ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

និយមន័យ

កែប្រែ

ធុតង្គ (dhutanga) ជា​ពាក្យ​ខ្ចី​ពី​ភាសា​សំស្ក្រឹត និង បាលី អានថា ធុដុង ឬ ធូដុង ។ ធុតង្គ គឺជា​ អង្គ​របស់​ធម៌​ជា​គ្រឿង​កម្ចាត់​នូវ​កិលេស ។ ពាក្យ​នេះ​ជា​ឈ្មោះ​វត្ត​ប្រតិបត្តិ​ដោយ​ឡែក សម្រាប់​បព្វជិត ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ​កាន់​តាម​កម្លាំង​សទ្ធា ដើម្បី​ទម្រោម​ធម៌​ជា​គ្រឿង​សៅហ្មង​ចិត្ត​ឲ្យ​ថយ​ចុះ ។ ធូតង្គ បានដល់​ធម៌​ជា​គ្រឿង​កម្ចាត់​កិលេស ឬ ​ដែល​និយម​ហៅ​ថា​ ធុតង្គវត្ត ដែល​សំដៅ​ដល់​ការ​បដិបត្តិ​ ដើម្បី​កម្ចាត់​កិលេស ឬ ​កិច្ច​ដែល​ភិក្ខុ​អ្នក​កាន់​ធុតង្គ​គួរ​ធ្វើ ។

ធុតង្គ​​ មាន​ ​១៣ ​ប្រភេទ​

កែប្រែ
  1. បង្សុកូលិកធុតង្គ ទ្រទ្រង់​សំពត់​បង្សុកូល​ជា​វត្ត។
  2. តេចីវរិកធុតង្គ ទ្រទ្រង់​ត្រៃ​ចីវរ​ជា​វត្ត។
  3. បិណ្ឌបាតិកធុតង្គ សមាទាន​ការ​ត្រាច់​បិណ្ឌបាត​ជា​វត្ត។
  4. សបទានចារិកធុតង្គ ដើរ​បិណ្ឌបាត​ទៅ​តាម​លំដាប់​ច្រក​ជា​វត្ត។ គឺ​ដើរ​បិណ្ឌបាតតាម​រៀង​នៃ​ផ្ទះ​ ​មិន​រំលងទៅ​ផ្ទះដទៃ។
  5. ឯកាសនិកធុតង្គ សមាទាន​ការ​អង្គុយ​ឆាន់ក្នុង​អាសនៈ​មួយ​ជា​វត្ត គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​រួច​រាល់។
  6. បត្តបិណ្ឌបាតិកធុតង្គ សមាទាន​ការ​ឆាន់​ក្នុង​បាត្រ​១​ជា​វត្ត។
  7. ខលុបច្ឆាភត្តិកធុតង្គ សមាទាន​ការ​ហាម​ភត្ត​ដែល​នាំ​មក​ប្រគេន​ក្នុង​ខាង​ក្រោយ​ជា​វត្ត គឺ​ឆាន់​តែ​មួយ​ពេល (បើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។
  8. អារញ្ញិកធុតង្គ សមាទាន​ការ​នៅ​ព្រៃ​ជា​វត្ត។
  9. រុក្ខមូលិកធុតង្គ សមាទាន​ការ​នៅ​ក្បែរ​គល់​ឈើ​ជា​វត្ត។
  10. អព្ភោកាសិកធុតង្គ សមាទាន​ការ​នៅ​ក្នុង​ទី​វាល​ជា​វត្ត។
  11. សោសានិកធុតង្គ សមាទាន​ការ​នៅ​ក្នុង​​ព្រៃ​ស្មសាន​ជា​វត្ត។
  12. យថាសន្ថតិកធុតង្គ សមាទាន​ការ​នៅ​ក្នុង​អាសនៈ​ដែល​គេ​ចាត់​ចែង​អោយ​យ៉ាង​ណា​មួយ​ជា​វត្ត។
  13. នេសជ្ជិកធុតង្គ សមាទាន​ការ​អង្គុយ​ជា​វត្ត​ (មិន​ដេក) ។

ព្រះ​ពុទ្ធ​អង្គ​ ទ្រង់​​អនុញ្ញាត​ធុតង្គវត្ត​ទុក ព្រោះ​ព្រះ​អង្គ​មាន​ពុទ្ធ​បំណង​នឹង​អោយ​បដិបត្តិ​ដើម្បី​ជា​គ្រឿង​ដុស​ខាត់​កិលេស គឺ​គ្រឿង​សៅហ្មង​ដែល​ត្រាំ​នៅ​ក្នុង​ចិត្ត ជា​អកុសល​ហេតុ​អោយ​កើត​សេចក្តី​ប្រាថ្នា​ច្រើន និង​អោយ​ផ្លាស់​ប្តូរ​សភាព​ចិត្តទៅជា​ការ​ប្រាថ្នា​តិច សន្តោស គឺ​សេចក្តី​ត្រេក​អរ​តែ​ក្នុង​ចំណែក​ដែល​ខ្លួន​មាន ឬ​គប្បី​រក​បាន ដើម្បី​ការពារ​ចិត្ត​មិន​អោយ​ខ្វល់​ខ្វាយ​ក្នុងលាភ​របស់​អ្នក​ដទៃ​ក្នុង​ផ្លូវ​ដែល​ខុស​សីលធម៌ ។

ក្នុង​ចំណោម​ធុតង្គ​ទាំង​១៣​​ប្រការ​នេះ ភិក្ខុដែល​ពេញ​ចិត្ត​បដិបត្តិធុតង្គ​ អាច​ជ្រើស​រើស​ប្រការ​ណា​មួយ​ក៏​បាន ឬ​ក៏​បដិបត្តិ​ទាំង​១៣​ប្រការ​នេះ តាម​ការ​ចូល​ចិត្ត គឺ​មិន​ដាច់​ខាត​ត្រូវ​បដិបត្តិ​​ដូច​ជា​ព្រះ​វិន័យ​ដែល​ភិក្ខុ​ត្រូវ​បដិបត្តិ​យ៉ាង​ដាច់​ខាត​គ្រប់​សិក្ខាបទ​ឡើយ។

សម្រង់​ពី​ព្រះ​ត្រៃ​បិដក

កែប្រែ

ផល​ប្រយោជន៍​ នៃវត្ត​ប្រតិបត្តិ​នេះ

កែប្រែ

ឯកសារ​យោង

កែប្រែ