អាល់បានី
ប្រទេសអាល់បានី (ភាសាអាល់បានី៖ Shqipëri ឬ Shqipëria) ដោយមានឈ្មោះជាផ្លូវការ សាធារណរដ្ឋអាល់បានី (ភាសាអាល់បានី៖ Republika e Shqipërisë) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសក្រិកនៅភាគខាងត្បូង ម៉ុងតេណេគ្រោនៅភាគពាយព្យ កូសូវ៉ូនៅប៉ែកឦសាន្ត និងម៉ាសេដ្វានខាងជើងនៅប៉ែកខាងកើត។ ទីរ៉ាណាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។
Republika e Shqipërisë (ភាសាអាល់បានី) | |
---|---|
បាវចនា Ti Shqipëri, më jep nder, më jep emrin Shqipëtar "អាល់បានី អ្នកបានផ្តល់កិត្តិយសឱ្យខ្ញុំ អ្នកបានផ្តល់ខ្ញុំនូវឈ្មោះអាល់បានី" | |
ទីតាំងប្រទេសអាល់បានី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ទីរ៉ាណា 41°19′N 19°49′E / 41.317°N 19.817°E |
ភាសាផ្លូវការ | ភាសាអាល់បានី |
ភាសាភាគតិចដែលទទួលស្គាល់ | ក្រិក • អារូម៉ានី • ម៉ាសេដ្វាន |
សាសនា (ឆ្នាំ ២០២០)[១] |
|
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យសភាឯកភូត |
អ៊ីលៀរ មេតា | |
អេឌី រ៉ាម៉ា | |
លីនឌីតា នីកុលឡា | |
នីតិបញ្ញត្តិ | គូវិនឌី |
និម្មិតកម្ម | |
១១៩០ | |
កុម្ភៈ ១២៧២ | |
១៣៦៨ | |
២ មីនា ១៤៤៤ | |
១៥១៥ | |
- ប្រកាសឯករាជ្យចេញពីចក្រភពអូតូម៉ង់ | ២៨ វិច្ឆិកា ១៩១២ |
២២ មករា ១៩១៩ | |
១៣ មករា ១៩២៥ | |
១ កញ្ញា ១៩២៨ | |
១១ មករា ១៩៤៦ | |
- សាធារណរដ្ឋទីបី | ១៨ ធ្នូ ១៩៧៦ |
- សាធារណរដ្ឋទីបួន | ២៩ មេសា ១៩៩១ |
២៨ វិច្ឆិកា ១៩៩៨ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២៨,៧៤៨ គ.ម២ (ទី១៤០) |
- ផ្ទៃទឹក (%) | ៤.៧ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ២,៨៤៥,៩៥៥[២] |
- ជំរឿន (ឆ្នាំ ២០១១) | ២,៨២១,៩៧៧[៣] |
- ដង់ស៊ីតេ | ៩៨ នាក់/គ.ម២ (ទី៦៣) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៤២.៥៩៤ ពាន់លានដុល្លារ[៤] |
- ក្នុងម្នាក់ | ១៤,៨៦៦ ដុល្លារ[៤] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១៦.៧៥៣ ពាន់លានដុល្លារ[៤] |
- ក្នុងម្នាក់ | ៥,៨៤៧ ដុល្លារ[៤] |
ជីនី (២០១៩) | ៣៤.៣[៥] មធ្យម |
HDI (២០១៩) | ០.៧៩៥[៦] ខ្ពស់ · ទី៦៩ |
រូបិយវត្ថុ | លិក (ALL) |
ល្វែងម៉ោង | UTC+១ (CET) |
- រដូវក្តៅ (DST) | UTC+២ (CEST) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ – dd.mm.yyyy |
ទិសបើកបរ | ស្ដាំ |
កូដហៅទូរស័ព្ទ | +៣៥៥ |
កូដ ISO 3166 | AL |
ដែនកម្រិតខ្ពស់ | .al |
ប្រទេសអាល់បានី ក៏ជាសមាជិក អង្គការសហប្រជាជាតិ ណាតូ(អង្គការការពារសន្តិសុខ និង សហប្រតិបត្តិការសហគមអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក អង្គការសន្និសិទ្ធិនៃសាសនាអ៊ីស្លាម ហើយក៏ជាផ្នែកមួយរបស់សមាជិកស្ថាបនានៃសមុទ្រម៉េឌីទែរ៉ាណេផងដែល ។ ប្រទេសនេះក៏ធ្លាប់ជាបេក្ខជន ដ៏មានសក្កានុពលក្នុងការចូលរួម ជាមួយសហគមអឺរ៉ុបចាប់តាំងពី ខែមករា ឆ្នាំ២០០៣ ហើយក៏បានដាក់ពាក្យជាផ្លូវការមួយ ដើម្បីធ្វើជាសមាជិករបស់សហភាពអឺរ៉ុប(EU) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ។ ប្រទេសអាល់បានី គឺជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិប្បតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រទេសនេះមានរដ្ឋធានីថាទីរ៉ាណា ដែលមានប្រជាជនរស់នៅប្រមាណជាជាង៧២៧ ០០០នាក់ ក្នុងចំនោមប្រជាជន៣.៦លាននាក់ ហើយវាក៏ជាកន្លែងហិរញ្ញវត្ថុដ៏សំខាន់ក្នុងប្រទេសផងដែល។
និរុត្តិសាស្រ្ត
កែប្រែប្រទេសអាល់បានី គឺជាឈ្មោះនៅក្នុងភាសាឡាតាំង ដែលគេហៅថា ស្គ្វីប៉េរ៉ី(Shqipëri) ហៅដោយអ្នកស្រុកដើមនៅទីនោះ ។ នៅក្នុងភាសាក្រិច ប្រទេសនេះមានឈ្មោះថា អាល់បានី(Greek: Αλβανία) ក្រោយមកក៏បានប្តូរទៅជាអាល់បានីតៀ(Albanitia) ។
ប្រទេសអាល់បានីមានឆ្នេរសមុទ្រមួយជាប់ សមុទ្រអាឌ្រីយ៉ាទិក ប៉ែកខាងលិច និង សមុទ្រអ៊ីអូនីអាន់ ប៉ែកខាងពាយ័ព្យ។ វាមានចំងាយខ្លីជាង ៧២ គីឡូម៉ែត្រ ពីប្រទេសអ៊ីតាលី តាមច្រកអូត្រានតូ ដែលភ្ជាប់រវាងសមុទ្រអាឌ្រីយ៉ាទិក និងសមុទ្រអ៊ីអូនីអាន់ ។
ឈ្មោះផ្លូវការជាភាសាអាល់បានីគឺ Republika e Shqipërise ។ ឈ្មោះហៅទូទៅគឺ Shqipërise
ភាសា | ឈ្មោះជាផ្លួវការ | ឈ្មោះហៅទូទៅ |
---|---|---|
ភាសាអាល់បានី | Republika e Shqipërise | Shqipërise |
ភាសាខ្មែរ | សាធារណរដ្ឋអាល់បានី | អាល់បានី |
ភាសាអង់គ្លេស | Republic of Albania | Albania |
ជាភាសាអាល់បានី Shqipërise (ភាសាខ្មែរ:អាល់បានី) មានន័យថា ប្រទេសឥន្រ្ទី។ នៅប្រទេសអាល់បានី មានរឿងព្រេងដែលនិទានថាប្រជាជនអាល់បានីជាកូនចៅជំនាន់ក្រោយនៃពពួកសត្វឥន្រ្ទី។
ឯកសារយោង
កែប្រែ- ↑ "Albania". CIA The World Factbook. Retrieved 20 មេសា 2022.
- ↑ "Popullsia e Shqipërisë" (PDF). Instituti i Statistikës (INSTAT). 26 March 2020. p. 1. Archived from the original (PDF) on 30 កក្កដា 2020. Retrieved 20 មេសា 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "Population and Housing Census 2011" (PDF). Instituti i Statistikës (INSTAT). Archived from the original (PDF) on 26 សីហា 2020. Retrieved 20 មេសា 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ៤,០ ៤,១ ៤,២ ៤,៣ "World Economic Outlook Database, October 2019". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 20 មេសា 2022.
- ↑ "Gini coefficient of equivalised disposable income – EU-SILC survey". ec.europa.eu. Eurostat. Retrieved 20 មេសា 2022.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 20 មេសា 2022.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |