ព្រះពុទ្ធមហាធម្មរាជា
ព្រះពុទ្ធមហាធម្មរាជា (អង់គ្លេស: Phra Phuttha Maha Thammaracha ,ថៃ: พระพุทธมหาธรรมราชา) ជាព្រះពុទ្ធបដិមាទ្រង់គ្រឿងលំអដូចព្រះចក្រពត្តរាជសម័យបាយ័ន ឥរិយាបថសមាធិ ធ្វើពីមាសសំរឹទ្ធ បច្ចុប្បន្នប្រតិស្ថាននៅវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន កសាងឡើងក្នុងសម័យព្រះបាទជ័យវរ្ម័នទីប្រាំពីរ ព្រះមហាក្សត្រនៃក្រុងអង្គរធំ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទីប្រាំពីរ ព្រះរាជទានព្រះនាងសិង្ខរទេវី[២]ព្រះធិតាឲ្យអភិវសេកជាមួយឃុនផាមឿងស្ដេចក្រុងរ៉ាត (បច្ចុប្បន្នស្ថិតក្នុងវត្តត្រៃភូមិ ខេត្តផេតឆាប៊ូន ) និងជាព្រះពុទ្ធបដិមាសក្ដិសិទ្ធិប្រចាំស្រុកទេសរបស់ខេត្តផេតឆាប៊ូន។ បន្ទាប់មក មានសង្គ្រាមកើតឡើង ពួកមន្ដ្រីរាជសំណាក់បាននិមន្ដព្រះពុទ្ធបដិមានេះភៀសខ្លួនពីសង្គ្រាម ប៉ុន្ដែមានហេតុការណ៍ដែលធ្វើឲ្យព្រះពុទ្ធបដិមាអង្គនេះលិចទៅក្នុងទន្លេប៉ាសាក់។ ពេលវេលាកន្លងផុតទៅ មានអ្នកនេសាទបានទៅបង់សំណាញ់ជាប់ព្រះពុទ្ធបដិមាមហាធម្មរាជា ទើបនាំគ្នាជួយលើកឡើងពីទន្លេប៉ាសក់។ ក្រោយមក បាននិមន្ដទៅប្រតិស្ថានគង់នៅវត្តត្រៃភូមិ រហូតដល់ថ្ងៃ ១៥ កើត ខែកភ័ទ្របថ ដែលត្រូវនឹងបុណ្យភ្ជុំបិណ្ឌ ព្រះពុទ្ធបដិមាធម្មរាជាបានបាត់ពីវត្តត្រៃភូមិ ធ្វើឲ្យព្រះគ្រូចៅអធិការវត្ត[៣] ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ បាននាំគ្នាស្វែងរក ចុងក្រោយទើបបានជួបប្រទះព្រះពុទ្ធបដិមាមហាធម្មរាជាឡឹមៗ នៅបរិវេណដែលជួបប្រទះលើកដំបូង។ បន្ទាប់ពីនោះមក ទើបពេលថ្ងៃ ១៥ កើតខែភទ្របថ មានការហែព្រះពុទ្ធបដិមាមហាធម្មរាជាជុំវិញក្រុងរហូតដល់បរិវេណមុខវត្តត្រៃភូមិ ក្រោយមកលោកអភិបាលខេត្តដែលជាតំណាងឲ្យពុទ្ធបរិស័ទ្ធខេត្តផេតឆាប៊ូន ជាអ្នកលើកបីព្រះពុទ្ធបដិមាមហាធម្មរាជាចុះមុជទឹកទាំងបួនទិស ដែលចាត់ទុកថាជាសិរិមង្គលចំពោះខេត្តរហូតដល់ក្លាយទៅជាប្រពៃណីបីព្រះមុជទឹករបស់ខេត្តផេចឆាប៊ូនរហូតដល់បច្ចុប្បន្ននេះ ហើយការនិមន្ដព្រះពុទ្ធបដិមាមហាធម្មរាជាមុជទឹក អ្នកដែលនិមន្ដត្រូវតែជាអភិបាលខេត្តតែប៉ុណ្ណោះ ព្រោះតែតំណែងនោះស្មើនឹងអ្នកគ្រប់គ្រងក្រុងសម័យបូរាណដែលធំបំផុតក្នុងក្រុង ការលះបង់របស់អ្នកដែលមានតំណែងធំក្នុងក្រុងដែលមានការព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជារាស្ដ្រ និងមានឈ្មោះថាជាអ្នកទំនុកបម្រុងព្រះពុទ្ធសាសនាឲ្យបានគង់វង្សជាបន្ដរៀងរហូតទៅ។[៤] ព្រះពុទ្ធបដិមាសក្ដិសិទ្ធិអង្គនេះ ឲ្យអ្នកដទៃដែលមិនមែនជាអ្នកគ្រប់គ្រងក្រុងនិមន្ដទៅមុជទឹកជំនួសក៏ពុំបានដែរ បើឆ្នាំណាមិនមានការនិមន្តព្រះពុទ្ធបដិមាអង្គនេះទៅមុជទឹកទេ អ្នកផេតឆាប៊ូនជឿថាឆ្នាំនោះស្រុកទេសនឹងមានគ្រោះរាំងស្ងួត ទំនិញឡើងថ្លៃ ហើយព្រះពុទ្ធបដិមាអង្គនេះនឹងបាត់ទៅ។ [៥][៦][៧]
ព្រះពុទ្ធមហាធម្មរាជា | ||||
ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍.[១] | ||||
ប្រភេទ | ព្រះពុទ្ធបដិមា | |||
សិល្បៈ | សិល្បៈខ្មែរ | |||
សិល្បៈកម្ម | សិល្បៈខ្មែរ | |||
ឈ្មោះផ្លូវការណ៍ | ព្រះពុទ្ធមហាធម្មរាជា |
ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍
កែប្រែ-
ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍
-
ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍
-
ព្រះពុទ្ធរូបព្រះពុទ្ធមហាធម្មរាជា ចម្លង ទំហំធំ ឧទ្យានព្រះពុទ្ធមហាធម្មរាជា ខេត្តពេជ្របូរណ៍
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះពុទ្ធមហាធម្មរាជា |
- ↑ https://guide2thailand.com/phra-phuttha-maha-thammaracha/
- ↑ Wyatt, David K. Thailand A Short History. Silkworm Books, Chiang Mai, 1984 ISBN 974-7047-44-6 , pp. 52
- ↑ [១]
- ↑ [២]
- ↑ https://www.thailandee.com/en/events-thailand/um-phra-dam-nam-95
- ↑ https://wisonk.wordpress.com/2017/03/29/um-phra-dam-nam-the-holy-ceremony-of-phechabura/
- ↑ https://patricklepetit.jalbum.net/PHETCHABUN/PHOTOS/MUEANG%20PHETCHABUN/Um%20Phra%20Dam%20Nam%20Festival/indexb.html