អាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង (ជា​ភាសាអង់គ្លេស​៖ South Africa, ភាសាអាហ្វ្រិកាអាន​៖ Suid-Afrika) មាន​ឈ្មោះ​ជាផ្លូវការ​ថា "សាធារណរដ្ឋអាហ្វ្រិកខាងត្បូង" គឺជា​ប្រទេស​មួយ​មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងចុង​បំផុត​នៃ​ភាគ​ខាងត្បូង​ទ្វីបអាហ្វ្រិក​។ ប្រទេស​អាហ្វ្រិកខាងត្បូង មាន​ឆ្នេរសមុទ្រ ២,៧៩៨ គីឡូម៉ែត្រ (ជាប់​មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា) និង មាន​ព្រំប្រទល់ ខាងជើង​ជាប់នឹង ប្រទេស​ណាមីប៊ី (Namibia), បូតស្វាណា (Botswana), ហ្ស៊ីមបាវេ (Zimbabwe), មូហ្សំប៊ិក (Muzambique), និង ស្វាហ្ស៊ីឡែន (Swaziland) ចំណែក រាជាណាចក្រឡេសូតូ (Kingdom of Lesotho) គឺជា​ប្រទេស​ឯករាជ្យ​មួយ​ស្ថិត​កណ្ដាល​ទឹកដី​អាហ្វ្រិកខាងត្បូង​។ ប្រទេសមួយនេះមាន រដ្ឋធានី ព្រីតូរីយ៉ា និងមានប្រជាជនចំនួន ៥៨ ៧៧៧ ០២២នាក់ ដង់ស៊ីតេ ៤៨ នាក់/km2 ផ្ទៃដីប្រទេសមានប្រហែល ១ ២១៩ ៩១២ km2 ប្រទេស អាហ្វ្រិកខាងត្បូងធ្លាប់ជាដែនដី អាណានិគមអង់គ្លេស និងទទួល ឯករាជ្យពី អង់គ្លេស កាលពី ថ្ងៃទី៣១ ឧសភា ឆ្នាំ១៩១០ ។ កាលពីដើមឡើយ អាហ្វ្រិកខាងត្បូងជា ប្រទេសមួយកាន់របប រាជាធិបតេយ្យអាស្រ័យសភា ដែលមានឈ្មោះថា សហភាពអាហ្វ្រិកខាងត្បូង ហើយត្រូវបានផ្លាស់ប្តូរ ទៅជា សាធារណរដ្ឋ អាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៦១

ផែនទីប្រទេស អាហ្វ្រិកខាងត្បូង

ប្រវត្តិកែប្រែ

ភូមិសាស្ត្រកែប្រែ

សូមមើលផងដែរកែប្រែ

នីហ្សេរីយ៉ា

ឡេសូតូ