តថាគត
ពាក្យថាតថាគត(Tathāgata) គឺជាព្រះនាមវិសេសនៃព្រះសព្វញ្ញូពុទ្ធគ្រប់ព្រះអង្គ(ព្រះតថាគត)។ ពាក្យនេះក៏អាចប្រើជាសព្វនាមផ្ទាល់ព្រះអង្គ ដើម្បីជំនួសពាក្យថា "ខ្ញុំ" "អញ" ក៏បាន។
ពាក្យថា តថាគត មានអត្ថន័យ ៨ យ៉ាង គឺ
- ព្រោះស្តេចមកយ៉ាងនោះ
- ព្រោះស្តេចទៅយ៉ាងនោះ
- ព្រោះស្តេចមកកាន់លក្ខណៈដែលពិត
- ព្រោះស្តេចត្រាស់ដឹងធម៌ដែលពិតប្រាកដ តាមសេចក្តីពិត
- ព្រោះទ្រង់ឃើញអារម្មណ៍ដែលពិត
- ព្រោះទ្រង់មានព្រះវាចាដែលពិត
- ព្រោះទ្រង់ធ្វើខ្លួនឯង និងអោយអ្នកដទៃធ្វើ
- ព្រោះទ្រង់គ្របសង្កត់
ព្រោះស្តេចមកយ៉ាងនោះ
កែប្រែព្រះសម្មាសម្ពុទ្ធ ទ្រង់ខ្វល់ខ្វាយដើម្បីប្រយោជន៍ សេចក្តីចម្រើនដល់លោកទាំងពួង។ ទ្រង់បានបំពេញទានបារមី សីលបារមី នេក្ខម្មបារមី បញ្ញាបារមី វីរិយបារមី ខន្តីបារមី សច្ចបារមី អធិដ្ឋានបារមី មេត្តាបារមី និងឧបេក្ខាបារមី ដែលក្នុងនោះមាន បារមី១០ ឧបបារមី១០ និងបរមត្ថបារមី១០ ទ្រង់បរិច្ចាគមហាបរិច្ចាគ៥ប្រការ គឺ បរិច្ចាគអវយវៈ បរិច្ចាគទ្រព្យ បរិច្ចាគកូន បរិច្ចាគប្រពន្ធ បរិច្ចាគជីវិត។ ទ្រង់បំពេញបុព្វប្រយោគ បុព្វចរិយា ការសម្តែងធម៌ និងញាតត្ថចរិយា ទ្រង់ដល់ទីបំផុតនៃពុទ្ធចរិយា ស្តេចមកហើយយ៉ាងនោះ។ ម្យ៉ាងទៀត ទ្រង់ចម្រើន សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គៈ៧ អរិយមគ្គមានអង្គ៨ ស្តេចមកហើយយ៉ាងនេះ។
ព្រោះស្តេចទៅយ៉ាងនោះ
កែប្រែកាលព្រះអង្គប្រសូត្រ ក្នុងមួយរំពេចនោះ ក៏ស្តេចទៅ គឺប្រថាប់ឈរលើប្រថពីដោយព្រះយុគលបាទដ៏រាបស្មើ បែរព្រះភ័ក្ត្រទៅទិសឧត្តរ ស្តេចទៅ ដោយព្រះបាទ៧ជំហាន រួចបន្លឺនូវអាសភិវាចាថា "យើងជាបុគ្គលខ្ពង់ខ្ពស់ក្នុងលោក យើងជាបុគ្គលធំបំផុតក្នុងលោក យើងជាបុគ្គលប្រសើរបំផុតក្នុងលោក នេះជាកំណើតចុងក្រោយរបស់យើង ភពថ្មីមិនមានតទៅទៀតឡើយ"។ ការយ៉ាងទៅយ៉ាងនោះ ក៏បានជាអាការដែលពិត មិនប្រែប្រួល ដោយភាពជាបុព្វនិមិត្តនៃការសម្រេចគុណវិសេសច្រើនប្រការ។ ម្យ៉ាងទៀត ទ្រង់លះកាមច្ឆន្ទៈដោយនេក្ខម្មៈ ស្តេចទៅហើយ ទ្រង់លះព្យាបាទដោយការមិនព្យាបាទ លះថីនមិទ្ធៈ ដោយអាលោកសញ្ញា ទ្រង់លះឧទ្ធច្ចកុក្កុច្ចៈដោយការមិនរាយមាយ លះវិចិកិច្ឆាដោយការកំណត់ធម៌ ស្តេចទៅហើយ ទ្រង់ទម្លាយអវិជ្ជាដោយព្រះប្រាជ្ញាញាណ ទ្រង់បន្ទោរបង់អរតិដោយបាមោជ្ជៈ ទ្រង់បើកទ្វារ គឺនីវរណៈដោយបឋមជ្ឈាន ទ្រង់ញុំាងវិតក្កៈ និងវិចារអោយស្ងប់ដោយទុតិយជ្ឈាន ទ្រង់នឿយណាយបីតិដោយតតិយជ្ឈាន ទ្រង់លះសុខ និងទុក្ខដោយចតុត្ថជ្ឈាន ទ្រង់ឈានកន្លងរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញាដោយអាកាសានញ្ចយតនសមាបត្តិ ទ្រង់ឈានកន្លងអាកាសានញ្ចយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ទ្រង់ឈានកន្លងវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ទ្រង់ឈានកន្លងអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាសមាបត្តិ ស្តេចទៅហើយ ទ្រង់លះនិច្ចសញ្ញា ដោយអនិច្ចានុបស្សនា លះសុខសញ្ញា ដោយទុក្ខានុបស្សនា លះអត្តសញ្ញាដោយអនត្តានុបស្សនា លះការភ្លើតភ្លើនដោយនិព្វិទានុបស្សនា លះតម្រេកដោយវិរាគានុបស្សនា លះសមុទ័យដោយនិរោធោនុបស្សនា...ទ្រង់កាច់បំបាក់កិលេសដែលតាំងនៅរួមនឹងទិដ្ឋិ ដោយសោតាបត្តិមគ្គ លះកិលេសគ្រោតគ្រាត ដោយសកទាគាមិមគ្គ លះកិលេសយ៉ាងល្អិតដោយអនាគាមិមគ្គ ទ្រង់កាត់កិលេសទាំងអស់បានដោយអរហត្តមគ្គ ស្តេចទៅហើយ។ ព្រះអង្គមានព្រះនាមថា តថាគត ព្រោះស្តេចទៅយ៉ាងនេះ។
។ ព្រោះស្តេចមកកាន់លក្ខណៈដែលពិត
កែប្រែព្រះមានព្រះភាគស្តេចមកកាន់លក្ខណៈដែលពិត ដោយព្រះញាណគតិ គឺ ទ្រង់សម្រេច គឺសម្រេចដោយលំដាប់មិនភ្លាំងភ្លាត់។ ព្រះអង្គដឹងពីលក្ខណៈពិតមិនប្រែប្រួល ដូចជា បឋវីធាតុ មានភាពរឹងជាលក្ខណៈ អាបោធាតុ មានការហូរសើមជាលក្ខណៈ តេជោធាតុមានភាពក្តៅជាលក្ខណៈ វាយោធាតុ មានភាពតឹងញ័រជាលក្ខណៈ អាការធាតុមានការដឹងអារម្មណ៍ជាលក្ខណៈ រូបមានបែកធ្លាយជាលក្ខណៈ វេទនាមានការសោយអារម្មណ៍ជាលក្ខណៈ សញ្ញាមានការចាំអារម្មណ៍ជាលក្ខណៈ ផស្សៈមានការប៉ះខ្ទប់អារម្មណ៍ជាលក្ខណៈ ជាដើម។
ព្រោះស្តេចត្រាស់ដឹងធម៌ដែលពិតប្រាកដ
កែប្រែព្រះអង្គ ទ្រង់ត្រាស់ដឹងនូវធម៌ដែលជាសេចក្តីពិត មិនប្រែប្រួល ដូចជាអរិយសច្ច៤ ដែលជាធម៌ពិត មិនអាចក្លាយទៅជាយ៉ាងដទៃឡើយ។ ម្យ៉ាងទៀត ជរា និងមរណៈ ដែលកើតពីជាតិជាបច្ច័យ មានសេចក្តីថា ប្រាដក ជាសេចក្តីដែលពិត មិនប្រែប្រួល។ល។ ព្រះមានព្រះភាគត្រាស់ដឹងធម៌ដែលពិតនោះទាំងអស់ ព្រោះហេតុនោះទើបទ្រង់បានព្រះនាមថា តថាគត។
ព្រោះទ្រង់ឃើញអារម្មណ៍ដែលពិត
កែប្រែព្រះមានព្រះភាគ ទ្រង់ឃើញដោយប្រការទាំងពួង នូវអារម្មណ៍ទាំងឡាយ ដូចជា នូវអារម្មណ៍ដែលឈ្មោះថា រូបារម្មណ៍ ដែលមកប្រាកដតាមចក្ខុទ្វាររបស់ពួកសត្វព្រមទាំងទេវតា និងមនុស្សក្នុងលោក គឺរបស់សត្វទាំងឡាយដែលរកប្រមាណមិនបាន ទ្រង់ចែកដោយអំណាចឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ជាដើម ទ្រង់ឃើញច្បាស់នូវរូប ជារូបដែលប៉ះខ្ទប់បាន ជារូបពណ៌ខៀវដូច្នេះ រមែងជាអារម្មណ៍ដែលពិតប្រាកដតែម្យ៉ាង មិនមានប្រែប្រួលឡើយ។
ព្រោះទ្រង់មានព្រះវាចាដែលពិត
កែប្រែតាំងពីព្រះមានព្រះភាគប្រថាប់លើអបរាជិតបល្ល័ង្គត្រង់ពោធិមណ្ឌលស្ថាន ទ្រង់ញាំញីមារទាំង៣ ហើយត្រាស់ដឹងព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ រហូតដល់ពេលដែលព្រះអង្គបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ គឺក្នុងកាលប្រមាណ៤៥ព្រះវស្សា ព្រះវាចារណាដែលព្រះអង្គត្រាស់ទុកហើយ ទាំងក្នុងបឋមពោធិកាល ទាំងក្នុងមជ្ឈិមពោធិកាល ទំាងក្នុងបច្ឆិមពោធិកាល គឺសុត្តៈ គេយ្យៈ។ល។ ព្រះវាចារទាំងអស់នោះ ដែលនរណាៗ តិះដៀលមិនបាន មិនខ្វះ មិនលើស ដោយអត្ថៈ និងដោយព្យញ្ជនៈ បរិបូរណ៍ដោយអាការទាំងពួង បន្ទោរបង់សេចក្តីស្រវឹង គឺរាគៈ ទោសៈ មោហៈ ក្នុងព្រះវាចារនោះ មិនមានសេចក្តីភ្លាំងភ្លាត់សូម្បីត្រឹមតែប៉ុនចុងរោមទ្រាយ ព្រះវាចារទាំងអស់នោះរមែងពិតតែម្យ៉ាង មិនប្រែប្រួលក្លាយជាយ៉ាងដទៃឡើយ។
ព្រោះទ្រង់ធ្វើខ្លួនឯង និងអោយអ្នកដទៃធ្វើ
កែប្រែព្រះមានព្រះភាគ ទ្រង់មានព្រះវរកាយត្រង់នឹងវាចារ មានព្រះវាចារត្រង់នឹងព្រះវរកាយ គឺទ្រង់មានព្រះវាចារយ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ក៏ទ្រង់មានព្រះវាចារយ៉ាងនោះ ហេតុនោះទើបបានព្រះនាមថា តថាគត។
ព្រោះទ្រង់គ្របសង្កត់
កែប្រែព្រះអង្គទ្រង់គ្របសង្កត់សព្ទសត្វ ខាងលើដល់ភវគ្គព្រហ្ម ខាងក្រោមដល់អវិចីជាទីបំផុត ខាងទទឹងក្នុងលោកធាតុដែលរកប្រមាណមិនបាន ដោយសីលខ្លះ ដោយសមាធិខ្លះ ដោយបញ្ញាខ្លះ ដោយវិមុត្តិខ្លះ ដោយវិមុត្តិញ្ញាណទស្សនៈខ្លះ ការនឹងថ្លឹង ឬប្រមាណព្រះអង្គមិនមានទេ ព្រះអង្គជាអ្នកមិនមានអ្នកណាប្រៀបផ្ទឹមបាន ទ្រង់ជាបុគ្គលកំពូល ជាព្រះរាជាដែលព្រះរាជាទ្រង់បូជា ជាទេពរបស់ទេព ជាសក្កៈក្រៃលែងជាងសក្កៈទាំងឡាយ ជាព្រហ្មក្រៃលែងជាងព្រហ្មទាំងឡាយ ទ្រង់គ្របសង្កត់អ្នកមានវាទៈផ្ទុយគ្នាទាំងអស់ ចំពោះលោកព្រមទាំងទេវតា ដូចគ្រូពេទ្យអ្នកមានអានុភាពច្រើន គ្របសង្កត់ពស់ទាំងឡាយដោយទិព្ធឱសថដូច្នោះ។ ទ្រង់មានព្រះមានថា តថាគត ព្រោះហេតុថា ទ្រង់មានព្រះឱសថ គឺទេសនាវិលាស និងបុណ្យពិសេស ដែលពិត មិនវិបរិត ដោយការគ្របសង្កត់លោកទាំងពួងដូច្នេះ។ ព្រះអង្គត្រាស់ដឹងនូវធម្មជាតិទាំងឡាយក្នុងលោកទាំងពួង។
យោង
កែប្រែអដ្ឋកថា សុមង្គលវិលាសិនី (ព.ស. ២៥៥៣)