ធនញ្ជ័យគោរពរាជ្យ
អ្នកប្រាជ្ញខ្មែរជំនាន់ម៉ុងហ៊្គោលលុកលុយពិភពលោក។
ធនញ្ជ័យគោរព្យរាជ្យ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ៧២៩-៧៩៤ | ||||
រាជ្យមុន | ព្រះបាទបទុមសូរ្យវង្ស, ព្រះបាទអរដ្ឋពលពាសោ (ពង្សាវតារសម្ដេចសង្ឃរាជទៀង) | ||||
រាជ្យបន្ត | ព្រះបាទជ័យជេដ្ឋ | ||||
ស្វាមី/មហេសី | ព្រះនាមបទុមមាលា (ពង្សាវតារវត្តទឹកវិល), ព្រះនាងគន្ធមាលី | ||||
បុត្រ | វិជ័យកុមារ ស្រីជេដ្ឋា ព្រះនាងធីតាមាលី | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទបទុមសូរ្យវង្ស, ព្រះអង្គកែវ (ពង្សាវតារវត្តទឹកវិល) | ||||
ប្រសូត | គ.ស ៧០១ មហានគរ | ||||
សុគត | គ.ស ៧៩៤ មហានគរ នគរគោកធ្លក | ||||
ព្រះសុសាន | ភ្នំក្រោម |
ព្រះបាទធនញ្ជ័យគោរព្យរាជ្យ (គ.ស ៧០១-៧៩៤) រជ្ជកាល (គ.ស ៧២៩-៧៩៤) បន្ទាប់ពីព្រះអង្គព្រះបាទបទុមសុរិយវង្សចូលទិវង្គតទៅ ព្រះធនញ្ជ័យកុមារត្រូវឡើងគ្រងរាជសម្បត្ដិបន្ដក្នុងព្រះជន្ម ២៩ វស្សា។ ពិធីអភិសេកត្រូវបានប្រព្រឹត្ដទៅនៅថ្ងៃ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ ព.ស១២៧៣ ត្រូវជា គ.ស ៧២៩ ព្រះអង្គមានព្រះនាម ព្រះបាទសម្ដេចធនញ្ជ័យគោរពរាជ្យ ព្រះអង្គជាមហាក្សត្រទី១២។
ប្រវត្តិ
កែប្រែ- ព្រះបទុមសូរ្យវង្ស មានបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូតក្នុងឆ្នាំឆ្លូវ ព.ស ១២៤៥ ត្រូវជាគ.ស ៧០១ ពង្សាវតារវត្ដកោកកាកបានសរសេរថា ព្រះអង្គមានព្រះរាជបុត្រទាំងអស់បួនព្រះអង្គ ដែលឡើងសោយរាជ្យបន្ដបន្ទាប់គ្នា។ ព្រះអង្គសោយរាជសម្បត្ដិក្នុងប្រទេសកម្ពុជាបាន ១០៩ ឆ្នាំ។ ព្រះបទុមសូរ្យវង្សបានចូលទិវង្គតនៅឆ្នាំម្សាញ់ ព.ស ១២៧៣ ត្រូវជា គ.ស ៧២៩ ក្នុងព្រះជន្ម ១២៤ វស្សា។ ព្រះបាទបទុមសូរ្យវង្ស ក្សត្រខ្មែរទី១១ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូតក្នុងឆ្នាំឆ្លូវ ព.ស ១២៤៤ ម.ស ៦២៣ ច.ល ៦៣ ត្រូវជា គ.ស ៧០១។ បន្ទាប់ពីព្រះអង្គចូលទិវង្គត ព្រះធនញ្ជ័យកុមារត្រូវឡើងគ្រងរាជសម្បត្ដិបន្ដក្នុងព្រះជន្ម ២៩ វស្សា។ ពិធីអភិសេកត្រូវបានប្រព្រឹត្ដទៅនៅថ្ងៃ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ ព.ស ១២៧៣ ត្រូវជា គ.ស ៧២៩ ព្រះអង្គមានព្រះនាម ព្រះបាទសម្ដេចធនញ្ជ័យគោរពរាជ្យ ព្រះអង្គជាមហាក្សត្រទី១២។ ព្រះបាទធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ សោយរាជសម្បត្ដិបាន ៦៦ ឆ្នាំ ព្រះអង្គចូលទិវង្គតក្នុងព្រះជន្ម ៩៤ វស្សា ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេដង្ហែយកទៅតម្កល់ទុកឯភ្នំក្រោម ក្រោយដែលបានធ្វើពិធីបុណ្យយ៉ាងអធិកអធម ព្រះរាជបុត្រព្រះអង្គព្រះនាមវិជ័យកុមារដែលប្រសូតក្នុងឆ្នាំច បានឡើងសោយរាជ្យបន្ដពីព្រះអង្គ។
- បើតាមពង្សាវតាររបស់គណៈកម្មការសម្ដេចព្រះសង្ឃរាជទៀង គឺព្រះអង្គធនញ្ជ័យគោរពរាជ្យ ដែលបានឡើងសោយរាជ្យបន្ទាប់ពីព្រះកេតុមាលា។ គ្រានោះព្រះអង្គបានព្រះជន្ម ១៦ វស្សា ព្រះអង្គសោយរាជ្យបាន ២៤ ឆ្នាំ។ ក៏ប៉ុន្តែពង្សាវតារវត្ដទឹកវិលបានបញ្ចាក់ថា ព្រះអង្គធនញ្ជ័យគោរពរាជ្យ ជាបុត្ររបស់ព្រះអង្គកែវ ព្រះអង្គក៏ត្រូវជាស្វាមីព្រះនាងបទុមមាលា បុត្រីព្រះកេតុមាលាដែរ។ ព្រះធនញ្ជ័យបានមកបម្រើព្រះមហាក្សត្រ ក្នុងឋានៈជាអ្នកត្រួតត្រាគ្រប់គ្រងកងទ័ព។ ដោយសារកូនទាំងប៉ុន្មានរបស់ព្រះកេតុមាលា គ្មានវត្ដមាននៅក្នុងព្រះនគរ ដោយត្រូវបានតែងតាំងឲ្យទៅគ្រប់គ្រងប្រទេសជិតឆ្ងាយ ហើយនិងដោយសារស្វាមីភរិយាទាំងពីរអង្គមាននាម៉ឺនរាជការ មេទ័ពជាច្រើនគាំទ្រ ស្រឡាញ់គោរពកោតខ្លាច ទើបបានជានាម៉ឺនមុខមន្ត្រីតូចធំទាំងអស់នាំគ្នាមូលមតិសុំអញ្ជើញ ព្រះធនញ្ជ័យឲ្យឡើងសោយរាជសម្បត្ដិ។ ដើម្បីឲ្យសមស្របទៅតាមកាលៈទេសៈ និងទៅតាមឋានៈព្រះអង្គជាអ្នកការពារថែរក្សាព្រះរាជបល្ល័ង្ក ទើបបានជាព្រះអង្គដាក់ព្រះបរមនាមថា ព្រះបាទធនញ្ជ័យគោរពរាជ្យ។
ឈ្មោះស្ដេចអង្គនេះ ដូចទៅនឹងឈ្មោះរបស់ធនញ្ជ័យដែលជាអ្នកប្រាជ្ញខ្មែរក្នុងប្រជុំរឿងព្រេងខ្មែរ ហើយធនញ្ជ័យនេះក៏មានប្រវត្តិទាក់ទងនឹងភ្នំអដ្ឋរស្សដែរ ដែលបានតស៊ូចំណេះដឹងជាមួយពួកអ្នកប្រាជ្ញចិន។ បើវិភាគទៅលើជំនាន់នោះយើងឃើញថាក្រោយពីពញារោងប្រកាសឯករាជ្យមក គឺត្រូវនឹងសម័យរបស់ជយវម៌្មទី៨ (បទុមសុរិយវង្ស) សុគត ហើយស្ថិតក្នុសតវត្សទី១៣ ដែរ ក្នុងសតវត្សនោះដែរគឺចិនស្ថិតក្នុងរាជវង្សយាន ដែលគ្រប់គ្រងដោយចៅហ្សង់ស៊ីខាន់ ព្រះនាមគូប៊ីឡៃខាន់ ដែលទ្រង់បានបញ្ជូនជីវតាក្វាន់ រឺ ចូវតាគ័ន មកស៊ើបអង្កេតស្រុកខ្មែរ។ ឃើញថារឿងនិទានអំពីភ្នំអដ្ឋរស្សវាស៊ីគ្នាទៅនឹងសម័យកាល និង ឈ្មោះស្ដេចអង្គនេះណាស់ បូករួមទាំងពង្សាវតារវត្តទឹកវិលដែលថាស្ដេចនេះគឺជាកូនប្រសារស្ដេចទៀត អញ្ជឹងមានន័យថាធនញ្ជ័យ ក៏ប្រហែលជាព្រះបាទធនញ្ជ័យគោរពរាជ្យដែរ។
នៅឆ្នាំច ៣៦៣ នៃ ម.ស ជាមួយនឹងអ្នកម្នាងមាលាបទុម ព្រះកេតុមាលាបានមានបុត្រីមួយអង្គព្រះនាមបទុមមាលាអាយុ ១៦ ឆ្នាំ ព្រះនាងត្រូវបានរៀបចំអភិសេកជាមួយនឹងព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ (ក្នុងចំណោមកូនទាំងប៉ុន្មានរបស់ព្រះ កេតុមាលា មានក្សត្រមួយអង្គព្រះនាមអង្គកែវដែរ)។
បុត្រ
កែប្រែព្រះបាទធនញ្ជ័យគោរពរាជ្យ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម វិជ័យកុមារ ដែលបានប្រសូតក្នុងឆ្នាំច ច.ស ១៣២ នេះបើតាមពង្សាវតារសម្ដេចវាំងជួនពង្សាវតារវត្ដទឹកវិលសរសេរថា ជាមួយនឹងនាងគន្ធមាលី ព្រះអង្គមានរាជបុត្រមួយឈ្មោះស្រីជេដ្ឋា ដែលប្រសូតក្នុងឆ្នាំរកា និងបុត្រីមួយទៀតព្រះនាមធីតាមាលី។ ព្រះបាទធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ សោយរាជ្យបាន ៦៦ ឆ្នាំ ហើយចូលទិវង្គតក្នុងព្រះជន្ម ៩៤វស្សា ដោយជំងឺចាស់ជរា។
ព្រឹត្តិការណ៍
កែប្រែនឹងនិយាយដំណាល អំពីព្រះធម្មាអនុរថ (ប្រហែលជាស្ដេចអនិរុទ្ធនៃបាកានទេដឹង?) ស្ដេចប្រទេសលាវ កាលបើឃើញតែសំពៅមួយត្រលប់ទៅដល់នគរ ហើយសំពៅមួយទៀតបាត់ដំណឹងសូន្យឈឹង ព្រះអង្គមានក្ដីកង្វល់មួហ្មង ចាត់ឲ្យមន្ដ្រីតូចធំស្រាវជ្រាវស៊ើបអង្កេតរក យូរឆ្នាំក្រោយមក ទើបលេចឮដំណឹងដល់ព្រះអង្គថា សំពៅដែលបាត់នោះបានទៅទើរនៅឯស្រុកខ្មែរ។ ព្រះអង្គគង់លើសេះហោះ ហើយនាំពលសេនាអាមាត្យប្រមាណបីនាក់ ធ្វើដំណើរសំដៅតម្រង់ទៅប្រទេសកម្ពុជា។ ទៅដល់មហានគរ ព្រះធម្មាអនុរថស៊ើបសួររកសម្ដេចសង្ឃរាជ ព្រះកែវមរកត និងព្រះត្រៃបិដក។ ដឹងអស់សេចក្ដីហើយ ព្រះអង្គដើរសំដៅទៅវត្ដបញ្ចេញមហិទ្ធិឫទ្ធិរបស់ខ្លួនឲ្យគេខ្លាច កោតស្ញប់ស្ញែង ព្រះអង្គឡើងឈរលើដុំថ្មមួយផ្ទាំងធំ ហើយបង់ជំទាញបាញ់នោមដាក់ថ្មនោះទាល់តែបាក់ជាពីរ។ ព្រះសង្ឃក្នុងវត្ដឃើញព្រឹត្ដិការណ៍មិនស្រួលដូច្នេះ ភ័យតក្កមាស្លន់ស្លោររត់ទៅទូលប្រាប់សម្ដេចសង្ឃរាជតាមដំណើរ។
នៅពេលដែលសម្ដេចសង្ឃរាជនិមន្ដមកដល់ ព្រះធម្មាអនុរថ ប្រកាសទូលលោកថា ខ្លួនជាអ្នកបម្រើស្ដេចលាវ ហើយមកនេះ គឺក្នុងគោលបំណងចង់ទាមទារយកព្រះត្រៃបិដក និងព្រះកែវមរកត ព្រះអង្គបានរៀបរាប់គ្រប់ចំណុចទាំងអស់តាំងពីដើមរហូតចប់ ទូលថ្វាយសម្ដេចសង្ឃ ដោយបញ្ជាក់ថារបស់ពិសិដ្ឋទាំងនេះ ជាសម្បត្ដិរបស់ព្រះអង្គ។ ព្រះធម្មាអនុរថស្នើសុំឲ្យសម្ដេចសង្ឃនិមន្ដទៅទូលថ្វាយ ព្រះមហាក្សត្រខ្មែរ ព្រះបាទធនញ្ជ័យគោរពរាជ្យតាមដំណើរ និងសុំឲ្យព្រះអង្គប្រគល់សំពៅព្រះកែវមរកត និងព្រះត្រៃបិដកមកវិញ ដើម្បីជៀសវាងកុំឲ្យមានជម្លោះក្លាយទៅជាសត្រូវ។
តែ ព្រះមហាក្សត្រខ្មែរមិនបានយល់ព្រមទៅតាមសំណើនេះទេ ដែលជាហេតុបណ្ដាលឲ្យស្ដេចលាវខឹងខ្ញាល់យ៉ាងខ្លាំង ហើយនឹកគិតក្នុងចិត្ដថា ខ្លួនមានឫទ្ធានុភាពអំណាច លទ្ធភាពគ្រប់បែបនឹងប្រហារជីវិតខ្មែរទាំងអស់ក្នុងនគរ។ តែដោយភ័យខ្លាចទទួលជាប់កម្មពៀរវេរា ព្រះអង្គមិនចង់បង្កបង្កើត ប្រព្រឹត្ដឲ្យមានឧក្រិដ្ឋកម្មរបៀបនេះឡើយ។ ព្រះអង្គ សម្រេចចិត្ដត្រឹមតែសម្ដែងបដិហារបញ្ចេញឫទ្ធិឲ្យខ្មែរឃើញញាប់ញ័រ តក់ស្លុតបាក់បបប៉ុណ្ណោះបានហើយ ស្ដេចលាវក៏ស្រែកបន្លឺលាន់ឮថា «បើមិនព្រមប្រគល់ព្រះត្រៃបិដកទេ នោះព្រះអង្គនឹងកាត់ប្រហារជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់! ហើយបើមិនជឿទេ ចាំសម្លឹងមើលគ្រប់គ្នាទៅចុះ!»។ ក្នុងពេលជាមួយគ្នានោះដែរ ស្ដេចលាវចាប់យកកំបោរមកលាបលើចុងដាវ (ពង្សាវតារវត្ដកោកកាកបញ្ជាក់ថា ស្ដេចលាវយកឈើមកធ្វើដាវ) បន្ទាប់មកព្រះអង្គឡើងជិះសេះ គ្រវីដាវហោះជុំវិញមហានគរ នាម៉ឺនមុខមន្ដ្រី និងពលរដ្ឋទាំងស្រីទាំងប្រុសស្ទាបករៀងខ្លួន ស្រាប់តែឃើញស្នាមកំបោរជាប់ជុំវិញ ម្នាក់ៗភ័យស្លន់បុកពោះរត់ទៅទូលថ្វាយដំណឹងព្រះរាជា ចំពោះពង្សាវតារវត្ដកោកកាក ស្ដេចលាវព្រះធម្មាអនុរថបានបំបាំងខ្លួន គ្មាននរណាមើលឃើញឡើយ ចូលទៅក្នុងបរមរាជវាំងប្រាសាទទេវរាជមន្ទារហើយយកដាវប្រឡាក់ជាប់ កំបោរឆូតលើព្រះមហាក្សត្រ និងអគ្គមហេសី។
ទាំងស្ដេច ទាំងនាម៉ឺន ទាំងរាស្ដ្រ ឃើញដូច្នេះទើបបន្ទន់អាកប្បកិរិយា ចាត់នាម៉ឺនពីរនាក់ទៅចរចាពិភាក្សាជាមួយនឹងស្ដេចលាវ។ ភាគីទាំងសង្ខាងក៏បានយល់ស្របចុះសម្រុងគ្នា គឺប្រទេសខ្មែរទទួលស្គាល់ថា សំពៅព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត ជាសម្បត្ដិរបស់មាឡានប្រទេស (ម៉ាឡេ??) មែន។ ព្រះមហាក្សត្រខ្មែរបានសុំឲ្យស្ដេចលាវត្រលប់ទៅនគរមុនសិន ចាំព្រះអង្គរៀបចំបញ្ជូនសំពៅ និងដង្ហែព្រះត្រៃបិដកទៅថ្វាយជាក្រោយ តាមការទាមទាររបស់ព្រះអង្គស្ដេចលាវយល់ព្រមហើយក៏ជិះសេះហោះនាំ ពលសេនាវិលត្រលប់ទៅនគរវិញ។ រីឯព្រះបាទធនញ្ជ័យគោរពរាជ្យ ព្រះអង្គក៏បង្គាប់នាម៉ឺនតូចធំឲ្យយកសំពៅ និងដង្ហែព្រះត្រៃបិដកទៅប្រគល់ដល់ស្រុកលាវតែម្ដង ។ ព្រះអង្គមិនបានប្រគល់ព្រះកែវមរកតទេ ព្រះអង្គបានរក្សាទុកធ្វើជាទីសក្ការបូជានៅក្នុងព្រះមហានគរវត្ដ ពីព្រោះក្រោយពេលដែលស្ដេចលាវធម្មាអនុរថ ថយត្រលប់ទៅនគរវិញ មុននឹងសម្រេចព្រះទ័យដូច្នេះ ព្រះបាទធនញ្ជ័យគោរពរាជ្យ បានធ្វើពិធីបួងសួងបន់ស្រន់ ៧យប់ ៧ថ្ងៃ សុំធ្វើដូចម្ដេចឲ្យស្ដេចលាវភ្លេចគិតនឹកឃើញ ទាមទារព្រះពុទ្ធព្រះកែវមរកតដល់យប់ទីប្រាំពីរ ព្រះកែវមរកតបញ្ចេញមហិទ្ធិឫទ្ធិ ជះចេញចាំងពន្លឺប្រាំពីរពណ៌ ភ្លឺចិញ្ចាចពេញបរមរាជវាំង។ ដោយយល់ និងជឿជាក់ថា ការបួងសួងបន់ស្រន់របស់ព្រះអង្គបានសម្រេចដូចសេចក្ដីប្រាថ្នា ទើបព្រះអង្គបង្គាប់ឲ្យក្រុមនាម៉ឺនសេនាបតីយកតែព្រះត្រៃបិដកទៅ ថ្វាយស្ដេចលាវ។
ស្ដេចលាវព្រះធម្មាអនុរថ នឹកឃើញខ្លះព្រះកែវមរកតដែរ ប៉ុន្ដែគ្រានោះ ព្រះអង្គនៅចាំបានថា ព្រះអង្គបានទាមទារយកតែព្រះត្រៃបិដកប៉ុណ្ណោះ ដោយគិតថាត្រូវគោរពពាក្យសច្ចៈ ហើយម្យ៉ាងទៀតបើតាមទំនាយនគរ ព្រះកែវមរកតត្រូវតែគង់នៅមហានគរក្នុងស្រុកខ្មែរ ព្រះអង្គក៏សម្រេចចិត្ដបំភ្លេចរឿងចាស់ទាំងប៉ុន្មានចាប់តាំងពី ថ្ងៃនោះមក។
ព្រះពុទ្ធរូបព្រះកែវមរកត និងព្រះត្រៃបិដកត្រូវបានជនជាតិខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈ គោរពបូជារៀនសូត្រអនុវត្ដប្រតិបត្ដតាម ឥតបីហ៊ានធ្វេសប្រហែសឃ្លាងឃ្លាតឡើយ វត្ថុស័ក្ដិសិទ្ធិទាំងនោះ បាននាំមកនូវជោគជ័យសេរីមង្គលសម្បូណ៌សប្បាយ ចម្រុងចម្រើនគ្រប់ប្រការដល់ប្រជានុរាស្ដ្រ និងស្រុកខ្មែរ។
ព្រឹត្ដិការណ៍ ចម្បងមួយទៀត ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យគោរពរាជ្យ គឺព្រះអង្គនិយមទាក់ដំរី ព្រះអង្គធ្លាប់យាងទៅដល់ព្រៃ និងជើងភ្នំដងរែក ព្រះអង្គមានហ្មដំរីជាតិលាវដ៏ល្បីល្បាញពីរនាក់ មួយឈ្មោះហ្មហវៀន និងមួយទៀតឈ្មោះហ្មថាវ។ ពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាលបានលើកយកព្រឹត្ដិការណ៍សំខាន់មួយ ស្ដីពីការចាប់ដំរីក្នុងរជ្ជកាលព្រះអង្គមកអធិប្បាយដោយមានទាំង រៀបរាប់យ៉ាងល្អិតល្អន់ដែរ អំពីពិធីសែនព្រេនដល់ម្រេញកង្វាល មុននឹងទៅទាក់ដំរី។ កាលនោះ ព្រះអង្គ និងពលសេនាទាក់បានដំរីសមួយ និងខ្មៅមួយ ដែលមានភ្លុកកោងវែង ព្រះអង្គបានបញ្ជាឲ្យយកដំរីសខ្មៅទាំងពីរ ជានិមិត្ដរូបនៃការសម្បូរសប្បាយប្រចាំនគរ។ ពីថ្ងៃនោះមក គេមានជំនឿនិយមថា បើគ្មានភ្លៀងបង្អោរធ្លាក់មកគ្រប់គ្រាន់ទេ ហើយបើកើតមានជំងឺរោគាក្នុងនគរ ព្រះមហាក្សត្រតែងតែបង្គាប់ក្រុមបុរោហិត និងហ្មថាវ ឲ្យនាំយកដំរីសខ្មៅទាំងពីរ ទៅចូលរួមក្នុងពិធីបុណ្យបួងសួងបន់ស្រន់ផ្សេងៗ។ បន្ទាប់មកទើបដំរីទាំងពីរយកប្រមោយបឺតទឹក ផ្លុំព្រួសជះតម្រង់ទៅគ្រប់ទាំងប្រាំបីទិស។ ឯកសារដដែលកត់សំគាល់ថា ភ្លៀងបានបង្អុរធ្លាក់ចុះមកដោយបរិបូណ៌ ក្រោយដែលគេបានរៀបចំពិធីបួងសួង ឯភោគផលវិញក៏បានល្អជាទីពេញចិត្ដ ហើយជំងឺរោគាព្យាធិក៏សាបរលាបវិនាសបាត់ទៅអស់ដែរ នាម៉ឺនមុខមន្ត្រី និងប្រជាពលរដ្ឋខ្មែរទូទៅស្រឡាញ់ និងមានជំនឿទៅលើដំរីទាំងពីរនោះណាស់ គេចាត់ទុកដំរីទាំងគូជាដំរីពិសិដ្ឋ និងស័ក្ដិសិទ្ធិជាទីបំផុត។ (ឃើញថាព្រឹត្តិការណ៍ចាប់ដំរីធ្វើឱ្យនឹកឃើញដល់សិលាចារឹករបស់ព្រះបាទជយវម៌្មទី៤ ប្រហែលទ្រង់ជាក្សត្រអង្គនេះហើយ)
ព្រះបាទធនញ្ជ័យគោរពរាជ្យ ដើម្បីសុខសន្ដិភាព ដើម្បីប្រយោជន៍ជាតិ និងប្រជារាស្ដ្រខ្មែរបានដោះស្រាយទំនាស់ជាមួយនឹងស្ដេចលាវដោយ សន្ដិវិធី ព្រះអង្គខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីធ្វើឲ្យប្រជាជនសម្បូរសុខសប្បាយ គឺមានតាំងតែពីខំចាប់ដំរីជាដើម។ ព្រះអង្គខំផ្សព្វផ្សាយគម្ពីរព្រះត្រៃបិដក ទៅគ្រប់ទិសទីក្នុងនគរ ដើម្បីបំបាត់អវិជ្ជា ព្រះអង្គខំគោរពប្រណិប័តន៍ទៅតាមគន្លងច្បាប់ ធម៌វិន័យព្រះពុទ្ធសាសនា ដែលព្រះអង្គមានជំនឿថាល្អបរិសុទ្ធ សម្រាប់ប្រយោជន៍ដល់ប្រទេសជាតិ បច្ចុប្បន្ននេះ ខ្មែរសឹងតែទាំងអស់ទៅហើយ ពីថ្នាក់តូចរហូតដល់ថ្នាក់ធំ ដែលបានប្រកាសខ្លួនជាពុទ្ធសាសនិកជន តើមានខ្មែរប៉ុន្មាននាក់ដែលបានគោរពប្រណិប័តន៍អនុវត្ដទៅតាម ព្រះពុទ្ធឱវាទ? តើមានខ្មែរប៉ុន្មាននាក់ដែលធ្លាប់បានយកព្រះពុទ្ធឱវាទមកត្រិះ រិះគិតពិចារណា ដោះស្រាយសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។ ស្ដេចលាវ រឺ លវ ប្រហែលជាត្រូវនឹង លវបុរី រឺ ល្វោ រឺ លពបុរីនៅថៃ បច្ចុប្បន្ន។
សក្ដិមន្ត្រី
កែប្រែសេនាបតី និងចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្តពលពាលោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ ១០ ហ៊ូពាន់ ក៏មាន ៩ ហ៊ូពាន់ ក៏មានដល់មកផែនដី ព្រះបាទធនញ្ជ័យកោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និងមន្ត្រីសក្ដិ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ននោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំង៤ សំរាប់បើតាំងឡើង ឱ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឱ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឱ្យតាំងជាទី "ពញា"។
- សក្ដិ ១០ រឺ ៩ ហ៊ូពាន់ សំរាប់ខ្នងពស់ទាំង ៤ សំរាប់ (ចៅហ្វាទឡ្ហៈ រឺ អគ្គមហាេសេនា, សម្ដេចចៅពញា (អង្គឌួង), ជេដ្ឋាមន្ត្រី (អង្គឌួង) និង អធិបតីសេនា (អង្គឌួង)) តាំងឡើងជា ........................... សម្ដេចចៅពញា
- សក្ដិ ១០ រឺ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ន (យមរាជ វាំង ចក្រី មហាទេព ក្រឡាហោម និង មហាមន្ត្រី)ជា ... ឧកញ៉ា
- សក្ដិ ១០ រឺ ៩ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ...................................... ចៅពញា
- សក្ដិ ៨ រឺ ៧ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ........................................ ពញា
- សក្ដិ ៦ ហ៊ូពាន់ តាំងឡើងជា ........................................................ ព្រះ
- សក្ដិ ៥ ហ៊ូពាន់ តាំងជា ............................................................ ហ្លួង
- សក្ដិ ៤ ហ៊ូពាន់ តាំងជា ............................................................ ឃុនម៉ឺន
- សក្ដិ ៣ ហ៊ូពាន់ តាំងជា ............................................................ ឧកម៉ឺន
- សក្ដិ ២ ហ៊ូពាន់ តាំងជា ............................................................. ចៈម៉ឺន
- សក្ដិមួយម៉ឺន តាំងជា ................................................................ ម៉ឺន
គ្មានយសសក្ដិទេឱ្យហៅថា ............................................................. នាយ
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទបទុមសុរិយវង្ស រឺ ព្រះបាទអរិដ្ឋពលពាហនោ (ពង្សាវតារវត្តទឹកវិល) |
មហានគរ | តដោយ ព្រះបាទជ័យជេដ្ឋ |