បណ្តាញផ្លូវហាយវេអាស៊ី

គំរោងបណ្តាញផ្លូវហាយវេអាស៊ី (Asian Highway Network Project) (ហៅកាត់ថា AH) គឺជាគំរោងសហប្រតិបត្តិការរវាង​ប្រទេសនៅអាស៊ី និង ឧត្តមស្នងការអង្គការសហប្រជាជាតិសំរាប់សេដ្ឋកិច្ចនិងសង្គមនៅអាស៊ីនិងប៉ាស៊ីហ្វិក (United Nations Economic and Social Commission for Asia and the Pacific ហៅកាត់ថា ESCAP) ក្នុងការជំរុញប្រព័ន្ឋផ្លូវហាយវេនៅអាស៊ី។ គំរោងនេះជាសសរស្ដម្ភមួយក្នុងចំនោមសសរស្ដម្ភទាំងបីក្នុង​គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនលើគោកនៅអាស៊ី (Asian Land Transport Infrastructure Development (ALTID) project) គាំទ្រដោយ ESCAP នៅក្នុងសម័យប្រជុំលើកទី៤៨របស់ខ្លួននៅឆ្នាំ១៩៩២។ សសរស្ដម្ភទាំង៣នោះមាន គំរោងបណ្ដាញផ្លូវហាយវេអាស៊ី គំរោងបណ្ដាញផ្លូវដែកអាស៊ី និង គំរោងបំពាក់បំប៉នបរិក្ខារដឹកជញ្ជូនផ្លូវគោក (facilitation of land transport project)។ គំរោងផ្លូវហាយវេនេះត្រូវបានផ្ដួចផ្ដើមដោយ អង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៩ ក្នុងគោលបំនង​ជំរុញការអភិវឌ្ឍន៍ការដឹកជញ្ជូនផ្លូវគោកអន្តរជាតិនៅក្នុងតំបន់។ នៅដំនាក់កាលដំបូង(១៩៦០ដល់១៩៧០) គំរោងនេះដំនើរការបានគួរសម តែត្រូវពន្យឺតល្បឿនក្រោយពីមានការព្យួរជំនួយហិរញ្ញវត្ថុនៅឆ្នាំ ១៩៧៥។

ផែនទីផ្លូវហាយវេអាស៊ី

កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលអំពីបណ្ដាញផ្លូវហាយវេអាស៊ី (The Intergovernmental Agreement on the Asian Highway Network (IGA)) បានឈានដល់នៅថ្ងៃទី១៨ វិច្ឆិកា ២០០៣ តាមរយៈកិច្ចប្រជុំអន្តររដ្ឋាភិបាលរួចមក។ IGA បានបញ្ជាក់ពីកំនាត់ផ្លូវ AH៥៥ ក្នុងចំនោមប្រទេសទាំង៣២ជាសមាជិក និងមានប្រវែងផ្លូវសរុប ១៤០ ០០០ គ.ម។

ផ្លូវ AH1 ត្រូវបានគេស្នើតភ្ជាប់ពីក្រុងតូក្យូទៅដល់ព្រំដែនប៊ុលហ្គារី ខាងលិចក្រុងអ៊ីស្តង់ប៊ុល និង អេដែន ដោយកាត់តាមកូរ៉េទាំង២ ចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ីមជ្ឈិម និង អាស៊ីទក្សិណ។ ផ្លូវនេះត្រូវបានគេរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មរវាងអាស៊ីបូព៌ា ឥណ្ឌា និង រុស្ស៊ី។ ដើម្បីបំពេញផ្លូវនេះ ផ្លូវដែលមានស្រាប់នឹងត្រូវជូសជុលដំឡើងកំរិត ហើយផ្លូវថ្មីនឹងត្រូវបានសាងសង់ដើម្បីតភ្ជាប់កំនាត់ផ្លូវ។ ទឹកប្រាក់២៥ពាន់លានUSDត្រូវបានចំនាយមកទល់ឆ្នាំ២០០៧ ហើយទឹកប្រាក់បន្ថែម ១៨ពាន់លានUSDទៀត​នឹងត្រូវប្រើសំរាប់ជួសជុលនិងអភិវឌ្ឍ​អោយបានចំងាយផ្លូវ ២៦ពាន់គ.ម។


កំនាត់ផ្លូវ

កែប្រែ

ផ្លូវដែលមានលេខខ្ទង់រាយជាផ្លូវដែលឆ្លងកាត់ទ្វីបទាំងមូល៖

ឈ្មោះជួរឈរ ឈ្មោះជួរឈរ
AH1 ប្រវែង ២០ ៥៥៧គ.ម ពីតូក្យូ(ជប៉ុន)ទៅព្រំដែនតួរគី-ប៊ុលហ្គារី
AH2 ប្រវែង ១៣ ១៧៧គ.ម ពីដេនប៉ាសារ(ឥណ្ឌូនេស៊ី) ទៅខូស្រាវី(អ៊ីរ៉ង់)
AH3 ប្រវែង ៧ ៣៣១គ.ម ពីអ៊ូឡង់អ៊ូដិ(រុស្ស៊ី) ទៅថាងហ្គូ(ចិន) និងពី សៀងហៃ(ចិន) ទៅឈៀងរ៉ាយ(ថៃ)និងខ្យាំងតុង(មីយ៉ាន់ម៉ា)
AH4 ប្រវែង ៦ ០២៤គ.ម ណូវ៉ូស៊ីបៀកស្គ៍(រុស្ស៊ី) ទៅយ៉ារ៉ាន់តៃ(ម៉ុងហ្គោល) និងពី អ៊ូរុំជី(ចិន)ទៅការ៉ាជី(ប៉ាគីស្ថាន)
AH5 ប្រវែង ១០ ៣៨០គ.ម ពីសៀងហៃ(ចិន)ទៅព្រំដែនតួរគី-ប៊ុលហ្គារី
AH6 ប្រវែង ១០ ៤៧៥គ.ម ពីពូសាន់(កូរ៉េខាងត្បូង) ទៅព្រំដែនរុស្ស៊ី-បែឡារុស
AH7 ប្រវែង ៥ ៨៦៨គ.ម ពីយេកាតឺរីនប៊ើហ្គ(រុស្ស៊ី) ទៅ ការ៉ាជី(ប៉ាគីស្ថាន)
AH8 ប្រវែង ៤ ៧១៨គ.ម ពីព្រំដែនរុស្ស៊ី-ហ្វាំងឡង់ ទៅ បង់ដារ អេម៉ាំ(អ៊ីរ៉ង់)


លេខ 10-29 និង 100-299 សំរាប់តំបន់អាស៊ីអាគ្នេយ៍

លេខ 30-39 និង 300-399 សំរាប់អាស៊ីបូព៌ានិងអាស៊ីឦសាន

លេខ 40- 59 និង 400-599 សំរាប់អាស៊ីទក្សិណ

លេខ 60-89 និង 600-899 សំរាប់អាស៊ីឧត្ដរ អាស៊ីមជ្ឈិម និង អាស៊ីនីរតី

ប្រវែងផ្លូវកាត់តាមប្រទេសនីមួយៗ

បណ្ដាញផ្លូវសរុបមានប្រវែង ១៤០ ៤៧៩គ.ម។

ประเทศ ระยะทาง (กิโลเมตร) ระยะทาง (ไมล์)
  អាហ្វហ្គានីស្ថាន 4,247 2,639
  អាមេនី 958 595
  អាស៊ែបៃហ្សង់ 1,442 896
  បង់ក្លាដែស 1,804 1,121
  ប៊ូតាន 1 0.621
  កម្ពុជា 1,339 832
  ចិន 25,579 15,894
  កូរ៉េខាងជើង 1,320 820
ទំព័រគំរូ:GEO 1,154 717
  ហុងកុង ประเทศจีน 91 57
  ឥណ្ឌា 11,432 7,104
  ឥណ្ឌូនេស៊ី 3,989 2,479
  អ៊ីរ៉ង់ 11,152 6,930
  ជប៉ុន 1,200 746
  កាហ្សាក់ស្ថាន 13,189 8,195
  កៀគីស្ថាន 1,695 1,053
  ឡាវ 2,297 1,427
  ម៉ាឡេស៊ី 4,006 2,489
  ម៉ុងហ្គោលី 4,286 2,663
  មីយ៉ាន់ម៉ា 3,003 1,866
  នេប៉ាល់ 1,321 821
  ប៉ាគីស្ថាន 5,377 3,341
  ហ្វីលីពីន 3,517 2,185
ទំព័រគំរូ:ROK 907 564
  រុស្ស៊ី 16,869 10,482
  សិង្ហបុរី 19 12
ទំព័រគំរូ:LKA 650 404
  តាជីគីស្ថាន 1,925 1,196
  ថៃ 5,112 3,176
  តួកគី 5,254 3,265
  តួកមេនីស្ថាន 2,204 1,370
  អ៊ូសបេគីស្ថាន 2,966 1,843
  វៀតណាម 2,678 1,664