កាណាដា

ប្រទេសនៅទ្វីបអាមេរិកខាងជើង

ប្រទេសកាណាដា (ភាសាអង់គ្លេស៖ Canada) គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះបានបែងចែកជាខេត្ត និងដែនដីចំនួនដប់ និងលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅអាត្លង់ទិក និងពីមហាសមុទ្រអាកទិកទៅទិសខាងជើងដោយគ្របដណ្តប់លើផ្ទៃដី ៩.៩៨ លាន គម ដែលធ្វើឱ្យវាក្លាយជាប្រទេសធំជាងគេទីពីរនៅលើពិភពលោក។ វាមានព្រំដែនខាងត្បូង និងខាងលិចជាប់សហរដ្ឋអាមេរិកដោយមានប្រវែងសរុប ៨,៨៩១ គីឡូម៉ែត្រ ពោលជាព្រំដែនដែលមានចម្ងាយវែងជាងគេបង្អស់នៅលើពិភពលោក។ កាណាដាមានរាជធានីឈ្មោះអូតាវ៉ា ហើយមានតំបន់ទីប្រជុំជនធំៗបីគឺ តូរ៉ុនតូ ម៉ុងរ៉េអាល់ និងវ៉ាន់ខូវឺ

កាណាដា
Canada
បាវចនា
A Mari Usque Ad Mare (ភាសាឡាតាំង)
ខ្មែរ៖ "ពីសមុទ្រទៅសមុទ្រ"
ភ្លេងជាតិ
"O Canada"
ខ្មែរ៖ "អូ កាណាដា"

ព្រះរាជភ្លេង"God Save the King"[១]
ខ្មែរ៖ "ព្រះជាម្ចាស់សូមជួយព្រះមហាក្សត្រ"
ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល
រាជធានីអូតាវ៉ា
45°24′N 75°40′W / 45.400°N 75.667°W / 45.400; -75.667
ទីក្រុងធំបំផុតតូរ៉ុនតូ
ភាសាផ្លូវការភាសាអង់គ្លេស និង ភាសាបារាំង
ក្រុមជនជាតិ
(ឆ្នាំ ២០១៦)[២]
សាសនា
(ឆ្នាំ ២០១១)[៣]
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សហព័ន្ធនិយមសភា
ឆាលស៍ទី ៣
ម៉ារី សៃម៉ន
ចាស្ទីន ទ្រូដូ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
សភាសាមញ្ញជន
ទទួលឯករាជ្យពី 
១ កក្កដា ១៨៦៧
១១ ធ្នូ ១៩៣១
១៧ មេសា ១៩៨២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៩,៩៨៤,៦៧០ គ.ម   (ទី២)
- ផ្ទៃទឹក (%)
១១.៧៦ (គិតត្រឹមឆ្នាំ២០១៥)[៤]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
Neutral increase ៣៨,៤៣៦,៤៤៧[៥] (ទី៣៧)
- ជំរឿន (ឆ្នាំ ២០២១)
៣៦,៩៩១,៩៨១[៦]
៤.២ នាក់/គ.ម   (ទី១៨៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ២.០២៧ ទ្រីលានដុល្លារ[៧] (ទី១៥)
- ក្នុងម្នាក់
increase ៥៣,០៨៩ ដុល្លារ[៧] (ទី២៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ២.០១៦ ទ្រីលានដុល្លារ[៧] (ទី៩)
- ក្នុងម្នាក់
increase ៥២,៧៩១ ដុល្លារ[៧] (ទី១៥)
ជីនី (២០១៨)positive decrease ៣០.៣[៨]
មធ្យម
HDI (២០១៩)increase ០.៩២៩[៩]
ខ្ពស់ណាស់ · ទី១៦
រូបិយវត្ថុដុល្លារកាណាដា ($) (CAD)
ល្វែងម៉ោងUTC−៣.៥ ទៅ −៨
- រដូវក្តៅ (DST)
UTC−២.៥ ទៅ −៧
ទម្រង់កាលបរិច្ឆេទdd-mm-yyyy, mm-dd-yyyy, and yyyy-mm-dd (គ.ស.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+១
ដែនកម្រិតខ្ពស់.ca

ជនជាតិដើមភាគតិចបានរស់នៅលើទឹកដីប្រទេសកាណាដាបច្ចុប្បន្ននេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ មកដល់សតវត្សទី១៦ អង់គ្លេស និងបារាំងបានចាប់ផ្តើមធ្វើបេសកកម្មរុករក ហើយទីបំផុតក៏បានមកដល់ទ្វីបអាមេរិកខាងជើងដោយពួកគេបាននាំគ្នាតាំងទីលំនៅតាមឆ្នេរសមុទ្រអាត្លង់ទិក។ ជាលទ្ធផលនៃជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់ បារាំងក៏ត្រូវប្រគល់ដែនដីអាណានិគមស្ទើរតែទាំងអស់របស់ខ្លួននៅអាមេរិកខាងជើងទៅឱ្យអង់គ្លេសនៅក្នុងឆ្នាំ១៧៦៣។ នៅឆ្នាំ១៨៦៧ បន្ទាប់ពីមានការច្របាច់បញ្ចូលនៃទឹកដីអាណានិគមអាមេរិកខាងជើងចំនួនបីរបស់ចក្រភពអង់គ្លេស កាណាដាក៏ត្រូវបានបង្កើតឡើងជាវិជិតរាជ្យសហព័ន្ធដែលមានខេត្តចំនួនបួន។ ទាំងអស់នេះបាននាំឱ្យកាណាដាដណ្តើមស្វ័យភាពកាន់តែច្រើនឡើងៗ​ពី​ចក្រភព​អង់គ្លេស។ ស្វ័យភាពនេះត្រូវបានគូសបញ្ជាក់ដោយលក្ខន្តិកៈវេសត៍មីនស្ទើរឆ្នាំ១៩៣១ និងត្រូវបានបញ្ចប់នៅក្នុងក្រមច្បាប់កាណាដាឆ្នាំ១៩៨២ ដែលបានកាត់ផ្តាច់ការពឹងពាក់ផ្នែកច្បាប់ទាំងឡាយពីសភានៃចក្រភពអង់គ្លេស។

ដោយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ កាណាដាមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដោយឈរនៅលេខរៀងទី ២៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ១៦ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសកាណាដាមានសេដ្ឋកិច្ចធំបំផុតទីប្រាំបីនៅលើពិភពលោក ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដ៏សម្បូរបែប និងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលមានការអភិវឌ្ឍន៍យ៉ាងល្អិតល្អន់។ កាណាដាក៏ជាផ្នែកមួយនៃស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលសំខាន់ៗ ឬក្រុមធំៗមួយចំនួនដូចជា៖ អង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ ៧ ក្រុមប្រជាជាតិទាំងដប់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអាកទិក អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការរដ្ឋអាមេរិកាំងជាដើម។ល។

វប្បធ៌ម​និង​ភាសា កែប្រែ

ភាសាបារាំង និងភាសាអង់គ្លេសជាភាសាផ្លូវការ។

មើលផងដែរ កែប្រែ

ឯកសារយោង កែប្រែ

  1. "Royal Anthem". រដ្ឋាភិបាលកាណាដា (Government of Canada). August 11, 2017. Retrieved December 18, 2020.
  2. "2016 Census of Population—Ethnic Origin, Catalog no. 98-400-X2016187". Statistics Canada. October 25, 2017. Archived from the original on ២៦ តុលា ២០១៧. {{cite web}}: Check date values in: |archive-date= (help)
  3. "2011 National Household Survey". Statistics Canada. May 8, 2013. Archived from the original on ១៥ ឧសភា ២០១៣. {{cite web}}: Check date values in: |archive-date= (help)
  4. "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Retrieved 11 កុម្ភៈ 2022.
  5. Government of Canada, Statistics Canada (September 29, 2021). "Population estimates, quarterly". www150.statcan.gc.ca. Archived from the original on 14 មិថុនា 2018. Retrieved 11 កុម្ភៈ 2022.
  6. "Census Profile, 2021 Census of Population". February 9, 2022. Retrieved 11 កុម្ភៈ 2022.{{cite web}}: CS1 maint: url-status (link)
  7. ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database". មូលនិធិរូបិយវត្ថុអន្តរជាតិ. October 2021. Retrieved 11 កុម្ភៈ 2022.
  8. "Income inequality". OECD. Retrieved 11 កុម្ភៈ 2022.
  9. "Human Development Report 2020" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. Retrieved 11 កុម្ភៈ 2022.