អូម៉ង់
ប្រទេសអូម៉ង់ (អារ៉ាប់៖ عُمَان) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋស៊ុលតង់អូម៉ង់ ឬអាចហៅបានថា ស៊ុលតង់ចក្រអូម៉ង់ (អារ៉ាប់៖ سلْطنةُ عُمان) គឺជាប្រទេសមួយស្ថិតនៅប៉ែកអាគ្នេយ៍នៃឧបទ្វីបអារ៉ាប់នៃតំបន់អាស៊ីខាងលិច។ ប្រទេសអូម៉ង់មានព្រំដែនគោកជាប់នឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសយេម៉ែន ហើយមានព្រំដែនទឹកជាប់សមុទ្រអារ៉ាប់នៅភាគអាគ្នេយ៍ និងឈូងសសមុទ្រអូម៉ង់នៅភាគឦសាន។ ទីក្រុងមូស្កាតគឺជារាជធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ អូម៉ង់មានចំនួនប្រជាជនប្រហែល ៥.២៨ លាននាក់បើគិតត្រឹមឆ្នាំ២០២៤ ដែលជាកំណើនឡើង ៤.៦០% បើប្រៀបទៅនឹងឆ្នាំ២០២៣។ ដែនដីរបស់អូម៉ង់ចំនួនពីរគឺ ម៉ាដហា និងមូសាន់ដាំមានទីតាំងស្ថិតនៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដែលនាំឱ្យទឹកដីអូម៉ង់មួយភាគតូចមានព្រំដែនទឺកជាប់ច្រកសមុទ្រអ័រមូស។
سلطنة عُمان (ភាសាអារ៉ាប់) | |
---|---|
ទីតាំងប្រទេសអូម៉ង់ (ក្រហម) នៅលើភូគោល | |
រាជធានី និង ទីក្រុងធំបំផុត | មូស្កាត 23°35′20″N 58°24′30″E / 23.58889°N 58.40833°E |
ភាសាផ្លូវការ | អារ៉ាប់[១] |
សាសនា (ឆ្នាំ ២០២៤) |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋនិយមឥស្លាមអាស្រ័យរាជាធិបតេយ្យផ្ដាច់ការ |
ហៃថាម ប៊ីន តារីគ | |
ឌីយ៉ាស៊ីន ប៊ីន ហៃថាម | |
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាអូម៉ង់ |
ក្រុមប្រឹក្សារដ្ឋ | |
សភាប្រឹក្សា | |
និម្មិតកម្ម | |
- ទេសន្តរប្រវេសន៍របស់ក្រុមកុលសម្ព័ន្ធអាហ្សដ៍ | ១៣០ |
៧៥១ | |
១១៥៤ | |
- ធ្លាក់ក្រោមរដ្ឋអំណាចព័រទុយហ្កាល់ | ១៥០៧–១៦៥៦ |
១៦២៤ | |
១៧៤៤ | |
- រដ្ឋមូស្កាត និងអូម៉ង់ | ៨ មករា ១៨៥៦ |
- រដ្ឋស៊ុលតង់អូម៉ង់ | ៩ សីហា ១៩៧០ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣០៩,៥០០ គ.ម២ (ទី៧០) |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៤,៥២០,៤៧១ (ទី១២៥) |
- ជំរឿន (ឆ្នាំ ២០១០) | ២,៧៧៣,៤៧៩[៣] |
- ដង់ស៊ីតេ | ១៥ នាក់/គ.ម២ (ទី១១៧) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ២០០.២៩៥ ពាន់លានដុល្លារ[៤] (ទី៧៨) |
- ក្នុងម្នាក់ | ៣៩,៣៣៦ ដុល្លារ[៤] (ទី៧១) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១០៨.២៨២ ពាន់លានដុល្លារ[៤] (ទី៦៦) |
- ក្នុងម្នាក់ | ២១,២៦៥ ដុល្លារ[៤] ( ទី៥៥) |
ជីនី (២០១៨) | ៣០.៧៥[៥] មធ្យម |
HDI (២០២២) | ០.៨១៩[៦] ខ្ពស់ណាស់ · ទី៥៩ |
រូបិយវត្ថុ | រៀលអូម៉ង់ (OMR) |
ល្វែងម៉ោង | UTC+៤ (GST) |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៩៦៨ |
កូដ ISO 3166 | OM |
ដែនកម្រិតខ្ពស់ | .om |
ចាប់ផ្ដើមពីសតវត្សរ៍ទី១៧ ស៊ុលតង់ចក្រអូម៉ង់គឺជាអាណាចក្រតំបន់មួយ ប្រកួតប្រជែងជាមួយមហាអំណាចពិភពលោកដូចជា ចក្រភពព័រទុយហ្កាល់ និងអង់គ្លេសដើម្បីអំណាចឥទ្ធិពលនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា។ នៅក្នុងសតវត្សរ៍ទី១៩ វិសាលភាពទឹកដីនៃចក្រភពអូម៉ង់បានឈានដល់ចំណុចកំពូល ពោលគឺបានលាតសន្ធឹងកាត់ច្រកសមុទ្រអ័រមូសរហូតដល់ដែនដីមួយផ្នែកនៃប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និងអូសបន្លាយទៅភាគខាងត្បូងរហូតដល់ហ្សង់ហ្ស៊ីបា។[៧] មកដល់សតវត្សរ៍ទី២០ ស៊ុលតង់ចក្រអូម៉ង់ក៏បានធ្លាក់ក្រោមឥទ្ធិពលចក្រភពអង់គ្លេស ហើយអស់រយៈពេលជាង ៣០០ ឆ្នាំមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសុទ្ធតែផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។ ចក្រភពអង់គ្លេសបានទទួលស្គាល់សារៈសំខាន់នៃទីតាំងភូមិសាស្ត្ររបស់អូម៉ង់ដោយចាត់ទុកវាជាមជ្ឈមណ្ឌលពាណិជ្ជកម្មបង្កើតផ្លូវជំនួញឱ្យអង់គ្លេសនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា និងជាផ្លូវការពារសារៈប្រយោជន៍របស់ក្រុងឡុងដ៍នៅអនុទ្វីបឥណ្ឌា។ អូម៉ង់គឺជាប្រទេសកាន់របបរាជាធិបតេយ្យផ្តាច់ការដែលអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃរបស់ព្រះស៊ុលតង់។ ព្រះកាប៊ូស ប៊ីន សាអ៊ីដគឺជាព្រះស៊ុលតង់នៃប្រទេសអូម៉ង់ចាប់ពីឆ្នាំ១៩៧០ រហូតដល់ទ្រង់សោយព្រះទិវង្គតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។[៨] ព្រះកាប៊ូសគ្មានបុត្រស្នងតំណែងដូចតាមទំនៀមទម្លាប់ស្នងរាជ្យបល្ល័ង្ករបស់អូម៉ង់ឡើយ ដោយដូច្នេះ ព្រះអង្គក៏បានសរសេរសំបុត្រតែងតាំងប្អូនជីដូនមួយរបស់ទ្រង់ព្រះនាមហៃថាម ប៊ីន តារីគជាអ្នកស្នងព្រះរាជតំណែងបន្ត ហើយក្រុមរាជវង្សអូម៉ង់ក៏បានប្រកាសតារីគជាព្រះស៊ុលតង់ថ្មីនៃប្រទេសអូម៉ង់រហូតមកដល់សព្វថ្ងៃ។[៩]
ក្នុងនាមជាអតីតចក្រភពដែនសមុទ្រមួយ អូម៉ង់គឺជារដ្ឋឯករាជ្យដ៏ចំណាស់បំផុតមួយនៅក្នុងពិភពអារ៉ាប់។[១០][១១] បច្ចុប្បន្ន អូម៉ង់ជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ សម្ព័ន្ធអារ៉ាប់ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ចលនាមិនចូលបក្សសម្ព័ន្ធ និងអង្គការសហប្រតិបត្តិការឥស្លាម។ អូម៉ង់មានធនធានរ៉ែប្រេងកាតបម្រុងច្រើនជាងគេទី២២ នៅទូទាំងពិភពលោក។[១០][១២] នៅក្នុងឆ្នាំ២០១០ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានចាត់ប្រទេសអូម៉ង់ជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោកតាមរបាយការណ៍អភិវឌ្ឍន៍ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។[១៣] សេដ្ឋកិច្ចអូម៉ង់មួយភាគធំគឺពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងនេសាទត្រី ជំនួញផ្លែលម៉ើ និងផលិតផលកសិកម្មផ្សេងៗ។ ធនាគារពិភពលោកបានចាត់ទុកអូម៉ង់ជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចខ្ពស់ ហើយគិតមកត្រឹមឆ្នាំ២០២៣ អូម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសន្តិភាពបំផុតទី៤៨ នៅលើពិភពលោក បើយោងតាមសន្ទស្សន៍សន្តិភាពសកល។[១៤]
ឯកសារយោង
កែប្រែ- ↑ "Basic Statute of the State promulgated by Royal Decree 101/96". MINISTRY OF JUSTICE AND LEGAL AFFAIRS. Archived from the original on 7 July 2020. Retrieved 11 December 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "National Profiles".
- ↑ "Final Results of Census 2010" (PDF). National Center for Statistics & Information. Archived from the original (PDF) on 18 May 2013. Retrieved 11 December 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៤,០ ៤,១ ៤,២ ៤,៣ "World Economic Outlook Database, October 2023 Edition. (Oman)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 11 December 2024.
- ↑ "Urban – Gini index – Omani – Total". The National Centre for Statistics and Information, Sultanate of Oman. Archived from the original on 21 May 2018. Retrieved 11 December 2024.
- ↑ "Human Development Report 2023/24" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 11 December 2024.
- ↑ (2012). "The ethnic label Zinjibari: Politics and language choice implications among Swahili speakers in Oman". Ethnicities 12 (3): 335–353. DOI:10.1177/1468796811432681.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedrule
- ↑ "Haitham bin Tariq sworn in as Oman's new sultan". Al Jazeera. 12 January 2020. https://www.aljazeera.com/news/2020/01/haitham-bin-tariq-named-successor-oman-sultan-qaboos-200111060309444.html.
- ↑ ១០,០ ១០,១ "Oman profile – Overview". BBC News. 11 September 2012. https://www.bbc.co.uk/news/world-middle-east-14654150.
- ↑ Royal Air Force Museum, A History of Oman. Retrieved 11 December 2024
- ↑ "Private sector gets Omanisation targets". Gulf News. 13 February 2011. Archived from the original on 9 October 2019. Retrieved 11 December 2024.
- ↑ "Five Arab states among top leaders in long-term development gains". Hdr.undp.org. 4 November 2010. Archived from the original on 9 November 2013. Retrieved 11 December 2024.
- ↑ "Global Peace Index: 2021" (PDF). visionofhumanity.org. Global Peace Index & Institute for Economics and Peace. p. 9. Archived (PDF) from the original on 24 March 2022. Retrieved 11 December 2024.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
Cite error: <ref>
tags exist for a group named "ស", but no corresponding <references group="ស"/>
tag was found