នាគក្បាលប្រាំបួន

ប្រទេសកម្ពុជា

នាគទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃឈ្នះមួយរយភាគរយនៃព្រហ្មញ្ញ សាសនា - ហិណ្ឌូសាសនា - នាគខ្មែរ និង នាគសាសនា គ្រប់សាសនា

ទួនសុចនាគខ្មែរទឹកដោះម្តាយថ្លៃ នាគក្បាលប្រាំបួន (អង់គ្លេស: Nagaraja); (ថៃ: พญานาคយោងតាមរឿងព្រេងរបស់ខ្មែរបានតំណាលថា៖ ប្រាសាទភិមានអាកាសគឺជាទីស្ថានរបស់ព្រលឹងនាគក្បាលប្រាំបួន។ នាវេលាថ្ងៃមួយនាគបានក្រឡាខ្លួនជាស្រីម្នាក់ប្រកបដោយរូបសម្បត្តិស្រស់ឆោមយង់បានចុះពីប្រាសាទដើរលេងកម្សាន្តនៅក្បែរនោះៗ នាវេលាមួយស្តេចបានទតឃើញក៏ចាប់ចិត្តលង់ស្នេហ៍ ហើយប្រឡោមសុំស្នេហ៍នាង។ រឿងនោះបានតំណាលទៀតថា ស្តេចអង្គនោះត្រូវតែយាមមកផ្ទុំរួមមេត្រីជាមួយនាងនាគក្បាលប្រាំបួននៅឯប្រាសាទភិមានអាកាសនេះជារៀងរាល់យប់ មុនពេលព្រះអង្គយាមទៅផ្ទុំជាមួយព្រះរាជអគ្គមហេសី និងស្រីស្នំឡាងឡាយផ្សេងទៀត បើពុំនោះសោតទេស្តេចអង្គនោះនិងត្រូវសុគត ហើយនិងប្រទេសជាតិនិងកើតកលយុគជាក់ជាពុំខាន[១]។ ហេតុនេះហើយទើបប្រជាជនខ្មែរមានជំនឿយ៉ាងមុតមាំថានាគីនាគាគឺជាអ្នកថែរក្សាមនុស្ស និងប្រទេសជាតិទាំងមូល[២]

ឯកសារយោង កែប្រែ

 
នាគ សិល្បៈឥណ្ឌា.

កំណត់ កែប្រែ

  1. កំណត់ហេតុរបស់ជីវតាក្វាន់ ដោយលោក លី ធាមតេង បោះពុម្ពលើកទី៣ ឆ្នាំ១៩៧៣។
  2. មគ្គុទេ្ទសក៍អាណាចក្រអង្គរ ភាគ២ ដោយលោក ហែម សោភ័ន្ត ឆ្នាំ២០១៥ ទំព័រទី ៦៨ និង៦៩។

មើលផងដែរ កែប្រែ

ប្រទេសកម្ពុជា