ទុង្សាទេវី (អង់គ្លេស: Tungsa Devi) ជាបុត្រីទី១ របស់កុបិលមហាព្រហ្ម (អង់គ្លេស: Maha Brahma) ដែលប្រសូត្រចេញដោយ ការផឹកអង្កាំ ៧គ្រាប់ដោយនាង "កាយ៉ាទ្រី មន្ទ្រា" (អង់គ្លេស: Gayatri Mantra) ដែលជាព្រះមហេសី១ របស់ ទេវៈព្រហ្ម ។​ ទេវតានាង ទុង្សាទេវី មានមណ្ឌលនៅស្ថាន ភពព្រះអាទិត្យ ដែលតំណាងឱ្យ ថ្ងៃអាទិត្យ ជាថ្ងៃប្រចាំ សប្ដាហ៍នៅលើផែនដី នាងប្រកាន់ យកពណ៌ក្រហម ។ [១][២]

  • អម្ពរពស្ត្រា ៖ (សម្លៀកបំពាក់) "ពណ៌ក្រហម"      (Red Color)
  • លម្អរព្រះកាណ៌ ៖ (ត្រចៀក) ដោយសៀត ផ្កាទទឹម
  • អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ "កែវបទុមរាគ" (ត្បូងទទឹម) "Rubby"
  • ភក្សាហារ ៖ សោយផ្លែឧទុម្ពរ (ផ្លែល្វា)
  • សាស្ត្រាវុធក្នុងព្រះហត្ថ ៖ ឆ្វេងកាន់ "ស័ង្កា" (ខ្យងស័ង្ខ) ស្ដាំកាន់ "ចក្រា" (កងចក្រ)
  • យាន្តជំនិះ ៖ គង់លើ "ឥន្ទ្រីនុ" ជាទេពនិករ (សត្វគ្រុឌ) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃអាទិត្យ។ [៣]

មើលផងដែរកែប្រែ

ឯកសារយោងកែប្រែ

  1. Bidhi pracam tap bir khae. University of California, Berkeley. 1966. p. 107. https://www.worldcat.org/title/bidhi-pracam-tap-bir-khae/oclc/1012856319.  ISBN 1012856319
  2. Prakratidin kambujā. Bhnaṃ beñ : Association Sutharot, 1947. p. 118. https://www.worldcat.org/title/prakratidin-kambuja/oclc/23579247. 
  3. ពេជ្រសល់ ការស្លៀកពាក់តាមថ្ងៃ នៃពណ៌មង្គល ពិធីបុណ្យទាំង១២ខែ 1966