាយបន្ទាប់ (សំយុត្តនិកាយ៣៥.២៤) ព្រះពុទ្ធបានត្រាស់ពន្យល់ យ៉ាងល្អិតល្អន់ថា សព្វៈនេះរាប់បញ្ចូលឆក្កៈ៥ ដែលរាប់រួចមកហើយ គឺអាយតនៈក្នុង អាយតនៈក្រៅ វិញ្ញាណ ផស្សៈ និងវេទនា ។​ ឯកសារយោងក្នុងរឿងសព្វៈនេះ អាចរកឃើញ ក្នុងសេចក្តីអធិប្បាយបន្ត ។ លើសពីនេះទៀត គម្ពីរព្រះអភិធម្ម និងអក្សរសាស្រ្តក្រោយគម្ពីរបាលី បានលើកយកអាយតនៈ មកសម្រាប់ចាត់ថ្នាក់ កត្តានៃភពទាំងអស់ ។

និទានៈ ហេតុ១២យ៉ាង

កែប្រែ

អាយតនៈគឺជារបស់សំខាន់បំផុត ក្នុងរង្វង់នៃការកើត-ស្លាប់ ដែលគេស្គាល់ថាជាហេតុ១២យ៉ាង ហើយបង្ហាញជារូបភាពក្នុងសង្សារចក្រ ។ សូមមើលរូបលេខ២ខាងស្តាំ ។

 

បច្ច័យ១២
អវិជ្ជា  
 
សង្ខារ
 
វិញ្ញាណ
 
នាមរូប
 
អាយតនៈ៦
ផស្សៈ
វេទនា
  ទុក្ខៈ តណ្ហា   និរោធ   មគ្គ  
 ← អរិយសច្ចៈ៤
  ឧបាទាន  
 
ភព
 
ជាតិ
 
ជរាមរណៈ
 
រូបលេខ២: ការជួបគ្នា
នៃបច្ច័យ១២ ហើយនិង អរិយសច្ច៤:
អាយតនៈជាហេតុនៃទុក្ខ.

ភ្លើងរាគៈ ទោសៈ មោហៈ

កែប្រែ

ក្នុងអសិវិសសូត្រ Asivisa Sutta (សំយុត្តនិកាយ៣៥.១៩៧) ព្រះពុទ្ធប្រដូចអាយតនៈក្នុងទៅនឹងភូមិទទេ ហើយអាយតនៈក្រៅ ដូចជាពួកចោរប្លន់អ្នកស្រុក ។ ដោយការប្រៀបធៀបនេះ ព្រះពុទ្ធបង្ហាញ លក្ខណៈរបស់ អាយតនៈក្នុងទទេនេះ ថាត្រូវបៀតបៀនដោយអាយតនៈក្រៅ ដែលជាអារម្មណ៍គួរត្រេកអរ និងមិនត្រេកអរ ។ នៅកន្លែងផ្សេងទៀត (សំយុត្តនិកាយ៣៥.១៩១) ព្រះសារីបុត្តបានបំភ្លឺថា សេចក្តីទុក្ខពិតប្រាកដដែលទាក់ទងជាមួយ នឹងអាយតនៈក្នុង និងអាយតនៈក្រៅ មិនមែនជាចំណែករបស់អាយតនៈទេ ប៉ុន្តែមកពីសំយោជនៈ (តណ្ហានិងរាគៈ) ដែលកើតឡើង កាលណាមាន ផស្សៈរវាងអាយតនៈក្នុង និងអាយតនៈក្រៅ ។

នៅក្នុងអាទិត្តបរិយាយសូត្រ Ādittapariyāya Sutta (សំយុត្តនិកាយ៣៥.២៨) ក្រោយព្រះពុទ្ធបានត្រាស់ដឹង ជាច្រើនខែមក ព្រះអង្គបានបរិយាយ អំពីអាយតនៈទាំងអស់និងដំណើរការនៃចិត្ត យ៉ាងដូច្នេះថា៖

ម្នាលភិក្ខុ, សព្វៈកំពុងតែឆេះ ។ តើសព្វៈកំពុងឆេះដូចម្តេច? ចក្ខុកំពុងឆេះ រូបកំពុងឆេះវិញ្ញាណក្នុងចក្ខុកំពុងឆេះ ផស្សៈក្នុងចក្ខុកំពុងឆេះ ។ ហើយអ្វីៗក៏ដោយដែលមាន ដែលអាស្រ័យនឹងផស្សៈក្នុងចក្ខុ ដែលសោយអារម្មណ៍ ជាសុខ ជាទុក្ខ ឬឥតសុខឥតទុក្ខ អ្វីៗនោះក៏កំពុងឆេះដែរ ។ ឆេះដោយសារអ្វី? ឆេះដោយភ្លើងរាគៈ ភ្លើងទោសៈ និងភ្លើងមោហៈ ។ ឆេះ, តថាគតប្រាប់អ្នក, ដោយសារជាតិ ជរា មរណៈ ឆេះដោយសារសេចក្តីស្តាយស្រណោះ សេចក្តីសោកខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីតានតឹងចិត្ត និងសេចក្តីអស់សង្ឃឹម ។

ការរំលត់ភ្លើងទុក្ខ

កែប្រែ

ព្រះពុទ្ធបានបង្រៀនថា ដើម្បីរត់ចេញពីគ្រោះថ្នាក់នៃអាយតនៈ គេត្រូវតែអាចយល់អំពី អាយតនៈដោយមិនមានកិលេស ។ នៅក្នុង” ការបោះបង់សំយោជនៈ “ (សំយុត្តនិ កាយ៣៥.៥៤) ព្រះពុទ្ធបានប្រកាសថា គេបោះបង់សំយោជនៈចោល កាលណាគេដឹង ហើយឃើញ...ថាមិនទៀង (បាលីថាអនិច្ចា) អាយតនៈក្នុង អារម្មណ៍ វិញ្ញាណ ផស្សៈ និងវេទនាទាំង៦ ។ ក៏ដូចគ្នាដែរនៅក្នុង “ ការផ្តាច់ឫសសំយោជនៈ “ (សំយុត្តនិកាយ៣៥.៥៥) ព្រះពុទ្ធបានប្រកាសថា គេផ្តាច់ឫសសំយោជនៈ កាលណាគេដឹង ហើយឃើញ...ថាមិនមែនខ្លួន (បាលីថាអនត្តា) ឆក្កៈ៥ដែលពោលរួចមកហើយ ។ ដើម្បីធ្វើឲ្យការដឹងនិងឃើញបែបនេះ កាន់តែចម្រើនឡើង ហើយនិងផលនៃការរំដោះចេញពីទុក្ខ នៅក្នុងសតិប្បដ្ឋានសូត្រ (មជ្ឈឹមនិកាយ១០) ព្រះពុទ្ធបង្រៀនពួកភិក្ខុ ឲ្យធ្វើសមាធិលើអាយតនៈ ហើយនិងសំយោជនៈ ដែលបច្ច័យឲ្យកើតឡើង ដូចតទៅនេះ៖ ម្នាលភិក្ខុ! តើភិក្ខុអង្គមួយរស់នៅ ដោយពិចារណាអារម្មណ៍ ក្នុងអារម្មណ៍ទាំងឡាយ នៃអាយតនៈក្នុង និងអាយតនៈក្រៅ យ៉ាងដូចម្តេច?
នេះម្នាលភិក្ខុ! ភិក្ខុអង្គមួយយល់ច្បាស់ អំពីចក្ខុនិងវណ្ណរូប ហើយនិងសំយោជនៈ ដែលចក្ខុនិងវណ្ណរូបទាំង២ បច្ច័យឲ្យកើតឡើង ។ ភិក្ខុអង្គនោះយល់ច្បាស់ថា តើសំយោជនៈ ដែលមិនកើតឡើង វាកើតឡើងយ៉ាងដូចម្តេច? ភិក្ខុអង្គនោះយល់ច្បាស់ថា តើសំយោជនៈដែលកើតឡើង ត្រូវលះបង់យ៉ាងដូចម្តេច? ហើយភិក្ខុអង្គនោះយល់ច្បាស់ថា សំយោជនៈដែលលះបង់បានហើយ វាមិនកើតឡើងវិញក្នុងអនាគត យ៉ាងដូចម្តេច? ភិក្ខុអង្គនោះយល់ច្បាស់ អំពីត្រចៀកនិងសម្លេង...ឃានបសាទនិងខ្លិន...ជីវ្ហាបសាទនិងរស...កាយបសាទនិងកាយសម្ផស្ស...វិញ្ញាណនិងអារម្មណ៍...។ ភិក្ខុអង្គនោះរស់នៅ ដោយពិនិត្យមើលអារម្មណ៍ ក្នុងអារម្មណ៍ទាំងឡាយ...ហើយជាប់ជំពាក់ទៅ នឹងភាពសូន្យទទេក្នុងលោក យ៉ាងនេះឯង ។

ការយល់ដឹងអំពីអាយតនៈក្នុង

កែប្រែ

កាលណាព្រះពុទ្ធមានព្រះបន្ទូល ពីការយល់ដឹង អំពីភ្នែក ត្រចៀក ច្រមុះ អណ្តាត និងកាយ តើមានន័យយ៉ាងដូចម្តេច?
តាមគម្ពីរវិមុត្តមគ្គ Vimuttimagga គម្ពីរសមាធិពីសតវត្ស៍ទី១ ជាភាសាសិង្ហលៈ (របស់ជនជាតិស្រីលង្កា) អាយតនៈក្នុងអាចយល់ដឹងបាន តាមអារម្មណ៍ដែលបានទទួល វិញ្ញាណដែលដាស់ឡើង រូបធាតុនៃវិញ្ញាណដែលជាមូលដ្ឋាន ហើយនិងមហាភូតរូប ដែលជាប់ទាក់ទងគ្នា ដែលកើតឡើងបន្ថែម ។ លក្ខណៈទាំងនេះ បង្ហាញដោយសង្ខេប ក្នុងតារាងខាងក្រោមនេះ៖

អាយតនៈ
ក្នុង
អាយតនៈ
ក្រៅ
វិញ្ញាណ
ក្នុង
រូបធាតុ
វិញ្ញាណ
ធាតុ
បន្ថែម
ចក្ខុ ចក្ខារម្មណ៍ ចក្ខុវិញ្ញាណ "...ដុំសាច់មូល៣នៅជុំវិញប្រស្រី, ហើយនិងសាច់ខ្មៅ-សនៃគ្រាប់ភ្នែក ដែលជាសាច់៥ស្រទាប់, ឈាម, ខ្យល់, ស្លេសនិងសេរ៉ូម, ទំហ៊ុំពាក់កណ្តាលគ្រាប់ស្ពៃ, រាងដូចក្បាលចៃ...." តេជោធាតុ
សោតៈ សទ្ទៈ សោតវិញ្ញាណ "...ក្នុងរន្ធត្រចៀកទាំង២, មានរោមខ្មៅ, អាស្រ័យដោយក្រដាស, មានរាងដូចទងសណ្តែកខៀវ...." អាកាសធាតុ
ឃានៈ គន្ធៈ ឃានវិញ្ញាណ "...ផ្នែកខាងក្នុងច្រមុះ, ដែលផ្នែក៣ជួបគ្នា, អាស្រ័យដោយរន្ធតូចមួយ, ដូចជាកោវិឡារៈ Koviḷāra រាងផ្កា...." វាយោធាតុ
ជីវ្ហា រសៈ ជីវ្ហាវិញ្ញាណ "...ទំហ៊ុំ២ធ្នាប់, មានរាងដូចសន្លឹកផ្កាឈូក, ស្ថិតនៅក្នុងសាច់របស់អណ្តាត...." អាបោធាតុ
កាយ ផោដ្ឋព្វៈ កាយវិញ្ញាណ "...លើកាយទាំងមូល, លើកលែងតែរោមនិងសក់, ក្រចក ធ្មេញ និងផ្នែកឥតវិញ្ញាណ...." បឋវីធាតុ
តារាងទី១.លក្ខណៈអាយតនៈក្នុងរបស់គម្ពីរវិមុត្តិមគ្គ

គម្ពីរសង្គហព្រះវិសុទ្ធិមគ្គ ពីគ្រឹស្តសតវត្ស៍ទី៥ បានផ្តល់ពត៌មានប្រហែលគ្នា ដូចជាទំហ៊ុំក្បាលចៃ សម្រាប់បញ្ជាក់កន្លែងចក្ខុបសាទ (ស្គាល់ម្យ៉ាងទៀតថាគ្រឿងដឹង ភ្នាក់ងារនៃវិញ្ញាណ ផ្ទៃវិញ្ញាណ) ហើយនិងកន្លែង រាងដូចក្រចកជើងពពែ សម្រាប់ឃានបសាទ (វិ សុទ្ធិមគ្គ១៤,៤៧-៥៣) ។ ជាការបន្ថែម ព្រះវិសុទ្ធិមគ្គរាប់រៀបអាយតនៈក្នុង តាមន័យ៤យ៉ាងខាងក្រោមនេះ៖

  • លក្ខណៈឬសញ្ញា
  • កិច្ចឬរសៈ
  • បច្ចុប្បដ្ឋាន Paccupaṭṭhāna ការបង្ហាញឲ្យឃើញ
  • បទដ្ឋាន Padaṭṭhāna ហេតុជិត ដើមហេតុផ្ទាល់

ដូច្នេះឧទាហរណ៍ដូចជា គម្ពីរនេះរាប់រៀបអំពីចក្ខុដូចតទៅ៖
ក្នុងនេះ ចក្ខុមានលក្ខណៈគឺទទួលដឹង នូវមហាភូតរូប (ធាតុ៤) ដែលវណ្ណរូបបានមកប៉ះ ឬលក្ខណៈរបស់ចក្ខុ គឺការដឹងនូវភូតរូប ដែលកើតឡើងដោយសារកម្ម មានការចង់ឃើញជាប្រភព ។ កិច្ចរបស់វាគឺ ចាប់យកអារម្មណ៍ ក្នុងចំណោមវណ្ណរូប ហើយបង្ហាញឲ្យឃើញ ជាជំហរចក្ខុវិញ្ញាណ ។ ហេតុជិតរបស់វាគឺ ភូតរូបដែលកើតឡើងអំពីកម្ម មានការចង់ឃើញជាប្រភព ។
ចំពោះអាយតនៈក្នុងទី៦ មនោ ដីកាបាលីមួយ (របស់ព្រះថេរៈធម្មបាល) បានបង្ហាញភាពខុសគ្នា រវាងវិញ្ញាណដែលកើតអំពីអាយតនៈ៥ (ផ្នែកកាយ) ហើយនិងវិញ្ញាណ ដែលកើតអំពីភវង្គចិត្ត Bhavaṅga-mana ។
អំពីចិត្តឬមនោខន្ធ ដែលរាប់បញ្ចូល ក្នុងផ្លូវនៃការដឹងនៃចក្ខុវិញ្ញាណ អាយតនៈចក្ខុ ប៉ុណ្ណោះ (មិនមែនអាយតនៈមនោទេ) ជាទ្វារដើម ហើយអាយតនៈក្រៅ វណ្ណរូប ជាអារម្មណ៍របស់ចក្ខុ ។ ចំពោះអាយតនៈផ្សេងៗទៀត (សោតៈ ឃានៈ ជីវ្ហា កាយ) ក៏ដូចគ្នាដែរ ។ ប៉ុន្តែចំពោះអាយតនៈទី៦ ចំណែកនៃចិត្ត ដែលហៅថាអសម្បជញ្ញៈចិត្ត ឬភវង្គ ជាទ្វារដើម...។

ឫសគល់នៃបញ្ញា

កែប្រែ

ក្នុងអត្ថកថានៃព្រះវិសុទ្ធិមគ្គ ពីគ្រិស្តសតវត្សទី ៥ ព្រះពុទ្ធឃោសៈបានបញ្ជាក់ថា ការដឹងអំពីអាយតនៈ គឺជាផ្នែកដីស្រែ នៃបញ្ញានៃការរួចរំដោះ ។ ចំណែកផ្សេងទៀតនៃដីស្រែនេះ គឺខន្ធ ឥន្រ្ទិយ អរិយសច្ច៤ និងបដិច្ចសមុប្បាទ១២

ឯកសារ​យោង

កែប្រែ