នគរពួកមន
ពួកនគរមន គឺជាមូលដ្ឋានគ្រឹះខាងនយោបាយរបស់ពួកជនជាតិនិយាយភាសាមន ដែលធ្លាប់បានគ្រប់គ្រងផ្នែកដ៏ធំនៃប្រទេសភូមាសព្វថ្ងៃនេះ ក្នុងសម័យកាលផ្សេងៗកាលពី១២០០ឆ្នាំមុននេះ។ នគរទាំងនេះបើតាមពង្សាវតារមន នគរសុធម្ម (សតវត្សទី៩-១០៥៧) នគរហង្សាវត្តី (១២៨៧-១៥៣៩) និង នគរហង្សាវត្តីបាគូ (១៧៤០-១៧៥៧)។ នៅប្រទេសថៃ ស្រីគោត្តបុរ (ម.គ.ស ១៥០០-គ.ស ៥០០) ទ្វារវត្តី (ចនសបុរ) (២០០-៦០០) នៅភាគកណ្ដាលប្រទេសថៃ, ហរិបុញ្ជយ (៦៦១-១២៩២) គឺជានគរមននៅភាគខាងជើងថៃ រាជធានីស្ថិតនៅលាំពូន, នគរលវោ (៤៥០–១៣៨៨) នៅច្រាំងទន្លេចៅព្រះយាខាងឆ្វេងភាគខាងលើ។ នៅលាវ ស្រីគោតបុរ (សតវត្សទី៨-ទី១១) ស្ថិតនៅប្រទេសលាវម្ដុំវាំងចន្ទន៍សព្វថ្ងៃនេះ អ្នកប្រាជ្ញលាវថា ប្រហែលជានគរវ៉ិនតាន រឺ កម្វុជលើ។
រដ្ឋដំបូងៗ
កែប្រែនគរដែលត្រូវបានគេកត់ត្រាលើកដំបូងត្រូវបានគេសន្មតថាជារបស់ជនជាតិមនមានឈ្មោះថា ទ្វារវត្តី ដែលបានរុងរឿងរហូតដល់ក្បែរៗឆ្នាំគ.ស ១០០០ នៅពេលនោះរាជធានីរបស់មនត្រូវបានបំផ្លិចបំផ្លាញដោយកម្វុជទេស និងអ្នកស្រុកមួយភាគធំបានរត់ភៀសខ្លួនទៅភាគខាងលិចទៅដល់ភូមាភាគខាងក្រោមសព្វថ្ងៃនេះ និងជាចុងក្រោយបានបង្កើតបុរីរដ្ឋថ្មីៗជាច្រើន។
ស្រីគោត្តបុរ
កែប្រែ
តាមរយៈបុរេប្រវត្តិសាស្ត្រ ភស្តុតាងដើមបង្អស់នៃពួកមនុស្សមួយចំនួននៅម្ខាងនៃផែនដីនេះត្រូវបានគេយកចេញពីបាសាណីភូតនៃពួកមនុស្សដែលគេឱ្យឈ្មោះថា មនុស្សលាំបាង។ បាសាណីភូតទាំងនេះគឺទទួលបានពីទីកន្លែងនានាដែលមានអាយុកាលចាប់ពីមួយលានដល់ប្រាំសែនឆ្នាំ។ ក្នុងយុគសំរឹទ្ធ និងដែកនៃប្រវត្តិសាស្ត្របុរាណ (ម.គ.ស ១៥០០-គ.ស ៥០០) យើងបានចាប់ផ្ដើមរកឃើញស្ថានីយ៍មួយចំនួនទៀតដែលជាសហគមន៍ស្រែចំការក្នុងតំបន់ត្រូវត្រង់នឹងប្រទេសថៃសព្វថ្ងៃនេះ។ នៅភាគឦសានតាមដងទន្លេនិងតំបន់ដែលមានព្រំដែនជាប់កម្ពុជាសព្វថ្ងៃ មានភស្តុតាងស្ដីអំពីវប្បធម៌ស្រីគោត្តបុរបានបង្កើតឡើងដោយជនជាតិខ្មែរ-មន។ ភាគច្រើនដែលយើងមើលឃើញនេះគ្រាន់តែជាវប្បធម៌រណបនៃជនជាតិមនដែលធ្លាប់បានរស់នៅតាមបណ្ដោយទន្លេចៅព្រះយាភាគខាងក្រោមតែប៉ុណ្ណោះ។ វប្បធម៌មនទ្វារវត្តីមិនបានបន្តយូរជាងសតវត្សទីដប់ឡើយ។ ដោយផ្ដោតការយកចិត្តទុកដាក់លើតំបន់ជាក់លាក់មួយដែលបានរកឃើញនៅថៃភាគខាងជើង ភស្តុតាងចាស់បំផុតដែលបង្ហាញថាមានមនុស្សដែលបានរស់នៅក្នុងតំបន់នេះគឺដោយសារតែមានគ្រឿងស្មូនត្រូវបានគេរកឃើញសព្វថ្ងៃនេះបានតំកល់ទុកនៅតាមសារៈមន្ទីរមួយចំនួន។[១]
ស្រីគោតបុរ
កែប្រែ
ស្រីគោតបុរ (សតវត្សទី៨-ទី១១) ត្រូវបានគិតដោយពួកអ្នកប្រវត្តិវិទូលាវថាគឺជានគរតែមួយនឹងនគរវ៉ឹនតាន ដែលតាមរយៈវស្សាន្តប្បវត្តិរបស់ចិន ដែលបានធ្វើបេសកកម្មលើកសួយសារអាករបន្តបន្ទាប់បួនលើកទៅកាន់រាជវាំងរាជវង្សថាងកំឡុងសតវត្សទី៨។ ស្រីគោតបុរដើមឡើយបានស្ថិតនៅច្រាំងខាងលិចនៃទន្លេមគេង្គនៅត្រង់ថៃសម័យទំនើប និងនៅត្រង់មាត់នៃទន្លេសេបាងផ្វៃ ប៉ុន្តែបន្តបន្ទាប់មកទៀតបានតាំងទៅភាគខាងកើតបរិវេណប្រាំមួយសហាតិមាត្រភាគខាងត្បូងនៃទាខែកសម័យទំនើប មឿងឯកនៃខ្វែងខាំមួន ជាទីដែលធាតុស្រីគោត្តបងគង់វង្សនៅមកដល់បច្ចុប្បន្ន។ មហាកំពែងដ៏អាថ៌កំបាំង ដែលលាតសន្ធឹង ១៥ សហាតិមាត្រពីភាគខាងជើងទាខែកទៅដល់ទន្លេសេបាងផ្វៃ ប្រហែលធ្លាប់ជាភាគនៃបន្ទាយទីក្រុងនេះ។ អ្នកប្រាជ្ញខ្លះយល់ថាចន្ទបុរី (ចាន់ថាបុរី) មានដើមកំណើតដំបូងបង្អស់នៅរដ្ឋធានីវាំងចន្ទន៍ មានកំណើតនៅសតវត្សទី៨ ជានគររណបនៃស្រីគោតបុរ។ ស្ថានីយ៍នេះក្នុងនោះមានព្រះធាតុហ្លួង ក្រោយមកត្រូវបានកសាងជាមជ្ឈមណ្ឌលនៃព្រលឹងជាតិមន រាជធានីប្រហែលជាស្ថិតនៅក្នុងតំបន់នេះ កាលណោះនៅភាគខាងលិចនៃបូជនីយដ្ឋានសព្វថ្ងៃ ដែលកំពែងក្រុងធ្វើពីដីដំបូងគេបង្អស់ត្រូវបានគេរកឃើញ។ ចំណងវប្បធម៌រវាងចន្ទបុរី និង ទីស្ថាននៅក្បែរៗជិតស្និទចន្ទបុរី មានសាយផ្វុង (បច្ចុប្បន្ន មឿងហាដសាយផ្វុងនៃនគរហ្លួងវាំងចន្ទន៍) ទៅដល់ភាគខាងត្បូង និងផៃណាម (សព្វថ្ងៃ មឿងវាំងខាំនៃខ្វែងវាំងចន្ទន៍) ទៅដល់ភាគខាងជើងបានគង់វង្សល្អ មកទល់សម័យលានដំរី (លានជាង)។ វាក៏ត្រូវបានគេសន្និដ្ឋានថាត្រូវនឹងមឿងសួគ៌ (ឈ្មោះដំបូងបង្អស់នៃហ្លួងព្រះបាំង) ដើមឡើយត្រូវបានបង្កើតឡើងដោយពួកមន ទោះបីយ៉ាងណា មិនទាន់មានភស្តុតាងអះអាងដើម្បីគាំទ្រដល់ទ្រឹស្ដីនេះឡើយ។ ខណៈនោះ នៅភាគខាងត្បូងមានអរិយធម៌អូរកែវបែបឥណ្ឌូបនីយកម្មបានស្ថិតនៅខេត្តកៀងយ៉ាងសម័យទំនើប (ក្រមួនស) ក្នុងតំបន់ដីសណ្ដមេគង្គនៃវៀតណាមខាងត្បូង បានផ្ដល់ជាមូលដ្ឋានគ្រឹះវប្បធម៌សំរាប់មណ្ឌលមូល-ខ្មែរនៅនគរវ្នំ (សតវត្សទី១-ទី៦នៃគ.ស) និងចេនឡា (កម្វុជ) (សតវត្សទី៥-ទី៨) ឥទ្ធិពលទាំងនោះបានផ្សាយយ៉ាងហោចណាស់ក៏ទៅហួសឆ្ងាយទៅខាងជើងទៅដល់បណ្ដាខ្វែងលាវភាគខាងត្បូងសព្វថ្ងៃ ចម្ប៉ាសក្ដិ អាចម៍ក្រពើ និងស្រែគង្គ។ វត្តភូស្ថិតក្នុងខ្វែងចម្ប៉ាសក្ដិគឺត្រូវគេស្គាល់ថាធ្លាប់ជាទីស្ថានព្រហ្មញ្ញសាសនាដ៏ពិសិដ្ឋយ៉ាងហោចណាស់ក៏ចាប់ពីសតវត្សទី៥នៃគ.ស មកដែរ នៅពេលនោះវានៅក្បែរទីក្រុងស្រេស្ឋបុរ ត្រូវបានគេប្រើធ្វើជាមជ្ឈមណ្ឌលនយោបាយដ៏សំខាន់មួយនៃចេនឡាខាងលើ (កម្វុជលើ)។ ក្នុងប៉ុន្មានសតវត្សបន្តបន្ទាប់កន្លងមក កាលណោះចេនឡាលើនិងក្រោមបានរួបរួមនិងវិវត្តទៅជានគរខ្មែរតែមួយ អគារសំណង់ប្រាសាទយ៉ាងរុងរឿងនៃវត្តភូចម្ប៉ាសក្ដិ (សតវត្សទី៧-ទី១២) ត្រូវបានគេសាងសង់នៅទីនេះដើម្បីធ្វើជាមជ្ឈមណ្ឌលនៃព្រលឹងជាតិ និងពួកបញ្ញវន្តនៃរាជធានីដែលស្ថិតនៅតំបន់ថ្មី លិង្គបុរ តាមបណ្ដាញផ្លូវខ្មែរបុរាណដែលតភ្ជាប់តំបន់នេះទៅនឹងអង្គរ។ នៅសតវត្សទី១១ ខ្មែរបានបំបាត់ចោលឫទ្ធានុភាពនៃពួកមនទូទាំងតំបន់ដ៏ធំធេងនេះ។ អ្នកខ្លះយល់ថានៅសតវត្សទី១២ នគរខ្មែរមួយនេះបានលាតសន្ធឹងហួសទៅភាគខាងជើងដរាបណាដល់វាំងចន្ទន៍ ប្រាសាទបាក់បែកនៅខាងក្រោយនៃវត្តស្រីមឿងនៅវាំងចន្ទន៍ភាគកណ្ដាល គឺជាមន្ទីរពេទ្យដែលត្រូវបានគេវែកញែកក្នុងសិលាចារឹកថា ត្រូវបានបង្កើតឡើងនៅសាយផ្វុង (២៥ សហាតិមាត្រ នៅភាគខាងត្បូងវាំងចន្ទន៍) ដោយព្រះបាទជយវម៌្មទី៨ (១១៨១-១២១៨) និងប្រាសាទដែលស្ថិតនៅហឿនហ៊ិន នៅខ្វែងសុវណ្ណខេត្តអាចប្រហែលប្រាសាទអស់ទាំងនោះហើយក្លាយជារោងសំរាក (ធម៌សាលា) ត្រូវបានគេកសាងឡើងតាមផ្លូវពាសពេញខ្វាត់ខ្វែងទូទាំងអធិរាជាណាចក្រខ្មែរ។ គ្រានោះវិសាលភាពពិតនៃការគ្រប់គ្រងរបស់ខ្មែរលើប្រទេសលាវភាគកណ្ដាលកំឡុងសម័យនោះដែរ មិនត្រូវបានគេដឹងឡើយ អ្វីដែលប្រាកដប្រជាគឺថាកំឡុងសម័យនោះ ប្រហែលប្រមាណពីរសតវត្សចុះមកទៀត តំបន់នេះត្រូវបានដាក់បញ្ចូលជាប៉ែកនៃមឿងរបស់ពួកតៃដ៏រឹងមាំ ដែលត្រូវបានគេទុកធ្វើជាមូលដ្ឋានទ័ពដើម្បីបង្កើតនគរលានដំរី។
ទ្វារវត្តី
កែប្រែ
ដងទន្លេចៅព្រះយាស្ថិតត្រង់អ្វីនៅប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ អង្កាល់ណោះធ្លាប់ជាស្រុកកណើតនៃវប្បធម៌ទ្វារវត្តីរបស់មន ដែលត្រូវបានគេអះអាងថាមានចាប់ពីសតវត្សទី៧ ដល់សតវត្សទី១០។[២] អត្ថិភាពនៃអរិយធម៌ទាំងនេះត្រូវបានបំភ្លេចជាយូរមកហើយដោយពួកសៀម ពេលនោះលោកស៊ែម្យូល-បៀលបានរកឃើញបុរីរដ្ឋនេះក្នុងសំណេរចិនស្ដីពីអាស៊ីអាគ្នេយ៍ថា “ទូឡូប៉ូទី”។ កំឡុងដើមសតវត្សទី២០ ពួកអ្នកបុរាណវិទូដឹកនាំដោយលោកហ្សក-សឺដេសបានធ្វើការកំណាយដ៏ធំនៅត្រង់អ្វីដែលត្រូវនឹងនគរបឋមសព្វថ្ងៃនេះ ហើយបានដឹងថាបុរីរដ្ឋនេះជាចំណុចកណ្ដាលនៃវប្បធម៌ទ្វារវត្តី។ ឈ្មោះបានបង្កើតឡើង ទ្វារវត្តីត្រូវបានអះអាងបញ្ជាក់ដោយអក្សរចារឹកលើបន្ទះជាសំស្ក្រឹតដែលមានឈ្មោះថា "ទ្វារវត្តី"។
ក្រោយតមកទៀត ស្ថានីយ៍ទ្វារវត្តីកាន់តែច្រើនៗទៅត្រូវបានគេរកឃើញនៅពាសពេញដងទន្លេចៅព្រះយា។ ស្ថានីយ៍សំខាន់បំផុតពីរកន្លែងគឺនគរបឋម និង ឧទង (នៅចង្វាតសុវណ៌បុរីសម័យបច្ចុប្បន្ន)។ អក្សរចារឹកទ្វារវត្តីជាភាសាសំស្ក្រឹត និង មនប្រើប្រាស់អក្សរចេញពីអក្សរបល្លវៈនៃរាជវង្សបល្លវៈឥណ្ឌាខាងត្បូង។ សាសនានៅទ្វារវត្តីត្រូវបានគេគិតថាជាពុទ្ធសាសនាថេរវាទឆ្លងតាមទំនាក់ទំនងជាមួយស្រីលង្កា ដែលមានវណ្ណៈគ្រប់គ្រងគេធ្វើពិធីសាសនាព្រហ្មញ្ញ។ សិល្បៈទ្វារវត្តី រួមមានរូបសំណាកព្រះពុទ្ធ និង ស្តូប ដែលបង្ហាញនូវភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងរូបសំណាកព្រះពុទ្ធនៃរាជវង្សគុប្តៈនៃឥណ្ឌា។ ផលិតកម្មដ៏លេចធ្លោបំផុតនៃសិល្បៈទ្វារវត្តីគឺ ធម្មចក្រ រឺ កង់ថ្មដែលផ្ដល់នូវសញ្ញានៃការគោរពបដិបត្តិពុទ្ធសាសនា។ ប៉ែកខាងកើតដងទន្លេចៅព្រះយាត្រូវបានស្ថិតនៅក្រោមឥទ្ធិពលខ្មែរ និងព្រហ្មញ្ញសាសនាទៀតដូចដែលអក្សរចារឹកត្រូវបានរកឃើញជាភាសាខ្មែរ និង សំស្ក្រឹត។[៣]
ទ្វារវត្តីមិនមែនជានគរមួយ ប៉ុន្តែគឺជាបណ្ដាញមួយនៃទីក្រុង-រដ្ឋជាច្រើនដែលបាននាំសួយសារអាករទៅដល់ទីក្រុង-រដ្ឋដែលមានឥទ្ធិពលជាងគេតាមរយៈ គំរូនៃមណ្ឌល។ វប្បធម៌ទ្វារវត្តីបានលាតសន្ធឹងទៅដល់ឦសានហើយក៏លាតឆ្ពោះទៅភាគខាងត្បូងហួសទៅដល់បួរដីក្រៈ។ ទ្វារវត្តីគឺប៉ែកនៃពាណិជ្ជកម្មអន្តរជាតិសម័យបុរាណមួយផ្នែក ដូចគ្នានេះ វត្ថុបុរាណរ៉ូមត្រូវបានគេរកឃើញ ហើយទ្វារវត្តីបញ្ជូនសួយសារអាករទៅកាន់រាជវាំងថាងត្រូវបានកត់ត្រាទុក។ វប្បធម៌មួយនេះបានបាត់បង់ឥទ្ធិពលប្រហែលនៅសតវត្សទី១០ នៅពេលស្ថិតនៅក្រោមចំណុះនៃរដ្ឋបុរីល្វោខ្មែរ។
ហរិបុញ្ជយ
កែប្រែ
តាមរយៈចាមទេវីវង្សា ទីក្រុងហរិបុញ្ជយ (សម័យថ្មី លាំពូន) ត្រូវបានបង្កើតឡើងដោយពួកឥសី។ ចាមទេវីគឺជាព្រះនាងល្វោមួយអង្គ ត្រូវបានគេយាងអោយមកគ្រប់គ្រងទីក្រុងនេះនៅប្រហែលឆ្នាំគ.ស ៧០០។ យ៉ាងណាក៏ដោយ ក៏កាលបរិច្ឆេទនេះត្រូវបានគេចាត់ទុកថាពិតជាយូរពេកហើយចំពោះការបង្កើតហរិបុញ្ជយ កាលណោះចាមទេវីមិននាំយកធម្មចក្រមកភាគខាងជើងទេ។ ហរិបុញ្ជយប្រហែលជាពន្លកសម័យក្រោយ (ប្រហែលសតវត្សទី១០) នៃនគរលវោ រឺ ផ្ទុយទៅវិញមានជាប់ទាក់ទងទៅនឹងនគរសុធម្ម។
ហរិបុញ្ជយធ្លាប់ជាមជ្ឈមណ្ឌលថេរវាទនៅភាគខាងជើង។ នគរនេះបានរុងរឿងកំឡុងរជ្ជកាលនៃព្រះបាទអត្តយវង្សដែលជាអ្នកកសាងព្រះធាតុហរិបុញ្ជយនៅឆ្នាំ ១១០៨។ នគរនេះមានទំនាក់ទំនងរឹងមាំទៅនឹងនគរសុធម្មមនមួយទៀត។ កំឡុងសតវត្សទី១១ ហរិបុញ្ជយបានធ្វើសង្គ្រាមអូសបន្លាយយ៉ាងយូរអង្វែងជាមួយនគរហិរណ្យងឿនយាងរបស់តៃនៅជើងសែន។ ដោយបានចុះខ្សោយដោយការលុកលុយរបស់តៃ ហរិបុញ្ជយជាអវសានបានដួលរលំនៅឆ្នាំ ១២៩៣ ដោយម័ងរាយមហារាជ ស្ដេចនៃលានស្រែ ជារដ្ឋស្នងនគរហិរណ្យងឿនយាង។
សុធម្ម (សតវត្សទី៩-១០៥៧)
កែប្រែ
ពួកអ្នកប្រាជ្ញជាទូទៅប្រកាន់ថាពួកមនបានបង្កើតជាបុរីរដ្ឋតូចៗ (រឺក៏ ទីក្រុងរដ្ឋធំៗ) នៅភូមាក្រោម។ ទាំងទីក្រុងសុធម្ម និងបាគូ ត្រូវបានជឿជាក់ថាត្រូវបានគេបង្កើតឡើងនៅសតវត្សទី៩។ រដ្ឋទាំងនេះគឺជាកំពង់ផែពាណិជ្ជកម្មសំខាន់ៗចន្លោះមហាសមុទ្រឥណ្ឌា និង អាស៊ីអាគ្នេយ៍ដីគោក។ ដោយហេតុតែ តាមរយៈការកសាងប្រពៃណីទំនៀមទំលាប់ បណ្ដាទីក្រុងរដ្ឋរបស់មនពីដើមរៀងមកត្រូវបានសញ្ជ័យដោយនគរបាកានចាប់ពីភាគខាងជើងនៅឆ្នាំ ១០៥៧ និង ទំនៀមទំលាប់ប្រពៃណីខាងអក្សរសាស្ត្រ សាសនារបស់សុធម្មបានជួយផ្ដល់ជាពុម្ពសូនជាអរិយធម៌ដើមរបស់បាកាន។[៤] រវាងឆ្នាំ ១០៥០ និង ប្រហែល ១០៨៥ ពួកសិប្បករ និងសិប្បការិនីបានជួយកសាងបូជីយដ្ឋានមួយភាគ ចំនួនពីរពាន់នៅបាកាន សំណល់នៃអ្វីទាំងនោះពេលបច្ចុប្បន្ន ជាគូប្រជែងនឹងភាពរុងរឿងត្រចះត្រចង់នៃអង្គរវត្ត។ [៥] អក្សរមនចាត់ទុកថាជាប្រភពដើមនៃអក្សរភូមា ភស្តុតាងដំបូងបង្អស់ក្នុងនោះត្រូវបានចុះកាលបរិច្ឆេទត្រូវនឹងឆ្នាំ១០៥៨ មួយឆ្នាំបន្ទាប់ពីការសញ្ជ័យសុធម្ម រកឃើញដោយពួកអ្នកប្រាជ្ញសម័យអាណានិគម។[៦]
យ៉ាងណាក៏ដោយ ការស្រាវជ្រាវថ្មីៗនៅតែមានការមើលឃើញភាគតិច-លើកឡើងថាមនមានឥទ្ធិពលនៅផ្ទៃខាងក្នុង ក្រោយពីការសញ្ជ័យរបស់អនិរុទ្ធមានព្រេងនិទានសម័យក្រោយបាកានបានរៀបរាប់បំផ្លើសយ៉ាងខ្លាំង ហើយនិយាយថាភូមាភាគក្រោមជាក់ស្ដែង គ្មានបុរីរដ្ឋឯករាជ្យរឹងមាំមុនការពង្រីកទឹកដីរបស់បាកានទាល់តែសោះ។[៧] ប្រហែលជាក្នុងសម័យកាលនោះ កករល្បប់របស់ដីសណ្ដនាពេលបច្ចុប្បន្នបានលាតសន្ធឹងដល់ខ្សែឆ្នេរ ៤,៨២៤ គ.ម ក្នុងមួយសតវត្ស សេសសល់មិនគ្រប់គ្រាន់ និងផ្ទៃសមុទ្រនៅតែលូតចូលមកជ្រៅចូលមកកាន់ដីគោក ដែលជាដីទ្រទ្រង់ប្រជាជនភាគច្រើនជាងប្រជាជនដ៏តិចតួចនៅចុងសម័យមុនអាណានិគមទៅទៀត។ (ភស្តុតាងនៃអក្សរភូមាដំបូងបង្អស់ត្រូវបានកំណត់កាលទៅនឹងឆ្នាំ ១០៣៥ និងប្រហែលជានៅដើមឆ្នាំគ.ស ៩៨៤។ ការស្រាវជ្រាវថ្មីៗលើកឡើងថា អក្សរព្យូគឺជាប្រភពដើមនៃអក្សរភូមា។)[៨]
ទោះបីជាទំហំ និង ភាពសំខាន់នៃរដ្ឋទាំងនេះនៅតែត្រូវបានគេពិភាក្សាតទល់មិនអស់មិនហើយ អ្នកប្រាជ្ញទាំងអស់ទទួលយកថាកំឡុងសតវត្សទី១១ បាកានបានបង្កើតរដ្ឋអំណាចរបស់ខ្លួននៅភូមាក្រោម និងការសញ្ជ័យនេះបានសំរួលឱ្យមានការដោះដូរវប្បធម៌គ្នាមានការរីកលូតលាស់ បើទោះជាគ្មានមននៅក្នុងតំបន់ ក៏នៅមានឥណ្ឌា និងស្រីលង្កាដែលជាទីកន្លែងរឹងមាំខាងថេរវាទដែរ។ ចាប់ពីចំណុចឈរជើងខាងភូមិសាស្ត្រនយោបាយ ការសញ្ជ័យសុធម្មរបស់អនិរុទ្ធក៏បានពិនិត្យមើលឃើញការរីកចំរើនរបស់ខ្មែរនៅឆ្នេរតនាវស្រីផងដែរ។[៧]
លវោ
កែប្រែ
ប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋទ្វារវត្តីទាំងនេះត្រូវបានបង្រួបបង្រួមជាមណ្ឌលពីរ លវោ (សម័យទំនើបលពបុរី) និងសុវណ្ណភូមិ (សុវ៌ណបុរីសម័យទំនើប)។ តាមរយៈរឿងនិទាននៅក្នុងពង្សាវតារភាគខាងជើង នៅឆ្នាំ៩០៣ ស្ដេចមួយអង្គនៃតម្ព្រលិង្គ បានលុកលុយនិងដណ្ដើមយកលវោ ហើយបានតែងតាំងព្រះអង្គម្ចាស់ម៉ាឡេមួយអង្គឱ្យឡើងសោយរាជ្យនៅល្វោ។ ព្រះអង្គម្ចាស់ម៉ាឡេអង្គនេះបានរៀបអភិសេកជាមួយព្រះនាងខ្មែរដែលបានភៀសព្រះកាយពីការសំលាប់រង្គាលរាជវង្សនៅមហានគរ។ បុត្រានៃគូស្វាមីទាំងពីរបានដណ្ដើមយកបានរាជបល្លង្កខ្មែរ ហើយបានក្លាយជាព្រះបាទសូយ៌្យវម៌្មទី១ ដូចនោះនាំឱ្យល្វោស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរឆ្លងតាមសហបុគ្គល។ សូយ៌្យវម៌្មទី១ក៏បានពង្រីកទឹកដីទៅដល់ខ្ពង់រាបគោរាជ (ក្រោយមកបានហៅថា ឦសាន) ដោយបានសាងសង់ប្រាសាទជាច្រើន។
សូយ៌្យវម៌្ម យ៉ាងណាមិញ ព្រះអង្គគ្មានរជ្ជទាយាទជាឱរសឡើយ ហើយលវោក៏បានទទួលឯករាជ្យឡើងវិញ។ ព្រះបាទអនិរុទ្ធនៃបាកានបានលុកលុយលវោនៅឆ្នាំ១០៥៨ និង បានយកព្រះនាងលវោមួយអង្គជាព្រះមហេសីរបស់ទ្រង់។ អំណាចនៃនគរលវោបានឡើងដល់កំពូលក្នុងរាជ្យនៃព្រះនរាយណ៍ (១០៧២-១០៧៦)។ លវោបានប្រឈមមុខនឹងការឈ្លានពានរបស់ភូមា ក្រោមរាជ្យក្យានហ៊្សីត្ថា ដែលមាតារបស់ទ្រង់គឺជាព្រះនាងនៃលវោ នៅឆ្នាំ១០៨០ ប៉ុន្តែព្រះអង្គប្រហែលត្រូវគេវាយច្រានឱ្យដកទ័ពថយក្រោយវិញ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះនរាយណ៍ យ៉ាងណាមិញ លវោបែរធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមរដ្ឋប្បវេណីបង្ហូរឈាមគ្នាឯង ហើយខ្មែរស្ថិតក្រោមរជ្ជកាលនៃព្រះបាទសូយ៌្យវម៌្មទី២ បានឆក់យកឱកាសដ៏ល្អនេះដោយបើកការលុកលុយលវោបានសំរេច រួចហើយក៏តែងតែព្រះរាជបុត្ររបស់ទ្រង់ជាស្ដេចនៃលវោ។
ម្ដងហើយម្ដងទៀត ផ្ទុយទៅវិញដោយមិនអាចបញ្ឈប់ការត្រួតត្រារបស់ខ្មែរបាន នៅទីបញ្ចប់ខ្មែរក៏បានធ្វើ "ខ្មែរូបនីយកម្ម" នគរលវោ។ លវោត្រូវបានប្រែទំរង់ពីទីក្រុងទ្វារវត្តីមនខាងថេរវាទទៅជាទីក្រុងខ្មែរបែបព្រហ្មញ្ញសាសនាទៅវិញ។ លវោបានក្លាយជាឃ្លាំងនៃវប្បធម៌ខ្មែរនិងមហាអំណាចនៃតំបន់អាងទន្លេចៅព្រះញា។ ចំលាក់លៀនរាក់នៅអង្គរវត្តបានបង្ហាញពីកងទ័ពលវោជាកងទ័ពរបស់នគរចំណុះនៃមហានគរខ្មែរ។ ប៉ុន្តែ ការចាប់អារម្មណ៍មួយគួរឱ្យយើងកត់សំគាល់នោះគឺថាកងទ័ពតៃត្រូវគេឃើញថាជាចំណែកមួយនៃកងទ័ពលវោ មួយសតវត្សមុនពេលពួកសៀមបង្កើតនគរសុខោទ័យ។
ហង្សាវត្តី រឺ រាមញ្ញទេស (១២៨៧–១៥៣៩ ១៥៥០-១៥៥២)
កែប្រែ
នៅឆ្នាំ ១២៨៧ ចក្រភពបាកានបានលិចលង់ដោយសារតែការឈ្លានពានរបស់ម៉ុងហ្គោល និងរដ្ឋចំណុះរបស់ចក្រភពទាំងអស់នោះបានក្លាយជារដ្ឋឯករាជ្យ។ នៅភូមាភាគខាងក្រោមសម័យបច្ចុប្បន្ន ព្រះបាទហ្វារួ ទ្រង់បានបង្កើតនគរជនជាតិនិយាយភាសាមនហៅថា រាមញ្ញទេស ដោយធ្វើការបង្រួបបង្រួមតំបន់និយាយភាសាមនទាំងបីនៅឯភូមាភាគខាងក្រោម: មុំហ៍ (មោត្តមៈ), បាគូ (បាហ្គោ), តំបន់ដីសណ្ដឥរាវត្តី។ [៩] រាជធានីដំបូងរបស់នគរនេះគឺមុំហ៍ ប៉ុន្តែរាជធានីត្រូវបានរើទៅកាន់បាគូវិញនៅឆ្នាំ ១៣៦៩។
រយៈពេល ១០០ ឆ្នាំដំបូង នគរនេះគ្រាន់តែជាប្រជុំនៃតំបន់និយាយភាសាមនទាំងបីដែលគ្មានស្ថេរភាពមួយប៉ុណ្ណោះ។ ស្ដេចកំពូលៗនៃរាជធានីនេះមានឥទ្ធិពលតិចតួចណាស់ទៅលើបណ្ដាប្រទេសចំណុះទាំងប៉ុន្មាននោះ។ ជាការពិតទៅ មុំហ៍ស្ថិតនៅក្នុងការជ្រួលច្របល់ដោយបើកចំហចាប់ពីឆ្នាំ ១៣៦៣ ដល់ ១៣៨៩។ ការគ្រប់គ្រងបានប្រមូលផ្ដុំអំណាចច្រើនក្រោមរជ្ជកាលនៃព្រះបាទរាជាធិរាជ ដែលទ្រង់មិនត្រឹមតែបានបង្រួបបង្រួមតំបន់និយាយភាសាមនទាំងបីឱ្យរឹងរឹតតែរឹងមាំតែប៉ុណ្ណឹងទេ ប៉ុន្តែក៏មានជោគជ័យក្នុងការការពារនគរពីនគរអវៈនិយាយភាសាភូមាក្នុងសង្គ្រាមហាសិបឆ្នាំ (១៣៥៨-១៤២៤)។ សង្គ្រាមបានបញ្ចប់ដោយភាពជាប់គាំងមួយ ក៏ប៉ុន្តែវាក៏ជាជ័យជំនះមួយសំរាប់ហង្សាវត្តី ដែលអវៈបានបោះបង់សុបិន្តរបស់ខ្លួនចោលដោយសារតែចង់ស្ដារចក្រភពបាកានឡើងវិញ។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ពីសង្គ្រាម បាគូបានឆ្លៀតឱកាសជួយដល់រដ្ឋចំណុះភាគខាងត្បូងរបស់អវៈមានដូចជា ប្រន៍ និង តោនងុក្នុងការបះបោរប្រឆាំងនឹងអវៈ ដោយបានបញ្ចៀសខ្លួនយ៉ាងប្រយ័ត្នប្រយែងកុំឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមពេញដៃពេញជើង។
ក្រោយសង្គ្រាម ហង្សាវត្តីបានឈានចូលទៅដល់យុគមាស រីឯអវៈដែលជាសត្រូវបន្តិចម្ដងៗបានធ្លាក់ចូលទៅកាន់ឱនភាព។ ចាប់ពីទសវត្សឆ្នាំ ១៤២០ ដល់ ១៥៣០ មក ហង្សាវត្តីគឺជានគរដ៏មានឫទ្ធានុភាពនិងវិបុលភាពក្នុងចំណោមនគរក្រោយសម័យបាកានទាំងអស់។ ស្ថិតក្រោមក្រសែនៃក្សត្រប្រកបដោយអំណោយទានជាពិសេស-ពញារាមទី១ ឝ៊ិនចៅពូ ធម្មចេតិយ និង ពញារាមទី២-នគរនេះបានសំបូរសប្បាយនឹងយុគមាសដ៏យូរអង្វែង មានការរីកចំរើនក៏ដោយសារតែការធ្វើពាណិជ្ជកម្មជាមួយបរទេស។ ក្សត្រនៃនគរនេះបានធ្វើពាណិជ្ជកម្មជាមួយពួកពាណិជ្ជករចេញពីមហាសមុទ្រឥណ្ឌា ដែលបំពេញព្រះរតនសម្បត្តិជាមួយមាស និងប្រាក់ សូត្រ និងគ្រឿងទេស ហើយនិងរាល់វត្ថុផ្សេងៗដែលមានដូចក្នុងការជួញដូរដើមសម័យទំនើបនេះដែរ។ នគរនេះបានក្លាយជាមជ្ឈមណ្ឌលដ៏ល្បីល្បាញខាងពុទ្ធសាសនាថេរវាទ។ នគរនេះបានបង្កើតចំណងយ៉ាងរឹងមាំជាមួយសិង្ហល និងជំរុញកំណែទំរង់ដែលក្រោយមកបានរីកសុះសាយភាយទូទាំងប្រទេស។[១០]
សូមមើលផងដែរ
កែប្រែកំណត់
កែប្រែ- ↑ Sikottaboon
- ↑ David K. Wyatt, A Short History of Thailand (Yale University Press: New Haven, Connecticut, 2003) p. 18.
- ↑ Brown, Robert L. (1996). The Dvaravati wheels of law and the Indianization of South East Asia. Leiden:E.J.Brill
- ↑ Htin Aung 1967: 32–33
- ↑ South 2003: 67
- ↑ Harvey 1925: 307
- ↑ ៧,០ ៧,១ Lieberman 2003: 91
- ↑ Aung-Thwin 2005: 167–178, 197–200
- ↑ Htin Aung 1967: 78–80
- ↑ Myint-U 2006: 64–65
ឯកសារយោង
កែប្រែ- Aung-Thwin, Michael (2005). The Mists of Rāmañña: the Legend that was Lower Burma. University of Hawaii Press. ល.ស.ប.អ. 978-0-8248-2886-8.
- Hall, D.G.E. (1960). Burma (3rd រ.រ.). Hutchinson University Library. ល.ស.ប.អ. 978-1-4067-3503-1.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Kyaw Thet (1962) (ជាBurmese). History of Burma. Yangon: Yangon University Press.
- Lieberman, Victor B. (2003). Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland. Cambridge University Press. ល.ស.ប.អ. 978-0-521-80496-7.
- Myint-U, Thant (2006). The River of Lost Footsteps--Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Shorto, H.L. (2002). "The 32 Myos in the medieval Mon Kingdom". ជា Vladimir I. Braginsky. Classical civilisations of South East Asia: an anthology of articles. Routledge. ល.ស.ប.អ. 9780700714100.
- South, Ashley (2003). Mon nationalism and civil war in Burma: the golden sheldrake. Routledge. ល.ស.ប.អ. 978-0-7007-1609-8.