ម៉ុងហ្គោលី (ម៉ុងហ៊្គោលីМонгол улс ) គឺជាប្រទេសដែលព័ទ្ធជុំវិញដោយដីគោកតែមួយគត់នៅអាស៊ីខាងកើត ។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង និងប្រទេសចិននៅភាគខាងត្បូង ។ដោយមានផ្ទៃក្រឡាប្រទេស ១,៥៦៤,១១៦ គីឡូម៉ែត្រការ៉េ ម៉ុងហ្គោលីគឺជាប្រទេសដែលធំជាងគេទី ១៨ នៅលើពិភពលោក បើទោះបីជាប្រទេសនេះមានប្រជាជនត្រឹមតែប្រមាណជា ៣ លាននាក់តែប៉ុណ្ណោះ និងជាប្រទេសដែលគ្មានព្រំប្រទល់ជាប់នឹងសមុទ្រធំជាងគេទី ២ នៅលើពិភពលោក ។ ទោះបីជាមានផ្ទៃក្រឡាធំយ៉ាងនេះក្ដី ផ្ទៃដីនៃប្រទេសនេះភាគច្រើនមិនមានអំណោយផលសម្រាប់ការធ្វើកសិកម្មឡើយ ដោយហេតុថាមួយចំនួនធំនៃផ្ទៃដីនេះគ្របដណ្ដប់ដោយវាលស្មៅដែលមិនមានប្រភពទឹកគ្រប់គ្រាន់សម្រាប់វិស័យកសិកម្ម ហើយនៅភាគខាងជើង និងខាងលិចប្រទេសគឺជាជួរភ្នំ ចំណែកភាគខាងត្បូងប្រទេសគឺជាវាលខ្សាច់ហ្គ៊ោប៊ី ។ អ៊ូលេនបាធរ គឺជារដ្ឋធានី និងក្រុងធំជាងគេរបស់ប្រទេសនេះ ហើយ ៤៥ ភាគរយនៃប្រជាជនសរុបរស់នៅក្នុងរដ្ឋធានីនេះ ។ រដ្ឋធានីអ៊ូលេនបាធរក៏ស្ថិតក្នុងចំណោមរដ្ឋធានីដែលមានអាកាសធាតុត្រជាក់ជាងគេនៅលើពិភពលោកផងដែរ ។


ម៉ុងហ្គោលី
Монгол Улс
Monggol ulus.svg
ភ្លេងជាតិ


រដ្ឋធានី
និង​ជា​ទីក្រុង​ធំ​បំផុត
អ៊ូលេនបាធរ
47°55′N 106°53′E / 47.917°N 106.883°E / 47.917; 106.883
ភាសា​ផ្លូវការ ម៉ុងហ្គោល ជា​ភាសា​ផ្លូវ​ការទូទាំង​ប្រទេស។
ក្រុមជាតិពន្ធុ  ៩៥.៣៥%​ ម៉ុងហ្គោល
៣.៨៦% កាហ្សាក់
០.៨% ផ្សេង
ភាសា/ជនជាតិ ម៉ុងហ្គោល
របប​គ្រប់គ្រង
 -  ប្រធានាធិបតី សាឃីយ៉ាគីន អេលបេគឌ័រ
 -  នាយករដ្ឋមន្ត្រី សុគបាតារីន​ បាតបូល
ការ​បង្កើត
 -  អាណាចក្រហ៊ុននិច ២០៩ម​គ 
 -  អាណាចក្រម៉ុងហ្គោល ១២០៦ 
 -  ឯករាជ្យ ២៩ ធ្នូ ១៩១១ 
ផ្ទៃក្រឡា
 -  សរុប ១,៥៦៤,១១៥ គ.ម (ទី​១៩)
៦០៣,៩០៩ ម៉ាយ 
 -  ទឹក (%) ០.៤៣
ប្រជាជន
 -  ២០១០ ព្យាករណ៍ ២.៧៥៤.៦៨៥ 
 -  ដង់ស៊ីតេ ១.៧៦ នាក់/គ.ម (ទី២៣៦)
៥,០៣ នាក់/ម៉ាយ
GDP (PPP) ២០១០ ព្យាករណ៍
 -  សរុប $១១.០១៨​.០០០.០០០ 
 -  ក្នុង​ម្នាក់​ៗ $២.០០៦ 
GDP (nominal) ២០១០ estimate
 -  សរុប $៦.១២៥​.០០០.០០០ 
 -  ក្នុង​ម្នាក់​ៗ $២.២២៧ 
Gini (២០០២) ៣២,៨ 
HDI (២០១០) increase ០,៦២២ (medium) (ទី​១០០)
រូបិយប័ណ្ណ ថូកូ្រក (MNT)
ល្វែងម៉ោង (UTC+៧/៨)
បើកបរ​ខាង ស្ដាំ
កូដកម្មសិទ្ធិប្រទេស .mn
លេខកូដ​ប្រទេស +៩៧៦