ប្រទេសអាល់បានី (ភាសាអាល់បានីShqipëriShqipëria) ដោយមានឈ្មោះជាផ្លូវការ សាធារណរដ្ឋអាល់បានី (ភាសាអាល់បានីRepublika e Shqipërisë) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុប​អាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសក្រិកនៅភាគខាងត្បូង ​ម៉ុងតេណេគ្រោនៅភាគពាយព្យ កូសូវ៉ូនៅប៉ែកឦសាន្ត និងម៉ាសេដ្វានខាងជើងនៅប៉ែកខាងកើត។ ទីរ៉ាណាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។

សាធារណរដ្ឋអាល់បានី
Republika e Shqipërisë (ភាសាអាល់បានី)
បាវចនា
Ti Shqipëri, më jep nder,
më jep emrin Shqipëtar
"អាល់បានី អ្នកបានផ្តល់កិត្តិយសឱ្យខ្ញុំ
អ្នកបានផ្តល់ខ្ញុំនូវឈ្មោះអាល់បានី"
ភ្លេងជាតិ
Himni i Flamurit
"ចម្រៀងគោរពទង់ជាតិ"
ទីតាំងប្រទេសអាល់បានី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអាល់បានី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
ទីរ៉ាណា
41°19′N 19°49′E / 41.317°N 19.817°E / 41.317; 19.817
ភាសាផ្លូវការភាសាអាល់បានី
ភាសាភាគតិចដែលទទួលស្គាល់ក្រិកអារូម៉ានីម៉ាសេដ្វាន
សាសនា
(ឆ្នាំ ២០២០)[]
រដ្ឋាភិបាលសាធារណរដ្ឋអាស្រ័យសភាឯកភូត
អ៊ីលៀរ មេតា
អេឌី រ៉ាម៉ា
លីនឌីតា នីកុលឡា
នីតិបញ្ញត្តិគូវិនឌី
និម្មិតកម្ម
១១៩០
កុម្ភៈ ១២៧២
១៣៦៨
២ មីនា ១៤៤៤
១៥១៥
- ប្រកាសឯករាជ្យចេញពីចក្រភពអូតូម៉ង់
២៨ វិច្ឆិកា ១៩១២
២២ មករា ១៩១៩
១៣ មករា ១៩២៥
១ កញ្ញា ១៩២៨
១១ មករា ១៩៤៦
- សាធារណរដ្ឋទីបី
១៨ ធ្នូ ១៩៧៦
- សាធារណរដ្ឋទីបួន
២៩ មេសា ១៩៩១
២៨ វិច្ឆិកា ១៩៩៨
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២៨,៧៤៨ គ.ម   (ទី១៤០)
- ផ្ទៃទឹក (%)
៤.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ២,៨៤៥,៩៥៥[]
- ជំរឿន (ឆ្នាំ ២០១១)
២,៨២១,៩៧៧[]
៩៨ នាក់/គ.ម   (ទី៦៣)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
៤២.៥៩៤ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
១៤,៨៦៦ ដុល្លារ[]
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២០)
- សរុប
១៦.៧៥៣ ពាន់លានដុល្លារ[]
- ក្នុងម្នាក់
៥,៨៤៧ ដុល្លារ[]
ជីនី (២០១៩)positive decrease ៣៤.៣[]
មធ្យម
HDI (២០១៩)increase ០.៧៩៥[]
ខ្ពស់ · ទី៦៩
រូបិយវត្ថុលិក (ALL)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd.mm.yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៣៥៥
កូដ ISO 3166AL
ដែនកម្រិតខ្ពស់.al

ប្រទេសអាល់បានី ក៏ជាសមាជិក អង្គការសហប្រជាជាតិ ណាតូ(អង្គការការពារសន្តិសុខ និង​ សហប្រតិបត្តិការសហគមអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក អង្គការសន្និសិទ្ធិនៃសាសនាអ៊ីស្លាម ហើយក៏ជាផ្នែកមួយរបស់សមាជិកស្ថាបនានៃសមុទ្រម៉េឌីទែរ៉ាណេផងដែល​​ ។ ប្រទេសនេះក៏ធ្លាប់ជាបេក្ខជន ដ៏មានសក្កានុពលក្នុងការចូលរួម ជាមួយសហគមអឺរ៉ុបចាប់តាំងពី ខែមករា ឆ្នាំ២០០៣ ហើយក៏បានដាក់ពាក្យជាផ្លូវការមួយ ដើម្បីធ្វើជាសមាជិករបស់សហភាពអឺរ៉ុប(EU) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ។ ប្រទេសអាល់បានី គឺជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិប្បតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។​ ប្រទេសនេះមានរដ្ឋធានីថាទីរ៉ាណា ដែលមានប្រជាជនរស់នៅប្រមាណជាជាង៧២៧ ០០០នាក់ ក្នុងចំនោមប្រជាជន៣.៦លាននាក់ ហើយវាក៏ជាកន្លែងហិរញ្ញវត្ថុដ៏សំខាន់ក្នុងប្រទេសផងដែល។

និរុត្តិសាស្រ្ត

កែប្រែ

ប្រទេសអាល់បានី គឺជាឈ្មោះនៅក្នុងភាសាឡាតាំង ដែលគេហៅថា ស្គ្វីប៉េរ៉ី(Shqipëri) ហៅដោយអ្នកស្រុកដើមនៅទីនោះ ។ នៅក្នុងភាសាក្រិច ប្រទេសនេះមានឈ្មោះថា អាល់បានី(Greek: Αλβανία) ក្រោយមកក៏បានប្តូរទៅជាអាល់បានីតៀ(Albanitia) ។

 
ទីវាលស្រែនៅអាល់បានី

ប្រទេសអាល់បានីមានឆ្នេរសមុទ្រមួយជាប់ សមុទ្រអាឌ្រីយ៉ាទិក ប៉ែកខាងលិច និង សមុទ្រអ៊ីអូនីអាន់ ប៉ែកខាងពាយ័ព្យ។ វាមានចំងាយខ្លីជាង ៧២ គីឡូម៉ែត្រ ពីប្រទេសអ៊ីតាលី តាមច្រកអូត្រានតូ ដែលភ្ជាប់រវាងសមុទ្រអាឌ្រីយ៉ាទិក និងសមុទ្រអ៊ីអូនីអាន់ ។

ឈ្មោះផ្លូវការជាភាសាអាល់បានីគឺ Republika e Shqipërise ។ ឈ្មោះហៅទូទៅគឺ Shqipërise

ភាសា ឈ្មោះជាផ្លួវការ ឈ្មោះហៅទូទៅ
ភាសាអាល់បានី Republika e Shqipërise Shqipërise
ភាសាខ្មែរ សាធារណរដ្ឋអាល់បានី អាល់បានី
ភាសាអង់គ្លេស Republic of Albania Albania

ជាភាសាអាល់បានី Shqipërise (ភាសាខ្មែរ:អាល់បានី) មានន័យថា ប្រទេសឥន្រ្ទី។ នៅប្រទេសអាល់បានី មានរឿងព្រេងដែលនិទានថា​ប្រជាជនអាល់បានី​ជាកូនចៅជំនាន់ក្រោយ​នៃពពួក​សត្វឥន្រ្ទី។

ឯកសារយោង

កែប្រែ
  1. "Albania". CIA The World Factbook. Retrieved 20 មេសា 2022.
  2. "Popullsia e Shqipërisë" (PDF). Instituti i Statistikës (INSTAT). 26 March 2020. p. 1. Archived from the original (PDF) on 30 កក្កដា 2020. Retrieved 20 មេសា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  3. "Population and Housing Census 2011" (PDF). Instituti i Statistikës (INSTAT). Archived from the original (PDF) on 26 សីហា 2020. Retrieved 20 មេសា 2022. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. ៤,០ ៤,១ ៤,២ ៤,៣ "World Economic Outlook Database, October 2019". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 20 មេសា 2022.
  5. "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 20 មេសា 2022.
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 20 មេសា 2022.