គោរាគៈទេវី (អង់គ្លេស: Gorakak Devi) ជាបុត្រីមួយអង្គក្នុងចំណោម បុត្រីទាំង ៧អង្គ របស់អទិទេព មហាព្រហ្ម (Maha Brahma) ដែលជាអវតារ ព្រហ្មលោកកេរស្វរៈ (Brahma Lokesvara) នៃ ពុទ្ធសាសនា មហាយាន (Buddha Mahayana), ព្រះមាតា របស់នាងមាននាមថា ព្រះម៉ែមន្ទ្រា ជាអវតារ នៃ អវលោកកេតិស្វរៈ (Avalokitesvara) អទិទេពស្រីដែលមានដៃ ១០០០ (១ពាន់) ដែលអាចបែងភាគបានចំនួន ១០៨ អវតារ ដោយនាងជាអទិទេព មិនបង្ករកំណើតកូនដោយការរួមសង្វាសនោះទេ ទើបព្រះមហាព្រហ្ម ផ្ដល់នូវដួងគ្រាប់អង្កាំចំនួន ៧គ្រាប់ ដើម្បីឱ្យនាងអាចបង្ករកំណើតដោយឯងៗបាន នាងបានប្រសូត្របុត្រីទាំង ៧អង្គ ក្រោមដើមរាសីសួគ៌ាដ៏ពិសិដ្ឋមួយ ការផ្ដល់កំណើតដល់បុត្រីទាំង៧ បានតំណាងឱ្យថ្ងៃទាំង៧ នាជម្ពូទ្វីបយើងនេះ ក្នុងលទ្ធិពុទ្ធសាសនា មហាយាន ។[]

  • Clothing: Yellow-orange
  • Ear Flower: Millingtonia
  • Jewelry: Pearl
  • Eat: Sesame oil
  • Weapons in the left hand: Walking stick
  • Weapons in the Right hand: Royal Sword
  • Vehicles: Tiger
  • Sangkran god of Monday
  • God represent of Moon
  • Powerful journey, Ministers officials to lose their dignity

គោរាគៈទេវី នៃទេវតាសង្ក្រាន្ត

កែប្រែ

Gorakak Devi of Devata Sangkran

ទំនាក់ទំនង រវាងហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន បានចាក់ឬសគល់នៅក្នុងប្រទេសកម្ពុជាយ៉ាងរឹងមាំ ចាប់តាំងពីស.វទី១០ មកម៉្លេះ ដោយជំនឿនៃបរិបទសាសនាទាំងពីរ ត្រូវបានផ្គួបបញ្ចូលគ្នា តាមរយៈរឿងព្រេងទេវៈកថាជាច្រើន ដែលជាស្នាដៃនិពន្ធរបស់អ្នកប្រាជ្ញជនជាតិខ្មែរ ក្នុងការច្នៃ រឿងព្រេងទេវៈកថារបស់សាសនាហិណ្ឌូ ឱ្យទៅជារឿងព្រេងដែលមានចរឹតលក្ខណៈ ខុសប្លែកពីប្រទេសឥណ្ឌា ដើម្បីបង្កើតបាននូវរចនាបថដែលជារបស់ខ្លួនតាមរយៈការប្រែសម្រួល (Versions Edition) បើទោះជាប្រទេសកម្ពុជាទទួលឥទ្ធិពល សាសនា វប្បធម៌ពីប្រទេសឥណ្ឌាយ៉ាងណាក្ដី ក៏ផ្នត់គំនិតនៃបុព្វបុរសខ្មែរ បានធ្វើការប្រែសម្រួលកែច្នៃលម្អនូវសិល្បៈរបស់ខ្លួនឱ្យមានភាពខុសប្លែកដាច់ដោយឡែកពី ប្រទេសឥណ្ឌា ផងដែរ ។ តាមរយៈរឿងទេវៈកថា អំពីចូលឆ្នាំខ្មែរ យើងតែងសង្កេតឃើញថា ដំណើររឿង ធម្មបាលកុមារ ដែលជា អវតារ ព្រះពោធិសត្វ (Bodhisattva) នៃពុទ្ធសាសនាមហាយាន បានភ្នាល់គ្នាអំពីសិរី ទាំងបីប្រការ របស់មនុស្ស ជាមួយនិង មហាព្រហ្ម ដែលជាអទិទេព នៃហិណ្ឌូសាសនា ដែលជាអវតាររបស់ ព្រះព្រហ្ម ដែលភ្នាល់ចាញ់ នូវប្រស្នាទាំងបីប្រការនោះ ហើយព្រះសិរសា របស់ព្រះកុបិលមហាព្រហ្ម ត្រូវបានបុត្រីខ្លួន ទាំង៧អង្គ ផ្លាសវេនគ្នា មកដង្ហែរព្រះសិរសា ដែលជាក្បាលឪពុករបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលត្រូវជាថ្ងៃសង្កាន្ត នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ។ អ្នកនិពន្ធកម្ពុជា បានបំប្លែងឱ្យយើងយល់បានថា ព្រះមហាព្រហ្ម ដែលជាហិណ្ឌូសាសនា បានភ្នាល់ចាញ់ ធម្មបាលកុមារ នៃ ព្រះពុទ្ធសាសនា និង បានបែងភាគទៅជាព្រះ ឈ្មោះ លោកកេរស្វរៈ នៃពុទ្ធសាសនាមហាយាន ដែលមានតឹកតាងជា ប្រាសាទបាយ័ន មកដល់សព្វថ្ងៃនេះ ។ មិនថា ហិណ្ឌូសាសនា មិនថា ពុទ្ធសាសនា មហាយាន សុទ្ធតែមានជំនឿគោរពទៅលើព្រះ និង ពួកទេវតា ដែលមានចំនួន ៣៣ពួក ដូចនេះហើយ ទើបហិណ្ឌូសាសនា និង ពុទ្ធសាសនា មហាយាន មានទំនាក់ទំនងនិងគ្នា យូរលង់ណាស់មកហើយ ដោយពាក្យនៃ ទេវតាសង្ក្រាន្ត មានន័យថា ទេវតានៃឆ្នាំថ្មី ដែលត្រូវបានពលរដ្ឋកម្ពុជា រៀបចំគ្រឿងដង្វាយ គោរពបូជាបួងសួងមកដល់ពេលបច្ចុប្បន្ននេះ ។ ដោយការយាងមកដល់ជម្ពូទ្វីបមនុស្សលោករបស់ទេវតា នៃហិណ្ឌូសាសនា និង ទេវតា នៃពុទ្ធសាសនាមហាយាន ទើបកម្ពុជាហៅថៃ្ងនៃការមកដល់នេះថា មហាសង្ក្រាន្ត (Maha Sangkran) ដែលមាននៃថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលធ្វើការហៅសម្គាល់មកដល់ពេលបច្ចុប្បន្ននេះ ។[]

រូបធាតុ នៃទេវតាសង្ក្រាន្ត

កែប្រែ

Physical of Devata Sangkran

ទេវតាសង្ក្រាន្ត ជាតួអង្គរូបធាតុមួយ តំណាងឱ្យ រាង្គកាយជាធម្មជាតិ ដែលផ្សារភ្ជាប់ទៅនិង វិជ្ជាហោរាសាស្ត្ររបស់កម្ពុជា គ្រប់តួអង្គអទិទេពទេវៈ របស់កម្ពុជា សុទ្ធតែបង្កើតឡើងតាមច្បាប់ធម្មជាតិ មិនមែនជាការនិពន្ធឱ្យតែបានៗ និងមិនមែនជាការបង្កើតតួអង្គ ដោយមិនមានអត្ថន័យពេញលេញនោះទេ ។ តួអង្គទេវតាសង្ក្រាន្ត គ្រងពណ៌សំលៀកបំពាក់ ទៅតាមចរឹតលក្ខណៈ នៃរូបធាតុ ដែលជារាង្គកាយធម្មជាតិ ដែលកើតមាននៅក្នុងចក្រវាឡ របស់យើងនេះ ដើម្បីផ្សារភ្ជាប់ទៅ និង សង្គមវិទ្យាសាស្ត្រពិត របស់មនុស្សននៅលើផែនដី ។[]

នាង គោរាគៈទេវី គឺជាអទិទេព តំណាងឱ្យ ព្រះចន្ទ និង តំណាងឱ្យ ថ្ងៃច័ន្ទ នៃថ្ងៃទាំង៧របស់ផែនដី ។

គោរាគៈទេវី Gorakak Devi
  • អម្ពរពស្ត្រា ៖ គ្រងសម្លៀកបំពាក់ ពណ៌លឿងទុំ
  • ចនព្រះកាណ៌ ៖ លម្អត្រចៀក ដោយសៀត ផ្កាអង្គាបុស្ប
  • អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ "កែវមុក្ដា" (អានថា: មុ + ក្ដា) (គជ់ខ្យង)
  • ភក្សាហារ ៖ ទ្រង់សោយតេលំ तैल (ប្រេងល្ង ឬ ប្រេងសណ្ដែក)
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ "យដ្ឋិ" (ឈើច្រត់)
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ស្ដាំកាន់ "ព្រះខ័ន" (ដាវរាជ្យ)
  • យាន្តជំនិះ ៖ គង់លើ "វ្យាគ្រៈ" ជាទេពនិករ (សត្វខ្លាដំបង) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃច័ន្ទ ។
  • សិទ្ធិការ្យ ៖ នៃកិរិយាចេញច្បាំង បណ្ដាលមន្ត្រីអ្នកមុខអ្នកការ ច្រើនអស់បុណ្សស័ក្ដិ និង អាប់យ័ស្ត ។
  • Clothing: Yellow-orange
  • Ear Flower: Millingtonia flower
  • Jewelry: Pearl
  • Eating: Sesame oil
  • Weapons in the left hand: Walking stick
  • Weapons in the Right hand: Royal Sword
  • Vehicles: Tiger
  • Sangkran god of Monday
  • God represent of Moon
  • Powerful journey of combat verbs, Ministers officials to lose their dignity.

ពណ៌មង្គល នៃ ទេវតាសង្ក្រាន្ត

កែប្រែ

The color of happiness of Devata Sangkran

ពណ៌មង្គល នៃទេវតាសង្ក្រាន្តទាំង៧អង្គ តំណាងឱ្យពណ៌នៃភាពរុងរឿង តាមច្បាប់ធម្មជាតិ ទៅផ្សារភ្ជាប់និង រូបធាតុ របស់ក្រុមតារានិករ នៅក្នុងប្រព័ន្ធចក្រវាឡ ទេវតាសង្ក្រាន្តទាំង៧ ដែលតំណាងឱ្យថ្ងៃទាំង៧ នៅលើផែនដី ក៏ដូចជាតំណាង ឱ្យភពទាំង៧នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ដើម្បីអាចផ្សារភ្ជាប់ ទៅនិងក្បួនវិជ្ជាហោរាសាស្ត្ររបស់កម្ពុជា ដើម្បីអាចធ្វើការបកស្រាយ ចរិតលក្ខណៈ របស់មនុស្សម្នាក់ៗ ទៅតាមពណ៌ដែលតំណាង ឱ្យថ្ងៃកំំណើត របស់ពួកគេ ។ ក្រុមបុរាណាចារ្យ មិនធ្លាប់ជួបទាល់តែសោះ ដែលពណ៌មង្គលរបស់ទេវតា សង្ក្រាន្តត្រូវបាន ក្រុមហោរាសាស្ត្រមួយចំនួននៅកម្ពុជា ផ្លាសប្ដូរជាពណ៌ខ្មៅ ជាពណ៌នៃភាពអពមង្គល និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុរបស់ពួកបិសាច និង ពណ៌ស ជាពណ៌នៃភាពបរិសុទ្ធ និង ជាពណ៌ដែលត្រូវជានិមិត្តសញ្ញារូបធាតុនៃការបូជា នៅក្នុងកំណត់ត្រាពណ៌ សិរីមង្គលរបស់កម្ពុជា ពណ៌ដែលត្រូវបានដកចេញពីអត្ថន័យពណ៌មង្កល នៅក្នុងវប្បធម៌របស់កម្ពុជា នោះគឺពណ៌ខ្មៅ និង ពណ៌ស ។ ទេវតាសង្ក្រាន្តដែលយាងមកជម្ពូទ្វីបមនុស្សលោក ក្នុងវប្បធម៌កម្ពុជា តែងតែនាំមកសិរីរុងរឿង និង ភាពល្អនៅក្នុងប្រទេសកម្ពុជា ប្រជានុរាស្ត្រឯណាចង់ឃើញទេវតា នាំភាពអពមង្គលចូលមកក្នុងប្រទេសនោះ វាជារឿងដែលមិនអាចទទួលយកបាន ក្នុងការបំភ្លៃពណ៌មង្គលរបស់កម្ពុជា បកស្រាយតាមចិត្តគំនិតរបស់ខ្លួន ហ៊ានអារកាត់វែកញែកបែងចែក ពណ៌មង្គលទេវតាសង្ក្រាន្ត តាមអំពើចិត្ត ។[]

ទេវតាសង្ក្រាន្តទាំង៧

កែប្រែ

The 7 Devata Sangkran

ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ []

  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ពណ៌អម្ពរពស្ត្រា ព្រះនាម ចនព្រះកាណ៌ គ្រឿងអភរណៈ ភក្សាហារ គ្រឿងសាស្ត្រាវុធ យាន្តជំនិះ
ថ្ងៃអាទិត្យ ទុង្សាទេវី សៀត ផ្កាទទឹម បទុមរាគ
"ត្បូងទទឹម" (Ruby)
សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ឆ្វេង-ខ្យងស័ង្ខ | ស្តាំ-កងចក្រ គ្រុឌ गरुड (គ្រុឌ)
ថ្ងៃច័ន្ទ គោរាគៈទេវី សៀត ផ្កាអង្គាបុស្ប កែវមុក្តា

"គជ់ខ្យង" (Pearl)

សោយតេលំ तैल
(ប្រេងល្ង ឬ ប្រេងសណ្ដែក)
ឆ្វេង-ឈើច្រត់ | ស្តាំ-ព្រះខ័ន វ្យាឃ្រ व्याघ्र (ខ្លាធំ)
ថ្ងៃអង្គារ រាក្យៈសាទេវី សៀត ផ្កាឈូក កែវមោរ៉ា

"ត្បូងសមុទ្រ​" (Coral)

សោយលោហិត (ឈាម) ឆ្វេង-ធ្នូ |ស្តាំ- ត្រីសូល៍ អស្សតរ अश्व (សេះ)
ថ្ងៃពុធ មណ្ឌាទេវី សៀត ផ្កាចម្ប៉ា កែវពិទូរ្យ
"ត្បូងភ្នែកឆ្មា"
(Cat'S Eye Gem)
សោយទឹកដោះសប្បិ
(ទឹកដោះគោច្អិន)
ឆ្វេង-ឈើច្រត់ | ស្តាំ-ម្ជុល គទ្រភៈ गर्दभ (លា)
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀត ផ្កាមណ្ឌា (ផ្កាមន្ទារ) មរកត

"ត្បូងពណ៌បៃតង"
(Emerald)

សោយសណ្ដែក ល្ង ឆ្វេង-កាំភ្លើង វជ្រ | ស្តាំ-កង្វេរដំរី គជសារ​ कुञ्चर (ដំរី)
ថ្ងៃសុក្រ កិមិរាទេវី សៀត ផ្កាចង្កុលណី
(ផ្ការំចង់)
ផុស្សរាគ புஷ்பராகம்

"ត្បូងពណ៌លឿង" (Topaz)

សោយចេកណាំវ៉ា ឆ្វេង-ពិណ | ស្តាំ-ព្រះខ័ន មហឹសា महिष (ក្របី)
ថ្ងៃសៅរ៍ មហោទរាទេវី សៀត ផ្កាត្រកៀត
(ផ្កាកំប្លោក)
និលរ័តន៍
"ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង"

(Sapphire)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ឆ្វេង-ត្រីសូល៍ | ស្តាំ-កងចក្រ មយូរ៉ា मयूर (ក្ងោក)

សេចក្ដីបញ្ជាក់ Article

កែប្រែ
  • អត្ថបទទាំងមូលបានចងក្រងយ៉ាងសម្រិតសម្រាងតាមឯកសារយោងទាំងស្រុង ប៉ុន្តែ អត្ថបទទាំងមូលមានកង្វះខាត នូវរូបភាពគំនូរបុរាណ គាំទ្រសម្រាប់អត្ថបទនេះ ដូចនេះ អត្ថបទនេះត្រូវរងចាំដើម្បីបំពេញរូបភាពអត្ថបទ ។

ទំនាយទេវតាសង្ក្រាន្ត

កែប្រែ

មហាសង្ក្រាន្ត ២០២៥ ទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី គ្រងនូវគ្រឿងចតុរង្គ (គ្រឿងសឹកចម្បាំង) យាងចុះមកដោយកិរិយាផ្ទំុបិទព្រះនេត្រ (ដេកលង់លក់) បិទភ្នែកលើខ្នងវ្យាឃ្រៈ (ខ្លាធំ) តំណាងឱ្យសេចក្ដីស្ងប់សុខ តែមិនធ្វេសប្រហេស ។ ឆ្នាំនេះព្រះចន្ទ្រាជាអធិបតី ទៅសុំទឹកភ្លៀងពីស្ដេចនាគ បាននាគចំនួន 4 ទឹកមានលំនឹងជាធម្មតា មិនតូចក៏មិនធំ ។ ឆ្នាំនេះព្រះចន្ទ្រា ធ្វើដំណើរដោយជិះពស់នាគរាជ ជម្ពូទ្វីបមនុស្សលោក កើតមានគ្រោះមហន្តរាយរញ្ជួញដីធំៗ គ្រោះរញ្ជួយដីបាតសមុទ្រ និង មានគ្រោះបន្ទុះភ្នំភ្លើង ។ ព្រះចន្ទ្រា តំណាងឱ្យធាតុត្រជាក់ ជម្ពូទ្វីបមនុស្សលោកចុះនៅសីតុណ្ហភាពត្រជាក់ ត្រជាក់ជាងឆ្នាំទាំងពួង ។ ទេវតាសង្ក្រាន្ត គ្រងនូវគ្រឿងចតុរង្គ (គ្រឿងសឹកចម្បាំង) ជម្ពូទ្វីបមនុស្សលោក មានការហែរក្បួនព្យុហយាត្រាកងទ័ពច្រើន មានការបង្អួតនូវគ្រឿងសឹកចម្បាំង និង ត្រៀមធ្វើសឹកចម្បាំង ។ កម្ពុជាមានសេដ្ឋកិច្ចល្អប្រសើរ និង មានការងើបឡើងវិញនូវវិស័យអចលនាទ្រព្យ អាចនិយាយបានថា ឆ្នាំមាស លើវិស័យអចលនទ្រព្យ ។ ទំនាយខាងលើ ទស្សន៍ទាយដោយក្រុមបុរាណាចារ្យ ដូចបានជំរាបជូនខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិ ។[]

  • បានទស្សទាយ នូវម៉ោង ១៣:១៨ ថ្ងៃរសៀល ថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ។

មើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. Min Saes (Braḥ Mahā.) (1942) Brahma Chariyakathā, Bibliothèque Royale, Publisher: Royal Library of Cambodia p.185
  2. Astrologer Nhim Pen (1947) Cambodia Calendar, Contributor: William J. Gedney, Publisher: Association Sutharot, Original from the University of Michigan p.118
  3. Nhim Pen (1943) Astrological Collection, Publisher: Original from the University of Michigan p.164
  4. Mahāmantrī (Ñikar), Ukñā (1958) Damniam damláp niṅ prabaiṇī Khmaer, Publisher: University of California, Berkeley p.70 OCLC Number: 34917238
  5. ទេពពិទូរ ឈឹម ក្រសេម, ចាប ពិន (1960) ព្រះរាជពិធីទ្វាទសមាស ភាគ១, ភាគ២ និងភាគ៣ , Publisher: កិច្ចការនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ព.ស.២៥១២, Original From: Center for Khmer Studies Library, Website: khmerstudies.org, DDC: 390.596 IBO (Browse shelf)
  6. Borannachar (2025) Prediction The powerful journey of Devata Maha Sangkran, Astrological calculations Based from Khmer Astrology 1943