អ៊ីរ៉ង់

(ត្រូវបានបញ្ជូនបន្តពី Iran)

ប្រទេសអ៊ីរ៉ង់ (ភាសាពែរ្ស៖ ايران) ឬអាចហៅបានថា ពែរ្ស ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសអាមេនីនិងអាស៊ែបៃសង់នៅទិសពាយព្យ ខាងជើងជាប់សមុទ្រកាសព្យែន ភាគឥសាន្តជាប់នឹងប្រទេសតួកមេនីស្ថាន ខាងកើតជាប់អាហ្វហ្កានីស្ថាន ភាគអាគ្នេយ៍ជាប់នឹងប៉ាគីស្ថាន ខាងត្បូងជាប់ឈូងសមុទ្រពែរ្សនិងឈូងសមុទ្រអូម៉ង់ រីឯភាគខាងលិចវិញគឺជាប់នឹងប្រទេសតួកគីនិងអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ង់បានគ្របដណ្តប់លើផ្ទៃដីសរុប ១,៦៤៨,១៩៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៥ លាននាក់។ វាជាប្រទេសធំបំផុតទីពីរនៅតំបន់មជ្ឈឹមបូព៌ា (ក្រោយអារ៉ាប៊ីសាអ៊ូឌីត) និងជាប្រទេសដែលមានទំហំធំបំផុតទីប្រាំមួយប្រចាំទ្វីបអាស៊ី។ ទីក្រុងតេហេរ៉ង់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសមួយនេះ។

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
جمهوری اسلامی ایران (ភាសាពែរ្ស)
បាវចនា
استقلال، آزادی، جمهوری اسلامی
"ឯករាជ្យ សេរីភាព សាធារណរដ្ឋឥស្លាម"
ភ្លេងជាតិ
سرود ملی جمهوری اسلامی ایران
(ភ្លេងជាតិនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់)
ទីតាំងប្រទេសអ៊ីរ៉ង់ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអ៊ីរ៉ង់ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
តេហេរ៉ង់
35°41′N 51°25′E / 35.683°N 51.417°E / 35.683; 51.417
ភាសាផ្លូវការភាសាពែរ្ស
ភាសាប្រចាំតំបន់
ក្រុមជនជាតិ
រដ្ឋាភិបាលសាធារណរដ្ឋឥស្លាមអាស្រ័យសភាឯកភូតប្រធានាធិបតីនិយមប្រកាន់របបទេវាធិបតេយ្យខាមេនីនិយម
អាលី ខាមេនៃ
ម៉ាស៊ូត ប៉េហ្សេស្សខ្ចន់
ម៉ូហាម៉ាដ រ៉េហ្សា​​ អារ៉េហ្វ
មហាម៉ាដ បាហ្កែរ ហ្កាលីបាហ្វ
ហ្កូឡាម-ហូសេន ម៉ូសេនី អ៊ីចេអ៊ី
នីតិបញ្ញត្តិសភាព្រឹក្សាឥស្លាម
ប្រវត្តិសាស្ត្រ
ប្រ. ៦៧៨ មុន គ.ស
២៤៧ មុន គ.ស
គ.ស ២២៤[]
៩៣៤
១៥០១[]
១៧៣៦
១៧៥១
១៧៩៦
១៥ ធ្នូ ១៩២៥
១១ កុម្ភៈ ១៩៧៩
៣ ធ្នូ ១៩៧៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,៦៤៨,១៩៥ គ.ម   (ទី១៧)
- ផ្ទៃទឹក (%)
១.៦៣ (គិតត្រឹមឆ្នាំ២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
Neutral increase ៨៣,១៣៨,៧៤១ [] (ទី១៧)
៤៨ នាក់/គ.ម   (ទី១៦២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១.២៤៦ ទ្រីលានដុល្លារ[] (ទី២៣)
- ក្នុងម្នាក់
increase ១៤,៥២០ ដុល្លារ[] (ទី៦៦)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១.១៣៦ ទ្រីលានដុល្លារ[] (ទី១៧)
- ក្នុងម្នាក់
increase ១៣,២៤០ ដុល្លារ[] (ទី៧៨)
ជីនី (២០១៨)negative increase ៤២.០[]
មធ្យម
HDI (២០១៩)decrease ០.៧៨៣[]
ខ្ពស់ · ទី៧០
រូបិយវត្ថុរៀលអ៊ីរ៉ង់ (﷼) (IRR)
ល្វែងម៉ោងUTC+០៣:៣០ (IRST)
- រដូវក្តៅ (DST)
UTC+០៤:៣០ (IRDT)
ទម្រង់កាលបរិច្ឆេទឆ្នាំ/ខែ/ថ្ងៃ – yyyy/mm/dd (SH)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ៩៨
កូដ ISO 3166IR
ដែនកម្រិតខ្ពស់.ir, ایران.

អ៊ីរ៉ង់គឺជាទីកន្លែងកំណើតនៃអរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោកដោយចាប់ផ្តើមជាមួយនគរអ៊ីឡាមតូចៗនៅក្នុងសហស្សវត្ស៍ទីបួនមុន គ.ស។ នគរទាំងនោះត្រូវបានបង្រួបបង្រួមជារដ្ឋតែមួយឈ្មោះថាមេដេសនៅក្នុងសតវត្សទី ៧ មុន គ.ស ហើយនៅក្នុងសតវត្សទី ៦ មុន គ.ស ចក្រភពអាឆេមីនីដ្ស៍ក៏និម្មិតឡើងនិងត្រូវបានគេចាត់ទុកថាជាមហាអំណាចពិភពលោកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ចក្រភពមួយនេះក៏ដួលរលំទៅវិញនៅក្នុងសតវត្សទីបួនមុន គ.ស និងបានបែកបាក់ជារដ្ឋអេលីនីស្ទីកតូចៗ។ ការបះបោរជាតិនិយមបានផ្ទុះឡើងនៅក្នុងសតវត្សទីបីមុន គ.ស ហើយចក្រភពប៉ារធ្យាក៏បានលិចឡើងរួចបានស្នងបន្តដោយចក្រភពសាស្សានីដ្ស៍នៅក្នុងសតវត្សទីបីនៃ គ.ស។ ពួកអារ៉ាប់មូស្លីមបានចូលត្រួតត្រាលើចក្រភពមួយនេះនៅក្នុងសតវត្សទី ៧ ដែលនាំឱ្យមានឥស្លាមនីយកម្មនៅក្នុងតំបន់។ ក្រោយៗមក អ៊ីរ៉ង់បានក្លាយជាមជ្ឈមណ្ឌលចម្បងនៃវប្បធម៌និងការរៀនសូត្រអំពីសាសនាឥស្លាមហើយសិល្បៈ អក្សរសាស្ត្រ ទស្សនវិជ្ជា និងស្ថាបត្យកម្មរបស់វាបានសាយភាយទៅពាសពេញពិភពមូស្លីម។ ក្នុងរយៈពេលពីរសតវត្សបន្ទាប់ រាជវង្សឥស្លាមជាបន្តបន្ទាប់គ្នាបានលេចរូបរាងឡើងនិងបានដួលរលំទៅវិញមុនពេលត្រូវពួកសែលជុកទួកនិងម៉ុងកូលចូលមកត្រួតត្រា។ នៅសតវត្សរ៍ទី ១៥ ជនជាតិដើមសេហ្វេវីដបានស្តារឡើងនូវរដ្ឋបង្រួបបង្រួមនិងអត្តសញ្ញាណជាតិអ៊ីរ៉ង់វិញហើយបានបរិវត្តប្រទេសទៅកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។ ប្រទេសអ៊ីរ៉ង់បានក្លាយជាមហាអំណាចពិភពលោកម្តងទៀតនៅក្រោមរជ្ជកាលរបស់ណាដែរ ស្សារក្នុងអំឡុងសតវត្សទី ១៨ ក៏ប៉ុន្តែនៅក្នុងសតវត្សទី ១៩ ឥទ្ធិពលអ៊ីរ៉ង់បានធ្លាក់ចុះវិញបន្ទាប់ពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅរុស្ស៊ី។ នៅដើមសតវត្សរ៍ទី ២០ អ៊ីរ៉ង់បានឆ្លងកាត់បដិវត្តន៍រដ្ឋធម្មនុញ្ញពែក្ស។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាតូបនីយកម្មវិស័យប្រេងឥន្ធនៈហ្វូស៊ីលពីក្រុមហ៊ុនលោកខាងលិចបាននាំឱ្យមានរដ្ឋប្រហារអង់គ្លេស-អាមេរិកនៅឆ្នាំ១៩៥៣ ហើយអំណាចត្រូវធ្លាក់ក្រោមរាជានិយមទាំងស្រុង ចំណែកឯឥទ្ធិពលនយោបាយលោកខាងលិចក៏បន្តកើនឡើងលើសដើម។ បន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ១៩៧៩ របបសាធារណរដ្ឋឥស្លាមថ្មីក៏បានប្រកាសឡើងដោយរូហូឡា កូមេនីដែលត្រូវជាមេដឹកនាំកំពូលដំបូងបង្អស់របស់អ៊ីរ៉ង់។

រដ្ឋាភិបាលអ៊ីរ៉ង់គឺប្រកាន់លទ្ធិទេវាធិបតេយ្យឥស្លាមដែលមានលក្ខណៈជាប្រព័ន្ធប្រជាធិបតេយ្យប្រធានាធិបតីនិយមដោយសិទ្ធិអំណាចខ្ពស់បំផុតត្រូវស្ថិតនៅក្រោម"មេដឹកនាំកំពូល"ទាំងស្រុង[១០]ដែលសព្វថ្ងៃកំពុងកាន់ដោយអាលី កាមេនី។ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការនិងថែមទាំងបានទាក់ទាញសេចក្តីរិះគន់ជាច្រើនលើករណីរំលោភបំពានសិទ្ធិមនុស្សនិងសេរីភាពជនស៊ីវិល[១១][១២][១៣][១៤]ដូចជាការបង្ក្រាបបាតុកម្មមហាជនដោយប្រើប្រាស់អំពើហឹង្សា ការបោះឆ្នោតជាតិប្រព្រឹត្តិទៅដោយអយុត្តិធម៌ និងសិទ្ធិស្ត្រីនិងកុមារមានការកំណត់។ល។

អ៊ីរ៉ង់គឺជាមហាអំណាចតំបន់និងមជ្ឈឹមដែលមានទីតាំងភូមិសាស្ត្រនយោបាយនៅទ្វីបអាស៊ី។[១៥] វាគឺជាប្រទេសស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត។ អ៊ីរ៉ង់រួមមានទីបម្រុងប្រេងហ្វូស៊ីលជាច្រើនដូចជា ទីផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេទីពីរលើពិភពលោកនិងទីបម្រុងប្រេងកាតធំជាងគេទីបួន។[១៦] កេរដំណែលវប្បធម៌ដ៏សំបូរបែបរបស់ប្រទេសនេះត្រូវបានឆ្លុះបញ្ចាំងដោយសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ២២ របស់ខ្លួននៅក្នុងអង្គការយូណេស្កូ[១៧] ចាប់តាំងពីកកើតមក អ៊ីរ៉ង់គឺជារដ្ឋពហុជាតិហើយសព្វថ្ងៃគឺនូវតែជាសង្គមពហុនិយមដែលមានក្រុមជនជាតិភាគតិច ភាសា និងសាសនាចម្រុះជាច្រើន។ ទោះបីជាជំរឿនរដ្ឋាភិបាលអ៊ីរ៉ង់អះអាងថាអ៊ីរ៉ង់ជាមូស្លីម ៩៩.៥% ក៏ដោយមានតែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាផ្នែកសំខាន់នៃជីវិតរបស់ពួកគេ។[] ទោះជារដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថាប្រជាជនខ្លួន ៩៩.៥% ជាអ្នកកាន់សាសនាឥស្លាមក្តីប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់ភ្ជូ (Pew) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់តែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាចំណែកដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ។ [១៨] ផ្អែកតាមការស្រាវជ្រាវឯករាជ្យរបស់ ហ្គាម៉ាអាន (GAMAAN) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៣២.៥% ប៉ុណ្ណោះដែលបានអះអាងខ្លួនថាជាអ្នកកាន់និកាយស៊ីអ៊ីត។ ការផ្លាស់ប្តូរប្រជាសាស្រ្តសាសនានៅក្នុងប្រទេសត្រូវបានគេមើលឃើញថាជាលទ្ធផលនៃការរីកចម្រើនខាងលោកិយនិងជាតិនិយមពែរ្ស។ កំណើនជាតិនិយមនិងការលែងជឿលើជំនឿសាសនាបានបណ្តាលឱ្យប្រជាសាស្ត្រសាសនាអ៊ីរ៉ង់ទទួលរងការផ្លាស់ប្តូរយ៉ាងច្រើន។[១៩][២០]

និរុត្តិសាស្ត្រ

កែប្រែ

ប្រវត្តិសាស្រ្ត

កែប្រែ

អ៊ីរ៉ង់ត្រូវបានគេហៅភឺសៀ(រយះពេលយូមកហើយដោយមនុស្សដែលមិនមែនជាជនជាតិអ៊ីរ៉ង់)។ប្រជាជនអ៊ីរ៉ង់រឺប្រជាជនភឺសៀបានហៅប្រទេសរបស់ពួកគេជាអ៊ីរ៉ង។ប៉ុន្តែឈ្មោះផ្លូវការគឺភឺសៀសំរាប់ទំនាក់ទំនងអន្តរជាតិនិងការកត់ត្រាផ្សេងៗ។នៅឆ្នាំ១៩៣៥Reza Shāh Pahlavi,

ភូមិសាស្ត្រ

កែប្រែ

រដ្ឋបាលនៃប្រទេស

កែប្រែ

ប្រទេសអ៊ីរ៉ង់ស្ថិតនៅតំបន់អាស៊ីកណ្ដាល ដែលមាន ផ្ទៃដី ១,៦៩៨,១៤៥ គីឡូម៉ែត្រការ៉េ(១៧ លើពិភពលោក) ប្រជាជន ៨២,៥៣១,៧០០(១៨ លើពិភពលោក)ស្ថិតិឆ្នាំ២០១៨ ដង់ស៊ីតេប្រជាជន ៤៨នាក់/គីឡូម៉ែត្រ

ខេត្តបច្ចុប្បន្ន

កែប្រែ
 
ខេត្តនៃប្រទេសអ៊ីរ៉ង់
 
ខេត្តនៃប្រទេសអ៊ីរ៉ង់
ឈ្មោខេត្តជាអក្សរខ្មែរ ឈ្មោះខេត្តជាអក្សរអង់គ្លេស ក្រុងរួមខេត្ត ផ្ទៃដី ចំនួនប្រជាជន ដង់ស៊ីតេប្រជាជន/គីឡូម៉ែត្រ ក្រុង ផែនទី ចំណាំ
Alborz Karaj 5,833 km2 (2,252 sq mi) 2,712,400  
Ardabil Ardabil 17,800 km2 (6,900 sq mi) 1,270,420  
Azerbaijan, East Tabriz 45,650 km2 (17,630 sq mi) 3,909,652  
Azerbaijan, West Urmia 37,437 km2 (14,455 sq mi) 3,265,219  
Bushehr Bushehr 22,743 km2 (8,781 sq mi) 1,163,400  
Chahar Mahaal and Bakhtiari Shahrekord 16,332 km2 (6,306 sq mi) 947,763 54.8  
Fars Shiraz 122,608 km2 (47,339 sq mi) 4,851,274 37.5  
Gilan Rasht 14,042 km2 (5,422 sq mi) 2,530,696 176.7  
Golestan Gorgan 20,195 km2 (7,797 sq mi) 1,868,819 88.0 11  
Hamadan Hamadan style="text-align:right"| 19,368 km2 (7,478 sq mi) 1,738,234 90.8 8  
Hormozgān Bandar Abbas 70,669 km2 (27,285 sq mi) 1,776,415 22.3 11  
Ilam Ilam 20,133 km2 (7,773 sq mi) 580,158 27.7 7  
Isfahan Isfahan 107,029 km2 (41,324 sq mi) 5,120,850 45.6 /km2 (118 /sq mi) 21 In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[២១]  
Kerman Kerman 183,285 km2 (70,767 sq mi) 3,164,718 16.3 /km2 (42 /sq mi) 14  
Kermanshah Kermanshah 24,998 km2 (9,652 sq mi) 1,952,434 77.8 /km2 (202 /sq mi) 13 Between 1950 and 1979, both Kermanshah province and city were known as Kermanshahan and between 1979 and 1995 were known as Bakhtaran.[២១]  
Khorasan, North Bojnourd 28,434 km2 (10,978 sq mi) 863,092 30.5 /km2 (79 /sq mi) 6 On 29 September 2004, Khorasan was divided into three provinces. North Khorasan; Razavi Khorasan; South Khorasan.[២២]  
Khorasan, Razavi Mashhad 118,884 km2 (45,901 sq mi) 6,434,501 41.4 /km2 (107 /sq mi) 29 On 29 September 2004, Khorasan was divided into three provinces. North Khorasan; Razavi Khorasan; South Khorasan.[២២]  
Khorasan, South Birjand 151,913 km2 (58,654 sq mi) 768,898 9.5 /km2 (25 /sq mi) 8 On 29 September 2004, Khorasan was divided into three provinces. North Khorasan; Razavi Khorasan; South Khorasan.[២២]  
Khuzestan Ahvaz 64,055 km2 (24,732 sq mi) 4,710,509 67.8 /km2 (176 /sq mi) 18  
Kohgiluyeh and Boyer-Ahmad Yasuj 15,504 km2 (5,986 sq mi) 713,052 42.5 /km2 (110 /sq mi) 5 Originally part of Khuzestan province. Until 1990, the province was known as Bovir Ahmadi and Kohkiluyeh.[២១]  
Kurdistan Sanandaj 29,137 km2 (11,250 sq mi) 1,603,011 51.3 /km2 (133 /sq mi) 9 Originally part of Gilan province.[២១]  
Lorestan Khorramabad 28,294 km2 (10,924 sq mi) 1,760,649 62.0 /km2 (161 /sq mi) 9 Originally part of Khuzestan province.[២១]  
Markazi Arak 29,130 km2 (11,250 sq mi) 1,429,475 48.5 /km2 (126 /sq mi) 10 Originally part of Mazandaran province.[២១] In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[២១]  
Mazandaran Sari 23,701 km2 (9,151 sq mi) 3,283,582 129.7 /km2 (336 /sq mi) 15  
Qazvin Qazvin 15,549 km2 (6,004 sq mi) 1,273,761 77.3 /km2 (200 /sq mi) 5 On 31 December 1996, the shahrestans of Qazvin and Takestan were separated from Zanjan province to form the province of Qazvin.[២១]  
Qom Qom 11,526 km2 (4,450 sq mi) 1,292,283 99.9 /km2 (259 /sq mi) 1 Until 1995, Qom was a shahrestan of Tehran province.[២១]  
Semnan Semnan 97,491 km2 (37,641 sq mi) 702,360 6.5 /km2 (17 /sq mi) 4 Originally part of Mazandaran province.[២១] In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[២១]  
Sistan and Baluchestan Zahedan 180,726 km2 (69,779 sq mi) 2,775,014 13.9 /km2 (36 /sq mi) 8 Until 1986, the province was known as Baluchestan and Sistan.[២១]  
Tehran Tehran 18,814 km2 (7,264 sq mi) 13,267,637 647.6 /km2 (1,677 /sq mi) 13 Until 1986, Tehran was part of Markazi province.  
Yazd Yazd 129,285 km2 (49,917 sq mi) 1,138,533 8.3 /km2 (21 /sq mi) 10 Originally part of Isfahan province.[២៣] In 1986, part of Kerman province was transferred to Yazd province. In 2002, Tabas shahrestan (area: 55,344 km²) was transferred from Khorasan province to Yazd.[២១]  
Zanjan Zanjan 21,773 km2 (8,407 sq mi) 1,057,461 46.6 /km2 (121 /sq mi) 7 Originally part of Gilan province. In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[២១]  
អ៊ីរ៉ង់ (សរុប) Tehran 1,628,554 km2 (628,788 sq mi) 79,926,270 46.1 /km2 (119 /sq mi) 342  

ឯកសារយោង

កែប្រែ
  1. "Iran - Languages". Encyclopedia Britannica. Retrieved 15 មេសា 2022.
  2. ២,០ ២,១ ២,២ "Iran". The World Factbook. Central Intelligence Agency (United States). Retrieved 24 May 2018.
  3. Sarkhosh Curtis, Vesta; Stewart, Sarah (៣ ខែវិច្ឆិកា ២០០៥), Birth of the Persian Empire: The Idea of Iran, London: I.B. Tauris, p. 108, ល.ស.ប.អ. 978-1-84511-062-8, https://books.google.com/books?id=a0IF9IdkdYEC 
  4. Cite error: Invalid <ref> tag; no text was provided for refs named Andrew J. Newman 2006
  5. "(អង់គ្លេស) ផ្ទៃទឹកនិងការផ្លាស់ប្តូរផ្ទៃទឹក". អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD). Retrieved 24 កញ្ញា 2021.
  6. "داده‌ها و اطلاعات آماری". www.amar.org.ir. Archived from the original on 14 មីនា 2018. Retrieved 24 កញ្ញា 2021.
  7. ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2020". IMF.org. International Monetary Fund. Retrieved 24 កញ្ញា 2021.
  8. "GINI index (World Bank estimate)". Data.worldbank.org. Archived from the original on 9 កុម្ភៈ 2015. Retrieved 24 កញ្ញា 2021.
  9. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 24 កញ្ញា 2021. 
  10. "fa:(ភាសាពែក្ស) قانون اساسی جمهوری اسلامی ایران". Archived from the original on 10 មេសា 2008. Retrieved 24 កញ្ញា 2021.
  11. "2018 will go down in history as a year of shame for Iran". www.amnesty.org. 24 January 2019. Retrieved 24 កញ្ញា 2021.
  12. "Nasrin Sotoudeh sentenced to 33 years and 148 lashes in Iran". www.amnesty.org. 11 March 2019. Retrieved 24 កញ្ញា 2021.
  13. "Women's Rights in Iran". Human Rights Watch. 28 October 2015. Retrieved 24 កញ្ញា 2021.
  14. "Iran". freedomhouse.org. 30 January 2019. Archived from the original on 30 មេសា 2019. Retrieved 24 កញ្ញា 2021. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  15. "Iran's Strategy in the Strait of Hormuz". The Diplomat. Archived from the original on 8 ធ្នូ 2015. Retrieved 24 កញ្ញា 2021.
  16. "Iran's president: New oil field found with over 50B barrels". AP NEWS. 10 វិច្ឆិកា 2019. Retrieved 24 កញ្ញា 2021.
  17. "World Heritage List". UNESCO.
  18. url=https://www.pewforum.org/2018/06/13/how-religious-commitment-varies-by-country-among-people-of-all-ages/
  19. "Iran's secular shift: new survey reveals huge changes in religious beliefs". the conversation.
  20. Dorsey, James. "Iranians move into front line of the Middle East's quest for religious change". Wionews.
  21. ២១,០០ ២១,០១ ២១,០២ ២១,០៣ ២១,០៤ ២១,០៥ ២១,០៦ ២១,០៧ ២១,០៨ ២១,០៩ ២១,១០ ២១,១១ ២១,១២ ២១,១៣ Cite error: Invalid <ref> tag; no text was provided for refs named statoid
  22. ២២,០ ២២,១ ២២,២ Cite error: Invalid <ref> tag; no text was provided for refs named jazeera
  23. Cite error: Invalid <ref> tag; no text was provided for refs named CMB