ប្រទេសអេក្វាឌ័រ[ស ១] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអេក្វាឌ័រ[ស ២] គឺជាប្រទេសមួយស្ថិតនៅភាគពាយ័ព្យនៃទ្វីបអាមេរិកខាងត្បូង ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ីនៅភាគខាងជើង ប្រទេសប៉េរូនៅភាគខាងកើតនិងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិច។ ក្រៅពីមានទឹកដីចម្បងស្ថិតនៅអាមេរិកខាងត្បូង អេក្វាឌ័រមានកម្មសិទ្ធិទឹកដីលើកោះហ្កាឡាប៉ាហ្កូសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រនៅភាគខាងលិច។ រដ្ឋធានីនៃប្រទេសនេះគឺ គីតូ ខណៈដែលទីក្រុងធំបំផុតគឺ វ៉ាយ៉ាគីល

សាធារណរដ្ឋអេក្វាឌ័រ
República del Ecuador (ភាសាអេស្ប៉ាញ)
ទង់ជាតិ អេក្វាឌ័រ
ទង់ជាតិ
បាវចនា
ភ្លេងជាតិ
Salve, Oh Patria (ភាសាអេស្ប៉ាញ)
("គោរព ឱជាតិមាតុភូមិ")
ទីតាំងប្រទេសអេក្វាឌ័រ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអេក្វាឌ័រ (ក្រហម) នៅលើភូគោល
រដ្ឋធានីគីតូ
00°13′12″S 78°30′43″W / 0.22000°S 78.51194°W / -0.22000; -78.51194
ទីក្រុងធំបំផុតវ៉ាយ៉ាគីល
ភាសាផ្លូវការភាសាអេស្ប៉ាញ[]
ភាសាទទួលស្គាល់តាមតំបន់កេជូរ៉ា, ស៊ូអារ និងភាសាមួយចំនួនទៀត"ដែលកំពុងប្រើប្រាស់ជាផ្លូវការដោយជនជាតិដើមភាគតិច"[]
ក្រុមជនជាតិ
(ឆ្នាំ ២០២២[][])
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលសាធារណរដ្ឋនិយមប្រធានាធិបតីអាស្រ័យសភាឯកភូត
ដានីយ៉ែល ណូបូអា
វេរ៉ូនីកា អាបាដ រ៉ូហាស
នីតិបញ្ញត្តិរដ្ឋសភា
ឯករាជ្យភាព
- ប្រកាស
១០ សីហា ១៨០៩
- ឯករាជ្យពីអេស្ប៉ាញ
២៤ ឧសភា ១៨២២
ឯករាជ្យពីមហាកូឡុំប៊ី
១៣ ឧសភា ១៨៣០
- ទទួលស្គាល់ដោយអេស្ប៉ាញ
១៦ កុម្ភៈ ១៨៤០[]
៥ មិថុនា ១៨៩៥
២៨ កញ្ញា ២០០៨
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៨៣,៥៦១ គ.ម []  (ទី៧៣)
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
១៧,៤៨៣,៣២៦[]
- ជំរឿន (ឆ្នាំ ២០២២)
១៦,៩៣៨,៩៨៦[] (ទី៧៣)
៦៩ នាក់/គ.ម   (ទី១៤៨)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
- សរុប
increase ២៥២.៥៩០ ពាន់លានដុល្លារ[១០] (ទី៦៨)
- ក្នុងម្នាក់
increase ១៣,៦៤២ ដុល្លារ[១០] (ទី១០៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
- សរុប
increase ១២២.៧៦២ ពាន់លានដុល្លារ[១០] (ទី៦៣)
- ក្នុងម្នាក់
increase ៦,៦៣០ ដុល្លារ[១០] (ទី៩៥)
ជីនី (២០២២)positive decrease ៤៥.៥[១១]
មធ្យម
HDI (២០២២)increase ០.៧៦៥[១២]
ខ្ពស់ · ទី៨៣
រូបិយវត្ថុដុល្លារ​អាមេរិកa (USD)
ល្វែងម៉ោងUTC−៥ / −៦ (ECT / GALT)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៥៩៣
កូដ ISO 3166EC
ដែនកម្រិតខ្ពស់.ec
  1. លុយស៊ូក្រេត្រូវបានប្រកាសឈប់ចរាចរនៅក្នុងឆ្នាំ២០០០ ហើយត្រូវបានជំនួសវិញដោយលុយដុល្លារអាមេរិក និងកាក់សេនតាវ៉ូអេក្វាឌ័រ
Q736 លើវីគីទិន្នន័យ
មើលជា Q736 លើវីគីទិន្នន័យ

ទឹកដីនៃប្រទេសអេក្វាឌ័របច្ចុប្បន្នធ្លាប់ជាទីកន្លែងរស់នៅរបស់ជនជាតិដើមជាច្រើនក្រុម មុនពេលត្រូវកាត់បញ្ចូលបន្តិចម្តងៗទៅក្នុងចក្រភពអាំងកានៅក្នុងសតវត្សរ៍ទី១៥។ ទឹកដីនេះត្រូវបានប្រទេសអេស្ប៉ាញធ្វើអាណានិគមកិច្ចនៅក្នុងសតវត្សរ៍ទី១៦ និងបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៨២០ ក្នុងនាមជាផ្នែកមួយនៃមហាកូឡុំប៊ី មុនពេលក្លាយជារដ្ឋអធិបតេយ្យផ្ទាល់នៅក្នុងឆ្នាំ១៨៣០។ កេរដំណែលបន្សល់ពីអាណាចក្រទាំងពីរត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងប្រជាសាស្ត្រចម្រុះដ៏សម្បូរបែបនៃប្រទេសអេក្វាឌ័រសព្វថ្ងៃ ដោយប្រជាជនសរុប ១៧.៨ លាននាក់ភាគច្រើនជាមេស្ទីហ្សូ ខណៈប្រជាជននៅសល់ទាំងប៉ុន្មានគឺមានដើមកំណើតមកពីអឺរ៉ុប អាមេរិកាំងដើម អាហ្រ្វិក និងអាស៊ីភាសាអេស្ប៉ាញគឺជាភាសាផ្លូវការដែលប្រើប្រាស់ដោយប្រជាជនមួយភាគធំ ហើយមិនតែប៉ុណ្ណោះ ភាសាជនជាតិដើមចំនួន ១៣ ផ្សេងទៀតត្រូវបានទទួលស្គាល់ដោយរដ្ឋ ដូចជា ភាសាកេជូរ៉ា និងស៊ូអារជាដើម។

ប្រទេសអេក្វាឌ័រគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង និងជាប្រទេសកំពុងអភិវឌ្ឍ[១៧] ដែលសេដ្ឋកិច្ចជាតិច្រើនតែពឹងផ្អែកលើការនាំចេញទំនិញផ្សេងៗដូចជា ប្រេងកាត និងផលិតផលកសិកម្មមួយចំនួន។ អេក្វាឌ័រជាសមាជិកស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការរដ្ឋអាមេរិកាំង មែរកូសួរ ប្រូសួរ (PROSUR) និងចលនាមិនចូលបក្សសម្ព័ន្ធ។ល។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ បានបង្ហាញថា ភាពក្រីក្រនៅអេក្វាឌ័របានថយចុះពី ៣៦.៧% មកត្រឹម ២២.៥% ខណៈកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗប្រចាំឆ្នាំគឺ ១.៥% (ធៀបនឹង ០.៦% ក្នុងរយៈពេលពីរទសវត្សរ៍មុន)។ ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ជីនីនៃវិសមភាពសេដ្ឋកិច្ចក្នុងប្រទេសបានថយចុះពី ០.៥៥ ទៅ ០.៤៧។[១៨]

ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសមហាចម្រុះទាំង ១៧ នៅលើពិភពលោក[១៩][២០] អេក្វាឌ័រមានរុក្ខជាតិ និងសត្វដោយតំបន់ជាច្រើនប្រភេទ ដូចជានៅលើកោះហ្កាឡាប៉ាហ្កូសជាដើម។ ដើម្បីទទួលស្គាល់បេតិកភណ្ឌអេកូឡូស៊ីពិសេសរបស់ជាតិ រដ្ឋធម្មនុញ្ញថ្មីនៃឆ្នាំ២០០៨ គឺជារដ្ឋធម្មនុញ្ញប្រជាជាតិដំបូងបង្អស់ដែលទទួលស្គាល់សិទ្ធិធម្មជាតិតាមផ្លូវច្បាប់។[២១]

កំណត់សម្គាល់

កែប្រែ

ឯកសារយោង

កែប្រែ
  1. Cite error: Invalid <ref> tag; no text was provided for refs named CIA
  2. "Constitución Política de la República del Ecuador". Archived from the original on 17 October 2015. Retrieved 4 May 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. "Censo de Población y Vivienda 2022". 21 September 2023. https://app.powerbi.com/view?r=eyJrIjoiNWUzMjQwOWMtZjFhOS00NjczLTk0YTItNjcwZmRmY2YxMjkyIiwidCI6ImYxNThhMmU4LWNhZWMtNDQwNi1iMGFiLWY1ZTI1OWJkYTExMiJ9. 
  4. "Más mestizos, menos afros y pocos blancos: así se ven los ecuatorianos". Primicias. 22 September 2023. Archived from the original on 14 November 2023. Retrieved 4 May 2024.
  5. "Religion affiliations in Ecuador 2020". Archived from the original on 6 July 2022. Retrieved 4 May 2024.
  6. España (1 January 1841). "Tratado de paz y amistad celebrado entre España y la República del Ecuador: en 16 de febrero de 1840". en la Imprenta Nacional. Archived from the original on 16 November 2016. Retrieved 4 May 2024 – via Google Books.
  7. "Ecuador". Central Intelligence Agency. 27 February 2023. Archived from the original on 10 January 2021. Retrieved 4 May 2024 – via CIA.gov.
  8. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  9. "Inicio". ecuadorencifras.gob.ec. Archived from the original on 13 November 2019. Retrieved 4 May 2024.
  10. ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2023 Edition. (Ecuador)". IMF.org. IMF. 10 October 2023. Archived from the original on 15 October 2023. Retrieved 4 May 2024.
  11. "Gini Index". World Bank. Archived from the original on 14 June 2020. Retrieved 4 May 2024.
  12. "Human Development Report 2023/24" (PDF). UNDP. 13 March 2024. Retrieved 4 May 2024.
  13. "Constitución de la República del Ecuador en Shuar". Issuu. 27 June 2011. Archived from the original on 4 April 2019. Retrieved 5 May 2024.
  14. "¡Iniuri seamkur!, Ayamrumamu nuyá Iniankasrik Ayamruma Papi" (PDF). INREDH. Archived from the original (PDF) on 21 February 2019. Retrieved 5 May 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  15. "(ជាភាសាស៊ូអារ) Chicham atiakur metek atin turakur, pénke takakainiachu tuke enentaimtusartiniaitji" (PDF). Secretaría Nacional de Planificación y Desarrollo. 2014. Archived from the original (PDF) on 20 December 2019. Retrieved 5 ឧសភា 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  16. Pellizzaro, Siro M.; Nàwech, Fàusto Oswaldo (2003). Chicham: Dictionario Enciclopédico Shuar-Castellano. Wea Nekaptai. 
  17. "World Economic Outlook Database, April 2019". IMF.org. IMF. Archived from the original on 10 October 2020. Retrieved 5 May 2024.
  18. "Decade of Reform: Ecuador's Macroeconomic Policies, Institutional Changes, and Results" (PDF). Archived (PDF) from the original on 20 December 2019. Retrieved 5 May 2024.
  19. "South America Banks on Regional Strategy to Safeguard Quarter of Earth's Biodiversity". Archived from the original on 11 October 2007. Retrieved 5 May 2024.{{cite web}}: CS1 maint: bot: original URL status unknown (link), Conservation.org (16 September 2003).
  20. "Oficialmente Ecuador es el país de las orquídeas- Noticias de Cuenca – Azuay – Ecuador – Eltiempo de Cuenca". Archived from the original on 29 November 2014. Retrieved 5 May 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. "Ecuador Adopts New Constitution – With CELDF RIGHTS of NATURE Language". Archived from the original on 3 October 2008. Retrieved 5 May 2024. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help), Community Environmental Legal Defense Fund. Retrieved 7 September 2009.

តំណភ្ជាប់ក្រៅ

កែប្រែ