សង្គ្រាមណាប៉ូឡេអូនីក
សង្គ្រាមណាបូឡេអូនីក ឫសង្គ្រាមណាប៉ូលេអូនីក (ភាសាអង់គ្លេស៖ the Napoleonic Wars) (១៨០៣-១៨១៥) គឺជាចំនួននៃជម្លោះធំៗបូកចូលគ្នាដែលកើតឡើងរវាងចក្រភពបារាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួន, ដឹកនាំដោយណាប៉ូលេអុងទី១, ប្រឆាំងក្រុមសម្ព័ន្ធភាពមហាអំណាចអឺរ៉ុប, ដែលហិរញ្ញប្បទាននិងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកជាជម្លោះធំៗចំនួនប្រាំគឺ: សម្ព័ន្ធភាពទីបី (១៨០៥), ទីបួន (១៨០៦-០៧), ទីប្រាំ (១៨០៩), ទីប្រាំមួយ (១៩១៣), និងទីប្រាំពីរ (១៨១៥)។
សង្គ្រាមណាប៉ូឡេអូនីក Napoleonic Wars | |||||||
---|---|---|---|---|---|---|---|
![]() រូបខាងលើ: សមរភូមិអូស្ទ័រលីត រូបខាងក្រោម: សមរភូមិវ៉ាត់ធឺលូ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
|
បារាំងជាមួយនិងសម្ព័ន្ធមិត្ត:![]() ![]() រដ្ឋចំណុះបារាំង:
| ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
|
|||||||
កម្លាំង | |||||||
|
|||||||
សហេតុភាព និង ការខាងបង់ | |||||||
|
|||||||
|
បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំង, ណាប៉ូឡេអុងបានប្រែក្លាយបារាំងដែលធ្លាប់ជាសាធារណរដ្ឋពោរពេញទៅដោយភាពចលាចល អោយទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ, មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានពលទាហានដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅឆ្នាំ១៨០៥, អូទ្រីស និងរុស្ស៊ីបានប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់ថាសង្គ្រាមនៃសម្ព័ន្ធភាពទីបី; ជាលទ្ធផល, ទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯសមរភូមិអូស្ទ័រលីតក្នុងខែធ្នូ ឆ្នាំ១៨០៥, វិបត្តិជម្លោះមួយនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ជាងគេក្នុងសង្គ្រាមណាប៉ូឡេអូនីក; មិនត្រឹមតែប៉ុណ្ណោះទេ, វាក៏គេចាត់ទុកថាជាជ័យជម្នះដ៏អស្ចារ្យមួយរបស់ណាប៉ូឡេអុងផងដែរ។ ប៉ុន្តែនៅខាងសមុទ្រវិញ, ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះដ៏លើសលប់មួយមកលើទាហានជើងទឹកអេស្ប៉ាញ-បារាំងនៅក្នុងសមរភូមិត្រាហ្វហ្គា; ជាលទ្ធផល, សមុទ្រនៅភាគខាងលិចអឺរ៉ុបត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ ដោយមានភាពព្រួយបារម្ភពីការកើនអំណាចរបស់បារាំង,ព្រុសបាននាំមុខបង្កើតសម្ព័ន្ធភាពទីបួនជាមួយរុស្ស៊ី, សាកសូនី, និងស៊ុយអែត ហើយក៏ប្រកាសសង្រ្គាមលើបារាំងនៅខែតុលា នៃឆ្នាំ១៨០៦។ កងទ័ពណាប៉ូឡេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុងសមរភូមិជេណា និងទ័ពរុស្ស៊ីនៅក្នុងសមរភូមិហ្រ្វៃឡង់ (Friedland)។ ជម្លោះប្រឆាំងនឹងបារាំង (សម្ព័ន្ធភាពទីប្រាំ) ក៏បានចាប់ផ្តើមម្តងទៀតក្នុងឆ្នាំ១៨០៩, ដែលដឹកនាំដោយអូទ្រីស ប៉ុន្តែត្រូវបានបរាជ័យ។
ណាប៉ូឡេអុងបានវាយលុកចូលព័រទុយហ្គាល់; ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសដោយសង្ឃឹមថានឹងធ្វើឱ្យចក្រភពអង់គ្លេសដកខ្លួនចេញពីយុទ្ធការរបស់ខ្លួន។ បន្ទាប់ពីបានកាន់កាប់ទីក្រុងលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧, និងដោយសារកងទ័ពបារាំងភាគច្រើនកំពុងស្ថិតនៅលើដែនដីអេស្ប៉ាញ, ណាប៉ូឡេអុងបានឈ្លាតឱកាសប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីរាជវង្សបរបន ហើយក៏ប្រកាសប្រគល់តំណែងព្រះមហាក្សត្រអេស្ប៉ាញទៅឱ្យបងប្រុសរបស់ទ្រង់ដែលមានព្រះនាមថាហ្សូសែហ្វទី១។ ដោយទទួលការគាំទ្រពីអង់គ្លេស, ព័រទុយហ្គាល់ និងអេស្ប៉ាញបានខិតខំប្រឹងប្រែងរើបម្រះប្រឆាំងនឹងបារាំងវិញ, ហើយនៅទីបំផុតក៏បានបណ្តេញបារាំងចេញពីឧបទ្វីបអ៊ីបេរីក្នុងឆ្នាំ១៨១៤។
ទន្ទឹមនឹងនេះដែរ, ប្រទេសរុស្ស៊ីដែលពុំពេញចិត្តនៅក្រោមបារាំងក៏បានវាយបកមកលើប្រព័ន្ធទ្វីបម្តងហើយម្តងទៀតដែលធ្វើឱ្យណាប៉ូឡេអុងបើកការវាយលុកដ៏ធំមួយចូលទៅក្នុងរុស្ស៊ីនៅឆ្នាំ១៨១២។ ជាលទ្ធផល, បារាំងបានចាញ់ក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីដែនដីរុស្ស៊ី។
ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ, ព្រុស, អូទ្រីស, និងរុស្ស៊ីបាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីប្រាំមួយ ហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង ហើយមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូឡេអុងនៅក្នុងសមរភូមិលែបស៊ីកនៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តក៏បន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយហ្គាល់កំពុងច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ ទ័ពរបស់ក្រុមសម្ព័ន្ធមិត្តក៏បានកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា នៃឆ្នាំ១៨១៤ រួចហើយក៏និរទេសណាប៉ូឡេអុងចេញពីបារាំងទៅអ៊ិលបា, រាជវង្សបរបនក៏ឡើងកាន់កាប់អំណាចជាព្រះមហាក្សត្របារាំងជាបន្ត។ មួយឆ្នាំក្រោយមក, ណាប៉ូឡេអុងបានរត់ចេញពីអ៊ិលបារួចចូលមកកាន់កាប់ប្រទេសបារាំងសារជាថ្មី។ សម្ព័ន្ធភាពទីប្រាំពីរក៏បានបង្កើតឡើងដើម្បីទរទល់នឹងណាប៉ូឡេអុង, ប៉ុន្តែលើកនេះខុសប្លែកពីមុនៗ, ទ័ពសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូឡេអុងនៅក្នុងសមរភូមិដំបូងគឺសមរភូមិវ៉ាត់ធឺលូក្នុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូឡេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះហ្សង់ ហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។[៣៤]
សមាជក្រុងវីយែនបានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោក, ដូចជាការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម, ចក្រភពអង់គ្លេសឡើងក្លាយជាកំពូលមហាអំណាចពិភពលោក, ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនដែលជាលទ្ធផលធ្វើឱ្យដួលរលំចក្រភពអេស្ប៉ាញ, ការបង្រួបបង្រួមជាតិនិងទឹកដីរបស់អាល្លឺម៉ង់និងអ៊ីតាលី, និងការរកឃើញបង្កើតវិធីសាស្រ្តថ្មីៗក្នុងការធ្វើសង្គ្រាមជាដើម។
ទិដ្ឋភាពទូទៅកែប្រែ
មូលហេតុកែប្រែ
ការផ្ទុះចេញឡើងនៃបដិវត្តន៍បារាំងបានទទួលនូវការរិះគុណ និងការគំរាមកំហែងយ៉ាងខ្លាំងពីពួកមហាអំណាចអឺរ៉ុប ដែលដល់ថ្នាក់ឈានទៅដល់ការប្រហារជីវិតនៃព្រះមហាក្សត្របារាំងនាពេលនោះព្រះនាមល្វីទី១៦, ហើយក្រោយមករបបរាជានិយមបារាំងក៏ត្រូវបានផ្តួលរលំ។ នៅឆ្នាំ១៧៩៣, ចក្រភពអូទ្រីស, រាជាណាចក្រសាឌីនា, ណាបផល, ព្រុស, ចក្រភពអេស្ប៉ាញ និងចក្រភពអង់គ្លេសបាននាំគ្នាបង្កើតនូវក្រុមសម្ព័ន្ធភាពទីមួយដើម្បីបញ្ឍប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ការប្រើប្រាស់វិធានការណ៍ដូចជា ការកេណ្ឌទ័ពទ្រង់ទ្រាយធំ, ការធ្វើកំណែទម្រង់ខាងយោធា និងវិធានការណ៍ផ្សេងៗទៀត បានបណ្តាលឱ្យបារាំងកម្ចាត់ក្រុមសម្ព័ន្ធភាពទាំងនេះបាន ទោះបីជាកំពុងមានសង្គ្រាមស៊ីវិលកើតឡើងក្នុងប្រទេសក៏ដោយ។ ណាប៉ូឡេអុងដែលពេលនោះជាឧត្តមសេនីយ៍ម្នាក់នៅក្នុងជួរកងទ័ពបារាំង បានបង្ខំឱ្យអូទ្រីសចុះហត្ថលេខាលើសន្ធិសញ្ញាខេមពោ ហ្វមីអូ (Campo Formio) ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់ដែលនៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។
ក្រុមសម្ព័ន្ធភាពទីពីរត្រូវបានបង្កើតឡើងនៅឆ្នាំ១៧៩៨ដោយចក្រភពអង់គ្លេស, អូទ្រីស, ណាបផល, ចក្រភពអូតូម៉ង់, រដ្ឋប៉ាប, ព័រទុយហ្គាល់, រុស្ស៊ី និងស៊ុយអែត។ សាធារណរដ្ឋបារាំង, ដែលនាពេលនោះនៅក្រោមការដឹកនាំរបស់ Directory, បានទទួលរងនូវអំពើពុករលួយ និងជម្លោះផ្ទៃក្នុងជាច្រើន។ សាធារណរដ្ឋបារាំងថ្មីនេះក៏កំពុងជួបនូវវិបត្តិថវិកាជាតិផងដែរ, ដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងស្អប់ខ្ពើមនឹងរដ្ឋាភិបាលយ៉ាងខ្លាំង។ លោកប៉ូណាប៉ាត, ដែលនាពេលនោះជាមេបញ្ជាការកងទ័ពបារាំងក្នុងសង្គ្រាមជាមួយរដ្ឋអ៊ីតាលី, បានបើកការធ្វើយុទ្ធនាការមួយនៅអេហ្ស៊ីបក្នុងគោលបំណងចង់គម្ទិចកន្លែងសេដ្ឋកិច្ចរបស់អង់គ្លេសដែលតាងនៅទីនោះ។ ក្នុងយុទ្ធនាការនេះ, ទ័ពណាប៉ូឡេអុងត្រូវទទួលរងនូវការលោមព័ទ្ធពីគ្រប់ទិសទី, និងមិនអាចយកឈ្នះលើទ័ពសត្រូវក្នុងតំបន់នោះសោះ។
យុទ្ធនាការនៅអេហ្ស៊ីបក៏បានទទួលការបរាជ័យហើយណាប៉ូឡេអុងក៏បានត្រលប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩។ ពេលមកដល់ប្រទេសបារាំងវិញ, ណាប៉ូឡេអុងក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល Directory នៅថ្ងៃទី៩ នៃខែវិច្ឆិកា។
ឯកសារយោងកែប្រែ
- ↑ John Sainsbury (1842) Sketch of the Napoleon Museum London p. 15
- ↑ Reich 1905, ទ. 622
- ↑ "Denmark" World Statesmen ដកស្រង់នៅថ្ងៃ 18 January 2015
- ↑ "Norway" World Statesmen ដកស្រង់នៅថ្ងៃ 18 January 2015
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedKeith Haynes 2012
- ↑ Schäfer, Anton (2002). Zeittafel der Rechtsgeschichte. Von den Anfängen über Rom bis 1919. Mit Schwerpunkt Österreich und zeitgenössischen Bezügen (in German) (3 ed.). Edition Europa Verlag.
. p. 1373-9500616-8-1នេះ ខ្វះ លេ.ស.ប.អ. សំរាប់សៀវភៅដែលបានចុះខាងក្នុងអត្ថបទ។ សូម [១]ដោយការចុះ លេ.ស.ប.អ.។ បើសិនទំព័រគំរូ{{Cite book}} រឺ {{citation}} ត្រូវបានប្រើប្រាស់ លោកអ្នកអាច បញ្ចូល លេ.ស.ប.អ. ដោយស្វ័យប្រវត្តិ រឺពិភាក្សាបញ្ហានេះនៅលើ ទំព័រពិភាក្សា។ - ↑ Edward et al., pp. 522–524
- ↑ "De Grondwet van 1815" Parlement & Politiek (Dutch) ដកស្រង់នៅថ្ងៃ 26 June 2014CS1 maint: Unrecognized language (link)
- ↑ Dwyer, Philip G. (4 February 2014) The Rise of Prussia 1700–1830 ISBN 9781317887034
- ↑ Collier, Martin (2003) Italian unification, 1820–71 Heinemann Advanced History (First ed.) Oxford: Heinemann p. 2 ISBN 0-435-32754-2
The Risorgimento is the name given to the process that ended with the political unification of Italy in 1871
- ↑ Riall, Lucy (1994) The Italian Risorgimento: state, society, and national unification (First ed.) London: Routledge p. 1 ISBN 0-203-41234-6
The functional importance of the Risorgimento to both Italian politics and Italian historiography has made this short period (1815–60) one of the most contested and controversial in modern Italian history
- ↑ Jakob Walter, and Marc Raeff. The diary of a Napoleonic foot soldier. Princeton, N.J., 1996.
- ↑ Martyn Lyons p. 234–36
- ↑ Payne 1973, pp. 432–433.
- [[#cite_ref-FOOTNOTEEsdaile2008[[Category:អត្ថបទវិគីភីឌាត្រូវការអាគតដ្ឋានលេខទំព័រពីFebruary_2017]][[Category:អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ]]<sup_class="noprint_Inline-Template_"_style="white-space:nowrap;">[<i>[[Wikipedia:Citing_sources|<span_title="This_citation_requires_a_reference_to_the_specific_page_or_range_of_pages_in_which_the_material_appears'"`UNIQ--nowiki-0000000F-QINU`"'_(February_2017)">ទំព័រត្រូវការ</span>]]</i>]</sup>_16-0|↑]] Esdaile 2008, p. [ទំព័រត្រូវការ].
- ↑ James R. Arnold: Napoleon Conquers Austria: The 1809 Campaign for Vienna, ABC-Clio, 2003 [២]
- ↑ The Austrian Imperial-Royal Army (Kaiserliche-Königliche Heer) 1805 – 1809: The Hungarian Royal Army [៣]
- ↑ Todd Fisher: The Napoleonic Wars: The Empires Fight Back 1808–1812, Oshray Publishing, 2001 [៤]
- ↑ Riehn 1991, p. 50.
- ↑ Chandler & Beckett, p. 132
- ↑ Blücher, scourge of Napoleon, Leggiere
- ↑ John France (2011) Perilous Glory: The Rise of Western Military Power Yale UP p. 351 ISBN 978-0300177442
- ↑ Correspondance générale – Tome 12: La campagne de Russie, 1812 Par Fondation Napoléon – https://books.google.com/books/about/Correspondance_g%C3%A9n%C3%A9rale_Tome_12.html?id=toua1U8uORQC&redir_esc=y
- ↑ ២៥,០ ២៥,១ White 2014, Napoleonic Wars cites Urlanis 1971
- ↑ Canales 2004.
- ↑ White 2014 cites Payne
- ↑ ២៨,០ ២៨,១ White 2014 cites Dumas 1923 citing Hodge
- ↑ ២៩,០ ២៩,១ ២៩,២ White 2014 cites Danzer
- ↑ White 2014 cites Clodfelter
- ↑ Clodfelter
- ↑ White 2014 cites Bodart 1916
- ↑ ៣៣,០ ៣៣,១ ៣៣,២ Philo 2010.
- ↑ Zamoyski, Adam (16 October 2018) Napolean: A Life London: Basic Books p. 480 ISBN 9780465055937 ដកស្រង់នៅថ្ងៃ 7 November 2018
Cite error: <ref>
tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/>
tag was found