អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
Coordinates: 50°52′34.16″N 4°25′19.24″E / 50.8761556°N 4.4220111°E
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ជាភាសាអង់គ្លេស៖ The North Atlantic Treaty Organization, ភាសាបារាំង៖ Organisation du Traité de l'Atlantique Nord) ត្រូវបានគេហៅថា "សម្ព័ន្ធអាត្លង់ទិកខាងជើង" (North Atlantic Allance) ។ ជាទូទៅវាត្រូវបានគេហៅកាត់ជាភាសាអង់គ្លេសថា "ណាតូ" (NATO) ឬ តាមភាសាបារាំងថា "អូតង់" (OTAN) គឺជាបក្សសម្ព័ន្ធយោធាមួយ ត្រូវបង្កើតឡើងតាមរយៈសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៩។ ណាតូ មានទីបញ្ជាការនៅទីក្រុងប្រ៊ូស្សែល ប្រទេសបែលហ្ស៊ិក ហើយណាតូ បានធ្វើបតិដ្ឋាប័នលើប្រព័ន្ធការពាររួមគ្នា ដែលមានន័យថា រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើអន្តរាគមន៍ការពារគ្នាទៅវិញទៅមកតាមដែលអាចធ្វើបាន នៅពេលដែលមានការវាយប្រហារណាមួយពីសំណាក់ភាគីខាងក្រៅ។
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង North Atlantic Treaty Organization Organisation du Traité de l'Atlantique Nord (NATO / OTAN) | |
---|---|
![]() | |
![]() NATO countries shown in green | |
បាវចនា | Animus in Consulendo Liber[២] |
ការកកើត | 4 April 1949 |
ប្រភេទ | Military alliance |
ទីស្នាក់ការ | Brussels, Belgium |
សមាជិកភាព |
|
ភាសាផ្លូវការ | អង់គ្លេស បារាំង[៣] |
Secretary General | Anders Fogh Rasmussen |
Chairman of the NATO Military Committee | Knud Bartels |
គេហទំព័រ | nato.int |
រយៈពេលពីរ-បីឆ្នាំដំបូង ណាតូពុំមានអ្វីជាជាងសមាគមនយោបាយមួយប៉ុណ្ណោះ។ ទោះយ៉ាងណា សង្គ្រាមកូរ៉េ បានដាស់ស្មារតីរដ្ឋជាសមាជិក និងរចនាសម្ព័ន្ធយោធារួមគ្នាមួយ ត្រូវបានបង្កើតឡើង ក្រោមបញ្ជាការផ្ទាល់របស់មេបញ្ជាការកំពូលរបស់សហរដ្ឋអាមេរិកពីររូប។ អគ្គលេខាធិការទីមួយ របស់ណាតូ ឡត អ៊ីស្មាយ បានប្រសាសន៍នូវពាក្យសម្ដីដ៏ល្បីរន្ទឺថាគោលដៅរបស់ណាតូគឺ "រក្សាទុក រុស្ស៊ី ឲ្យនៅខាងក្រៅ, សហរដ្ឋអាមេរិក នៅខាងក្នុង ហើយអាល្លឺម៉ង់ ត្រូវធ្លាក់ចុះ" ("to keep the Russians out, the Americans in, and the Germans down") ។ ឆ្លងកាត់សង្គ្រាមត្រជាក់ ដោយមានមន្ទិលសង្ស័យចំពោះកម្លាំងនៃទំនាក់ទំនងរវាងបណ្ដាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្លាក់ចុះ ជាមួយនឹងភាពមន្ទិលសង្ស័យចំពោះជំនឿចិត្តលើការការពាររបស់ណាតូ ទល់នឹងការឈ្លានពានរបស់សហភាពសូវៀត ជាហេតុបណ្ដាលឲ្យប្រទេសបារាំងធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងដកកងទ័ពបារាំងចេញពីរចនាសម្ព័ន្ធយោធាអង្គការណាតូ នៅឆ្នាំ១៩៦៦។
ក្រោយការដួលរលំជញ្ជាំងប៊ែរឡាំង នាឆ្នាំ១៩៨៩ ណាតូបានពង្រីកខ្លួនទៅតំបន់បាលកង់ នៅខណៈដែលការសាងនូវទំនាក់ទំនងជាមួយអតីតបច្ចាមិត្តដ៏ខ្លាំងរបស់ខ្លួននៅខាងកើត បានប្រសើរជាងមុនហើយនោះ ហើយមានសន្ទុះខ្លាំងក្លានៅឆ្នាំ ១៩៩៩ និង ២០០៤ ដោយអតីតប្រទេសសមាជិកកតិកាសញ្ញាវ៉ាសូវីជាច្រើន បានចូលរួមក្នុងបក្សសម្ព័ន្ធនេះដែរ។ ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃ១១ កញ្ញា ២០០១ មក ណាតូបានព្យាយាមរំលឹកនូវធម្មនុញ្ញការពាររបស់ខ្លួនឡើងវិញ ដោយបានបញ្ជូនកងទ័ពទៅអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់។
- ↑ "The official Emblem of NATO" NATO ដកស្រង់នៅថ្ងៃ 20 February 2008
- ↑ "The Official motto of NATO" NATO 20 January 2011 ដកស្រង់នៅថ្ងៃ 8 August 2013
- ↑ "English and French shall be the official languages for the entire North Atlantic Treaty Organization.", Final Communiqué following the meeting of the North Atlantic Council on 17 September 1949. "(..) the English and French texts [of the Treaty] are equally authentic (...)" The North Atlantic Treaty, Article 14