ព្រះរាជត្រានៃចក្រភព

ព្រះរាជត្រានៃចក្រភព (ចិនបុរាណ: 傳國玉璽; ចិនសម័យ: 传国玉玺; ភិងអ៊ិង: chuán guó yù xǐ) ដែលត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា The Imperial Seal of China គឺជា ត្រា ត្បូងថ្ម របស់ចិនដែលត្រូវបានគេជឿថាបានឆ្លាក់ចេញពី Heshibi ដែលជាផ្នែកដ៏ពិសិដ្ឋមួយនៃត្បូងថ្ម។ [] ត្រានេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២២១ មុន​គ្រិស្តសករាជ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី ឈិន ស៊ីហ័ង បាន​បង្រួប​បង្រួម​ប្រទេស​ចិន និង​បាន​បង្កើត ​រាជវង្សឈីន ដែល​ជា​រាជវង្ស​អធិរាជ​ដំបូង​របស់​ប្រទេស​ចិន។ ត្រាមរតកនេះ បានបម្រើការជាត្រារបស់អធិរាជចិនពេញមួយសតវត្សបន្ទាប់នៃប្រវត្តិសាស្ត្រចិន ហើយការកាន់កាប់របស់វាត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញារូបវន្តនៃ ម៉ង់ដាតនៃឋានសួគ៌

ព្រះរាជត្រានៃ​ចក្រភព
傳國璽传国玺
អ្នកកាន់កាប់ ចក្រភពចិន
ប្រើប្រាស់ ឆ្នាំ២២១ មុនគ.ស.
បាវចនា 受命於天 既壽永昌 (Shòumìng yú tiān jì shòu yǒngchāng, "ដោយទទួលបានម៉ងដាតនៃឋានសួគ៌ សូមព្រះអង្គ(ព្រះចៅអធិរាជ)មានព្រះជន្មយុឺនយូរ")
មុខងារ ជាត្រាផ្លូវការនៃចក្រភព
ព្រះរាជត្រានៃចក្រភព
Traditional Chinese傳國璽
Simplified Chinese传国玺

ត្រាមរតក នេះត្រូវបានបាត់បង់នៅចុងបញ្ចប់នៃសម័យ រាជវង្សថាង (៦១៨-៩០៧) ឬកំឡុងសម័យ រាជវង្សទាំងប្រាំ និងនគរទាំងដប់ (៩០៧-៩៦០)។

ការបង្កើត

កែប្រែ

នៅឆ្នាំ២២១ មុនគ.ស ត្រាត្រូវបានបង្កើតឡើងនៅពេលដែល ឈិន ស៊ីហ័ង បានបំផ្លាញ រដ្ឋសង្រ្គាម ដែលនៅសេសសល់ និងបង្រួបបង្រួម ប្រទេសចិន នៅក្រោមរាជវង្សឈីនHeshibi គឺជា​ដុំ​ថ្ម​ត្បូងដ៏​ល្បីល្បាញ​មួយ​ដែល​ពីមុន​ជា​កម្មសិទ្ធិ​របស់ ​នគរចាវ ។ នៅពេលវាធ្លាក់ចូលទៅក្នុងដៃរបស់ អធិរាជថ្មីនៃប្រទេសចិន ទ្រង់បានបញ្ជាឱ្យឆ្លាក់វាទៅជាព្រះរាជត្រារបស់ព្រះអង្គ។ ពាក្យថា “ដោយទទួលបានម៉ងដាតនៃឋានសួគ៌ សូមព្រះអង្គ(ព្រះចៅអធិរាជ)មានព្រះជន្មយុឺនយូរ”។ (受命,永昌) ត្រូវបានសរសេរដោយ នាយករដ្ឋមន្ត្រី លី ស៊ី ហើយឆ្លាក់ទៅជាត្រាដោយស៊ុន ស៊ូ ។

ត្រា​ត្រូវ​បាន​ឆ្លាក់​ចេញ​ពី​ត្បូង​ថ្ម ព្រោះ​នៅ​ក្នុង​ប្រទេស​ចិន​បុរាណ ត្បូង​ថ្ម​ជា​និមិត្ត​រូប​នៃ​សម្រស់​ផ្នែក​ខាងក្នុង​របស់​មនុស្ស។ ផ្នូរ និងកន្លែងបញ្ចុះសពជាច្រើនពីសម័យប្រទេសចិនបុរាណមានផ្ទុកត្បូងថ្មតុបតែង រួមទាំង ឈុតបញ្ចុះសពត្បូងថ្ម ដែលបានរកឃើញក្នុងឆ្នាំ១៩៦៨ ដែលជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ហាន គឺ លី សេង ។ ក្នុង​រជ្ជកាល ​រាជវង្ស​ហាន ជនជាតិ​ចិន​បាន​ភ្ជាប់​ត្បូង​ថ្ម​ជាមួយភាពអមតៈ ​រហូត​ដល់​ចំណុច​មួយ​ដែល​បុគ្គល​មួយ​ចំនួន​ព្យាយាម​ផឹក​ត្បូងថ្ម​ក្នុង​ទម្រង់​រាវ​ដើម្បី​ទទួល​បាន​ជីវិតអមតៈ។ ការទាក់ទងនេះបានបំពេញបន្ថែមនូវគំនិតនៃ ម៉ង់ដាតនៃឋានសួគ៌ និងជាហេតុផលដែល ត្រាត្រូវបានឆ្លាក់នៅក្នុងត្បូងថ្ម ដែលជាវត្ថុមានតម្លៃបំផុតរបស់ប្រទេសចិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។

ប្រលោមលោកនៃនគរទាំងបី បាននិយាយថា លី ប៉ាង ដែលបានក្លាយជាអធិរាជហានដំបូងគេបានឃើញ ហ្វេងហ័ង អង្គុយនៅលើថ្ម ហើយប្រគល់ថ្មនោះទៅទៅ ស៊ាង យូ ដែលជាស្តេចនគរឈូ ដែលបំបែកថ្មជាពីរដោយដាវរបស់គាត់ ហើយបានរកឃើញ ត្បូងពេជ្រដែលត្រាត្រូវបានឆ្លាក់។

រាជវង្សហាន និងសម័យនគរទាំងបី

កែប្រែ

នៅពេលសោយទីវង្គតរបស់ អធិរាជទីពីរនៃនគរឈីន អ្នកស្នងតំណែងរបស់ព្រះអង្គគឺ ជីយីង បានប្រគល់ត្រាដល់អធិរាជថ្មីនៃ រាជវង្សហាន ហើយបន្ទាប់មកវាត្រូវបានគេស្គាល់ថាជា "ព្រះរាជត្រាមរតកនៃនគរហាន" ។ នៅចុងបញ្ចប់នៃ រាជវង្សហានខាងលិច នៅឆ្នាំ៩នៃគ.ស. វ៉ាង ម៉ាង ដែលជាស្តេចជ្រែករាជ្យបានបង្ខំ ព្រះមហាក្សត្រីហាន ឱ្យប្រគល់ត្រានោះមកខ្លួន។ ព្រះ​មហាក្សត្រីដោយ​កំហឹង​បាន​បោះ​ត្រា​ទៅ​លើ​ដី​ធ្វើឲ្យបែក​មួយ​ជ្រុង។ ក្រោយ​មក វ៉ាង ម៉ាង បាន​បញ្ជា​ឱ្យ​គេ​ជួសជុល​ជ្រុងនោះឡើង​វិញ​ដោយ ​មាស

ត្រា​នេះ​បាន​បន្តមាន​រហូតទោះមានការផ្លាស់ប្តូររាជវង្ស​។ វាត្រូវបានគេមើលឃើញថាជាឧបករណ៍ស្របច្បាប់ ដែលជាសញ្ញានៃម៉ង់ដាតនៃស្ថានសួគ៌។ ក្នុងអំឡុងពេលដ៏ច្របូកច្របល់ ដូចជាសម័យ នគរទាំងបី ត្រា បានក្លាយជាវត្ថុនៃការប្រជែងគ្នា និងជម្លោះប្រដាប់អាវុធ។ របបដែលកាន់កាប់ត្រាបានប្រកាសខ្លួនឯង ហើយជារឿយៗត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រថាស្របច្បាប់។ នៅចុងបញ្ចប់នៃរាជវង្សហានក្នុងសតវត្សទី៣ នៃគ.ស មេទ័ព ស៊ុន ជាន បានរកឃើញត្រាអធិរាជនៅពេលដែលកងកម្លាំងរបស់គាត់បានកាន់កាប់រាជធានីហាន លួយ៉ាង ដែលត្រូវគេបោះបង់ចោលក្នុង ដំណើរយុទ្ធនាការប្រឆាំងនឹង ដុង ជ័រ ដោយប្រគល់វាទៅមេរបស់គាត់ដែលជាមេទ័ព យន់ ស៊ូ ។ . The Romance of the Three Kingdoms បាននិយាយ​ថា​កូនចៅ​ម្នាក់​របស់ ស៊ុន ជាន បាន​ក្បត់​គាត់ ហើយ​បាន​ប្រាប់​អំពី​ត្រា​នេះទៅ​កាន់​មេដឹកនាំ​សម្ព័ន្ធ យន់ សាវ ដែល​បាន​សុំ​ត្រា​គាត់ ប៉ុន្តែ ស៊ុន ជាន បាន​បដិសេធ។ គាត់បានស្បថថា ប្រសិនបើគាត់មានត្រានោះមែនសូមឲ្យគាត់ស្លាប់យ៉ាងវេទនា ហើយបានភៀសចេញទៅផ្ទះរបស់គាត់។ ទោះយ៉ាងណាក៏ដោយ យន់ សាវ បានប្រាប់ លី ពាវ ឱ្យរារាំងផ្លូវរបស់គាត់ លី ពាវ បាន​ធ្វើ​ដូច្នេះ ទោះ​បី​ជា​គាត់​មិន​អាច​យក​ឈ្នះ ស៊ុន ជាន បាន។ នេះ​បាន​ចាប់​ផ្ដើម​ធ្វើឲ្យមាន​ការ​ប្រជែង​គ្នា​រវាង​ពួក​គេ ហើយ ស៊ុន ជាន តាម​សម្បថ​របស់​គាត់​បាន​ស្លាប់​យ៉ាង​វេទនា​ក្នុង​ការ​វាយ​ឆ្មក់ ខណៈ​ពេល​ប្រយុទ្ធ​ជាមួយ លី ពាវនៅ​ពេល​ក្រោយ។ កូនប្រុសរបស់ ស៊ុន ជាន ឈ្មោះ ស៊ុន កឺ បានទទួលមរតកត្រានេះ ហើយប្រគល់ឱ្យ យន់ ស៊ូ ដើម្បីអោយគាត់ខ្ចីទ័ព ដើម្បីសងសឹកពូរបស់គាត់ ដែលបានប្រយុទ្ធជាមួយស្តេចត្រាញ់ លូ កាង ។

ពេលនោះ យន់ ស៊ូ បានប្រកាសខ្លួនជាអធិរាជនៃរាជវង្សចុង ដែលមានអាយុកាលខ្លីនៅឆ្នាំ១៩៧។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ស្ដេច​ត្រាញ់ ឆាវ ឆាវ និង លី ប៉ី ខឹង​ជា​ខ្លាំង ដែល​នាំ​ឲ្យ​មាន​ការ​បរាជ័យ​ជា​ច្រើន​លើក​ដោយ​កងទ័ព​នីមួយៗ។ មេទ័ពផ្សេងទៀត ទោះបីត្រូវបានចេញដោយព្រះរាជក្រឹត្យរបស់អធិរាជក៏ដោយ ក៏បដិសេធមិនជួយឆាវ ឆាវ និង លី ប៉ី ក្នុងការកម្ចាត់ យន់ ស៊ូ ដែរ។ នៅពេលដែល យន់ ស៊ូ ទទួលបរាជ័យនៅឆ្នាំ១៩៩ ដោយ លី បុី ត្រាបានធ្លាក់ចូលទៅក្នុងដៃរបស់ ឆាវ ឆាវ ដែលកូនប្រុសរបស់គាត់ ឆាវ​ ភី បានប្រកាស រាជវង្សវុី ជារដ្ឋស្នងស្របច្បាប់របស់នគរហាន ក្នុងឆ្នាំ២២០ ។ ត្រានៅតែស្ថិតក្នុងដៃរបស់អធិរាជ រាជវង្សវុី រហូតដល់អធិរាជចុងក្រោយ ឆាវ​ ហួន ត្រូវបានបង្ខំឱ្យដាក់រាជ្យតាមការពេញចិត្តរបស់ ស៊ីម៉ា យ៉ាន ដោយឆ្លងកាត់ត្រាពីត្រកូលឆាវ ទៅស៊ីម៉ា និងបង្កើត រាជវង្សជីន នៅឆ្នាំ២៦៥។

ការបាត់បង់

កែប្រែ

ត្រាត្រូវបានឆ្លងកាត់ពី រាជវង្សឆាវវុី រាជវង្សជីន សម័យនគរដប់ប្រាំមួយ សម័យរាជវង្សភាគខាងត្បូង និងខាងជើង រាជវង្សស្វី និងរាជវង្សថាង ប៉ុន្តែត្រូវបាន បាត់បង់ទៅប្រវត្តិសាស្ត្រនៅក្នុង រាជវង្សទាំងប្រាំ និងសម័យនគរដប់ (៩០៧-៩៦០)។

ជោគវាសនានៃត្រាក្នុងអំឡុងពេល និងក្រោយរាជវង្សទាំងប្រាំ និងសម័យនគរទាំងដប់មិនត្រូវបានគេដឹងនោះទេ។ ទ្រឹស្ដី​បី​កើតមាន​នៅ​ពេល​ណា និង​ដោយ​របៀប​ណា​វា​ត្រូវ​បាន​បាត់​បង់៖

  1. នៅឆ្នាំ៩៣៧ នៅចុងបញ្ចប់នៃសម័យថាងជំនាន់ក្រោយ នៅពេលដែលអធិរាជចុងក្រោយរបស់រាជវង្ស ( លី ចុងកឺ ) បានស្លាប់ដោយ ការដុតខ្លួនឯង
  2. នៅឆ្នាំ៩៤៦ នៅពេលដែល អធិរាជតៃសុង នៃនគរលាវ បានចាប់យកអធិរាជចុងក្រោយនៃរដ្ឋជីនជំនាន់ក្រោយ។
  3. ត្រា​បានធ្លាក់​ចូល​ដល់​ដៃ​របស់​អធិរាជ ​យន់ ​ជំនាន់ក្រោយ​ៗមក។
 
"ត្រានៃអធិរាជនៃមហាមីង" (大明皇帝之寶; Dà Míng huángdì zhī bǎo )

នៅពេលដែលកងទ័ព មិង ដណ្តើមបានរាជធានីពួកយន់ ក្នុងឆ្នាំ១៣៦៩ បានកាន់កាប់បានតែត្រាមួយក្នុងចំណោមត្រាផ្ទាល់ខ្លួនចំនួន១១ របស់អធិរាជយន់ ។ រាជត្រាមរតក មិនត្រូវបានរកឃើញទេ។ នៅឆ្នាំ១៣៧០ កងទ័ពមិង បានឈ្លានពាន រាជវង្ស យន់ខាងជើង ហើយបានរិបអូសយកកំណប់ទ្រព្យមួយចំនួនដែលនាំយកទៅទីនោះដោយអធិរាជយន់ ដែលបានភៀសខ្លួន។ ទោះយ៉ាងណាក៏ដោយ ជាថ្មីម្តងទៀត រាជត្រាមរតក មិនត្រូវបានគេរកឃើញទេ។ នៅដើម រាជវង្សមិង ត្រាត្រូវបានគេដឹងថាបានបាត់បង់។ ទាំងរាជវង្ស មិង និង ឆេង មិនមានកម្មសិទ្ធិលើត្រានេះទេ។ ការកាត់បន្ថយសារៈសំខាន់នៃត្រាមរតកដែលបាត់បង់ ជាផ្នែកមួយដែលពន្យល់ពីភាពមន្ទិលរបស់អធិរាជឆេង ក្នុងការបង្កើតត្រាអធិរាជជាច្រើន — ទីក្រុងហាមឃាត់ ក្នុង ទីក្រុងប៉េកាំង មានការប្រមូលផ្ដុំនៃត្រាចំនួន២៥ សម្រាប់ប្រើប្រាស់ជាផ្លូវការរបស់អធិរាជ។

 
"ត្រាដ៏អស្ចារ្យនៃចក្រភពឆេងដ៏អស្ចារ្យ" ដែលជាត្រាមួយក្នុងចំណោមត្រា "ទំនើប" ដែលត្រូវបានបង្កើតឡើងដោយតុលាការឈីងក្នុងឆ្នាំ ១៩០៩-១៩១១ ។

នៅដើមសតវត្សទី២០ នៅពេលដែល ចក្រភពឆេង បន្តកំណែទម្រង់ដើម្បីធ្វើទំនើបកម្មប្រព័ន្ធរដ្ឋាភិបាលរបស់ខ្លួន ត្រាផ្លូវការជាច្រើនត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់លើឯកសារ និងឧបករណ៍របស់រាជការអធិរាជ។ ថ្វីត្បិតតែមានរាងការ៉េតាមការរចនាបែបប្រពៃណីក៏ដោយ ក៏ត្រាត្រូវបានធ្វើពីឈើ ធ្វើតាមគំរូរបស់រដ្ឋាភិបាលលោកខាងលិច ហើយផ្ទុយពីត្រាអធិរាជឆេង ពីមុនដែលមានពីរភាសា ( ចិន និង ម៉ាន់ជូ ) ដោយមានតែ អក្សរចិន ប៉ុណ្ណោះ។ ត្រាចំនួនបួនត្រូវបានឆ្លាក់៖ " ត្រានៃមហាឆេង " (大清國寶) "ត្រានៃអធិរាជឆេងដ៏អស្ចារ្យ" (大清皇帝之寶) "ត្រាដ៏អស្ចារ្យនៃចក្រភពឆេងដ៏អស្ចារ្យ" (大清帝國之璽) និង "ត្រានៃអធិរាជនៃចក្រភពឈីងដ៏អស្ចារ្យ" (大清帝國皇帝之寶) ។ ក្នុងចំណោមនោះ ត្រាដ៏អស្ចារ្យនៃចក្រភពឈីងដ៏អស្ចារ្យតំណាងឱ្យ "ការជំនួស" ផ្លូវការ និងជាការផ្លាស់ប្តូរទំនើបជំនួសត្រាមរតកដែលបាត់បង់។ ត្រា​ទាំងនេះ ​គឺ​ស្ថិត​នៅ​ក្នុង​សមុច្ច័យ​នៃ ​សារមន្ទីរព្រះរាជវាំង ក្នុង​ទីក្រុង​ប៉េកាំង ហើយ​គ្មាន​សញ្ញា​នៃ​ការ​ប្រើប្រាស់​ឡើយ។ បន្ទាប់ពី ការដួលរលំនៃចក្រភពឆេង ក្នុងឆ្នាំ១៩១២ រដ្ឋាភិបាលនៃសាធារណរដ្ឋចិន ក៏បានអនុម័តផងដែរនូវសំណុំនៃត្រាផ្លូវការរាងការ៉េ។ សាធារណរដ្ឋប្រជាមានិតចិន ពីដំបូងបានអនុម័តត្រាការ៉េស្រដៀងគ្នា ប៉ុន្តែវាលែងត្រូវបានប្រើប្រាស់នៅឆ្នាំ១៩៥៤។

ចាប់តាំងពីពេលនោះមក មានត្រាជាច្រើនត្រូវបានអះអាងថាជា ត្រាមរតក ដែលបានបាត់បង់ ប៉ុន្តែគ្មានច្បាស់លាស់ទេក្រោមការវែកញែក។ ក្នុងករណីយ៉ាងហោចណាស់មួយ ត្រាដែលពាក់ព័ន្ធត្រូវបានរកឃើញថាជាត្រាផ្ទាល់ខ្លួនរបស់ព្រះចៅអធិរាជ ជាជាងត្រា មរតក។[ ត្រូវការដកស្រង់ ]

សូម​មើល​ផង​ដែរ

កែប្រែ

ឯកសារយោង

កែប្រែ

ការដកស្រង់

កែប្រែ
  1. The Complete Collection of Treasures of the Palace Museum, Beijing 30: Imperial Seals and Signets - Gugong Bowuyuan Cang Wenwu Zhenpin Quanji 30: Xi yin (Taiwanese Chinese) – 2008. by Beijing Palace Museum. ISBN 9620753453, ISBN 978-9620753459

ប្រភព

កែប្រែ

 

  • Chen Shou (3rd century). Pei Songzhi (ed.) 三國志 [Records of the Three Kingdoms]. Taipei: Dingwen Printing, 1977.
  • Morrow, David & Pearlstein, Elinor (1998). "Immortal stone: Jade of the Han dynasty". Calliope, 9(2): 24.